សុខភាពពោះវៀន និងផ្លូវភេទ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ដូច្នេះហើយ ប្រសិនបើយើងមានបញ្ហាប្រព័ន្ធរំលាយអាហារ នោះក៏អាចជះឥទ្ធិពលដល់រឿងលើគ្រែដូចគ្នា។ ជាក់ស្ដែង នៅពេលដែលពោះវៀនមានសុខភាពល្អ យើងអាចបញ្ចេញអ័រម៉ូនSerotonin គ្រប់គ្រាន់។ យ៉ាងណាមិញ រាល់ការរលាកពោះវៀន សុទ្ធតែអាចរំខានដល់ការបញ្ចេញអ័រម៉ូនមួយប្រភេទនេះ ក៏ដូចជាប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ សុខភាពពោះវៀនប៉ះពាល់ដល់ជីវិតផ្លូវភេទតាមវិធីបួនយ៉ាង។
១. មិនរំលាយអាហារនាំឲ្យមិនស្រួលក្នុងខ្លួន
បើយើងញ៉ាំអាហារច្រើនជ្រុល ឬមិនរំលាយអាហារ យើងអាចនឹងមានអារម្មណ៍ឈឺចាប់ និងមិនស្រួលក្នុងខ្លួន ដែលអាចជះឥទ្ធិពលដល់ជីវិតផ្លូវភេទរបស់យើងបាន។ ពិតណាស់ បណ្ដុំរោគសញ្ញានៃជំងឺរលាកពោះវៀន អាចនាំឲ្យយើងទល់លាមក រាករូស ចុកពោះ ហើមពោះ និងធ្វើឲ្យប្រតិបត្តិការលើគ្រែមានភាពឈឺចាប់ និងស្រ្តេស។ បន្ថែមពីនេះ ការរួមភេទក៏អាចធ្វើឲ្យយើងប្រឈមនឹងរោគសញ្ញាជំងឺច្រាលអាសុីដក្រពះ ដូចជាក្រហាយទ្រូងជាដើម។
ចង់គណនា BMR ចុចទីនេះ!
២. ការមិនរំលាយអាហារអាចធ្វើឲ្យធ្លាក់ចុះកម្រិតអ័រម៉ូនSerotonin
អ័រម៉ូនSerotonin ជាសារធាតុគីមីដែលដំណើរការនៅក្នុងខួរក្បាល ដើម្បីគ្រប់គ្រង និងធ្វើឲ្យអារម្មណ៍ស្ងប់ល្អ។ ប្រព័ន្ធអ័រម៉ូន Serotonin អាចមានការប្រែប្រួលដោយសារបណ្ដុំរោគសញ្ញានៃជំងឺរលាកពោះវៀន ចង្អោរ និងក្អួតដែលធ្វើឲ្យយើងពិបាកទទួលអារម្មណ៍រំភើបនៅពេលប្រតិបត្តិការ។
![](https://cdn.hellokrupet.com/wp-content/uploads/2021/08/8a7f4423-.jpg)
៣. ការបង្ករោគលើផ្លូវទឹកនោម
ជាទូទៅ ការបង្ករោគលើផ្លូវទឹកនោមតែងកើតលើអ្នកដែលមានបញ្ហារំលាយអាហារ។ នៅពេលដែលយើងមិនរំលាយអាហារ បាក់តេរីដែលបង្ករោគក្នុងទ្វារមាសនឹងលូតលាស់ ហើយក្នុងករណីធ្ងន់ធ្ងរ វាក៏អាចបង្កឲ្យមានបញ្ហាតម្រងនោម។ បន្ថែមពីនេះ បញ្ហារំលាយអាហារក៏អាចជះឥទ្ធិពលលើពោះ ជាពិសេសពោះផ្នែកខាងក្រោម ដែលជាហេតុនាំឲ្យយើងមានសម្ពាធ និងឈឺចាប់ខ្លាំងក្នុងពេលរួមភេទ។
អត្ថបទគួរអាន៖
៤. បញ្ហាពោះវៀនអាចបង្កជាស្រ្តេស
ស្រ្តេសដែលមានទំនាក់ទំនងនឹងបញ្ហាក្រពះពោះវៀន អាចបំផ្លាញដល់ប្រតិបត្តិការលើគ្រែ និងសូម្បីតែការព្យាយាមយកកូន។ ជំនួសឲ្យការផលិតអ័រម៉ូនSerotonin រាងកាយនឹងបញ្ចេញអ័រម៉ូនCortisol ជាអ័រម៉ូនស្រ្តេស ដោយសារតែបញ្ហាក្រពះពោះវៀន។
ចំណុចសំខាន់
សុខភាពពោះវៀនមានសារៈសំខាន់ណាស់ចំពោះបញ្ហាផ្លូវភេទ ហេតុនេះហើយ យើងចាំបាច់ថែទាំពោះវៀនឲ្យមានល្អ ដោយការញ៉ាំអាហារល្អៗ និង
បន្ថែមProbiotics ក្នុងរបបអាហារប្រចាំថ្ងៃ ពីព្រោះវាអាចជួយកាត់បន្ថយរោគសញ្ញាពោះវៀន និងធ្វើឱ្យអារម្មណ៍ ព្រមទាំងចំណង់ផ្លូវភេទប្រសើរឡើង។