សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវចិត្ត

ការញៀន

ស្វែងរក សុខភាពផ្លូវចិត្ត

វិធីបំបាត់ស្ត្រេស

ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ

និយាយរឿងខឹង មួម៉ៅ ឬអារម្មណ៍មិនល្អ នរណាក៏មាន​ដែរ គ្រាន់តែ​ខ្លះកើតញឹកញាប់ ខ្លះទៀត អាច​គ្រប់គ្រង​អារម្មណ៍ និង​បញ្ហា​បាន ទើបមិនសូវ​កើតញឹកញាប់។ ទោះយ៉ាងណា មាន​វិធីមួយ​ចំនួន ដែល​គ្នាយើងអាចយក​អនុវត្ត​បាន ដើម្បី​ជួយឲ្យ​អារម្មណ៍ល្អ។ ១. សម្អាតចិត្ត យើងអាច​ធ្វើសមាធិ​រយៈពេល​ខ្លី ដើម្បី​ឲ្យ​ចិត្តស្ងប់។ វាជារឿង​សាមញ្ញទេ ដោយ​យើង​អង្គុយ​ស្ងៀមស្ងាត់ បិទភ្នែក និង​ផ្ដោត​លើ​ការដក​ដង្ហើម​ចេញ-ចូល។ វីធីនេះ ជួយអារម្មណ៍​កាន់តែ​ល្អ មាន​ការ​អត់ធ្មត់​ខ្លាំង និង​ប្រឆាំង​បញ្ហា​ស្ត្រេស​បាន​ទៀត។ ២. ចេញទៅ​ខាងក្រៅ យើងអាច​ចេញទៅ​បរិយាកាស​ខាងក្រៅ ដើម្បី​ស្រូប​ក្លិនផ្កា ខ្យល់បរិសុទ្ធ ឬ​អង្គុយ​លេង​ពេល​ព្រះអាទិត្យ​រះឡើង។ តាម​ការសិក្សា ការ​ចេញទៅ​ខាងក្រៅ​ដូច្នេះ ជួយ​ឲ្យ​យើង​មាន​ថាមពល ការចងចាំ​ល្អ និង​ថប់បារម្ភ​តិច។ បើយើង​នៅទីក្រុង ការ​អង្គុយលេង​នៅតាម​សួនច្បារ ជាជម្រើស​ល្អមួយ។ ៣. សើច យើងមិនអាច​នៅសុខៗ ចង់សើច សើចចេញ​បាន​នោះទេ ប៉ុន្ដែ​យើងអាច​អាន​រឿង ឬមើល​វីដេអូ​កំប្លែង​បាន។ ការសើច ជួយ​ឲ្យ​អារម្មណ៍​ធូរស្រាល និង​រំញោច​ដល់​បេះដូង សួត និង​សាច់ដុំ​នានា។ វាក៏ជួយ​ឲ្យ​ខួរក្បាល​បញ្ចេញ Endophins ដែល​ជា​អ័រម៉ូន​ជួយ​ឲ្យ​អារម្មណ៍​ល្អ។ ៤. ស្ដាប់ចម្រៀងដែល​យើង​ចូលចិត្ត ការ​ស្ដាប់ចម្រៀង​ដែល​យើង​ចូលចិត្ត អាច​ជួយ​សម្រួល​អារម្មណ៍​របស់​យើង​បាន។ អ្នកស្រាវជ្រាវ ពន្យល់​ថា ចម្រៀងជួយ​កាត់បន្ថយ​បញ្ហា​ថប់បារម្ភ និង​ការឈឺចាប់ ហើយ​វារឹត​តែ​ប្រសើរ​ទៀត […]


វិធីបំបាត់ស្ត្រេស

ឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ ការរត់អាចជួយឲ្យស្រស់ស្រាយឡើងវិញភ្លាមៗ

ស្រេ្តសខ្លាំង តានតឹងអារម្មណ៍​ ពិសេស​ក្រោយបំពេញ​ការងារ ឬ​ការ​សិក្សា គ្នា​យើង​នរណា​ម្នាក់​មិន​ធ្លាប់​ឆ្លង​កាត់? គ្រាន់​តែ​ថា យើង​មាន​វិធី​សាស្ត្រ​ដោះ​ស្រាយ​រៀងៗ​ខ្លួន ប៉ុន្តែ​​វិធី​សាស្ត្រ​ដោះ​​ស្រាយ​បញ្ហា​នេះ​ សាមញ្ញ​បំផុត និងមាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវ​អ្នក​​ជំនាញ​អះអាង​ថា គឺ​ការ​រត់ហាត់​ប្រាណ អាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ឡើង​វិញ។ ក្រុម​អ្នក​ជំនាញ​បាន​​លើក​ឡើងពី​លទ្ធ​ផល​រក​ឃើញ​ដូច​គ្នា នៅ​ពេល​​ជួប​បញ្ហា​តាន​តឹង​​ដែល​តែង​កើត​មាន ប៉ុន្តែ​បើ​រាង​កាយ​បាន​បញ្ចេញ​ចលនា ពិសេស​សកម្មភាព​ដូច​ជា​ការ​រត់ បាន​ធ្វើ​ឲ្យ​ខួរ​ក្បាល បញ្ចេញ​នូវ​អ័រម៉ូន Endorphin (​ផលិត​ដោយ​ខួរ​ក្បាលសម្រាប់​បំបាត់​​ការ​ឈឺ​ចាប់) ​ធ្វើ​ឲ្យ​អារម្មណ៍​ធុញ​ថប់​ប្រសើរឡើង។ ផ្អែក​តាមលទ្ធផល​សិក្សា របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អាល្លឺម៉ង់ និង​ក្រុម​អ្នក​ស្រាវជ្រាវ​ នៃ​សាកលវិទ្យាល័យ​​​សហរដ្ឋអាមេរិក បាន​ប្រើ​បច្ចេកវិទ្យា​ស្កេន PET ( Positron Emission Tomography) ជា​ប្រភេទ​ម៉ាស៊ីន ពេទ្យ​គេ​ប្រើ​សម្រាប់​ស្កេនមើល​ជំងឺ​មហារីក​ក្នុង​ខ្លួន​មនុស្ស ដោយ​ម៉ាស៊ីន​​នេះ​ប្រើ​​​នូវ​កាំ​រស្មី បង្ហាញ​​រូប​ភាព​បម្រែ​បម្រួល​ណា​មួយ​ក្នុង​រាង​កាយ។ ការ​ប្រើ​បច្ចេកទេស​នេះ ទៅ​លើ​គ្នា​យើង​មាន​អារម្មណ៍​តាន​តឹង  គឺ​បង្ហាញថា មាន​ភាព​​ប្រសើរ​អារម្មណ៍​ឡើង​វិញ​ ដោយ​ការ​រត់ ពោល​គឺអាច​បំបាត់​ភាព​ធុញ​ថប់​យ៉ាង​មាន​ប្រសិទ្ធិភាព បើ​ធៀប​នឹង​សកម្មភាព​កីឡា​ផ្សេង​ៗ​។ បើ​តាម​​វេជ្ជបណ្ឌិត Panteleimon Ekkekakis សាស្រ្តាចារ្យ​ផ្នែក​វេជ្ជសាស្រ្ត​មក​ពី​សាកលវិទ្យាល័យ​រដ្ឋ​ Lowa សហរដ្ឋអាមេរិក​ “បើ​សិន​យើង ជា​មនុស្ស​មាន​ទម្លាប់​ឧស្សាហ៍​រត់​ នោះ​បេះ​ដូង​​កាន់​តែ​​មាន​សុខភាព​ល្អ ​ពិសេស​ទៅ​ទៀត​នោះ ទាំង​​​​អារម្មណ៍ និង​ការ​គិត​ នឹង​កាន់​តែ​ប្រសើរ​ ក្នុង​រយៈ​ពេល​យូរ​អង្វែង”។ អត្ថបទ​ពាក់ព័ន្ធ៖ អត្ថប្រយោជន៍រត់ហាត់ប្រាណពេលព្រឹក គ្នាយើងតិចណាស់បានដឹង! រត់ត្រឹកៗ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

អ្នកណាខ្លះ​ពូកែខាងរអ៊ូសឹងគ្រប់រឿង? ប្រយ័ត្នខូចអារម្មណ៍ ហើយមានបញ្ហានេះ

រអ៊ូ​ច្រើន​មិន​ថា​រឿង​តូច រឿង​ធំ​ យូរ​ៗ​ទៅ​អាច​ក្លាយ​ជា​ទម្លាប់​ ហើយ​ទម្លាប់​បែប​នេះ​អាច​​បង្ក​ជា​ផល​អវិជ្ជមាន​ទៅ​លើ​សុខភាព​បាន​។ តាម​​ការ​​បញ្ជាក់​​របស់​សាកលវិទ្យាល័យ​ Standford សហរដ្ឋអាមេរិក​ នៅ​ពេល​​មាន​ការ​​ត្អូញ​ត្អែរ​រអ៊ូ​រទាំ​កើត​ឡើង ខួរ​ក្បាល​​បាន​បញ្ចេញ​​​អ័រម៉ូន​ស្រ្តេស​ ដែល​អាច​បំផ្លាញ​​​ដល់​​​​ប្រព័ន្ធ​សរសៃ​ប្រសាទ​បាន។ ជា​ពិសេស​នោះ គឺ​ការ​រអ៊ូ មាន​ផល​ប៉ះ​ពាល់​ដល់ សមត្ថភាព​ដោះ​ស្រាយ​បញ្ហា និង​មុខ​ងារ​​វិនិច្ឆ័យ​ផ្សេង​ៗ​ទៀត​ នៃ​ខួរ​ក្បាល។ តែ​យ៉ាង​ណា​មិញ លោក​វេជ្ជបណ្ឌិត Travis Bradberry ជា​អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​ មក​ពី​​សាកលវិទ្យាល័យ​​​កាលីហ្វ័រញ៉ា និង​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ​ចិត្តសាស្រ្ត​​​ដ៏​ល្បី Emotional Intelligence បាន​​ណែ​នាំ​ថា ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ច្បាស់​ណាស់​ប្រាកដ​ជា​មាន ការ​តវ៉ា​ ចៀស​មិន​ផុត។ ប៉ុន្តែ​គេ​អាច​គ្រប់​គ្រង​តាម​វិធី​បែប​វិជ្ជមាន​មួយ​ចំនួន​ដូច​ជា​ ដោយ​ការ តវ៉ា​ដោយ​មាន​ដំណោះ​ស្រាយ​ជា​មួយ​ផង(ផ្តោត​លើ​​​វិធី​ដោះ​ស្រាយ​) ​ការ​យល់​ច្បាស់​ពី​​ហេតុ​ផល​ និង​អ្នក​ណាម្នាក់​ដែល​ត្រូវ​តវ៉ា។ អត្ថបទ​ពាក់ព័ន្ធ៖ រអ៊ូរទាំរឿងអត់​កូន ត្រូវដឹងអាហារ​គួរញ៉ាំ និងមិនគួរញ៉ាំ កុំចេះតែរអ៊ូ! ស្រីៗមានផ្ទៃពោះគួរដឹង អាការៈឈឺខ្នង ឈឺចង្កេះពេលមានអាអូន តាម​រយៈ​ការ​ គ្រប់​គ្រង​អារម្មណ៍​បែប​នេះ លោក​វេជ្ជបណ្ឌិត​​ផ្នែក​ចិត្តសាស្រ្ត​​ជន​ជាតិ​អាមេរិក​ខាង​លើ បាន​អះ​អាង​ថា​នឹង​ជួយ​កាត់​បន្ថយ​ផល​អាក្រក់​​ ទៅ​លើ​សុខភាព​ខួរ​ក្បាល​​ ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​សុខភាព បាន​មួយ​កម្រិត។ បន្ថែម​ពី​នេះ លោក​បាន​ណែ​នាំ ឲ្យ​​ព្យាយាម​ទុក​ពេល​​​​រក​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា ច្រើន​​​​ជាង​​ការ​ចំណាយ​ពេល​តវ៉ា​រអ៊ូ​រទាំ៕​​​​​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


វិធីបំបាត់ស្ត្រេស

ជំហរ ៥យ៉ាងនេះ អាចបំបាត់ស្ត្រេស ឬបញ្ហាច្របូកច្របល់ភ្លាមៗ

ស្ត្រេស ជាបញ្ហា​ផ្លូវចិត្ត ដែល​បណ្ដាល​ឲ្យ​អារម្មណ៍​យើង​ច្របូកច្របល់ ជាពិសេស​មុន​សម្ភាស​ការងារ ប្រឡង ឬ​និយាយ​ជា​សាធារណៈ។ បើតាម​អ្នកចិត្តសាស្ត្រ​សង្គម Amy Cuddy ប្រចាំ​នៅ Bright Side បញ្ជាក់​ថា កាយវិការ​របស់​យើង កំណត់​ពីអ្វី​ដែល​អ្នកដទៃគិត​លើ​យើង។ ជាងនេះ​ទៅ​ទៀត កាយវិការ​ក៏មាន​ឥទ្ធិពល​លើ​ទំនុកចិត្ត​ផ្ទាល់ខ្លួន ហើយ​វា​ក៏អាច​ជួយ​តម្រង់​ខួរក្បាល ទៅរក​ជោគជ័យ​ផងដែរ។ ជាក់ស្ដែង សត្វ​តែងតែ​វាតទី ដើម្បី​បង្ហាញ​ថា ពួកវា​ខ្លាំង ចំណែក​មនុស្ស​វិញ តែងតែ​បើកចំហ (Open Up) នៅពេល​ពួកគេ​ពោរពេញ​ដោយ​ទំនុកចិត្ត និង​មិនបើក​ចំហ (Close up) នោះទេ នៅពេល​ពួកគេ មាន​អារម្មណ៍​ថា គ្មាន​ថាមពល។ ការគិត​របស់​យើង មាន​ឥទ្ធិពល​លើ​រាងកាយ​របស់​យើង។ មនុស្ស​ពោរពេញ​ដោយ​​ឥទ្ធិពល មាន​សុទិដ្ឋិនិយម និង​ទំនុកចិត្ត​ខ្លាំង ហើយ​ពួកគេ ហ៊ាន​ប្រឈម​ហានិភ័យ​ញឹកញាប់ ដើម្បី​ជោគជ័យ។ មនុស្ស​មាន​ឥទ្ធិពល មាន​កម្រិត​អ័រម៉ូន​តេស្ដូស្តេរ៉ូន​ខ្ពស់ (អ័រម៉ូន​នៃ​ភាព​ជាអ្នកដឹកនាំ) និង​អ័រម៉ូន Cortisol ទាប (អ័រម៉ូន​ស្ត្រេស)។ នេះមាន​ន័យ​ថា ពួកគេ​ប្រឆាំង​នឹង​បញ្ហា​ស្ត្រេស។ Amy Cuddy បាន​សិក្សា​លើ​ក្រុម​អ្នក​មាន​កាយវិការ​ពោរពេញ​ដោយ​ឥទ្ធិពល និង​ក្រុមអ្នក​មាន​កាយវិការ​គ្មាន​ឥទ្ធិពល។ ក្រុម​អ្នកមាន​កាយវិការ​ពោរពេញ​ដោយ​ឥទ្ធិពល កើន​អ័រម៉ូន​តេស្តូស្តេរ៉ូន […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ជឿអត់ អារម្មណ៍​មិនល្អ អាចបង្កឲ្យយើងកើតជំងឺ?

“ឲ្យតែ​កើត​ជំងឺផ្លូវចិត្ត អាច​ប្រឈម​ជំងឺ​ផ្លូវកាយ” នេះជាពាក្យ​ដែលយើង​ជាញឹកញាប់​ឮតៗគ្នា ហើយ​វា​ក៏ជា​ទំនាក់ទំនង​រវាង​អារម្មណ៍​របស់​យើង ជាមួយ​នឹង​រាងកាយ។ នៅពេល​យើង​មាន​អារម្មណ៍​មិនល្អ​ច្រើន ហើយ​មិន​អាច​បញ្ចេញ​បាន វាអាច​បង្ក​ឲ្យ​យើង​មាន​បញ្ហា​ផ្លូវកាយ​ជាច្រើន។ ខាងក្រោម​នេះ ជាមូលហេតុ​ចិត្តសាស្ត្រ​មួយ​ចំនួន នៃ​ការ​វិវត្ត​ជាជំងឺ ដែល​យើង​គួរដឹង និង​ចៀសវាង​ការ​កើត​មាន​បញ្ហា​ទាំង​នោះ៖ ១. ភ័យខ្លាច អាចបណ្ដាល​ឲ្យកើត​អាលែកហ្ស៊ី និង​រលាកស្បែក តាម​ការសិក្សា​ជាច្រើន បញ្ហា​អាលែកហ្ស៊ី ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវចិត្ត។ ជំងឺ​ត្រអក គ្រុនក្តៅខ្លាំង និងហឺត អាច​បណ្ដាល​មកពី​ជំងឺ​ផ្លូវចិត្ត។ ករណី​ខ្លះ នៃបញ្ហា​​​អាលែកហ្ស៊ី មាន​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្ដែ​មូលហេតុ​បង្ក​អាលែកហ្ស៊ី នៅតែ​រកមិញ​ឃើញ។ តាមពិតទៅ ការភ័យខ្លាច អាច​បណ្ដាល​ឲ្យ​យើង​កើត​អាលែកហ្ស៊ី។ ចំណែក​រោគសញ្ញា នៃ​ជំងឺ​ហឺត និង​រលាកស្បែក អាច​ប្រសើរឡើង ឬ​ជាសះស្បើយ តាមរយៈ​ការ​កាត់បន្ថយ​បញ្ហា​ផ្លូវចិត្ត។ ២. អារម្មណ៍​ច្របូកច្របល់ និងស្ត្រេស អាចបណ្ដាល​ជា​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ ក្រពះរបស់យើង គ្រប់គ្រង​ដោយ​ប្រព័ន្ធសាំញ៉ាំ ហើយ​ស្ត្រេស អាច​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម នៅក្នុង​ក្រពះ។ ការរលាក​ក្រពះ និង​ការ​រលាកស្បែក អាច​បណ្ដាល​មកពី​ការច្របូកច្របល់​អារម្មណ៍ និង​អសមត្ថភាព​ក្នុង​ដោះស្រាយ​ជាមួយ​បញ្ហា​ទាំង​នោះ។ នៅពេល​យើង​មិន​ចាប់​អារម្មណ៍​ពិនិត្យ​លើ​អារម្មណ៍​ច្របូកច្របល់​នៅ​ខាងក្នុង វាបណ្ដាល​ទៅជា​បញ្ហា​រាងកាយ ដើម្បី​ឲ្យខួរក្បាល​ចាប់អារម្មណ៍។ ៣. បាក់ទឹកចិត្ត និងថប់បារម្ភ អាចបណ្ដាល​ជាជំងឺបេះដូង ការបាក់ទឹកចិត្ត និង​ថប់បារម្ភ បណ្ដាល​ឲ្យ​កើតជំងឺ​សរសៃឈាម​បេះដូង ហើយ​បញ្ហា​បាក់ទឹកចិត្ត […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

បើភ្ញាក់ពីគេង ហើយអស់កម្លាំងខ្លាំង មានន័យថា យើងស្ត្រេសដល់កំពូលហើយ

ស្ត្រេស និង​ការគេង​មិនលក់ ពាក់ព័ន្ធ​គ្នាយ៉ាងខ្លាំង ហើយ​បើតាម​លក្ខណៈ​នៃការគេង មនុស្ស​ត្រូវបាន​បែងចែក​ជា ២ប្រភេទ។ ទី១ គឺ​ក្រុម​ដែល​គេងលក់​នៅ​ពេល​យប់ តែ​ភ្ញាក់ពី​គេងមក អស់កម្លាំង និង​ទី២ ក្រុម​ដែល​អត់គេង​នៅ​ពេល​យប់ ហើយ​មក​គេង​នៅពេល​ព្រឹក​វិញ។ ទាំងនេះ បណ្ដាល​មកពី​បញ្ហា​ស្ត្រេស ដែល​យើងចាំបាច់​ត្រូវស្វែងយល់​ពី​មូលហេតុ។ ​បើ​យើង​ភ្ញាក់ពី​គេង​ពេល​ព្រឹក ហើយ​ភ្លាមៗ យើងស្រាប់​តែ​មាន​អារម្មណ៍​ថប់បារម្ភ(ល្វើយ ឬធុញថប់) វាជា​សញ្ញា​មួយ បង្ហាញ​ថា យើង​មាន​បញ្ហា​ស្ត្រេស​ដល់​កំពូល​ហើយ។ ការ​ជួប​បញ្ហា​ស្ត្រេស​ដល់​កម្រិត​ដូច្នេះ បាន​ដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​រូបយើង ហើយ​យើង​មិន​អាច​ជំនះ​សម្ពាធ​នេះទេ។ ដំបូងឡើយ វាចាប់ផ្ដើមពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង ដោយ​ផ្ដល់​ទាំង​អារម្មណ៍​សប្បាយ​ចិត្ត និង​មិន​សប្បាយចិត្ត ដល់​ជីវិត​របស់​យើង។ ការខិតខំបំពេញ​ការងារ ជម្លោះជាមួយ​អ្នកសហការី ការយល់​ខុស​ជាមួយ​ដៃគូ ឬបញ្ហា​ការសិក្សា ងាយបង្ក​បញ្ហា​ថប់បារម្ភ​ណាស់។ បញ្ហាទាំង​អស់នេះ មិនអាច​ធ្វើឲ្យ​ខួរក្បាល​របស់​ឈប់គិត​នោះទេ សូម្បីតែ​ពេល​គេង ហើយ​បណ្ដាល​ឲ្យយើង​គេង​មិន​លក់​ស្កប់ស្កល់ និង​យល់សប្ដិ​អាក្រក់​ទៀត​ផង។ បញ្ហាទាំងអស់​នេះ មាន​ការវិវត្ត​ជាបន្ដបន្ទាប់។ នៅពេលមួយ ខួរក្បាល​របស់​យើង មិនអាច​គ្រប់គ្រង​បញ្ហា​ស្ត្រេស​បាន ពេលនោះ យើង​នឹង​ភ្ញាក់ពី​គេងលឿង​ជាង​ធម្មតា។ បញ្ហា​ស្ត្រេស​ដែល​មិន​អាច​គ្រប់គ្រង​បាន​នេះ​ហើយ គឺជា​មូលហេតុ​បង្ក​ការ​ថប់បារម្ភ ធ្វើឲ្យ​អារម្មណ៍​មិន​សប្បាយចិត្ត និង​បង្ខំឲ្យ​យើង ចាប់ផ្ដើម​ថ្ងៃថ្មី​ជាមួយ​អារម្មណ៍​អវិជ្ជមាន។ អ្នកដែល​ជួប​បញ្ហា​ថប់អារម្មណ៍ ភាគច្រើន មានអារម្មណ៍​អស់កម្លាំង​សឹង​គ្រប់ពេល រួមជាមួយ​បញ្ហា​ងងុយគេង ខ្វះ​ការផ្ដោត​អារម្មណ៍ […]


ការញៀន

សម្គាល់មនុស្សញៀនស្រា អត់មិនបាន តាមរយៈអាការៈទាំងនេះ

ពេលឃើញ​មនុស្ស​ណា​ម្នាក់​ផឹក​ស្រា​មិន​ឈប់ យើង​តែង​ហៅ​ថា «មនុស្ស​ញៀន​ស្រា» តែ​ក្រៅ​ពី​នោះ​នៅ​មាន​អាការៈ​ផ្សេង​ៗ និង​ផល​ប៉ះពាល់​ដែល​អ្នក​ខ្លះ​មិន​ដឹង។ លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ញៀនស្រា​ជួប​បញ្ហា​ច្រើន​ណាស់ ក្នុង​នោះ​បញ្ហា​ធំច្រើនយ៉ាង​​ខូច​ថ្លើម រលាកថ្លើម ក្រិនថ្លើម និង​ប៉ះពាល់​ដល់​ខួរក្បាល។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា អ្នក​ញៀន​ស្រា​សរីរាង្គ​ផ្សេង​ៗ​នឹង​ជួប​បញ្ហា​ដូចជា​ជំងឺ​ក្រិន​ថ្លើម​ជា​ចម្បង ហើយ​ក្រៅ​ពី​នោះ​អ្នក​ញៀន​ស្រា​តែងតែ​ ចុះ​ថយ​ការ​គិត ច្រឡំ ភ្លេចភ្លាំង  វង្វេងវង្វាន់ស្មារតី ហើយ​ដំណាក់​កាល​ធ្ងន់ធ្ងរ ​គឺ​ក្លាយ​ជា​ជំងឺ​មហារីក។ ក្រៅ​ពី​ធ្វើ​ទុក្ខ​ពេល​ផឹក អ្នក​ដែល​ញៀន​ស្រា​អត់​វា​មិន​បាន​ឡើយ ដោយ​អាច​សង្កេត​ឃើញ​តាម​រយៈ​​អាកាៈ​ផ្សេង​ៗ​ទៀត​ដូចជា៖ – ចង្វាក់​បេះដូង​ដើរ​ញាប់ – តក់ស្លុត – ថប់បារម្ភ – ក្អួត​ចង្អោរ – ឈឺក្បាល – បែកញើស – ឆាប់​ខឹង -ញ័រដៃជើង – ឡេះឡះ – គេង​មិន​លក់។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នបន្តិច! អ្នកម៉ាប់ៗគួរពិនិត្យ និងផ្ទៀងផ្ទាត់រោគសញ្ញាខ្លាញ់រុំថ្លើម ក្រែងអត់ដឹងខ្លួន លោក​បន្ត​ទៀត​ថា ដំណើរការ​ញៀន​ស្រា​គឺ​នៅ​ពេល​​សារធាតុ​គីមី​ ​ចូល​ទៅ​ដល់​ក្នុង​ខួរក្បាល​ដែល​ស្រា​នោះ​សម្បូរ​ទៅ​ដោយសារ​ជាតិ​អេតាណុល។ ជាតិ​អាល់កុល​តែងតែ​ជួយ​ជំរុញ​ការ​ផលិត dopamine និង​អ័រម៉ូន endorphins ផ្ដល់​នូវ​អារម្មណ៍​រីករាយ​ពេល​បាន​ផឹក​វា និង​កាន់តែ​ចង់​ផឹក​វា​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការញៀន

យកទូរសព្ទចុច ឬអានសៀវភៅពេលចូលបន្ទប់ទឹក អាចជួបរឿងធំមួយនេះ

លោក​ស្រី​វេជ្ជបណ្ឌិត​​​​ឯក​ទេស​ជំងឺ​ទូ​ទៅ​​មក​ពី​ប្រទេស​អង់គ្លេស បាន​ឲ្យ​ដឹង​ជា​ការ​ប្រុង​ប្រយ័ត្ន​ថា ការ​អង្គុយ​យូរ​ក្នុង​បន្ទប់​ទឹក​ (បត់​ជើង​ធំ) នឹង​បង្ក​ទៅ​ជា​បញ្ហា​ធំ​ ព្រោះ​អាច​បណ្ដាលឲ្យកើត​ជំងឺ​ឫស​ដូង​បាត។ លោក​ស្រី​វេជ្ជបណ្ឌិត Sarah Jarvis ដែល​ជា​ម្ចាស់​គ្លីនិក​ Patient info នៅ​ទី​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​បាន​​លើក​ឡើង​បែប​នេះ ដោយ​បាន​ពន្យល់​ប្រាប់​សារព័ត៌មាន Daily Mail ថា អ្វី​ដែល​​អាច​បង្ក​ទៅ​ជា​ជំងឺ​ដូច​ខាង​​លើ​នេះ ព្រោះ​មនុស្ស​សម័យ​នេះ​មាន​​​ទម្លាប់​អង្គុយ​យូរ​ៗ​នៅ​បន្ទប់​ទឹក ពិសេស​ដោយ​សារ​ការ​យក​ទូរសព្ទ​ ឬ​សៀវភៅ​ដែល​គេ​ចូល​ចិត្ត​​​ចូល​ទៅ​ជា​មួយ បាន​បង្ក​ហានិភ័យ​ដល់​ចុង​ព្រោះ​វៀន​ធំ​​ នៅ​ពេល​បន្ទោរបង់។ លោក​ស្រី​វេជ្ជបណ្ឌិត​អង់គ្លេស​រូប​នេះ បាន​ពន្យល់​ទៀត​ថា នៅ​ពេល​ ចំណាយ​ពេល​ចុច​ទូរសព្ទ​ ឬ​អាន​សៀវភៅ​ ជា​ការ​​កម្សាន្ត​​ជា​ហេតុ​ឲ្យ​យើង​អង្គុយ​យូរ​ក្នុង​បន្ទប់​ទឹក ហើយ​ការ​អង្គុយ​យូរ​​ៗ​នេះ ធ្វើ​ឲ្យ​ផ្នែក​ពោះ​របស់​យើង​ដាក់​សម្ពាធ​ខ្លាំង​​ទៅ​លើ សរសៃ​ឈាម​នៃ​ចុង​ពោះ​វៀន​ផ្នែក​ខាង​ក្រោម ធ្វើ​ឲ្យ​វា​ឡើង​ហើម​ប៉ោង។ ជា​មួយ​​អាការៈ​បែប​នេះ​យូរ​ នឹង​អាច​បង្ក​ឡើង​ទៅ​ជា​ជំងឺ​ឫស​ដូង​បាត​បាន នេះ​បើ​តាម​លោក​​ស្រី​វេជ្ជបណ្ឌិត​​បាន​លើក​ឡើង។ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​ពី​មុន​ៗ របស់​​ក្រុម​ស្រាវជ្រាវ​ផ្សេងៗ ក៏​បាន​បង្ហាញ​ដូច​ទៅ​នឹង​លោក​ស្រី Sarah ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ពិតអត់ ប្រើបន្ទប់ទឹករួមគ្នា អាចឆ្លងជំងឺកាមរោគ? ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ ដោយ​សារ​បញ្ហា​ដូច​ខាង​​លើ​នេះ វេជ្ជបណ្ឌិត​ជន​ជាតិ​អង់គ្លេស​ខាង​លើ​នេះ បាន​ណែ​នាំ​ ជា​ពិសេស​អ្នក​ចូល​ចិត្ត​យក​ទូរសព្ទ​ ទៅ​ចុច ឬ​​ចូល​ចិត្ត​អាន​សៀវភៅ​ពេល​ចូល​បន្ទប់​ទឹក ឲ្យ​កាត់​បន្ថយ​​តាម​ដែល​អាច​ធ្វើ​បាន៕ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


វិធីបំបាត់ស្ត្រេស

តិចនិកសាមញ្ញៗ តែបំបាត់អារម្មណ៍ឯកោពេលនៅម្នាក់ឯង ហើយបើអផ្សុក អាចសាកបាន

អារម្មណ៍​ពេល​​នៅ​ម្នាក់​ឯង អ្នក​ខ្លះ​អាច​អផ្សុក​ អ្នក​ខ្លះ​អាច​គិត​អី​ផ្តេស​ផ្តាស​ច្រើន ឬ​គិត​ថា​ខ្លួន​ឯង​ទំនេរ​ច្រើន គ្មាន​ប្រយោជន៍​​ជា​ដើម ជា​ពិសេស​អ្នក​នៅ​ឆ្ងាយ​ពី​គ្រួសារ មក​ធ្វើ​ការ ឬ​សិក្សា​នៅ​ទី​ក្រុង​ជា​ដើម។ បើនៅម្នាក់ឯង ​ចូលចិត្ត​ធ្វើ​អី?  ដើម្បី​ជា​ការ​បំបាត់​ចោល​អារម្មណ៍​ទុក្ខព្រួយ​ទាំង​នោះ អ្នក​រស់​នៅ​​តែ​ឯង​ៗ នៅ​តាម​បណ្តា​ទី​ក្រុង​​​នានា​​មួយ​ចំនួន ពី​ជុំ​វិញ​ពី​ពិភព​លោក បាន​ចែក​រំលែក​ជា​បទ​ពិសោធ​ដូច​ខាង​ក្រោម៖ ១. រក​ការងារ​ក្រៅ​ម៉ោង​ធ្វើ ឬ​​ធ្វើ​អ្វី​ដែល​ជា​​​​ការ​កម្សាន្ត​តាម​ចំណូល​ចិត្ត​អ្នក បំបាត់​ភាព​ឯកោ អាច​​ធ្វើ​បាន​តាម​រយៈ​វិធី​នេះ ព្រោះ​ថា នៅ​ពេល​អ្នក​ចាប់​អារម្មណ៍​​អ្វី​មួយ​តាម​បែប​កម្សាន្ត ការងារ​ ឬ​ការ​កម្សាន្ត​តាម​បែប​អ្នក​ចូល​ចិត្ត នឹង​ធ្វើ​ឲ្យ​អ្នក​រវល់​សប្បាយ​ភ្លេច​គិត​អារម្មណ៍​ឯកោ​ជា​ក់​ជា​ពុំ​ខាន។ មិន​ថា ទៅ​អាន​សៀវភៅ ទៅ​មើល​កុន​ដែល​ចូល​ចិត្ត ឬ​​ធ្វើ​តាម​អ្វី​ដែល​ជម្រុញ​ចិត្ត​អ្នក​ដូច​ជា ទៅ​ហែល​ទឹក​ដូច​ ពួក​កីឡាករ​ Idol ​​​ក្នុង​ចិត្ត​អ្នក​ក៏​បាន។ ២. ទៅ​កន្លែង​​ណា មាន​មនុស្ស​ច្រើន​ អាច​បង្កើត​ទំនាក់​ទំនង​បាន ទៅ​ហាង​កាហ្វេ ទៅ​កន្លែង​ហាត់​ប្រាណ ឬ​ទៅ​បណ្ណាល័យ​អាន​សៀវភៅ ប្រាកដ​ណាស់​ថា អ្នក​នៅ​ទី​នោះ ហោច​ណាស់​ក៏​មាន​អ្វី​ដែល​ជា​ចំណូល​ចិត្ត​ស្រដៀង​អ្នក​ដែរ ហើយ​ពេល​នោះ អ្នក​នឹង​អាច​ បង្កើត​បាន​ជា​​​មិត្តភក្តិ នៅ​ទី​​នោះ ជា​ការ​និយាយ​គ្នា​លេង ឬ​ជា​កន្លែង​ចែក​រំលែក​ព័ត៌មាន សម្រាប់​អ្នក​ផង ដែល​ដូច​នេះ នឹង​អាច​នាំ​អ្នក​ចាក​ឆ្ងាយ​ពី​ភាព​អផ្សុក​ក៏​ថា​បាន។ ៣. ស្តាប់​ចម្រៀង ឬ​អាន​​ឯកសារ​ផ្សេង​ៗ​ មើល​ទៅ​ដូច​ជា​ចម្លែក​បន្តិច ប៉ុន្តែ​សាក​គិត​មើល បើ​អ្នក​ស្តាប់​បទ​ដែល​អ្នក​ចូល​ចិត្ត កម្សាន្ត​អារម្មណ៍​ ឬ​មួយ​ក៏​អាន​សៀវភៅ​ល្អ​ៗ ជា​ចំណេះ​ដឹង បង្កើត​បាន​ជា​គំនិត​ថ្មី​ៗ […]


វិធីបំបាត់ស្ត្រេស

ការដើរកម្សាន្តផ្តល់ភាពរីករាយបានយូរជាង ការទិញសម្ភារៈពេញនិយម

តាម​លទ្ធផល​ស្រាវជ្រាវ​របស់​​អ្នក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ថា ដំណើរ​កម្សាន្ត​បាន​ជួយ​​ឲ្យ​មនុស្ស​ ដិត​ជាប់​ភាព​សប្បាយ​រីក​រាយ​ក្នុង​ចិត្ត​បាន​យូរ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ ការ​​ចំណាយ​លុយ​ទៅ​ដេញ​តាម​ សម្ភារៈ​ទំនើប ទាន់​សម័យ​កាល។ លទ្ធ​ផល​ស្រាវ​ជ្រាវ ពី​សាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ដែល​ដឹក​នាំ​ដោយ​លោក​សាស្រ្តាចារ្យ​ ជំនាញ​ផ្នែក​ចិត្ត​វិទ្យា Thomas Gilovich បាន​ឲ្យ​ដឹង​ថា សម្រាប់​មនុស្ស​ដែល​បាន​ទៅ​ធ្វើ​ដំណើរ​​កម្សាន្ត បាន​ទទួល​បទ​ពិសោធន៍​ ពុំ​ធ្លាប់​មាន​ជា​ច្រើន​ ប្លែក​ៗ ហើយ​ទិដ្ឋភាព​រីក​រាយ​ ទាំង​នោះ បាន​ដក់​ជាប់​នៅ​ក្នុង​អារម្មណ៍​ (ទាក់​ទង​នឹង អ័រម៉ូន​រីក​រាយ) ​ធ្វើ​ឲ្យ​អ្នក​ដើរ​កម្សាន្ត​​ភាគ​ច្រើន​សប្បាយ​ចិត្ត ជាប់​បាន​យូរ។ ដោយ​ឡែក ការ​ពិសោធ​ ក៏​បាន​រក​ឃើញ​ដែរ​ថា សម្រាប់​អ្នក​ដែល​ ចំណាយ​ពេល​ទៅ​ទិញ​អីវ៉ាន់ ឬ​សម្ភារៈ​ ដែល​ពេញ​និយម​ តាម​សម័យ​កាល នឹង​ទទួល​បាន​ភាព​រីក​រាយ​ដូច​គ្នា ប៉ុន្តែ អ្វី​ដែល​រីក​រាយ​នោះ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ខ្លី។ លោក​សាស្រ្តាចារ្យ បាន​និយាយ​ត្រង់​ចំណុច​នេះ​ថា “ភាព​ស៊ាំ​ទៅ​នឹង​ សម្ភារៈ​ ជា​សត្រូវ​នឹង​ ភាព​រីក​រាយ​ក្នុង​ខ្លួន​” ដែល​លោក​ បាន​និយាយ​សម្តៅ​ទៅ​លើ អារម្មណ៍​ជាប់​ទាក់​ទង​ នឹង​សម្ភារៈ​គឺ​មាន​តែ​​ក្នុង​រយៈ​ពេល​ខ្លី​ និង​តិច​តួច​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​ ការ​ដើរ​លេង ការ​ចូល​រួម​ព្រឹត្តិការណ៍​ប្លែក​ៗ ក្នុង​ជីវិត​ បាន​បង្រៀន​ និង​ដឹត​ដាម​ជាប់​ទាក់​ទង​​ក្នុង​ចិត្ត​មនុស្ស​ច្រើន​ជាង​។ អត្ថបទពាក់ព័ន្ធ៖  មានកូនតូចចង់ដើរ​លេង​សប្បាយ ​ត្រូវចេះ​តិចនិក​សាមញ្ញ​ទាំងនេះ​ ទុកទូរសព្ទឆ្ងាយខ្លួន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ