សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

នៅសុខៗអាចលើសសម្ពាធឈាម បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

បេះដូងដើរខុសចង្វាក់

ប្រភេទអាហារទាំងនេះ ញ៉ាំហើយអាចធ្វើឲ្យ​បេះដូង​លោត​​ខុស​ធម្មតា

ចង្វាក់បេះដូងជាចំនួនហ្រ្វេកង់បេះដូង​លោតក្នុងមួយនាទី ហើយវាអាចរងការប៉ះពាល់​ពីកត្តាមួយចំនួន ដូចជា សកម្មភាព ស្ថានភាពផ្លូវចិត្ត និងការប្រើថ្នាំខ្លះៗ ពិសេសសារធាតុក្នុងអាហារតែម្តង។ បេះដូងមានសុខភាពល្អ លោតចន្លោះពី ៦០-១០០ ដងក្នុងមួយនាទី។ យ៉ាងណា មានសារធាតុមួយចំនួនក្នុងអាហារ បង្កឲ្យចង្វាក់បេះដូងលោតខុសធម្មតា។ ១- ជាតិកាហ្វេអ៊ីន កាហ្វេអ៊ីន មានក្នុងកាហ្វេ តែខ្មៅ តែបៃតង ទឹកក្រូច និងភេសជ្ជៈជំនួយកម្លាំង ដែលភ្ញោចប្រព័ន្ធសរសៃប្រសាទកណ្តាល ហើយរំញោចដល់ខួរក្បាល និងសរសៃប្រសាទ។ កាហ្វេអាចធ្វើឲ្យញ័រទ្រូង ប៉ុន្តែគេសិក្សារកឃើញថា កាហ្វេមិនមែនធ្វើឲ្យញ័រទ្រូងទាំងអស់ទេ ព្រោះមានប្រភេទកាហ្វេខ្លះ អាចជួយសម្រួលសុខភាពបានទៀតផង។ ២- ស្រា ស្រាធ្វើឲ្យបេះដូងលោតខុសចង្វាក់ ថតបេះដូងខាងលើកន្ត្រាក់ញាប់ និងថតបេះដូងខាងក្រោម លោតខុសប្រក្រតី។ ជាតិអាល់កុលក្នុងស្រា អាចបំផ្លាញកោសិកាបេះដូង។ បើឈប់ផឹកស្រា អាចកាត់បន្ថយការប្រឈម​ស្ថានភាព​បេះដូង​លោត​ខុសចង្វាក់ ជួយឲ្យបេះដូងត្រលប់មកដូចដើមវិញ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣- សារជាតិតេអូប្រូម៉ីន (Theobromine) វាអាចភ្ញោចប្រព័ន្ធប្រសាទបាន។ វាមានក្នុងសូកូឡា ការ៉េមសូកូឡា នំប្រោននី នំខេក ស្ករគ្រាប់ ទឹកដោះគោរសជាតិសូកូឡា។ ញ៉ាំជាតិតេអូប្រូម៉ីនកាន់តែច្រើន ធ្វើឲ្យបេះដូងលោតកាន់តែញាប់។ ចៀសវាង ឬបន្ថយញ៉ាំសូកូឡា […]


ជំងឺបេះដូង

គ្រោះ​ថ្នាក់​ណាស់! ត្រូវ​ដឹង​អីខ្លះ​ជា​កត្តា​ប្រឈម​កើត​ជំងឺ​បេះដូង?

ជំងឺ​បេះដូង ជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ មិន​សះ​ស្បើយ អាច​ឆក់​យក​ជីវិត​គ្នា​យើង​គ្រប់​វិនាទី​ដោយ​មិន​ដឹង​ខ្លួន បើ​មិន​ចង់​កើត​ជំងឺ​នេះ​ គ្នា​យើង​ត្រូវ​តែ​ដឹង អ្វី​ខ្លះ​ជា​កត្តា​ប្រឈម​របស់​ជំងឺ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​កត្តា​ប្រឈម​មួយ​ចំនួន​ នាំ​ឲ្យ​កើត​ជំងឺ​បេះដូង ដោយ​ចែក​ចេញ​ជា​ពីរ គឺ​កត្តា​បង្ក ​ប៉ុន្តែ​អាច​កែខៃ ឬ​ព្យាបាល​បាន និង​កត្តា​មិន​អាច​កែ​ខៃ​បាន។ ១- កត្តាអាចកែខៃបាន - ជំងឺ​លើស​ឈាម៖ ជា​កត្តា​គ្រោះថ្នាក់​ធំ​បំផុត ​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង ​ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ការ​ពិត​គេ​អាច​ព្យាបាល​ និង​បង្ការ​បាន​ បើ​គ្នា​យើង​ទៅ​ពិនិត្យ ​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ - កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់៖ រួម​មាន ​លើស​ជាតិ​ខ្លាញ់​ ទ្រីគ្លីសេរីត LDL (ខ្លាញ់​មិន​ល្អ) ឬ​ ជាតិ​ខ្លាញ់​ល្អ HDL មាន​កម្រិត​ទាប ដែល​សុទ្ធ​សឹង​ជា​កត្តា​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង ​និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ឆ្អែត (Saturated Fat) ខ្ពស់​ក៏​បង្ក​គ្រោះថ្នាក់​នេះ​ដូច​គ្នា។ បើ​អ៊ីចឹង​ ប្តូរ​របប​អាហារ ហាត់​ប្រាណ និង​ប្រើ​​ថ្នាំ អាច​ជួយ​កែ​សម្រួល​កម្រិត​ខ្លាញ់​យើង​ត្រឡប់​មក​ធម្មតា​វិញ​បាន។ - ប្រើថ្នាំ​ជក់៖ មិន​ថា​ថ្នាំ​ចុក ​ឬ​បារី ​សុទ្ធ​តែ​ជា​កត្តា​បង្កើន​គ្រោះថ្នាក់​ដល់​បេះដូង ​ប្រឈម​កាន់​តែ​ខ្ពស់ ​បើ​គ្នា​យើង​ចាប់​ផ្តើម​ជក់​បារី​តាំង​ពី​ក្មេង និង​ជក់​ច្រើន​ជា​ប្រចាំ​ ពិសេស​ចំពោះ​ស្រីៗ​តែ​ម្តង។ ការ​ស្រូប​ផ្សែង​បារី […]


ជំងឺបេះដូង

ហេតុអ្វីកើត​ជំងឺ​បេះដូង? គួរ​ដោះស្រាយ និង​បង្ការ​យ៉ាង​ម៉េច?

យើង​ច្បាស់​ជា​ធ្លាប់​ដឹង​ឮ​ពី​ជំងឺ​បេះដូង ប៉ុន្តែ​សួរ​តាម​ត្រង់ មាន​ធ្លាប់​ឆ្ងល់​អត់ ម៉េច​សុខៗ​មាន​ជំងឺ​នេះ? អាច​បង្ការ​បាន​អត់? “Hello គ្រូពេទ្យ” នឹងបកស្រាយបញ្ហា​នេះ។ បច្ចុប្បន្ន តួលេខ​ជន​រងគ្រោះ​ស្លាប់​ដោយ​ជំងឺ​ពាក់ព័ន្ធ​បញ្ហា​បេះដូង គឺ​កើន​ឡើង​យ៉ាង​គំហុក ហើយ​អ្នក​ស្លាប់​ភាគ​ច្រើន​គឺ​ដោយ​សារ​គាំង​បេះដូង និង​ជំងឺ​សរសៃ​ឈាម​ធ្ងន់ធ្ងរ។ គាំង​បេះដូង​អាច​កើត​ឡើង​ភ្លាមៗ ដោយ​គ្មាន​សញ្ញា​ដឹង​ជា​មុន​នោះ​ឡើយ។ ខាង​ក្រោម​នេះ ជា​វិធី​ងាយៗ​ថែ​រក្សា​សុខភាព​បេះដូង កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​នេះ៖ ១- បង្ការជំងឺបេះដូងដោយរបៀបណា? អ្វី​ចាំ​បាច់​បំផុត ត្រូវ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ទោះ​ចង់ ឬ​មិន​ចង់​ក៏​ដោយ ដោយ​យើង​ត្រូវ​ប្រកាន់​កូន​ចិត្ត​មួយ​​ថា ​ទោះ​ឈឺ​ ឬ​មិន​ឈឹ ពិនិត្យ​សុខភាព​ជា​រឿង​ចាំបាច់​ត្រូវ​ធ្វើ​ ព្រោះ​ស្ថាន​ភាព​បេះ​ដូង​ យើង​​ពិបាក​វាស់​ស្ទង់​ដឹង​ដោយ​ខ្លួនឯង​ណាស់ សំខាន់​ជាង​នេះ ​រោគសញ្ញា​ជំងឺ​បេះដូង ​មិន​ធូរ​ស្រាល​វិញ​ទេ បើ​គ្មាន​ការ​ព្យាបាល។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២- កត្តាប្រឈមនាំ​ឲ្យកើតជំងឺបេះដូង ជំងឺ​ក្រិន​សរសៃ​ឈាម លើស​ឈាម ​និង​លើស​​ជាតិ​ខ្លាញ់ ​សុទ្ធ​ជា​កត្តា​ប្រឈម​ខ្ពស់​នាំ​ឲ្យ​កើត​​ជំងឺ​បេះដូង ​និង​គាំង​បេះដូង។ ​ជា​ទូទៅ​ ជំងឺ​អាច​លាក់​ខ្លួន​រហូត​ដល់​ពេល​ស្ថានភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ ទើប​បញ្ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង។ បើ​មាន​រោគសញ្ញា​ជំងឺ​ទាំង​នេះ​ហើយ ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។ ៣- រោគសញ្ញាជំងឺបេះដូង រោគ​សញ្ញា​ជំងឺ​បេះដូង​ដែលងាយ​ដឹង​ជាង​គេ ​មាន ​សម្ពាធ​ឈាម​ខ្ពស់​ និង​កម្រិត​ជាតិ​ខ្លាញ់​ឡើង​ខ្ពស់​ ដោយ​ជួយ​ឲ្យ​យើង​ដឹង​តាមរយៈ​ការ​ធ្វើ​តេស្ត​សាមញ្ញៗ។ ករណី​ខ្លះ​ ទាមទារ​គ្រូពេទ្យ​ធ្វើ​តេស្ត​មួយ​ចំនួន ដូច​ជា ​វាស់​ចង្វាក់​បេះដូង​ពេល​ហាត់​ប្រាណ […]


បញ្ហាបេះដូងផ្សេងទៀត

មាន​បញ្ហា​បេះដូង ត្រូវប្រយ័ត្ន​បំផុត​ពេលប្រតិបត្តិការ​លើ​គ្រែ

រឿង​ឡើង​ឋាន​សួគ៌ ឬ​សិច ជា​បេសកកម្ម​ស្វែង​រក​សុភមង្គល​របស់​មនុស្ស​ម្នាក់ៗ។ ប៉ុន្តែ ចំពោះ​អ្នក​មាន​បញ្ហា​បេះដូង ឬ​ជំងឺ​បេះដូង អាច​ស្ទាក់​ស្ទើរ​ ហើយ​មាន​ចម្ងល់​ក្នុង​ចិត្ត​​ មិន​ដឹង​ថា​ឡើង​ឋានសួគ៌​ជួយ​ដល់​សុខភាព​បេះដូង ឬ​ក៏​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​ដុនដាប។ អ្នក​ខ្លះ​បារម្ភ​រហូត​ដល់​លែង​មាន​ចំណង់​ផ្លូវ​ភេទ​អស់​រលីង។ “Hello គ្រូពេទ្យ” មាន​ការ​បកស្រាយ​មួយ​ចំនួន ចង់​បញ្ជាក់។ បើ​តាម​សមាគម​សុខភាព​បេះដូង​​អាមេរិក (American Heart Association) ថា ទោះ​មាន​ជំងឺ​បេះដូង​ក៏​ដោយ ប្រតិបត្តិការ​សិច​មិន​មាន​បញ្ហា​អ្វី​ឡើយ ពោល​គឺ​មាន​សុវត្ថិភាព​ពេញ​ប៉ឹប​តែ​ម្ដង។ ១- សិចជាការហាត់ប្រាណ? ចម្លើយ គឺ​មែន! ដាក់​កាលវិភាគ​ ហើយ​ចាត់​ចែង​ការងារ​លើស​គ្រែ​ទៀងទាត់ ប្រៀប​ដូច​​​​ហាត់​ប្រាណ​បែប​ស្រាលៗ ទៅ​មធ្យម អ៊ីចឹង។ ​បើ​​យើង​អាច​ដើរ​បាន​រហ័សរហួន ឬ​ក៏អាច​ឡើង​ជណ្តើរ​ជើង​បាន ២ ជាន់ ដោយ​គ្មាន​ចេញ​សញ្ញា ដូច​ជា ឈឺ​ទ្រូង​ទេ នោះ​យើង​ពិត​ជា​អាច​រួម​ភេទ​បាន​​ធម្មតា​ដូច​គេ​ដូច​ឯង។ សិច​មិន​អាច​ដុត​​កាឡូរី​ប្រចាំ​ថ្ងៃ​របស់​យើង​ទេ។ ប៉ុន្តែ ជាទូទៅ​ ការ​រួម​ភេទ​ពី ៥-១៥ នាទី ស្មើ​យើង​ដើរ ២០ នាទី។ ២- សិចល្អចំពោះបេះដូងអត់? ការ​សិក្សា​បង្ហាញ​ថា ប្រុសៗ​រួម​សិច​តែ​ម្តង ឬ​អត់​សោះ ក្នុង​មួយ​ខែ អាច​មាន​ជំងឺ​បេះដូង​ជាង​ប្រុសៗ ​រួម​ភេទ ២ ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្តាហ៍។ យ៉ាងណា ការ​សិក្សា​នេះ​មិន​បាន​បញ្ជាក់​ថា […]


លើសជាតិខ្លាញ់

ឮ​រហូត​ពាក្យ "កូលេស្តេរ៉ូល" ​ពាក់ព័ន្ធ​អ្វីជាមួយបេះដូង?

ភាគច្រើនគ្នា​យើង​​ស្គាល់ អ្វី​ជា​កូលេស្តេរ៉ូល តែ​ភាគ​តិចដែលយល់​ច្បាស់។ វាជាសារធាតុ​ខ្លាញ់​ក្នុងរាងកាយ​ដែលត្រូវ​ការ​​ចាំ​បាច់ ប៉ុន្តែ​ ពេល​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់​ពេក បែរ​ជា​បង្ក​ជា​ហានិភ័យសុខភាព ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ ជាពិសេស​បេះដូងទៅ​វិញ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ពី​ទំនាក់​ទំនង​ កូលេស្តេរ៉ូល ​ទៅ​លើ​​បេះដូង ហើយពិតជា​មាន​គ្រោះថ្នាក់ បើ​យើង​នៅ​តែ​មិន​យល់​ពីបញ្ហា​មួយ​នេះ​ច្បាស់។ ១- អ្វីទៅជាកូលេស្តេរ៉ូល? ជា​សារ​ជាតិខ្លាញ់ដែលមាន​មុខងារ​ជួយ​រាងកាយផលិត​កោសិកា​ថ្មី អ័រម៉ូន និង​កោសិកា​ប្រព័ន្ធ​ប្រសាទ។ ​ថ្លើម​ ជា​សរីរាង្គ​កំណត់​បរិមាណ​កូលេស្តេរ៉ូល ​ដែល​រាងកាយ​​ត្រូវ​ការ​ចាំ​បាច់ ហើយ​កូលេស្តេរ៉ូល​ទាំង​នោះ អាច​ចូល​ក្នុង​ខ្លួនតាម​ការ​ញ៉ាំ​ ដូចជា ​សាច់ ទឹក​ដោះ​គោ ស៊ុត និង​អាហារ​ផលិត​ពី​សាច់​ផ្សេងៗ។ កូលេស្តេរ៉ូល​ធ្វើ​ចលនា​តាម​ឈាម​ក្នុង​ទម្រង់ ២ បែប៖ - ទី១ ហៅថា LDL ជា​ខ្លាញ់​មិន​ល្អ ​ដោយ​សារ​វា​អាច​ស្អិត​ជាប់​ជញ្ជាំង​សរសៃ​ឈាមអាក់ទែ​ ហើយនាំឲ្យ​ស្ទះ​សរសៃ​ឈាម។ - ទី២ ហៅ​ថា HLD ជា​ខ្លាញ់​ល្អ​ ព្រោះ​វា​អាច​លាង​ជម្រះ​កូលេស្តេរ៉ូលដែលសល់​ចេញ​ពី​ក្នុង​ឈាម។ ក្នុង​ករណី​កូលេស្តេរ៉ូល​នៅ​សល់​ក្នុង​ឈាម​ច្រើន​ពេក ធ្វើឲ្យប្រឈម​​ជំងឺ​បេះដូងខ្ពស់។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២- កូលេស្តេរ៉ូល និងជំងឺបេះដូង ពេល​ឈាម​មាន​កូលេស្តេរ៉ូល​ច្រើន​ពេក ឬ​លើស​តម្រូវការ វា​នឹង​ស្អិត​ជាប់​ជញ្ជាំង​សរសៃឈាម​អាក់ទែ ​នាំ​ឲ្យ​កើត​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង (Atherosclerosis) ​ហើយសរសៃ​អាក់ទែ​រួម​តូច […]


ជំងឺបេះដូង

លំហាត់​ប្រាណ ៤ ប្រភេទ ជំនួយបេះដូងឱ្យមានសុខភាពល្អ

លំហាត់ប្រាណជំនួយបេះដូង​​​មាន​របៀប​ហាត់​​ពិសេសខុសពីលំហាត់ប្រាណធម្មតា ហើយតម្រូវឱ្យយើងហាត់​ស្រាលៗ​ទេ តែ​បាន​ប្រយោជន៍​ច្រើន​ដល់សុខភាព​បេះដូង។ លំហាត់ប្រាណមានច្រើន​ប្រភេទ និង​មាន​មុខងារ​ផ្សេងៗគ្នា យើងមិន​អាច​ចេះ​តែ​ហាត់ៗ​តាម​នឹក​ឃើញ​ទេ ទាល់តែយើងហាត់ត្រូវតាមក្បួនទើបទទួលផល។ ១- លំហាត់ប្រាណជំនួយ​បេះដូង​ និងសរសៃឈាម លំហាត់ប្រាណ​នេះ​ហៅ​ថា អ៊ែរ៉ូបិក (Aerobics) គឺហាត់ប្រាណ​ស្រាលៗ ដោយ​លើក​ដៃ​លើក​ជើង ដើម្បី​បង្កើន​ការ​ស្រូប​អុកស៊ីហ្សែន​ ឬពង្រឹង​ភាព​អំណត់​រាងកាយ។ Aerobics ធ្វើ​ឲ្យ​យើង​ដក​ដង្ហើម​កាន់​តែ​ញាប់ បេះដូងលោត​កាន់​តែ​លឿន ដោយ​សារ​តែ​យើង​ប្រើ​សាច់​ដុំ​ច្រើន ទើប​បណ្ដាល​ឲ្យ​រាងកាយ​ប្រើ​អុកស៊ីហ្សែន​កាន់​តែ​ច្រើន​ដូចគ្នា។ ការហាត់​បែប​នេះ​ជួយ​ពង្រឹងបេះដូង និង​សួតឱ្យកាន់​តែមាន​សុខភាព​ល្អ ជួយ​សម្រួល​សរសៃ​ឈាម បញ្ចុះ​សម្ពាធ​ឈាម និង​ជាតិ​ស្ករ សម្រួល​អារម្មណ៍ កាត់​បន្ថយការ​រលាក និង​បង្កើន​កម្រិត​កូលេស្ដេរ៉ុល​ល្អ។ ចំណុច​ល្អ​ផ្សេង​ទៀត ​គឺ​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល និង​បញ្ហា​សុខភាព​ដទៃ​ទៀតបាន​ច្រើន។ បើ​សិនយើង​ធ្លាប់​គាំង​បេះដូង​វិញ Aerobics ក៏​អាច​ជួយ​បង្ការ​កុំ​ឲ្យ​ការគាំង​បេះដូងកើត​ឡើង​វិញ​ម្ដង​ទៀត​ដែរ តែ​យ៉ាង​ណា​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុន​ចាប់​ផ្ដើម​ហាត់។ ក្រៅ​ពី​លើក​ដៃ​លើក​ជើង ការ​ហែលទឹក ដើរ រត់ រាំ ធាក់កង់ ឬ​ឡើង​ចុះជណ្ដើរក៏​ជា​ការ​ហាត់ប្រាណ​ងាយៗសម្រាប់​ចាស់ៗ​ដែរ។ ដូច្នេះយើងគួរ​ហាត់​ឲ្យ​បាន​ទៀងទាត់ ឬ​ហោច​ណាស់ ១៥០ នាទីក្នុង​មួយ​សប្ដាហ៍។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ! ២- លំហាត់ប្រាណពង្រឹងសាច់ដុំ យើងហាត់លំហាត់នេះ​ដើម្បី​ឲ្យ​សាច់​ដុំ​ហាប់​ណែន​ល្អ ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ជាតិ​ស្ករ ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ គ្រប់គ្រង​ដំណេក​បាន​ល្អ […]


ជំងឺបេះដូង

សញ្ញាជំងឺ​បេះដូង​សំខាន់ៗ​ ​ប្រុសៗគួរ​យក​ចិត្ត​ទុកដាក់​ឲ្យ​មែន​ទែន

ប្រុសៗ​ ក៏​មិន​ខុស​ពី​ស្រីៗ​ដែរ ជំងឺ​បេះដូង​អាចបង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិតបាន។ សមាគម​សុខភាព​បេះដូង​អាមេរិក​ (AHA) បង្ហាញ​ថា​ ក្នុង​ចំណោមមនុស្ស ៣នាក់ ​មាន​លើស​ពី​ម្នាក់ ​ដែល​មាន​បញ្ហា​ទាក់ទង​ជំងឺបេះដូង​ ដូច​ជា​ ​ខ្សោយ​បេះដូង សរសៃ​ឈាម​បេះដូង ឈឺ​ទ្រូង ចង្វាក់​បេះដូង​ដើរ​មិន​ទៀង ​ឆ្លង​មេរោគ​ក្នុង​បេះដូង និង​ខូច​ទ្រង់ទ្រាយ​ពី​កំណើត ​ជាដើម។ ​ឯ​រោគសញ្ញា​វិញ​ អាស្រ័យ​លើ​ប្រភេទ​ជំងឺ​។ ១- សញ្ញាដំបូងជំងឺបេះដូង ដំណាក់​កាល​ដំបូង​ សញ្ញា​អាច​មក​ហើយ​បាត់​ទៅ​វិញ​ ដូច​ជា ​ចង្វាក់​បេះដូង​ដើរ​មិន​ទៀង​ ធ្វើ​ឲ្យ​យើង​ពិបាក​ដក​ដង្ហើម​ក្រោយ​ពេល​ហាត់​ប្រាណ មាន​ថា​អារម្មណ៍​គាប ឬ​តឹង​ទ្រូង វិលមុខ និង​សន្លប់ ​ជាដើម។ ជំងឺ​បេះដូង​ដែលបណ្ដាល​មក​ពី​សរសៃ​ឈាម​​បេះដូង ឲ្យ​សញ្ញា​ដោយ​ការ​ឈឺ​ទ្រូង​ ហត់ និង​សញ្ញា​នៅ​​ដៃ​ជើង​ ដូច​ជា ឈឺ ហើម មានអារម្មណ៍ដូច​មាន​អ្វី​ចាក់ ស្ពឹក ត្រជាក់​ដៃ ជើង ​និង​ខ្សោយ ផងដែរ។ សញ្ញា​ទាំង​នេះ​បង្ហាញ​ថា​ សរសៃ​ឈាម​បេះដូង​រួម​តូច ​ដោយសារ​មាន​កំណក​រាំង​ស្ទះ ​ធ្វើ​ឲ្យ​បេះដូង​ពិបាក​ច្របាច់​ឈាម​ នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ជាលិកា។ ​មានសញ្ញា​​ចម្លង​រោគ​ក្នុង​បេះដូង​ ដូច​ជា​ ក្អក​ស្ងួត ក្តៅ​ខ្លួន ​និង​ឡើង​កន្ទួល​លើ​ខ្លួន​។ ​បើ​​មានទឹកនោមផ្អែម ​និង​លើស​សម្ពាធ​ឈាម (លើសឈាម) ទៀតនោះ ការ​ប្រឈម​កើត​ជំងឺ​បេះដូង​ទៅ​ថ្ងៃ​មុខ មានអត្រាកាន់​តែ​ខ្ពស់។ ២- […]


ខូចបេះដូង

គួរចាប់អារម្មណ៍! ជំងឺខ្សោយបេះដូង ​មាន​សញ្ញា​គ្រោះថ្នាក់ទាំង​នេះ

មាន​តែ​ម៉ាក់​ប៉ា ឬ​អ៊ំៗ​មាន​ជំងឺ​ខ្សោយ​បេះដូង​ទេ ទើប​ដឹង​ច្បាស់​ពី​សញ្ញា​​នេះ ប៉ុន្តែ​គ្នា​យើង​វ័យ​ចន្លោះ​ពី​​ ២០-៣០ ឆ្នាំ ​ក៏​គួរ​​ដឹងដែរ​ ព្រោះ​ហោច​​ណាស់ អាច​ត្រៀម​ខ្លួន​ទុក​ជា​មុន ឬ​អាច​សង្កេត​មើល​ចាស់ៗ​ ក្រែង​មាន​បញ្ហា​នេះ ដោយ​សារ​វ័យ​កាន់​តែ​ជ្រេ ​កាន់​តែ​ប្រឈម​ខ្ពស់។ តើហេតុអ្វីបានជាបេះដូងខ្សោយ? តើ​អាការៈជំងឺខ្សោយបេះដូងមានអ្វី​គួរឲ្យ​សម្គាល់ខ្លះ? មើលម៉េចទើបដឹងថាជា សញ្ញាជំងឺខ្សោយបេះដូង? ១- អ្វីជាជំងឺខ្សោយបេះដូង? មាន​មូលហេតុ​ច្រើន​ បង្ក​ឲ្យ​មាន​ជំងឺ​ខ្សោយ​បេះដូង ដូចជា កត្តា​អាយុ បេះដូង​ធ្វើ​ការ​លើស​កម្រិត ​ឬ​ខូចខាត ​បេះដូង​ចុះ​ខ្សោយ​ និងច្របាច់​ឈាមទៅចិញ្ចឹម​សារពាង្គកាយ​មិន​​គ្រប់​។ ខ្សោយ​បេះដូង​ អាច​កើត​ពេល​បេះដូង​ច្របាច់​ (Systolic) ឬ​ពេល​បេះដូង​សម្រាក ​(Diastolic)។ កត្តា​ទាំង ​២ ពាក់​ព័ន្ធ​នឹងករណី​ខូច​ថត​បេះដូងខាង​ក្រោម​ ផ្នែក​ខាង​ឆ្វេង។ ២- សញ្ញាជំងឺខ្សោយបេះដូង ខ្សោយ​បេះដូងអាច​បង្ក​ជា​រោគសញ្ញា​ជា​ច្រើន ហើយសាមញ្ញ អាច​ធ្វើ​ឲ្យ​យើង​មិនចាប់​អារម្មណ៍ ប៉ុន្តែ​សញ្ញា​ទាំង​នេះ​គ្រោះ​ថ្នាក់​ បើ​មិន​​ព្យាបាល៖ - ហត់៖ កើត​​ពេល​យើង​​កំពុងធ្វើការ ឬ​គេង​ក៏ដោយ។ ធ្វើ​ឲ្យ​យើងភ្ញាក់ពី​ដំណេក ព្រោះ​ពេល​គេង​រាប​ពេក ពិបាក​ដក​ដង្ហើម​ ទាល់​តែ​កើយ​ខ្នើយ​ ២ជាន់ ឬ​កល់​ខ្នង។ មានជំងឺ​​នេះ​អាច​នឹងអស់​កម្លាំង ​រសាប់រសល់។ សញ្ញា​នេះ​កើតឡើង​ពេល​ឈាម​ទៅ​បំពេញ​ក្នុង​សរសៃ​ឈាម ​ពី​សួត​ទៅ​បេះដូង​ ព្រោះ​បេះដូង​មិន​អាច​ច្របាច់​ឈាម​គ្រប់​គ្រាន់ នាំ​ឲ្យ​ជាតិទឹក​ជ្រាប​ចូល​ក្នុង​សួត។ - ល្ហិតល្ហៃ៖ រាងកាយ​តែង​​នឿយ​ហត់ អស់​កម្លាំង […]


ខូចបេះដូង

សញ្ញាខ្សោយបេះដូង យើងគួរចំណាំហើយដឹងវិធីដោះស្រាយ

ធ្លាប់អត់ នៅសុខៗ ស្រាប់តែចុកទ្រូង ញ័រទ្រូង ថប់ដង្ហើម វិលមុខ បេះដូងលោតញាប់ខុសធម្មតា? វាអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។ ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពាក់ព័ន្ធជំងឺខ្សោយបេះដូង និងវិធីបង្ការក្រោយកើតជំងឺ។ វាជាជំងឺបង្កឡើង ពេលបេះដូងមិនអាចច្របាច់ឈាម ឬឈាមមិនអាចបំពេញឲ្យបេះដូងគ្រប់គ្រាន់ ធ្វើឲ្យបេះដូងធ្វើការកាន់តែញាប់ ដើម្បីនាំឈាមទៅសារពាង្គកាយ។ រោគសញ្ញានេះមានខុសៗគ្នា ចាប់ពីខ្សោយទៅធ្ងន់ ឬអាចឈានដល់បាត់បង់ជីវិតទៀត។ ១- រោគសញ្ញាខ្សោយបេះដូង ដំបូង អាចគ្មានរោគសញ្ញា តែយូរៗទៅ បេះដូងមិនច្របាច់យកឈាមបានល្អ នាំឲ្យស្ថានភាពកាន់តែធ្ងន់ទៅៗ នឹងបណ្តាលឲ្យ៖ - ហត់ វិលមុខ - ហើមជើង កជើង ឬក្បាលពោះ - ចង្វាក់បេះដូងលោតញាប់ទាំងពេលកំពុងគេង - ពិបាកដកដង្ហើម នាំឲ្យពេលគេងត្រូវកើយខ្នើយច្រើនជាន់។ ២- តេស្តរកជំងឺខ្សោយបេះដូង មានវិធីជាច្រើនសម្រាប់ធ្វើតេស្តរកមើលជំងឺនេះ ដោយធ្វើតាមការណែនាំពីពេទ្យ ពេលសង្ស័យមានជំងឺខ្សោយបេះដូង៖ - វាស់ចង្វាក់បេះដូង - អេកូបេះដូង - វាស់ចង្វាក់បេះដូងពេលហាត់ប្រាណ - ថតកាំរស្មី X លើទ្រូង - ធ្វើតេស្តឈាម - ឆ្លុះសរសៃឈាមបេះដូង និងដាក់ឧបករណ៍ចូលសរសៃឈាមបេះដូងដើម្បីពិនិត្យ។ ៣- ផលវិបាក បើមិនព្យាបាល វានឹងវិវត្តធ្ងន់ទៅៗ អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ហើយការព្យាបាល អាចកាត់បន្ថយរោគសញ្ញា បន្ថយផលវិបាក ពន្យារ ឬបញ្ឈប់ការវិវត្ដរបស់ជំងឺ។ […]


ជំងឺបេះដូង

សញ្ញា​គាំងបេះដូង ស្រីៗភាគ​ច្រើន​មិន​សូវ​ខ្វល់ តែ​គ្រោះ​ថ្នាក់​ធ្ងន់

សញ្ញា​ជំងឺ​គាំងបេះដូង​របស់​ស្រ្តី​មិន​ដូច​​បុរស​ទាំង​ស្រុងទេ ដូចជា ​ការ​ឈឺ​ចុក​ទ្រូង​រាលដាល​ដល់​ដៃ​ម្ខាង ជាដើម។ ជួន​កាល​ស្ត្រី​មួយ​ចំនួន​ធំមិន​បាន​ចាប់​អារម្មណ៍ ប៉ុន្តែ​កំពុង​តែ​ប្រឈម​នឹង​គ្រោះថ្នាក់​បេះដូង​ដំណើរការ​មិន​ល្អ​នេះ។ ម៉េច​បាន​កើត​ជំងឺ​គាំងបេះដូង? មាន​សញ្ញា​សម្គាល់​អី​ខ្លះដែល​អាច​ចំណាំថា​យើង​កំពុង​តែ​ប្រឈម​មុខ​បញ្ហា​នេះ? តោះ! មក​ស្វែងយល់​ជាមួយ "Hello គ្រូពេទ្យ” ប៉ុន្មាន​ចំណុចខាងក្រោម​នេះ៖ ១- មូលហេតុ ចម្លើយ​ខ្លីដែល​អាច​ធ្វើ​ឲ្យ​បេះដូង​គាំងដំណើរ​ការ​អត់​ល្អ ដោយ​សារ​តែកម្ទេចកំទី​សារជាតិ​ខ្លាញ់​កូលេស្ដេរ៉ូល​ (Plague) ​​កក​នៅ​ក្នុង​សរសៃឈាម​ចិញ្ចឹម​បេះដូង ​បាន​រាំងស្ទះ​ដំណើរ​ឈាម​រត់​ទៅ​កាន់​បេះដូង។ អ្នក​ប្រឈម​ជំងឺ​​នេះខ្ពស់ គឺអ្នកជក់​បារី​ច្រើន ឆាប់​ ឬឧស្សាហ៍​ស្ត្រេស និង​​ធាត់​ជ្រុល។ អ្វី​ធ្វើ​គប្បីយល់ដឹង​ឲ្យ​ច្បាស់​ពីអាការៈ​ និង​រោគសញ្ញាដែល​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ខ្លួន​ផ្ទាល់ ហើយ​ត្រូវ​ណាត់​ជួប​ពេទ្យ​​ឲ្យ​បាន​ទៀងទាត់​បំផុត។ ២- រោគសញ្ញា​គ្រោះថ្នាក់​លាក់​មុខ - ចុក​ទ្រូង ឬមិន​ស្រួល​ក្នុង​ខ្លួន៖ នេះ​ជា​រោគ​សញ្ញា​ធម្មតា​ទូទៅ​នៃ​ជំងឺ​គាំងបេះដូង យ៉ាង​ណា​មិញ​ របៀប​​ស្រ្ដី​ជួប​ប្រទះ​​អាច​ខុស​ពី​បុរស។ រោគសញ្ញា​អាច​មាន​លក្ខណៈឈឺ​ជាប់​រហូត ​ឬឈឺ​ចាក់ៗ (ម្ដង​ឈឺ​ម្ដង​អត់) ហើយ​អាការៈ​ឈឺ​​នេះ ​មិន​ស្ថិត​នៅ​ថេរ​ខាងឆ្វេង​រហូត​ទេ ​ប៉ុន្តែ​វា​អាច​រាលដាល​គ្រប់​កន្លែង​នៃ​ទ្រូង និង​រសេះរសោះ​ពិបាក​ក្នុង​ខ្លួន។ គ្រូពេទ្យ​ឯកទេស​ជំងឺបេះដូង​មួយ​ចំនួន​បង្ហាញ​ថា ស្រ្ដី​​អាច​ចេញ​សញ្ញា​ផ្សេងៗ​ទៀត​ ដូចជា ​ចង់​ក្អួតចង្អោរ ឬ​ដកដង្ហើម​ញាប់។ - ដកដង្ហើម​ញាប់ ចង់​ក្អួតចង្អោរ ​វិលមុខ​រក​ខ្យល់៖ បើ​សិន​ជា​នៅ​សុខៗ ស្រាប់​តែ​​មាន​អារម្មណ៍​ថា​ពិបាក​ដក​ដង្ហើម​ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់ យើង​​អាច​​មាន​ជំងឺ​គាំងបេះដូង។ ​ពិសេស​ បើ​មាន​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ ដូចដែល​បាន​រៀប​រាប់​លើស​ពី​មួយ។ - ឈឺ​ដៃ ខ្នង ក ថ្គាម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ