របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

Sushi មានប្រយោជន៍​ច្រើន ​តែ​មាន​ហានិភ័យ​ខ្លះ ​គ្នា​យើង​គួរ​ដឹង

ម្ហូប​ជប៉ុន Sushi ភាគច្រើន ស្គាល់​ថា ជា​ត្រីឆៅ ទទួល​ការ​ពេញ​និយម​ទូទាំង​ពិភពលោក ហើយ​នៅ​ខ្មែរយើង ក៏ពេញ​និយម​ខ្លាំង​ដែរ សម្រាប់​យុវជន​សម័យ​ថ្មី តែ​ក៏មាន​គ្នាយើង​ខ្លះ ញ៉ាំ​អត់​បាន​ដែរ។ តើ​យើង​ដឹង​បាន​ប៉ុនណា ពីហានិភ័យ និង​អត្ថប្រយោជន៍​នៃ​មុខម្ហូប​ជប៉ុន​មួយ​នេះ? “Hello គ្រូពេទ្យ” នឹង​ជម្រាប​ជូន​អំពី​រឿងរ៉ាវ​ទាំង​អស់​នេះ។ និយាយ​ឲ្យ​ស្រួល​យល់ Sushi ជា​ត្រីឆៅ ហើយ​បិទ​ភ្ជាប់​ជាមួយ​ដុំបាយ​តូចមួយ ចំណែកត្រីឆៅ ដែល​ពុំ​មាន​បិទ​ភ្ជាប់​ជាមួយ​ដុំបាយ​ គេហៅ​ថា Sashimi។ ប៉ុន្ដែ​ យើង​ក៏គួរ​ដឹង​ដែរ មិនមែន​មុខម្ហូម Sushi ទាំង​អស់ សុទ្ធតែ​ប្រើ​ត្រីឆៅ​នោះទេ។ ១- គ្រោះថ្នាក់​នៃ​ត្រីឆៅ តាម​រដ្ឋបាល​ចំណីរ​អាហារ និង​ឱសថ​អាមេរិក (FDA) អាហារ​សមុទ្រ គួរ​ចម្អិនដើម្បី​កាត់បន្ថយ​ការ​ឆ្លង​ជំងឺ។ ​បើយើង​ញ៉ាំ​ត្រីឆៅ​មាន​ប៉ារ៉ាស៊ីត ផលវិបាក​សុខភាពដែល​ត្រូវ​ប្រឈម រួមមាន ក្អួត ចង្អោរ រាក និង​រោគសញ្ញា​ពុលអាហារ។ ប៉ារ៉ាស៊ីត អាច​ចូល​ទៅ​ក្នុង​ក្រពះ​របស់​យើង បណ្ដាល​ឲ្យ​មិន​ស្រួលខ្លួន ឈឺ និង​រលាក។ បើ​ជួប​បញ្ហា​ទាំង​នេះ ចាំបាច់​ត្រូវ​លេប​ថ្នាំភ្លាមៗ។ ២- ញ៉ាំ Sushi មាន​សុវត្ថិភាព​ទេ? គ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​ត្រីឆៅ គឺគួរ​ឲ្យ​ខ្លាច និង​ចៀសវាង តែ​យើង​ក៏ត្រូវ​យល់​ដែរ​ថា […]


អាហារូបត្ថម្ភ

​ចូលចិត្តញ៉ាំ​អាហារ​ខាង​ក្រៅ ឬ Street food គួរ​ដឹង​ពី​ផល​លំបាក​ទាំងនេះ!

គ្នា​យើង​មួយ​ចំនួន​ដែល​រវល់​នឹង​ការងារ ឬអ្នក​មក​រស់នៅម្នាក់ឯង​​ឆ្ងាយ​ពី​គ្រួសារ ភាគច្រើន​​គ្មាន​ពេល​ចម្អិន​អាហារ​ដោយ​ខ្លួន ចូលចិត្ត​ញ៉ាំអាហារ​​នៅ​ខាង​ក្រៅ និង​អាហារ​តាម​ផ្លូវ (Street food) ដែល​ជា​ប្រភេទ​ស៊ុប អាហារ​អាំង​ចៀន​ទៅ​វិញ។ ប៉ុន្តែ​បើ​តាម​សម្ដី​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ឲ្យ​ជា​ដំបូន្មាន​មក​ថា អាហារ​ខាង​ក្រៅ​ផ្ទះ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។ ១- អាហារ​ខាង​ក្រៅ អាហារ​ដែល​លក់​នៅ​តាម​តូប ឬ​ហាង​មួយ​ចំនួន​មិន​មាន​អនាម័យ​គ្រប់គ្រាន់​ទេដូចនៅផ្ទះយើងទេ ព្រោះ​មនុស្ស​ច្រើន និង​​ដើម្បី​សម្រួល​ឲ្យ​មាន​ភាព​ឆាប់រហ័ស ចំណេញ​ច្រើន អ្នក​លក់​អាច​​កាត់​បន្ថយ​ការ​លាង​សម្អាត ឬ​ការ​សម្រិតសម្រាំង​យក​បន្លែ​ត្រី​សាច់​ដែល​មាន​គុណភាព​មិនល្អ។ ពោល​គឺ​ថា​ទោះជា​ត្រី​សាច់ បន្លែ​នោះ​ខូច​ក៏​ដាក់​ទៅ​ទាំងអស់​តែម្ដង។ មួយ​វិញ​ទៀត​អាហារ​ទាំងនោះ​ប្រើ​គ្រឿងផ្សំ​ច្រើន គ្មាន​យីហោ​ច្បាស់លាស់ ប្រើ​ហួស​ពី​កម្រិត ឬ​ទំនិញ​ហួស​ដឺឡេ​ជា​ដើម។ ចំណែក​ផល​ប៉ះពាល់​វិញ ​ម្ចាស់​​​​​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​បញ្ជាក់​ថា ពេល​ខ្លះ​បណ្ដាល​ឲ្យ​ឈឺពោះ​រាករូស ពុល​ក្អួត​ចង្អោរ ហើយ​បើ​រយៈ​ពេល​វែង​​ទៅជា​ឈឺ​ក្រពះ ពោះវៀន និង​រោគ​សញ្ញា​ដទៃ​ទៀត។ អត្ថបទ​ពាក់ព័ន្ធ៖ គ្រឿងផ្សំរសជាតិ​អាហារ​យើង​ប្រើ​រាល់​ថ្ងៃ ដឹង​ថាមាន​គ្រោះ​ថ្នាក់​ប៉ុនណា​អត់? ២- អាហារ​តាម​ផ្លូវ (Street food) Street food និង Fast food មិន​សូវ​ជា​ខុស​គ្នា​ប៉ុន្មាន​ទេ​ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា Street food នេះ​អាច​លើស​ពី Fast food ទៅ​ទៀត ព្រោះ​មិន​ត្រឹមតែ​មាន​ជាតិ​គីមី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ជាប់​ធូលី​កខ្វក់ រុយរោម […]


របបអាហារពិសេស

យុវវ័យគួរញ៉ាំអីខ្លះ បើចង់បានសុខភាពល្អ រៀនឆ្លាត ធ្វើការរហ័ស?

មនុស្ស​យើង​ទោះ​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ សុទ្ធ​តែ​ត្រូវ​ការ​សារធាតុ​ចាំ​បាច់​ដើម្បី​ទ្រទ្រង់​រាង​កាយ មិន​ថា​ក្មេង ចាស់ យុវវ័យ​ទេ គ្រាន់​តែ​ថា របប​អាហារ​អាច​នឹង​ខុស​គ្នា។ “Hello គ្រូពេទ្យ” នឹង​លើក​យក​អាហារ​ល្អៗ​សម្រាប់យុវវ័យ ពិសេស​ប្រុសៗ ដើម្បី​ជួយ​ទ្រទ្រង់​សុខភាព​ឲ្យ​បាន​ល្អ រៀន​កាន់​តែ​ពូ​កែ ចាប់​ផ្តើម​ជីវិត​ការងារ​កាន់​តែ​ប្រសើរ។ ១- ម៉េច​ក្មេង​ទើប​ពេញ​វ័យ​ត្រូវ​ការ​របប​អាហារ​មាន​តុល្យភាព? ពេញ​វ័យ មិន​សំដៅ​តែ​គ្រប់​ការ ឬ​គ្រប់​អាយុ​ប៉ុណ្ណោះ​ទេ ពេញ​វ័យ​ ជា​ពេល​វេលា​សំខាន់​បំផុត​ដែល​រាង​កាយ​ត្រូវ​ការ​ស្រូប​យក​អាហារ​ជីវជាតិ​ល្អៗ ដើម្បី​បំពេញ​តម្រូវ​ការ​លូត​លាស់​ជា​ច្រើន ដូច​ជា ឆ្អឹង ខួរ​ក្បាល និង​បង្កើន​ថាមពល​ ជាដើម។ អំឡុង​ពេល​នេះ យើង​ត្រូវ​ការ​ថាមពល​ដើម្បី​បំពេញ​កិច្ចការ​ងារ​សំខាន់ៗ​មួយ​ចំនួន ពិសេស​ការ​ប្រកួត​ប្រជែង​ខ្លាំង ​ជា​មួយ​ការ​សិក្សា​ថ្នាក់​ឧត្តម ដែល​ជា​ស្ពាន​ត្រួស​ត្រាយ​ផ្លូវ​ទៅ​រក​អនាគត​ភ្លឺស្វាង ហើយ​បើ​មិន​មាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ កាយ​សម្បទា សតិ​បញ្ហា​ ក៏​ចុះ​ខ្សោយ​ទៅ​តាម​ហ្នឹង​ដែរ។ យ៉ាង​ណា របប​អាហារ​សម្រាប់​យុវជន ក៏​ខុស​គ្នា​ពី​យុវតី​ ព្រោះ​ប្រុសៗ គឺ​ត្រូវ​ការ​អាហារ​មាន​ជីវជាតិ​បំប៉ន​ខ្ពស់​ជាង​ស្រីៗ។ ២- អាហារ​មាន​តុល្យ​ភាព​សម្រាប់​យុវវ័យ រាង​កាយ​ត្រូវ​ការ​អាហារូបត្ថម្ភ​ប្រចាំ​ថ្ងៃ​ជា​ចាំ​បាច់ ដោយ​ក្នុង​នោះ អ្នក​ឯកទេស​បាន​ណែនាំ​ឲ្យ​​ញ៉ាំ​សារធាតុ​ចិញ្ចឹម​ក្នុង​កម្រិត​ត្រឹម​ត្រូវ​មាន​ដូច​ជា៖ – អាហារ​ថាមពល៖ ២០០០ គីឡូកាឡូរី – ប្រូតេអ៊ីន៖ ៥០ ក្រាម – កាបូអ៊ីដ្រាត៖ ២៦០ ក្រាម – ស្ករ៖ ៩០ ក្រាម – ខ្លាញ់៖ ៧០ […]


អាហារូបត្ថម្ភ

បើ​ចង់​តម​អាហារ ផ្លែឈើ ៣ ប្រភេទ​នេះ​ល្អបំផុត​សម្រាប់​សុខភាព

ខំ​តម​មិន​ហ៊ាន​ញ៉ាំ​អី​ផ្តេស​ផ្តាស​ទេ ព្រោះ​ចង់​បានរាង​ស្អាត​គួរ​ឲ្យ​ទាក់​ទាញ។ ប៉ុន្តែ​ តិច​និក​តម​អាហារ អាច​មាន​ច្រើន អាច​ជួយ​​យើង​​ ខណៈ​អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​ផ្លែ​ឈើ​ ៣ ​ប្រភេទ ល្អ​បំផុត​សម្រាប់​គ្នា​យើង​តម​អាហារ។ ១- រាង​កាយ​មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​តម​អាហារ អំឡុង​ពេល​តម​អាហារ រាង​កាយ​យើង​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន រួម​ទាំង​ការ​បញ្ចេញ​អង់​ស៊ីម​ក្នុង​ខ្លួន​ផង​ដែរ។ ធម្មតា អង់​ស៊ីម​ដែល​ផលិត​ដោយ​ប្រព័ន្ធ​រំលាយ​អាហារ នឹង​​ចុះ​ថយ​ ដោយ​អាស្រ័យ​លើ​រយៈពេល​យើង​តម​អាហារ។ ស្រទាប់​ការ​ពារ​ក្រពះ ក៏​បាន​កាត់​បន្ថយ​កម្រាស់​របស់​វា​ដូច​គ្នា ហេតុនេះ ​ពេល​យើង​តម​អាហារ អាច​នឹង​ធ្វើ​ឲ្យ​ក្រពះ​រលាក​បាន ដែល​ជា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ អាហារ​យើង​ត្រូវ​ញ៉ាំ​ក្រោយ​ពេល​តម​អាហារ​ក៏​មាន​សារៈ​សំខាន់​ណាស់ គួរ​តែ​ជ្រើស​រើស​យក​អាហារ​ណា​ងាយ​នឹង​រំលាយ ពិសេស​គឺ​ផ្លែ​ឈើ​តែ​ម្តង។ ២- ផ្លែ​ឈើ ៣ ប្រភេទ​ល្អ​បំផុត​សម្រាប់​​តម​អាហារ ផ្លែឪឡឹក ឪឡឹក ត្រូវគេ​ញ៉ាំ​ច្រើន​ជាង​គេ ដោយ​សារ​សម្បូរ​ដោយ​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម វីតាមីន និង​រ៉ែ។ ឪឡឹក​ស័ក្ដិ​សម​បំផុត​សម្រាប់អ្នក​តម​អាហារ ពេលរាង​កាយ​ខ្វះ​ជាតិ​ទឹក បន្ទាប់​ពី​តម​អាហារ​រួច។ ផ្លែ​ឪឡឹក​មាន​ជាតិ​ទឹក​ដល់​ទៅ ៩២% និង​សម្បូរ​ទៅ​ដោយ​អេឡិច​ត្រូលីត្រ អាច​ជួយ​ឲ្យ​រាង​កាយ​បំពេញ​បន្ថែម​សារ​ធាតុ​រាវ និង​អេឡិច​ត្រូលីត្រដែល​បាន​បាត់​បង់​អំឡុង​ពេល​តម។ ផ្លែ​ឪឡឹក ក៏​ជា​អាហារ​ងាយ​ស្រួល​រំលាយ​ផង​ដែរ។ ឪឡឹក នៅ​មាន​គុណ​ប្រយោជន៍​ផ្សេង​ទៀត អាច​ជួយ​បង្ការ​ជំងឺ​មួយ​ចំនួន សាច់​ពណ៌​ក្រហម​មាន​ផ្ទុក​សារ​ធាតុ Lycopene ដែល​មាន​នាទី​ជួយ​ការ​ពារ​ជំងឺ​បេះ​ដូង និង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។ សារ​ធាតុ Choline មាន​នៅ​ក្នុង​ឪឡឹក​ អាច​ជួយ​ការ​ពារ​បញ្ហា​រលាក […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

គ្រឿងផ្សំរសជាតិ​អាហារ​យើង​ប្រើ​រាល់​ថ្ងៃ ដឹង​ថាមាន​គ្រោះ​ថ្នាក់​ប៉ុនណា​អត់?

ច្រើនឆ្នាំមក​ហើយ មាន​ពាក្យ​ចចាម​អារ៉ាម​ជាច្រើន ពាក់ព័ន្ធ​រឿងញ៉ាំ​ប៊ីចេង ភាគ​ច្រើន​ថា​ពុក​ឆ្អឹង ប៉ុន្តែ​រឿង​នេះ​មិន​មែន​ការ​ពិត​ទេ ព្រោះ​វិទ្យាសាស្ត្រ​រក​មិន​ឃើញ​ភស្តុតាង​បញ្ជាក់​រឿង​នេះ​នៅ​ឡើយ។ ទោះ​មិន​បង្ក​ឲ្យ​ពុក​ឆ្អឹង ប៊ីចេងអាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន ហើយ​គ្រឿង​ផ្សំ​ក្នុង​អាហារ​មួយ​ចំនួន​ទៀត ក៏អាច​ប៉ះពាល់​សុខភាព​យើង។ “Hello គ្រូពេទ្យ” នឹង​លើក​យក​គ្រឿង​ផ្សំ​រសជាតិ​មួយ​ចំនួន អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​មក​បង្ហាញ​ឲ្យ​យើងដឹង។ ១- គ្រោះ​ថ្នាក់បង្កដោយ​សារធាតុ​បន្ថែម​ក្នុង​អាហារ គ្រឿង​បន្ថែមរសជាតិ ​និង​គ្រឿង​រក្សា​គុណភាព ទាក់​ទង​នឹង​បញ្ហាសុខភាព​ផ្សេងៗ ដោយ​​ការ​សិក្សា​ដំបូង​បានរក​ឃើញ​ជំងឺ​កាច​ហាសាវ​ជា​ច្រើន​ទៅ​លើ​សត្វ និងប្រតិកម្ម​ផ្សេងលើ​មនុស្ស ដូច​ជា៖ – មហារីកលើពពួក​​សត្វ​កកេរ​ (នៅ​ក្នុង​មន្ទីរ​ពិសោធន៍)។ – សារធាតុ​គីមី ដូច​ជា សារធាតុសុលហ្វីត (Sulfites) នីទ្រីត (Nitrites) និង​​នីត្រាត (Nitrates) ក្នុងសារធាតុ​រក្សា​គុណភាព ​ប្រើ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​សាច់​សត្វ​ផ្លាស់​ប្ដូរ​ពណ៌ អាច​បង្ក​ជា​ជំងឺ​ហឺត ​និង​ប្រតិកម្ម​អាលែកហ្ស៊ី ហើយ​ត្រូវ​ចាត់​ទុកជា​សារធាតុ​បន្ថែម​ក្នុង​អាហារ​​អាក្រក់​បំផុត។​ – គ្រឿង​បន្ថែមរសជាតិ ​និង​គ្រឿង​រក្សា​គុណភាព បង្ក​ឲ្យ​មាន​រោគ​សញ្ញា​លើ​ពោះវៀន ដូច​ជា​ ចង្អោរ​ និង​រាក ​អាច​ជា​ផ្នែក​មួយ​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី។ – សារធាតុ​ស្ករ​សិប្បនិម្មិត បង្ក​ឲ្យ​មាន​ការ​សម្រាល​កូន​មុន​កំណត់។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​ប្រទេស​ដាណឺម៉ាក​នៅ​ឆ្នាំ២០១០ និង​ការ​សិក្សា​របស់​ប្រទេស​ន័រវែស​ ឆ្នាំ២០១២។ – សារធាតុ​ខាងលើ ប្រតិកម្ម​អាលែកហ្ស៊ី និង​បញ្ហាចុះខ្សោយ​ការ​យក​ចិត្ត​ទុក​ដាក់ (ADD- attention deficit disorder) លើក្មេងៗ។ – […]


របបអាហារ

អ្នក​ចូលចិត្ត​ញ៉ាំ​ចំណីចំណុក​ដាក់មេ​ស្ករ​ ប្រយ័ត្ន​ជួប​ផល​លំបាក​ទាំងនេះ

អ្នក​លក់​ចំណី​ចំណុក​ខ្លះ​បាន​ប្រើ​ប្រាស់​មេ​ស្ករ ដើម្បី​កាត់​បន្ថយ​គ្រឿង និង​បាន​ចំណេញ​ច្រើន។ រសជាតិ​មេ​ស្ករ និង​ស្ករ​ធម្មតា មិន​ដូចគ្នា​នោះ​ទេ ដោយ​ស្ករ​ធម្មតា​ពេល​ញ៉ាំ​ទៅ​ត្រឹម​ផ្អែម​តិចៗ ឬ​ផ្អែមឡែមៗ រីឯ​​មេ​ស្ករ​វិញ​ពេល​បាន​ញ៉ាំ​ហើយ គឺ​ផ្អែម​នៅ​ជាប់​មាត់​រហូត ហើយ​បើ​ប៉ះ​​អាហារ​ណា​ដាក់​មេ​ស្ករ​កាន់តែ​ច្រើន ប្រែ​ពី​ផ្អែម​ជាប់​មាត់​ទៅ​ជា​ផ្អែម​ផង​ល្វីងផង ទោះ​ជា​ផឹក​ទឹក​ច្រើន​ក៏​មិន​បាត់​ដែរ។ មេ​ស្ករ​បើ​ញ៉ាំ​ក្នុង​កម្រិត​តិច វា​មិន​សូវ​ជា​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​សុខភាព​យើង​ប៉ុន្មាន​ទេ តែ​បើ​ញ៉ាំ​ច្រើន​វិញ​នឹង​ធ្វើឲ្យ​មុខងារ​សរីរាង្គ​មួយ​ចំនួន​ចុះ​អន់ថយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។ មេ​ស្ករ​ជា​អ្វី? វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖”មេ​ស្ករ​មិនមែន​ជា​ស្ករ​ធម្មតា​ឡើយ ហើយ​វា​មាន​ច្រើន​ប្រភេទ តែ​ខ្ញុំ​សូម​លើក​តែមេស្ករផ្សំ​មកពី Sucralose ដែល​ជា​សារធាតុ​គីមី កើត​ចេញ​ពី​ស្ករ​យើង​ធម្មតា ហើយ​​​ប្រតិកម្ម​ជាមួយ​ក្លរ ​នៅ​ពេល​ដែល​វា​ចេញ​មក ផ្អែម​ជាង​ស្ករ​ធម្មតា ៦០០ ដង​ឯណោះ ដាក់​តែ​បន្តិច​ផ្អែម​ខះក​តែម្ដង”។ លោក​ក៏​បាន​បន្ថែម​ដែរ​ថា មេ​ស្ករ​គេ​ប្រើ​នៅ​ក្នុង​ឧស្សាហកម្ម ដែល​ផលិត​ភេសជ្ជៈ អាហារ​កំប៉ុង ការ៉េម ហើយ​ឥឡូវ​វា​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​សិប្បកម្ម​​ចាក់​ក្នុង​បន្លែ ផ្លែឈើ ឬ​អាហារ​ផ្អែម​ៗ​ដែល​មាន​លក់​តាម​ទីផ្សារ​ដូចជា បង្អែម ស្ករ​ទាញ ការ៉េម និង​ផ្លែឈើ​ត្រាំ​ដូចជា​ស្វាយ ពុទ្រា ម្ដេញ​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ មេ​ស្ករ​មាន​ផល​ប៉ះពាល់​ម្ដេច? ចំណែក​ផល​ប៉ះពាល់​ពេល​ញ៉ាំ​ចំ​អាហារ​មាន​ដាក់​មេ​ស្ករ​ក្នុង​ពេល​ភ្លាម​ៗ​គឺ​អាច​ធ្វើឲ្យ​រួយ​ខ្នង ចុក​រួយឆ្អឹង​កង​ចាក់​ទៅ​ដល់​ដៃ​ជើង ហើយ​បើ​ចង់​ឲ្យ​បាត់​អាការៈ​ទាំង​នេះ ត្រូវ​ក្រោក​ឡើង​ធ្វើ​ចលនា ឬ​ផឹក​ទឹក​ឲ្យ​ច្រើន […]


អាហារូបត្ថម្ភ

ក្មេងៗ​មាន​សញ្ញា​ទាំង​នេះ បញ្ជាក់​ថាខ្វះសារជាតិចិញ្ចឹមហើយ

ប៉ាម៉ាក់ទាំង​អស់​ត្រូវ​ដឹង​ផង វីតាមីន ជា​អាហារូបត្ថម្ភ​ចាំបាច់​សម្រាប់​សុខភាព​ និងធ្វើ​ឲ្យ​ជាលិកា​ ប្រព័ន្ធ​មុខ​ងារ រួម​ទាំង​​​ដំណើរ​ការក្នុង​រាង​កាយ​ មានភាព​​ប្រក្រតី។ យើង​អាច​នឹង​គិត​ថា បញ្ហា​កង្វះ​ជីវជាតិ​បំប៉ន កើត​ឡើង​ចំពោះ​តែ​គ្មាន​យើង ឬ​ក្មេងៗ​ពុំ​ទទួល​បាន​អាហារ​ប្រចាំ​ថ្ងៃ​គ្រប់​គ្រាន់​ប៉ុណ្ណោះ ប៉ុន្តែ​​ជាក់​ស្តែង​ ខ្លួន​យើង ក៏​ដូច​ជាកូនៗ បើ​ទោះ​ជា​មាន​របប​អាហារ​ប្រចាំ​ថ្ងៃ​គ្រប់​គ្រាន់ ក៏នៅ​តែ​ប្រឈម​កង្វះ​ជីវជាតិ​ចិញ្ចឹម បើ​អាហារ​ទាំង​នោះ​ គ្មាន​តុល្យ​ភាព​នឹង​រាង​កាយ​ទេនោះ។ “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ពី​សញ្ញា​ខ្លះៗ បញ្ជាក់​ថាក្មេងៗ​កំពុង​មាន​បញ្ហា​ខ្វះ​ជីវជាតិ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១- ជាតិ​ដែក ជាតិ​ដែក​ជួយ​ឲ្យ​រាង​កាយយើង ផលិត​ឈាម​ក្រហម​ នៅ​ពេលកម្រិត​ជាតិ​ដែក​ទាប ឈាម​ក្រហម​មិន​អាច​ចាប់​យក​អុកស៊ីហ្សែនគ្រប់​គ្រាន់ ​ដើម្បី​ចែក​ចាយ​ពេញ​រាង​កាយ​ទេ។ ជា​លទ្ធផល​ នឹង​ធ្វើ​ឲ្យ​ក្មេងៗ មាន​សភាព​​ស្លេក​ស្លាំង ​អស់​កម្លាំងជាដើម។ យើង​​អាច​នឹងសម្គាល់​ស្បែក​ក្មេង​ប្រែ​ជា​​​ស្លេក សក់​​ស្ងួត ហើយ​ស្ដើង។ ដើម្បី​បង្កើន​កម្រិត​ជាតិ​ដែក ​ត្រូវ​បង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក ​ដូច​ជា សាច់​គោ អយស្ទ័រ សណ្ដែក និង​ស្ពៃ​ពួយ​ឡេង។ ២- វីតាមីន D វីតាមីន D ជួយ​ឲ្យ​ឆ្អឹងក្មេង ស្រូប​យក​ជាតិ​កាល់ស្យូម​ចំបាច់​សម្រាប់​ការ​លូត​លាស់ ហើយ​វិតាមីន D ត្រូវ​គេ​បែង​ចែក​ ២ ​ទម្រង់៖ – វីតាមីន D2 […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ

ដើម្បី​បំបាត់​ការស្រេក​ទឹក ពេល​អាកាសធាតុ​ក្តៅ គ្នា​យើង​ខ្លះ ចូលចិត្ត​ផឹក​ទឹកត្រជាក់ ហើយ​ផ្អែម​ទៀត ដោយ​ខ្លះ ផឹក​សឹង​រាល់ថ្ងៃ។ បើដូច្នេះ គួរកែប្រែ​ទម្លាប់​ឡើង​វិញ​ហើយ ព្រោះ​ផឹកភេសជ្ជៈ​ផ្អែម​ច្រើន បង្ក​ឲ្យ​កើត​ជំងឺ​តម្រងនោម មិន​ចាញ់​ផឹក​ស្រា​ប៉ុន្មាន​នោះទេ។ ការសិក្សា​មួយលើ​បុរស និង​ស្រ្តី សម្បុរ​ខ្មៅ នៅ​រដ្ឋ Missisippi របស់​អាមេរិក រកឃើញ​ថា អ្នក​ផឹក​ភេសជ្ជៈ​ផ្អែម​ច្រើន ទាំង​ភេសជ្ជៈ​កំប៉ុង និង​ទឹកផ្លែឈើ មាន​ហានិភ័យ ៦១% វិវត្ត​ទៅ​កើត​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ។ ការ​សិក្សា​នេះ ធ្វើឡើង​ពី​ឆ្នាំ​២០០០-២០០៤ ហើយ​អ្នកស្រាវជ្រាវតាមដាន​លើ​អ្នកចូលរួម​ក្នុង​ការសិក្សាពី​ឆ្នាំ​២០០៩-២០១៣។ ប៉ុន្ដែ​លទ្ធផល​ការសិក្សា​នេះ ពុំបាន​បញ្ជាក់​ពី​ប្រភេទ​ភេសជ្ជៈ​នីមួយៗដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ក​ឲ្យ​កើត​ជំងឺ​តម្រងនោម​នោះទេ។ លោក​វេជ្ជបណ្ឌិត Holly Kramer និង David Shoham នៃ​សាកលវិទ្យាល័យ Loyola នៅ​រដ្ឋ Chicago ដែល​ចូលរួម​ក្នុង​ការសិក្សា បញ្ជាក់​ថា ការ​រកឃើញ​នេះពាក់ព័ន្ធ​នឹង​សុខភាព​សាធារណៈ​របស់​អាមេរិកក្នុង​ការ​កាត់បន្ថយ​ការ​ផឹក​ភេសជ្ជៈ​ផ្អែមតាមរយៈ​ការ​ដំឡើង​ពន្ធ។ អត្ថបទពាក់ព័ន្ធ៖ លើស​ឈាម ​និង​ជំងឺតម្រង​នោម មាន​អី​ពាក់​ព័ន្ធ​គ្នា? អាហារ​បង្ក​បញ្ហា​ដល់​​តម្រង​នោម ចំណែក​អ្នកជំងឺ​តម្រងនោម Duane Sunwold ដែល​ចូលរួម​ផ្ដល់​យោបល់​ណែនាំ​ក្នុង​ការសិក្សា​នេះ លើកឡើង​ថា លោក​កែប្រែ​ទម្លាប់​ញ៉ាំ និង​ផឹក ដើម្បី​ការពារ​កុំឲ្យ​ជំងឺ​កើតឡើង​វិញ។ លោក​ណែនាំ​ឲ្យ​អ្នកជំងឺ​តម្រងនោម​ផ្សេងទៀត ចាំបាច់​កាត់​បន្ថយ​ផឹក​ភេសជ្ជៈ​ផ្អែម។​


អាហារូបត្ថម្ភ

អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង

​អាហារ​ពេល​ព្រឹក ចាំ​បាច់​ណាស់​សម្រាប់​សុខ​ភាព យ៉ាង​ណា​ “Hello គ្រូពេទ្យ” ជឿ​ថា​ មាន​មនុស្សតិច​តួច​ណាស់​ដឹង​ច្បាស់ អាហារ​ព្រឹក​បែប​ណា ដែល​ញ៉ាំ​ទៅ​ជួយ​ឲ្យ​សុខភាព​ល្អ។ អាហារ​ព្រឹក​យើង​គួរ​ញ៉ាំ ដើម្បី​ជួយ​សុខភាព​រាងកាយ​កាន់​តែ​ប្រសើរ គួរ​តែ​៖ ១- ស៊ុត មិន​ថា​អ្នក​ក្រ អ្នក​មាន​ទេ ភាគ​ច្រើន​សុទ្ធ​តែ​ចូល​ចិត្ត​ញ៉ាំ​ស៊ុត ព្រោះ​ស៊ុត​មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ ​ថែម​ទាំង​​មាន​ជីវជាតិ​ផង​ដែរ។ ការ​សិក្សា​បាន​បង្ហាញ​ថា ញ៉ាំ​ស៊ុត​នៅ​ពេល​ព្រឹក​ អាច​ជួយ​បង្កើន​អារម្មណ៍​ល្អ កាត់​បន្ថយ​កាឡូរី​ពី​អាហារ​បន្ទាប់​ដែល​យើង​ញ៉ាំ និង​រក្សា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ក៏​ដូច​ជា​កម្រិត​អ័រម៉ូន​អាំង​ស៊ុយ​លីន​ជាដើម។ សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ក្នុង​ស៊ុត ដូច​ជា Lutein និង Zeaxanthin អាច​ការ​ពារ​យើង​ពី​ជំងឺ​ភ្នែក ដូច​ជា ភ្នែក​ឡើង​បាយ និង​ជំងឺ​បាត​ភ្នែក​ទៀត​ផង។ ស៊ុតសម្បូរ​ទៅ​ដោយ​សារធាតុ Choline ដែល​ជា​សារ​ធាតុ​ចិញ្ចឹម​ជួយ​ដល់​ខួរ​ក្បាល និង​ថ្លើម​ឲ្យ​មាន​សុខ​ភាព​ល្អ។ ២- Oatmeal Oatmeal ជា​អង្ករ​សម្រូបបាន​មក​ពី​ស្រូវ​ដែល​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ Beta-glucan ជា​ប្រភេទ​ជាតិ​សរសៃ​អាច​កាត់​បន្ថយ​កូលេស្តេរ៉ុល​បាន​ល្អ។ អាច​ជំរុញ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​ទៀត​ផង។ ការ​សិក្សា​មួយ​​រក​ឃើញ​ថា សារធាតុ Beta-glucan អាច​ជួយ​រំញោច​បញ្ចេញ​អ័រម៉ូន PYY នៅ​ក្នុង​ពោះវៀន​ធំ នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បន្ទាប់​ពី​ញ៉ាំ​រួច។ Oatmeal មាន​ផ្ទុក​សារ​ជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម អាច​ជួយ​ដល់​សុខ​ភាព​បេះ​ដូង និង​គ្រប់​គ្រង​សម្ពាធ​ឈាម​បាន​ល្អ។ ទោះ​យ៉ាង​នេះ​ក្ដី ស្រូវ​ប្រភេទ​នេះ ច្រើន​តែ​មាន​ធញ្ញជាតិ​ផ្សេង​ទៀត​លាយ​ជាមួយ ដូច​ជា​ស្រូវ Barley […]


អាហារូបត្ថម្ភ

ដំឡូងជ្វាពណ៌ស្វាយ តម្លៃ​សមរម្យ​ ហើយ​អត្ថប្រយោជន៍​​ច្រើន​មិន​ធម្មតា

ដំឡូង​ជ្វា​ពណ៌​ស្វាយ ដែល​មាន​ឈ្មោះ​វិទ្យាសាស្រ្ត Dioscorea Alata ​ក្នុង​ប្រភេទ​​អម្បូរ​ដំឡូង​ដែល​ប្រភព​ចេញ​ពី​តំបន់​អាស៊ីអាគ្នេយ៍​ ហើយ​​យើង​អាច​ងាយ​រក​បាន នៅ​តាម​ផ្សារ ឬ​ប្រទះ​តាម​រទេះ​ដែល​គេ​អាំង​ឆ្អិន​​ស្រាប់​ដាក់​លក់​តាម​ផ្លូវ​។ មិន​ត្រឹម​តែ​មាន​រស​ជាតិ​ឆ្ងាញ់ ដំឡូង​ជ្វាពណ៌​ស្វាយ ដែល​គេ​​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ដំឡូង​ទឹក​នោះ ផ្ទុក​សារធាតុ​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ច្រើន​នឹក​ស្មាន​មិន​ដល់​៖ ១- សម្បូរ​​​សារធាតុ​ចិញ្ចឹម​ ដំឡូង​ជ្វា​ពណ៌​ស្វាយ​មួ​យ​ដុំ​ ឬ​ប្រហែល (១០០ក្រាម) ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​រាង​កាយ​ដូច​ជា៖ កាឡូរី ១៤០ កាបូនអ៊ីដ្រាត ២៧ ​ក្រាម ប្រូតេអ៊ីន ១ ​ក្រាម ហ្វៃបឺរ ៤​ក្រាម សូដ្យូម ០,៨៣​% ប៉ូតាស្យូម ១៣,៥% កាល់ស្យូម ២% ជាតិ​ដែក ៤ % វីតាមីន C ៤០% វីតាមីន A ៤% ជា​ពិសេស​ ដំឡូង​នេះសម្បូរ​ដោយ​​​សារធាតុ Anthocyanins ដែល​ការ​សិក្សា​បាន​បញ្ជាក់​ថា​ វា​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ក្នុង​រាង​កាយ បន្ថយ​ហានិភ័យ​ជំងឺ​​ហើម​រលាក ប្រឆាំង​មហារីក និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ២- សម្បូរសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​រោគ​មហារីក ដំឡូង​ពណ៌​ស្វាយ​ មាន​សារធាតុ​ជួយ​កោសិកា​របស់​រាង​កាយ​ឲ្យ​ចាក​ឆ្ងាយ​ពី​ការ​ខូច​ខាត​ ដែល​បង្ក​ដោយ​ម៉ូលេគុល​​ម្យ៉ាង​ហៅ​ថា រ៉ាឌីកាល់​សេរី។ រ៉ាឌីកាល់សេរីនេះ មាន​ជាប់​ទាក់​ទង​នឹងរោគ​មហារីក និង​ជំងឺ​បេះ​ដូង ទឹក​នោម​ផ្អែម ព្រម​ទាំង​ជំងឺ​សរសៃ​ប្រសាទ​ ហើយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​មាន​នៅ​ក្នុង​ដំឡូង​ជ្វា​ពណ៌​ស្វាយ នឹង​បង្ការ​ពី​ជំងឺ​ទាំង​នេះ។ ៣- មិន​ប៉ះ​ពាល់​សារធាតុ​ស្ករ​ក្នុង​ឈាម​​ ដំឡូង​នេះមាន​អត្រា Glycemic (ចំណាត់​ថ្នាក់​កាបូនអ៊ី​ដ្រាត​ ពី​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ