របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

អាហារ ៣ប្រភេទ មិនគួរទិញឲ្យក្មេងញ៉ាំទេ ព្រោះប៉ះពាល់សុខភាពច្រើនណាស់!

អាហារសម្រាប់កូនយើង មានទំនាក់​ទំនង​សំខាន់​ណាស់ ទៅ​លើ​ការ​អភិវឌ្ឍន៍ទាំង​រាង​កាយ និង​ខួរ​ក្បាល។ ប៉ុន្តែទោះស្រលាញ់កូន​ប៉ុនណា​ក៏​ដោយ ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ ប្រភេទ​អាហារណា​គួរ​ឲ្យ​អូន​តូច​ញ៉ាំ អាហារ​ណាមិន​គួរ​ឲ្យ​ញ៉ាំ បើ​ចៀស​មិន​ផុត ធ្វើ​ខ្លួន​ឯង​ឲ្យ​កូនញ៉ាំ ​ប្រសើរ​ជាង​ទិញ​របស់​ស្រាប់ៗ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹ​ងប្រាប់​ពីអាហារ​ ៣ ប្រភេទ មិន​គួរ​ឲ្យ​ក្មេង​តូច​ញ៉ាំ។ ១- ទឹក​ក្រូច​កំប៉ុង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ផ្អែក​​តាម​ការ​ណែ​នាំ ពីក្រុម​វេជ្ជបណ្ឌិត​ជំនាញផ្នែក​​កុមារ​ នៅ​សហរដ្ឋអាមេរិក អូន​តូច​អាយុ​ក្រោម ​១​ឆ្នាំ មិន​គួរ​ឲ្យញ៉ាំ​ពពួក​ភេសជ្ជៈ​ទាំង​នេះទេ។ បើ​​អាយុ​លើស​ពី​ ១ឆ្នាំ អាច​ញ៉ាំ​បានពិត​មែន តែ​ត្រូវ​ស្ថិត​ក្នុង​​កម្រិត​តិច​តួច​ប៉ុណ្ណោះ​។ ការ​​ណែ​នាំ​​នេះ ដោយ​សារ​អ្នក​ជំនាញ​រក​​ឃើញ​ថា ភេសជ្ជៈ​​​ប៉ូវ​កម្លាំង អាចប៉ះ​ពាល់​ទៅ​លើ​ប្រព័ន្ធ​ប្រសាទ​ក្មេង ស្បែក និង​ការ​ចង​ចាំ​។ យ៉ាង​ណា​មិញ​ ម៉ាក់​​ប៉ា​ អាច​ឲ្យ​កូន​​ជំនួស​វិញ នូវ​ភេសជ្ជៈ​ដូច​ជា​ ទឹក​ផ្លែ​ឈើ​ស្រស់​​​ ឬ​ក្រឡុក​ជា​មួយ​ទឹក​ដោះ​គោ ឬ​ទឹក​​ដោះ​គោ​ជូរ​ជា​ដើម។ ២- ពោតលីង (Popcorn) ​​​​​​ពោត​លីង ចំណី​ញ៉ាំ​កំដរ​អារម្មណ៍​ពេញ​និយម​បំផុត​នា​ពេល​បច្ចុប្បន្ន ដោយ​ប៉ាម៉ាក់​ជា​ច្រើន តែ​ង​ឲ្យ​កូន​តូច​ញ៉ាំអាហារ​ប្រភេទ​នេះ ព្រោះ​​​​ចម្អិន​លឿន ងាយ​​រក​ទិញ និង​រស​ជាតិ​ផ្អែម​ឆ្ងាញ់​។ ប៉ុន្តែ​ ត្រូវ​ដឹង​ថា សារជាតិ​នៅ​ក្នុង​​ពោត​លីងវេចខ្ចប់​ស្រេច សម្រាប់ចម្អិន​ក្នុង​​មីក្រូវ៉េវ (Microwave) សម្បូរ​ទៅ​ដោយ​សមាស​ធាតុ​គីមី​ផ្សេង​ៗ […]


អាហារូបត្ថម្ភ

ដឹងអត់ ហេតុអ្វីញ៉ាំមីញឹកធ្វើឲ្យស្អិតក្រពះ-ពោះវៀន វិវត្តជាមហារីក?

អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​មី​ប្រយ័ត្ន​ខ្លួន​តិច​ទៅ ព្រោះ​​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា ការ​បរិភោគ​អាហារ​ប្រភេទ​នេះ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​ស្អិត​ពោះ​វៀន​បាន។ លោក​វេជ្ជបណ្ឌិត ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា មី​កញ្ចប់ ឬ​កំប៉ុង និង​ប្រអប់ មិន​ល្អ ក៏​ដោយសារ​តែ​គេ​ប្រើ​សារធាតុ Wax ដើម្បី​កុំឲ្យ​ស្អិត​ជាប់​គ្នា និង​រក្សា​ទុក​បាន​យូរ។ តើ​សារធាតុ Wax នោះ​គឺជា​អ្វី? Wax មាន​រូបរាង​ដូច​ក្រមួន ហើយ​វា​មិន​បង្ក​គ្រោះថ្នាក់​ទៅ​ជា​ពុល​អ្វី​នោះ​ទេ គ្រាន់តែ​ពេល​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​យើង នាំ​ពិបាក​រំលាយ ហើយ​រយៈពេល ២ ថ្ងៃ​ទើប​សារធាតុនេះ​អស់​ពី​ក្នុង​ខ្លួន។ នៅ​ពេល​យើង​ញ៉ាំ​មី​រាល់ថ្ងៃ​សារធាតុ Wax នោះ​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ក្នុង​ខ្លួន​យើង នាំឲ្យ​មាន​បញ្ហា​ផ្នែក​ក្រពះ ឬ​ពោះវៀន​ជាដើម។ “បើ​យើង​ញ៉ាំ​មី​មួយ​ថ្ងៃ​មួយ​កញ្ចប់/កំប៉ុង ឬ ២ ដង​ក្នុង​មួយ​ថ្ងៃ ​ជាតិ Wax ក៏​កាន់​តែ​ច្រើន ធ្វើឲ្យ​ក្រពះ​ពោះវៀន​ទៅ​ជា​ស្អិត ពិបាក​ក្នុង​ការ​រំលាយ​អាហារ នាំឲ្យ​ពោះវៀន​ធ្វើ​ចលនា​មិន​បាន​ល្អ និង​អាច​ឲ្យ​ស្ទះ ឬ​ចុក​ផ្នែក​ពោះ​វៀន”។ គុណ​វិបត្តិ​នៃ​ជាតិ Wax គឺជា​ក្រមួន ពេល​ញ៉ាំ​មី​ច្រើន​ទៅ ក្រមួន​នោះ​ក៏​ទៅ​តោង​ជញ្ជាំង​ពោះវៀន ធ្វើឲ្យ​ជញ្ជាំង​ពោះវៀន​ពិបាក​រំលាយ ពិបាក​ធ្វើ​ចលនា នាំឲ្យ​អាហារ​ស្ទះ​យូរ​ក្នុង​ពោះ និង​បណ្ដាល​ទៅ​ជា​ហើម​ពោះ រលាក​ពោះវៀន។ ការ​រលាក​រ៉ាំរ៉ៃ​នេះ​យូរ​ទៅ​ទើប​បង្ក​ទៅ​ជា​មហារីក ហើយ​ពេល​នៅ​ក្មេង​មិន​ទាន់​មើល​ដឹង​ឡើយ ភាគច្រើន​ពិនិត្យ​ឃើញ​នៅ​ពេល​វ័យ​កាន់​តែ​ចាស់។ អត្ថបទពាក់ព័ន្ធ៖ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ

យើងទាំងអស់គ្នាប្រាកដជា​ចូលចិត្ត​ញ៉ាំ​អាហារ​អាំង ចៀន ឆា ហើយ​ភាគច្រើន​គឺ​ជា​ពពួក​សាច់​ចង្កាក់ មី​ឆា លត​ឆា ឬ​នំ​គូឆាយ​ជាដើម។ ចំពោះ​បញ្ហា​នេះ​ដែរ​លោក​វេជ្ជបណ្ឌិត ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា អាហារ​ទាំង​នោះ​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។ ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា អាហារ​ប្រភេទ​ដែល​បាន​រៀបរាប់​ខាង​លើ​ច្រើនតែ​មាន​ជាប់​កម្ទេច​ខ្លោច​ៗ​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ ហើយ​ក៏​ជា​កត្តា​ធំ​មួយ​ដែល​បង្ក​ជំងឺ​មហារីក និង​ជំងឺ​ច្រើន​មុខ​ទៀត​ទៅ​ថ្ងៃ​មុខ។ “អាហារ​ប៉ុន្មាន​ប្រភេទ​ខាង​លើ​សុទ្ធតែ​មាន​គ្រោះ​ថ្នាក់ ប៉ុន្តែ​បើ​យូរ​ៗ​ញ៉ាំ​ម្ដង​មិន​ជា​អ្វី​ទេ តែ​បើ​ញ៉ាំ​ញឹកញាប់​គ្រោះថ្នាក់​ខ្លាំង ឧទាហរណ៍​ពពួក​អាហារ​អាំង​មាន​ផ្សែង ឬ​កម្ទេច​ខ្មៅ​ជាប់ គឺ​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់​ចំពោះ​សុខភាព​ដោយ​ អាច​បង្ក​មហារីក​បាន”។ វេជ្ជបណ្ឌិត​វ័យ​ជិត ៣០ ឆ្នាំ រូប​នេះ​បាន​បន្ថែម​ទៀត​ថា បើ​អាហារ​ឆា​វិញ​ ដូចជា​មី​ឆា​ជាដើម​នោះ​មិន​ល្អ​សោះ ព្រោះ​ឧបករណ៍​ចម្អិន​មិន​បាន​លាង​សម្អាត​ឡើយ ពោល​គឺ​ទាល់តែ​ឈប់​លក់​បាន​សម្អាត ហើយ​កម្ទេចកំទី​ជាប់ បូករួម​ភ្លើង​ខ្លាំង​ទៀត​ធ្វើឲ្យ​ខ្ទះ​ដែល​ឆា​ដដែល​ៗ​បញ្ចេញ​ជាតិ​កាបូន និងសារធាតុគីមីម្យា៉ងដែលចេញពីអាហារខ្លោចហៅថា (Acrylamide) ដែលជាសារធាតុបង្ករឲ្យកើតមហារីក។ ព្រោះ​តែ​វា​មិន​ល្អ​ចំពោះ​សុខភាព​បែបនេះ​ហើយ ទើប​យើង​មិន​គួរ​ញ៉ាំ​ច្រើន​ឡើយ ដោយ​យូរៗ​ម្ដង ឬ​ធ្វើ​ខ្លួនឯង​ប្រកបដោយ​អនាម័យ ទើប​មិន​ធ្វើឲ្យ​ប៉ះពាល់​សុខភាព។ អត្ថបទពាក់ព័ន្ធ៖ ពិត​អត់ ញ៉ាំ​​សាច់​​ច្រើន នឹងបាន​កូន​​ប្រុស? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អាហារូបត្ថម្ភ

វីតាមីន និងជាតិរ៉ែសំខាន់ៗទាំងនេះ អាចកែខៃបញ្ហាជ្រុះសក់ ជួយសក់មានសុខភាពល្អ

រឿងជ្រុះ​សក់ ជាក្តីកង្វល់ទូទៅ ដែល​បច្ចុប្បន្ន មិន​ថា​ក្មេង មិន​ថា​ចាស់ ងាយ​ប្រឈម​បញ្ហា​ជ្រុះ​សក់ណាស់។ គ្នា​យើង​កំពុង​ជួប​ប្រទះ​បញ្ហា​នេះ គួរ​ដឹង​ពី​វិធី​ខ្លះៗបែប​ធម្មជាតិ អាច​​ថែរក្សា​សក់​អ្នក​ឲ្យ​​មាន​សុខ​ភាព​ល្អ​ឡើង​វិញ តាម​រយៈ​ពពួក​វីតាមីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​សក់​យើង “Hello គ្រូពេទ្យ” នឹង​ប្រាប់​ក្នុង​អត្ថបទ​​នេះ ពី​ពពួក​វីតាមីន និងសារធាតុ​រ៉ែ​ទាំង​នេះ។ ១- វីតាមីនចាំបាច់ – វីតាមីនប៊ីយូទីន (Biotin)៖ ប៊ីយូទីន ​គឺ​ជា​វីតាមីនសំខាន់​បំផុត​ ជួយ​ធ្វើ​ឲ្យ​សក់​មាន​ភាព​រឹង​មាំ។ វីតាមីននេះ ​ស្ថិត​នៅ​ក្នុង​ក្រុម​វីតាមីន B Complex ​ជួន​កាល​ត្រូវ​បាន​គេ​ហៅ​ថា ​វីតាមីន H។ ប៊ីយូទីន​ អាច​ជួយ​ឲ្យ​សក់​​កាន់​តែ​មាន​សុខ​ភាព​ល្អ​ ​បង្កើន​ភាព​រស់​រវើក និង​ប្រឆាំង​ពី​ភាព​ស្ងួតនៃសក់។ វីតាមីនប្រភេទ​នេះ អាចជួយ​ការពារ​បញ្ហា​បែក​ចុង ​ក៏​ដូច​ជា​ជួយ​ផលិតជាតិ Keratin ដែល​ជា​សមាស​ធាតុ​ចម្បង​ ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ​បាន។ បញ្ហា​​ជ្រុះ​សក់ ​គឺ​ជា​រោគ​សញ្ញា​ទូទៅ​បង្ហាញ​ថា ​យើង​​ត្រូវ​ការវីតាមីន​ប៊ីយូទីនបន្ថែម ដោយ​អាច​រក​បាន​​ពី​​អាហារមួយ​ចំនួន​​ដូច​ខាង​ក្រោម៖ អង្ករ​សម្រួប សណ្តែក​បៃតង សណ្តែក Lentils ដំបែ​ស្រាបៀរ – វីតាមីន E៖ យើង​ធ្លាប់​ដឹង​ថា ​វីតាមីន​ E ជា​វីតាមីន​​ល្អ​សម្រាប់​ស្បែក​ ប៉ុន្តែ​​ក៏​មាន​គុណ​ប្រយោជន៍​ច្រើន​ ​ជួយដល់​ជំរុញសក់​​ដុះ​ថ្មី​ ដោយ​បង្កើន​នូវ​ការ​ស្រូប​យក​អុក​ស៊ី​ហ្សែន​ទៅ​ក្នុងសរសៃសក់ ដូច្នេះ​ហើយ​វីតាមីន​នេះ ​អាច​ការពារ​ពី​ការ​ជ្រុះ​សក់​បាន។ យើង​អាច​បន្ថែម​វីតាមីន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ពិត​អត់ ញ៉ាំ​​សាច់​​ច្រើន នឹងបាន​កូន​​ប្រុស?

តាមចំណាំ និង​ការ​ជឿ​តៗ​គ្នា ថា ប្រុសៗ​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​ច្រើន ពេល​ម៉ាក់ៗ​មាន​ផ្ទៃពោះ នោះ​នឹង​មាន​កូន​ប្រុស។ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់? នោះ​គ្រាន់​តែ​ជា​ការ​ចំណាំ​តៗ​គ្នា​ប៉ុណ្ណោះ គ្មាន​ការ​សិក្សា​ណា​បញ្ជាក់​ថា ញ៉ាំ​អាហារ​នេះ​បាន​កូន​ប្រុស ធ្វើ​បែប​នោះ​បាន​ប្រុស​នោះ​ទេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ លោក​វេជ្ជបណ្ឌិត​ថា របប​អាហារ​មិន​អាច​កំណត់​ភេទ​របស់​កូន​បាន​ទេ ជួល​កាល​យើង​ចំណាំ​ត្រូវ ជួនកាល​ក៏​ខុស​ដែរ។ “ទាក់ទង​នឹង​របប​អាហារ​វា​អាច​ដែរ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​សន្មត​តៗ​គ្នា​ប៉ុណ្ណោះ មិន​មាន​ការ​សិក្សា​ណា​មួយ​ច្បាស់​លាស់​ទេ។ បើ​សិន​ជា​មាន​ការ​សិក្សា​មួយ​ច្បាស់​លាស់​ថា យើង​ធ្វើ​របប​អាហារ​មួយ​ច្បាស់​ដឹង​តែ​អ៊ីចឹង អាហ្នឹង​គេ​សរសេរ គេ​បោះពុម្ព​នៅ​ទស្សនា​វដ្តី​ហើយ កាល​ណា​អត់​មាន​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ យើង​អត់​អាច​យក​ជា​ការ​បាន​ទេ”។ អត្ថបទពាក់ព័ន្ធ​៖ ចង់ឆាប់មានកូន ក្នុងរបបអាហារត្រូវមានសារធាតុចិញ្ចឹមទាំងនេះ លោកវេជ្ជបណ្ឌិត គាន់ អូន ​ឯកទេសរោគស្ត្រី និងសម្ភព បើ​ចង់​បាន​កូន​ប្រុស ឬ​ស្រី ដូច​ចិត្ត​យើង​ប្រាថ្នា​នោះ លោក​វេជ្ជបណ្ឌិត​ថា បច្ចុប្បន្ន​មាន​វិធី​ធ្វើ DNA ដោយ​យក​មេ​ជីវិត​ទៅ​ពិនិត្យ ដើម្បី​ឲ្យ​ដឹង​ថា ជា​ស្រី ឬ​ប្រុស ដែល​បច្ចេកវិទ្យា​នេះ​ត្រូវ​ចំណាយ​លុយ​ច្រើន និង​មាន​តែ​នៅ​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ។ “បើ​យើង​ចង់​បាន​ប្រុស​ស្រី​ពិត​ប្រាកដ គេ​ធ្វើ DNA ប៉ុន្តែ​អស់​តម្លៃ​ថ្លៃ អ្នក​គេ​មាន​លទ្ធភាព គែ​អាច​ធ្វើ DNA គេ​អាច​យក​មេ​ជីវិត​មក​មើល​ថា កូនស្រី ឬ​ប្រុស គេ​ទៅ​វិភាគ​អស់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​ទៅ គេ​អាច​ដាក់​បាន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ល្អ ស្រស់​ស្រាយ​កម្រិត​ណា? ប៉ុន្តែ​ត្រូវ​ដឹង អ្វី​ក៏​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិដែរ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​គុណសម្បត្តិ និង​គុណ​វិបត្តិ​របស់​កាហ្វេ ឲ្យ​គ្នា​យើង​ថ្លឹង​ថ្លែង គួរ​បន្ត​ផឹក​ទៀត ​ឬ​យ៉ាង​ណា?។ ១- គុណសម្បត្តិ​ពី​ជាតិ​កាហ្វេអ៊ីន ជាតិ​កាហ្វេ​អ៊ីន​ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ស្រស់​ថ្លា ជួយ​ដល់​ការ​ចង​ចាំ ​និង​ជួយ​ឲ្យ​បាត់អស់​ភាព​ហត់​នឿយ។ ការ​សិក្សា​ខ្លះ​បញ្ជាក់​ថា ​កាហ្វេ​អ៊ីន មាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​មុខងារ​ផ្លូវ​ចិត្ត ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ក្នុង​មួយ​កម្រិត អាច​ជួយ​ដល់​ការ​ចង់​ចាំ​ក្នុង​រយៈពេល​ខ្លី និង​ជួយ​បង្កើន​ល្បឿន​ប្រតិកម្ម​នៃរាង​កាយ។ អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​ ការ​ញ៉ាំ​កាហ្វេ ៣-​៤ ​ពែង ប្រហាក់​ប្រហែល​ ៣០០-​៤០០ ​មិល្លីក្រាម​​ជាតិ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​តិច​តួច តែ​មាន​គុណ​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ភស្តុតាង​ផ្សេងៗ​បង្ហាញ​ថា ផឹក ឬ​ញ៉ាំកាហ្វេ អាច​ជួយ​ការពារ​បញ្ហា​សុខភាព​ ដូច​ជា បង្ការជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ​២ ជំងឺ Parkinson (ជំងឺ​ញ័រ​ដៃ​ជើង​លើ​មនុស្សចាស់​ បណ្ដាល​មក​ពី​បញ្ហា​សរសៃ​ប្រសាទ) និង​ជំងឺ​ថ្លើម។ ទោះ​យ៉ាង​នេះ​ក្ដី គ្នា​យើង​មាន​ជំងឺ​លើស​ឈាម ក្មេងៗ យុវវ័យ និង​មនុស្ស​ចាស់​ ក៏​អាច​ងាយ​រង​ផល​រំខាន​ផ្សេងៗ​ […]


អាហារូបត្ថម្ភ

មិនចេះតែថា ការ៉ុតល្អខ្លាំងចំពោះសុខភាព

កាល​ពី​នៅ​តូច​ៗ​យើង​តែង​តែ​លឺ​ចាស់​ៗ ​ប្រាប់​ឲ្យ​ញ៉ាំ​ការ៉ុត​ឲ្យ​ច្រើន​ ភ្នែក​យើងកាន់​តែ​ល្អ តែគ្នា​យើង​ខ្លះ​អត់​ជឿ ថែម​ទាំង​ថា ចាស់ៗ​ភក្មេងៗទៀត។ រឿង​នេះ ចាស់ៗ​អត់​ភ​ទេ អ្នក​វិទ្យាសាស្ត្រ​ក៏​រក​ឃើញ​ភស្តុតាង ​ការ៉ុត ​ពិត​ជា​ជួយ​សុខភាព​ភ្នែក​ប្រាកដ​មែន។ កត្តា​អី​ខ្លះ​បាន​គេ​ជឿ​ជាក់អ៊ីចឹង? មក​ស្វែង​យល់​ជា​មួយ “Hello គ្រូពេទ្យ” ទាំង​អស់​គ្នា។ ១- ការ៉ុតសម្បូរ​ជាតិលុយទីន  ក្នុង​ការ៉ុត សម្បូរ​ទៅ​​ដោយជាតិ​លុយ​ទីន ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​​មួយ អាច​ជួយ​ដល់​សុខភាព​យើង។ រាល់​អាហារ​ទាំង​ឡាយ​​ណាសម្បូរ​​ជាតិ​លុយ​ទីន ត្រូវ​បានទទួល​ស្គាល់​ ជា​ភ្នាក់ងារ​ជួយ​បង្កើន​ដង់​ស៊ីតេ​ជាតិ​ពណ៌​​ នៅ​ក្នុង​ស្រទាប់​ម៉ាខូឡ័រ (Macula) ដែល​វា​ជា​ស្រទាប់​ពណ៌​លឿង​ មាន​រាង​ពង​ក្រពើ ​ស្ថិត​នៅ​ចំ​​កណ្ដាល​ស្រទាប់​រ៉េទីន​នៃ​ភ្នែក។ នៅ​ពេល​​ដង់​ស៊ីតេ​ជាតិ​ពណ៌​កើន​ឡើង ស្រទាប់​រ៉េ​ទីន ​នឹង​មាន​ការ​ការ​ពារ​ខ្ពស់ ហើយ​បញ្ហា​ប្រឈម​ ជាមួយ​ការ​ខូច​ខាតកែវ ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដូច​គ្នា។ ២- ការ៉ុតផ្ដល់ជាតិការ៉ូតេណូអ៊ីត  ដើម្បី​ជួយ​ឲ្យ​ភ្នែក​មើល​ឃើញ​ច្បាស់ល្អ ​ត្រូវ​ញ៉ាំ​ជាតិ​ការ៉ូតេណូអ៊ីត អាច​ហៅ​ម្យ៉ាង​ទៀត​បាន​ថា បេតាការ៉ូតែន ​ឲ្យ​បាន​ច្រើន ដោយ​សារធាតុ​មួយ​នេះ​ ​មាន​ច្រើន​នៅ​ក្នុងមើម​ការ៉ុត។ ពេល​យើង​​ញ៉ាំ​ការ៉ុត ជាតិ​ការ៉ូតេណូអ៊ីត​នឹង​បម្លែង​ទៅ​ជា​វីតាមីន​ A អាច​យក​ប្រើ​ប្រាស់​បាន ​គេ​ហៅ​​បាន​ថា រ៉េទី​ណុល។ ដោយ​សារ​បេតា​ការ៉ូ​តែន​ មាន​សារៈ​សំខាន់​សម្រាប់​​យើង ​យក​មក​ផលិត​ជា​វីតាមីន A ហេតុ​​នេះ​ ​បើ​ក្នុង​ខ្លួន​មាន​បេតាការ៉ូតែន​មិន​គ្រប់​គ្រាន់ ​នឹង​ធ្វើ​ឲ្យ​ភ្នែក​មើល​មិន​ច្បាស់​នៅ​កន្លែង​ខ្សោយ​ពន្លឺ ក៏​ជា​មូលហេតុ​ ចាស់ៗ​​ចង់​ឲ្យ​ក្មេង​ៗ​ញ៉ាំ​ការ៉ុត​ឲ្យ​បាន​ច្រើននេះ​តែ​ម្តង។ រាល់​ពេល​អ្នក​ញ៉ាំ​ការ៉ុត […]


អាហារូបត្ថម្ភ

ទិញផ្អក​ប្រហុក ត្រី​ប្រឡាក់ លក់​នៅផ្សារ​ ប្រឈមនឹងថ្នាំគីមី?

កាលពី​មុន​ប្រជាជន​ខ្មែរ​យើង​ចូលចិត្ត​ធ្វើ​ផ្អក ប្រហុក ឬ​ត្រី​ប្រឡាក់​ទុក​ញ៉ាំ​ដោយ​ខ្លួន​ឯង តែ​សម្រាប់​ឥឡូវ​វិញ ព្រោះតែ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ទើប​ធ្វើ​ឲ្យ​យើង​ច្រើន​តែ​ទិញ​គេ​ជំនួស​វិញ។ ចំណី​ដែល​ទិញ​គេ​ស្រាប់ មិន​សូវ​ល្អ​ដូច​យើង​ធ្វើ​ខ្លួនឯង​ឡើយ ទើប​ប្រជាជន​ខ្លាច​ប៉ះពាល់​ដល់​សុខភាព ព្រោះ​​តែង​ឃើញ​មាន​ព័ត៌មាន​ចុះផ្សាយ​ជា​ញឹកញាប់​ថា ខាង​​កាំ​កុងត្រូល​​តែង​រក​ឃើញ​អាហារ​ផ្អាប់​ទាំង​នោះ មាន​ផ្ទុក​សារធាតុ​គីមី​មួយ​ចំនួន។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ចាន់ សេដ្ឋា អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ពន្យល់​ថា ប៉ុន្មាន​ឆ្នាំ​មុន​ពិនិត្យ​ឃើញ​មាន​ច្រើន តែ​សម្រាប់​ឥឡូវ​វិញ​លែង​សូវ​ឃើញ​ទេ។ សម្រាប់​អាហារ​ក្រៀម​ដែល​ពិនិត្យ​ឃើញ​មាន​សារធាតុ​គីមី គឺ​ពពួក​ត្រី​បបែល​ងៀត ដែល​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​គីមី​រក្សា​ទុក​បាន​យូរ​មិន​ងាយ​ខូច។ សម្រាប់​ពពួក​ផ្អក ប្រហុក ត្រី​ហើម ដែល​មាន​ជាតិ​គីមី ភាគច្រើន​ជា​ផលិតផល​នាំ​ចូល​មកពី​ប្រទេស​ជិតខាង ហើយ​ការ​នាំចូល ​ទម្រាំ​អាច​យក​មក​ដាក់​លក់​លើ​ទីផ្សារ​មាន​រយៈពេល​យូរ ដូចនេះ​ប្រសិនបើ​គ្មាន​ការ​ទុក​ដាក់​ត្រឹមត្រូវ អាច​នឹង​ឆាប់​ខូច។ បែប​នេះ​ហើយ​ទើប​គេ​ជ្រើសរើស​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូចជា ហ្វ័រម៉ាលីន ដែល​អាច​រក្សា​ទុក​បាន​យូរ និង​សូដ្យូម​អ៊ីដ្រូស៊ុលហ្វីត ឬ​ហៅ​ថា​ម្សៅ​ធ្វើឲ្យ​ស។ ចំពោះ​រូបរាង​ចំណី​ផ្អាប់​ទាំង​នោះ បើ​សង្កេត​ឃើញ​ថា​មាន​សភាព​ស​ៗ​ខ្លាំង គ្មាន​សត្វ​ល្អិត​មក​រោម ជាពិសេស​រុយតែម្ដង។ តែ​ប្រហុក​ខ្លះ​ដែល​មាន​ជាតិ​គីមី ក៏​មាន​រូបរាង​ធម្មតា​ដែរ ដូចនេះ​បើ​យើង​សុវត្ថិភាព មាន​តែ​ធ្វើ​ញ៉ាំ​ដោយ​ខ្លួនឯង។ អត្ថបទពាក់ព័ន្ធ៖ សារធាតុគីមីធ្វើឲ្យបន្លែសៗ ឃើញចង់ញ៉ាំនោះ ប៉ះពាល់សុខភាពណាស់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អាហារូបត្ថម្ភ

មូល​ហេតុ​ទាំង ៥ នេះ អាច​បញ្ជាក់​ថា ក្រូច​ឆ្មារល្អខ្លាំងចំពោះសុខភាពយើង

ទឹក​ក្រូចឆ្មារ ជា​ភេសជ្ជៈយើង​គ្រប់​គ្នា​ចូល​ចិត្ត​ ពិសេសនៅ​រដូវ​ក្ដៅ ព្រោះ​មាន​ទាំង​ជីវជាតិ ​និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ។ ប៉ុន្តែគ្នា​យើង​ដឹង​អត់? ក្រូច​ឆ្មារ មាន​​គុណ​ប្រយោជន៍​ជា​ច្រើន​ទៀត​ចំពោះ​សុខភាព​ កាន់​តែ​អស្ចារ្យ យើង​អាចផឹក​ទឹក​ក្រូច​ឆ្មារ ជំនួស​ឲ្យ​​កាហ្វេ​នៅ​ពេល​ព្រឹក​បាន​ទៀត​ផង។ គុណ​ប្រយោជន៍សំខាន់​បំផុត​ទាំង ៥ របស់​ក្រូច​ឆ្មារ គឺ៖ ១- ក្រូចឆ្មារ​បង្កើន​ការ​រំលាយ​អាហារ ​បើ​យើង​​មាន​បញ្ហា​​ប្រព័ន្ធ​រំលាយ​អាហារ ផឹក​ទឹក​ក្រូច​ឆ្មារ​នៅ​ពេល​ព្រឹក​រៀង​រាល់​ថ្ងៃ អាច​ជួយ​ដោះ​ស្រាយ​​បញ្ហា​នេះ​បាន។ ទឹក​ក្រូច​ឆ្មារ អាច​ជួយ​បំបែក​អាហារ​នៅ​ក្នុងក្រពះ ដើម្បី​ងាយ​នឹង​រំលាយ។ ដោយ​សារ​តែ​ធម្មជាតិ​ទឹក​ក្រូច​ឆ្មារ មាន​​ជាតិ​អាស៊ីដ ទើប​វា​ធ្វើ​ឲ្យ​​ភ្ញោច​ការ​ផលិត​អាស៊ីដ​​ក្រពះ ហើយ​ជាតិ​អាស៊ីដ​ក្រូច​ឆ្មារ អាច​ជួយ​ដល់​ដំណើរ​ការ​ជាតិ​អាស៊ីដ​នៅ​ក្នុង​ក្រពះ​បាន​ល្អ។ តែ​យ៉ាង​នេះ​ក្ដី មនុស្ស​មួយ​ចំនួន ​អាច​ទទួល​បាន​ផល​ខុស​ពី​នេះ ហេតុ​នេះ​ត្រូវ​ចៀស​វាង​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​នៅ​ពេល​ពោះ ទទេ។ ២- ទឹក​ក្រូចឆ្មារ​បង្កើន​ការ​ស្រូប​សារធាតុ​រ៉ែ វីតាមីន C ត្រូវ​​រក​ឃើញ​ក្នុង​ទឹក​ក្រូច​ឆ្មារ ជួយ​ឲ្យ​​រាង​កាយ​ស្រូប​សារធាតុ​រ៉ែបាន​កាន់​តែ​ច្រើន។ គ្រាន់​តែ​ចិត​ក្រូច​ឆ្មា​ប៉ុន្មាន​ចំណិត ដាក់​ចូល​ក្នុង​ទឹក​ផឹក អាច​ធ្វើឲ្យ​រាង​កាយ​​កើនបរិមាណ​​វីតាមីន C រួច​ទៅ​ហើយ។ វីតាមីន C ​ជា​វីតាមីនឃើញ​មាន​នៅ​ក្នុង​បន្លែ​ និង​ផ្លែ​ឈើ។ បន្ថែម​លើ​នេះ ជាតិ​រ៉ែ​ ត្រូវ​រក​ឃើញ​មាន​ក្នុង​ក្រូច​ឆ្មារ អាច​ជួយ​ជម្រុញ​ការ​រំលាយ​អាហារ កាត់​បន្ថយ​ក្រហាយ​ទ្រូង និង​កាត់​បន្ថយ​ការ​ហើម​ពោះ។​ ៣- ក្រូចឆ្មារ​ជួយ​កម្ចាត់​ជាតិ​ពុល គុណ​ប្រយោជន៍​ធំ​បំផុត​របស់​ក្រូច​ឆ្មារ ​ជួយ​បញ្ចេញ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ។ ទឹក​ក្រូច​ឆ្មារ […]


អាហារូបត្ថម្ភ

កំពូលគុណប្រយោជន៍ទាំង ៥ បានពីប្រទាលកន្ទុយក្រពើ

គ្រប់គ្នា​សឹង​សុទ្ធ​តែ​ធ្លាប់​ដឹង ធ្លាប់ឮហើយ ពី​គុណ​ប្រយោជន៍​ខ្លះៗ​របស់​ប្រទាល​កន្ទុយ​ក្រពើ ខណៈ​រាប់ពាន់​ឆ្នាំ​មក​ហើយ ដោយ​​ប្រសិទ្ធិភាព​ផ្ដល់​គុណ​ប្រយោជន៍​​ចំពោះ​សុខភាព និង​សម្រស់ រុក្ខ​ជាតិ​ប្រភេទ​នេះ ត្រូវ​គេ​ដាំ​ដុះ​នឹង​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ។ ចុះដឹង​ថា គុណប្រយោជន៍​សំខាន់​បំផុត​របស់​ប្រទាល​កន្ទុយ​ក្រពើ​មាន​អ្វី​ខ្លះ​អត់? ចង់​ដឹង​ អានអត្ថបទ​នេះដឹងហើយ! ១- មានសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​បាក់តេរី សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន ​ត្រូវ​​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទាល​កន្ទុយ​ក្រពើ ដោយ​សារធាតុ​ទាំង​នោះ​ភាគ​ច្រើន​ ជាជាតិប៉ូលីផេណុល (Polyphenol) ជួយ​កម្ចាត់​ពពួក​​រ៉ាឌីកាល់​សេរី ដែល​ធ្វើឲ្យ​​ខូច​កោសិកា​ស្បែក ចេញ​ពី​រាង​កាយ។ ប្រទាល​កន្ទុយ​ក្រពើ ជា​សារធាតុ​ផ្សំ​មាន​សារ​សំខាន់ ចំពោះ​ផលិតផល​ថែរក្សា​ស្បែក ដោយសារ​​វា​មាន​ប្រយោជន៍​កាត់​បន្ថយ​ភាព​ចាស់​ ហើយ​សារធាតុប៉ូលីផេណុល (Polyphenols) រួម​ជាមួយ​សារធាតុ​ផ្សេង​ទៀត​​ក្នុងប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​ប្រឆាំង ​ការ​វិវត្ត​របស់​បាក់តេរី​គ្រោះ​ថ្នាក់​ជា​ច្រើន​ ដែល​អាច​បង្ក​ជា​ការ​បង្ក​រោគ​ផ្សេងៗ។ បើ​ប្រើ​ដើម្បី​លាប​វិញ ប្រទាល​កន្ទុយ​ក្រពើ​ ជួយ​បង្កើន​ការ​វិវត្តន៍​ជា​សះ​ស្បើយ​ពី​របួស​ដាច់​ស្បែក និង​របួស​ដោយ​កកិត។ បើ​ប្រើសម្រាប់​​ញ៉ាំ​វិញ ប្រទាល​កន្ទុយ​ក្រពើ ​អាច​ជួយ​ការពារ​ពី​ជំងឺ និង​សម្អាត​ជាតិ​ពុល​ ពី​ប្រព័ន្ធ​រំលាយ​អាហារ។ ២- ​ជួយ​ឲ្យ​​ស្បែក​ឆាប់​ជា​សះស្បើយ ប្រទាល​កន្ទុយ​ក្រពើ​ មាន​សមត្ថភាព​ភ្ញោច​កោសិកា​ហ្វីប្រូប៊្លាស (Fibroblasts) ដែល​ជា​កោសិកា​ស្បែក ​មាន​នាទី​ផលិត​កូឡាជែន ដែល​ជា​ប្រូតេអ៊ីន​ចាំបាច់ ចំពោះ​មុខ​ងារ​ស្បែក ក៏​ដូច​ជា​ធ្វើ​​យឺត​។ លាប​ជែលប្រទាល​កន្ទុយ​ក្រពើ អាច​ធ្វើ​អោយ​ស្បែក​មិន​ងាយ​ចាស់ ហើយ​គ្រឿង​សំអាង​ប្រឆាំង​នឹង​ភាព​ចាស់ ដូច​ជា ក្រែម​សំណើម​ស្បែក និង​ក្រែម​ភ្នែក ​មាន​ជាតិ​ប្រទាល​កន្ទុយ​ក្រពើ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ