លំហាត់ប្រាណ

ចំណេះដឹងទូទៅ

លំហាត់ប្រាណ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

អត្ថបទផ្សេងទៀតពី លំហាត់ប្រាណ

លំហាត់ជំនួយបេះដូង

ស្វែងរក លំហាត់ប្រាណ

លំហាត់យកសាច់ដុំ

លោតហាត់ប្រាណ ១ថ្ងៃ តែ៥នាទី ក៏អាចជួយការពារស្រ្តីពីការពុកឆ្អឹងត្រគាក

ការ​ហាត់​ប្រាណ​ដោយ​ការ​លោត ត្រឹម​តែ​៥​​នាទី​/ថ្ងៃ អាច​ការពារ​ ពិសេស​​ស្រ្តី​​ ពី​​ហានិភ័យ​ពុក​ឆ្អឹង​ត្រគាក​​បាន នេះ​​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​​មួយ​។ ការ​សិក្សា​បាន​បង្ហាញ​ថា លំហាត់​ប្រាណ​បែប​លោត អាច​ពង្រឹង​ឆ្អឹង​ជើង ដោយ​​បង្កើន​កំហាប់​ឆ្អឹង​ និង​ធ្វើ​ឱ្យ​ឆ្អឹង​មិន​ងាយ​បាក់​។ ការ​ពិសោធ​នេះ បាន​ធ្វើ​​ឡើង​ទៅ​លើ​ស្រ្តី​​៣៥​នាក់ ដែល​មាន​វ័យ​៥៥​-៧០​ឆ្នាំ ក្នុង​ការ​អនុវត្ត​លំហាត់​ប្រាណ​ស្រាល​ៗ ដោយ​ការ​លោត រយៈ​ពេល​៦​ខែ ដោយ​ក្នុង​នោះ​មាន​ការ​លោត ដោយ​ប្រើ​ជើង​តែ​ម្ខាង​ចំនួន​៥០​ដង រៀង​រាល់​ថ្ងៃ។ លទ្ធផល​ដូច​ការ​រំពឹង​ទុក ក្រោយ​ការ​អនុវត្ត​តាម​វិធី​ដែល​អ្នក​ជំនាញ​បាន​ណែ​នាំ ឃើញ​ថា កំហាប់​ឆ្អឹង​​​បាន​កើន​ឡើង ប្រមាណ​ ៣,២​% ​ធ្វើ​​ឱ្យ​ឆ្អឹង​ពួក​គេ​ហាប់​ណែន ពិសេស​ឆ្អឹង​ត្រគាក ដែល​ជា​សញ្ញា​ល្អ​ដល់​ស្ត្រី​​ស្ថិត​ក្នុង​វ័យ​ជ្រេ។ លោក​វេជ្ជបណ្ឌិត Katherine Brooke-Wavell អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​​ខាង​លើ បាន​លើក​ឡើង​ថា​៖ “ស្រ្តី​ដែល​នៅ​វ័យ​ក្រោយ​អស់​រដូវ​ ច្រើន​ជួប​ហានិភ័យ​ កំហាប់​ឆ្អឹង​ទាប និង​ងាយ​ប្រេះ​ស្រាំ​។ តែ​យ៉ាង​ណា​ ការ​លោត ជា​លំហាត់​ប្រាណ​មាន​ប្រយោជន៍​​ ដោះ​ស្រាយ​បញ្ហា​នេះ ម្យ៉ាង​ទៀត​ វា​ងាយ​ស្រួល​ធ្វើ ហើយ​អ្នក​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង“។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់អាក្រក់មួយចំនួន បណ្ដាលឲ្យពុកឆ្អឹងទាំងនៅវ័យក្មេង ស្រីៗដែលឧស្សាហ៍ស្ត្រេស ប្រយ័ត្នកើតជំងឺពុកឆ្អឹង! តាម​ការ​ផ្សាយ​​​លទ្ធផល​​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Loughborough ប្រទេស​អង់គ្លេស​ដែល​បាន​សិក្សា​ពី​ករណី​ខាង​លើ​​បង្ហាញ​ថា​ ពុក​ឆ្អឹង ជា​បញ្ហា​ទូទៅ​មួយ​លើ​ស្រ្តី​ ដែល​បាន​កើត​ឡើង​ក្រោយ​ពួក​គេ​ដល់​វ័យ​អស់​រដូវ​ ជា​ហេតុ​ធ្វើ​ឱ្យ​ឆ្អឹង​របស់​ពួក​គេ អាច​មាន​ប្រហោង​​​​ខាង​ក្នុង​ដោយ​កំហាប់​ឆ្អឹង​ទាប។ យ៉ាង​ណា​មិញ ការ​ធ្វើ​លំហាត់​ប្រាណ​រក្សា​សុខភាព​​ […]


ពត់ខ្លួននិងរក្សារាង

ប្រយោជន៍នៃការពត់តម្រង់ខ្លួន មិនគួរមើលរំលង

ពត់​​តម្រង់​ខ្លួន ពេល​សម្រាក​​នៅ​កន្លែង​ធ្វើ​ការ ឬ​ពេល​ហាត់​កីឡា​​ មិន​ត្រឹម​តែ​ជួយ​សម្រួល​រាង​កាយ​យើងដែល​ប្រឹង​ធ្វើ​​ការ​ពេញ​មួយ​ថ្ងៃ​នោះទេ ថែម​ទាំង​​ជួយ​កាត់​បន្ថយ​អារម្មណ៍​ស្រ្តេស តាន​តឹង​ផ្សេង​ៗ​ផង​ដែរ​។ បើ​តាម​ការ​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​ ក៏​បាន​បង្ហាញ​នូវ​ប្រយោជន៍​នៃ​​សម្រាក​ពត់​ខ្លួន​នេះ​​ដូច​ជា​៖ ១. បង្កើន​ភាព​បត់​បែន​​រាង​កាយ​ ឧស្សាហ៍​​ពត់​ពែន​ខ្លួន ជួយ​​បង្កើន​ភាព​បត់​បែន​ទន់​ភ្លន់​នៃ​រាង​កាយ ដែល​មាន​សារសំខាន់​សម្រាប់​សុខភាព​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ជួយ​​​ឱ្យ​យើងធ្វើ​ចលនា​ ឬ​សកម្មភាព​ផ្សេង​ៗ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​បាន​លឿន​រហ័ស និង​មិន​​យឺត ឬ​ស្ពឹក​ទៅ​តាម​វ័យ។ ២. ជម្រុញ​ចលនា​ឈាម​ទៅ​សាច់​ដុំ​ ធ្វើ​ការ​ពត់​ពែន​ខ្លួន ​ដូច​ការ​ហាត់​កីឡា​ដែរ វា​ជួយ​សម្រួល​​ចលនា​ឈាម​​ទៅ​​សាច់​ដុំ​ ហើយ​កាត់​បន្ថយ​​​ការ​ឈឺ​ចាប់​​សាច់​ដុំ។ ៣. ជួយ​ជំហរ​ខ្លួន​​ឱ្យ​ត្រង់​ល្អ ការ​សិក្សា​​មួយ​​បាន​បង្ហាញ​ថា ការ​សម្រាក​ពត់​តម្រង់​​​​​ខ្លួន ជួយ​​បំបាត់​អាការៈ​ឈឺ​​​ខ្នង​ បន្ថយ​ការ​ឈឺ​ចុក​រួយ​ និង​សម្រួល​​ជំហរ​ខ្លួន​ឱ្យ​​ត្រង់​ស្រឡះ​ល្អ​។ ៤. ជា​វិធី​​​បន្ថយ​ស្រ្តេស ពេល​យើង​ស្រ្តេស សាច់​ដុំ​​ឡើង​តឹង​ នេះ​ក៏​ដោយ​សារ​តែ​ទាក់​ទង​នឹង​អារម្មណ៍​ស្រ្តេស​ដែល​កើត​ឡើង។ សម្រាក​ពត់​ខ្លួន ពិសេស​ធ្វើ​ចលនា​ត្រង់​​ក ស្មា ​និង​ខ្នង​ អ្នក​នឹង​​ឃើញ​ពីប្រសិទ្ធភាព។ អត្ថបទពាក់ព័ន្ធ៖ សម្រាប់អ្នកផ្លូវឆ្ងាយ! អង្គុយបើកឡានយូរៗ អាចមានបញ្ហាទាំងនេះ បើល្វើយអស់កម្លាំង ឬងងុយគេង ហើយចង់ស្វាង ផ្ចង់អារម្មណ៍វិញ​បាន អាចសាកវិធីទាំងនេះ ៥. ជួយ​បន្ថយ​អាការៈ​ឈឺ​ក្បាល ឈឺ​ក្បាល​​ធម្មតា យើង​អាច​ដោះ​ស្រាយ​បាន ដោយ​បន្ថែម​ការ​ញ៉ាំ​ទឹក សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ បូក​ផ្សំ​នឹង​ការ​ធ្វើ​ចលនា​ពត់​ខ្លួន​នោះ​​ អាច​​​​សម្រួល​អាការៈ​ឈឺ​ក្បាល​ទៅ​ស្ថានភាព​ប្រសើរ​ឡើង​វិញ​បាន​៕ ​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


លំហាត់ប្រាណផ្សេងទៀត

កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ

កន្លង​មក Helloគ្រូពេទ្យ ធ្លាប់​បាន​ចេញ​ផ្សាយ​ពី​វិធី​ផ្សេង​ៗ​ដែល​ជួយ​ឲ្យ​ឆាប់ស្រកគីឡូ​មានទាំង​ការ​តប​អាហារ និង​លំហាត់​ប្រាណ​ផ្សេង​ៗ ដើម្បីបាន​រូបរាង​សមសួន​។ ថ្ងៃនេះ​ដែរ​យើង​សូម​បង្ហាញ​តិចនិក ៤ យ៉ាង​ដែល​ជា​ចែក​រំលែក​របស់​ស្រីៗគ្នាយើង​ធ្លាប់​ធាត់​ៗ តែ​ស្រក​បាន​ជាង ១០ គីឡូ ក្នុង​រយៈពេល ៣ ខែ ដោយ​គ្រាន់តែ​ញ៉ាំ​ដូច​ខាងក្រោម៖ ១- មិន​ញ៉ាំ​អាហារ​ច្រើន​មុខ តាម​ការ​ចែករំលែក​របស់​កញ្ញា សូត្រ នីតា ដែល​ធ្លាប់​មាន​ទម្ងន់​រហូត​ដល់ ៦៤ គីឡូ បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទម្ងន់​ឡើង​ជិតដល់ ៧០គីឡូ នាង​ក៏​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​របប​អាហារ ៣ ពេល ជាពិសេស​ពេល​ល្ងាច។ ដោយ​ព្រឹក​ញ៉ាំ​នំប៉័ង ៣ ចំណិត និង​ទឹកដោះគោ​ឆៅ​១ កែវ ចំណែក​អាហារ​ពេល​ថ្ងៃត្រង់ និង​ល្ងាច​គួរតែ​ញ៉ាំ​បន្តិច​ដោយ​មាន​បាយ ១ កូន​ចាន និង​ម្ហូប ១ មុខ ព្រោះ​បើ​មាន​ម្ហូប​អាហារ​ច្រើន​ការ​ញ៉ាំ​ក៏​ច្រើន​ទៅ​តាម​នោះ​ដែរ។ ក្រៅពី​នោះ​និស្សិត​ផ្នែក​គណនេយ្យ ព្យាយាម​ផឹក​ទឹកក្ដៅឧណ្ហៗ​ឲ្យ​បាន​ច្រើន និង​ចូល​គេង​ឲ្យ​បាន​ទៀង​ម៉ោង។ ត្រឹម​រយៈពេល ២ ខែ កញ្ញា​បាន​ស្រក​អស់ ១២ គីឡូ ហើយ​ឥឡូវ​ក៏​នៅតែ​បន្ត​ញ៉ាំ​របប​អាហារ​ដូច​ដើម ដើម្បី​ឲ្យ​ស្រក ឬ​ថេរ​ត្រឹម ៥២ គីឡូ​នេះ។ ២- […]


លំហាត់ប្រាណ

ទីតាំងរបួសញឹកញាប់ ពេលលេងបាល់ទាត់ និងវិធីការពារ

បាល់ទាត់ ជាកីឡា​ដ៏​ពេញនិយម​មួយ ដោយ​មាន​ក្មេងៗ និង​យុវជន​ជាច្រើនលេងវា សឹងរាល់ថ្ងៃ។ ត្បិត​តែការ​លេង​កីឡា ជួយ​សុខភាព​ក៏ពិតមែន តែ​វាបង្ក​របួស​ផងដែរ ដោយ​ខ្លះ ជារបួស​ធ្ងន់ធ្ងរ​ទៀត​ផង។ ការលេង​បាល់ទាត់ ត្រូវការ​រត់ បំលាស់ទី ដណ្ដើមបាល់ ដូច្នេះ សាច់ដុំ និង​សរសៃ​ផ្នែក​ខាងក្រោម​នៃ​រាងកាយ ងាយ​ប្រឈម​នឹង​របួស​ជាងគេ។ ជាញឹកញាប់ ជង្គង់ និង​ស្មងជើង ងាយ​រងការ​ឈឺចាប់ ដោយសារ​ការ​ប៉ះទង្គិច​គ្នា ឬដួល។ ១. របួស​សរសៃពួរ ACL Anterior Cruciate Ligament (ACL) ជាសរសៃពួរ​សំខាន់មួយ ដែល​ជួយ​រក្សា​លំនឹង​ជង្គង់ ដោយ​វាភ្ជាប់​ឆ្អឹង​ភ្លៅ (Thighbone) ជាមួយ​នឹង​ឆ្អឹង​ស្មងជើង (Shinbone)។ ចំណែក​របួស ACL អាច​កើតឡើង ក្នុង​ករណី៖ យើងកំពុង​តែរត់ ហើយ​ផ្លាស់ប្ដូរ​គោលដៅ​ភ្លាមៗ យើង​បន្ថយ​ល្បឿន ហើយ​ពន្លឿនវិញ​ភ្លាមៗ យើង​លោត ឬ​ឈប់ភ្លាមៗ ២. របួសឆ្អឹងខ្ចីត្រង់ជង្គង់ Meniscus Tear Meniscus Tear ជារបួស​ឆ្អឹងខ្ចី​ត្រង់ជង្គង់ ដែល​វាភ្ជាប់​គ្នា​រវាង​ឆ្អឹងភ្លៅ និង​ឆ្អឹងស្មងជើង។ ការ​តម្រង់ និង​ធ្វើចលនា​ជង្គង់​លឿនៗ អាច​បណ្ដាល​ឲ្យ​ឆ្អឹងខ្ចី រង​របួស។ […]


លំហាត់ប្រាណផ្សេងទៀត

អត្ថប្រយោជន៍ហ្គេនរឹតក្បាលពោះ សម្រាប់ម៉ាក់ៗសម្រាលកូនរួច

ម៉ាក់​ៗ​សម័យ​ឥឡូវ​ក្រោយ​សម្រាល​កូន​រួច​ពិតជា​ចង់​បាន​ក្បាល​ពោះ​រាបស្មើ​ដូច​កាលពី​មុន​ខ្លាំង​ណាស់ ប៉ុន្តែ​មាន​ឧបសគ្គ​ជាច្រើន​រារាំង​ក្ដី​ស្រមៃ​ដ៏​ធំ​មួយ​នោះ។ ក្នុង​នោះ​មាន​ដូចជា​ត្រូវ​ញ៉ាំ​ច្រើន គ្មាន​ពេល​ហាត់ប្រាណ និងរឿង​មួយ​ចំនួន​ទៀត។ បច្ចេកទេស​កាន់តែ​ទំនើប​អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​ត្រលប់​មក​មាន​ចង្កេះ​សិចស៊ី​ឡើងវិញ ដោយ​ការ​ប្រើ​ខោ​ហ្គេន។ នេះ​បើ​តាម​សម្ដី កញ្ញា លីន ប៉ុល្លីកា អ្នក​លក់​ដូរ​សម្លៀកបំពាក់​នៅ​ផ្សារ​ធំ​ថ្មី។ កញ្ញា​បាន​បន្ត​ទៀត​ថា ខោ​ហ្គេន​រឹត​ពោះ​នេះ​នាង​លក់​ដាច់​ខ្លាំង បូក​រួម​នឹង​បងស្រី​ខ្លួន​ប្រើ​ទៅ​មាន​ប្រសិទ្ធភាព​ទៀត​នោះ ទើប​ធ្វើ​ការ​ណែនាំ​ដល់​អតិថិជន និង​ទទួល​បាន​លទ្ធផល​ល្អ​ពិត។ ចំពោះ​វិធី​ប្រើ​យុវតី​វ័យ ២២ ឆ្នាំ​ណែនាំឲ្យប្រើនៅដំណាក់កាល​ដំបូង​​ចាប់ពី ​សម្រាលកូន​រួច ១ សប្ដាហ៍​ ហើយម៉ាក់​ៗសម្រាលដោយ​វះ​អាច​ចាប់ពី ៤ សប្ដាហ៍ ​ដើម្បីឲ្យ​សះ​មុខ​របួស។ ការ​ប្រើ​ចាប់ពី​ពេល​ថ្មី​ៗ គឺ​ឆាប់​មាន​ប្រសិទ្ធភាព ហើយ​បើ​មាន​ប្រេង​អូលីវ ឬ​ប្រេង​ដូង​រឹត​មុន រឹតហ្គេន​ទៀត​នោះ ៣ ខែ​ក្រោយ​គ្មាន​ឃើញ​ក្បាលពោះ​អ្វី​ទាំងអស់។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ មូលហេតុ​ដែល​ហ្គេន​អាច​ធ្វើឲ្យ​ក្បាលពោះ​ស្រក​ទៅ​វិញ ព្រោះ​ពេល​យក​មក​ពាក់​រឹប​លើ​ខ្លួន​សាច់​សម្បុក​ពោះ​ដែល​សេសសល់​ក្រោយ​សម្រាល​មិន​អាច​រយីករយាក ហើយ​ពេល​យើង​ញ៉ាំ​ឆ្អែត​ក៏​ពោះ​មិន​លាន​ចេញ ពោល​គឺ​នៅ​ស្មើ​ធេង​រហូត។ ដូចនេះ​ពេល​ស្លៀកពាក់​ក៏​ឃើញ​ចេញ​រាង​ស្អាត និង​ធ្វើឲ្យ​ស្រី​ៗ​យើង​មាន​ទំនុកចិត្ត​ឡើង​វិញ។ ជា​ជំហាន​ដំបូង​ត្រូវ​រឹត​ក្នុង​កម្រិត​ល្មម​សិន បន្ទាប់​ពី​រាងកាយ​ស៊ាំ​ជាមួយ​ហ្គេន​ហើយ ទើប​រឹត​ឲ្យ​រឹប​ខ្លួន​ខ្លាំង​ឡើង​ៗ​រហូត​ដល់ ៥-៦ ខែ​ទើប​ឈប់​ប្រើ​ក៏​បាន។ ក្នុង​ពេល​រឹត​បើ​មាន​អារម្មណ៍​ថាថប់​ដង្ហើម​អាច​បន្ធូរមួយ​កាំ ព្រោះ​វា​មាន​ដែក​ថ្ពក់​ដូច​អាវ​ក្នុង និង​ពាក់​ទាំង​យប់​ទាំង​ថ្ងៃ ដោះ​ចេញ​តែ​ពេល​ងូត​ទឹក​ប៉ុណ្ណោះ។ ទោះជា​ហ្គេន​រឹត​អាច​ជួយ​បាន តែ​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​រូប​នោះ សំណូមពរ​ឲ្យ​អតិថិជន​ញ៉ាំ​អាហារ​ដែល​គ្មាន​ជាតិខ្លាញ់ ហាត់ប្រាណ  និងបន្លែ ​ផ្លែឈើ​ឲ្យ​បាន​ច្រើន​សិន ទើប​លទ្ធផល​ល្អ​ជា​ទី​គាប់​ចិត្ត។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


លំហាត់ប្រាណ

ធ្លាប់ទេ? សូម្បីងើបពីកៅអី ក៏ឈឺខ្លួនដែរ

គ្នាយើងមិនតិចទេ ប្រហែល​ធ្លាប់ជួប​ហើយ អាការៈ​ឈឺចាប់​រាងកាយ សូម្បី​ពេលងើប​ពី​កៅអី​ធ្វើការ បម្រុងទៅ​បន្ទប់ទឹក ឬទៅ​ធ្វើអ្វី​ផ្សេងទៀត។ អារម្មណ៍​ឈឺចាប់ ជារឿង​ធម្មតា​ទេ ដោយសារ​វាជា​សញ្ញាណ នៃ​ប្រព័ន្ធ​រាងកាយ ប៉ុន្ដែ​វាក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​សម្ពាធឈាម និង​ការគ្រប់គ្រង​ជាតិស្ករ​ក្នុងឈាម​ផងដែរ។ ករណីខ្លះ វាអាច​បង្ក​ផលវិបាក​ផ្នែក​ចិត្តសាស្ត្រ ដូចជា ថប់បារម្ភ បាក់ទឹកចិត្ត និង​បាក់ស្បាត​ជាដើម។ បើតាម​វេជ្ជបណ្ឌិត Michael Soon នៅ​មន្ទីរពេទ្យ Mount Elizabeth Hospital បញ្ជាក់​ថា មូលហេតុ​នៃ​ការឈឺចាប់ គឺផ្អែក​តាម​អាយុ ដោយ​មូលហេតុ​រួម​សម្រាប់​អ្នកមាន​វ័យ ២០​ឆ្នាំ​លើស-៣០​ឆ្នាំ​លើស ជាធម្មតា ពាក់ព័ន្ធ​នឹង​សកម្មភាព បណ្ដាល​ឲ្យ​របួស ឬការប្រើប្រាស់​សាច់ដុំ​ច្រើនពេក និង​របួសសន្លាក់។ សម្រាប់​អ្នកមាន​វ័យ​លើសពី ៥០​ឆ្នាំ ការឈឺចាប់​រាងកាយ អាចបណ្ដាល​មកពី​ការ​វិវត្តវ័យ រួមជាមួយ​ជំងឺ​រលាកសន្លាក់ឆ្អឹង និង​ជំងឺ​រលាកសន្លាក់ (Inflammatory Arthritis)។ ប៉ុន្ដែ​អ្នកខ្លះ ជួប​បញ្ហានេះ នៅ​វ័យ ៦០​ឆ្នាំ ហើយ​មូលហេតុ​បង្ក ក៏អាច​បណ្ដាល​មកពី​របួស កាលពី​នៅ​វ័យ​ជំទង់ផងដែរ។ ជាមួយ​គ្នានេះ មនុស្ស​ជាច្រើន ជឿថា ការឈឺចាប់ ជាផ្នែកមួយ​នៃ​ការវិវត្ត​វ័យ ដូច្នេះ​ពួកគេ​មិនចាំបាច់​ទៅ​ព្យាបាល​នោះទេ លុះត្រាតែ​ទ្រាំលែងបាន។ អត្ថបទពាក់ព័ន្ធ៖ […]


លំហាត់ប្រាណផ្សេងទៀត

ទម្លាប់រស់នៅល្អទាំងនេះ ធានាថាអាចជួយសម្រកទម្ងន់ សុខភាពកាន់តែល្អ

រឿង​ឡើង​គីឡូ​ទប់មិន​ឈ្នះ ជា​ក្តី​បារម្ភ​សម្រាប់​មនុស្ស​សម័យ​នេះ គ្នា​យើង​ខ្លះ​ព្យាយាម​ហាត់​ប្រាណ តម​អាហារ ញ៉ាំតែ​អាហារ​សុខភាព ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​គីឡូស្រក​បាន ខ្លាញ់​ក្បាល​ពោះ​កាន់​តែ​ច្រើន ហើយ​មូល​ហេតុ​ អាច​ដោយ​សារ​មិនមាន​តិច​និក​បញ្ចុះ​ជាតិ​ខ្លាញ់​ជាក់​លាក់។ ប៉ុន្តែ​ឈប់​បារម្ភ​ទៀតទៅ “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង​ពី​​ទម្លាប់​រស់​នៅសាមញ្ញ តែ​មាន​សុខភាព​ល្អ ថែម​ទាំង​អាច​សម្រក​ខ្លាញ់​បាន​ទៀតផង។ ១- ហាត់ប្រាណរៀងរាល់ថ្ងៃ យើង​អាច​​ចំណាយ​ពេល​ហាត់​ប្រាណ​រៀង​រាល់​ថ្ងៃ​ ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ពី ១៥-២០​ នាទី ដោយ​​អាច​ហាត់​បែប​ពង្រឹង​សរសៃ​ឈាម​បេះ​ដូង និង​ហាត់​បែបធ្ងន់​ៗ​ក៏​បាន។ ​អាច​ក្រោក​ពី​គេងឲ្យ​​លឿន​ជាង​រាល់​ដង ២០​នាទី​ ដើម្បី​ហាត់​ប្រាណ ឬ​អាច​ហាត់​ប្រាណ​នៅ​ចន្លោះ​ម៉ោង​បាយ​ថ្ងៃ​ត្រង់។ មិន​ថា​ពេល​ណា​ក៏​ដោយ ​បើ​យើង​សម្រេច​ចិត្ដ​ហាត់​នៅ​ម៉ោង​នោះ​ជា​ប្រចាំ រៀង​​រាល់​ថ្ងៃ នោះ​នឹង​ក្លាយ​ទៅ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​សម្រាប់​យើង។ ​អាច​ហាត់​ប្រាណ​បែប​សាមញ្ញ​ ​ដូច​ជា ​បន្ទន់​ជង្គង់ អាវ៉ង់ អង្គុយ​ចោង​ហោង ឬ​ហាត់​ប្រាណ​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ផ្ទះ​ មុន​ពេល​ចេញ​មក​ធ្វើ​ការក៏​បាន​។ គ្នា​យើង​ ​ក៏​អាច​ហាត់​ប្រាណ​ជាមួយ​អ្នក​ជិត​ខាង ដោយរត់​ ឬ​ដើរ​ត្រឹក​ៗ​ជុំ​វិញ​សួនច្បារ​​រាល់​ព្រឹក ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​បាន​ទៀត​ផង។ ការ​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ អាច​ជួយ​ឲ្យ​មាន​បម្រែ​បម្រួល​ក្នុង​រាង​កាយ និងរបៀប​រាង​កាយ​យើង​ប្រើ​ប្រាស់​កាឡូរី។ ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ដំណើរការ​នៃ​ដង​ខ្លួន ដោយ​មាន​បញ្ចេញ​អ័រម៉ូនអង់​ដូហ្វីន​ ធ្វើ​ឲ្យ​អារម្មណ៍​ល្អ និង​ស្រស់​ស្រាយ​ក្នុង​ចិត្ដ ហើយ​ក៏​ជា​កត្តា​ល្អ​បំផុត​មុនយើង​ចេញ​ទៅ​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ។ ​​អាច​បង្កើន​សាច់​ដុំ ​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​ប្រសិទ្ធ​ភាពដំណើរ​ការ​​ដង​ខ្លួន ​ធ្វើ​ឲ្យ​យើង​​មិន​ចាំ​បាច់​ត្រូវ​តម​អាហារ​ពេក​នោះដែរ។ ២- ញ៉ាំអាហារត្រឹមត្រូវ អាច​បង្កើត​ពាក្យ​ស្លោក​មួយ​ឃ្លា​សម្រាប់​ខ្លួន​ឯង​ថា យើង​គ្រប់​គ្នា​ច្បាស់​ជា​មិន​ធាត់​ទេ បើ​​ទាំង​អស់​គ្នា​ប្ដូ​រមក​ញ៉ាំ​បន្លែ នឹង​អាហារ​ពិត​ប្រាកដ​ដូច​ជា​អាហារ​បែប​ធម្មជាតិ​ជា​ដើម។ […]


លំហាត់ប្រាណផ្សេងទៀត

អត្ថប្រយោជន៍រត់ហាត់ប្រាណពេលព្រឹក គ្នាយើងតិចណាស់បានដឹង!

រត់​ហាត់​ប្រាណ​ពេល​ព្រឹក ជា​តិចនិក​ហាត់​ប្រាណ​កំពុង​ពេញ​និយម​បំផុត មិន​ថា​ក្មេង​ មិន​ថា​ចាស់ សុទ្ធ​តែ​ចូល​ចិត្ត​តិច​និក​ហាត់​ប្រាណ​បែប​នេះ ព្រោះ​សាមញ្ញ មិន​ត្រូវ​ការឧបករណ៍​អ្វី​ស៊ាំ​ញ៉ាំ​នោះឡើយ។ គ្នា​យើង​ចូល​ចិត្ត​រត់​ហាត់​ប្រាណ​ពេល​ព្រឹក ចុះ​មាន​ដឹង​អត្ថបទ​ប្រយោជន៍យើង​ទទួល​បាន​មាន​អ្វី​ខ្លះ​អត់? បើ​មិន​ទាន់​ដឹង​ ចាំ “Hello គ្រូពេទ្យ” ប្រាប់​ពេល​នេះ​តែ​ម្តង​ទៅ។​ ១- ជួយកាត់បន្ថយសម្ពាធឈាម រត់​លឿនៗ​នៅ​ពេល​ព្រឹក​ ពិត​ជា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ ដោយ​ការ​សិក្សា​មួយ ​ដឹក​នាំ​ដោយ​វេជ្ជបណ្ឌិត​ Scott Collier​ បង្ហាញ​ថា​ ម៉ាក់​ប៉ា អ៊ំៗវ័យ​ចំណាស់​ ​បាន​រត់​ហាត់ប្រាណ​ពេល​ព្រឹក​ មាន​កម្រិត​សម្ពាធ​ឈាម​ថយ​ចុះ ​ច្រើន​ជាង​ម៉ាក់​ប៉ា​អ៊ំ​ៗ ដែល​រតិ​ហាត់​ប្រាណ​​នៅ​ពេល​ល្ងាច។ ចំពោះ​ប្រសិទ្ធិភាព ត្រូវ​បាន​គេ​ជឿ​ថា​ កើត​ឡើង​​រយៈពេល​យូរ​ នៅ​ពេល​យើង​រក្សា​ទម្លាប់​ហាត់ប្រាណ​បែប​នេះ​បាន​ទៀងទាត់។ ២-ជួយអារម្មណ៏ស្រស់ស្រាយពេញមួយថ្ងៃ រត់​ពេល​ព្រឹក​តែ​ម្នាក់ឯង​ដោយ​គ្មាន​ការ​រំខាន​ ជា​វិធី​បន្ធូរ​អារម្មណ៍​ដ៏​ល្អ​បំផុត​ ជាពិសេស​ ចំពោះ​គ្នា​​យើង​កំពុង​ទទួល​រង​នូវ​ភាព​តានតឹង​ពី​ជីវិត និង​ការងារ​ប្រចាំ​ថ្ងៃ។ ការ​រត់​ជួយ​សម្រួល​ផ្លូវ​ចិត្ត​ឲ្យ​មាន​ភាព​វិជ្ជមាន ​និង​ស្រស់ស្រាយ​អារម្មណ៍​ពេញ​មួយ​ថ្ងៃ។​ ទាំង​នេះ​ជា​មូល​ហេតុ ​ការ​រត់​នៅ ពេល​ព្រឹក​ ជួយ​ឲ្យ​ស្រលះ​ចិត្ត និង​មាន​កម្លាំង។ តាម​របាយការណ៍​ជាច្រើន​បង្ហាញ​ថា គ្នា​យើង​ចូលចិត្ត​រត់​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ ជួយ​ឲ្យ​យើង​​មាន​សុទិដ្ឋិនិយម ​និង​តម្រង់​គោលដៅ​ច្បាស់លាស់​ជាង​ធម្មតា។ មិន​បាច់​និយាយ​ក៏​ដឹង​ដែរ​ ​ខ្យល់​អាកាស​នៅ​ពេល​ព្រឹក​ កាន់​តែ​ស្រស់​ថ្លា​ ដោយ​គ្មាន​សំឡេង​រំខាន​ និង​ផ្សែង​ចេញ​ពី​យានយន្ត​គ្រប់​ប្រភេទ។ម៉្យាងទៀត​ ខណៈ​ពេល​កំពុង​រត់ ​រាងកាយ​យើង​ត្រូវការ​អុកស៊ីហ្សែន​ច្រើន​ តាមរយៈ​ការ​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ចូល​ខ្លួន ​ធ្វើឲ្យ​​រាងកាយ​ និង​ចិត្ត​កាន់តែ​ស្រស់ស្រាយ។ […]


លំហាត់ប្រាណ

ម៉េច​បានពេលខ្លះ យើងភ្ញាក់ពីគេងមក ហើមមុខ?

មានមូលហេតុ​មួយ​ចំនួន បណ្ដាល​ឲ្យ​យើង​ហើមមុខ ពេល​ភ្ញាក់ពី​គេង ព្រលឹមឡើង ដោយ​មូលហេតុ​ខ្លះ ធ្ងន់ធ្ងរ និង​ខ្លះទៀត គ្រាន់តែ​ជាបញ្ហា​តិចតួច ឬធម្មតា​ប៉ុណ្ណោះ។ ការហើម​មុខ ភាគច្រើន មិន​បង្ក​អាការៈ ដែល​ធ្វើឲ្យ​យើង​ឈឺចាប់ ឬ​ពិបាក​ក្នុង​រាងកាយ​នោះទេ គ្រាន់​តែ​អាក្រក់​មើល​បន្ដិច​។ ១. មូលហេតុ​បណ្ដាល​ឲ្យ​ហើមមុខ មូលហេតុ បណ្ដាល​ឲ្យ​ហើមមុខ មាន​ដូចជា ប្រតិកម្ម​អាលែកហ្ស៊ី ប្រតិកម្ម​ថ្នាំ សត្វល្អិត​ខាំ ឬ​បញ្ហា​ធ្មេញ។ ប៉ុន្ដែ ជាធម្មតា កុំ​ព្រួយបារម្ភ​នឹង​បញ្ហា​ហើម​មុខ ដែល​កើតឡើង​ម្ដងម្កាល់ លើកលែង​តែ​វា​បង្ក​ឲ្យ​ឈឺចាប់ ឬ​ប្រែពណ៌​មុខ។ ២. តើ​គួរ​ពិនិត្យ​អ្វីខ្លះ ពេលយើង​ហើមមុខ? បើសិន​យើង​ហើម នោះមាន​បញ្ហា ២-៣ ដែលយើង​គួរពិនិត្យ។ ដំបូង ពិនិត្យ​លើ​របួស​គ្រាំ (Trauma) លើ​រាងកាយ​របស់​យើង ដូចជា ការ​ព្យាបាល​ធ្មេញ ការ​រលាក ឬ​របួស​លើ​ផ្ទៃមុខ។ សង្កត់​លើ​ផ្ទៃមុខ ដើម្បី​បញ្ជាក់ថា វាឈឺ ឬអត់។ តាមដានថាតើ វាហើមរយៈពេលយូរ​ប៉ុណ្ណា ហើយ​វាមាន​ស្ថានភាព​ប្រសើរ ឬអាក្រក់​ជាងមុន។ ពិនិត្យ​លើភាព​មិន​ប្រក្រតី​ផ្សេងទៀត ដែល​កើតឡើង​ក្នុងពេល​ជាមួយ​គ្នា ដូចជា អស់កម្លាំង ឬ​វិលមុខ ដែល​វាអាច​ជា​ផ្នែកមួយ […]


លំហាត់ប្រាណផ្សេងទៀត

៥ក្បាច់នេះ ជួយស្រីៗ បំបាត់បញ្ហាក្បាលពោះផេនដា

បច្ចុប្បន្ន ដោយសារ​សម្បូរ​អាហារ​ច្រើន​ប្រភេទ ហើយ​ឆ្ងាញ់ៗ​ទៀត ដូច្នេះ​មិនថា ប្រុស ឬស្រី​ទេ សុទ្ធតែ​ញ៉ាំ​ច្រើន ហើយ​កើន​ខ្លាញ់ក្បាល​ពោះ​ដូចគ្នា។ សម្រាប់​ស្រីៗ ការ​កើន​ខ្លាញ់ក្បាល​ពោះ ដូច​ផេនដា​ មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ តែកុំភ័យ អនុវត្ត ៥ក្បាច់​នេះ អាច​ជួយ​បំបាត់​បញ្ហា​នេះ​បាន។ ១. ពិនិត្យ​​​របបអាហារ យើង​ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ ដែល​មាន​ជាតិ​ស្ករ ផ្អែម​ខ្លាំង និង​កាបូអ៊ីដ្រាត ដោយ​ជំនួស​វិញ ដោយ​សូដា តែ ជាតិផ្អែម​ចេញពី​ផ្លែឈើ ឬទឹកឃ្មុំ។ ជាងនេះទៅទៀត ញ៉ាំ​បន្លែ និង​កាកសរសៃ​ឲ្យ​បាន​ច្រើន។ ២. កម្ចាត់​បញ្ហា​លើសទម្ងន់ រត់ឲ្យបាន ៣០​នាទី/ថ្ងៃ នោះ​យើង​នឹងឃើញ​បម្រែបម្រួល​រាង នៃ​ខ្លួនប្រាណ​របស់​យើង។ ប្រសិន​វាពិបាក យើង​អាច​រត់ផង ដើរផង​ក៏បាន ប៉ុន្ដែ​ការរត់ ដុត​កាឡូរី ២,៥​ដង លើស​ការ​ដើរ។ ហែលទឹក យ៉ាងតិច ៣០​នាទី និង​ឲ្យបាន ២-៣​ដង/សប្ដាហ៍ ព្រោះ​ការហែល​ទឹក ពិត​ជា​ជួយ​យើង​សម្រក​ទម្ងន់ ដោយ​ហែលទឹក​ត្រឹមតែ ១​ម៉ោង អាច​ជួយ​ដុត ៥០០​កាឡូរី។ ជិះកង់ ក៏ជួយ​សម្រក​ទម្ងន់​បាន​ផងដែរ ប៉ុន្ដែ​គួរ​អនុវត្ត​ឲ្យបាន ២-៣ដង​/សប្ដាហ៍។ ៣. ពង្រឹង​សាច់ដុំពោះ ការហាត់ប្រាណបេះដូង ជួយ​សម្រក​ទម្ងន់​ ប៉ុន្ដែ​វា​មិនធ្វើឲ្យ​ក្បាលពោះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ