សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

បើចង់ឲ្យក្រពះពោះវៀនមានសុខភាពល្អ អាចសង្កេតឃើញសញ្ញាទាំង៥នេះ

របប​អាហារ ស្រ្តេស អាលែកហ្ស៊ី និង​បញ្ហា​រំលាយ​អាហារ សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​សុខភាព​ក្រពះ​ពោះវៀន។ ហេតុ​នេះ​ហើយ ​គ្នា​យើង​គួរ​សង្កេត​មើល​សញ្ញា​មួយ​ចំនួន​ បញ្ជាក់​ថា​ក្រពះពោះវៀន​យើង​មាន​សុខភាព​ល្អ និង​ស្វែង​យល់​ពី​គន្លឹះ​ថែទាំ​​មួយ​ចំនួន។ ប្រសិន​បើ​យើង​​ចង់​ដឹង​ថា​ ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ ឬ​អត់​នោះ យើង​អាច​មើល​សញ្ញា​​ខាង​ក្រោម​នេះ៖ ១. ការ​បន្ទោបង់​ទៀងទាត់ សម្រាប់​អ្នក​ដែល​មាន​សុខភាព​ក្រពះ​ពោះវៀន​ល្អ គឺ​អាចបន្ទោបង់​ចន្លោះ​ពី​៣​ដង​ក្នុង​១​សប្តាហ៍ ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​លាមក​មាន​សភាព​ទន់​ និង​ងាយ​ស្រួល​បន្ទោបង់។ ប៉ុន្តែ​ ក្នុង​ករណី​ដែល​​យើង​ខាន​បន្ទោរបង់​លើស​ពី​ពីរ​បី​ថ្ងៃ​ឡើង​​ទៅ គួរ​តែពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យជំនាញ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. មាន​ថាមពល​ក្លៀវក្លា ប្រសិនបើ​យើង​នៅ​តែ​មាន​ថាមពល​ក្លៀវក្លា​ ដោយ​មិន​ចាំបាច់​គេង​មួយ​ភ្លែត ឬ​​​ទាល់​តែ​បាន​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​​ទេ​នោះ បាន​ន័យ​ថា​រាងកាយ​យើង​កំពុង​តែ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ត្រឹមត្រូវ​ល្អ។ ផ្ទុយ​ទៅ​វិញ រាងកាយ​យើង​នឹង​បញ្ជូន​ថាមពល​បម្រុង​ទុក (Stored energy) ទៅ​កាន់​ក្រពះ ឬ​ពោះវៀន​ច្រើន​ជាង​សរីរាង្គ​ផ្សេង​ទៀត ប្រសិនបើ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​មិន​ត្រឹមត្រូវ។ ក្នុង​ន័យ​នេះ រាងកាយ​នឹង​ព្យាយាម​ជួសជុល​អតុល្យភាព ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​ឧស្សាហ៍​អស់​កម្លាំង។ ៣. ហ្គាស និង​ខ្យល់​ក្នុង​ក្រពះ​ពោះវៀន ជា​ធម្មតា គ្នា​យើង​អាច​​ដើរ​ខ្យល់​ ឬ​ផោម​ចន្លោះ​ពី​១៣ ដល់​២១​ដង​ក្នុង​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​មាន​ហ្គាស​ក្នុង​ក្រពះ​ពោះវៀន​ច្រើន​ ឬ​ផើម​មាន​ក្លិន​ខ្លាំង នោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​ក្រពះ​ពោះវៀន​ដែរ។ [embed-health-tool-bmr] ៤. មាន​ស្មារតី​ល្អ ជាមួយ​គ្នា​នេះ​ដែរ សមត្ថភាព​ក្នុង​ការ​ផ្តោតអារម្មណ៍ និង​​ស្មារតី​ល្អ​ មាន​ទំនាក់ទំនង​ជិតស្និទ្ធិ​ទៅ​នឹង​សុខភាព​ក្រពះ​ពោះវៀន​។ បើ​សុខភាព​ក្រពះ​ពោះវៀន​​ដំណើរការ​មិន​ល្អ​ទេ​នោះ យើង​អាច​នឹង​ឆាប់​ភ្លេចភ្លាំង ឬ​ពិបាក​ផ្តោត​អារម្មណ៍។ លើស​ពី​នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

រលាកពោះវៀនរ៉ាំរ៉ៃ

ស្ករគ្រាប់ និងភេសជ្ជៈបន្ថែមពណ៌ អាចបង្ករឲ្យរលាកពោះវៀនរ៉ាំរ៉ៃ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បន្ថែម​ពណ៌​ទៅ​លើ​អាហារ​ ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​ ដើម្បី​ជួយ​ឲ្យ​អាហារ​កាន់​តែ​មាន​ភាព​ទាក់ទាញ។ ប៉ុន្តែ​ អាហារ​ប្រភេទ​នេះ អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ច្រើន ក៏​ដូចជា​អាច​បំផ្លាញ​ដល់​សុខភាព​ពោះវៀន​របស់​យើង​។ ជាក់ស្តែង​ តាម​ការ​សិក្សា​ថ្មី​មួយ​​បាន​បង្ហាញ​ថា ការ​ញ៉ាំ​សារធាតុ​បន្ថែម​ពណ៌​Allura Red​រយៈពេល​យូរ ដែល​​មាន​នៅ​ក្នុង​ស្ករ​គ្រាប់​ ភេសជ្ជៈ​ដែល​មាន​ជាតិ​​កាហ្វេអ៊ីន ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ និង​Cerealsមួយ​ចំនួន​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ (IBDs) ជំងឺ​Crohn's disease និង​ជំងឺ​រលាក​ពោះវៀន​ធំ​។ គ្រោះថ្នាក់​នៃ​សារធាតុAllura Redលើ​សុខភាព​ពោះវៀន ​​អ័រម៉ូន​Serotonin ដែល​មាន​នៅ​ក្នុង​ពោះវៀន​ ជា​​កត្តា​ចម្បង​ដែល​​រុញច្រាន​សារធាតុ​បន្ថែម​ពណ៌​Allura Red​ឲ្យ​​ជ្រាប​ចូល​ទៅ​ក្នុង​ពោះវៀន។ ជាង​នេះ​ទៅ​ទៀត ការ​ញ៉ាំ​សារធាតុ​​មួយ​នេះ ក៏​អាច​ប៉ះបង្កឲ្យ​អាលែកហ្ស៊ី វិបត្តិ​ប្រព័ន្ធ​ភាព​ស៊ាំ ​​បញ្ហា​អាកប្បកិរិយា​ រួម​ទាំង​បញ្ហា​ផ្ចង់​អារម្មណ៍ ចំពោះ​កុមារ​ផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​មូលហេតុ​បង្ក​នៃ​​​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ថ្វី​ត្បិត​តែ​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​សិក្សា​បាន​បង្ហាញ​ថា កត្តា​ហ្សែន​ អតុល្យភាព​Microbiota និង​ពពួក​អាហារ​​កែច្នៃ ដូចជា​​សារធាតុ​បន្ថែម​ពណ៌​​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មួយ​នេះ។ [embed-health-tool-heart-rate] រោគសញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ​ពោះវៀន​រ៉ាំរ៉ៃ រោគសញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ​ពោះវៀន​រ៉ាំរ៉ៃ អាច​ប្រែប្រួល​អាស្រ័យ​លើ​ផ្នែក​​នៃ​ពោះវៀន​ដែល​រលាក​។ អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​នេះ ច្រើន​មាន​អាការៈ​ចុកពោះ រាក​មាន​ឈាម​ គ្រុន​ក្តៅ ស្រក​ទម្ងន់​ បាត់បង់​ចំណង់​អាហារ ឈឺ​បត់​ជើង​ធំ​ភ្លាម​ៗ និង​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក។ ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល ជំងឺ​រលាក​ក្រពះ​ពោះវៀន​រ៉ាំរ៉ៃ​អាច​បង្ក​ផល​វិបាក​ធ្ងន់ធ្ងរ​ ដូចជា​​ហូរ​ឈាម​ពោះវៀន​ […]


ជំងឺរាក

កត្ដាទាំងនេះទើបធ្វើឲ្យអ្នកញ៉ាំបន្លែឆៅ រាករូស

បន្លែមួយចំនួនយើងមិនត្រូវការចម្អិនក៏អាចញ៉ាំបានដែរ ពិសេសរសជាតិរបស់វាក៏ឆ្ងាញ់ និង សម្បូរសារជាតិចិញ្ចឹមក៏ច្រើនទៀត ដូចជាពពួកបន្លែស្ពៃ តាសក ជាដើម យើងអាចញ៉ាំជាអន្លក់ទៅតាមចំណង់ចំណូលចិត្ដ ប៉ុន្ដែបញ្ហានោះគឺ ការញ៉ាំបន្លែឆៅអាចប្រឈមនឹងការរាក ប៉ះពាល់ដល់សុខភាព ប្រសិនមិនបានប្រុងប្រយ័ត្នលើចំណុចមួយចំនួនដូចខាងក្រោម៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ការលាងសម្អាត បើចង់ញ៉ាំបន្លែស្រស់ ជម្រើសទី១ល្អបំផុតគឺការលាងសម្អាតតែម្ដង។ ព្រោះបន្លែស្រស់ប្រឈមមាន ពពួកសត្វល្អិត មេរោគ ពពួកបារ៉ាសិត ដែលតោងជាប់នៅបន្លែ។ ពេលលាងមិនបានស្អាតល្អ អាចបណ្ដាលឲ្យអ្នកញ៉ាំ ប្រឈបអាការ ចុកពោះ រាក ហើមពោះ។ ម្យ៉ាងវិញទៀត បន្លែស្រស់អាចមានជាប់មកជាមួយប្រភេទថ្នាំសម្លាប់សត្វល្អិតដែលគេប្រើប្រាស់ការពារបន្លែ អាចបណ្ដាលឲ្យអ្នកញ៉ាំពុល បង្កជាការរាករូស ចុកពោះ ជាមួយនឹងរោគសញ្ញាផ្សេងៗជាច្រើនទៀត ដូច្នេះត្រូវលាងឲ្យបានស្អាតល្អមុនពេលញ៉ាំ។ ២.បន្លែមានជាតិសរសៃមិនរលាយ ពពួកបន្លែដែលមានជាតិសរសៃមិនរលាយក្នុងទឹក ក៏អាចបណ្ដាលឲ្យយើងរាកបានដែរប្រសិនបើយើងញ៉ាំច្រើន ហើយញឹកញាប់។ សារជាតិនេះជំរុញឲ្យប្រព័ន្ធរំលាយអាហារធ្វើចលនាសកម្មជាងធម្មតា មិនតែប៉ុណ្ណោះក៏ធ្វើឲ្យលាមករាវ និងបញ្ចេញមកក្រៅលឿនផងដែរ។ បន្លែទាំងនោះមានដូចជា ស្ពៃ ការ៉ុត និង ប៉េងបោះ ដែលយើងមិនគួរញ៉ាំឆៅច្រើនពេកនោះទេ។ ៣.បញ្ហាប្រព័ន្ធរំលាយអាហារ ប្រព័ន្ធរំលាយអាហារមានការរលាក មិនអាចដំណើរការបានល្អ ក៏ជាផ្នែកមួយបណ្ដាលឲ្យយើង ញ៉ាំបន្លែឆៅបង្កឲ្យរាកបានដែរ។ តួយ៉ាងដូចជា អ្នកមានជំងឺ រលាកពោះវៀនរ៉ាំរៃ ជំងឺ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អនុវត្តទម្លាប់ ៥យ៉ាងនេះជួយឲ្យពោះវៀនមានសុខភាពល្អប្រសើរ

យើងក៏បានដឹងខ្លះហើយពីមុខងាររបស់ពោះវៀន ជួយស្រូបយកសារជាតិចិញ្ចឹមពីអាហារដើម្បីផ្គត់ផ្គង់រាងកាយទាំងមូល និងបញ្ចេញកាកសំណល់។ ព្រោះតែវាមានមុខងារសំខាន់យ៉ាងនេះ ទើបយើងត្រូវ​តែ​យកចិត្ដទុកដាក់ការពារឲ្យបានល្អ។ ខាងក្រោមជាទម្លាប់ងាយៗជួយឲ្យពោះវៀន មានសុខភាពល្អប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ទម្លាប់ញ៉ាំបន្លែ ការញ៉ាំបន្លែគ្រប់ប្រភេទឲ្យបានច្រើន ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ពិសេសប្រព័ន្ធរំលាយអាហារតែម្ដង ព្រោះបន្លែមានសារជាតិចិញ្ចឹមច្រើន បូករួមទាំងជាតិសរសៃផងដែរ។ ជាតិសរសៃនៅក្នុងបន្លែផ្ដល់ភាពងាយស្រួលដល់ប្រព័ន្ធរំលាយអាហារក្នុងការរំលាយជាងពពួកសាច់ ពិសេសសាច់ក្រហម និង សាច់កែច្នៃតែម្ដង។ ២.ញ៉ាំផ្លែឈើ ញ៉ាំផ្លែឈើឲ្យបានច្រើន ក៏មានគុណសម្បត្ដិមិនខុសគ្នាពីបន្លែនោះដែរ ជួយការពារពីការទល់លាមក ការរលាក និង​កាត់​បន្ថយហានិភ័យ​ជំងឺមហារីក ប៉ុន្ដែពពួកផ្លែឈើដែលយើងញ៉ាំ គឺជាប្រភេទ​​ផ្លែឈើស្រស់ មិនបានកែច្នៃបន្ថែមរសជាតិ។ ប្រភេទផ្លែទាំងនោះមានដូចជា ទំពាំងបាយជូរ ក្រូច ប៉ោម ចេក​ ស្រកា​នាគ ល្ហុងទុំ និង ផ្លែប៊ឺ ជាប្រភេទផ្លែឈើដែលងាយស្រួលក្នុងរំលាយ និង​ផ្ដល់ប្រូតេអ៊ីនច្រើនដល់សុខភាព។ ៣.ញ៉ាំត្រីច្រើនជាងសាច់ ត្រីសម្បូរសារជាតិចិញ្ចឹមច្រើន ពិសេសពពួកប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា៣។ វាជួយឲ្យពោះវៀនបំពេញមុខងារបានល្អ ម្យ៉ាងវិញទៀត សាច់ត្រីងាយស្រួលដល់ពោះវៀនស្រូបយកសារជាតិចិញ្ចឹមបានលឿន ជាងពពួក​សាច់ និង ប្រភេទអាហារខ្លាញ់គ្មានសុខភាព។ ៤.ហាត់ប្រាណ ហាត់ប្រាណជួយឲ្យសុខភាពបេះដូងរឹងមាំ ក៏អាចជួយឲ្យសម្រកទម្ងន់បាន មិនត្រឹមតែប៉ុណ្ណោះ ក៏អាចកាត់បន្ថយ​ហានិភ័យ កើតជំងឺមហារីកផ្សេងៗបានផងដែរ បូករួមទាំងជំងឺមហារីក ព្រោះវៀន។ ចូរបង្កើតទម្លាប់ហាត់ប្រាណឲ្យបានយ៉ាងហោច ៣០ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ទម្លាប់ពេលព្រឹកមួយ​ចំនួន អាចធ្វើឲ្យមានបញ្ហាក្រពះ

ក្រពះគឺជាសរីរាង្គធំមួយនៃប្រព័ន្ធរំលាយអាហារ ដែលមានមុខងារសំខាន់ ៣យ៉ាងគឺ រក្សាអាហារ បំបែកអាហារ និង បញ្ចេញអង់ស៊ីមរំលាយអាហារដើម្បីបញ្ជូនទៅកាន់ពោះវៀនតូច។ ប្រសិនបើក្រពះមានបញ្ហា នោះដំណើរការរំលាយ ក៏មិនប្រក្រតី ប៉ះពាល់ដល់ផ្នែកផ្សេងៗជាបន្ដបន្ទាប់។ ដូច្នេះគួរតែរក្សាសុខភាពក្រពះបានល្អ ដោយជៀសវាងទម្លាប់មិនល្អមួយចំនួន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ការផឹកទឹកត្រជាក់ ចង់ឲ្យសុខភាពក្រពះល្អគួរតែកាត់បន្ថយ ឬបញ្ឈប់ការផឹកទឹកត្រជាក់ខ្លាំងនៅពេលព្រឹក។ ព្រោះស្របពេលដែលក្រពះមិនទាន់ទទួលបានអាហារ ការផឹកទឹកប្រ​ភេទនេះនឹងជំរុញឲ្យក្រពះប្រើប្រាស់ថាមពលខ្លាំងដើម្បីរក្សាសីតុណ្ហ​ភាពក្នុងក្រពះ។ មិនត្រឹមតែទឹកត្រជាក់នោះទេ សូម្បីតែពពួកអាហារកក ត្រជាក់ខ្លាំងក៏នឹងធ្វើឲ្យក្រពះដំណើរការមិនល្អ បង្កជាការហើមពោះ ចុកពោះ និង ភើជាដើម។ ទម្លាប់ល្អគួរតែញ៉ាំទឹកក្នុងសីតុណ្ហភាពធម្មតា សមល្មម ឬក្ដៅឧណ្ហៗកាន់តែល្អ។ ២.រំលងអាហារពេលព្រឹក ការរំលងអាហារពេលព្រឹកនឹងបណ្ដាលឲ្យក្រពះប្រឈមការកើនឡើងអាស៊ីដ។ កត្ដានេះនឹងបង្កឲ្យក្រពះមានជំងឺ​ ដូច​ជា ជំងឺច្រាលជាតិអាស៊ីដក្រពះ ការលាកក្រពះ ដំបៅក្រពះ ធ្វើឲ្យក្រពះចុះខ្សោយមុខងារ មិនអាចបំបែកអាហារបានល្អ។ ភាគច្រើនអ្នករំលងអាហារពេលព្រឹកនឹងមានអាការៈ ភើរមានជាតិជូរក្នុងមាត់ ខ្លះចុកពោះខ្មួលៗ និងបណ្ដាលឲ្យរាក។ ទម្លាប់ល្អគួរតែញ៉ាំទឹកឲ្យបានមួយកែវ និងញ៉ាំចំណីចំណុកឲ្យបានបន្ដិចបន្ដួច ប្រសិនបើគ្មានពេលញ៉ាំអាហារពេលព្រឹកបានពេញលេញនោះទេ។ ៣. ញ៉ាំអាហារលឿន ការញ៉ាំអាហារពេលព្រឹកលឿនពេក ប្រញាប់ប្រញាល់ មិនបានជួយអ្វីដល់ក្រពះនោះទេ ព្រោះទម្លាប់ញ៉ាំអាហារបែបនេះនឹងបណ្ដាលឲ្យក្រពះធ្វើការងារធ្ងន់លើសពីធម្មតា។ ការញ៉ាំអាហារលឿន ធ្វើ​ឲ្យ​អាហារទាំងនោះមិនបានបំបែកបានល្អ ការបញ្ជូនចូលក្រពះក៏អាចមានលាយជាមួយខ្យល់ អាចបណ្ដាលឲ្យយើងហើមពោះ និងឡើងជាតិហ្គាសក្នុងក្រពះ។ ទម្លាប់ល្អគួរតែញ៉ាំអាហារកុំបង្ខំពេក មួយៗទំពារឲ្យបានម៉ត់ល្អ […]


ជំងឺថ្លើម

សញ្ញាទាំង ៦ បង្ហាញថាសុខភាពថ្លើមចាប់ផ្តើមចុះខ្សោយហើយ!

ទម្លាប់រស់នៅមិនល្អប្រចាំថ្ងៃ ដូចជា ការជក់បារី ផឹកស្រា ឬកើតស្ដ្រេសរ៉ាំរៃជាដើម អាចបង្កឲ្យប៉ះពាល់ដល់សុខភាពថ្លើម ឬកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន។ ខាងក្រោមគឺជាសញ្ញាសុខភាពអាចឲ្យយើងសម្គាល់ដឹងបានខ្លះ​​ថា ថ្លើមរបស់យើងមានសុខភាពមិនល្អ។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.កើតជំងឺខាន់លឿង ជំងឺខាន់លឿងជាប្រភេទជំងឺម្យ៉ាងដែលធ្វើឲ្យស្បែក និង ភ្នែកអ្នកជំងឺមានសភាពលឿង។ បញ្ហា​លឿង​នេះ​កើត​ឡើង​ដោយសារ​តែ​សារធាតុ bilirubin ដែលផលិតពីកោសិកាគ្រាប់ឈាមក្រហម ហើយថ្លើមមិនអាចបំបែកបាន។ ក្នុងករណីដែលថ្លើមមិនអាចបំបែកសារធាតុនេះបាន នោះមានន័យថា សុខភាពថ្លើមចុះខ្សោយ អាចមានជំងឺ ដូចជា ក្រិនថ្លើម ឬរលាកថ្លើមជាដើម។ ដូច្នេះប្រសិនបើជួបប្រទះជំងឺខាន់លឿង ត្រូវទៅជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ២.ឡើងកន្ទួលក្រហម ការឡើងកន្ទួលក្រហមរមាស់លើស្បែកដោយគ្មានមូលហេតុ ក៏ជាសញ្ញាបង្ហាញថាថ្លើមមានសុខភាពខ្សោយហើយ។ ពីព្រោះថា ការឡើងកន្ទួលរមាស់ចេញពីខាងក្នុងស្បែកបណ្ដាមកពីទឹកប្រមាត់មានការកើនឡើងខណៈដែលថ្លើមគ្មានលទ្ធភាពក្នុងការគ្រប់គ្រងបានល្អ។ ការរមាស់នេះថ្វីដ្បិតតែមិនបង្កផលប៉ះពាល់ដល់ស្បែក ប៉ុន្ដែវាជា រោគសញ្ញាមួយបង្ហាញពីសុខភាពថ្លើម។ ៣.អស់កម្លាំង ខ្សោយឆាប់អស់កម្លាំងក៏ជាសញ្ញាមួយពាក់ព័ន្ធទៅនឹងសុខភាពថ្លើម។ ព្រោះថា នៅពេលដែលថ្លើមមានបញ្ហា គឺគ្មាន​សមត្ថភាពអាចបំបែកជាតិពុលក្នុងអាហារ ហើយក៏មិនអាចស្រូបយកសារធាតុសំខាន់ៗដើម្បីចិញ្ចឹមរាងកាយបានគ្រប់គ្រាន់ផងដែរ។ ម្យ៉ាងវិញទៀត អាការៈខ្សោយ ឆាប់អស់កម្លាំងនេះ ក៏ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀត នៃជំងឺរលាកថ្លើម។ ៤.បាត់បង់ចំណង់អាហារ សុខភាពថ្លើមមិនល្អ ក៏បណ្ដាលឲ្យបាត់បង់ចំណង់អាហារ និងស្រកគីឡូខុសធម្មតា។ ព្រោះថ្លើមមានមុខងារបំប្លែងសារធាតុចិញ្ចឹមចេញពីរបបអាហារ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់រាងកាយ។ ប្រសិនបើថ្លើមមានបញ្ហារលាក ឬខូចខាតកោរសិកាណាមួយ មិនអាចបំពេញមុខងារបានល្អទេនោះនឹងធ្វើឲ្យប៉ះពាល់ផ្នែកផ្សេងនៃទៀត នៃប្រព័ន្ធរំលាយអាហារ បណ្ដាលឲ្យអ្នកជំងឺបាត់ចំណង់អាហារ ស្រកគីឡូ […]


ជំងឺថង់ប្រមាត់

៦សំណួរលម្អិតអំពីក្រួសក្នុងថង់ទឹកប្រមាត់ គ្នាយើងមិនគួរមើលរំលង!

ក្រួសក្នុងថង់ទឹកប្រមាត់គឺជាជំងឹមួយប្រភេទស្ដែងឡើងដោយការកកើតក្រួសតូចៗក្នុងប្រមាត់ អាចបង្កការរំខានដល់ការរស់នៅ។ ក្នុងស្ថានភាពដែលបរិមាណក្រួសកើនឡើង ហើយធ្លាក់ចូលក្នុងបំពង់បញ្ចេញទឹកប្រមាត់ហើយបណ្ដាលឲ្យស្ទះ នោះនឹងបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។ ខាងក្រោមជា​សំណួរចំនួន៦ ជុំវិញជំងឺគ្រួសក្នុងថង់ទឹកប្រមាត់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.តើថង់ទឹកប្រមាត់មានតួនាទីអ្វីខ្លះ? ថង់ទឹកប្រមាត់ជាសរីរាង្គមួយស្ថិតនៅក្រោមថ្លើម។ ថង់ទឹកប្រមាត់មានតួនាទីគ្រប់គ្រងទឹកប្រមាត់ដែលផលិតចេញពីថ្លើម ហើយមានមុខងារជួយរំលាយអាហារក្នុងពោះវៀនតូច និង ជួយស្រូបយកពពួកខ្លាញ់ កូលេស្ដេរ៉ូល និង វីតាមីនផងដែរ។ [embed-health-tool-bmr] ២.ហេតុអ្វីបានជាមានក្រួសក្នុងថង់ទឹកប្រមាត់? មានកត្ដាជាច្រើនដែលបណ្ដាលឲ្យកកើតក្រសួងក្នុងថង់ទឹកប្រមាត់ដូចជា៖ ទឹកប្រមាត់មានផ្ទុកកូលេស្ដេរ៉ូលច្រើន ឬ សារធាតុ bilirubin កត្ដាហ្សែន ភាពយឺតយ៉ាវនៃដំណើរបញ្ជូនអាហារក្នុងពោះវៀនតូច ភាពមិនប្រក្រតីនៃការបញ្ចេញទឹកប្រមាត់ ក្រសួងក្នុងថង់ទឹកប្រមាត់មានច្រើនប្រភេទ ប៉ុន្ដែសម្បូរកើតច្រើនជាងគេមាន ២ប្រភេទប៉ុណ្ណោះដូចជា៖ Cholesterol gallstone៖ ជាប្រភេទក្រួសក្នុងថង់ទឹកប្រមាត់ដែលមានពណ៌លឿង និង បង្កឡើងដោយបរិមាណកូលេស្ដេរ៉ូលកើនឡើងច្រើន លាយជាមួយនឹងទឹកប្រមាត់។ Gallstone៖ ជាប្រភេទក្រួសមានពណ៌ត្នោតចាស់ ជាទូទៅកើតឡើងដោយការកើនឡើងសារធាតុ bilirubin ជាសារធាតុពណ៌លឿងម្យ៉ាងដែលថ្លើមបានបំបែកចេញពីកោសិកាគ្រាប់ឈាមក្រហម។ ការកើនឡើងបរិមាណសារធាតុនេះក្នុងទឹកប្រមាត់ ងាយកកើតក្រួសក្នុងថង់ទឹកប្រមាត់ខ្លាំងណាស់។ ៣.តើជំងឺគ្រួសក្នុងទឹកប្រមាត់អាចបង្ហាញរោគសញ្ញាដែរទេ? ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ដំណាក់កាលដំបូង មិនអាចបញ្ហាញរោគសញ្ញានោះទេ ប៉ុន្ដែវានឹងបន្ដវិវត្ដច្រើនឡើងៗ។ អ្នកដែលកើតជំងឹនេះអាចចន្លោះពី ៥ទៅ ១៥ឆ្នាំ អាចមានអត្រាចន្លោះ២០ ទៅ ៣០% ដែលអាចបង្ហាញរោគសញ្ញា។ ប៉ុន្ដែប្រសិនបើ ក្រួសនោះធ្លាក់ចូលក្នុងបំពង់បញ្ចេញទឹកប្រមាត់ នឹងបង្ហាញរោគសញ្ញាភ្លាម ចន្លោះពី៣នាទី ទៅ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

កុំប្រហែស! ចុកពោះ អាចជារោគសញ្ញាជំងឺច្រើនមុខក្នុងរាងកាយ

ការចុកពោះគ្នាយើងភាគច្រើនសង្ស័យទៅលើក្រពះច្រើនជាងគេ ប៉ុន្ដែមិនដូច្នោះទេ ការចុកនៅត្រង់បរិវេណពោះ គឺជាសញ្ញានៃបញ្ហាប្រព័ន្ធរំលាយអាហារក្នុងនោះមាន ក្រពះ ពោះវៀន ថ្លើម លំពែង ប្រមាត់ ករណីខ្លះអាច ឈាន​ទៅដល់តម្រងនោម ក៏មានដែរ នេះសម្រាប់រោគសញ្ញាចុកពោះតែមួយមុខ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដូច្នេះប្រសិនបើមានអាការៈចុកពោះ ហើយទៅជួបគ្រូពេទ្យ ពេលនោះគ្រូពេទ្យនឹងផ្ដោតសំខាន់ទៅលើទីតាំង​៤​កន្លែងដែលបានឈឺ ដូចជាការឈឺនៅផ្នែកខាងឆ្វេង ខាងស្ដាំ ខាងលើ និង ខាងក្រោមពោះ ព្រោះតំបន់ទាំង​បួននេះអាចបង្ហាញពីសញ្ញាអាការៈណាមួយ នៃប្រព័ន្ធរំលាយអាហារ និង សរីរាង្គផ្សេងទៀត។ [embed-health-tool-bmr] ១.ជ្រុងខាងស្ដាំខាងលើពោះ ប្រសិនជាអ្នកឈឺពោះនៅផ្នែកខាងលើខាងស្ដាំ គឺជាសញ្ញានៃ​បញ្ហាលើសរីរាង្គថ្លើម អាចជាថង់ទឹកប្រមាត់ ឬបំពង់ទឹកប្រមាត់ មានបញ្ហាអ្វីមួយ បើតម្រងនោម នៅផ្នែកខាងស្ដាំដូចគ្នា ប៉ុន្ដែនៅខាងក្រោយ។ ជំងឺដែលពាក់ព័ន្ធថ្លើម ឬប្រមាត់មាន​ដូចជា៖ ជំងឺថ្លើម គ្រួសក្នុងថង់ទឹកប្រមាត់ រលាកថង់ទឹកប្រមាត់ រលាកបំពង់ទឹកប្រមាត់ មហារីកថង់ទឹកប្រមាត់ មហារីកថ្លើម ២.ជ្រុងខាងឆ្វេងខាងលើពោះ ចុកពោះនៅខាងឆ្វេងខាងលើគឺជាផ្នែកក្រពះ និង លំពែង។ បើតម្រងនោមខាងឆ្វេងស្ថិតនៅផ្នែកខាងក្រោយ បើបេះដូង និងសួតនៅខាងឆ្វេងស្ថិតនៅពីលើ។ ជំងឺដែលសង្ស័យមានដូចជា៖ ជំងឺរលាកលំពែង មហារីកលំពែង សរីរាង្គអណ្ដើករីកធំ (Splenomegaly) […]


ជំងឺរាក

ក្រោយជាពីជំងឺរាក អាហារណាខ្លះគួរញ៉ាំ និង​មិនគួរញ៉ាំ?

អ្នកទើបតែធូរស្រាលពីជំងឺរាក មិនថាជាប្រភេទរាកស្រួចស្រាល់ឬរ៉ាំរៃនោះទេ សុខភាពប្រព័ន្ធរំលាយអាហារបស់គាត់ក៏មិនសូវរឹងមាំភ្លាមៗនោះដែរ។ ការរាករូស គឺជាអាការៈមួយបង្កឲ្យអ្នកជំងឺ​ប្រឈមការថយចុះជាតិទឹក និងអស់កម្លាំង។ ដូច្នេះការជ្រើសរើសរបបអាហារញ៉ាំក៏ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ប្រភេទអាហារគួរញ៉ាំ អ្នកទើបតែជាសះស្បើយពីជំងឺរាក រឿងដែលសំខាន់បំំផុតនោះគឺការជ្រើសរើសអាហារញ៉ាំត្រឹមត្រូវ ពោលប្រភេទអាហារ​ដែលងាយស្រួលរំលាយ និងមានជាតិសរសៃដូចជា ផ្លែចេក ផ្លែប៉ោម នំប៉័ង បាយ ត្រី សាច់ បន្លែដែលចម្អិនបានល្អ។ អាហារទាំងនេះ អាចជួយ​សម្រួល​​​​ដល់ប្រព័ន្ធរំលាយអាហារឆាប់ដំណើរការល្អឡើងវិញ។ ផ្លែប៉ោមជាប្រភេទផ្លែឈើដែលមានជាតិសរសៃ ងាយស្រួលរំលាយ និង មានមុខងារជួយបំពេញជាតិទឹកក្នុងរាងកាយ។ ម្យ៉ាងវិញទៀតអ្នកមានបញ្ហារាក ក្រោយជាសះស្បើយត្រូវទទួលទានរបបអាហារដែលចម្អិនបានល្អ ពិសេសប្រភេទអាហារដែលមានជាតិសរសៃនេះឯង។ ប្រភេទអាហារត្រូវជៀសវាង អ្នកមានបញ្ហារាករូសមិនថា ក្នុងអំឡុងពេលរាក ឬទើបជាសះស្បើយនោះទេ ត្រូវជៀសវាងប្រភេទអាហារដូចជា ប្រភេទអាហារហឹរ អាហារ ខ្លាញ់ ទឹកដូង ផលិតផលទឹកដោះគោ អាហារឆៅ ប្រភេទបន្លែស្រស់ គ្រឿងស្រ​វឹង ជាតិកាហ្វេអ៊ីន និងប្រភេទអាហារមានជាតិហ្គាសដែលអាចបណ្ដាលឲ្យមានអាការៈភើ ហើមពោះជាដើម។ ក្នុងករណីមន្ទិលសង្ស័យខ្លះអ្នកជំងឺអាចពិភាក្សាជាមួយគ្រូពេទ្យ ជៀសវាងការញ៉ាំអាហារខុសបង្កបញ្ហាដល់សុខភាពម្ដងទៀត។ ហេតុអ្វីអ្នកទើបជាសះស្បើយពីការរាករូសមិនអាចញ៉ាំហឹរបាន? អាហារហឹរមិនមែនជាមូលហេតុបង្កបញ្ហានោះទេ ប៉ុន្ដែក្នុងករណីដែលអ្នកជំងឺទើបតែជាសះស្បើយ​ពីការរាករូស សុខភាពប្រព័ន្ធរំលាយអាហារមិនទាន់រឹងមាំស្រួលបួលនោះដែរ។ អ្វីដែលសំខាន់នោះអ្នកត្រូវញ៉ាំអា​ហារ​ណា​ដែលងាយស្រួលក្នុងការរំលាយ និងមិនបង្កការរលាក។ តួយ៉ាងការរាករូសខ្លះអាចបណ្ដាលមកពីបញ្ហាសុខភាពប្រព័ន្ធរំលាយអាហារមានជំងឺរលាករ៉ាំរៃ ដូច្នេះអាហារដែលចាំបាច់បំផុតត្រូវតបគឺអាហារហឹរតែម្ដង។ អាហារហឹរអាចបណ្ដាលឲ្យសុខភាពប្រព័ន្ធរំលាយអាហារប្រឈមនឹងអាការៈក្ដៅ ក្រហាយ ដែល​អ្នកមានជំងឺរលាកក្រពះ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

របួសលើរាងកាយ អាចបង្កជាដំបៅក្រពះស្រួចស្រាល់

Curling's ulcer គឺជាដំបៅក្រពះស្រួចស្រាល់មួយប្រភេទបង្កឡើងដោយសារកើតអារម្មណ៍ស្មុគស្មាញ នៅ​ពេល​ណា​មួយ​ដែល​រាងកាយយើង​មានរបួសធ្ងន់ ពិសេសប្រភេទរបួសដោយការរលាកនឹង​កម្ដៅ​តែ​ម្ដង។ ពេល​រាង​កាយ​មាន​របួស​ដោយ​រលាក​ នឹង​​បណ្ដាល​ឲ្យ​កម្រិតប្លាស្មាក្នុងឈាមថយចុះ ទើបធ្វើឲ្យកោសិកានៃភ្នាស mucosa ក្នុងផ្ទៃក្រពះប្រឈមនឹងការសឹក បង្កទៅជាដំបៅ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញាសំខាន់ៗ​ជំងឺ​ដំបៅក្រពះ ដំបៅក្រពះ (Curling's ulcer) ច្រើនកើតឡើងនៅផ្នែកខាងលើ និងខាងក្រោមនៃក្រពះ(ជាប់នឹងពោះវៀនតូច)។ ដំបៅមួយនេះ មិនបង្ហាញរោគសញ្ញាគួរកត់សម្គាល់ណាមួយក្នុងដំណាក់កាលដំបូងនោះទេ ប៉ុន្ដែក្នុងដំណាក់កាលដែលវាវិវត្ដទៅជាធ្ងន់ធ្ងរ មានការហូរឈាមច្រើន នោះនឹងបង្ហាញរោគសញ្ញាដូចជា ការអស់កម្លាំង ក្អួត ករណីខ្លះក្អួតមានលាយឈាម ស្លេកស្លាំង លាមកមានពណ៌ខ្មៅលាយឈាម និង ចុកក្រហាយពោះ។ ផលវិបាកធ្ងន់ធ្ងរនៃដំបៅក្រពះ ដំបៅនេះប្រសិនជាចេញ​រោគសញ្ញាហើយមិនបានព្យាបាលឲ្យត្រឹមត្រូវទេ នោះវានឹងវិវត្ដទៅជាស៊ីរូងកាន់តែជ្រៅ ហើយឈានដល់ការធ្លាយក្រពះ។ ករណីនេះអាចមានឱកាសកើតឡើងតិចជាង ២% ប៉ុន្ដែយើងក៏ត្រូវបង្ការជាមុនព្រោះអាចគ្រោះបង្ក​គ្រោះ​ថ្នាក់បាន។ កត្ដាបង្កឲ្យដំបៅក្រពះ Curling's ulcer គឺជាអាការៈដំបៅនៅផ្ទៃខាងក្នុង ប៉ុន្ដែវាមានទំនាក់ទំនង នឹងផ្នែកខាងក្រៅនៃរាងកាយ បូករួមទាំងអារម្មណ៍។ មូលហេតុចម្បងបង្កឲ្យមានដំបៅនេះកើតឡើង គឺបណ្ដាលមកពីកម្រិតគ្រាប់ឈាមប្លាកែត ថយចុះនៅពេលដែលរាងកាយមានរបួសធ្ងន់ធ្ងរដោយការរលាកនឹង​អ្វីមួយ។ គ្រាប់ឈាមប្លាកែតមានមុខងារក្នុងការព្យាបាលមុខរបួសលើរាងកាយមិនថារបួសតិច ឬច្រើន។ ក្នុងករណីដែលរាងកាយមានរបួសធ្ងន់ ពិសេសរបួសដោយការរលាកដោយប៉ះពាល់របស់ក្ដៅ នោះបរិមាណប្លាកែតនឹងត្រូវប្រឈមនឹង​ការថយចុះ បូករួមទាំងអ្នករបួសមានបញ្ហាអារម្មណ៍​ស្មុគស្មាញខ្លាំងទៀតនោះ ទើបងាយធ្វើឲ្យក្រពះកើតបញ្ហាដំបៅនេះឡើង។ ការធ្វើរោគវិនិច្ឆយ រលាកក្រពះស្រួចស្រាល់ Curling's ulcer សម្រាប់ការធ្វើរោគវិនិច្ឆយគ្រូពេទ្យនឹងត្រួតពិនិត្យ […]


ជំងឺរាក

ប្រការគួរ និងមិនគួរធ្វើ សម្រាប់អ្នកមានរោគសញ្ញារលាកពោះវៀនធំរ៉ាំរៃ

ជំងឺរលាកពោះវៀនធំរ៉ាំរៃ (IBS) គឺជាដំណើរការមិនប្រក្រតីនៃមុខងាររបស់ពោះវៀនធំ បណ្ដាលមកពីការរលាក។ ជាក់ស្ដែងណាស់ពោះវៀនធំមានមុខងារសំខាន់ ជួយស្រូបជាតិទឹកពីកាកសំណល់ និងបញ្ចេញចោល​។ ក្នុងករណីដែលពោះវៀនធំមានបញ្ហា មិនអាចបំពេញមុខងារបានល្អ អ្នកជំងឺនឹងមានអាការៈដូចជា អាចរាក ឬទល់លាមក ក្អួត អស់កម្លាំង និងចុកពោះជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ក្រោយបង្ហាញរោគសញ្ញាទាំងនេះ អ្នកជំងឹត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យពិនិត្យសុខភាព ដើម្បីធ្វើតេស្ដស្វែងរកមូលហេតុឲ្យបានត្រឹមត្រូវ។ ជំងឺរ៉ាំរៃមួយនេះត្រូវធ្វើតេស្ដដូចជា៖ ការធ្វើតេស្ដឈាម ដើម្បីពិនិត្យរកមើលមូលហេតុបង្ក ក្នុងករណីដែលអ្នកជំងឺអាចមានជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង។​ កាធ្វើតេស្ដលាមក ដើម្បីស្វែងរកការឆ្លងពពួកមេរោគ។ ក្រោយធ្វើតេស្ដដឹងលទ្ធផលថាមានជំងឹរលាកពោះវៀនធំរ៉ាំរៃ ប្រការសំខាន់ៗដែលអ្នកជំងឺត្រូវធ្វើដូចជា៖ ប្រការគួរធ្វើ ត្រូវញ៉ាំអាហារដោយមានបន្លែ សាច់ តាមលទ្ធភាពដែលអាចធ្វើបាន តាមដានសុខភាពជាប្រចាំក្រោយពេលញ៉ាំអាហារ ជៀសវាងប្រភេទអាហារណាដែលបង្កការរំញោចខ្លាំងដល់ពោះវៀន ពិសេសអាហារបង្កការរាក ត្រូវញ៉ាំអាហារឲ្យបានគ្រប់ពេល និងទៀងពេល ត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់ ឆ្លៀតពេលហាត់ប្រាណឲ្យបានជាប្រចាំ ញ៉ាំទឹកឲ្យបាគ្រប់គ្រាន់ ប្រការមិនគួរធ្វើ កុំព្យាយាមរំលង ឬពន្យាពេលញ៉ាំអាហារ កុំញ៉ាំអាហារលឿន កុំញ៉ាំអាហារខ្លាញ់ អាហារហឹរ និងអាហាកែរច្នៃ កុំញ៉ាំអាហារ ឬបន្លែឆៅ កុំផឹកតែ ឬកាហ្វេលើសពី៣ពែងក្នុងមួយថ្ងៃ កុំផឹកគ្រឿងស្រវឹងច្រើន តើអ្នកជំងឹអាចព្យាបាលរោគសញ្ញាដោយខ្លួនឯងបានដែរទេ? ជាក់ស្ដែងណាស់ រោគសញ្ញានៃជំងឺរលាកពោះវៀនធំរ៉ាំរៃ អាចបង្កការរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ