របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

នេះផល​ប៉ះពាល់​សុខភាព ៤យ៉ាង ពីការ​ផឹក​ទឹកកក យើងគួរចៀសវាង

ការផឹកទឹកកក ពិតជា​ជួយយើង​បាត់ស្រេកទឹក​បាន​ភ្លាមៗ ជាពិសេស​នៅ​រដូវ​ក្តៅ តែ​ក៏មាន​ដែរ អ្នក​ផឹកទឹកកក ទាំង​ខែក្តៅ និង​ត្រជាក់ ក្រុម​នេះ អត់ទឹក​កក មិន​បាន​ទេ។ ត្បិត​តែ​វាជួយ​ឲ្យ​យើង​បាត់​ស្រេក​ទឹកភ្លាមៗ​មែន តែ​វា​ក៏មាន​ផលប៉ះពាល់​ចំពោះ​សុខភាព​យើង​ដែរ។ ខាងក្រោម​នេះជាផល​ប៉ះពាល់ ៤ យ៉ាង ចំពោះ​សុខភាព បណ្ដាល​មកពី​ការផឹក​ទឹកកក៖ ១- ទឹកកក ប៉ះពាល់​ដល់​ការរំលាយ​អាហារ យោងតាម​ការសិក្សា​គេហទំព័រ​វេជ្ជសាស្ត្រ Journal of Physiology ការផឹកទឹកត្រជាក់ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ការ​ប៉ះពាល់​ខុសគ្នា​ពីមនុស្ស​ម្នាក់ ទៅ​ម្នាក់​ទៀត ប៉ុន្ដែ​ទឹកត្រជាក់ ប៉ះពាល់​ជា​អវិជ្ជមាន​លើ​ការ​រំលាយ​អាហារ។ ប្រសិន​បើ​យើង​ផឹក​ទឹកត្រជាក់ជាមួយ​អាហារ សារធាតុ​ខ្លាញ់នឹង​ឡើង​រឹង ហើយការ​រំលាយ​អាហារដំណើរការ​យឺត ឬ​មិន​ដំណើរការ​តែម្ដង។ ជាមួយ​គ្នា​នេះ ការផឹក​ទឹកត្រជាក់ បណ្ដាល​ឲ្យ​សរសៃឈាមរួមតូច និង​រារាំង​ការ​រំលាយ​អាហារ។ ពេលផឹក​ទឹកត្រជាក់ រាងកាយ​របស់​យើង នឹង​ចំណាយ​ថាមពល ដើម្បី​រក្សា​សីតុណ្ហភាព ជំនួស​មុខងារ​បំបែក និង​ស្រូបយក​សារធាតុ​ចិញ្ចឹម។ ២- ទឹកកក ប៉ះពាល់​អវិជ្ជមាន​ដល់​អណ្ដើក (Spleen) អណ្ដើក (Spleen) មាន​ទីតាំង​នៅ​ត្រង់​ក្រលៀន​ឆ្វេង ផ្នែកខាងក្រោយ នៃ​រាងកាយ​របស់​យើង។ វា​ត្រូវការ​សីតុណ្ហភាព​មធ្យម ដើម្បី​ដំណើការ​មុខងារ​បាន​ល្អ។ វាមាន​មុខងារ​សំខាន់​ណាស់ សម្រាប់​ការ​ការពារ​រាងកាយ​យើង​ពី​មេរោគ និង​ប្រឆាំង​ការ​ឆ្លងមេរោគ។ ៣- ទឹកកក ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ ផឹកទឹក​ត្រជាក់ […]


អាហារូបត្ថម្ភ

ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ?

គ្នា​យើង​មិន​តិច​ទេ ព្រលឹម​មិន​ទាន់ ស្រវារក​ទិញ​កាហ្វេ​ផឹកហើយ ទាំង​ពោះទទេឡត។ តើទម្លាប់នេះ អាច​ប៉ះពាល់​សុខភាព​ទេ? “Hello គ្រូពេទ្យ” នឹង​លើ​កយក​ផល​ប៉ះពាល់​ចម្បង​ពី​ការ​ផឹក​កាហ្វេ ទាំង​មិនទាន់​​ញ៉ាំ​អាហារ​ព្រឹក មក​ឲ្យ​គ្រប់​គ្នា​បាន​ដឹង។ ១- កម្រិតអ័រម៉ូន Serotonin មាន​គ្នា​យើង​តិចតួច​ប៉ុណ្ណោះដឹងថា កាហ្វេ​អាច​ដើ​រតួ​ជា​ភ្នាក់​ងារ​រារាំងចំណង់​អាហារ​​យើងបាន អ៊ីចឹង​ហើយទើបពេលផឹក​កាហ្វេ ធ្វើ​ឲ្យ​យើង​មិន​ឃ្លាន​អាហារ​ពេលព្រឹក។ ការមិន​ញ៉ាំ​អាហារ​ពេលព្រឹក​នេះ នឹង​​ធ្វើឲ្យ​រាងកាយ​យើង​ផលិត​អ័រម៉ូន Serotonin ដែល​ជាអ័រម៉ូន​ធ្វើ​ឲ្យ​យើង​រីករាយ កាន់​តែ​ច្រើន។ អ័រម៉ូន Serotonin ពិតជា​សំខាន់ណាស់​សម្រាប់​ធ្វើ​ឲ្យ​គេង​លក់ស្កប់​ស្កល់នៅពេល​យប់ ប៉ុន្តែ​បើអ័រម៉ូន​នេះ កើន​ឡើង​ខ្លាំង​នៅ​ពេល​ថ្ងៃ លុះដល់​ពេលព្រលប់ ​រាងកាយ​យើងនឹង​បំលែង​អ័រម៉ូន Serotonin ទៅ​ជា​អ័រម៉ូន Melatonin វិញ ដែល​ជាអ័រម៉ូន​ធ្វើ​ឲ្យ​​យើង​គេងមិន​លក់​ នាំ​ឲ្យ​ជួប​បញ្ហា​ច្រើន​នៅ​ពេល​គេង។ ហេតុនេះ យកល្អ ត្រូវ​ញ៉ាំអាហារ​ពេលព្រឹកឲ្យ​ហើយ​សិន សឹម​ផឹក​កាហ្វេ​ក៏​មិន​ទាន់​ហួស​ពេល​ដែរ។ អត្ថបទពាក់ព័ន្ធ៖  អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ២- ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ សារធាតុ​កាហ្វេអ៊ីនក្នុង​ក្រពះ​ទទេ អាចរារាំង​ដល់​ការំលាយ​អាហារ ដោយ​បណ្ដាល​ឲ្យ​ហើមពោះ និង​រោគសញ្ញា​រលាកពោះវៀន ដូចជា ឈឺចាប់ ឬមិនស្រួល​ក្នុងពោះ​ជាដើម។ ជាងនេះទៅទៀត សារធាតុ​កាហ្វេអ៊ីន បាន​រំញោច​ដល់​ក្រពេញ Andrena ផលិត​អ័រម៉ូន​ស្ត្រេស ដូចជា អ័រម៉ូន Cortisol និង Adrenalin ហើយ​នៅពេល​អ័រម៉ូន​ទាំងពីរ កើន​ឡើង​កាន់​តែ​​ច្រើន​នៅក្នុង​រាងកាយ […]


របបអាហារពិសេស

ចង់ឆាប់មានកូន ក្នុងរបបអាហារត្រូវមានសារធាតុចិញ្ចឹមទាំងនេះ

រឿងមាន​កូន​មាន​ចៅ ជា​ក្តី​សង្ឃឹម​សម្រាប់​ជីវិត​យើង​គ្រប់​គ្នា ពិសេស​គ្នា​យើង​ទើប​ចាប់​ដៃ​គ្នា​សាង​គ្រួសារ​។ ប៉ុន្តែ​រឿង​មាន​កូន​ម្នាក់​ពីរ​នឹង​គេ ក៏​មិន​ងាយ​ស្រួល​ដែរ ព្រោះ​មាន​ប្តី​ប្រពន្ធ​មិន​តិច​ទេ រៀប​ការ​រាប់​ឆ្នាំ​ ​នៅ​តែ​គ្មាន​កូន ខំ​យ៉ាង​ណានៅ​តែ​គ្មាន ​មានតែ​រកពេទ្យ​ឲ្យ​ជួយ​ប៉ុណ្ណោះ។ យ៉ាង​ណា ក្រៅពីវេជ្ជសាស្ត្រ ធាតុ​ផ្សំ​ក្នុង​របបអាហារ​ ក៏​អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន​បាន​ដូច​គ្នា “Hello គ្រូពេទ្យ” នឹង​ណែនាំ​សារធាតុ​ចិញ្ចឹម​ពិសេសៗ​មួយ​ចំនួន ប្រហែល​អាច​ជួយ​គ្នា​យើង​ឆាប់​មាន​កូនបាន។ ១- សារធាតុរ៉ែ និងវីតាមីន ផ្អែកលើ​ការ​សិក្សា​ជា​ច្រើន សារធាតុ​រ៉ែ​ និង​វីតាមីន​មួយ​ចំនួន គឺមាន​ប្រសិទ្ធ​ភាព​អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន ក្នុង​នោះ​មាន​ដូច​ជា៖ – វីតាមីន D៖ នៅ​ក្នុង​ការ​សិក្សា​កាល​ពី​ពេល​​ថ្មី​ៗ ទៅ​លើស្រី​​ៗសរុប ៦៧នាក់ សុទ្ធ​សឹង​​គ្មាន​កូននឹង​គេ។ ​ការ​សិក្សា​រក​ឃើញ​ថា ក្នុងចំណោម​ស្រីៗ​ទាំង​​នោះ​ មាន​តែ ៧ ភាគរយប៉ុណ្ណោះ​​មាន​កម្រិត​វីតាមីន D ធម្មតា ខណៈ​វីតាមីន D គឺ​ចាំបាច់​សម្រាប់​រាងកាយ​ ក្នុង​ការ​បង្កើត​អ័រម៉ូន​ភេទ ដែលមាន​នាទី​​គ្រប់​គ្រង​លើ​ការ​បង្កកំណើត។ – វីតាមីន E៖ វីតាមីន E អាច​ជួយ​បង្កើន​ដល់​សុខ​ភាព​មេជីវិត​ឈ្មោល និង​ចលនាទឹក​កាម ​ជួយ​កាត់​បន្ថយ​ហានិភ័យ​​វិវត្ត​មិន​ប្រក្រតី​នៃ​ហ្សែន​​កូន ដោយ​វា​នឹង​ទៅ​រ​ពារ​មេជីវិត​ឈ្មោល ​រក្សា​ភាព​ត្រឹម​ត្រូវនៃ DNA មេជីវិត​ញី។ – CoQ 10៖ […]


អាហារូបត្ថម្ភ

គីមឈី ញ៉ាំទៅឆ្ងាញ់ ហើយថែមទាំងជួយសុខភាពច្រើនមុខ

គីមឈី ជាមុខម្ហូប​ដ៏ល្បីល្បាញ​មួយ​របស់​ប្រជាជន​កូរ៉េ ហើយ​នៅខ្មែរយើង ក៏​ពេញនិយម​ញ៉ាំ​មុខម្ហូប ដែល​មាន​រសជាតិ​ជូរ និងហឹរ​មួយ​នេះដែរ។ ក្រៅពី​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​ហើយ អ្នកជំនាញ​ថា វាអាច​ជួប​បំបាត់បញ្ហា​រំលាយ​អាហារ ថប់បារម្ភ និង​បាក់ទឹកចិត្ត​បាន​ទៀត។ ផ្ដើម​ពីទំនាក់ទំនង​រវាង​ខួរក្បាល និង​ប្រព័ន្ធ​រំលាយ​អាហារ អ្នកជំនាញ បញ្ជាក់​ថា មាន​កោសិកា​សរសៃប្រសាទ ប្រមាណ ១០០​ប៊ីលាន នៅ​ក្នុង​ខួរក្បាល ដោយ​វាគ្រប់គ្រង​រាល់​សកម្មភាព និង​អារម្មណ៍។ ក្រៅពី​ខួរក្បាល មាន​តែទីតាំង ១​ទៀត​ប៉ុណ្ណោះ ក្នុង​រាងកាយ​យើង គឺពោះវៀន ដែល​មាន​កោសិកា​សរសៃ​ប្រសាទ រហូត​ដល់ ៥​ប៊ីលាន ដោយ​វាភ្ជាប់ទៅ​ខួរក្បាល តាមរយៈ​ប្រព័ន្ធ​សរសៃប្រសាទ។ នេះបើតាម​សាស្ត្រាចារ្យ Ruairi Robertson នៅ​សាកលវិទ្យាល័យ British Columbia របស់​កាណាដា។ តាមរយៈ​ទំនាក់ទំនង​ខាងលើនេះ អ្នកជំនាញ​ថា សុខភាព​ពោះវៀន​ខ្សោយ អាច​ប៉ះពាល់​ដល់​អារម្មណ៍​នានា ដូចជា​ការថប់បារម្ភ និង​ការបាក់ទឹកចិត្ត។ វាក៏​បណ្ដាល​ឲ្យ​កើត​បញ្ហា​សរសៃប្រសាទ​ផ្សេងទៀត ដូចជា ជំងឺភ្លេចភ្លាំង ជំងឺ Parkinson និង​អូទីស្សឹមជាដើម។ ជាងនេះទៅទៀត អ្នកជំនាញ​រកឃើញ​ថា បើប្រព័ន្ធ​រំលាយអាហារ មាន​បញ្ហា វាបញ្ជូន​សញ្ញាទៅ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល ដែល​ធ្វើឲ្យ​អារម្មណ៍​ប្រែប្រួល ហើយ​អ្នកមាន​រោគសញ្ញា​ពោះវៀន​មិនប្រកតី […]


អាហារូបត្ថម្ភ

ការសិក្សា៖ ផឹកកាហ្វេលើស ៣កែវក្នុង១ថ្ងៃ អាចធ្វើឲ្យឈឺក្បាលប្រកាំង

កាហ្វេ ហាក់ពេញនិយម​ខ្លាំង នៅ​តាមទីក្រុង និង​ទីប្រជុំជន​នានា ក្នុង​ប្រទេស​របស់​យើង ហើយ​ក៏មាន​អ្នកខ្លះ ផឹកកាហ្វេ ២-៣​កែវ/ថ្ងៃ ឬលើសនេះ ក៏មាន​ដែរ។ តែអ្នកវិទ្យាសាស្ត្រ រកឃើញ​ថា ផឹកកាហ្វេ ចាប់ពី ៣​កែវ​ឡើងទៅ បណ្ដាល​ឲ្យ​ឈឺក្បាល​ប្រកាំង។ តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ការឈឺក្បាល ជាបញ្ហា​មួយ ដែល​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ ហើយ​ការឈឺក្បាលប្រកាំង ជា​អាការៈ​ដំបូងគេ មានន័យ​ថា មូលហេតុ​បង្ក​ពិត គឺមិនទាន់​អាច​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ។ ភាគច្រើន​នៃ​អ្នក​ឈឺក្បាល​ប្រកាំង អាច​ដឹង​ពីមូលហេតុ​នានា ដែល​បង្ក​ឲ្យ​ពួកគេ​មាន​អាការៈ​ដូច្នោះ។ មូលហេតុ​បង្ក​ទាំងនោះ មាន​ដូចជា អាកាសធាតុ ការគេង ស្ត្រេស អ័រម៉ូន ឱសថ ការ​ហាត់ប្រាណ និង​របបអាហារ​ជាដើម។ ពេលនិយាយ​ដល់​ជាតិ​កាហ្វេអ៊ីន សមាគម​ជំងឺ​ឈឺក្បាល​ប្រកាំង​របស់​អាមេរិក រកឃើញ​ថា មនុស្ស​មួយ​ចំនួន ផឹកកាហ្វេ​ក្នុង​បរិមាណ​តិចតួច ជួយ​បញ្ឈប់​ការ​ឈឺក្បាល​ប្រកាំង តែ​មួយ​ចំនួន​ទៀត បែរ​ជាមាន​បញ្ហា​ឈឺក្បាល​ប្រកាំង ដោយសារ​ការ​ផឹក​កាហ្វេ​ទៅវិញ។ ពាក់ព័ន្ធបញ្ហាខាងលើនេះ លោកស្រី Elizabeth Mostofsky មកពី​សាលា​សុខភាព​សាធារណៈ នៃ​សាកលវិទ្យាល័យ Harvard បាន​ធ្វើការ​សិក្សា​លើ​មនុស្ស ៩៨​នាក់ ដែល​ធ្លាប់​ជួប​បញ្ហា​ឈឺក្បាល​ប្រកាំង។ អ្នកចូលរួម​ក្នុង​ការសិក្សា​នេះ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំទឹកអត់ចេះតែញ៉ាំតាមស្រេកទេ មានពេលល្អ គ្នាយើងគួរដឹង

ក្នុងរាងកាយ​របស់យើង មាន​ជាតិទឹក​រហូត​ដល់ ៦០% ដូច្នេះ​ការផឹក​ទឹក ពិតជា​សំខាន់ណាស់ ដើម្បីជួយ​រក្សា​ជាតិ​ទឹក​ក្នុងរាងកាយ។ ទឹកអាច​ជួយឲ្យ​ដល់​សន្លាក់ ផ្ដល់​អុកស៊ីហ្សែន​ក្នុង​រាងកាយ កំណត់​សីតុណ្ហភាព​ក្នុង​ខ្លួន ជួយ​ដល់​ការរំលាយ​អាហារ បណ្ដេញ​ជាតិពុល​ចេញ​ពី​ក្នុង​ខ្លួន និង​ជួយ​ដល់​បញ្ហា​ផ្សេងទៀត។ ដើម្បី​សុខភាព​ល្អ យើងគួរផឹក​ទឹក យ៉ាងតិច ២លីត្រ/ថ្ងៃ ហើយវាក៏សំខាន់​ខ្លាំងដែរ ដែល​យើង​គួរផឹក​ទឹក ឲ្យ​ត្រូវតាម​ពេលវេលា ដើម្បី​ទទួល​អត្ថប្រយោជន៍​កាន់​តែ​ល្អថែម​ទៀត។ នេះជាពេលវេលា​ទាំង ៦ ដែល​យើងគួរផឹកទឹក ដើម្បី​សុខភាព​ល្អ៖ ១. ក្រោក​ពីគេងពេលព្រលឹម ចាប់ផ្ដើម​ថ្ងៃថ្មី ជាមួយនឹង​ការ​ផឹកទឹក ១កែវ អាចជួយ​បណ្ដេញជាតិ​ពុល​ចេញពី​រាងកាយ និង​បង្កើន​ថាមពល​ពេញមួយ​ថ្ងៃ។ នៅពេល​ព្រឹក ផឹកទឹក​ធម្មតា ឬ​ទឹកក្តៅឧណ្តៗ គឺល្អសម្រាប់​សុខភាព ហើយ​គួរចៀសវាង​ការផឹកទឹក​ត្រជាក់។ ២. មុន​ញ៉ាំ​អាហារ ការផឹកទឹក មុនពេល​ញ៉ាំ​អាហារ ជួយ​យើង​ឲ្យ​មាន​អារម្មណ៍ ឆ្អែត ហើយ​ធ្វើឲ្យ​យើង​មិន​ញ៉ាំ​អាហារ​លើស​កម្រិត។ ការ​ផឹក​ទឹក ១​កែវ មុន​ញ៉ាំអាហារ​ថ្ងៃត្រង់ ៣០​នាទី ជួយ​ធ្វើឲ្យ​រសជាតិ​អាហារ​កាន់តែ​ឆ្ងាញ់ និង​ជួយផ្ដល់​សំណើម​ដល់​ភ្នាសក្រពះ។ ៣. ពេល​​ឃ្លាន ពេលខ្លះ យើង​មាន​អារម្មណ៍​ឃ្លាន តែតាមពិតទៅ​យើង​ស្រេកទឹក​ទេ ដូច្នេះ យើង​អាច​ផឹកទឹក​សាកមើល ថាតើ​ក្នុង​ខ្លួន​យើង​ខ្វះជាតិ​ទឹក ឬយ៉ាងណា? ៤. មុន និង​ក្រោយ​ហាត់ប្រាណ ដើម្បី​ការពារ​ការ​ខ្សោះជាតិទឹក វាសំខាន់ណាស់ ដើម្បី​ផឹកទឹក […]


លើសទម្ងន់

រត់ត្រឹកៗ រាំ និងទម្លាប់ដើរ អ្នកជំនាញតៃវ៉ាន់ អះអាងថាជួយឲ្យស្រកគីឡូ យ៉ាងមានប្រសិទ្ធិភាព

ក្រុម​អ្នក​ជំនាញ​​មក​ពី​​តៃវ៉ាន់ បាន​​ឲ្យ​ដឹង​ថា ​ទម្លាប់​ដើរ រត់​ត្រឹក​ៗ ឬ​រាំ និង​ជួយ​ឲ្យ​​​​គីឡូ​ ស្រកយ៉ាង​មាន​ប្រសិទ្ធិ​ភាព​  អមដោយ​ការ​បកស្រាយ មួយ​ចំនួន។  ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ជាតិ​តៃ​វ៉ាន់ បាន​​​តាម​ដាន សិក្សា​ទៅ​លើ​ លំហាត់​ប្រាណ​ ១៨​ប្រភេទ​ផ្សេង​ៗ​គ្នា ក៏​ដូច​ជា​ ឥទ្ធិពល​នៃ​លំហាត់​ប្រាណ ទៅ​រាង​កាយ​របស់​ប្រជាពលរដ្ឋ​តៃវ៉ាន់។ ហើយ​លទ្ធ​ផល​ដែល បាន​រក​ឃើញ នោះ​គឺ ការ​​មាន​ទម្លាប់​ហាត់​ប្រាណ​ ដូច​ជា​ការ​រត់​ត្រឹក​ៗ​ជាប់​លាប់ ឬ​ការ​ដើរ និង​រាំ បាន​ជួយ​ឲ្យ​ពួក​គេ​ចៀស​ឆ្ងាយ​ពី​​ភាព​ធាត់ និង​សម្រក​ទម្ងន់​​តាម​ការ​ចង់​បាន​ បាន​យ៉ាង​ប្រសើរ។ លោក​វេជ្ជបណ្ឌិត Wan-Yu Lin ​ជា​សមាជិក​ក្រុម​​ការងារ​ស្រាវជ្រាវ​បាន​និយាយ​ថា៖” ទម្លាប់​រត់​ហាត់​ប្រាណ​ត្រឹក​ៗ ឃើញ​​ថា​បាន​ផល​​ល្អ ដុត​បំផ្លាញ​​​​ភាព​ធាត់​​សព្វ​រាង​កាយ ហើយ​នេះ​មិន​ត្រឹម​តែ អ្នក​ដែល​មាន​បញ្ហា​ធាត់​ដោយ​សារ​អាហារ​នោះ​ទេ សូម្បី​អ្នក​ដែល​មាន​ហ្សែន​​ពី​ឪពុក​ម្តាយ​ធាត់​ៗ ក៏​​ឃើញ​ថា​ អាច​សម្រក​ទំងន់​បាន​​យ៉ាង​ល្អ​”។ ក្រោយ​លើក​ឡើង​ខាង​លើ លោក​​វេជ្ជបណ្ឌិត​​​តៃវ៉ាន់​ដដែល​ ក៏​បាន​បន្ថែម​ទៀត​​តាម​ន័យ​កំប្លែង​ថា ដោយ​ឃើញ​ពី​ប្រសិទ្ធិភាព​ លំហាត់​ប្រាណ​ដោយ​​ការ​ដើរ ការ​រាំ ល្អ​បែប​នេះ ប្រាកដ​ណាស់ អ្នក​ធាត់​ៗ ដោយ​​សារ​ហ្សែន នឹង​ពុំ​មែន​លេស​ ដើម្បី​ខ្ជិល​ហាត់​ប្រាណ​ទៀត​ទេ។ អត្ថបទ​ពាក់ព័ន្ធ៖ មូលហេតុសំខាន់ៗ ម៉េចបានធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង ជិះកង់ហាត់ប្រាណ មានអត្ថប្រយោជន៍ច្រើនដែលយើងមិនសូវចាប់អារម្មណ៍ យោង​តាមឯកសារ​របស់ សាលា​វេជ្ជសាស្រ្ត​ហាវាដ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា […]


អាហារូបត្ថម្ភ

ញ៉ាំប៉ោមមួយផ្លែរាល់ថ្ងៃ អ្នកជំនាញថា ជួយសុខភាពបានច្រើន

ការអះអាង ញ៉ាំប៉ោម មួយថ្ងៃ មួយផ្លែ​ល្អ​ចំពោះ​សុខភាព គឺ​ជា​ការ​ពិត ព្រោះអ្នក​​ស្រាវជ្រាវ​របស់​ប្រទេស​អូទ្រីស បាន​បង្ហាញ​​លទ្ធផល​​ស្រាវជ្រាវ​​​បន្ថែម​ ពាក់​ព័ន្ធ​ទៅនឹង​​​​ប្រយោជន៍​ផ្លែ​ប៉ោម ហើយ​​ក្នុង​នោះ ​ក៏​បាន​រក​ឃើញ​ នូវ​ផ្នែក​​ពិសេស​បំផុត​របស់​ផ្លែ​ឈើ​ប្រភេទ​នេះ អាច​ជួយ​យើង​ចៀស​ឆ្ងាយ​ពី​រឿង​ចូល​ពេទ្យ។ ការ​ស្រាវជ្រាវ​ នៃសាកលវិទ្យាល័យ Graz ប្រទេស​អូទ្រីស បាន​សិក្សា​ទៅ​​លើ ប្រភេទ​បាក់​តេរី​ល្អ ​មាន​លើ​ផ្លែ​ប៉ោម​សេរីរាង្គ​ (ដាំ​តាម​ធម្មជាតិ) និង​ផ្លែ​ប៉ោម​ ដាំ​ដោយ​កសិដ្ឋាន ​ហើយ​បាញ់​ថ្នាំ។ ដោយ​ពួក​គេ​បាន​ពិនិត្យ​ ​ញែក​សាច់​​ប៉ោម សំបក​ គ្រាប់ និង​​ភាគ​ល្អិត​តូច​ៗ ដើម្បី​រក​​មើលបាក់​តេរី​ល្អ​ៗនៅ​ក្នុង​នោះ។ លទ្ធផល​ប្រៀប​ធៀប​រក​ឃើញ​ថា សាច់​ប៉ោម​ដាំ​តាម​ធម្មជាតិ ​ពិត​ជា​ប្រភព​ជំរុញឲ្យ​មាន​បាក់តេរី​ល្អ​ៗ សម្រាប់​ទ្រទ្រង់រាង​កាយ​មនុស្ស ជាង​ប៉ោម​ ដាំ​តាម​កសិដ្ឋាន​ និង​បាន​​ដោយ​បាញ់​ថ្នាំសម្លាប់​សត្វ​ល្អិត។ ជា​មួយ​គ្នា​នេះ ក្រុម​អ្នក​​វិទ្យាសាស្រ្ត​ ក៏​បាន​រក​ឃើញ​ផង​ដែរ នូវចំណុច​សំខាន់​របស់​ប៉ោម​ សម្បូរ​ដោយ​​ប្រភព​បាក់​តេរី​ល្អ​នោះ ​គឺស្នូល​កណ្តាល​ផ្លែ​ប៉ោម បូក​រួម​ទាំង​គ្រាប់​តូច​ៗ​ មាន​ផ្ទុក​បាក់​តេរី​ល្អ​រហូត​ ៩០​% ​ខណៈ​មនុស្ស​​ភាគ​ច្រើន​ ដែល​ញ៉ាំ​យល់​ច្រឡំ ហើយ​បោះ​ចោលស្នូល​ និង​គ្រាប់ ហើយអាច​ទទួល​បាន​បាក់តេរី​ល្អ​ទាំង​នោះ ត្រឹម​ប្រមាណ ១០% ប៉ុណ្ណោះ ពី​ផ្លែប៉ោម ព្រោះភាគ​ច្រើន​​មិន​ដឹង​ពី​គុណ​ប្រយោជន៍​របស់​វា។ អត្ថបទ​ពាក់ព័ន្ធ៖ អាហារល្អៗគួរញ៉ាំមុនពេលហាត់ប្រាណ អត្ថប្រយោជន៍​ផ្លែ​ប៉ោម អ្នក​ជំនាញ​បាន​បន្ថែម​ថា ​មនុស្ស​គ្រប់​គ្នា​ប្រាកដ​ជា​ដឹងពី​អត្ថប្រយោជន៍​នៃ​ផ្លែ​ប៉ោម តែ​ភាគ​តិច​ណាស់ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ឧស្សាហ៍ជាប់ ឬឈឺឆ្អឹងថ្គាម ត្រូវដឹងអាហារគួរញ៉ាំ និងមិនគួរញ៉ាំ

បញ្ហាឈឺឆ្អឹងថ្គាម ឬជាប់ថ្គាមៗ ជាបញ្ហា​ឧស្សាហ៍​កើត​មាន​បំផុត ពិសេស​ពេលក្តៅក្នុង ហើម​ថ្គាម សូម្បី​តែ​ស្ត្រេសខ្លាំង ក៏​អាចធ្វើ​ឲ្យ​មាន​បញ្ហា​នេះ​ដែរ ធ្វើ​ឲ្យ​ពិបាក​ញ៉ាំអាហារ ពិបាក​សូម្បី​តែ​និយាយស្តី និង​បញ្ហា​មួយចំនួន​ទៀត។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​មួយ​ចំនួន យើង​គួរ​ញ៉ាំ និងមិន​គួរ​ញ៉ាំ​នៅ​អំឡុង​ពេល​នេះ។ ១- អ្វី​ជា​បញ្ហា​ឆ្អឹងថ្គាម?  បញ្ហាឆ្អឹង​ថ្គាម សំដៅ​លើ​អាការៈ​ឈឺ ឬ​ជាប់​ឆ្អឹង​ថ្គាម ជា​ភាសា​បច្ចេកទេស Temporomandibular joint ឬ (TMJ, TMD) ខណៈ​រោគ​សញ្ញា​អាច​មាន​ខុស​ៗ​គ្នា ហើយ​អាច​ប៉ះ​ពាល់​ដល់​ថ្គាម ​និង​មាត់​។ រោគ​សញ្ញា​ទូទៅ​នៃ​បញ្ហា​ឆ្អឹង​ថ្គាម (TMD) រួម​មាន សង្កៀតធ្មេញ (Clenching Teeth) ឈឺ​ថ្គាម​ញឹកញាប់​ខុស​ធម្មតា ឈឺក្បាល ពិបាកធ្វើចលនាបើក​បិទ​មាត់​ ហើយ​ពេល​ខ្លះ​ក៏​អាច ឮ​សំឡេងនៅ​ពេល​ទំពា ឬ​ហ៊ឹង​ត្រចៀក​ផង​ដែរ។ បើគិត​ថាយើង​កំពុង​​មាន​បញ្ហា​នេះ ល្អ​បំផុត​គួរ​​ត្រួត​ពិនិត្យ​​ទម្លាប់​ការ​ញ៉ាំ​អាហារ​ឡើង​វិញ។ ដោយ​ការ​ញ៉ាំ​អាហារ​ទន់ៗ ​បាន​កាត់​តូច​ៗ​រួច​ស្រេច អាច​ជួយ​យើង​កាត់​បន្ថយ​កម្លាំង​សង្កត់​លើ​សន្លាក់​ ដែល​មាន​នាទីធ្វើឲ្យ​ថ្គាម​បើក ​និង​បិទ ជួយ​ធ្វើឲ្យ​សន្លាក់ អាច​សម្រាក​បាន​ពេល​កាន់​តែ​ច្រើន។ មាន​អាហារ​ជីវ​ជាតិ​ជាច្រើន ​អាច​សាក​ល្បង​ញ៉ាំ​ ដើម្បី​ចៀស​វាង ​ឬកាត់​បន្ថយ​រោគ​សញ្ញាបញ្ហា​ឆ្អឹង​ថ្គាម​នេះ។ ២- អាហារគួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ពេល​មានបញ្ហា​ឆ្អឹង​ថ្គាម – អាហារ​គួរ​​ញ៉ាំ​ពេល​មាន​បញ្ហា​ឆ្អឹង​ថ្គាម៖ ខាង​ក្រោម​នេះ​ ជាប្រភេទ​អាហារ​ទន់ៗ ​ជួយ​យើង​ថែរក្សា​ឆ្អឹង​ថ្គាម […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

៥ យ៉ាងជួយឲ្យចំណីអាហារមានសុវត្ថិភាព ញ៉ាំទៅមិនងាយរាករូស ឬពុល

ចំណី​អាហារ​គ្រប់​មុខ មិន​ថា​បន្លែ ផ្លែឈើ ឬ​ត្រី​សាច់​នោះ​ទេ កាល​ណា​យើង​ទុក​ដាក់​មិន​បាន​ត្រឹម​ត្រូវ លាង​សម្អាត​មិន​បាន​ដិត​ដល់ ចម្អិន​មិន​បាន​ឆ្អិន​ល្អ ញ៉ាំ​ទៅ​អាច​ធ្វើ​ឲ្យ​រាករូស ឬ​ពុល ដោយសារ​តែ​ពពួក​មេរោគ ឬ​ជាតិគីមី​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ​ទាំង​នោះ។ ខាង​ក្រោម​នេះ​ជាគន្លឹះ ៥ យ៉ាង​ជួយ​ឲ្យ​ចំណី​អាហារ​មាន​សុវត្ថិភាព ញ៉ាំ​ទៅ​មិន​ឈឺពោះ រាករូស ឬពុល ណែនាំ​ដោយ​ក្រសួង​សុខាភិបាល៖ ១- ស្អាតជានិច្ច ត្រូវ​លាង​សម្អាត​ដៃ​យើង​មុន​នឹង​ញ៉ាំ​អាហារ រៀបចំ​ចំណី​អាហារ ឬ​ក្រោយ​បន្ទោរបង់។ បោស លាង​សម្អាត ផ្ទះបាយ និង​សម្ភារៈ​ផ្ទះបាយ​ឲ្យ​ស្អាត​ជានិច្ច ជា​ពិសេស​ត្រូវ​ការពារ​ផ្ទះបាយ ចំណី​អាហារ​ពី​សត្វល្អិត​ផ្សេងៗ និង​សត្វ​កណ្តុរ។ ២- ទុក​ដាក់​អាហារ​ឆ្អិន និង​ឆៅ ដោយ​ឡែក​ពី​គ្នា ពពួក​សាច់​ឆៅ​គ្រោះថ្នាក់​ខ្លាំង​ណាស់ អ៊ីចឹង​ហើយ​យើង​ត្រូវ​ទុក​ដាក់​អាហារ​ឆ្អិន និង​ឆៅ ដាច់​ដោយ​ឡែក​ពី​គ្នា ពិសេស​សាច់ឆៅ មាន​ដូចជា សាច់មាន់ទា គ្រឿង​សមុទ្រ ត្រូវ​ដាក់​កន្លែង​ផ្សេង​ពី​គេ មិន​ត្រូវ​ឲ្យ​ប៉ះ​ជាមួយ​អាហារ​ឆ្អិន​ឡើយ។ ចំពោះ​ជ្រញ់ ឬ​កាំបិត​សម្រាប់​ហាន់​សាច់​ក៏​ត្រូវ​មាន​ដោយ​ឡែក​ដែរ ធ្វើ​បែប​នេះ​ទើប​មេរោគ​មិន​អាច​ឆ្លង​ទៅ​ចំណី​អាហារ​ផ្សេង​ទៀត។ ៣- ចម្អិនអាហារឲ្យបានឆ្អិនល្អ ញ៉ាំ​អាហារ​ឆ្អិន​ទើប​មាន​សុវត្ថិភាព ដូច្នេះ​យើង​ត្រូវ​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជា​ពិសេស​សាច់​សត្វ​ស្លាប ស៊ុត និង​​គ្រឿង​សមុទ្រ។ ចំពោះ​ស៊ុប ឬ​សម្ល បើ​យើង​ទុក​យូរ មុន​នឹង​ញ៉ាំ​ត្រូវ​យក​ទៅ​កម្តៅ​ឡើង​វិញ​ឲ្យ​ពុះ។ អត្ថបទពាក់ព័ន្ធ៖  មកដឹងពីភាពខុសគ្នារវាងសាច់សត្វនាំចូលស្របច្បាប់ និងខុសច្បាប់ គ្រឿង​សមុទ្រ​មាន​ផ្ទុក​ជាតិ​បារ៉ត ប៉ះពាល់​សុខភាព​អត់ ត្រូវ​ធ្វើ​ម៉េច? ៤- ទុក​ដាក់​ម្ហូប​អាហារ​ក្នុង​កម្រិត​កម្តៅ​សុវត្ថិភាព កុំ​រក្សា​ទុក​អាហារ​ក្នុង​កម្តៅ​ធម្មតា​លើសពី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ