សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

យើង​ទាំង​អស់​គ្នា​សុទ្ធ​​តែធ្លាប់​ឈឺក្បាល ដោយ​ការ​ឈឺក្បាល​ខ្លះ​ជា​ការ​ឈឺក្បាល​ធម្មតា ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង ហើយ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ការ​មើលទូរស័ព្ទច្រើនពេក ឬ​ការ​តម​អាហារ ជា​ដើម​។ ប៉ុន្តែ តើ​វា​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​ការ​ឈឺក្បាល​របស់​អ្នក ជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ? ពេល​ខ្លះ ការឈឺ​ក្បាល​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ឡើង​សម្ពាធឈាម (ការ​លើសឈាម) ហើយ​ការ​លើសឈាម​នេះ ជា​រឿយៗ​គ្មាន​សញ្ញា​អ្វី​ឡើយ រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ចុងក្រោយ​។ ខាង​ក្រោមនេះ ជា​វិធី​ក្នុង​ការ​កំណត់​ពី​ភាព​​ផ្សេង​រវាង​ការ​ឈឺក្បាល​ធម្មតា និងការឈឺក្បាលដោយ​ការ​ឡើង​ឈាម ការលើសឈាម ឬ​ឡើង​សម្ពាធឈាម មិន​តែង​តែ​បង្ហាញ​ពី​រោគ​សញ្ញា​ឡើយ ហើយ​វា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជំ​ងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃ​ក្នុង​ខួរក្បាល និង​មាន​បញ្ហា​តម្រង​នោម​ ជា​ដើម​។ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម កើតលើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​បាន​ដឹង​ថា ពួក​គេ​មាន​ជំ​ងឺ​នេះ​ឡើយ រហូត​ទាល់តែ​វាវាយ​ប្រហារ​លើ​សុខភាព​របស់​ពួក​គេ​​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជា​ធម្មតា ជំ​ងឺ​នេះ​គ្មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែ​វា​បង្ក​ការប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​វាយ​ប្រហារ​ដោយ​ស្ងាត់ៗ រហូត​ដល់​ដំណាក់​​កាល​ចុងក្រោយ​។ នៅ​ចក្រភព​អង់គ្លេស មនុស្ស​ពេញ​វ័យ​ជិត​៣០% កំពុង​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម ប៉ុន្តែ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​ដែលត្រឹម​ត្រូវ​។ ដោយ​ឡែក នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ បញ្ហា​នេះ មានការ​រាត​ត្បាត​ខ្លាំងជាង ពោល​គឺ​ប្រមាណ​ជា​៣៥%នៃ​មនុស្ស​ពេញ​វ័យ​ មាន​ជំ​ងឺ​ឡើង​សម្ពាធឈាម ដែលធ្វើ​​ឱ្យមានអ្នកស្លាប់ប្រហែល ១,៥លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។ សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។ ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ខូចបេះដូង

សញ្ញាខ្សោយបេះដូង យើងគួរចំណាំហើយដឹងវិធីដោះស្រាយ

ធ្លាប់អត់ នៅសុខៗ ស្រាប់តែចុកទ្រូង ញ័រទ្រូង ថប់ដង្ហើម វិលមុខ បេះដូងលោតញាប់ខុសធម្មតា? វាអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។ ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពាក់ព័ន្ធជំងឺខ្សោយបេះដូង និងវិធីបង្ការក្រោយកើតជំងឺ។ វាជាជំងឺបង្កឡើង ពេលបេះដូងមិនអាចច្របាច់ឈាម ឬឈាមមិនអាចបំពេញឲ្យបេះដូងគ្រប់គ្រាន់ ធ្វើឲ្យបេះដូងធ្វើការកាន់តែញាប់ ដើម្បីនាំឈាមទៅសារពាង្គកាយ។ រោគសញ្ញានេះមានខុសៗគ្នា ចាប់ពីខ្សោយទៅធ្ងន់ ឬអាចឈានដល់បាត់បង់ជីវិតទៀត។ ១- រោគសញ្ញាខ្សោយបេះដូង ដំបូង អាចគ្មានរោគសញ្ញា តែយូរៗទៅ បេះដូងមិនច្របាច់យកឈាមបានល្អ នាំឲ្យស្ថានភាពកាន់តែធ្ងន់ទៅៗ នឹងបណ្តាលឲ្យ៖ - ហត់ វិលមុខ - ហើមជើង កជើង ឬក្បាលពោះ - ចង្វាក់បេះដូងលោតញាប់ទាំងពេលកំពុងគេង - ពិបាកដកដង្ហើម នាំឲ្យពេលគេងត្រូវកើយខ្នើយច្រើនជាន់។ ២- តេស្តរកជំងឺខ្សោយបេះដូង មានវិធីជាច្រើនសម្រាប់ធ្វើតេស្តរកមើលជំងឺនេះ ដោយធ្វើតាមការណែនាំពីពេទ្យ ពេលសង្ស័យមានជំងឺខ្សោយបេះដូង៖ - វាស់ចង្វាក់បេះដូង - អេកូបេះដូង - វាស់ចង្វាក់បេះដូងពេលហាត់ប្រាណ - ថតកាំរស្មី X លើទ្រូង - ធ្វើតេស្តឈាម - ឆ្លុះសរសៃឈាមបេះដូង និងដាក់ឧបករណ៍ចូលសរសៃឈាមបេះដូងដើម្បីពិនិត្យ។ ៣- ផលវិបាក បើមិនព្យាបាល វានឹងវិវត្តធ្ងន់ទៅៗ អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ហើយការព្យាបាល អាចកាត់បន្ថយរោគសញ្ញា បន្ថយផលវិបាក ពន្យារ ឬបញ្ឈប់ការវិវត្ដរបស់ជំងឺ។ […]


ជំងឺបេះដូង

សញ្ញា​គាំងបេះដូង ស្រីៗភាគ​ច្រើន​មិន​សូវ​ខ្វល់ តែ​គ្រោះ​ថ្នាក់​ធ្ងន់

សញ្ញា​ជំងឺ​គាំងបេះដូង​របស់​ស្រ្តី​មិន​ដូច​​បុរស​ទាំង​ស្រុងទេ ដូចជា ​ការ​ឈឺ​ចុក​ទ្រូង​រាលដាល​ដល់​ដៃ​ម្ខាង ជាដើម។ ជួន​កាល​ស្ត្រី​មួយ​ចំនួន​ធំមិន​បាន​ចាប់​អារម្មណ៍ ប៉ុន្តែ​កំពុង​តែ​ប្រឈម​នឹង​គ្រោះថ្នាក់​បេះដូង​ដំណើរការ​មិន​ល្អ​នេះ។ ម៉េច​បាន​កើត​ជំងឺ​គាំងបេះដូង? មាន​សញ្ញា​សម្គាល់​អី​ខ្លះដែល​អាច​ចំណាំថា​យើង​កំពុង​តែ​ប្រឈម​មុខ​បញ្ហា​នេះ? តោះ! មក​ស្វែងយល់​ជាមួយ "Hello គ្រូពេទ្យ” ប៉ុន្មាន​ចំណុចខាងក្រោម​នេះ៖ ១- មូលហេតុ ចម្លើយ​ខ្លីដែល​អាច​ធ្វើ​ឲ្យ​បេះដូង​គាំងដំណើរ​ការ​អត់​ល្អ ដោយ​សារ​តែកម្ទេចកំទី​សារជាតិ​ខ្លាញ់​កូលេស្ដេរ៉ូល​ (Plague) ​​កក​នៅ​ក្នុង​សរសៃឈាម​ចិញ្ចឹម​បេះដូង ​បាន​រាំងស្ទះ​ដំណើរ​ឈាម​រត់​ទៅ​កាន់​បេះដូង។ អ្នក​ប្រឈម​ជំងឺ​​នេះខ្ពស់ គឺអ្នកជក់​បារី​ច្រើន ឆាប់​ ឬឧស្សាហ៍​ស្ត្រេស និង​​ធាត់​ជ្រុល។ អ្វី​ធ្វើ​គប្បីយល់ដឹង​ឲ្យ​ច្បាស់​ពីអាការៈ​ និង​រោគសញ្ញាដែល​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ខ្លួន​ផ្ទាល់ ហើយ​ត្រូវ​ណាត់​ជួប​ពេទ្យ​​ឲ្យ​បាន​ទៀងទាត់​បំផុត។ ២- រោគសញ្ញា​គ្រោះថ្នាក់​លាក់​មុខ - ចុក​ទ្រូង ឬមិន​ស្រួល​ក្នុង​ខ្លួន៖ នេះ​ជា​រោគ​សញ្ញា​ធម្មតា​ទូទៅ​នៃ​ជំងឺ​គាំងបេះដូង យ៉ាង​ណា​មិញ​ របៀប​​ស្រ្ដី​ជួប​ប្រទះ​​អាច​ខុស​ពី​បុរស។ រោគសញ្ញា​អាច​មាន​លក្ខណៈឈឺ​ជាប់​រហូត ​ឬឈឺ​ចាក់ៗ (ម្ដង​ឈឺ​ម្ដង​អត់) ហើយ​អាការៈ​ឈឺ​​នេះ ​មិន​ស្ថិត​នៅ​ថេរ​ខាងឆ្វេង​រហូត​ទេ ​ប៉ុន្តែ​វា​អាច​រាលដាល​គ្រប់​កន្លែង​នៃ​ទ្រូង និង​រសេះរសោះ​ពិបាក​ក្នុង​ខ្លួន។ គ្រូពេទ្យ​ឯកទេស​ជំងឺបេះដូង​មួយ​ចំនួន​បង្ហាញ​ថា ស្រ្ដី​​អាច​ចេញ​សញ្ញា​ផ្សេងៗ​ទៀត​ ដូចជា ​ចង់​ក្អួតចង្អោរ ឬ​ដកដង្ហើម​ញាប់។ - ដកដង្ហើម​ញាប់ ចង់​ក្អួតចង្អោរ ​វិលមុខ​រក​ខ្យល់៖ បើ​សិន​ជា​នៅ​សុខៗ ស្រាប់​តែ​​មាន​អារម្មណ៍​ថា​ពិបាក​ដក​ដង្ហើម​ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់ យើង​​អាច​​មាន​ជំងឺ​គាំងបេះដូង។ ​ពិសេស​ បើ​មាន​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ ដូចដែល​បាន​រៀប​រាប់​លើស​ពី​មួយ។ - ឈឺ​ដៃ ខ្នង ក ថ្គាម […]


ជំងឺបេះដូង

មនុស្ស​ជា​ទី​ស្រលាញ់​មាន​ជំងឺ​បេះដូង ត្រូវដឹង​របៀប​ថែទាំទាំងនេះ​

ដូចគ្នា​យើង​ដឹង​ស្រាប់ មើល​ថែ​អ្នក​ផ្ទះ ឬ​មនុស្ស​ជាទី​ស្រលាញ់​មាន​ជំងឺ​បេះដូង ជា​ពិសេស​ប៉ាម៉ាក់ ​មិនមែន​ជា​រឿង​ងាយ​ស្រួយ​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​ការងារ​នេះពិបាក​ ក៏ត្រូវ​បង់​បោះ​អ្នក​មាន​គុណ ឬ​បណ្ដែតបណ្ដោយ មិន​ខ្វល់​ដែរ។ អ្វី​​ចាំបាច់បំផុត បើក​ចិត្ត​ឲ្យ​ទូលាយ ស្ម័គ្រ​ចិត្ត​ធ្វើ​ការងារ​នេះ។ “Hello គ្រូពេទ្យ” មាន​ប៉ុន្មាន​ចំណុច​ ដើម្បី​ចែករំលែក ប្រសិន​បើ​គ្នា​យើង ឬ​បងៗ ​កំពុង​ថែទាំ​ចាស់ៗ មាន​បញ្ហា​បេះដូង។ ១- គ្រប់គ្រងរបបអាហារ ដូច​យើង​ដឹង​ស្រាប់ មាន​ជំងឺ​បេះដូង​មិន​អាច​ញ៉ាំ​ជាតិ​ខ្លាញ់ និង​អាហារ​ចៀន ឬ​ញ៉ាំ​ប្រៃ​ច្រើន​ទេ។ ​ប្រាប់​ម៉ាក់ប៉ា អ៊ំៗ មានជំងឺ​ពី​បញ្ហា​នេះ ឧស្សាហ៍​រំលឹក ឬ​តាមដាន​ក្រែង​លោ លួច​ញ៉ាំ​អាច​ជា​រឿង​ពិបាក។ អ្វី​​ត្រូវ​ធ្វើ ជម្រុញ​ឲ្យ​​ញ៉ាំ បន្លែ ផ្លែឈើ​ និង​សាច់សម្បូរ​ជាតិ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន ពិសេស​ត្រូវ​កាត់​បន្ថយ​អំបិល​ ហើយ​បើ​ពិបាក​រៀប​ចំរបប​អាហារ អាច​សុំ​ដំបូន្មាន​ល្អៗ​ពី​គ្រូពេទ្យ​ជំនាញ។ ២- ហាត់ប្រាណរួមគ្នា មាន​ជំងឺ​បេះដូង ​តែង​តែ​ខ្លាច​មិន​ចង់​ហាត់​ប្រាណ​ទេ អ៊ីចឹង​​ត្រូវ​ការ​យើង​លើក​ទឹក​ចិត្ត​ ប៉ុន្តែ​កម្រិត​ហាត់​ប្រាណ​ អាស្រ័យ​លើស្ថានភាព​ជំងឺ​ផង​ដែរ។ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​មុន​នឹង​ចាប់​ផ្តើម ចាប់ផ្តើម​ពី​កម្រិត​ស្រាល​មួយ​រយៈ ចាំ​បន្ត​ទៅ​កម្រិត​ខ្លាំង​ម្តង​បន្តិច​ៗ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ហួស​កម្រិត។ ជា​អ្នក​មើល​ថែ ​គួរ​ចូលរួម​ហាត់​ប្រាណ​ជា​មនុស្ស​ជាទី​ស្រលាញ់ ម៉ាក់​ប៉ា ព្រោះ​ជា​កម្លាំង​ចិត្ត​ជំរុញ​ឲ្យ​ពួកគាត់​តស៊ូ​ទៅ​មុខ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង […]


ជំងឺបេះដូង

ស្ត្រេសការងារ​ខ្លាំង ប្រយ័ត្នកើតជំងឺបេះដូង ពិបាក​តែ​ខ្លួនឯង​

“ជំងឺបេះដូង” នៅ​លេខ​រៀង​ទី១ ក្នុងចំណោម​ជំងឺ​កាច​សាហាវ​បំផុត​ និងសម្លាប់​មនុស្ស​ច្រើនបំផុតលើ​ផែន​ដី។ មូលហេតុបណ្ដាល​ឲ្យ​មាន​បញ្ហា​បេះដូង អាស្រ័យ​លើ​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ របប​អាហារ​មិន​ត្រឹមត្រូវ ចូលចិត្ត​អាហារ​ខ្លាញ់ (សាច់ជាប់ខ្លាញ់) មិន​សូវ​ហាត់​ប្រាណ ឡើង​គីឡូ ជា​ហេតុ​ខ្លាញ់ ​និង​កូលេស្តេរ៉ុល​កើន​ឡើង​ក្នុង​ឈាម។ ប៉ុន្តែ មាន​កត្តាប្រយោល​មួយ​ទៀត ​គ្នាយើង​មិនសូវ​ចាប់​អារម្មណ៍​គឺ “ស្ត្រេស” នាំឲ្យ​មានបញ្ហា​បេះដូង ហើយក៏ជាជំងឺ​កើតឡើង​ច្រើនបំផុត​ដូចគ្នា ពិសេសនៅ​កន្លែង​ធ្វើការតែម្តង។ ១– ហេតុផលជំងឺបេះដូងបង្កដោយស្ត្រេស ការងារ​ប្រាកដ​ជា​មិន​នៅ​នឹង​ថ្កល់​មួយ​កន្លែង​ទេ តែង​មាន​ការ​រីកចម្រើន ប្រកួតប្រជែង តម្រូវ​ការ​កាន់​តែ​ខ្ពស់ ឬ​ចង់​បាន​លទ្ធផលកាន់​តែ​ល្អ សុទ្ធជា​កត្តា​ត្រូវ​ជំរុញ​ឲ្យ​មនុស្សម្នាក់ៗ កាន់​តែ​គិត​ច្រើន កាន់​តែ​ប្រឹង។ បញ្ហា​កើត​ឡើង​ស្ទើរ​រាល់ថ្ងៃ​ទាំង​នេះ ជះ​ឥទ្ធិពល​អាក្រក់​លើ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង។ ការ​ស្រាវជ្រាវ​របស់​ប្រទេស​ហ្វាំងឡង់ បង្ហាញ​ថា ​អត្រា​ការ​ស្លាប់ដោយ​ជំងឺ​បេះដូង ​កើន​ឡើង​ដល់​ទៅ​ ២​ដង​ ចំពោះអ្នកធ្វើ​ការ​ក្រោម​សម្ពាធខ្លាំង បើ​ប្រៀប​ធៀប​នឹង​អ្នក​ធ្វើ​ការ​ធម្មតា។ ​អត្រា​នេះ​កើន​កាន់​តែ​ខ្ពស់រហូត​ដល់ ​២,៤​ដង​ ចំពោះ​អ្នក​ប៉ុន​ប៉ង​ចង់​តួនាទី​កាន់​តែ​ធំ ឬ​ប្រាក់​ខែ​កាន់​តែ​ច្រើន តែ​មិនបាន​សម្រេច។ គណនា​រង្វាស់ចង្វាក់បេះដូង ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បង្កើត​សំណួរ ធ្វើកិច្ចសម្ភាស​ និង​ពិនិត្យ​រាងកាយ ​ដើម្បី​ប្រមូល​ទិន្នន័យ​ពីក្រុមមនុស្ស​មាន​បញ្ហា​ស្ត្រេស ​លើសសម្ពាធ​ឈាម កម្រិត​កូលេស្តេរ៉ុលកើន​ខ្លាំង រួមទាំង​សន្ទស្សន៍​រាង​កាយ ​និង​ទម្ងន់ BMI ជាដើម។ ​លទ្ធផល​​រក​ឃើញ​ថា​ អ្នកស្ត្រេស​ខ្លាំង​នៅ​កន្លែង​ធ្វើ​ការ ​ងាយ​នឹង​ស្លាប់​ដោយសារ​ជំងឺ​បេះដូង មាន​ជាតិ​កូលេស្តេរ៉ុល​ និង​BMI ខ្ពស់។ ឆ្លើយ​តប​នឹងបញ្ហា​​ស្ត្រេស ​រាង​កាយ​មិន​ត្រូវ​ការប្រើ​ប្រាស់​អ័រម៉ូន​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ