របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

មូលហេតុ​ យើងគួរញ៉ាំអាហារតែ ២ ពេលក្នុង១ថ្ងៃ

ជា​ធម្មតា​មនុស្ស​យើង​ម្នាក់​ៗ​ទទួល​ទាន​អាហារ ៣ ពេល​ក្នុង​មួយ​ថ្ងៃ ដើម្បី​ឲ្យ​រាងកាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ទៅ​សរីរាង្គ​ផ្សេង​ៗ​ក្នុង​ខ្លួន និង​ដើម្បី​សន្សំ​ថាមពល​ទុក​ប្រើប្រាស់។ តែ​លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​ណែនាំ​ថា បើ​ញ៉ាំ​អាហារ​ ២ ពេល/ថ្ងៃ​ក៏​អាច​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ សម្រស់​ភ្លឺថ្លា និង​រាងស្អាត​បាន​ដែរ។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ និង​ជា​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​ឲ្យ​ដឹង​ថា រាងកាយ​យើង​ដូច​​គ្រឿង​ចក្រ​ដែរ នៅ​ពេល​ញ៉ាំ​ច្រើន​រាងកាយ​​ផលិត​ថាមពល វា​ក៏​បញ្ចេញ​ផ្សែង​ពុល។ កោសិកា​​យើង​ពេល​ផលិត​ថាមពល វាផលិតរ៉ាឌីកាល់​សេរី​ ដែល​ធ្វើ​ឲ្យប្រតិកម្ម អុកស៊ីតកម្ម បង្កឲ្យ​កោសិកា​យើង​វិវត្ត​ទៅ​រក​ភាព​ចាស់លឿន។ ដូចនេះ​ហើយ​ទើប​មាន​ផលិតផល​ថែ​សម្ផស្ស​មួយ​ចំនួន​អះអាង​ថាមាន Anti Oxidation ប្រឆាំងភាពចាស់ ​ទាំង​លាប លេប និង​ចាក់។ ដូច្នេះ​ហើយ ដើម្បី​ធ្វើ​ឲ្យ​សម្រស់​ក្មេង​ជាង​វ័យ សូមញ៉ាំ​តិច តែ​ញ៉ាំ​អាហារ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​ដូចជា សូកូឡា ប្ល៊ូប័ររី សណ្ដែក​គ្រប់​ប្រភេទ ក្រូច និង​ទំពាំងបាយជូរ​ជាដើម។ លោក​ក៏​បាន​លើក​ឧទាហរណ៍៖ “ខ្ញុំ​ញ៉ាំ​បាយ ២ពេល/ថ្ងៃ ជាតិពុល​ដែល​ខ្ញុំ​ទទួល និង​អុកស៊ីតកម្ម ដែល​ខ្ញុំ​បង្កើត​តែ ២ ពេល​ប៉ុណ្ណោះ ដូច្នេះ​ក្នុង​រយៈពេល ២ ថ្ងៃ​ខ្ញុំ​ញ៉ាំ​តែ ៤ ពេល។ រី​ឯ​អ្នក​ញ៉ាំ ៣ ពេល/ថ្ងៃ ក្នុង​រយៈពេល ២ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

មានបញ្ហាតម្រងនោម មិនចង់ឲ្យកាន់តែធ្ងន់ធ្ងរ ប្រយ័ត្នអាហារទាំងនេះ!

អាហារ​ដែល​មាន​ផ្ទុក​សារធាតុចិញ្ចឹម​គ្រប់​គ្រាន់ គឺ​ល្អ​ដើម្បី​សុខភាព ជួយ​ទ្រទ្រង់​ដំណើរ​ការ​ក្នុង​រាង​កាយ​ប្រចាំ​ថ្ងៃ​កាន់​តែ​ប្រសើរ ប៉ុន្តែបើ​យើង​មាន​បញ្ហា​សុខភាព​ណា​មួយ សារធាតុចិញ្ចឹម​ក្នុង​អាហារយើងទទួល​បាន នឹងជះ​ឥទ្ធិពល​មិន​ល្អ​មក​លើ​សុខភាព​យើង​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពាក់​ព័ន្ធ​អ្នក​មាន​បញ្ហា​តម្រង​នោម គួរ​ចៀស​វាង​សារធាតុចិញ្ចឹម​ដូច​មាន​រៀប​រាប់ខាងក្រោម។ ១- កាឡូរី យោង​តាម​ស្ថាន​ភាព​សុខភាព​ និង​កម្រិត​គ្រោះ​ថ្នាក់​ អ្នកមាន​ជំងឺ​តម្រង​នោម គ្រូពេទ្យ​អាច​​ជួយ​រៀប​ផែន​ការ​ពិសេស ដែល​បញ្ជាក់​ពី​កម្រិត​កាឡូរី យើង​គួរ​​ញ៉ាំ​ប្រចាំ​ថ្ងៃ ឬប្រចាំ​សប្ដាហ៍។ សូម​ធ្វើ​តាម​ផែន​ការ​របស់គ្រូពេទ្យ​​ជា​ប្រចាំ​ ដើម្បី​ចៀស​វាង​ពី​ផល​វិបាក​ផ្សេងៗ ដែលអាច​ប៉ះ​ពាល់​ដល់​សុខភាព។ ២- ​ប្រូតេអ៊ីន ការ​ពិត​ ​ប្រូតេអ៊ីន (សាច់) ​គឺ​ល្អ​ណាស់​សម្រាប់សុខភាព​រាងកាយ ពិសេស ក្រចក​ដៃ និងសក់ តែ​ការ​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​ច្រើន​ពេក​ អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ បើយើង​កំពុង​មាន​បញ្ហា​ណា​មួយ​ពាក់​ព័ន្ធតម្រង​នោម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​អាច​ដឹង​ពី​កម្រិត​ប្រូតេអ៊ីនយើង​​គួរ​ញ៉ាំ។ – អាហារ​​មាន​ប្រូតេអ៊ីន​ទាប៖ បន្លែ​ ផ្លែ​ឈើ អង្ករ និង​នំប៉័ង។ – អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់៖ ស៊ុត ត្រី សាច់​ក្រហម និង​សាច់​សត្វ​ស្លាប។ ៣- កាបូអ៊ីដ្រាត ចំពោះអ្នក​មាន​បញ្ហា​តម្រង​នោម ​ត្រូវ​កំណត់​ការ​ញ៉ាំ​ជាតិ​កាបូអ៊ីដ្រាតឲ្យ​បាន​ច្បាស់​លាស់ និង​ត្រឹម​ត្រូវ ព្រោះ​កាបូអ៊ី​ដ្រាត​ខ្លះ មាន​កម្រិត​ជាតិ​ផូស្វរ ឬ​ប៉ូតាស្យូម​ខ្ពស់ អាច​ប៉ះ​ពាល់​ដល់​ស្ថាន​ភាព​ជំងឺ​យើងបាន។ បើ​មាន​ជំងឺទឹក​នោម​ផ្អែម អាហារ​​​ត្រូវ​ញ៉ាំ ​ត្រូវ​មាន​កម្រិត​កាបូអ៊ីដ្រាត​សមរម្យ។ អត្ថបទ​ពាក់​ព័ន្ធ៖ មិនចង់កើតក្រួសក្នុងតម្រងនោម គួរយល់របៀបបង្ការទាំងនេះ មិនសូវផឹកទឹក ប្រយ័ត្នកើតក្រួសក្នុងតម្រងនោម ៤- ជាតិ​ខ្លាញ់ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

លេបថ្នាំលើសជាតិខ្លាញ់ មុនញ៉ាំអាហារខ្លាញ់ ជាទម្លាប់ត្រឹមត្រូវអត់?

មុខ​ម្ហូប​ជាច្រើន ត្រូវ​គេច្នៃឡើង​មើល​ទៅ​ទំនង​ខ្លាំង​ គួរឲ្យ​ចង់​ញ៉ាំ ប៉ុន្តែមុខម្ហូប​ឆ្ងាញ់ៗ​ភាគ​ច្រើន សុទ្ធ​តែ​សម្បូរ​ជាតិ​ខ្លាញ់ នាំ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​មាន​បញ្ហាលើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម។ បច្ចុប្បន្ន​ គ្នា​យើង​លើស​ជាតិ​ខ្លាញ់កូលេស្តេរ៉ូល តែង​មាន​ទម្លាប់​មួយ គឺ​ផឹក​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់ មុន​នឹងញ៉ាំ​អាហារខ្លាញ់។ គ្នា​យើង​ជា​ច្រើន​មាន​ចម្ងល់ ​ទម្លាប់​នេះត្រូវ​ត្រឹម​ដែរ​អត់? មាន​ប្រសិទ្ធភាពដែរទេ? សម្រាប់ចម្លើយ មានក្នុង​អត្ថបទ “Hello គ្រូពេទ្យ” ខាង​ក្រោម​នេះ។ ១- អ្វី​ជាកូលេស្តេរ៉ូល? ឲ្យ​តែ​គិត​ដល់​សំណួរ​នេះ គ្នា​យើង​ភាគ​ច្រើន​តែង​យល់​ច្រឡំ​ថា ​កូលេស្តេរ៉ូល​ ជា​ខ្លាញ់​អាក្រក់​ក្នុង​ឈាម ដែល​ការ​គិត​នេះ គឺ​ខុស​មួយ​ផ្នែក ដោយ​សារ កូលេស្តេរ៉ូល​ ក៏​អាច​ជា​ខ្លាញ់​ល្អ​ដូច​គ្នា ដូច​ជា​ខ្លាញ់​ទទួល​បាន​ពី​ត្រីជាដើម។ កូលេស្តេរ៉ូលក្នុង​សាច់​ត្រី ​ជា​លីប៉ូប្រូតេអ៊ីន​ ​មាន​កំហាប់​ប្រូតេអ៊ីន​ខ្ពស់ ឬ​អាច​ហៅ​បាន​ថា HDL ដែលជា​ខ្លាញ់​ល្អ ​អាច​ជួយ​រាងកាយ​ដំណើរ​ការ​បានកាន់​តែ​ប្រសើរ។ ទោះ​បី​ជា​កូលេស្តេរ៉ូល​ មាន​ប្រយោជន៍​ដល់​រាងកាយ​យើង​ក៏​ដោយ តែ​បើ​សិន​ជា​ញ៉ាំ​ច្រើន​ពេក​នោះអាច​ធ្វើ​អោយ​ប្រឈម​ទឹកនោមផ្អែម​ដោយសារ​ជាតិស្ករ ជំងឺ​បេះដូង​ផ្សេងៗ និង ​លើស​ជាតិ​ខ្លាញ់​ ជា​ដើម។ ២- តើ​ថ្នាំ​បញ្ចុះជាតិ​ខ្លាញ់កូលេស្តេរ៉ូល​ជា​អ្វី? ថ្នាំ​ប្រភេទនេះ ​ជា​ថ្នាំសម្រាប់​ប្រើ​ដើម្បី​បញ្ចុះ​ជាតិ​កូលេស្តេរ៉ូលក្នុង​ឈាម នៅ​ពេល​វា​ឡើងដល់​កម្រិត​​ខ្ពស់។ ស្រដៀង​គ្នា​នឹង​ថ្នាំ​ផ្សេងៗទៀត ​ទោះបី ​អាច​ជួយ​ឲ្យ​ជាតិ​កូឡេស្តរ៉ូលចុះទាប​ក៏​ពិត​មែន ប៉ុន្តែ​ពពួក​ថ្នាំ​នេះ​ ក៏​មាន​ផល​រំខានដូច​គ្នា។ កម្រិត​ផល​រំខាន ​អាស្រ័យ​លើស្ថាន​ភាព​រាង​កាយ និង​សុខភាព​យើង​ម្នាក់ៗ ខណៈ​ផល​រំខាន​រួម​មាន រាករូស ចុក​ពោះ ចង់ក្អួត ទល់​លាមក ចុក​សាច់ដុំ និង​អស់​កម្លាំង​ជា​ដើម។ ៣- គួរដឹង​ពី​អ្វី​ខ្លះ​ពេល​ប្រើ​ថ្នាំ​បញ្ចុះ​កូលេស្តេរ៉ូល? ពេល​ចាប់​ផ្តើម​ប្រើពពួកថ្នាំ​បញ្ចុះ​កូលេស្តេរ៉ូល ត្រូវ​ធ្វើ​តាម​ដំបូន្មាន​គ្រូពេទ្យ​ឲ្យបាន​ខ្ជាប់ខ្ជួន។ – ពេល​លេបថ្នាំ៖ យោង​តាម​មូនិធិបេះដូង​ នៅ​អង់គ្លេស (British Heart Foundation) បាន​ណែនាំ​ឲ្យ​​ប្រើ​ថ្នាំ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំអាហារមានប៊ីចេងច្រើន ធ្វើឲ្យពុកឆ្អឹង វិលមុខ ពិតអត់?

កន្លង​មកមាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​ប៊ីចេង​មាន​ច្រើន​ណាស់ ដោយ​អ្នក​ខ្លះ​ថា​ញ៉ាំ​ប៊ីចេង​ពុក​ឆ្អឹង និង​អ្នក​ខ្លះ​ថា​ញ៉ាំ​ប៊ីចេង​ច្រើន​នាំឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន​ទៀតដូចជា​ឈឺក្បាល វិលមុខ ក្អួត ចង្អោរ។ ប៉ុន្តែ​បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ ថា​ប៊ីចេង​មិន​មែន​ជា​ដើម​ហេតុ​នាំ​ឲ្យ​កើត​អាការៈ​អស់​ទាំង​នោះ​ឡើយ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ បាន​បញ្ជាក់​ទៀត​ថា គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​មួយ​អះអាង​ថា​ប៊ីចេង​បង្ក​ទៅ​ជា​ជំងឺ​ពុក​ឆ្អឹង​នោះ​ទេ ពោល​វា​គ្រាន់តែ​ជា​គ្រឿង​បន្ថែម​រសជាតិ​ធម្មតា​ប៉ុណ្ណោះ។ ប៊ីចេង​គឺជាម៉ូលេគុល​គីមី ហើយ​មានអ្នក​លើក​ឡើង​ថាវា​នាំ​ឲ្យ​ឈឺក្បាល វិល​មុខ ក្អួត ចង្អោរ  ឬ​ធេងធោង​ជាដើម តែ​នោះ​គ្រាន់​ជា​អារម្មណ៍ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។   ត្បិត​វា​មិន​បាន​ផ្ដល់​ផល​រំខាន​ណា​មួយ​ក៏​ដោយ តែ​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ប៊ីចេង​មិន​គួរ​ប្រើ​នៅ​ក្នុង​អាហារ​ដែល​ចម្អិន​ឲ្យ​ទារក​ញ៉ាំ​នោះ​ទេ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កូន​នៅ​មិន​ទាន់​រឹងមាំ។ ដោយ​ហេតុ​ថា​គ្រឿង​ផ្សំ​នានា​សម្រាប់​ទារក​មិន​ទាន់​ដល់​វ័យ​ត្រូវញ៉ាំ។ ជាចុងក្រោយ​លោក​វេជ្ជបណ្ឌិត​ខាង​លើបញ្ជាក់​ថា ដើម្បី​ទទួល​បាន​សុខភាព​ល្អ គួរតែ​ប្រើ​គ្រឿង​ទេស​ផ្សេង​ៗ​នៅ​ក្នុង​កម្រិត​តិច​បំផុត ហើយ​បើ​គិត​ថា​ខ្លួនឯងប្រតិកម្មដូចជា ឈឺក្បាល បែកញើស វិល​មុខ ស្ពឹក​ដៃ​ជើង ឬ​កន្លែង​ផ្សេង ឈឺ​ទ្រូង ក្អួត ចង្អោរ គួរ​ចៀសវាង​អាហារ​មាន​ជាតិ​ប៊ីចេង​ទៅ។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើកូនមានជំងឺអូទីស្សឹម

របបអាហារ ដូច​ដឹង​ស្រាប់ហើយ សំខាន់​ណាស់​សម្រាប់​សុខភាពកូនៗ​យើង​ទាំង​អស់​គ្នា យ៉ាងណា​​ត្រូវ​ដឹង​ថា អាហារ​ណា​ល្អ អាហារ​ណា​មិន​ល្អ​ដែរ បើចេះ​តែ​ញ៉ាំ​ផ្តេស​ផ្តាស មិន​ត្រឹម​តែ​មិន​ជួយ​ដល់​រាង​កាយ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់សុខភាព​ទៀត​ផង ពិសេស​​បើ​កូន​កំពុង​មាន​ជំងឺ​ស្រាប់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” ចង់​លើកឡើងអាហារ​ ២ប្រភេទ គួរ​ចៀស​វាង បើ​កុមារកំពុង​មាន​ជំងឺ​អូទីស្សឹម។ ១- អាហារមាន​ជាតិ Gluten និង Casein ជំងឺ​អូទីស្សឹម ឬ​ហៅ​ថា Autism Spectrum Disorder (ASD) ជា​ជំងឺ​ដែល​បណ្ដាល​មក​ការ​វិវត្តរបស់​ខួរ​ក្បាល។ ក្មេងដែល​មាន​ជំងឺ​អូទីស្សឹម ច្រើន​មាន​បញ្ហា​ក្នុង​ការ​ប្រាស្រ័យទាក់ទងជាមួយ​អ្នក​ដទៃ។ ដើម្បី​បន្ថយ​រោគ​សញ្ញា​ជំងឺ​នេះ គ្រូពេទ្យ​អាច​នឹង​ឲ្យ​ញ៉ាំ​របប​អាហារ​ពិសេស​មួយ​ចំនួន។ មាន​ទ្រឹស្ដី​មួយ​បាន​និយាយ​ថា ក្មេងមាន​ជំងឺ​អូទីស្សឹម ងាយអាល្លែកហ្ស៊ីជាមួយ​អាហារ​មាន​ជាតិ Gluten និង Casein ណាស់។ ពេល​ញ៉ាំ​អាហារ​​មាន​សារធាតុ​ទាំង​នេះ រាង​កាយ​ដែល​មា​​ជំងឺ ​នឹង​បំបែក​សារធាតុមួយ​ឈ្មោះថា Peptides និង​ប្រូតេអ៊ីន ខុស​ពី​មនុស្ស​ធម្មតា​ដែល​មិន​មាន​ជំងឺ​ ហើយ​កត្តា​នេះ ទើប​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ។ ខួរ​ក្បាលកុមារដែល​កើត​ជំងឺ​អូទីស្សឹម នឹង​ច្រឡំ​ថា ​ជាតិ​ប្រូតេអ៊ីន​ទាំង​នោះ ដូច​នឹង​សារធាតុ​គីមី​ក្នុង​អាភៀន ហើយ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​គីមី​ទាំង​នោះ នាំ​ឲ្យ​កុមារផ្លាស់​ប្ដូរ​អាកប្បកិរិយា​ខ្លួន ដោយ​​អ្នក​ជំនាញ​​រក​ឃើញ​ដែរ​ថា កម្រិត​សារធាតុ​រាវ​នៅ​ក្នុង​រាង​កាយកុមារ​មាន​​ជំងឺ​អូទីស្សឹម​ ក៏​មាន​ភាព​មិន​ប្រក្រតី​ដូច​គ្នា។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]


លើសទម្ងន់

មុខងារថ្លើម និងកូលេស្ដេរ៉ូល មានទំនាក់ទំនងយ៉ាងណាខ្លះ?

តាម​វេជ្ជ​សាស្ត្រ រវាង​ថ្លើម និង​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម គឺ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ហើយ​នៅ​ពេល​ថ្លើម​មាន​បញ្ហា ការ​ប្រែ​ប្រួល​កម្រិត​កូលេស្តេរ៉ូល ក៏​កើត​មាន។ កម្រិត​កូលេស្តេរ៉ូលក្នុង​ឈាម​ខ្ពស់​ពេក ក៏​ប៉ះពាល់​ដល់​មុខ​ងារ​ថ្លើម​ដូច​គ្នា បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​មុខងារ​ថ្លើម និង​ជាតិ​កូលេស្តេរ៉ូល​ឲ្យ​យើង​បាន​ដឹង។ ១- មុខងារថ្លើមប៉ះពាល់ដល់កម្រិតកូលេស្តេរ៉ូលម៉េច​ខ្លះ? មុខ​ងារ​ចម្បង​​របស់​ថ្លើម ​គឺ​ផលិត​ទឹក​ប្រមាត់​ ជួយ​រាង​កាយ​បំបែក​ជាតិខ្លាញ់​ និង​សម្អាត​​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល។ ​បើ​ថ្លើម​ខូច មុខ​ងារ​នេះ​នឹង​បាត់​បង់ នាំ​​ឲ្យ​កើន​កម្រិត​កូលេស្តេរ៉ូលក្នុង​ឈាម ហើយ​​លទ្ធផលចុង​ក្រោយ ខ្លាញ់ ​និង​​កូលេស្តេរ៉ូល ​នឹង​កក​នៅ​ក្នុង​ថ្លើម រួម​ទាំង​​សរសៃ​ឈាម​តែ​ម្តង។ ផ្ទុយមក​វិញ បើ​​កម្រិត​កូលេស្តេរ៉ូល​នៅ​ក្នុង​សរសៃ​ឈាមខ្ពស់​ពេក ក៏​អាច​ធ្វើ​ខូច​ថ្លើមបាន​ដែរ។ ឧទាហរណ៍ បញ្ហា​កក​ខ្លាញ់​នៅ​ក្នុង​ថ្លើម ​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើមមិន​មែន​ដោយ​សារ​ជាតិ​អាល់កុល។ ២- ផលវិបាកបណ្តាល​មក​ពី​មុខងារថ្លើម បើ​មុខងារ​ថ្លើមមាន​បញ្ហា នឹង​​ធ្វើ​ថ្លើម​មិន​អាច​ដំណើរ​ការ​ត្រឹម​ត្រូវ ដើម្បី​សម្អាត​ជាតិ​កូលេស្តេរ៉ូលចេញ​ពី​ឈាម និង​រាង​កាយ​បាន ខណៈ​បញ្ហា​សុខភាព​មួយ​ចំនួន អាច​នឹង​ធ្វើ​ឲ្យ​ថ្លើម​ខូចមុខ​ងារ ដូចជា៖ – ជំងឺ​ខ្លាញ់​រុំ​ថ្លើមមិន​មែន​ដោយ​សារ​ជាតិ​អាល់កុល (NAFLD)​៖ ជំងឺ​នេះជា​ប្រភេទ​ជំងឺ​ទូទៅ​មួយ​ ធ្វើ​ឲ្យខូច​មុខងារ​ថ្លើម ដោយ ២៥​% នៃ​មនុស្ស​​ទូទាំង​ពិភព​លោក រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​នេះ ខណៈអ្នក​​ប្រឈម​​ខ្លាំង គឺ​មាន​បញ្ហា​លើស​ទម្ងន់ ​ឬ​ជំងឺ​ទឹកនោម​ផ្អែម។ ជំងឺខ្លាញ់​រុំ​ថ្លើមមិន​មែន​ដោយ​សារ​ជាតិ​អាល់កុល ​ទាក់ទង​នឹង​បញ្ហា​បម្រែបម្រួល​ជាតិ​ខ្លាញ់ (Dyslipidemia) ដែល​​បញ្ហានេះ ​គេ​សង្កេត​ឃើញ​កម្រិត​មិន​ធម្មតា​នៃ​សារធាតុ​កូលេស្តេរ៉ូល និង​សារធាតុ​ស្រដៀង​នេះ​នៅ​ក្នុង​ឈាម។ […]


របបអាហារនិងការសម្រកទម្ងន់

អាហារពិសេសទាំងនេះ អាចបញ្ចុះជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព

បញ្ហា​លើស​ជាតិខ្លាញ់ បច្ចុប្បន្ន​មិន​ថា​ក្មេង មិន​ថា​ចាស់ សុទ្ធ​តែ​ប្រឈម​ខ្លាំង ពិសេស​គ្នា​យើង​ចូល​ចិត្ត​អាហារ​សម្បូរ​ខ្លាញ់មិន​ល្អ មិនហាត់​ប្រាណ ងាយ​ធ្វើ​ឲ្យ​ជាតិខ្លាញ់​ក្នុង​ឈាម​កើន​ឡើង​ខ្លាំង​បំផុត។ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ បើ​មាន​លើស​ជាតិ​ខ្លាញ់​ ត្រូវ​តែ​បញ្ចុះ​មក​នៅ​កម្រិត​ត្រឹម​ត្រូវ ហើយ​ក្រៅ​ពី​ប្រើ​ថ្នាំ របបអាហារ​សុខភាព​ ក៏​អាច​ជួយ​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​បាន​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ប្រភេទ​អាហារ​ល្អៗ អាច​បញ្ចុះ​ជាតិខ្លាញ់​កូលេស្តេរ៉ូលក្នុង​ឈាម ​យ៉ាង​មាន​ប្រសិទ្ធភាព។ ១- ស្រូវសាលី ( Oats)  មធ្យោបាយ​​ងាយ​ស្រួល​បំផុត ​ដើម្បី​កំណត់​កម្រិត​កូលេស្តេរ៉ុល​ក្នុង​ខ្លួន​ឲ្យ​​មាន​សុខ​ភាព​ល្អ គឺ​​ញ៉ាំពពួល​ធញ្ញ​ជាតិ​ស្រូវសាលី (Oatmeal ឬ Oat-based cereal) ១ ចាន/ថ្ងៃ។ ដោយ​សារ​ពពួក​ធញ្ញជាតិ​ Oatmeal មានជាតិ​កាកសរសៃ​ដែល​រលាយ​ក្នុងទឹក ​ដល់​ទៅ​​ប្រមាណ​ ២ ក្រាម/​ចាន។ បើ​​ចង់​បាន​ជាតិ​កាកសរសៃ​ច្រើន​ជាង​នេះ គ្នា​យើង​ ​អាច​ញ៉ាំ​​ផ្លែ​ស្ត្រប៊ើរី ឬ​ចេក​បន្ថែម​ទៀត​បាន។ ជា​​ធម្មតាក្នុង​មួយ​ថ្ងៃ យើង​អាច​ញ៉ាំ​ជាតិ​សរសៃ​ចន្លោះ​ពី ២០-៣៥ ក្រាម និង ៥-១០ ក្រាម​នៃ​ទឹក​មាន​​ជាតិ​សរសៃ។ ២- សណ្តែក សណ្តែក ​ជា​ប្រភព​ដ៏​អស្ចារ្យ​​ជាតិ​សរសៃ​ដែល​រលាយ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​​ឆ្អែត​បាន​យូរ ដោយ​សារ​តែដំណើរ​នៃ​ការ​រំលាយក្នុង​ក្រពះ ​យឺត​ជាង​អាហារ​ផ្សេង​ទៀត។ ដូច្នេះ​បាន​ជា​គ្នា​យើងចង់​ស្រក​ទម្ងន់​ភាគ​ច្រើន ​ចូល​ចិត្ត​ញ៉ាំ​សណ្តែក​ជាង​អាហារ​ផ្សេង​ទៀត។ សណ្តែក ក៏​​មាន​សារៈប្រយោជន៍​ច្រើនទៀត ដោយ​សណ្តែក​ទាំង​នោះ​រាប់​បញ្ចូល​ទាំង […]


អាហារូបត្ថម្ភ

ប្រូតេអ៊ីនរុក្ខជាតិ និង​ប្រូតេអ៊ីនសាច់សុទ្ធតែជួយឲ្យអាយុវែង តើមួយណាល្អជាង?

ប្រភពប្រូតេអ៊ីន មានច្រើន តែប្រភព​ប្រូតេអ៊ីន​សំខាន់ៗ មាន​នៅ​ក្នុង​សាច់សត្វ និង​រុក្ខជាតិ ដែល​យើង​ងាយស្រួល​រក​ញ៉ាំបាន។ តែ​ការសិក្សា​របស់​ជប៉ុន រកឃើញ​ថា ញ៉ាំ​ប្រូតេអ៊ីន​រុក្ខជាតិ ជួយ​ឲ្យ​អាយុ​វែង ជាង​ការ​ញ៉ាំ​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​សាច់។ អ្នកស្រាវជ្រាវ បាន​តាមដាន​លើ​ជនជាតិ​ជប៉ុន ជិត ៧១.០០០​នាក់ រយៈពេល ២០​ឆ្នាំ។ ក្នុង​នោះ អ្នក​ញ៉ាំ​ប្រូតេអ៊ីន​រុក្ខជាតិ​ច្រើន ប្រឈម​ហានិភ័យ​នៃ​ការ​ស្លាប់ ទាប​ជាង ១៣% ចំណែក​អ្នក​ញ៉ាំ​ប្រូតេអ៊ីន​រុក្ខជាតិ​បរិមាណ​តិច ប្រឈម​ហានិភ័យ​នៃ​ការស្លាប់​ដោយ​បញ្ហា​សរសៃឈាម​បេះដូង ១៦%។ នៅក្នុង​ការសិក្សា​នេះ មនុស្ស ១២.៣៨១​នាក់ បាន​ស្លាប់ រួមមាន ៥.០៥៥​នាក់ ស្លាប់​ដោយ​ជំងឺ​មហារីក ៣.០២៥​នាក់ ស្លាប់​ដោយ​ជំងឺ​សរសៃ​ឈាមបេះដូង ១.៥២៨​នាក់ ស្លាប់​ដោយ​ជំងឺ​បេះដូង និង ១.១៩៨​នាក់ ស្លាប់​ដោយ​ជំងឺ​សរសៃឈាម​ខួរក្បាល។ ក្នុងនោះ អ្នក​ញ៉ាំ ៣% នៃ​ប្រូតេអ៊ីន​សាច់ក្រហម ជំនួស​ប្រូតេអ៊ីន​រុក្ខជាតិ ប្រឈម​ការ​ស្លាប់ ៣៤% ដោយ​មូលហេតុ​ផ្សេងៗ ប្រឈម​ការស្លាប់ ៣៩% ដោយ​មហារីក និង​ប្រឈម​ការស្លាប់ ៤២% ដោយ​ជំងឺបេះដូង។ រីឯ​អ្នក​ញ៉ាំ ៤% នៃ​សាច់កែឆ្នៃ ប្រឈម​ការស្លាប់ ៤៦% […]


អាហារូបត្ថម្ភ

ត្រយូងចេក មានគុណប្រយោជន៍សុខភាពច្រើន គ្នាយើងគួរដឹង!

នៅស្រុក​ខ្មែរ ត្រយូង​ចេក អាច​យកទៅ​ធ្វើម្ហូប​បាន​ច្រើនមុខ ក៏ដូចជា​អន្លក់ និង​របោយ​នំបញ្ចុក​ជាដើម។ ប៉ុន្ដែ​គ្នាយើង  ដែល​ចូលចិត្ត​ញ៉ាំ​បន្លែដ៏ឆ្ងាញ់​មួយ​មុខ​នេះ ប្រហែល​ជាមិន​ទាន់ដឹងទេ​ថា ត្រយូងចេក​នេះ ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព ជាពិសេស​អាច បណ្ដេញ​ប៉ារ៉ាស៊ីត បង្ក​ជំងឺ​គ្រុនចាញ់​ទៀត។ ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​ត្រយូងចេក ចំពោះសុខភាព៖ ១. ត្រយូងចេក មាន​សមាសធាតុ​ជាច្រើន ដូចជា ប្រូតេអ៊ីន កាកសរសៃ កាល់ស្យូម ដែក ម៉ាញេស្យូម ផូស្វរ ប៉ូតាស្យូម វីតាមីន C និង E។ ត្រយូងចេក ក៏សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អេឡិចត្រូលីត ជួយ​កាត់បន្ថយ​ស្ត្រេស និង​ហានិភ័យ​នៃ​ជំងឺ​នានា។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ការសិក្សា​មួយ នៅ​ឆ្នាំ២០១៤ រកឃើញ​ថា សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (Flavonoid និង Phenol) ដែល​មាន​នៅ​ក្នុង​ត្រូយូងចេក ជួយ​បណ្ដេញ​ជាតិពុល​នៅ​ក្នុង​កោសិកា​មហារីក និង​បញ្ឈប់​ដំណើរការ​របស់​ជាតិ​ពុល។ ៣. ត្រយូងចេក គឺអាហារ​ល្អ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយសារ​វា​ជួយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កម្រិត​ប្រូតេអ៊ីន​ក្នុង​បេះដូង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ដើម្បីសុខភាពល្អ កុំប្រើគ្រឿងផ្សំទាំងនេះច្រើនពេកក្នុងម្ហូបអាហារ

ដើម្បី​ឲ្យ​ម្ហូប​អាហារ​កាន់តែ​មាន​រសជាតិ គេ​បាន​បន្ថែម​គ្រឿង​ទេស​ជាច្រើន​ក្នុង​នោះ​មាន​ប្រេង​ខ្យង ម្សៅ​ស៊ុប ឬ​ដុំ​ស៊ុប​ជាដើម។ តែ​យើង​ភាគច្រើន​មិន​បាន​ដឹង​ពី​ផល​ប៉ះពាល់ ឬ​វិធី​ធ្វើ​របស់​គ្រឿង​ផ្សំ​ទាំង​នោះ​ឡើយ។ លោក​វេជ្ជបណ្ឌិត ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ឲ្យ​ដឹង​ថា គ្រឿង​ផ្សំ​សម្រាប់​អាហារ​មាន​ស្ករ អំបិល ទឹកត្រី ខ្លាញ់ សុទ្ធតែ​ប៉ះពាល់​ទាំងអស់ ប្រសិនបើ​ប្រើ​ច្រើន​ហួស​កម្រិត។ ប៉ុន្តែ​នៅ​ពេល​យើង​ប្រើ​ត្រឹមត្រូវ តាម​កម្រិត វា​មិនប៉ះពាល់​ ឬប៉ះពាល់​ក្នុង​កម្រិត​ទាប។ ចំណែក​គ្រឿង​ផ្សំ​បន្ថែម​ពី​នោះ​មាន​ប្រេង​ខ្យង ម្សៅ​ស៊ុប ឬ​ដុំ​ស៊ុប គឺ​វា​ផលិត​ឡើង​មាន​សារធាតុ​គីមី​ច្រើន និង​ជា​គ្រឿង​រសជាតិ​សិប្បនិម្មិត។   វេជ្ជបណ្ឌិត​ដដែល​បាន​បន្ថែម​ថា ថ្មី​ៗ​នេះ​អ្នក​ស្រាវជ្រាវ​នៅ​បរទេស​បាន​រក​ឃើញ​ថា ប្រេង​ខ្យង​​ដែល​យើង​និយម​ប្រើ​ច្រើន​រាល់ថ្ងៃ​នេះក្នុង​ម្ហូប​ឆា​ ឬ​ប្រឡាក់​សាច់​ បាន​បង្ក​ឲ្យ​ទៅ​ជា​មហារីក​ខ្លាំង​ជាង​គ្រឿង​ផ្សំ​ដទៃទៀត​ផង។ “ញ៉ាំ​ស្ករ​ច្រើន​ក៏​មាន​ផល​ប៉ះពាល់ ប្រៃ​ពេក​ក៏​មិន​បាន ហើយ​គេ​ទើប​រក​ឃើញ​ថា ប្រេង​ខ្យង​បាន​​បង្ក​ទៅ​ជា​មហារីក ហើយ​ប្រទេស​ខ្លះ​មានការ​ហាម​ឃាត់​ ដើម្បី​កុំឲ្យ​ប្រជាជន​មាន​ជំងឺ។ ចំណែក​ដុំ​ស៊ុប​វិញ ក៏​មិន​ប្រាកដ​ថា គេ​ពិតជា​យក​សាច់​មាន់ ជ្រូក ទៅ​រំងាស់​ចេញ​ជា​ដុំ​មក​តូច​ៗ ហើយ​លក់​ក្នុង​តម្លៃ​ថោក​ឲ្យ​យើង​ដែរ”។ បច្ចុប្បន្ន​អ្វី​ដែល​គួរឲ្យ​បារម្ភ​បំផុត​ គឺ​ស្ករ ព្រោះ​ថា​ស្ករ​ខ្លះ​មិន​មែន​សុទ្ធ ១០០% ឡើយ ដោយ​មួយ​ចំនួន​មាន​លាយ​ជាមួយ​មេ​ស្ករ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ