តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ការសិក្សា៖ ដើរច្រើនក៏អាចកាត់បន្ថយហារនិភ័យជំងឺផ្លូវចិត្ដបាន

    ការសិក្សា៖ ដើរច្រើនក៏អាចកាត់បន្ថយហារនិភ័យជំងឺផ្លូវចិត្ដបាន

    ការសិក្សាក៏បានធ្វើឡើងជាបន្ដបន្ទាប់ចង្អុលបង្ហាញពីឥទ្ធិពល នៃការហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីកាត់បន្ថយបញ្ហាសុខភាពរាងកាយ និងផ្លូវចិត្ដ។ ជាការណែរនាំការបង្កើតទម្លាប់ដើរ ក៏អាចកាត់បន្ថយហារនិភ័យពីជំងឹស្ដ្រេសបានមួយកម្រិតផងដែរ។

    ការសិក្សាបានលើកឡើងថា យុវវ័យដែលបង្កើតទម្លាប់ហាត់ប្រាណដោយដើរ ជាមធ្យមក្នុងចំនួនត្រឹម ២,៥ម៉ោងក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយហារនិភ័យពីបញ្ហាផ្លូវចិត្ដ យ៉ាងហោច ២៥% បើធៀបនឹងអ្នកដែលមិនបានហាត់ប្រាណ។ លទ្ធផលសិក្សានេះឃើញថា មានប្រយោជន៍ខ្លាំង ពីព្រោះការហាត់ប្រាណដោយការដើរ យើងក៏អាចធ្វើបានជាប្រចាំ ដូចជាការដើរទៅសាលា ទៅផ្សារ នៅកន្លែងធ្វើការ អាចធ្វើបានច្រើនម៉ោង​លើស​ការរំពឹងទុកត្រឹម ២,៥ម៉ោងក្នុងមួយសប្ដាហ៍។

    លោក Adam Chekroud ជំនួយការផ្ទាល់សាស្ដ្រាចារ្យផ្នែកសុខភាពផ្លូវចិត្ដនៅសាកលវិទ្យាល័យ Yale សហរដ្ឋ​អាមេ​រិក និង ជាសមាជិកមួយរូបក្នុងគម្រោងសិក្សានេះបានប្រាប់សារព័ត៌មាន CNNថា គ្រាន់តែបង្កើតទម្លាប់ដើរ យ៉ាងហោច ៣ពេល ក្នុង១ពេលស្មើនឹង ៤៥នាទី ក្នុងមួយសប្ដាហ៍ក៏អាចធ្វើឲ្យយើងមានសុខភាពផ្លូវចិត្ដល្អបានដែរ។

    អត្ថបទគួរអាន៖

    បើតាម​ការណែនាំរបស់មជ្ឍមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់អាមេរិក(CDC) ធ្លាប់បានចេញផ្សាយស្ដីអំពីសកម្មភាពហាត់ប្រាណប្រចាំថ្ងៃយុវវ័យ យ៉ាងហោចត្រឹមរយៈពេល ២,៥ម៉ោង ប្រចាំសប្ដាហ៍គឺល្អសម្រាប់សុខភាព ទាំងរាងកាយ និងស្មារតី។ ការហាត់ប្រាណជាប្រចាំ ទោះតិចឬច្រើនក្ដី សឹងតែផ្ដល់ប្រយោជន៍ដល់សុខភាព ប៉ុន្ដែ​រឿងដែលសំខាន់គឺពេលវេលា។ លោក Adam បន្ដទៀតថា ការគ្រប់គ្រងពេលវេលាគឺជារឿងដែលចាំបាច់ ស្របពេលបច្ចុប្បន្នមនុស្សភាគច្រើនមានការរវល់ ពួកគេពិបាកឆ្លៀតពេលទៅហាត់ Gym ហាត់កីឡាផ្សេងៗទៀតជួន​កាលទាំងនេះក៏អាចជាសម្ពាធផ្លូវអារម្មណ៍បន្ថែមរបស់ពួកគេផងដែរ។

    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    របាយការសិក្សាមួយផ្សេងទៀតចេញផ្សាយកាលពីដើមឆ្នាំ ២០២០ ស្ដីអំពីការបង្កើតទម្លាប់រាងកាយសកម្មរបស់​​យុវវ័យដើម្បីបញ្ជៀសពួកគេពីបញ្ហាសុខភាពផ្លូវចិត្ដ ក៏បានបង្ហាញដែរថា សម្រាប់យុវវ័យដែលនៅចន្លោះអាយុ ១២ ទៅ ១៨ឆ្នាំ ត្រូវធ្វើសកម្មភាពរាងកាយដូចការហាត់ប្រាណឲ្យបានយ៉ាងហោច ៦០នាទី ប្រចាំថ្ងៃ ក៏អាចកាត់បន្ថយ​ពីបញ្ហាជំងឺបាក់ទឹកចិត្ដបាន ១០%។ សកម្មភាពទាំងនោះមានដូចជា ការជិះកង់ ការរត់លេង និងសកម្មភាពការងារប្រចាំថ្ងៃជាដើម ក៏អាចចាត់ទុកជាការហាត់ប្រាណ។

    ដើរលឿន

    ជារួមការបង្កើតទម្លាប់ហាត់ប្រាណដូច​ជាដើរប្រចាំថ្ងៃឲ្យបានយ៉ាងហោច ១២នាទី​ក្នុង​មួយ​ថ្ងៃ​ ក៏អាចជាចំណែកមួយផ្ដល់លទ្ធផលល្អសម្រាប់សុខភាពផ្លូវចិត្ដផងដែរ។ ថ្វីដ្បិតតែការហាត់ប្រាណមួយនេះ មានលក្ខណៈស្រាលជាងការហាត់ប្រាណបែបរត់ បែបជិះកង់ តែយើងក៏អាចធ្វើបាន ដោយច្នៃពីការដើរដោយធម្មតា ដូចជាការដើរទៅសាលា ទៅផ្សារ ឬនៅកន្លែងធ្វើការ ជាប្រចាំ ប្រសិនជាមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ហាត់ប្រាណទេនោះ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    It doesn’t take a lot of exercise to fight depression, study says, https://edition.cnn.com/2022/04/14/health/exercise-depression-study-wellness/index.html

    How much physical activity do adults need? https://www.cdc.gov/physicalactivity/basics/adults/index.htm

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ អឿ អ៊ុយ កែសម្រួល​ចុងក្រោយ 27/04/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: