របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

រូបមន្តសុខភាព

ស្មុគស្មាញ មិនសប្បាយចិត្ត ញ៉ាំអាហារបីមុខនេះ រីករាយវិញហើយ!

លើ​លោក​នេះ គ្មាន​អាហារ​ទិព្វ​ណា ជួយ​ឲ្យ​យើង​ជីវិត​អមត ឬចង់​បាន​​រាង​ស្អាត ស្អាត​ភ្លាម​ៗ​នោះ​ទេ។ ប៉ុន្តែ​អាហារ​មួយ​ចំនួន គឺ​អាច​ជួយ​ឲ្យ​យើង​សប្បាយ​ចិត្ត ពេល​កំពុង​ស្មុគស្មាញ ឬ​មិន​សប្បាយ​ចិត្ត​រឿង​អ្វី​មួយ ដោយ​ការ​សិក្សា​ជា​ច្រើន​​បញ្ជាក់​ថា​ មាន​អាហារ​មួយអាចឲ្យ​យើង​មាន​អារម្មណ៍​រីក​រាយ ពេល​យើង​រីករាយ ធូរ​អារម្មណ៍ ក៏​ធ្វើ​ឲ្យ​ជីវិត​រស់​បាន​យូរ​អង្វែង​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​អាហារ ៣ប្រភេទ ជួយ​យើង​សប្បាយ​ចិត្ត​ឡើយ​វិញ។ ១- សូកូឡា​ខ្មៅ សូកូឡាខ្មៅ ពោរ​ពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ​អាច​បន្ធូរ​សរសៃ​ឈាម រក្សា​សម្ពាធ​ឈាមឲ្យ​នៅ​ក្នុង​កម្រិត​ល្អ និង​ជួយ​ដល់​ចរន្ត​ឈាមរត់​​ទៀត​ផង។ មាន​ការ​សិក្សា​មួយ​​រក​ឃើញ​ថា ​ញ៉ាំ​សូកូឡា​ខ្មៅ​ប្រមាណ ៤២,៥ ក្រាម​ជា​រៀង​រាល់​ថ្ងៃ ​រយៈ​ពេល​ ២ ​សប្តាហ៍​ជាប់​គ្នា អាច​ជួយ​កាត់​បន្ថយ​អ័រម៉ូន​​ស្ត្រេស​ក្នុង​ខ្លួន ចំពោះ​គ្នា​យើង​ឧស្សាហ៍​ស្រ្តេស​ ​បាន​យ៉ាងច្រើន​។ លើស​ពី​នេះ សូកូឡាខ្មៅ ​ក៏​មាន​សារធាតុ​ម៉ាញ៉េស្យូម​ ​ជួយ​បន្ថយ​អាការៈ​ពេល​មក​រដូវ​ទៀត​ផង ដូច​ជា អស់​កម្លាំង ពិបាក​ចិត្ត និង​ថប់​បារម្ភ។ លើស​ពី​នេះ សារធាតុ​ពីធម្មជាតិម្យ៉ាង​​មាន​ក្នុង​សូកូឡា​ខ្មៅ​ អាច​ជួយ​ឲ្យ​ខួរ​ក្បាល​មាន​អារម្មណ៍​ល្អ ​ដូច​នឹង​អារម្មណ៍​ត្រូវ​បាន​គេ​ស្រឡាញ់​អ៊ីចឹង។ ២- ផ្សិត ផ្សិត​ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​ពិសេសដូចគ្នា ដោយ​សារសម្បូរ​​សារធាតុ​ចិញ្ចឹម​ និង​ការ​ជួយ​ផ្ចង់​អារម្មណ៍។ ផ្សិត សម្បូរ​សារធាតុ​សេលេញ៉ូម ដែល​ពេល​ខ្វះសារធាតុ​នេះ ​អាច​ធ្វើឲ្យ​យើង​​ប្រឈម​បញ្ហា​​បាក់ទឹក​ចិត្ត ថប់​បារម្ភ និង​អស់​កម្លាំង។ ផ្សិត ​ក៏​មាន​ផ្ទុក​វីតាមីន D  ហើយ​ការ​សិក្សា​មួយ​បញ្ជាក់​ថា​ ផ្សិត អាច​ជួយឲ្យ​អារម្មណ៍​មិន​ល្អ​តាម​រដូវរបស់​យើង ​បាន​ធូរ​ស្រាល​​ផង​ដែរ។ ដើម្បី​បង្កើន​វីតាមីន D ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​លូត​លាស់​បាន​ល្អ គួរញ៉ាំ​ម្ហូប​ចម្អិនពី​ផ្សិតឲ្យបាន​ច្រើន។ អត្ថបទ​ពាក់ព័ន្ធ៖ សូកូឡាខ្មៅ ល្អដល់ថ្នាក់នឹងផង? ផ្សិត​​សាមញ្ញ ​តែ​ជួយ​ការពារបញ្ហា​ភ្លេច​ភ្លាំង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

របបអាហារល្អៗពាក់ព័ន្ធ​សុខភាពប្រអប់ជើង កុំឲ្យរលាកឈឺ

ប្រអប់ជើង ជាអវយវៈ​សំខាន់សម្រាប់ទប់លំនឹង​ខ្លួន និង​ធ្វើ​ដំណើរ។ ដូចទៅ​នឹង​សរីរាង្គផ្សេង​ទៀត ប្រអប់​ជើង ក៏​ត្រូវ​ការ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ដូច​គ្នា ហើយរឿង​នេះជឿថា​ ​យើង​ភាគ​តិច​ណាស់​ចាប់អារម្មណ៍​ ឬយកចិត្តទុកដាក់។ យ៉ាង​ណា គួរ​ចេះ​ថែរក្សា​សុខភាព​ប្រអប់​ជើងឲ្យ​បាន​ល្អ ព្រោះ​ជំងឺ​មួយ​ចំនួនអាច​បង្ក​​បញ្ហា​ឈឺ​ប្រអប់ជើងបាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​មួយ​ចំនួន គួរញ៉ាំ និងមិន​គួរ​ញ៉ាំ ដើម្បី​សុខភាព​ប្រអប់ជើង​​ឲ្យ​យើង​បាន​ដឹង។ ១- មូលហេតុរលាក និងឈឺចាប់នៅប្រអប់ជើង ការ​រលាក​ ជា​បញ្ហាចម្បង​​មួយ​បណ្តាល​មក​ពី​កង្វះ​អាហារូបត្ថម្ភ ប៉ុន្តែ​អាហារ​មួយ​ចំនួន ក៏​អាច​ធ្វើ​ឲ្យ​​រលាក​កោសិកា​ដូចគ្នា ​អាច​ធ្វើ​រលាក​សរសៃ​ពួរ​នៅ​​បាត​ជើង និង​កន្លែង​ផ្សេងៗ​ទៀត​នៃ​ប្រអប់​ជើង ជាហេតុ​នាំ​​ធ្វើឈឺ​ ពិបាក​ដើរ ​ឬ​រត់។ អាហារ​អាច​​ធ្វើ​ឲ្យរលាក​កាន់​តែ​ខ្លាំង មាន​ដូច​ជា ពពួក​គ្រាប់​ធញ្ញជាតិចម្រាញ់ ស្ករ និង​ខ្លាញ់ (Trans fat) ក្នុង​អាហារ​ដុត និង​ពពួក​អាហារ​សម្រន់​សម្បូរ​ខ្លាញ់ ខ្លាញ់​ឆ្អែត​ក្នុង​សាច់​ក្រហម អាស៊ីដអូមេហ្កា ៦ ក្នុង​ប្រេង​បន្លែ (ពោត សណ្តែក​សៀង គ្រាប់ផ្កាឈូករ័ត្ន) ជា​ដើម។ ប្រតិកម្ម​រ៉ាំរ៉ៃជាមួយ​អាហារ ដូច​ជា ស្រូវ​សាលី ក៏​ធ្វើ​ឲ្យយើង​​ប្រឈម​ការ​រលាក​ផង​ដែរ។ អាហារ​មាន​ជាតិ​ស្ករ​ច្រើន​ នឹង​ធ្វើឲ្យ​​កោសិកា​រលាក​នោះ​ រលាក​កាន់​តែធ្ងន់ធ្ងរ ​ដូច​ជា ស្ករ​គ្រាប់ ម្សៅ​ស្រូវ​សាលី និង​មីអ៊ីតាលី។ ២- ជំងឺសរសៃឈាមអាកទែ និងទឹកនោមផ្អែម ជំងឺ​ទាំង​ពីរ​នេះ ត្រូវ​​​គេ​ជឿ​ថា​ អាច​ធ្វើ​ឲ្យ​ខូច​ប្រអប់​ជើង​ ដោយសារ​​វា​ទៅ​បំផ្លាញ​សរសៃ​ឈាម​អាកទែ​នៅ​ចុង​ជើង​តែម្តង។ យ៉ាង​ណា យើង​អាច​ការពារ​ខ្លួន​បាន​ ដោយ​ញ៉ាំ​អាហារមាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ​និង​ត្រឹម​ត្រូវ ខណៈអាហារ​​មាន​ខ្លាញ់​ឆ្អែត​តិច ជាតិ​ប្រៃតិច និង​បន្លែ​ផ្លែ​ឈើ​ច្រើន អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​សរសៃ​ឈាម​អាកទែ​បាន។ មាន​ការ​សិក្សា​បង្ហាញ​ថា អាស៊ីដ​ខ្លាញ់​​អូមេហ្កា​ ៣ ក៏​ជួយ​បន្ថយ​ការ​ប្រឈម​នេះ​ផង​ដែរ។ ចំពោះអ្នក​ទឹក​នោម​ផ្អែម​វិញ ​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាពឲ្យ​​បាន​ត្រឹម​ត្រូវ​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំផ្លែឈើស្រស់ និងផឹកទឹកផ្លែឈើស្រស់ មួយណាល្អជាង?

គ្នាយើង​ភាគច្រើន ប្រហែល​ជាគិតថា ផ្លែឈើស្រស់ ផ្ដល់អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដូចគ្នា មិនថា ញ៉ាំ ឬ​ធ្វើ​ជាទឹក​ក្រឡុក ផឹក​នោះទេ។ តែអ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​របស់​សិង្ហបុរី បញ្ជាក់​ថា ការញ៉ាំ​ផ្លែឈើ​ស្រស់ ល្អជាង​ការផឹក​ទឹកផ្លែឈើ​ស្រស់។ លោកស្រី​វេជ្ជបណ្ឌិត Kalpana Bhaskaran ប្រធាន​មជ្ឈមណ្ឌល​សេវាកម្ម​អាហារូបត្ថម្ភ នៅក្នុង​ប្រទេស​សិង្ហបុរី បញ្ជាក់ថា ការធ្វើ ឬក្រឡុក​ទឹកផ្លែឈើ​ស្រស់ បាន​បាត់បង់​ជាតិ​សរសៃ (Fibres) រួមជាមួយ​វីតាមីន និង​រ៉ែមួយ​ចំនួន នៅ​ក្នុង​ផ្លែឈើ។ ជាងនេះទៅទៀត ប្រភេទ​ទឹកផ្លែឈើស្រស់​ខ្លះ ត្រូវការ​ផ្លែឈើ​លើសពី ១​មុខ ដែល​ធ្វើឲ្យ​បរិមាណ​ជាតិស្ករ​ក្នុង​ទឹកផ្លែឈើ​កើនឡើង បើធៀប​នឹង​ការញ៉ាំ​ផ្លែឈើ ១​ផ្លែ។ លោកស្រី​វេជ្ជបណ្ឌិត Kalpana Bhaskaran ដែល​ជាអនុប្រធាន​ផ្នែក​ជំងឺ​ទឹកនោមផ្អែម របស់​សិង្ហបុរី​ផងដែរ​នោះ បាន​ណែនាំ​ឲ្យ​សាធារណជន ប្រយ័ត្ន និង​គិតគូរ​ពី​បរិមាណ​កាបូអ៊ីដ្រាត (Carbohydrate) និង​ជាតិស្ករ ដែល​គួរបរិភោគ។ លោកស្រី​ថា “យើងមិនគួរ​ភ្លេច​ថា ទឹកផ្លែឈើ​ស្រស់ ជាប្រភព​សំខាន់​មួយ​នៃ​ជាតិ​ស្ករ។ សាធារណជន យកល្អ គួរញ៉ាំ​ផ្លែឈើ“។ វិធីនេះ មនុស្ស​មិន​បាត់បង់​ជាតិ​សរសៃ ហើយ​អាចគ្រប់គ្រង​កាឡូរី និង​អាចមាន​អារម្មណ៍​ឆ្អែត តាមរយៈ​ការ​ទំពារ​ផ្លែឈើ។ លោកស្រី បន្ថែម​ថា ផ្លែប៉ោម […]


អាហារូបត្ថម្ភ

ខ្លាញ់សត្វ និងខ្លាញ់រុក្ខជាតិ មានអត្ថប្រយោជន៍ គុណ​វិបត្តិអ្វីខ្លះ?

ពួក​យើង​ច្បាស់​ណាស់ សុទ្ធ​តែ​ធ្លាប់​ឮ​ពេទ្យ​លើក​ឡើង​ពី​បញ្ហា​លើសជាតិ​ខ្លាញ់ និងបញ្ហា​សុខភាព​ជាច្រើន បណ្តាល​មក​ពី​កូលេស្តេរ៉ូល ចុះ​មាន​ធ្លាប់​ដឹង​ថា កូលេស្តេរ៉ូល​ដែលបង្កបញ្ហា​​សុខភាព​ទាំង​នេះ កើត​ឡើង​​ពី​ណា​អត់? បើ​មិន​ដឹង អានអត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ ព្រោះ​មាន​លម្អិត​ពាក់ព័ន្ធ​ខ្លាញ់​សត្វ និង​ខ្លាញ់​រុក្ខជាតិ មួយ​ណា​ត្រូវ​ចាត់​ទុក​ជាខ្លាញ់អាក្រក់ ក៏​ដូច​គុណ​ប្រយោជន៍ និង​គុណ​វិបត្តិ​ពពួក​ខ្លាញ់​ទាំង​នោះ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ​ ១- ខ្លាញ់​អាក្រក់ (ខ្លាញ់​សត្វ) ខ្លាញ់​អាក្រក់​ អាច​ធ្វើ​ឲ្យ​កើនកម្រិត​កូលេស្តេរ៉ូល ប្រឈម​ហានិភ័យ​ ជំងឺ​បេះដូង ហើយ​ខ្លាញ់​នេះ ​អាច​ធ្វើ​ឲ្យស្ទះ​សរសៃ​ឈាម​អាក់ទែទៀត​ផង។ ខ្លាញ់​អាក្រក់​ ចែក​ចេញ​ជា​ពីរ​ប្រភេទ ​មួយ​ជា​ខ្លាញ់​មិន​ឆ្អែត​ និង​មួយ​ទៀត​ជា​ខ្លាញ់​ឆ្អែត។ – ខ្លាញ់​មិន​ឆ្អែត៖ ខ្លាញ់​មិន​ឆ្អែត គឺ​ជា​ប្រភេទ​ខ្លាញ់​មាន​លក់​លើ​ទី​ផ្សារ (ប្រេងមានផ្ទុក​ជាតិ​អ៊ីដ្រូហ្សែន​មួយចំនួន) ​នឹង​ត្រូវ​ចាត់​ចូល​ក្នុង​បញ្ជី​គ្រឿង​ផ្សំសម្រាប់​ចម្អិត​ម្ហូប។ វា​ជា​ប្រភេទ​ប្រេង​សិប្បនិម្មិត ​ទទួល​បាន​ពី​ដំណើរ​ការផលិតប្រេងមាន​សុខភាព​ល្អ សម្រាប់​ការពារ​មិន​ឲ្យ​មាន​ក្លិន​​ស្អុយ។ ខ្លាញ់​មិន​ឆ្អែត ​មិន​មាន​សារធាតុ​ចញ្ចឹម ឬ​ប្រយោជន៍​ដល់​សុខភាព​អ្វី​ទាំង​អស់ ហើយ​យើង​អាច​ចៀសវាង​ពពួក​ខ្លាញ់​ទាំង​នេះ​បាន ​ដោយ​ទិញ​តែ​សាច់​សុទ្ធ និងផលិត​ផល​មាន​ជាតិ​ខ្លាញ់​តិច​ទៅ​បាន​ហើយ។ ខ្លាញ់​មិន​ឆ្អែត ​ជា​មូល​ហេតុ​នៅ​ពី​ក្រោយ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ ជំងឺ​បេះដូង និងជំងឺ​ដាច់​សសៃ​ឈាម​ខួរ​ក្បាល។ ទោះ​បីមនុស្ស​​​ដឹង​ថា ខ្លាញ់​ទាំង​នេះ​​វា​អាក្រក់​ និង​ប៉ះពាល់​សុខភាពក៏​ដោយ ប៉ុន្តែ​វានៅ​តែ​ជា​ប្រភេទ​ខ្លាញ់ ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុង​ឧស្សាហកម្ម​ចំណី​អាហារ (Fast food) […]


អាហារូបត្ថម្ភ

ផឹកតែបៃតងរាល់ថ្ងៃ ជួយច្រើនទាំងសុខភាព និងសម្រស់

ជា​ច្រើន​សតវត្សមកនេះ តែ​បៃ​តង​ ត្រូវ​គេ​ទទួល​ស្គាល់​ជា​ឱសថ​បុរាណ ជា​ភេសជ្ជៈសុខភាព ល្បី​ឈ្មោះ​យូរ​មក​ហើយ ទាំង​​រស​ជាតិ​ឆ្ងុយ​ឆ្ងាញ់ ក៏​ដូច​ជា​គុណ​ប្រយោជន៍​ជាច្រើន។ បច្ចុប្បន្ន តែ​បៃ​តង​ក៏​កាន់​តែពេញ​និយម​ខ្លាំង​ទៀត ទាំង​ក្មេង​ទាំង​ចាស់ សុទ្ធ​តែ​ទទួល​ស្គាល់​រសជាតិ​របស់​តែ​បៃ​តង ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ ពី​អាថ៌​កំបាំងសុខភាព​របស់​តែ​បៃតង​ យើង​ភាគ​ច្រើន​មិន​ធ្លាប់​បាន​ដឹង។ ១- បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ យោង​តាម​ការ​ស្រាវ​ជ្រាវ​ខុសៗ​គ្នា គ្នា​យើង​ចូល​ចិត្ត​ផឹក​តែ​បៃ​តង​ជា​ប្រចាំ មិន​ងាយ​នឹង​ឆ្លងជំងឺ​​ដែលបង្ក​ដោយ​បាក់តេរី និង​វីរុស​​ឡើយ បើ​ធៀប​ជា​មួយ​គ្នា​យើង​​មិន​ចូលចិត្ត​​តែប្រភេទ​នេះ។ ​ច្បាស់ណាស់ថា តែ​បៃ​តង ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​កាន់​តែ​រឹង​មាំ ហើយ​មូល​ហេតុ​នៅ​ពី​ក្រោយ​រឿង​​នេះ ​ដោយ​តែ​បៃ​តង មាន​ផ្ទុក​សារ​ធាតុ​មួយ​ហៅ​ថា Catechins មាន​មុខ​ងារ​ប្រឆាំង​នឹង​បាក់តេរី​ ក៏​ដូច​ជា​វីរុស។ លើស​ពី​នេះ​ សារធាតុ Catechins ក៏អាច​​ប្រឆាំង​នឹង​ជាតិ​ពុល​​បញ្ចេញ​ពពួក​មេរោគ​ទាំង​នោះ​ទៀត​ផង។ ប៉ុន្តែ នៅ​មិន​ទាន់​អស់​ពី​គុណ​ប្រយោជន៍​​នៅ​ឡើយ​ទេ ដោយ​សារតែបៃ​តង អាច​ការ​ពារ​ពី​ជំងឺ​ផ្សេងៗ បង្ក​ដោយ​មេរោគ និង​សកម្មភាព​​ពពួក​ផ្សិត ដូច​ជា ក្លិន​អាក្រក់ រាក​មួល មិន​រំលាយ​អាហារ​ រាក រលាក​ពោះវៀន​ធំ ពុក​ធ្មេញ គ្រុន​ផ្ដាសាយ ដូច​ជា​ក្អក​ និង​គ្រុន។ ២- សារធាតុ​គីមី​ធ្វើ​ឲ្យ​រួម​​ជាលិកា (Astringency) អត្ថប្រយោជន៍​មួយ​ទៀតពី​តែ​បៃ​តង ​គឺ​សារធាតុ​នេះ​ម្យ៉ាង ដែល​​ជួយ​ឲ្យ​សាច់​ដុំ ​និង​ជាលិកា​កន្ត្រាក់ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹកទឹកច្រើនល្អមែន តែកុំផឹកលើសកំណត់ ព្រោះអាចពុលដល់សន្លប់

យើងគ្រប់គ្នា មិនអាច​រស់ដោយ​គ្មានទឹក​នោះទេ ហើយ​ពេទ្យភាគច្រើន ក៏ណែនាំ​​ផឹកទឹក​ឲ្យបាន​ច្រើនដែរ។ តែការផឹកទឹក​ច្រើនពេក អាច​បណ្ដាល​ឲ្យ​យើង​ពុល ឈាន​ដល់​សន្លប់ ឬស្លាប់ ក៏មាន​ដែរ។ តើនេះដោយសារអ្វី? តាមពិតទៅ វាពាក់ព័ន្ធ​នឹងតម្រងនោម ដែលមាន​មុខងារ​បញ្ចេញ​ទឹកនោម និង​បឺតទឹក​ចេញ​សរសៃឈាម។ ប៉ុន្ដែតម្រងនោម អាច​ច្រោះទឹក​បាន ពី ០,៨-១​លីត្រ/ម៉ោង ហើយ​បើលើស​បរិមាណ​ដែល​តម្រងនោម​អាច​ច្រោះបាន វា​នឹង​ចាល់ចេញ ហើយ​ចូលទៅ​ក្នុង​កោសិកា ដែល​បង្ក​ជាបញ្ហា។ ជាធម្មតា កោសិកា​របស់​យើងព័ទ្ធជុំវិញដោយ​ល្បាយសូដ្យូម និង​ទឹក ដែល​មាន​តុល្យភាព ដោយ​វា​ហូរ​ចូល និង​ហូរចេញតាមរយៈ​រន្ធតូចៗ នៅ​ក្នុង​ភ្នាសកោសិកា។ ប៉ុន្ដែនៅពេល យើងផឹក​ទឹកច្រើន​ពេក ល្បាយ​សូដ្យូម នឹងធ្លាក់ចុះ មានន័យថា មាន​ជាតិប្រៃ​មិនគ្រាប់គ្រាន់ ដូច្នេះទឹកមួយ​ចំនួន​ទៀត នឹង​ចូលទៅ​ក្នុង​កោសិកា បណ្ដាល​ឲ្យ​ហើម។ ពេទ្យ ហៅអាការៈ​នេះ​ថា ការពុល​ទឹក ជាបញ្ហា​ធំមួយ តែវា​អាស្រ័យ​លើកោសិកា​របស់យើង អាច​ធន់​នឹង​ការហើម​​ដល់​កម្រិតណា ចាប់តាំង​ពី​ជាលិកា​មាន​លក្ខណៈ​ទុន​ដូចខ្លាញ់ ហើយ​សាច់ដុំឡើង​រឹង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ប៉ុន្ដែកោសិកា​ក្នុង​ខួរក្បាល ជារឿងមួយ​ផ្សេងទៀត ដោយសារ​លលាដ៍ក្បាលមាន​លក្ខណៈ​រឹងដូច​ដុំថ្ម។ ដូច្នេះ នៅពេល​ខួរក្បាល​ហើម វានឹង​បង្កើត​សម្ពាធ​នៅ​ក្នុងក្បាលដែល​បណ្ដាល​ឲ្យ​យើងឈឺក្បាល និង​ងងុយដេក។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាថ៌កំបាំងនៅពីក្រោយទឹកសុខភាព យើងភាគច្រើនភ័ន្តច្រឡំ!

នៅ​ពេល​និយាយ​ដល់​ទឹក​សុខភាព តិចនាំ​គ្នា​ច្រឡំ​ថា​ទឹក​ថ្នាំ ផឹក​ដើម្បី​ល្អ​ចុះ! មិន​មែន​អ៊ីចឹង​ទេ ទឹក​សុខភាព​ គឺ​សំដៅ​លើ​ទឹក​ធម្មតា មាន​លាយជាមួយ​ផ្លែឈើ បង្កើន​រសជាតិ​កាន់​តែ​ប្រសើរ ជួយឲ្យ​ផឹក​កាន់​តែ​ច្រើន។ ទឹក​សុខភាព គ្នា​យើង​សុទ្ធ​តែ​អាច​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង ជាមួយ​រស់​ជាតិ​ផ្លែឈើ​យើង​ចូល​ចិត្ត ដូចជា​ត្រាចំណិត​ត្រសក់ ក្រូច ឪឡឹក ឬផ្លែឈើ​ចំនួនទៀត ឬ​ក៏​អាច​លាយ​ចម្រុះ​ផ្លែ​ឈើ​ទាំង​នោះ​ក៏​បាន។ “Hello គ្រូពេទ្យ” ពេលនេះ នឹង​ប្រាប់​ពី​អាថ៌​កំបាំងពិត​នៅ​ពីក្រោយ​ទឹកសុខភាព​ ពិត​ដូច​គេ​លើក​ឡើង​អត់។ ១- ​ទឹក​សុខភាព​ពិត​ជា​ល្អ​​ជាង​ទឹក​ជា​ធម្មតា​មែន​ក៏​អី? ទឹក​សុខភាព​ ត្រូវ​បាន​អះអាង​ ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម នៃ​សារធាតុ​យើង​បាន​ត្រាំដល់​ទៅ ២០% ខណៈក្នុង​អំឡុង​ពេលគ្មាន​ភស្តុតាងសម្រាប់​​យក​មក​បញ្ជាក់​នេះ​ បើ​ទោះ​បី​វា​ជា​ការ​ពិត​ក៏​ដោយ យើងនៅ​តែ​អាច​​មិន​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ពីទឹក​សុខភាព​ ដូច​ការ​រំពឹង​ទុក​ដែរ ព្រោះ​សារធាតុ​ចិញ្ចឹម ​២០​% ដែល​​បាន​អះអាង​ គឺ​ស្មើ​នឹង​សារធាតុ​ចិញ្ចឹម​​ត្រសក់​មួយ​ផ្លែ​ ហេតុនេះ ​ប្រហែល​ត្រូវ​ត្រាំ​ផ្លែ​ត្រសក់ ​៥ផ្លែ ​ក្នុង​ដប​ទឹក ទើបអាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ទាំង​អស់ពី​ត្រសក់មួយផ្លែ។ ជំនួស​មក​វិញ បើ​យើងញ៉ាំត្រសក់​មួយ​ផ្លែ​តែ​ម្តង គឺ​ស្មើនឹងផឹក​ទឹក​ត្រសក់​ត្រាំ​។ ទម្រង់​ទឹក​សុខភាព​ពេញ​និយម​ជាង​គេ ​គឺយក​ក្រូច​ឆ្មារ​ត្រាំ​ក្នុង​ទឹក ​ព្រោះ​ការ​បន្ថែម​ចំណិត​ក្រូច​ឆ្មារ​នៅ​ក្នុង​ទឹក​ ​អាច​បន្ថែម​នូវ​រសជាតិ​​មួយ​កម្រិត​ទៀត។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​បើ​អ្នក​ចង់​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​វីតាមីន ​C​ កម្ចាត់​ជាតិ​ពុល ​និង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ពី​ក្រូច​ឆ្មារ​ យើង​ត្រូវ​ច្របាច់​​ក្រូច​ឆ្មារ​ចូល​ក្នុង​ទឹកតែ​ម្តងទៅ។ តែ​កុំ​ភ្លេច​កូរ​ឲ្យ​សព្វ​មុន​ផឹក ព្រោះ​ជាតិ​អាស៊ីដ​អាច​ធ្វើ​ឲ្យ​ធ្មេញ​សឹក​បាន។ និយាយ​ឲ្យ​ចំ ទឹក​សុខភាព​ពិត​ជា​មាន​គុណ​ប្រយោជន៍​មែន […]


អាហារូបត្ថម្ភ

មកដឹងពីភាពខុសគ្នារវាងសាច់សត្វនាំចូលស្របច្បាប់ និងខុសច្បាប់

ដើម្បី​សុវត្ថិភាព​ យើង​ប្រាកដជា​ចង់បាន និង​​ជ្រើសរើស​ប្រភេទ​សាច់​សត្វ​ស្រស់​ល្អ​យក​មក​ចម្អិន​អាហារ ប៉ុន្តែ​បច្ចុប្បន្ន​ក្រោយ​ផ្ទុះ​ករណី​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក ​ធ្វើឲ្យ​យើង​ព្រួយបារម្ភ​ចំពោះ​ការ​មើល ហើយ​ចង់​ដឹង​ពី​ភាព​ខុសគ្នា​រវាង​សាច់​នាំ​ចូល​ខុស និង​ស្រប​ច្បាប់។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ចាន់ សេដ្ឋា  អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​បញ្ជាក់​ថា ភាព​ខុសគ្នា​រវាង​សាច់​ស្រប និង​ខុស​ច្បាប់ ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​នៃ​ការ​ទុក​ដាក់ ឬ​ការ​ប្រើប្រាស់​ថ្នាំ​ជាដើម។ ១- សាច់​ស្រប​ច្បាប់ សាច់​នាំ​ចូល​មក​ស្រប​ច្បាប់ គឺ​មាន​សំបុត្រ​ឯកសារ​នាំចូល​ត្រឹមត្រូវ ហើយ​ជា​ពិសេស​គឺ​គេ​ផ្ដោត​លើ​គុណភាព អនាម័យ​ជា​ចម្បង។ លោក​បាន​បន្ត​ថា ទំនិញ​មាន​ស្ដង់ដារ គឺ​ទទួល​បាន​ការ​ពិនិត្យ​ឯកភាព​ឲ្យ​ដឹក​យក​មក​ចែកចាយ​បន្ត និង​មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ មាន​ឈ្មោះ​ក្រុមហ៊ុន​នាំចូល សម្ភារៈ​ផ្ទុក​មាន​បំពាក់​តាម​បែប​បច្ចេកវិទ្យា​ត្រឹមត្រូវ​ជាដើម។ សាច់​ស្របច្បាប់​ គឺ​ខាង​​កាំ​កុងត្រូល​ប្រចាំ​តាម​ច្រក​នីមួយ​ៗ​ពិនិត្យ​ត្រឹមត្រូវ ភាគច្រើន​សាច់​គ្មាន​បញ្ហា​ឡើយ ព្រោះ​ការ​ចិញ្ចឹម​បែប​កសិដ្ឋាន​មាន​ក្បួនខ្នាត និង​ការ​ទុកដាក់ ដឹកជញ្ជូន​មាន​អនាម័យ មិន​ធ្វើ​ឲ្យ​ឆ្លង​មេរោគ ឬ​មិនមែន​ជា​ពពួក​សាច់​សត្វ​ងាប់​ដោយ​សារ​ជំងឺ​អ្វី​ទេ។ ២- សាច់​នាំ​ចូល​ខុស​ច្បាប់ លោក ចាន់ សេដ្ឋា ក៏​បាន​រៀបរាប់​ថា ប្រសិនបើ​សាច់​ទាំង​នោះ​ខូច​គុណភាព ឬ​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ ​ការ​ទុកដាក់ ដឹកជញ្ជូន​តាម​ម៉ូតូ ឬ​រឺម៉ក ហើយ​គេច​នាំ​ចូល​មក​ដោយ​មិន​ឆ្លងកាត់​មន្ត្រី​ជំនាញ ព្រោះ​សាច់​ទាំង​នោះ​អាច​ជា​សាច់​សត្វ​ងាប់ ឬ​មាន​ជំងឺ​អ្វី​មួយ។ និស្សិត​ផ្នែក​គីមី​ចំណី​អាហារ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា រូប​នេះ​បាន​លើ​ជា​ឧទាហរណ៍​ងាយ​ៗ​មក​ថា ករណី​ដែល​ឃើញ​មាន​ច្រើន​បំផុត គឺ​សាច់​ជ្រូក​ដែល​ដឹក​មក​ពី​ប្រទេស​ជិត​ខាង​តាម​ម៉ូតូ ដែល​សកម្មភាព​ទាំងនោះ​មិន​មាន​អនាម័យ អាច​ក្លែង​បន្លំ និង​មិន​បាន​ក្លាស្សេរក្សា​គុណភាពសាច់។ ចំណែក​វិធី​សម្គាល់​ងាយ​បំផុត គឺ​មុន​ទិញ ត្រូវ​ពិនិត្យ​សាច់​ឲ្យ​បាន​ល្អិតល្អន់​ថា​មាន​ស្លាកស្នាម […]


អាហារូបត្ថម្ភ

អ្នកវិទ្យាសាស្ត្រ៖ ញ៉ាំដក់ដឿ កណ្ដូប ចង្រិត អាចការពារមហារីក

នៅ​ស្រុកខ្មែរ​យើង ចង្រិត កណ្ដូប អង្ក្រង ឬដក់ដឿ ត្រូវបាន​ពលរដ្ឋ​ជាច្រើន យក​មកធ្វើ​ជា​អាហារ​ញ៉ាំ ហើយ​ប្រទេស​អាស៊ាន​ផ្សេងទៀត ក៏មាន​អាហារ​ប្រភេទ​នេះ​ច្រើនដែរ។ ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំអាហារ​ប្រភេទ​សត្វល្អិត​នេះ អ្នក​វិទ្យាសាស្ត្រ រកឃើញ​ថា វាអាច​ជួយ​ការពារ​ជំងឺ​មហារីក ដោយសារ​វាមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ អ្នកវិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ Rome របស់​អ៊ីតាលី បាន​ធ្វើការ​សិក្សា​លើ​សត្វ​ល្អិត​ជាច្រើន ប្រភេទ ដូចជា អង្ក្រង កណ្ដូប ចង្រិត និង​ដក់ដឿ។ ពួកគេ​បាន​ធ្វើតេស្ដេ​ពិនិត្យ​មើល​លើ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមមាន​វីតាមីន A វីតាមីន C វីតាមីន E នៅ​ក្នុង​ខ្លួន​សត្វល្អិត តាមរយៈ​ការផឹក​ទឹក​ម្សៅ​សត្វទាំង​នេះ។ លទ្ធផល រកឃើញ​ថា ដក់ដឿ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ច្រើនជាង​ប្រេង​អូលីវ រហូត​ដល់ ២​ដង។ ចំណែក​ម្សៅ​ចង្រិត កណ្ដូប និង​ដក់ដឿ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម លើស​ទឹកក្រូច​ស្រស់ រហូត​ដល់ ៥ដង។ អ្នកវិទ្យាសាស្ត្រ ថា សត្វល្អិត ជាប្រភព​នៃប្រូតេអ៊ីន អាស៊ីតខ្លាញ់​មិនឆ្អែត រ៉ែ វីតាមីន និង​ជាតិ​សរសៃ។ ប៉ុន្ដែ […]


អាហារូបត្ថម្ភ

WHO អះអាង​ថា ផលិតផលអាហារទារក មានស្ករច្រើនណាស់

គ្នាយើងភាគច្រើន​ដឹងហើយ​ថា ការញ៉ាំ​អាហារ ឬភេសជ្ជៈ​មាន​ជាតិស្ករ​ច្រើន មិនល្អសម្រាប់​សុខភាព​នោះទេ ដោយ​វាធ្វើឲ្យ​យើង​លើសទម្ងន់ ប្រឈម​ជំងឺធាត់ ឬទឹកនោមផ្អែមជាដើម។ ពាក់ព័ន្ធ​បញ្ហា​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) រកឃើញ​ថា ផលិតអាហារ​ទារក មាន​ជាតិស្ករច្រើន​ណាស់ ប៉ុន្តែ​អត់បាន​បញ្ជាក់​ពីប្រទេស ឬ​ទីតាំង​ជាក់លាក់​ណា​ទេ ដោយគ្រាន់តែបង្ហើបថា ភាគច្រើន​ផលិតផល​កំពុង​ចរាចរ​នៅ​អឺរ៉ុប។ អង្គការ​ដដែលនេះ បញ្ជាក់​ថា នេះ​ដោយសារ​ការផ្សព្វផ្សាយ​មិនត្រឹមត្រូវ អះអាងថា អាហារ​ទាំងនោះ សក្តិសម​ជាមួយ​ទារក អាយុ​ក្រោម ៦ខែ។ តែការសិក្សា រកឃើញ​ថា យ៉ាងតិចផលិតផល ៥០% លក់តាមនៅតាម​ទីក្រុង មាន​ប្រភេទអាហារ​ផ្ទុក​កាឡូរី ៣០% ចេញពី​ស្ករ។ កត្ដានេះ បង្កើន​ការប្រឈម​នឹង​ជំងឺធាត់ និង​ជំងឺទឹកនោមផ្អែម ដោយសារ​វាអាច​ធ្វើឲ្យ​ក្មេងមាន​ចំណូលចិត្ត​នឹង​អាហារ​ផ្អែម។ ជាមួយគ្នានេះ អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឲ្យ​បំបៅដោះ​ទារក​តែ​មួយមុខ ក្នុង​រយៈពេល ៦​ខែ​ដំបូង និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ក្នុង​ពិភពលោក ដែល​ផលិត​អាហារ​ទារក ពិនិត្យ​លើ​បញ្ហា​នេះ។ ជាងនេះទៅទៀត អង្គការ​ដដែល រកឃើញថា ផលិតផល​អាហារ​ទារក ៦០% បាន​ផ្សព្វផ្សាយ ដោយ​អះអាង​ថា ល្អសម្រាប់​ទារក។ ការផ្សព្វផ្សាយ​ដូច្នេះ ត្រូវអនុញ្ញាត​ក្រោមច្បាប់​សហភាពអឺរ៉ុប តែ​ខុស​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ដែលផលិតអាហារ ម្សៅទឹកដោះគោ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ