របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

ញ៉ាំ​តែបៃតង Matcha មិន​ត្រឹម​ជំនួយ​កម្លាំង​ ថែម​​ទាំងបង្កើន​ស្មារតី​

ក្រៅ​ពី​កាហ្វេ តែ​ ជា​ភេសជ្ជៈ​ទី​ពីរ​ក្នុង​ជម្រើស​យុវវ័យ​សម័យ​​កាល​នេះ។ ឥឡូវនេះ​ ការ​ស្រាវជ្រាវ​រួម​គ្នា​មួយ​សាកលវិទ្យាល័យ​នៅ​អង់គ្លេស និង​​វិទ្យាសា្ថន​ស្រាវជ្រាវ​នៅ​ហូឡង់​​ បាន​បង្ហាញ​ថា តែ​ Matcha (តែ​បៃ​តង​ ឆុង​ពី​ម្សៅ​ស្លឹក​តែ​បៃតង) មាន​គុណ​ប្រយោជន៍​​ច្រើន ពិសេស​ល្អ​សម្រាប់​អ្នក​ធ្វើ​ការ​។ លទ្ធផល​​ការ​ស្រាវជ្រាវ​រួម​គ្នា​រវាងវិទ្យាស្ថាន​ស្រាវជ្រាវ​ចំណី​អាហារ និង​សុខភាព​ Vlaardingen ប្រទេស​ហូឡង់ និង​សាកលវិកទ្យាល័យ​ Oxford នៃ​ចក្រភព​អង់គ្លេស​ ​បង្ហាញ​ថា តែបៃតង ​Matcha ផ្តល់​នូវ​សារធាតុ​​​ជំរុញ​កម្លាំង​​ទាប​ជាង​​កាហ្វេ ប៉ុន្តែ​​ក្នុង​តែ Matcha ផ្តល់​នូ​វ​សមាស​ធាតុ​គីមី​ល្អ Flavonoid និង L-Theanine ល្អ​សម្រាប់​ឲ្យ​កោសិកា​ខួរ​ក្បាល​បញ្ចេញ​អ័រម៉ូន សេរ៉ូតូនីន GABA និង Dophamine សុទ្ធសឹង​តែ​ធ្វើ​ឲ្យ​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​បាន​ល្អ និង​បង្ក​ភាព​ស្រស់​ស្រាយ​ ។ នៅ​ក្នុង​ព្រឹត្តិបត្រ​ស្រាវជ្រាវ​រួម​គ្នា​ខាង​លើ បាន​បញ្ជាក់​ថា សារធាតុ​ L-Theanine ជួយ​បន្ថយ​ជា​ពិសេស​ទៅ​លើ​បញ្ហា​ស្រ្តេស និង​អន្ទះ​អន្ទែង​ ដោយ​វា​បាន​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ (សម្រាក) ប៉ុន្តែ​ពុំ​មែន​ធ្វើ​ឲ្យ​ងងុយ​គេង​ទេ។ ហើយ​សារធាតុ​នេះ​​សម្បូរ​ក្នុង​តែ​បៃតង ​Matcha នេះ​ឯង​។ អត្ថបទ​ពាក់​ព័ន្ធ៖ ប្រយ័ត្ន! ក្មេង​ស្រី​​ម្នាក់ ចូលពេទ្យ​ដោយសារ​​​តែគជ់ “តែបៃតង” ជួយឲ្យឆាប់មានកូន? ផ្អែក​តាម​ប្រភព​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​​ប្រទេស​ហូឡង់​ខាង​លើ តែ​បៃ​តង Matcha ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជា​គុណ​ប្រយោជន៍ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

​ញ៉ាំ​អាហារ​កំប៉ុង​កំប៉ឹត​សម្បក អាច​មាន​ស្ថានភាព​សុខភាព​បែប​នេះ

អ្នក​ខ្លះ​យល់​ថា សម្រក​កំប៉ុង​ដែល​វេច​ខ្ចប់​អាហារ​ទោះ​​កំប៉ឹត​ក៏​គ្មាន​បញ្ហា​អ្វី​ដែរ ព្រោះ​វា​ស្ថិត​នៅ​ខាង​ក្រៅ​មិន​ប៉ះពាល់​ដល់​របស់​ខាង​ក្នុង​ឡើយ ហើយ​ខ្លះ​ទៀត​ពេល​ញ៉ាំ​អាហារ​កំប៉ុង​មិន​បាន​ពិនិត្យ​មើល​ពី​រូបរាង​ខាងក្រៅ​នេះ​ឡើយ។ ការ​ញ៉ាំ​ដោយ​មិន​ខ្វល់​ទាំង​នោះ​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បាន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។ អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ ចាន់ សេដ្ឋា បាន​បន្ត​ទៀត​ថា អាហារ​កំប៉ុង​​កំប៉ឹតភ្លាមៗ ហើយ​យើង​ញ៉ាំ​ទៅ​វា​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ តែ​បើ​យូរ​គឺ​អាច៖”ឧទាហរណ៍​ថា​របស់​នោះ​យើង​ធ្វើ​ឲ្យ​ធ្លាក់​ជ្រុះ​ពី​ដៃ​ភ្លាម ហើយ​គាស់​ផឹក​ភ្លែត​មិន​អី​ទេ តែ​បើ​ទុក ២-៣ ថ្ងៃ​វា​ធ្វើឲ្យ​សារធាតុ​គីមី​សម្រាប់​រក្សា​ជាតិ​នៅ​ក្នុង​កំប៉ុង​នោះ​ចេញ​មក ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​បាន”។ អត្ថបទពាក់ព័ន្ធ៖ ផឹក​ទឹកសុទ្ធ​ដាក់​ក្នុង​ឡាន​ត្រូវ​កម្តៅថ្ងៃ ប្រឈម​ជំងឺ​ច្រើន​មុខ អាហារ​អាស៊ីដ​កម្រិត​ទាប​ដែល​វេច​ខ្ចប់​មិន​បាន​ត្រឹមត្រូវ ឬ​សម្បក​វេច​ខ្ចប់​មិន​រក្សា​សភាព​ដើម​មាន​ដូច​ជា​ត្រីខ​កំប៉ុង ទឹកដោះគោ ​ទឹក​វា​នឹង​​ប្រែ​ជា​ខាប់ ខ្មៅ អន្ធិល សម្បក​ប៉ោង របើក​គម្រប ស្នឹម ច្រែស​ជាដើម។ ពេល​ញ៉ាំ​អាហារ​ប្រភេទ​នោះ​យូរ​ៗ​ទៅ​ពពួកបាក់តេរី Clostridium Botulinum ឆ្លង​ចូល​ក្នុងរាងកាយ​ដោយ​បញ្ចេញ​តុកសុីន​របស់​វា​ចូល​ទៅ​ប្រព័ន្ធ​សរសៃ​ប្រសាទ ធ្វើ​ឲ្យ​​ប៉ះពាល់​​ដល់​សុខភាព។ ក្រោយ​ពី​ញុំារយៈពេលពី ១២-៣៦ ម៉ោង នឹងមានលេចចេញ​ រោគសញ្ញា​ដូចជា មើល​ឃើញ​រូប​បែក​ជា​ពីរ ត្របក​ភ្នែក​ធ្លាក់ ក្អួត ចង្អោរ ចុកពោះ ពិបាក​និយាយ ពិបាក​លេបទឹក​បាត់ ទន់មួយកំណាត់ក្រោម និង​ពិបាក​ដក​ដង្ហើម ហើយ​ស្ថានភាព​ខ្លះ​អាច​ប៉ះពាល់​ដល់​ជីវិត​ថែម​ទៀត​ផង បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​វេលា។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


អាហារូបត្ថម្ភ

ល្បីតគ្នាថាប្រេង​អូលីវល្អ ចុះ​ល្អម៉េច​ខ្លះទៅ?

យើង​ប្រាកដ​ជា​ឮតាម​គ្នា​ហើយ​ថា ប្រេង​អូលីវ​ល្អ ហើយ​ថ្លៃ​។ ដឹង​ច្បាស់​ថា​អត់ ប្រេង​អូលីវ​ពិត​ជា​ល្អ​មែន​អត់ ហើយ​ល្អ​ម៉េចខ្លះ? “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អត្ថប្រយោជន៍​ប្រេង​រុក្ខជាតិ​ប្រភេទ​នេះឲ្យយើង​​បាន​ដឹង​ទាំង​អស់​គ្នា។ ១- អ្វី​ទៅ​ជា​ប្រេង​អូលីវ? អូលីវ ជា​ប្រេង​ចម្រាញ់​ពី​ផ្លែ​អូលីវ អាច​យក​ទៅ​ចម្អិន​ម្ហូប ប្រើ​ជា​គ្រឿង​សម្អាង និង​ឱសថ​រុក្ខ​ជាតិ​ក៏​បាន​។ គេ​ក៏​អាច​យក​ទៅ​ប្រើ​ជា​ប្រេង​ឥន្ធនៈ ឬ​ដុត​ចង្កៀង​បាន​ទៀត​ផង ខណៈ​ប្រេង​អូលីវ​មាន​ទម្រង់​ដូច​ខាង​ក្រោម៖ – Virgin olive oil៖ ជា​ប្រេង​មាន​ជាតិ​អាស៊ីដ​តិច ហើយ​ប្រើ​ដើម្បី​ចម្អិន​អាហារ។ – Extra virgin olive oil៖ មាន​ជាតិ​អាស៊ីដ​កាន់​តែ​តិច ហើយ​គេ​ចម្រាញ់​ដោយ​កិនផ្លែ​អូលីវ​ស្រស់​តែ​ម្តង។ – Pure olive oil៖ មាន​កម្រិត​អាស៊ីដ​ខ្ពស់ ផលិត​យក​ប្រេង​ចម្រាញ់​រួច លាយ​ជាមួយ Virgin oil។ – Lampante oil៖ ជា​ពពួក​ប្រេង​ឥន្ធនៈ មិន​អាច​យក​ទៅ​ចម្អិន​ម្ហូប​បាន​ទេ។ ២- គុណ​ប្រយោជន៍​ប្រេង​អូលីវ​ចំពោះ​សុខភាព ប្រេង​អូលីវ ពពួកប្រើ​ចម្អិន​ម្ហូប និង​ប្រើ​ជា​ឱសថ​រុក្ខ​ជាតិ ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ​ដូច​ជា៖ – សុខភាព​បេះដូង៖ ដោយសារ​មាន​សារ​ធាតុ​ខ្លាញ់​មិន​ឆ្អែត (Monounsaturated Fatty Acid) ប្រមាណ ៧០% អាច​ជួយ​បន្ថយ​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម ជួយ​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​បាន។​ ប្រេង​អូលីវ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹកកាហ្វេ​ប៉ុនណា​មិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ?

ផឹកកាហ្វេ​កំពុង​ក្លាយ​ជាទម្លាប់​របស់​អ្នកធ្វើការ និងនិស្សិត ប៉ុន្តែ​សួរ​ថា ផឹកប៉ុនណាទើប​ល្អ ហើយប៉ុនណាទើបគ្រោះ​ថ្នាក់​ដល់​សុខភាព ខណៈ​ដែល​កាហ្វេសម្បូរដោយជាតិ​កាហ្វេអ៊ីន។ ១- គួរ​ផឹក​ជាតិ​កាហ្វេអ៊ីន​ប៉ុន្មាន​ទើប​សម​ល្មម? កម្រិត​ស្តង់ដារ​សមស្រប​បំផុត​ចំពោះ​សុខភាព​មនុស្ស​ពេញវ័យ គឺខ្ពស់​បំផុតត្រឹម ៤០០ មិល្លីក្រាមប៉ុណ្ណោះ អាច​ប្រមាណកាហ្វេ ៤ កូនពែង ​កូកាកូឡា ១០ កំប៉ុង​ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ២ កំប៉ុង។ បរិមាណ​កាហ្វេអ៊ីន​​ក្នុង​ភេសជ្ជៈ មិន​ស្មើ​គ្នា​ទេ ដើម្បី​ដឹង​ច្បាស់​ពី​កម្រិត​ផឹក ត្រូវ​ពិនិត្យ​​នៅ​លើ​កំប៉ុងត្រង់​តារាង​ធាតុផ្សំ។ ចាំ​ថា បើ​មាន​រោគ​សញ្ញា​ឈឺក្បាលប្រកំាង​ គេង​មិន​លក់ ​ថប់បារម្ភ ​មួម៉ៅ​ឆាប់​ខឹង ​ឡេះឡះ ចង់​ក្អួត​ បញ្ហានោម​ បេះដូង​លោត​ញាប់​ជាង​ធម្មតា ឬ​ចង់​រមួលសាច់ដុំ​ (ក្រពើ) ​ជាដើម ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​កាហ្វេអ៊ីនភ្លាម។ បម្រាម៖ មិនគួរយក​កាហ្វេអ៊ីន​ទៅ​លាយ​ជាមួយ​ ស្រា​ ឬ​ភេសជ្ជៈមាន​ជាតិ​អាល់កុលនោះឡើយ។ ២- នរណា​ខ្លះ​មិន​គួរ​ញ៉ាំជាតិកាហ្វេអ៊ីន? – ក្មេង៖ ដោយ​សារ​រាងកាយ និង​ប្រព័ន្ធ​ភាពស៊ាំក្មេងៗ​​នៅ​ខ្ចីមិន​អាច​ទប់​ទល់​នឹងឥទ្ធិពលជាតិកាហ្វេអ៊ីន ដែល​ផលិត​ឡើង​សម្រាប់​មនុស្សពេញ​វ័យ​​បាន​ទេ។ – មាន​បញ្ហា​ការ​គេង៖ កាហ្វេអ៊ីន​ជា​សាធាតុប្រឆាំង​ការ​គេង ធ្វើ​ឲ្យ​គេង​មិន​លក់។ បើ​យើង​កំពុង​តែ​រឿង​ពិបាក​គេង​ហើយ នៅឆ្លៀត​ផឹកកាហ្វេ ឬញ៉ាំ​ជាតិ​​កាហ្វេអ៊ីនទៀត ត្រូវ​ចាត់​ទុក​ទម្លាប់​អាក្រក់​បំផុត ដូច​ជា​កំពុង​ធ្វើ​បាប​ខ្លួន​ឯង​អ៊ីចឹង។ – កំពុង​ប្រើ​ថ្នាំ៖ ថ្នាំ​ពេទ្យ និង​ថ្នាំ​រុក្ខជាតិ​មួយ​ចំនួន ​អាច​មាន​ប្រតិកម្ម​នឹងជាតិ​កាហ្វេអ៊ីន​ ដូចជា​ថ្នាំ Ephedrine (​ថ្នាំ​ការ​ពារ​កុំ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ) នឹង​ធ្វើ​ឲ្យ​យើងប្រកាច់ ឬ​បញ្ហា​សរសៃ​ឈាមបេះដូង។ […]


អាហារូបត្ថម្ភ

ចង់​ឲ្យ​ភ្នែក​ភ្លឺច្បាស់​ល្អ សាកល្បង​ញ៉ាំកំពូលអាហារ​ទាំង​នេះ

មួយ​ថ្ងៃៗ ក្រៅ​ពី​រៀន និង​ការងារ​មុខ​កុំព្យូទ័រ ម្នាក់ៗ​ចំណាយ​រាប់​ម៉ោង​លើ ស្មាត​ហ្វូន គួប​ផ្សំបរិស្ថាន​ខ្យល់​ពុល កម្ដៅ​ថ្ងៃ និង​របប​អាហារ​ផ្ដេសផ្ដាស​ ភ្នែក​យើង​ប្រែ​ពី​ថ្លា​ឆ្វង់ ទៅ​ជា​ល្អក់​លឿងៗ​បណ្ដើរ ហេតុនេះ​ត្រូវ​ចេះ​ការពារ​ភ្នែក​ឲ្យ​បាន​ល្អ កុំ​ឲ្យ​មាន​បញ្ហា​ទើប​ស្តាយ​ក្រោយ។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ល្អៗ​ប៉ុន្មាន​មុខ អាចជួយ​ភ្នែក​ឲ្យ​បាន​សុខភាព​ល្អ។ ១- ខ្លាញ់​ត្រី ត្រី​ទឹក​ត្រជាក់ ​សម្បូរ​អាស៊ីដ​ខ្លាញ់អូមេហ្គា ៣ និង DHA ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​រាង​កាយ​ទាំង​មូល មិន​មែន​សម្រាប់​តែ​ភ្នែក​មួយ​មុខ​នោះ​ទេ។ វា​ល្អ​សម្រាប់​ស្បែក សក់ សុខភាព​ទូទៅ ជា​ពិសេសជួយ​ការពារ​ប្រឆាំង​ចង្កោម​រោគ​សញ្ញា​ស្ងួត​ភ្នែក ជំងឺ​ខូច​រ៉េទីន​ភ្នែក និង​ភ្នែក​ឡើង​បាយ ជាដើម។ របស់​ល្អ​ទាំង​នេះមាន​នៅ​ក្នុង​ពពួក​ត្រី​សមុទ្រ ដូចជា សាឌីន (Sardines) ត្រី​ Mackerel ត្រី​ធូណា (Tuna) ត្រី​សាលម៉ុន (Salmon) និង​ត្រី​ត្រៅ (Trout)។ ២- ការ៉ុត ការ៉ុត ​ប្រមូល​ផ្តុំ​ដោយ​វីតាមីន​សារធាតុ​រ៉ែ​ខនិជ និង​ជាតិ​បេតាការ៉ូតែន (Beta-carotene) ដែល​ជា​ប្រភេទ​វីតាមីន A ។ សារធាតុ​ទាំង​នេះ រួម​ចំណែក​យ៉ាង​ច្រើន​​ចំពោះ​សុខភាព​ភ្នែក ការពារ​គំហើញ ជួយ​រេទីន​ភ្នែក និង​ជំរុញ​ផ្នែក​ដទៃ​ទៀត​នៃ​ភ្នែក ឲ្យ​ដំណើរការ​បំពេញ​មុខ​ងារ​បាន​ត្រឹម​ត្រូវ។ អ៊ីចឹង […]


អាហារូបត្ថម្ភ

ដល់​ខែ​សម្បូរ​ស្វាយ​ហើយ! នេះអត្ថប្រយោជន៍ ៦​យ៉ាង ពី​ផ្លែស្វាយ

ចាប់តាំង​ពី​ខែ​ចូល​ឆ្នាំខ្មែរ​​មក​ ផ្លែស្វាយនៅ​ស្រុកខ្មែរយើង ចាប់ផ្ដើម​សម្បូរ​យ៉ាងខ្លាំង ដោយសារ​ដល់​រដូវប្រមូល​ផល។ ផ្លែស្វាយអាច​ញ៉ាំ​បានទាំង​ខ្ចី និង​ទុំ ភាគច្រើន ក្មេងៗ​ចូលចិត្តស្វាយ​ខ្ចី ញ៉ាំជាមួយអំបិលម្ទេស ចំណែក​ចាស់ៗ ចូលចិត្ត​ស្វាយទុំ ញ៉ាំជាមួយបាយ។ ក្រៅ​ពី​មាន​រសជាតិ​ជូរ ផ្អែម​ឈ្ងុយ​ឆ្ងាញ់ ផ្លែស្វាយ​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព​យើង។ ខាងក្រោម​នេះជា​អត្ថប្រយោជន៍ ៦​យ៉ាង ពី​ផ្លែស្វាយ៖ ១- ​ការពារ​ជំងឺ​មហារីក ផ្លែស្វាយមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការពារ​កោសិកា ចេញពី​ការ​បំផ្លាញ​ដោយ DNA ដែល​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក និង​ជំងឺ​ទឹកនោមផ្អែម។ ក្នុង​ការសិក្សា​លើ​សត្វ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​ស្វាយ ពិតជា​រារាំង​កំណើន​កោសិកា​មហារីក​សុដន់​មែន។ ២- ​បង្កើន​មុខងារ​ប្រព័ន្ធ​ការពារ ទឹក​ផ្លែ​ស្វាយ សម្បូរ​ដោយ​វីតាមីន A ជា​សារធាតុ​បំប៉ន​សំខាន់ ជួយ​ដល់​មុខងារ​របស់​ប្រព័ន្ធ​ការពារ រួមទាំង​ការ​ផលិត និង​សកម្មភាព​របស់​កោសិកា​ឈាម​ស។ កង្វះ​វីតាមីន A ក្នុង​រាងកាយពាក់ព័ន្ធ​ជាមួយ​ការ​ងាយ​ឆ្លង​មេរោគ។ ៣- ជួយ​សុខភាព​ស្បែក និង​សក់ វីតាមីន A ក្នុង​ផ្លែស្វាយ ក៏សំខាន់​ផងដែរ ជួយ​បង្កើត និង​រក្សា​ជាលិកា Epithelial មាននៅ​ក្នុង​ស្បែក សក់ និង​ក្រពេញ​ក្រោម​ស្បែក Sebaceous។ ក្នុង​ការសិក្សា​លើ​សត្វ ក៏រកឃើញ​ថា កង្វះវីតាមីន A ពាក់ព័ន្ធ​នឹង​ការ​ជ្រុះសក់។ ផ្លែស្វាយ ក៏សម្បូរ​វីតាមីន […]


អាហារូបត្ថម្ភ

នាំ Crush ទៅ​មើល​កុន ទិញ Popcorn ញ៉ាំ ល្អ​ចំពោះ​សុខភាព​អត់?

គ្នាយើង​ខ្លះ ឲ្យ​តែពេល​ទំនេរ ច្រើន​ណាត់ Crush សង្សារ ឬ​គ្រួសារ ទៅ​មើល​កុន ហើយ​អាហារ​សម្រន់​ពេញ​និយម សម្រាប់​ញ៉ាំពេល​មើល​កុន គឺ Popcorn។ តើ Popcorn មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ទេ? ជាដំបូង ផ្ដើម​ស្វែងយល់​ពី​ផ្លែពោត ដែល​យក​មក​ធ្វើ Popcorn។ ផ្លែពោត ជា​ប្រភេទ​ធញ្ញជាតិ ហើយ​ជា​ប្រភព​នៃ​វីតាមីន សារធាតុ​រ៉ែ និង​អុកស៊ីដង់​ប្រឆាំង​នឹង​ជំងឺ។ ការ​សិក្សា រកឃើញ​ថា ការ​ញ៉ាំ​ធញ្ញជាតិ ពាក់ព័ន្ធ​នឹង​អាយុ​វែង មិន​ងាយ​រលាក និង​មាន​ហានិភ័យ​ទាប កើត​ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល មហារីក ទឹកនោមផ្អែម និង​ជំងឺ​ធាត់។ ជាងនេះ​ទៅទៀត ការញ៉ាំ​ធញ្ញជាតិ ៣​ដង រាល់​ថ្ងៃ ពាក់ព័ន្ធ​នឹង​សន្ទស្សន៍ស្ដង់ដារកំណត់សុខភាព (BMI) ទាប និង​មាន​ខ្លាញ់​ក្បាល​ពោះ​តិច។ បន្ទាប់​ទៀត បន្ដ​ស្វែង​យល់ពី​ប្រេង យកមក​ចម្អិន Popcorn។ ប្រេង​ល្អបំផុត ជាប្រភេទ​ខ្លាញ់​ម៉ូណូ​មិន​ឆ្អែត (Monounsaturated Fat) ជួយ​ដល់​សុខភាព​បេះដូង ដូចជា​ប្រេង​ផ្លែ​ប៊ើរ និង​ប្រេង​អូលីវ។ ចំណែក​ប្រេង ដែល​មាន​ក្នុង​អាស៊ីដអូម៉េហ្គា ៦ (Omega-6 […]


អាហារូបត្ថម្ភ

ទឹករ៉ែ ខុសពី​ទឹកធម្មតា​ម៉េចខ្លះ? ម៉េចបានអ្នកមាន​ផឹកជាប្រចាំ?

ទឹក​រ៉ែ​មាន​ប្រភព​មក​ពី​ក្រោម​ដី និងមាន​កម្រិត​សារធាតុ​រ៉ែ​ខ្ពស់ ពិសេសម៉ាញ៉េស្យូម កាល់ស្យូម​ និង​សូដ្យូម។ ចុះ​​ទឹក​រ៉ែ និង​​ទឹក​ធម្មតា មួយ​ណា​ល្អ​ជាង? គុណ​ប្រយោជន៍​​អ្វី​ខ្លះ? ១- ​ប្រៀប​ធៀប​រវាង​ទឹក​រ៉ែ ​និង​ទឹក​ធម្មតា ទោះ​បច្ចុប្បន្ន មនុស្ស​​ច្រើន​មាន​ទឹក​ស្អាត​ប្រើ​ក៏​ពិត​មែន ប៉ុន្តែ​មាន​មួយ​ចំនួន​ធំ បាន​ជ្រើស​ទឹក​រ៉ែ​សម្រាប់​ផឹក ដើម្បី​ទទួល​បាន​គុណ​ប្រយោជន៍​សុខភាព។ បើ​យោង​តាម​ភស្តុតាង​ថ្មីៗ​នេះ នៅ​មិនទាន់​រក​ឃើញ​ចំណុច​​ខុស​គ្នាធំៗរវាង​ទឹក​ធម្មតា​ និង​ទឹក​រ៉ែ​នៅឡើយ ដោយ​ទឹក​ទាំង​ពីរ​ប្រភេទ ​មាន​ជាតិ​រ៉ែ​ដូច​គ្នា ហើយ​ចង្វាក់​នៃ​ការ​ផលិត​ក៏​ស្រដៀង​គ្នា។ ប៉ុន្តែ​ បើ​យោង​តាម​អត្ថន័យ ទឹក​រ៉ែ​ត្រូវ​មាន​កម្រិត​ជាតិ​រ៉ែ​ជាក់លាក់ ហើយ​ចង្វាក់​នៃ​ការ​ច្រកចូល​ក្នុង​​ដប​ ត្រូវធ្វើ​នៅ​ទីតាំង​ប្រភព​ទឹក។ ខាង​ក្រោម​នេះ ជាភាព​ខុស​គ្នា​រវាសសារធាតុ​មាន​ក្នុង​ទឹក​ធម្មតា និង​ទឹក​រ៉ែ៖ ១- ទឹក​ធម្មតា ទឹក​ធម្មតា​មាន​ប្រភព​ពី​ទឹក​នៅ​លើ​ផ្ទៃ​ដី (ទឹក​ទន្លេ បឹង ជាដើម) ឬ​ពី​ក្រោម​ដី​ដូច​គ្នា។ នៅ​អាមេរិក ទឹក​ធម្មតា​ត្រូវ​ស្រប​តាម​ច្បាប់​ទឹក​ញ៉ាំដែលមាន​សុវត្ថិភាព ( Safe Drinking Water Act) ​បង្កើត​ឡើង​ដោយ​ភ្នាក់ងារការ​ពារ​បរិស្ថាន EPA (Environmental Protection Agency)។ ច្បាប់​ទាំង​នេះ​កម្រិត​ចំនួន​សារធាតុ​មាន​ក្នុង​ទឹក​ដែល​ផ្គត់ផ្គង់​នៅ​តាម​ផ្ទះ​នីមួយៗ។ ក្រុមហ៊ុន​​ផ្គត់​ផ្គង់​ទឹក​ ត្រូវបូម​ទឹក​ពី​ប្រភពណា​មួយ​ទៅ​កន្លែង​ចម្រោះ​ (Treatments Plants) ដើម្បី​សម្អាត​សារធាតុ​គីមី។ ទឹក​ធម្មតា​នេះ​ មាន​បន្ថែម​សារធាតុ​រ៉ែ រួម​មាន កាល់ស្យូម ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម […]


លើសទម្ងន់

ទឹកក្រូចស្រស់ ​អាច​​បញ្ចុះ​​ជាតិ​​ខ្លាញ់​អាក្រក់​ក្នុង​​ខ្លួន​យើង​បាន?

អ្នកធាត់ៗ​ប្រឈម​ច្រើន​ចំពោះរឿង​លើស​ជាតិ​ខ្លាញ់ និង​ជំងឺ​ផ្សេងៗទៀត ដោយសារ​តែ​របបអាហារ និង​ទម្លាប់​រស់នៅ។ ប៉ុន្តែ មាន​ការ​លើកឡើង​ថា ទឹកក្រូចស្រស់ អាច​កាត់បន្ថយ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយយើង​បាន។ តើ​ពិត​អត់? ១- ទឹក​ក្រូច​ស្រស់ និង​ជាតិ​ខ្លាញ់​អាក្រក់ LDL ធ្លាប់​មាន​ការ​សិក្សា​បង្ហាញ​ថា ញ៉ាំ​ទឹក​ក្រូច​ស្រស់​អាច​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​អាក្រក់ LDL ចំពោះ​តែ​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​ភស្តុតាង​បង្ហាញ​គាំទ្រ​ការ​សិក្សា​នេះ នៅ​មាន​កម្រិត ខណៈ​ការ​សិក្សា​មួយ​នៅ​ឆ្នាំ២០១០ បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​ព័ត៌មាន និង​ស្រាវជ្រាវ​អាហារូបត្ថម្ភ បង្ហាញ​ថា ផឹក​ទឹក​ក្រូច​ស្រស់ ៧៥០ មិល្លីលិត្រ/ថ្ងៃ រយៈពេល ២​ ខែ អាច​បញ្ចុះ​សារធាតុ​ខ្លាញ់​អាក្រក់ LDL សម្រាប់​អ្នក​មាន​ជំងឺ​កម្រិត​កូលេស្តេរ៉ូល​សរុប​ខ្ពស់។ ប៉ុន្តែ​ការ​សិក្សា​មួយ​ទៀតផ្ដោត​តែ​ចំពោះ​ជំងឺ​សរសៃ​ឈាម​បេះដូង (Arteriosclerosis) ជំងឺ​ដុំ​កំណក​ឈាម (Thrombosis) និង​បញ្ហា​ជីវសាស្ត្រ​លើ​សរសៃ​ឈាម (Vascular biology) ធ្វើ​ឡើង​នៅ​ខែមីនា ឆ្នាំ២០០៤ បែរ​ជា​បង្ហាញ​ថា ទឹក​ក្រូច​សុទ្ធ​ស្រស់​ មិន​មាន​សកម្ម​ភាព​បញ្ចុះ​កម្រិត LDL ចំពោះ​ជំងឺ​លើស​កម្រិត​ជាតិ​កូលេស្តេរ៉ូល​ឡើយ។ ២- ទឹក​ក្រូច​ស្រស់ និង​ខ្លាញ់​ល្អ HDL ការ​សិក្សា​ពីរ​ខាង​លើ ក៏​បង្ហាញ​ថា ទឹក​ក្រូច​ស្រស់​គ្មាន​ទំនាក់​ទំនង​ជាមួយ​ខ្លាញ់​ល្អ HDL ដែរ ប៉ុន្តែ​ការ​សិក្សា​មួយ​ធ្វើ​ឡើង​លើ ២០០០ ករណី​ផ្សេង​ទៀត ចេញ​ផ្សាយ​នៅ​កាសែត​អាហារូបត្ថម្ភ​អាមេរិក​ បង្ហាញ​ថា […]


អាហារូបត្ថម្ភ

ចំណុច​ល្អទាំង ៨ របស់ការ៉ុត ​គួរចែកគ្នាដឹង

ការ៉ុត ជា​ប្រភេទ​បន្លែដែល​អាច​ញ៉ាំ​ឆៅ ជាអន្លក់​ក៏បាន ចម្អិន​ឲ្យ​ឆ្អិន​ក្នុង​សម្ល​ក៏បាន ឬក្រឡុក ធ្វើជា​​​ភេសជ្ជៈ​ញ៉ាំ​ក៏បានដែរ។ ទាំង​ការ​ញ៉ាំ​ការ៉ុត​ឆៅ និង​ចម្អិន ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព។ នេះជា​អត្ថប្រយោជន៍ ៨​ យ៉ាង​របស់​ការ៉ុត ចំពោះ​សុខភាព៖ ១- ជួយ​​​ភ្នែក ការ៉ុត សម្បូរ​ដោយ​វីតាមីន A ជួយ​ដល់​ភ្នែក។ ជាធម្មតា បើ​វីតាមីន A ក្នុង​ខ្លួន​ធ្លាក់​ចុះ វាបង្ក​ឲ្យ​មាន​ភាព​មិនប្រក្រតី​ដល់​កែវភ្នែក (Xerophthalmia) ហើយ​ធ្វើ​ឲ្យ​មើល​មិនឃើញ​អ្វីទេ នៅពេល​យប់។ ចំណែក​សារធាតុ​អុកស៊ីតកម្ម Lutein និង Zeaxanthin ក្នុង​ការ៉ុត ក៏ជួយ​ដល់​សុខភាព​ភ្នែក​ដែរ។ ២- ជួយ​រក្សា​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម ជាតិ​សរសៃ​ក្នុង​ការ៉ុត ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម កម្រិត​អាំងស៊ុយលីន និង​សុខភាព​ផ្លូវ​ដង្ហើម។ ៣- ជួយ​រក្សា​ទម្ងន់ ក្នុង​ការ៉ុត ១ ​មើម មាន​ជាតិទឹករហូត​ដល់ ៨៨% ហើយ​ការ៉ុត​មាន​កាល់ឡូរី​ទាប​មែនទែន ដោយ​ទឹក​ការ៉ុត ១ ​កែវ មាន​ត្រឹមតែ ៥២ ​កាល់ឡូរី​ប៉ុណ្ណោះ។ ដូច្នេះ ការញ៉ាំ​ការ៉ុត មិន​បង្ក​ឲ្យ​ឡើង​ទម្ងន់​ទេ។ ៤- ជួយ​កាត់បន្ថយ​ហានិភ័យ​មហារីក សារធាតុ​អុកស៊ីតកម្មក្នុង​ការ៉ុត ពាក់ព័ន្ធ​នឹង​ការ​កាត់បន្ថយ​ហានិភ័យនៃជំងឺ​មហារីក​ជាច្រើន​ប្រភេទ ដូចជា មហារីកសួត ក្រពេញ​ប្រូស្ដាត និង​ឈាម។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ