របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

សារធាតុបូរ៉ាក់​ធ្វើឲ្យ​បង្អែម​ស្វិត​ រក្សា​សាច់​ឲ្យ​​ស្រស់ ​ប៉ះពាល់​សុខភាពម៉េចខ្លះ?

កន្លង​មក​យើង​ធ្លាប់​ឃើញ​ព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​មន្ត្រី​កាំ​កុងត្រូល​បាន​រក​ឃើញ​បង្អែម ឬ សាច់ ដាក់​សារធាតុ Borax ដើម្បីឲ្យ​ស្វិត​ល្អ និង​សាច់​នៅ​តែ​ស្រស់​មិន​ងាយ​ខូច។ ទោះ​ជា​ដឹង​ឮ​បែប​នេះ​ក្ដី តែ​យើង​មិន​ពី​ផល​ប៉ះពាល់​វា​ឡើយ។ លោក ចាន់ សេដ្ឋា អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បាន​ឲ្យ​ដឹង​ថា ប្រភេទ​ចំណី​អាហារ​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​សារធាតុ Borax ក្នុង​នោះ​មាន​ដូចជា​មឹក បង្គា​ស្រស់ ត្រី​ហើម ត្រី​ងៀត ប្រហិត​សាច់​គោ ត្រី ឈាម​ជ្រូក ប៉ាតេ សរសៃ​គុយទាវ បង្អែម​លត​ បាញ់ឌុក ខ្ញី​ហាន់​រួច ទំពាំង​ជូរ ស្ពៃ​ជ្រក់​ជាដើម។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ញ៉ាំ​ប៉ះ​ចំ​អាហារ​មាន​ផ្ទុក​សារធាតុ​បែប​នេះ​ច្រើន​អាច​បណ្ដាល​ឲ្យ​ក្អួត​​ធ្លាក់ឈាម ចុក​ពោះ រាក ឈឺក្បាល​ វិលមុខ ក្រហម​ស្បែក ក្នុង​ពេល​ភ្លាម​ៗ។ បើ​ទុក​យូរ​ទៅ​ទៀត​អាច​នាំឲ្យ​ឈឺ​ប្រអប់​ដៃ​ជើង​ស្មា ​និង​សន្លាក់ ប៉ះពាល់​ដល់​ពោះវៀន តម្រងនោម ដង្ហើម​ថយ​ចុះ និង​ខូច​ប្រព័ន្ធ​ប្រសាទ ​ឬ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត។ [embed-health-tool-bmi] លោក ចាន់ សេដ្ឋា ​បន្ត​ទៀត​ថា សារធាតុ​គីមី​នេះ​ជា​ធម្មតា​គេ​ហៅ​ថា ទឹក​អន្សា បើ​ប្រើ​ក្នុង​ឧស្សាហកម្ម​ សារធាតុ​នេះ​មាន​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត ផលិត​ផល​ដើម្បី​លាង​សម្អាត(សាប៊ូ​ ទឹកសាវ៉ែល) គ្រឿងសម្អាង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញៀនតែ ហើយចូលចិត្តផឹកច្រើន ល្អ ឬប៉ះពាល់សុខភាព?

តែ ​មាន​ផ្ទុក​សារធាតុញៀន ជាតិ​កាហ្វេអ៊ីន ហើយ​តែ​មួយ​ចំនួនមាន​ជាតិ​ញៀន​ខ្ពស់​ជាង​កាហ្វេ​ទៅ​ទៀត។ ចុះបើចូល​ចិត្ត​ផឹក​តែ និងផឹកច្រើន អាច​ប៉ះ​ពាល់សុខភាព​អត់? “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖ ១- បញ្ហា​ញៀន​ជាតិ​កាហ្វេអ៊ីន ជាតិ​កាហ្វេ​អ៊ីន​ អាច​ធ្វើ​ឲ្យ​ភ្ញោច​ប្រព័ន្ធ​ប្រសាទ​កណ្ដាល ខណៈ​ផឹក​ជាតិ​កាហ្វេ​អ៊ីន​ញឹក​ញាប់​ អាច​បណ្ដាល​ឲ្យ​ញៀន​ (Physical Dependence)។ ពេល​យើង​ចាប់​ផ្ដើម​ញៀនតែ ​ពិបាក​នឹង​​សម្គាល់​ឃើញ​ថា​ ​ញៀនដោយ​របៀប​ណា​ណាស់។ ពេល​រាង​កាយ​យើង ធ្លាប់​​តែ​មាន​ជាតិ​កាហ្វេ​អ៊ីន អ៊ីចឹងរាង​កាយ​នឹង​ទាម​ទារ ធ្វើ​ឲ្យយើង​ចង់​ផឹក​វា ​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យភ្ញោច​អារម្មណ៍ មាន​កម្លាំង​ដូច​ធ្លាប់​ទទួល​បាន​​ពីមុន។ ញៀន​តែ ធ្វើ​ឲ្យ​មាន​បញ្ហា​គេង​មិន​លក់ បើ​ញ៉ាំ​តែ​ អំឡុង​ពេល​តិច​ជាង​ ៦ ម៉ោង​មុន​ពេល​ចូល​គេង។ ក្រៅ​ពី​នេះ យើង​ញៀន​តែ មិន​ត្រឹម​ពិបាករឿង​​គេង​ទេ ​ថែម​ទាំង​មាន​ផល​រំខាន​ផ្សេង​ទៀត ​ដូច​ជា តប់​ប្រមល់ និង​ឈឺ​ក្រពះ ​ពោះវៀន ជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- បញ្ហា​ពេល​ឈប់ បើរាង​កាយ​យើង​ឈប់​ទទួល​បាន​ជាតិ​កាហ្វេ​អ៊ីន​ភ្លាមៗ ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​កម្រិត​ជាតិ​កាហ្វេ​អ៊ីន​ធ្លាប់​មាន​ពីមុន​មក នាំ​​ឲ្យយើង​​មាន​អារម្មណ៍​មិន​ល្អ រយៈពេល​ប៉ុន្មាន​ថ្ងៃ អម​ជាមួយ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖ – ឈឺ​ក្បាល – ហត់ ឬ​អស់​កម្លាំង – ព្រួយ​បារម្ភ​ច្រើន – ខឹង​ច្រើន – បាក់​ទឹកចិត្ត – […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់

សម័យ​នេះ​​ឲ្យ​តែ​មាន​កម្ម​វិធី​ជួប​ជុំ​គ្នា ​ភាគ​ច្រើន​មិន​ចន្លោះទេ បើ​គ្មាន​ស្រា ក៏​មាន​ស្របៀរ​ដែរ ប៉ុន្តែដឹងអត់​ ស្រា​បៀ​យើង​ឧស្សាហ៍​ផឹក​នេះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព ​ដូច​ជា ឡើង​ជាតិ​ខ្លាញ់​អាក្រក់ ទ្រី​គ្លី​សេ​រីដ ឡើង​គីឡូ ធ្វើ​ឲ្យ​ប្រែ​ប្រួល​ជាតិ​ខ្លាញ់ LDL និង HDL ជា​ដើម។ “Hello គ្រូពេទ្យ”​ នឹង​ពន្យល់​ឲ្យ​កាន់​តែ​ច្បាស់​ ពី​ទំនាក់​ទំនង​រវាង​ស្រាបៀរ និង​កម្រិត​កូលេស្តេ​រ៉ុលក្នុង​ខ្លួន។ ១- ស្រាបៀ​រមាន​ផ្ទុកជាតិ​ស្តេរ៉ូល​សម្រាប់ភ្ជាប់​កូឡេ​ស្តេ​រ៉ូល​ក្នុង​រាង​កាយ យើងគ្រប់​​គ្នា​សុទ្ធ​តែ​បាន​​ដឹង​ហើយ​ថា ស្របៀរ ​គឺ​ជា​គ្រឿង​ស្រវឹង​ម្យ៉ាង​ ផលិតពី​ស្រូវ​សាលី និង​មេ​ស្រា ហើយ​សារ​ធាតុ​ទាំង​នេះ ​មាន​ផ្ទុក​សារធាតុ ហ្វ៊ី​តូ​ស្តេ​រ៉ូល (Phytosterols) ដែល​ដើរ​តួរ​នាទី​សំខាន់​ក្នុង​ចង​ភ្ជាប់រវាងកូលេស្តេរ៉ូល ក៏ដូច​ជា​នាំ​កូលេស្តេរ៉ូល​ចេញ​ពី​រាង​កាយ​យើង។ ហ្វ៊ី​តូ​ស្តេ​រ៉ូល​ មួយ​ចំនួន គេ​ហៅ​ថា​រុក្ខ​ជាតិ​ស្តេរ៉ូល គេ​យក​មក​ដាក់​ក្នុង​អាហារ និង​ត្រូវ​បាន​គេ​យក​ប្រើ​ជា​សារធាតុ​កាត់​បន្ថយ​កូឡេ​ស្តេរ៉ូល​ក្នុង​អាហារទៀត​ផង។ បើ​យោង​ទៅ​តាម​ការ​សិក្សាលើ​សត្វ​កណ្តុរ ផឹក​ស្រាបៀ​រក្នុង​កម្រិត​មធ្យម អាច​ជួយ​កាត់​បន្ថយ​អត្រា​កូលេស្តេរ៉ូល​នៅ​ក្នុង​ថ្លើម និង​នៅ​ក្នុង​សរសៃ​ឈាម​អាអក។ មាន​អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា ក្នុង​ស្រា​បៀ​រ គឺ​មាន​សារធាតុ​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​មេតា​បូលីស ​របស់​លីប៉ូ​ប្រូតេ​អ៊ីន​ប្រែ​ប្រួល និង​ជួយ​កាត់​បន្ថយ​ហានិ​ភ័យ​កើត​ជំងឺ​​បេះ​ដូង។ ២- ស្រាបៀ​រធ្វើ​ឲ្យ​ប៉ះពាល់​កម្រិត​កូលេស្តេរ៉ូល​យ៉ាងម៉េច​ខ្លះ? ភាគ​ច្រើន កូលេស្តេរ៉ូល​ក្នុង​ខ្លួន​យើង បង្កើត​ឡើង​មក​ដោយ​ធម្មជាតិ ហើយ​មាន​មួយ​ចំនួន​ផ្សេង​ទៀត បាន​មក​ពី​របប​អាហារ​ យើង​ញ៉ាំ​ចូល​រាល់​ថ្ងៃ។ ក្រៅ​ពី​ស្រូវ​សាលី និង​មេស្រា ស្រាបៀ​រក៏​មាន​ផ្ទុក​កាបូអ៊ីដ្រាត […]


អាហារូបត្ថម្ភ

ឧស្សាហ៍ញ៉ាំត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាចកើតមហារីកក្រពះ

មាន​មូល​ហេតុ​ជា​ច្រើន​ជំរុញ​ឲ្យ​យើង​កើត​ជំងឺ​មហារីក​ក្រពះ ក្នុងនោះ​ចំណី​អាហារ​ដើរ​តួនាទី​ឈាន​មុខ​គេ។ លោក​វេជជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អះ​អាង​ថា ការ​សិក្សា​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​មាន​សាច់​ដែល​ខ្លោចៗ​ខ្លះ ដូច​ជា​ត្រីងៀត ត្រីឆ្អើរ ជាដើម​នោះ មាន​ផ្ទុកសារធាតុ​គីមី​ម្យ៉ាង ឈ្មោះ នីត្រូហ្សាមីន ញ៉ាំ​ទៅ​អាច​កើត​ជំងឺ​មហារីក​ក្រពះ។ “ត្រីងៀត យក​​ត្រី​​ប្រឡាក់​​អំបិល ហាល​​ថ្ងៃ រួច​​យក​​ទៅ​ដុត​​ទៅ​អាំង ហើយ​បាន​​យក​មក​ញ៉ាំ ប្រជាជន​​កម្ពុជា​​យើង​​ចូលចិត្ត​​ញ៉ាំ​​ណាស់ ប៉ុន្តែ​​យើង​​អត់​​ដឹង​​ថា អាហ្នឹង​​មាន​​អី​​ទេ អ្នក​​វិទ្យាសាស្រ្ត​​រក​​ឃើញ​​ថា នៅ​ក្នុង​​សាច់​​ត្រីងៀត និង​​ត្រី​ឆ្អើរ មាន​​សារធាតុ​​ម្យ៉ាង​​ឈ្មោះ នីត្រូហ្សាមីន ដែល​​ជាតិ​​នីត្រូហ្សាមីន កាល​ណា​​យើង​​ញ៉ាំ​ចូល​​ក្នុង​​ក្រពះ​​យើង ធ្វើ​​ឲ្យ​​យើង​​កើត​ជំងឺ​​មហារីក​​ក្រពះ”។ ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត​ថា មិនមែន​អ្នក​ពិសារ​ត្រីងៀត​ទាំង​អស់​សុទ្ធ​តែ​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពះ​នោះ​ទេ ប៉ុន្តែ​គេ​ថា សារធាតុ​នីត្រូហ្សាមីន​នៅ​ក្នុង​ត្រីងៀត ត្រី​ឆ្អើរ អាច​ជួយ​ជំរុញ​ឲ្យ​ក្រពះ​យើង​កើត​ជំងឺ​មហារីក។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក ជំងឺថ្លើម មន្ទីរពេទ្យកាល់ម៉ែត បន្ថែម​ពី​លើ​អំណះ​អំណាង​ខាងលើ ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ថាឧទាហរណ៍​ជា​ភស្តុតាង​វិទ្យាសាស្រ្ត​ច្បាស់លាស់​នោះ  ជន​ជាតិ​ដែល​ចូលចិត្ត​ញ៉ាំ​ត្រី​ប្រឡាក់​ច្រើន​ជាង​គេ គឺ​ជនជន​ជាតិ​ជប៉ុន ដែល​ករណី​នេះ​ហើយ​ទើប​ជន​ជាតិ​ជប៉ុន​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើនជាង​នៅ​លើ​ពិភពលោក។ លោក​វេជ្ជបណ្ឌិត​ថា នោះ​គឺ​ជា​ភស្តុតា​ងវិទ្យាសាស្ត្រ​ពិត​ប្រាកដ។ អត្ថបទពាក់ព័ន្ធ៖កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត ថ្វី​បើ​បែប​នេះ​ក្តី លោក​វេជ្ជបណ្ឌិត​ថា នៅ​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ក៏​មាន​ចំនួន​ច្រើន​ដែរ ហើយ​បើ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) […]


អាហារូបត្ថម្ភ

អាហារ​បំប៉ន​ពិសេស​ ​៦យ៉ាង អាចបញ្ចុះខ្លាញ់យ៉ាងមានប្រសិទ្ធភាព

ចង់បាន​រាង​ស្អាត គ្មាន​ខ្លាញ់​អាក្រក់​ក្នុង​ខ្លួន ដោយ​គ្រាន់តែ​តមអាហារគ្មាន​ជាតិ​ខ្លាញ់​ច្រើន មិនទាន់​គ្រប់​គ្រាន់​ទេ ព្រោះ​ថា​អាច​ធ្វើ​ឲ្យ​រាង​កាយ​​បាត់​បង់​ថាម​ពល​ ដោយខ្វះ​កាឡូរី ព្រោះ​រាង​កាយ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ដើម្បី​រក្សា​តុល្យភាព។ កង្វះ​​សារធាតុ​ចិញ្ចឹម ​និង​អតុល្យភាព​អ័រម៉ូន នឹង​ក្លាយ​ជា​មូល​ហេតុ​បង្ក​ឲ្យ​រារាំង​ការ​ប្រឹង​ប្រែង​សម្រកខ្លាញ់​ពីរាង​កាយ​បាន ហេតុនេះ ដើម្បីជួយ​ឲ្យ​រាង​ស្អាត តាម​ចិត្ត​ប្រាថ្នា គួរសាក​ល្បង​​សារធាតុ​បំប៉ន ៦ប្រភេទ ខាងក្រោយ​នេះ អាច​ជួយ​សម្រក​ខ្លាញ់​ និង​រក្សា​រាងបាន​ស្អាត។ ១- ជាតិកានីទីន (Carnitine) ទោះ​ជា​ឯកសារ​សិក្សា​ពី​សារធាតុ​នេះនៅ​មាន​កំណត់​ ប៉ុន្តែ​ការ​សិក្សា​ខ្លះបញ្ជាក់​ថា​ សារធាតុ​កានីទីន ​បង្កើន​ម៉ាស​សាច់ដុំ​ កាត់​បន្ថយ​អាការៈ​អស់​កម្លាំង​ និង​បន្ថយ​ម៉ាស​ខ្លាញ់​ដែល​ធាតុ​ផ្សំ​ទាំង​នេះ ​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ សារធាតុ​កានីទីន​ ត្រូវ​បាន​រាយការណ៍​ថា អាច​​ចាប់​យក​អាស៊ីដ​ខ្លាញ់​ទៅ​ក្នុង​កោសិកា​ ដើម្បី​ដុត​បង្កើត​ជា​ថាមពល​ចំហេះ។ ការ​សិក្សា​មួយ​ចំនួន​ទៀត អះអាងថា សារធាតុ​​នេះ អាច​​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្បាល​ពោះ​ជា​ពិសេសថែម​ទៀត​ផង។ ២- ម៉ាញ៉េស្យូម (Magnesium) កម្រិត​ម៉ាញេស្យូម​ទាប​ អាច​បង្អាក់​សមត្ថភាព​រាងកាយ​​ប្រើ​គ្លុយកូស​ធ្វើ​ជា​ថាមពល​ចំហេះ​ ដែល​ជំនួស​ដោយ​ការ​ដុត​ធ្វើ​ជា​ថាមពល និង​​បង្ក​ទៅ​ធ្វើ​ជា​ខ្លាញ់​រក្សា​ទុក​ក្នុង​ខ្លួន​វិញ។ បំពេញ​បន្ថែម​​សារធាតុ​ម៉ាញេស្យូម អាច​ភ្ញោច​ទៅ​លើ​មេតាបូលីស​ ជួយបង្កើនឲ្យ​ងាយ​ប្រតិកម្ម​ជាមួយ​អាំងស៊ុយលីន ងាយ​ប្រតិកម្ម​ខ្ពស់​ជាមួយ​អាំងស៊ុយលីន ​គឺ​ល្អ​ខ្លាំង​ណាស់​ មាន​ន័យ​ថា​រាងកាយមាន​ការ​ឆ្លើយ​តប​លឿន​ ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​ប្រើ​កម្រិត​អាំងស៊ុយលីន​តិច ​និង​ឆាប់​ត្រលប់​មក​ស្ថានភាព​​មាន​លំនឹង​វិញ។ ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ សារធាតុ​ម៉ាញេ៉ស្យូម ​អាច​បង្អាក់​ការ​ស្រូប​ជាតិ​ខ្លាញ់​បានទៀត​ផង។ ៣- វីតាមីន ​D អ្នក​ជំនាញ​ទូទាំង​ពិភពលោក ​បញ្ជាក់​ថា មនុស្ស​​ភាគ​ច្រើន​ […]


របបអាហារ

អ្នកស្គម​ៗ រអ៊ូញ៉ាំម៉េចក៏អត់ឡើងសាច់ដូច​គេ អាច​សាក​អាហារទាំងនេះ

មានអ្នក​ស្គមៗមួយចំនួន ​ខំ​ញ៉ាំ​យ៉ាង​ណា ក៏​មិន​ងាយ​ធាត់​ដែរ ប៉ុន្តែ​សម្រាប់​អ្នក​ធាត់ៗ​ លេប​តែ​ទឹក​មាត់​ក៏​ឡើង​គីឡូ​ស្រឺតៗ​! ស្គម​ចង់​ឡើង​គីឡូ អាច​ឡើង​បាន​ មិន​ចាំ​បាច់​ផឹក​ថ្នាំ​ប៉ូវ​អី​ទេ គ្រាន់​តែ​អនុវត្ត​របប​អាហារ​ត្រឹម​ត្រូវ​ គឺ​បាន​ហើយ។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ល្អៗ​សម្រាប់​គ្នា​យើង​ស្គមៗ ចង់​ឡើង​ទម្ងន់។ ១- ទឹក​ក្រឡុក​ប្រូតេអ៊ីនធ្វើ​ដោយ​ខ្លួនឯង ដើម្បី​ឡើង​ទម្ងន់​ត្រឹម​ត្រូវ​តាម​រយៈ​អាហារ​មាន​ជីវជាតិ និង​លឿន យើង​​គួរ​ផឹក​ទឹក​ក្រឡុក​ចម្រុះ​ប្រូតេអ៊ីន បើអាច​ក្រឡុក​ដោយ​ខ្លួន​ឯង ជា​ជាង​ផឹក​ទឹក​ក្រឡុកម្សៅ​ប្រតេអ៊ីន តាម​រយៈ​​ផ្សាយ​ពាណិជ្ជកម្មផ្សេងៗ ព្រោះ​ម្សៅ​ទឹក​ក្រឡុក​ប្រូតេអ៊ីន សម្បូរជាតិ​ស្ករ ​និង​មាន​ជីវជាតិ​ទាប ដូច​នេះ ​បើ​យើង​​ធ្វើ​ខ្លួនឯង គឺ​​ល្អ​ជាង។ ប្រភេទ​ទឹក​ក្រឡុក​រៀប​រាប់​ទាំង​អស់​នេះ​ គឺ​សុទ្ធ​តែ​អាច​សាក​ធ្វើ​ ដូច​ជា ទឹក​ក្រឡុកចេក​ជាមួយ​គ្រាប់​ធញ្ញជាតិ ទឹក​ក្រឡុក​ផ្លែ​ប៊ើរី ថែម​រសជាតិវ៉ានីឡា ទឹក​ក្រឡុក​សូកូឡា ជាមួយ​គ្រាប់ Hazelnut ទឹក​ក្រឡុក ក៏​ដូច​ជា​ទឹក​ក្រឡុក​ផ្លែប្លូប៊ើរី ជាដើម។ ទឹក​ក្រឡុក​ទាំង​នេះ ផ្ដល់​ឲ្យ​ចាប់​ពី ៤០០-៦០០ កាឡូរី ហើយ​វា​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ វីតាមីន ​និង​ជាតិ​រ៉ែ​សំខាន់​ៗ​មួយ​ចំនួន​ទៀត។ ២- ទឹក​ដោះគោ ច្រើន​ទសវត្ស​មក​ហើយ យើង​​ដឹង​ថា​ទឹក​ដោះ​គោ មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ឡើង​ទម្ងន់ ឬ​បង្កើន​សាច់ដុំ។ ទឹក​ដោះ​គោ ធ្វើ​ឲ្យ​រាង​កាយ​មាន​តុល្យភាព​ប្រូតេអ៊ីន ជាតិ​កាបូអ៊ីដ្រាត និង​ខ្លាញ់។ បន្ថែម​លើ​នេះ ជាតិ​កាល់ស្យូម​ដ៏​ច្រើនក្នុង​ទឹក​ដោះ​គោ […]


អាហារូបត្ថម្ភ

សារធាតុគីមីធ្វើឲ្យបន្លែសៗ ឃើញចង់ញ៉ាំនោះ ប៉ះពាល់សុខភាពណាស់

បន្លែ​នៅ​តាម​ទីផ្សារ​ដែល​យើង​ឃើញ​មាន​រូបរាងស​ៗ​ខុស​ពី​ធម្មតា ព្រោះ​ត្រូវ​គេ​ដាក់​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា សូដ្យូម​អ៊ីដ្រូស៊ុលហ្វីត ឬ​ហៅ​ថា​ម្សៅ​ធ្វើឲ្យ​ស (Na2 S202)។ នេះ​បើ​តាម​ការ​បញ្ជាក់​អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ចាន់សេដ្ឋា បាន​ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។ តាម​ការ​សិក្សា និង​ចុះ​ទៅ​ពិសោធ​កន្លង​មក លោក​កត់​សម្គាល់​បាន​ថា​ សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​នេះ​ត្រូវ​បាន​ដាក់​លើ​បន្លែ​មួយ​ចំនួន​ឲ្យ​មើល​ទៅ​ឃើញ​ស​ខ្ចី ដែល​ក្នុង​នោះ​មុខ​សញ្ញា​ច្រើន​ជាង​គេ ​គឺ បន្លែ​ហាន់​ហើយ ស្ករ​ត្នោត សណ្ដែក​បណ្ដុះ ស្លឹកគ្រៃ​។ ចំណែក​ផ្លែឈើ ឬ​ក៏​ចំណី​អាហារ​មិន​សូវ​ឃើញ​មាន​ឡើយ ព្រោះ​វា​សារធាតុ​គីមី​ប្រភេទ​នេះ​មិន​ស៊ីជាមួយ​ប្រភេទ​សាច់សត្វ ពពួក​ប្រហិតទុក​បាន​យូរ​ៗ ដោយ​​គេ​មាន​ថ្នាំ​ផ្សេង​ពី​នេះ​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ដឹងហើយលែងហ៊ានញ៉ាំ បន្លែ​នៅ​​ផ្សារ មាន​ជាតិ​គីមី​ច្រើន​មុខ ប៉ះពាល់​សុខភាព​ខ្លាំង​ បើ​តាម​ការ​កត់ត្រា​ក្នុង​សៀវភៅ​ដែល​លោក​បាន​ពិសោធ​រួច បុគ្គលិក​ធ្វើការ​ពាក់ព័ន្ធ​នឹង​ផ្នែក​ត្រួត​ពិនិត្យ​ចំណី​អាហារ​រូប​នេះ ក៏​បាន​បញ្ជាក់​ពី​ផល​ប៉ះពាល់​សម្រាប់​អ្នកញ៉ាំជាតិ​សូដ្យូម​អ៊ីដ្រូស៊ុលហ្វីត​ច្រើន​ទៅ​ៗ​ ​អាច​ធ្វើឲ្យ​ថប់​​ដង្ហើម ពុល ក្អួត​ចង្អោរ រាក​រូស ឬ​យូរ​ៗ​ទៅ​បណ្ដាល​ឲ្យ​ស្លាប់​ថែម​ទៀត​ផង។ អត្ថបទ​ពាក់ព័ន្ធ៖ ​ញ៉ាំ​អាហារ​កំប៉ុង​កំប៉ឹត​សម្បក អាច​មាន​ស្ថានភាព​សុខភាព​បែប​នេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អាហារូបត្ថម្ភ

អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត

ក្រៅពី​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ផ្លែ​ប៊ើរ​ក៏មាន​ប្រយោជន៍​អស្ចារ្យ​សម្រាប់​សុខភាព​សក់ ​ព្រោះ​ផ្លែ​ឈើ​នេះ​សម្បូរ​វីតាមីន​ សារធាតុ​រ៉ែ​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ រាប់​ពាន់​ឆ្នាំ​មុន​ ជនជាតិ​អេហ្ស៊ីប ​បាន​ប្រើ​ផ្លែ​ប៊ើរ​ដើម្បីជួយ​​សក់​​មាន​សំណើម​ ខណៈ​បច្ចុប្បន្ន ឧស្សាហកម្ម​ផលិត​ផលជំនួយ​សក់ ​នៅ​តែ​ប្រើ​គុណសម្បត្តិ​​ផ្លែ​ប៊ើរ​ដូច​គ្នា។ ចង់​បាន​សក់​ស្អាត រឹង​មាំ ភ្លឺ​រលោង ដោយ​មិន​ចង់​ចំណាយ​ប្រាក់​លើ​ផលិតផល​ថ្លៃៗ អាច​យក​ផ្លែប៊ើ​រមក​ធ្វើជាម៉ាស់អប់សក់​បាន ហើយ​ខាង​ក្រោម​​នេះ​ជា​គុណ​ប្រយោជន៍​ពី​ផ្លែប៊ើរ៖ ១- ធ្វើឲ្យសក់មានសំណើម ជាតិ​ប្រេង​ក្នុង​ផ្លែ​ប៊ើរ ​អាច​ស្រូប​ចូល​ទៅ​ដល់ឫស​គល់​សក់ ​និង​បញ្ចេញ​សំណើម​ពី​ក្នុងមក​​ក្រៅ។ ប្រើ​ផ្លែប៊ើរ ជា​ម៉ាស់​ការពារ​សក់​ ជួយ​សក់​បង្កើន​ជាតិ​​ខ្លាញ់​ល្អដែល​មាន​អ៊ីដ្រូហ្សែន​តិច (Monounsaturated ​fats) ​អាច​ទប់​សំណើម ​មិន​ងាយ​ហើរ​ ផ្ដល់​សារធាតុ​ចិញ្ចឹម​ និង​ពង្រឹង​សក់​ខូច​ សក់​មាន​ពន្លឺ​ មើល​ទៅ​មាន​សុខភាព​ល្អ។ ​ជាតិ​ប្រេង​ក្នុង​ផ្លែ​ប៊ើរ​ ក៏​ជួយ​ការពារ​សក់​ពី​កាំរស្មី ​UV ដែល​តែង​​ធ្វើឲ្យ​សក់​បាត់​បង់​សំណើម​ធម្មជាតិ ​និង​ធ្វើឲ្យ​ស្ងួត​ងាយ​បែក​ចុង។ ២- ជួយសក់លូតលាស់បានល្អ ភាគ​ច្រើន​ជឿ​ថា ​យើង​មាន​សក់​លូតលាស់​យឺត​ពី​កំណើត ​តែមាន​ករណី​មួយ​ចំនួន​ អាច​ជួយ​សក់​យើងរីក​លូតលាស់​បានលឿន។ កង្វះ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ ជា​មូលហេតុ​នាំឲ្យ​សក់​លូតលាស់​យឺត ខណៈមូលហេតុ​ផ្សេងទៀត ​រួមមាន​ អតុល្យភាព​អ័រម៉ូន​ ថប់​បារម្ភ​​ គេង​មិន​គ្រប់គ្រាន់​ ជក់​បារី​ ផឹក​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក ​រួម​ទាំង​​ប្រើ​ថ្នាំ​ព្យាបាល​សក់​ហួសហេតុ ដែល​ទាំង​នេះ​ជា​មូលហេតុ​បណ្ដាលឲ្យខូច​សក់​ និង​ស្បែក​ក្បាលយើង។ ខូច​ស្បែក​ក្បាល​ ទំនង​ជា​អាច​រារាំង​ល្បឿន​លូតលាស់​សក់ដូច​គ្នា។ ​បរិមាណវីតាមីន​ B […]


របបអាហារពិសេស

អ្វីជា​របប​អាហារ​​ពីរ៉ាមីត? មាន​ប្រយោជន៍​អី​ខ្លះ​ដល់​សុខភាព?

របប​អាហារ​ពីរ៉ា​មីត ​សំដៅ​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ​មាន​ទម្រង់​ជាពីរ៉ាមីត ដោយ​ចែក​ចេញ​ជា​ ៣ ​ស្រទាប់ធំៗ។ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ថា​វា​សំខាន់​ដល់​យើង​ប៉ុនណា។ ១- ស្រទាប់​គ្រឹះ​នៃ​របប​អាហារ ស្រទាប់​គ្រឹះ​នៃ​របប​អាហារពីរ៉ាមីត ​រួម​មាន ​ក្រុម​អាហារ​ប្រភេទ​រុក្ខជាតិ​ចំនួន​ ៣​ ក្រុម ដូច​ជា៖ – បន្លែ និង​ដំឡូង – ផ្លែ​ឈើ – ធញ្ញជាតិ ស្រទាប់​​នេះ ​ជា​ផ្នែក​ដ៏​ធំ​បំផុត​ក្នុង​របប​អាហារ​បែប​ពីរ៉ាមីត ​មាន​គុណប្រ​យោជន៍​ដល់​ទៅ ៧០% នៃ​របបអាហារ​ទាំង​មូល។ អាហារ​ប្រភេទ​រុក្ខជាតិ​ មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ ​ដូច​ជា​ វីតាមីន រ៉ែ​ខនិជ​ និង​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​។ ​ក៏​ជា​ប្រភព​ដ៏​សំខាន់​នៃ​កាបូអ៊ីដ្រាត​ និង​ជាតិ​សរសៃ​ នៅ​ក្នុង​របប​អាហារ​យើង​ផង​ដែរ។ ចំណែក​ក្រុម​អាហារ​​គ្រាប់​ធញ្ញជាតិ ភាគ​ច្រើន​ជា​គ្រាប់​ធញ្ញជាតិ​ទាំង​មូល ដូច​ជា ​អង្ករ​សម្រូប ស្រូវ​អូដ Quinoa និង​ពពួក​អាហារ​មាន​ជាតិសរសៃ​ ពិសេស​គ្រាប់​ធញ្ញជាតិ​ទាំង​មូល និង​នំ​បុ័ង ប៉ាស្តា នំ​ស្រួយ រួម​ទាំង​​អាហារ​ធញ្ញជាតិ។ ២- ស្រទាប់​កណ្តាល ស្រទាប់​កណ្តាល​ មាន​ទឹក​ដោះ​គោ​ជូរ ​ទឹកដោះ​គោ​ស្រស់​ ឈីស ​និង​ផលិត​ផល​ផ្សំ​ពី​ទឹក​ដោះ​គោ​ ​សាច់​មិន​មាន​ខ្លាញ់​ ពពួក​សាច់​មាន់​ សាច់​ទា ត្រី​ ស៊ុត​ គ្រាប់​ធញ្ញជាតិ​ ពពួក​បន្លែ​អន្លក់​ជា​ដើម។ ​ក្នុង​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ […]


អាហារូបត្ថម្ភ

អាហារបង្កើន​អារម្មណ៍​ផ្លូវភេទ មនុស្សភាគ​ច្រើន​មានជំនឿខ្លាំង

ប្រុសៗចូល​ចិត្ត​និយាយ​គ្នា​រឿង​ពាក់ព័ន្ធ​ផ្លូវ​ភេទ ញ៉ាំរបស់នេះ​ខ្លាំង ញ៉ាំ​របស់​នោះ​ធ្វើ​ឲ្យ​អាអូន​តូច​ខ្សោយ។ ស្ដាប់ការបកស្រាយខាងក្រោម៖ ១- អ្វី​ទៅ​ជា​សារធាតុ​បង្កើន​តណ្ហា? មនុស្ស​ស្ទើរ​ទាំង​អស់​ត្រូវការ​រួម​ភេទ នេះ​ក៏ជា​ហេតុ​ផល​​នាំ​ឲ្យ​មាន​សារធាតុ​បង្កើន​តណ្ហា​កើត​ឡើង។ អ្នក​ស្រាវ​ជ្រាវ​ បាន​រកគ្រប់​វិធី​ដើម្បី​ដោះ​ស្រាយ​បញ្ហាខ្សោយ​ផ្លូវ​ភេទ ជាក់​ស្តែង​ការ​ផលិត​ថ្នាំ Viagra គឺ​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ​មនុស្ស​គ្រប់​រូប ហើយ​បច្ចុប្បន្ន ក៏​​ជា​ជម្រើស​ពេញ​និយម​បំផុតផងដែរ។ ក្រៅ​ពី​ថ្នាំ ​មនុស្សតែង​មាន​ជំនឿ​បុរាណ​ ជឿថា​សារធាតុ​បង្កើន​តណ្ហា​នេះ ក៏​អាច​ទទួល​បាន​ពី​អាហារ​ ដូច​ជា សូកូឡា ប៉ុន្តែពេញ​និយម​ជាង​គេ គឺអយស្ទ័រ។ ២- អាហារ​ដែល​ជឿ​ថា​ជួយ​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ បើ​ផ្ដោត​លើ​ជំនឿ​តៗគ្នា អាហារ​ធ្វើ​ឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ ត្រូវគេ​​បែង​ចែក​វា​ជា ​៥ ​ប្រភេទដូចជា៖ – អាហារ​ហឹរ៖​ ជា​អាហារ​​ធ្វើ​ឲ្យ​មាន​អារម្មណ៍ថា​ក្ដៅ ហើយ​ធ្វើបែក​​ញើស​ និង​ហូរ​ទឹក​ភ្នែក (ដូច​ជា​ ម្ទេស)។ គេ​គិត​ថា ​អាហារ​ប្រភេទ​នេះ ធ្វើ​ឲ្យ​កើន​​អារម្មណ៍កាន់​តែ​ក្ដៅរោល​រាល​ពេល​យើង​ប្រតិបត្តិ​ការ​​លើ​គ្រែដូច​គ្នា។ ខណៈ​អាហារ​ត្រជាក់ ​នាំ​ឲ្យ​មាន​អារម្មណ៍​ត្រជាក់ ហេតុនេះ ពេល​បើក​ឆាក​ប្រយុទ្ធ​អាច​មិន​សូវ​ជា​ក្តៅ​រោលរាល​ខ្លាំងទេ គឺអាចសន្សឹមៗមួយៗ។ – អាហារ​មាន​ភិនភាគ​ស្រដៀង​ប្រដាប់​ភេទ៖ អាហារ​មួយ​ចំនួន​មើល​ទៅ​ស្រដៀង​អវយវៈ​ភេទ ឧទាហរណ៍​ ដូច​ជា អយស្ទ័រ​ ឬ​ប្រភេទ​បន្លែ​ផ្លែ​ឈើ ​មើល​ទៅ​ស្រដៀង​នឹង​លិង្គ​ ​មាន​ដូច​ជា ត្រសក់ និង​ផ្លែ​ចេក​ជា​ដើម។ – ពង ឬអវយៈភេទ​សត្វ៖ សម្រាប់​ជនជាតិ​អាស៊ី តែង​មាន​ទម្លាប់ញ៉ាំអវយវៈភេទរបស់​សត្វ​​ ដូច​ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ