សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

យើង​ទាំង​អស់​គ្នា​សុទ្ធ​​តែធ្លាប់​ឈឺក្បាល ដោយ​ការ​ឈឺក្បាល​ខ្លះ​ជា​ការ​ឈឺក្បាល​ធម្មតា ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង ហើយ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ការ​មើលទូរស័ព្ទច្រើនពេក ឬ​ការ​តម​អាហារ ជា​ដើម​។ ប៉ុន្តែ តើ​វា​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​ការ​ឈឺក្បាល​របស់​អ្នក ជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ? ពេល​ខ្លះ ការឈឺ​ក្បាល​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ឡើង​សម្ពាធឈាម (ការ​លើសឈាម) ហើយ​ការ​លើសឈាម​នេះ ជា​រឿយៗ​គ្មាន​សញ្ញា​អ្វី​ឡើយ រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ចុងក្រោយ​។ ខាង​ក្រោមនេះ ជា​វិធី​ក្នុង​ការ​កំណត់​ពី​ភាព​​ផ្សេង​រវាង​ការ​ឈឺក្បាល​ធម្មតា និងការឈឺក្បាលដោយ​ការ​ឡើង​ឈាម ការលើសឈាម ឬ​ឡើង​សម្ពាធឈាម មិន​តែង​តែ​បង្ហាញ​ពី​រោគ​សញ្ញា​ឡើយ ហើយ​វា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជំ​ងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃ​ក្នុង​ខួរក្បាល និង​មាន​បញ្ហា​តម្រង​នោម​ ជា​ដើម​។ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម កើតលើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​បាន​ដឹង​ថា ពួក​គេ​មាន​ជំ​ងឺ​នេះ​ឡើយ រហូត​ទាល់តែ​វាវាយ​ប្រហារ​លើ​សុខភាព​របស់​ពួក​គេ​​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជា​ធម្មតា ជំ​ងឺ​នេះ​គ្មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែ​វា​បង្ក​ការប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​វាយ​ប្រហារ​ដោយ​ស្ងាត់ៗ រហូត​ដល់​ដំណាក់​​កាល​ចុងក្រោយ​។ នៅ​ចក្រភព​អង់គ្លេស មនុស្ស​ពេញ​វ័យ​ជិត​៣០% កំពុង​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម ប៉ុន្តែ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​ដែលត្រឹម​ត្រូវ​។ ដោយ​ឡែក នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ បញ្ហា​នេះ មានការ​រាត​ត្បាត​ខ្លាំងជាង ពោល​គឺ​ប្រមាណ​ជា​៣៥%នៃ​មនុស្ស​ពេញ​វ័យ​ មាន​ជំ​ងឺ​ឡើង​សម្ពាធឈាម ដែលធ្វើ​​ឱ្យមានអ្នកស្លាប់ប្រហែល ១,៥លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។ សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។ ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ជំងឺលើសសម្ពាធឈាម

Hypercalcemia (លើសជាតិកាល់ស្យ៉ូមក្នុងឈាម)

និយមន័យ ១‑ អ្វី​ជា​ជំងឺ​លើស​ជាតិ​កាល់ស្យ៉ូម​ក្នុង​ឈាម? ជំងឺ​លើស​ជាតិ​កាល់ស្យ៉ូម​ក្នុង​ឈាម សំដៅ​លើ​ការ​កើន​ឡើង​កំហាប់​កាល់ស្យ៉ូម​ច្រើន​ក្នុង​ឈាម។ កាល់ស្យ៉ូម ​ជា​អ៊ីយ៉ុង​ចាំ​បា​ច់​សម្រាប់​ដំណើរ​ការ​មុខ​ងារ​ធម្មតា​របស់​សរីរាង្គ កោសិកា សាច់ដុំ និង​សរសៃ​ប្រសាទ និង​សំខាន់​សម្រាប់​កំណក​ឈាម ​និង​សុខភាព​ឆ្អឹង។ តែ​បើ​មាន​ក្នុង​ឈាម​ច្រើន​ពេក អាច​បង្ក​ជា​បញ្ហា​ដូចគ្នា ​ធ្វើឲ្យកោសិកា​ ឬ​រាងកាយ​យើង​មិន​អាច​បំពេញ​មុខ​ងារ​ធម្មតា​បាន ​អាច​ប៉ះ​បាល់​ដល់​ជីវិតទៀត​ផង។ ២‑ ​កើត​មាន​ញឹកញាប់​ដែរ​ទេ? បញ្ហា​នេះ​មិន​មាន​ញឹក​ញាប់​ទេ យ៉ាង​ណា​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា ៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ជំងឺ​នេះ ​អាច​មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ​ បើ​កម្រិត​កាល់ស្យ៉ូម​ក្នុង​ឈាម​ឡើង​បន្តិច​បន្តួច​នោះ។ ប៉ុន្តែ​ក្នុង​ករណី​ធ្ងន់​ធ្ងរ យើង​អាច​នឹង​ប្រទះ​អាការៈ​ធ្ងន់​ធ្ងរ​ដូចជា៖ – តម្រង​នោម​ធ្វើ​ការ​កាន់​តែ​ច្រើន​ដើម្បី​ចម្រោះជាតិ​កាល់ស្យ៉ូម​ចេញ​ពី​រាង​កាយ អាចនាំឲ្យយើង​ស្រេក​ទឹក ​និង​បត់​ជើង​តូច​ច្រើន​ជាង​មុន។ – ប្រព័ន្ធ​រំលាយ​អាហារ​មាន ក្រពះ ពោះ​វៀន សុទ្ធតែ​រង​ផលប៉ះ​ពាល់​ដូចជា ឆ្អល់​ពោះ ក្អួត ចង្អោរ និង​ទល់​លាមក​ជាដើម។ – កាល់​ស្យ៉ូម​លើស​ទាំងអស់​អាច​ត្រូវ​បំបែក ​ឬ​ដក​ចេញ​ពី​ឆ្អឹង ​ធ្វើ​ឲ្យ​ឆ្អឹងចុះ​ខ្សោយ​ ជា​ហេតុ​បណ្តាល​ឲ្យ​ចុក​ឆ្អឹង ខ្សោយ​សាច់​ដុំ និង​បាក់​ទឹក​ចិត្ត។ – វង្វេង​វង្វាន់ អស់​កម្លាំង ល្ហិតល្ហៃ និងកាន់​បាក់​ទឹក​ចិត្ត ដោយ​សារ​ជះឥទ្ធិពល​ដល់​មុខ​ងារខួរ​ក្បាល។ ក្នុង​ករណី​កម្រ ក៏​អាច​ប៉ះ​ពាល់​ដល់​មុខ​ងារ​បេះដូង​ ធ្វើ​ឲ្យ​ញ័រ​ទ្រូង ​សន្លប់ និង​ចង្វាក់​បេះ​ដូង​មិន​ទៀង​ទាត់​ជាដើម។ បញ្ហា​នេះ​អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​ជាអ្នក​មាន​ការ​មន្ទិល​សង្ស័យ​ណា​មួយ សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៤- […]


ជំងឺសាច់ដុំបេះដូង

Transesophageal Echocardiogram (​អេកូបេះដូង)

និយមន័យ១- អ្វី​ទៅ​ជា​អេកូបេះដូង? អេ​កូ​បេះ​ដូ​ងគឺ​ជាវិ​ធីដែល​ប្រើ​​​​ឧ​បករណ៍​ផ្លាស់​ប្ដូរអេកូ​ទៅ​ជា​រូប​ភាពដែល​ជួយ​គ្រូ​ពេទ្យ​រក​រោគ​វិនិច្ឆ័យ​បាន​ស្រួល​។ ដំបូង​ឧ​បករណ៍​នេះ គេ​ហៅ​ថា​ជា​ឧបករណ៍​បញ្ចូន​សញ្ញា​ដែល​បញ្ជូន​រលក​សំឡេង​ខ្ពស់ទៅ​កាន់​ផ្នែក​ខុសៗ​គ្នា​នៃ​បេះ​ដូង បន្ទាប់​មកចាប់យក​អេ​កូ​នៃ​រលក​សម្លេង​ទាំង​នេះ។ ទី​បញ្ចប់អេ​កូ​ទាំង​នេះ​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​រូប​ភាព​នៃ​បេះដូងតាម​កញ្ចក់វី​ដេ​អូ​។ អេ​កូ​បេះ​ដូង​មាន​៤​ប្រភេទ​ខុសៗ​គ្នាមាន​ដូច​ជា អេ​កូ​ឆ្លុះ​ទ្រូង (TTE) អេកូ​ពេល​កំពុង​ហាត់ប្រាណ អេកូ doppler អេ​កូ​ឆ្លុះ​បេះ​ដូងកាត់​​តាមបំពង់អាហារ (TEE)។ បើ​ប្រៀប​ធៀប​ជាមួយ​អេកូ TTE វិញ អេកូ TEE ផ្តល់​រូបភាព​បេះដូង​បាន​ច្បាស់​ជាង​ព្រោះ​ក្នុង​អេកូ TTE ប្រដាប់ស្ទង់​ធ្វើ​ការ​តែ​ពី​ខាង​ក្រៅ​ប្រអប់​ទ្រូង​ប៉ុណ្ណោះ រីឯអេកូ TEE វិញឆ្លុះ​តាម​ខាង​ក្នុង​បំពង់​អាហារតែ​ម្តង។ ក្រៅ​ពី​នេះ​ប្រដាប់​ស្ទង់​អាច​ដាក់​ជិត​បេះដូង​ជាង​ជាហេតុ​នាំ​ឲ្យ​ការ​ចាប់​​យក​រលក​សំឡេង​ក៏​កាន់​តែ​ច្បាស់​ដោយ​មិន​មាន​ការ​រាំង​ស្ទះ​ពី​សួត​និង​ឆ្អឹង​ប្រអប់​ទ្រូង​ឡើយ។ ចំណែកឯ stress test និង​ការ​ថត​ចង្វាក់​បេះដូង (EKG or ECG) គ្រូពេទ្យ​ក៏​អាច​សុំ​ធ្វើ​អេកូ​បន្ថែម​ពី​លើ​ដែរ​ដើម្បី​បាន​ព័ត៌មាន​ពី​បេះដូង​អ្នក​កាន់​តែ​ច្បាស់​និង​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​លម្អិត។ ២- ហេតុ​អ្វី​បាន​ជា​គេ​ធ្វើអេកូ​បេះដូង​ (TEE)? វីធី​អេកូបេះដូង​នេះ​ជាធម្មតាធ្វើ​​ពេលដែល​យើង​​មាន​រោគ​វិ​និ​ច្ឆ័យ​នៃ​បញ្ហា​បេះ​ដូងមួយ​ ឬ​​ច្រើន ដូច​ជាទាក់ទង​នឹង​សមត្ថភាព​នៃ​ការ​ច្រ​បាច់ឈាមនៃ​សន្ទះឬ​ថត​បេះដូង។ មួយ​វិញទៀត បើ​ឪពុកម្ដាយ​ទារក​សង្ស័យ​ថា​កូន​មាន​ជំ​ងឺ​បេះ​ដូង​ពី​កំ​ណើត គ្រូពេទ្យ​អា​ចប្រើវិធី​នេះ​បានដើម្បី​បញ្ចាក់បាន។ គ្រូពេទ្យ​នឹង​សុំ​ធ្វើ​អេកូ​បេះដូង TEE ប្រសិន​បើ៖ អេកូ​បេះដូង​ធម្មតា TTE មិន​ច្បាស់។ លទ្ធ​ផល​អេកូ​មិន​ច្បាស់​អាច​មក​ពីរូបរាង​របស់​ទ្រូង ជំងឺសួត ឬ​ក៏​ខ្លាញ់​ក្នុង​ខ្លួន​ច្រើន​ពេក។ មាន​កន្លែង​ដែល​ត្រូវ​ពិនិត្យ​មើល​ឲ្យ​កាន់​តែ​លម្អិត។ អត្ថបទពាក់ព័ន្ធ៖ Pacemaker Insertion (វះកាត់ដាក់ថ្មបេះដូង) ស្វែងយល់មុនធ្វើតេស្ត៣- តើ​ខ្ញុំ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ធ្វើ​អេកូបេះដូង? យោង​តាម​អ្នក​ឯក​ទេស​ជា​ច្រើន​បាន​និយាយថាការ​ពិនិត្យបេះ​ដូង​ជាប្រចាំ​គឺ​មិន​ចាំ​បាច់ទេ ទោះជា​អ្នក​ជំ​ងឺ​ភាគ​ច្រើនសុំ​គ្រូ​ពេទ្យ​ធ្វើ​ដោយខ្លួន​ឯងក៏ដោយ។ ក្រៅ​ពី​អេកូ​បេះដូង​ក៏​មាន​វិធី​ផ្សេង​ទៀត​ដែរ​ដូច​ជា៖ ស្កេន MRI បេះដូង ពេល​ដែល​គ្រូពេទ្យ​ត្រូវ​ការ​រូបភាព​លម្អិត​ និង​ជាក់លាក់​នៃ​ផ្នែក​ខាង​ក្នុង​បេះដូង។ តេស្ត​នេះ​ប្រើ​ដែន​ម៉ាញ៉េទិច […]


ជំងឺលើសសម្ពាធឈាម

វិធីមានប្រសិទ្ធភាពបំផុតការពារលើសឈាមពេលពពោះ

ស្រីៗគ្នាយើង​ធ្លាប់​ពពោះ យល់​អារម្មណ៍​នេះ​ច្បាស់​ជាងគេ ព្រោះកំពុងពពោះ​ថាវា​ពិបាក​ម្យ៉ាង​ហើយ ស្រាប់​តែសុខៗ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ថែមទៀត កាន់តែ​ពិបាកមួយកម្រិត​ទៀត មិនអ៊ីចឹង? ឈប់បារម្ភ​ទៅ​គ្នា​យើង "Hello គ្រូពេទ្យ" មានវិធី​ការពារពិសេស​ចង់ណែនាំ។ លើស​ឈាម​ពេល​ពពោះ (Gestational hypertension) សំដៅ​លើ​ស្ថានភាព​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​ស្រាប់​តែ​ឡើង​សម្ពាធ​ឈាម បន្ទាប់​ពីបេប៊ី​ក្នុង​ផ្ទៃ​មាន​អាយុ ២០ សប្ដាហ៍​ឡើង។ ទោះ​បី ស្ថាន​ភាព​នេះ​តែ​កើត​ជា​ទូទៅ​ក៏​ពិត​មែន ប៉ុន្តែ​ស្រីៗ​មាន​ផ្ទៃពោះ​ភាគ​ច្រើន កើត​ជំងឹ​នេះ អាច​រង​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន។ កត្តា​ហានិភ័យ​ខ្ពស់​លើ​ស្រីៗ​កំពុង​ពពោះ - ទើប​ពពោះ​ដំបូង - អាយុ​ក្រោម ២០ឆ្នាំ ឬ​ចាស់​ជាង ៤០ឆ្នាំ - ពពោះ​កូន​ច្រើន - បង​ស្រី ឬ​ម៉ាក់​ធ្លាប់​មាន​ជំងឺ​លើស​ឈាម​ពេល​ពពោះ - ធាត់​លើស​គីឡូ មាន​ជំងឺ​លើស​ឈាម ឬ​ជំងឺ​តម្រង​នោម មុន​មាន​ទៃ​ពោះ។ ទោះ​គ្មាន​វិធី​បង្ការ​ពិត​ប្រាកដ​ក៏​ដោយ តែ​អាច​ព្យាយាម​សាកល្បង​វិធី​នេះ​បាន ១- តាមដានជាមួយពេទ្យ អំឡុង​មាន​ផ្ទៃ​ពោះ ហើយ​សង្ស័យ​មាន​ជំងឺ​នេះ សូម​ប្រញាប់​ទៅ​ជួប​ពេទ្យ​រាល់​ការ​ណាត់ ព្រោះ​បើ​ពេទ្យ​ពិនិត្យ​ឃើញ​ថា សុខភាព​មាន​បញ្ហា​កាន់​តែ​លឿន នោះ​ការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ងាយ​ជោគ​ជ័យ។ សូម​ពិគ្រោះ​ជាមួយ​ពេទ្យ​ពី​វិធី​គ្រប់គ្រង​សម្ពាធ​ឈាម។ ២- ញ៉ាំវីតាមីន ទទួល​បាន​វីតាមីន​គ្រប់គ្រាន់​ជួយ​ឲ្យ​បេប៊ី​ក្នុង​ផ្ទៃ​លូត​លាស់​ល្អ ហើយ​សុខភាព​ទាំង​ម៉ាក់ៗ​ និង​អូនៗ​ក៏​ល្អ​ដូចគ្នា។ អាស៊ីដ​ហ្វូលីក (Folic acid) និង​កាល់ស្យូម អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នាំ​ឲ្យ​លើស សម្ពាធ​ឈាម​ពេល​ពពោះ​បាន។ ៣- របបអាហារល្អ ពិភាក្សា​ជាមួយ​ពេទ្យ​ពី​ទម្ងន់​ដែល​សក្តិសម​សម្រាប់​យើង និង​កម្រិត​អំបិល (ជាតិប្រៃ) គួរ​ញុំា។ […]


ជំងឺលើសសម្ពាធឈាម

មានបញ្ហាលើសឈាមហើយក៏មានផ្ទៃ​ពោះទៀត ត្រូវចេះវិធីការពារទាំងនេះ

នែ៎! ស្រីៗ​គ្នា​យើង ប្រយ័ត្ន​ផង បើ​មាន​ជំងឺ​លើស​ឈាម​រ៉ាំរ៉ៃ ហើយ​មាន​ផ្ទៃ​ពោះ អត់​ចេះ​ការពារ​សុខភាព អាច​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទាំង​​ម៉ាក់ៗ និង​បេប៊ី។ ប៉ុន្តែ​កុំ​ទាន់​បារម្ភ អត្ថបទ "Hello គ្រូពេទ្យ" មួយនេះ​អាច​ជួយ​បង្ការ​បញ្ហា​ គេច​ផុត​ពី​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ពេល​ពពោះ​បាន។ នៅ​ពេល​សម្ពាធ​ឈាម​កើន​ដល់ ១៤០/៩០ មិល្លីម៉ែត្រ​បារ៉ត ឬ​ខ្ពស់​ជាង​នេះ មាន​ន័យ​ថា​យើង​មាន​ជំងឺ​លើស​ឈាម។ ទោះ​យ៉ាង​ណា ស្រីៗ​គ្នា​យើង​មាន​ជំងឺ​នេះ​ភាគ​ច្រើន នៅ​តែ​អាច​មាន​ផ្ទៃ​ពោះ​ យក​អូនៗ​ថ្លោស​គួរ​ឲ្យ​ខ្នាញ់​បាន​ គ្រាន់​តែផល​ប៉ះ​ពាល់​ខ្លះៗ។ ពិសេស​អំឡុងពេល​ពពោះ ជំងឺ​លើស​ឈាម​អាច​នឹង​លេច​ឡើង នាំឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្លាំង នៅ​មុន​សប្តាហ៍​ទី ២០ នៃ​គភ៌ ឬ​ក្រោយ​សម្រាល​បេប៊ី ១២ សប្តាហ៍។ វិធី​សាស្ត្រ​គ្រប់គ្រង​ជំងឺ​លើស​ឈាម​រ៉ាំរ៉ៃ​ពេល​ពពោះ ទោះមិន​អាច​ព្យាបាល​ជំងឺ​នេះ​ជា​ដាច់បាន យើង​នៅ​តែ​អាច​គ្រប់​គ្រង​ជំងឺ​នេះ​ពេល​មាន​ផ្ទៃពោះ​បាន តាម​រយៈ​វិធី​ងាយៗ​ដូច​ខាង​ក្រោម៖ - ជួប​ពេទ្យ​តាម​ការ​ណាត់​ឲ្យ​បាន​ទៀងទាត់ - កុំ​ជក់​បារី ផឹកស្រា ឬ​លេប​ថ្នាំ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ពេទ្យ - តាមដាន​គីឡូ​​កុំ​ឲ្យ​លើស​ពី​គីឡូ​ដែល​ពេទ្យ​​​កំណត់ - កុំ​ស្រ្តេស​ច្រើន ទោះ​រវល់​​ការងារ ឬ​មាន​ក្មេងៗ​ត្រូវ​មើល​ក៏ដោយ គួរ​ឆ្លៀត​ពេល​សម្រាក​ខ្លះ​ទៅ - ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព និង​កុំ​ញ៉ាំ​ប្រៃពេក ព្រោះ​វា​មាន​​ជាតិ​សូដ្យូម ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង - ធ្វើ​សកម្មភាព​ឲ្យ​​ច្រើន លើក​លែង​តែ​ស្រីៗ​មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ទើប​ពេទ្យ​ឲ្យ​​សម្រាក - ដើរ ឬ​ហែល​ទឹក ៤-៥ ដង​ក្នុង​មួយ​សប្តាហ៍ ទើប​ល្អ​សម្រាប់​ម៉ាក់ […]


ជំងឺលើសសម្ពាធឈាម

ចង់​រក្សា​សម្ពាធ​ឈាម​បាន​ល្អ​ ត្រូវ​ដឹង​ថ្នាំ​ប្រភេទ​ណា​មាន​ប្រសិទ្ធ​ភាព

ដូច​គ្នា​យើង​ដឹង​ស្រាប់! លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ ពី​មុន​ធ្លាប់​កើត​លើ​ចាស់ៗ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​កុំ​ថា​ចាស់ ក្មេងៗ វ័យ​ជាង ២០-៣០ ឆ្នាំ​ក៏​កើត​ដែរ។ អ៊ីចឹង​គួរ​ប្រយ័ត្ន​បន្តិច ពិសេស​រឿង​ញ៉ាំ​ចំណី និង​ឡើង​គីឡូ ប៉ុន្តែ​បើ​កើត​ហើយ​ក៏​មិន​ចាំ​បាច់​ស្លន់​ស្លោរ​ដែរ ត្រូវ​ដឹង​វិធី​គ្រប់​គ្រង​ស្ថាន​ភាព​ឈឺ​វិញ ជួយ​ឲ្យ​យើង​រស់​សប្បាយ​រីករាយ​ដដែល​ទេ។ “Hello គ្រូពេទ្យ” ពេល​នេះ​ចង់​ណែ​នាំ​គ្នា​យើង ក៏​ដូច​ម៉ាក់​ប៉ា អ៊ុំៗ​យើង ពី​ប្រភេទ​ថ្នាំព្យាបាលលើស​ឈាម​ជម្រើស​ផ្សេង​ទៀត មិន​សូវ​មាន​អ្ន​កដឹង ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម​យើង​បាន​ល្អ។ ពពួក​ថ្នាំ​បញ្ចុះ​ឈាម ដូច​ជា​ពពួក Beta-blockers, Angiotensin II receptor blockers, Calcium channel blockers និង ACE inhibitors ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ថ្នាំ​ជម្រើស​ទី ១​ ដើម្បី​ព្យាបាល​ជំងឺ​លើស​ឈាម។ ដោយ​ឡែក​ក្រៅ​ពី​នេះ នៅ​មាន​ថ្នាំ​មួយ​ចំនួន​ទៀត ​គេ​អាច​ប្រើ​អម​ជាមួយ ឬ​ប្រើ​ជំនួស​ពេល​ថ្នាំ​ជម្រើស​ទី ១ មិន​មាន​ប្រសិទ្ធភាព។ យើង​ហៅ​ថា ថ្នាំ​ជម្រើស​ទី២។ ១- ប្រភេទថ្នាំជម្រើសទី២ ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ជម្រើស​ទី ២ ដែល​មាន​ប្រសិទ្ធ​ខ្ពស់ ដូច​ជា ​ពពួក​ថ្នាំ Alpha-adrenergic​ blockers​(Alpha-blockers) ថ្នាំ Central Agonists […]


ជំងឺលើសសម្ពាធឈាម

បើ​លើស​ឈាម ​គួរ​ព្យាបាល​បែបណា?

សម័យ​នេះ​ ខុសពី​សម័យ​មុន ជំងឺ​ក៏​វិវត្ត​ទៅ​តាម​សម័យ​កាល​ដូច​គ្នា ពិសេស​លើសឈាម​ដែល​ធ្លាប់​តែ​ស្គាល់ជា​ជំងឺ​មនុស្ស​ចាស់ ពេល​នេះ​ក្មេងៗ​ពេញ​កម្លាំង​ក៏​កើត​ដែរ។ ព្យាបាល​ជំងឺ​លើស​ឈាម​ មាន​ច្រើន​វិធីសាស្ត្រ ដូចជា ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ ការ​ប្រើ​ថ្នាំ​ពេទ្យ កត្តា​អាយុ និង​ស្ថានភាព​អ្នក​ជំងឺ សុទ្ធ​តែ​សំខាន់។ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម ពេទ្យ​អាច​ឲ្យ​យើង​ប្រើ​ថ្នាំ​មាន​ប្រសិទ្ធភាព​មួយចំនួន​ដូចជា៖ ១- ថ្នាំបញ្ចុះទឹកនោមប្រភេទ Thiazide ថ្នាំ​នេះជួយ​ឲ្យ​សម្ពាធ​ឈាម​យើង​​ថយ​ចុះ តាម​ការ​បញ្ចុះ​ជាតិ​ទឹក និង​អំបិល តាម​តម្រង​នោម ព្រោះ​ថ្នាំ​នេះអាច​ជួយ​ឲ្យ​យើង​នោម​ច្រើន។ ២- ពពួកថ្នាំផ្សេងទៀត - Aldosterone antagonists ក៏​ជួយ​បន្ថយ​ការ​បឺត​ទុក​អំបិល ​និងទឹក។ - ពពួក​ថ្នាំ​បញ្ចុះ​ឈាម Beta blockers មាន​នាទី​ជួយ​ពង្រីក​សរសៃ​ឈាម និង​បន្ថយ​ចង្វាក់​បេះដូង។ Acebutolol (Sectral)​ និង​ Atenolol (Tenormin) ស្ថិត​ក្នុង​ក្រុម​ថ្នាំ Beta blockers ត្រូវ​គេ​ប្រើ​ញឹកញាប់ ជាង​ថ្នាំ​ផ្សេងៗ​ទៀត។ ពពួក​ថ្នាំ Beta blockers គួរ​ប្រើ​ផ្សំ​ជាមួយ​ថ្នាំ​ផ្សេង ​ដើម្បីឲ្យ​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់។ - ពពួកថ្នាំ Angiotensin-converting enzyme (ACE) inhibitors ក៏​អាច​ប្រើ​ ដើម្បី​ព្យាបាល​ជំងឺ​លើស​ឈាម​បាន​ដែរ។ ថ្នាំ​នេះ​ជួយការពារ កុំ​ឲ្យ​ស្ទះ​ក្នុង​សរសៃ​ឈាម ដោយ​ពង្រីក​សរសៃ​ឈាម​ឲ្យ​ធំ។ […]


ជំងឺលើសសម្ពាធឈាម

លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់?

គ្នាយើងភាគច្រើនឲ្យតែឮជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់ អាចគិតថាដូចគ្នា ជាជំងឺតែមួយ ប៉ុន្តែរឿងនេះជាការភ័ន្តច្រឡំ ព្រោះទាំងពីរមិនដូចគ្នាទេ គ្រាន់តែថាករណីខ្លះអាចមានទំនាក់ទំនងនឹងគ្នាប៉ុណ្ណោះ។ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ ច្បាស់ជាដឹងមិនខាន។ ១- ជំងឺលើសឈាម លើសឈាម ជាជំងឺរ៉ាំរ៉ៃ កើតឡើង ពេលសម្ពាធឈាមឡើងខ្ពស់រហូត ដោយមិនទាក់ទងជាមួយអ្វីយើងញ៉ាំ ឬសកម្មភាពយើងបានធ្វើនោះទេ។ យ៉ាងណា កត្តារស់នៅប្រចាំថ្ងៃ ជាមូលហេតុធំមួយនាំឲ្យកើតជំងឺនេះ។ ផឹកស្រា ជក់បារីជាប្រចាំ ធាត់លើសគីឡូ ញ៉ាំប្រៃ មានជំងឺរ៉ាំរ៉ៃ ដូចជា ទឹកនោមផ្អែម សុទ្ធតែប្រឈមមុខខ្ពស់នឹងជំងឺលើសឈាម។ ដោយសារលើសឈាមជាជំងឺតំណពូជ មានសមាជិកគ្រួសារកើត​ជំងឺនេះ យើងកាន់​មានភាគរយខ្ពស់ប្រឈមមុខកើតជំងឺនេះដូចគ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ពេលសម្ពាធឈាម ១២០/៨០ មិល្លីម៉ែត្របារត និង ១៤០/៩០ មិលី្លម៉ែត្របារត ជាសញ្ញាបង្ហាញថាអាចវិវត្តទៅរកជំងឺនេះ បើយើងមិនមានវិធានការបញ្ចុះសម្ពាធឈាមទេនោះ។ ដើម្បីបញ្ចុះសម្ពាធឈាម ត្រូវផ្លាស់ប្ដូរការរស់នៅ ឈប់ផឹកស្រា ឬជក់បារី បន្ថយការញ៉ាំកាហ្វេ បន្ថយអំបិល ឬអាហារប្រៃ ហើយបើមានជំងឺរ៉ាំរ៉ៃផ្សេងទៀត ឆាប់ទៅរកគ្រូពេទ្យ។ គ្នាយើងមានសម្ពាធឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ ត្រូវលេបថ្នាំដើម្បីបញ្ចុះឈាម។ [embed-health-tool-heart-rate] សរុបសេចក្តី សម្ពាធឈាមឡើងខ្ពស់មិនមែនបានន័យថា យើងមានជំងឺលើសឈាមទេ […]


បេះដូងដើរខុសចង្វាក់

​ស្រា អាច​ធ្វើ​ឲ្យ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន

គ្នាយើង​ធ្លាប់​ឮ ឬ​ឃើញ​ចាស់ៗ ពេល​បាយ​ដាក់​ស្រា​មួយ​ពែង ធ្វើ​ឲ្យ​បាយ​កាន់​តែ​ឆ្ងាញ់ សុខភាព​កាន់​តែ​ល្អ មិនចឹង? ប៉ុន្តែ "Hello គ្រូពេទ្យ" ចង់​ប្រាប់​ថា​ខុស​ហើយ​ ព្រោះ​អ្វី​ទាំងអស់​គ្រាន់​ជា​ការ​គិត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ប៉ុណ្ណោះ ហើយ​អ្នក​វេជ្ជសាស្ត្រ​រក​ឃើញ​ថា ផឹក​ស្រា​ទោះ​តិច​តួច​ក្តី នៅ​តែ​អាច​មាន​បញ្ហា​បេះដូង ពិសេស​ជំងឺ​ Atrial Fibrillation។ ១- អីជាជំងឺ Atrial Fibrillation? ទម្លាប់​ញ៉ាំ​ស្រា ទោះ​ញ៉ាំ​បន្តិច​ក្តី ថត​បេះដូង​ឆ្វេង​ខាង​លើ អាច​នឹង​រីក​មាឌ នាំ​ឲ្យ​មាន​ហានិភ័យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ពេល​ថត​បេះដូង​ឆ្វេង​ខាង​លើ​រីក​មាឌ បង្ក​បញ្ហា​មួយ​ទៀត​គឺ Atrial Fibrillation កើត​ឡើង ពេល​បេះដូង​លោត​ញាប់​​ខុស​ប្រក្រតី។ Atrial Fibrillation ធ្វើ​ឲ្យ​បរិមាណ​ឈាម​ឡើង​ក្នុង​ថត​បេះដូង​ឆ្វេង​ខាង​លើ បណ្តាល​ឲ្យ​មាន​ដុំ​កំណក​ឈាម​កើត​ឡើង។ បើ​ទុក​កាន់​តែ​យូរ នឹង​ធ្វើ​ឲ្យ​ដុំ​កំណក​ឈាមបែក បង្ក​ឲ្យ​ខូច​សរសៃ​ឈាម​ចិញ្ចឹម​ខួរ​ក្បាល ធ្វើ​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​តែ​ម្តង។ ចំពោះ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល វិទ្យាស្ថានជាតិ​អាមេរិក​ជំងឺ​ប្រព័ន្ធ​ប្រសាទ និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (American National Institute of Neurological Disorders and Stroke) បង្ហាញ​ថា ១៥ % នៃ​អ្នក​ជំងឺ​នេះ ធ្លាប់​មាន​បញ្ហា Atrial Fibrillation មុន​នឹង​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ២- ទំនាក់ទំនងរវាងស្រា […]


ខូចបេះដូង

History And Physical Exam For Heart Failure (ប្រវត្តិខ្សោយបេះដូង និងពិនិត្យរាងកាយ)

និយមន័យ ១- អ្វី​ទៅ​ជា​ប្រវត្តិ​ជំងឺខ្សោយ​បេះដូង និង​ពិនិត្យ​រាងកាយ? ទោះជា​ជំងឺ​ខ្សោយ​បេះដូង ​មាន​រោគ​សញ្ញាញឹកញាប់​ក៏​ពិត​មែន ជា​ពិសេស​ចំពោះ​មនុស្ស​ចាស់ តែ​ការ​ធ្វើ​រោគវិនិច្ឆ័យ​តែង​តែនៅ​មាន​ចន្លោះ​ខ្វះខាត​មួយ​ចំនួន។ សួរនាំ​ប្រវត្តិ​ជំងឺ​ឲ្យ​ហ្មត់ចត់ ​ជា​រឿង​ចាំ​បាច់ មិន​ត្រឹមតែ​សញ្ញា​កំពុង​មាន​ទេ​ ត្រូវ​រក​សញ្ញា​ជំងឺ​ពាក់ព័ន្ធ​ខ្លះ​ទៀត ដូច​ជា​ ជំងឺ​សរសៃ​ឈាម​បេះដូង លើស​ឈាម និង​ខូច​ប្រឹស​បេះដូង​ជាដើម។ ​ត្រូវ​ដឹង​ថា​អ្នកជំងឺ​ធ្លាប់មាន​បញ្ហា​ពាក់ព័ន្ធ​បេះដូង​ណា​មួយ​អត់ ដូច​ជា​ករណីស្លោកសាច់ដុំ​បេះដូង។ ជំហាន​ដំបូង ដើម្បីធ្វើ​រោគ​វិនិច្ឆ័យជំងឺ​ខ្សោយ​បេះដូង ត្រូវ​ដឹង​ប្រវត្តិជំងឺ​ឲ្យ​បាន​ពេញ​លេញ រាប់​បញ្ចូលទាំង​មានជំងឺ​កាល​ពី​មុន និង​រោគ​សញ្ញា ​កំពុង​មាន​បច្ចុប្បន្ន។ កត់ត្រា​សម្ពាធ​ឈាម ​និង​ចង្វាក់បេះដូង ព្រោះ​សម្ពាធ​ឈាម​ខ្ពស់ ទាប​ ឬធម្មតា ជា​រឿង​ត្រូវ​ដឹង​ជា​ចាំ​បាច់។ ស្ថានភាព​​អ្នកជំងឺ​អាច​អាក្រក់ ​បើ​សម្ពាធ​ឈាម​ខាង​លើ (Systolic) ទាប​ជាង ៩០-១០០ មិល្លីមែត្រ​បារ៉ត ​ដោយ​សារ​មិន​បាន​ព្យាបាល​ដោយ​ពពួក​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ ដូច​ជា Angiotensin-Coverting Enzyme (ACE) inhibitors ពពួ​កថ្នាំ Beta Blockers ឬថ្នាំ​បញ្ជុះ​ទឹក​នោម។ ២- ហេតុអ្វី​ត្រូវ​សាកសួរ​ប្រវត្តិ​ជំងឺ និង​ពិនិត្យ​រាងកាយ? ការ​ពិនិត្យ​ទាំង​នេះ​ត្រូវ​ធ្វើ​ប្រសិន​ជាយើង​ធ្លាប់​មាន​អាការៈ​ឈឺទ្រូង ពិសេស​ចាំបាច់​បំផុត សម្រាប់​អ្នក​កើត​ជំងឺ​បេះដូង។ ស្វែងយល់មុនធ្វើតេស្ត ៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ពិនិត្យ? រឿងនេះ​សំខាន់​ណាស់​ ​យើង​ត្រូវ​ធ្វើរោគ​វិនិច្ឆ័យ ជំងឺ​ខ្សោយ​បេះដូងឲ្យ​បាន​លឿន ដើម្បី​ដឹង​ពី​ស្ថានភា​ពជំងឺ ​មូលហេតុ​បង្ក ដើម្បី​អាច​ជួយ​បង្ការ​ករណី​​ខូច​មុខងារ​សាច់ដុំ​បេះដូង​តែម្តង។ យ៉ាង​ណា នៅ​តែ​មាន​ការ​លំបាក​ដើម្បី​រោគ​វិនិច្ឆ័យ ​ព្រោះ​ជំងឺ​នេះ​បញ្ចេញ​សញ្ញា​ខុសៗ​គ្នា […]


ជំងឺបេះដូង

Heart Failure (ខ្សោយ​បេះដូង)

និយមន័យ ១- អ្វី​ទៅ​ជា​ជំងឺ​ខ្សោយ​បេះដូង? ជំងឺ​ខ្សោយ​បេះដូង សំដៅ​លើ​ស្ថាន​ភាព​ចុះ​ខ្សោយ​សាច់ដុំ​បេះដូង​ក្នុង​ការ​ច្របាច់​ឈាម​ ហើយ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បន្ត​បន្ទាប់​ដូច​ជា៖ – បេះដូង​មិន​អាច​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​រាង​កាយ​គ្រប់​គ្រាន់ – ឈាម​ចាល់​ក្នុងថត​បេះដូង ធ្វើ​ឲ្យ​កើន​សម្ពាធ​នៅ​ជញ្ចាំង​បេះដូង – បេះដូងត្រូវ​ពន្លា​ដើម្បីស្តុក​ទុក​ឈាម​បាន​ច្រើន – ដោយ​សារ​បញ្ហា​នេះ បញ្ហា​តម្រង​នោម​ធ្វើ​ឲ្យ​រាង​កាយ​ស្តុក​ទឹក និង​អំបិល​កាន់​តែ​ច្រើន បណ្តាល​ឲ្យ​សរីរាង្គ​មួយ​ចំនួន​ហើម។ ជំងឺនេះ​កើត​ឡើង​ទាំង​សង​ខាង​នៃ​បេះដូង ធម្មតា​កើត​នៅ​ផ្នែក​ខាង​ឆ្វេង​មុន ​ទើប​រាល​ដាល​ដល់​ផ្នែក​ខាង​ស្តាំ ហើយបើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ អាច​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត។ ២- ជំងឺ​នេះកើត​ញឹកញាប់ដែរទេ? អាច​កើត​មាន​លើ​មនុស្ស​គ្រប់វ័យ តែ​ជា​ញឹកញាប់​ចំពោះ​មនុស្ស​ចាស់។ ករណី​ខ្លះ​ក្មេងៗ​ក៏​អាច​កើត​មាន​ដូចគ្នា ដោយ​សារ​បញ្ហា​បេះដូង​ពី​កំណើត។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? រោគ​សញ្ញា​ទូទៅ​រួម​មាន៖ – ចង្អោរ – ហត់ – ឈឺ​ទ្រូង – អស់​កម្លាំង – លែង​ឃ្លាន​អាហារ – ឡើង​ទម្ងន់​គ្មាន​មូលហេតុ – បេះដូង​លោត​មិន​ប្រក្រតី – ចេះ​តែ​ចង់​ជុះ​នោម​នៅ​ពេល​យប់ – ក្អក​មាន​ឈាម​ និង​កណ្តាស​ញឹកញាប់ – ហើម​ពោះ ហើម​ជើង ក​ជើង និង​បាតជើង។ ហើយ​វា​ក៏​មាន​សញ្ញា​ផ្សេងទៀត​ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ​នេះ​ដែរ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​ពត៌មាន​បន្ថែម។ ៤- ពេល​ណា​ត្រូវ​ជួប​ពេទ្យ? កុំ​អែអង់ ប្រញ៉ាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ បើ​មាន​រោគ​សញ្ញា​ដំបូង​ដូច​ជា ឈឺ​ទ្រូង ហត់​ ក្អក​មាន​ឈាម ឬ​សន្លប់​ជាដើម។ ប្រឹក្សា​ជា​មួយ​ពេទ្យ​នៅ​ពេល​ណា​យើង​រង​ផល​ប៉ះពាល់​ ក្រោយ​ព្យាបាល ឬ​រោគសញ្ញា​កាន់តែ​ខ្លាំង​ឡើង។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ មូលហេតុបង្ក ៥- អ្វីខ្លះជាមូលហេតុបង្ក? អាច​បណ្តាល​មក​ពី​ផល​រំខាន​ក្រោយ​ជំងឺ​សរសៃ​ឈាម​បេះដូង ដែល​បាន​បំផ្លាញ​សាច់ដុំ​បេះដូង។ ជំងឺ​ទាំង​នោះ​មាន​ដូចជា ជំងឺ​លើស​ឈាម គាំង​បេះដូង សាច់​ដុំ​បេះដូង ​ប្រឹស​បេះដូង ការ​ឆ្លង​មេរោគ ចង្វាក់​បេះដូង​លោត​មិន​ទៀង​ទាត់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ