បរិក្ខារវេជ្ជសាស្រ្តតូច សម្រាប់បិទលើស្បែក ដើម្បីប្រឆាំងនឹងដុំសាច់មហារីក ពេលនេះ អ្នកវិទ្យាសាស្រ្តបានពិសោធន៍ឃើញ ដោយលទ្ធផលជោគជ័យតាមការរំពឹងទុក។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
បរិក្ខារវេជ្ជសាស្រ្តតូច សម្រាប់បិទលើស្បែក ដើម្បីប្រឆាំងនឹងដុំសាច់មហារីក ពេលនេះ អ្នកវិទ្យាសាស្រ្តបានពិសោធន៍ឃើញ ដោយលទ្ធផលជោគជ័យតាមការរំពឹងទុក។
តាមសារព័ត៌មាន CNBC របស់សហរដ្ឋអាមេរិក ឧបករណ៍វេជ្ជសាស្រ្តនេះ ជាបន្ទះតូចខាងលើ បានពិសោធ និងបង្កើតឡើងដោយ ក្រុមអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts។ ចំពោះដំណើរការបន្ទះតូចខាងលើ ត្រូវគេអះអាងថា ត្រឹមតែ ១នាទី គឺអាចបញ្ចេញសារធាតុថ្នាំ (វ៉ាក់សាំង) និងជាតិថ្នាំ ទៅភ្ញោចកោសិកាស្បែក ឲ្យបំបាត់ដុំសាច់មហារីកបាន ជាពិសេសប្រភេទជំងឺមហារីកស្បែក (Melanoma)។
ឧបករណ៍នេះ កើតឡើងក្រោយពីការពិសោធលើសត្វកណ្តុរ ដោយប្រៀបធៀបការចាក់បញ្ចូលជាតិថ្នាំប្រឆាំងមហារីកក្នុងខ្លួន តាមរយៈម្ជុលខ្នាតតូចៗ ឆាប់ជ្រាបជាង ការបញ្ចូលជាតិថ្នាំធម្មតា។
លោក Yanpu He ស្រាវជ្រាវម្នាក់នៃក្រុមស្រាវជ្រាវខាងលើ បាននិយាយថា៖ “ឧបករណ៍បន្ទះតូចនេះ មានសារធាតុថ្នាំជាអាវុធ និងបច្ចេកវិទ្យាភ្ញោច អាចឲ្យស្បែកទទួលយកជាតិថ្នាំបានរហ័ស និងមានប្រសិទ្ធិភាព”។
អត្ថបទពាក់ព័ន្ធ៖
តែទោះជាការពិសោធបានជោគជ័យមែន ក្រុមការងាររំពឹងថា ឧបករណ៍ខាងលើ មិនអាចមានវត្តមានលើទីផ្សារក្នុងរយៈពេលឆាប់ៗបានទេ យ៉ាងហោចណាស់ក៏ត្រូវការ ពេល ៣-៥ ឆ្នាំ ដើម្បីពិសោធបន្ថែមលើថនិកសត្វ ទើបអាចអនុវត្តមនុស្សបាន៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕