សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវចិត្ត

ការញៀន

ស្វែងរក សុខភាពផ្លូវចិត្ត

បញ្ហាការហូបចុក

ជឿអត់ ខឹងច្រើន ធ្វើឲ្យយើងធាត់?

គ្នាយើងខ្លះ ប្រហែល​អាច​គ្រប់គ្រង​អារម្មណ៍​​ខ្លួនឯង​បាន ដូច្នេះ​មិនសូវ​ចេះ​ខឹង​ច្រើនទេ តែ​ខ្លះទៀត ប្រហែល​ជា​ខឹងច្រើន និង​ញឹកញាប់ ដោយសារ​បញ្ហា​ផ្សេងៗ មិន​ដូចចិត្ត ឬការ​គ្រោងទុក។ សម្រាប់​អ្នក​ខឹង​ច្រើន គួរដឹង​ថា ខឹងច្រើន មិន​ត្រឹម​តែ​ធ្វើឲ្យ​អារម្មណ៍​មិន​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ទៀត។ កំហឹង គឺស្ថិត​នៅ​ក្នុង​អារម្មណ៍​របស់​យើង ប៉ុន្ដែ​នៅ​ពេល​យើង​ខឹង រាងកាយ​របស់​យើង បញ្ចេញ​អ័រម៉ូន Adrenaline ដែល​ធ្វើឲ្យ​យើង​ស្លន់ (Fight or Flight) និង​ថប់បារម្ភ ហើយ​វា​ធ្វើឲ្យ​យើង​មិន​ឃ្លាន​អាហារ​នោះ​ទេ។ ប៉ុន្ដែ​ផលប៉ះពាល់​នេះ មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ក្រោយ​កម្រិត​អ័រម៉ូន Adrenaline ធ្លាក់ចុះ​វិញ យើង​មាន​អារម្មណ៍​ត្រូវការ​បំពេញ​ថាមពល​ដែល​បាត់បង់ ហើយ​យើង​ចាប់ផ្ដើម​ឃ្លាន​អាហារ។ ប៉ុន្ដែ​ដោយសារ​នៅ​យើង​ថប់បារម្ភ ដូច្នេះ​វា​អាច​បណ្ដាល​ឲ្យ​យើង​ញ៉ាំ​អាហារ​តាម​អារម្មណ៍ និង​អត់ខ្វល់​នោះទេ។ នេះមាន​ន័យ​ថា យើង​អាច​អាច​ញ៉ាំ​អាហារ​ជាច្រើន និង​ពុំមាន​សុខភាព​ល្អ ដែល​ងាយ​ធ្វើឲ្យ​យើង ឡើង​ទម្ងន់។ អត្ថបទពាក់ព័ន្ធ៖ កំហឹង ប៉ះពាល់​សុខភាព​ជាង​កើត​ទុក្ខ​ទៀត ចឹង​កុំធ្វើ​ឲ្យ​ប៉ាម៉ាក់ខឹង​ច្រើនពេក ដូច្នេះ ដើម្បី​ការពារ​កុំឲ្យ​ឡើង​ទម្ងន់ កត្ដា​សំខាន់​មួយ គឺ​ពិនិត្យ​លើ​របប​អាហារ ហើយ​ឈប់​ញ៉ាំ នៅពេល​យើង​មាន​អារម្មណ៍​ថា ឆ្អែត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


វិធីបំបាត់ស្ត្រេស

តិចនិកពិសេស អាចកាត់បន្ថយស្ត្រេសហើយ រក្សាទម្ងន់បានល្អទៀត

ស្ត្រេស ឬ​ភាព​តាន​តឹង​ ​ជា​ឃាតករ​សម័យ​ថ្មី អាចធ្វើ​ឲ្យ​យើង​ឆាប់​ចាស់ ឡើង​​​ទម្ងន់ ​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​លើការងារ ចំណង់​ផ្លូវ​ភេទ និង​ជីវិតរស់​នៅ​ប្រចាំថ្ងៃតែ​ម្តង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ឲ្យ​​យើង​ដឹង​ពី​បញ្ហា​ស្ត្រេស មាន​ទាក់ទងទៅ​លើ​​​សុខភាព ក៏​ដូច​ជា​វិធី​ដោះ​ស្រាយ តាមរយៈ​តិចនិក​ពិសេស ហៅថា Kiwi Fitness។ ១- ស្វែង​យល់ពីទំនាក់​ទំនង​រវាង​ស្ត្រេស និង​សុខភាព ស្ត្រេស​ ​ដែល​កើត​មាន​ក្នុង​ស្ថាន​ភាព​បន្ទាន់ ​ត្រូវ​បាន​គេ​ហៅថា បញ្ហា​ស្ត្រេស​ស្រួច​ស្រាវ (Acute Stress) វា​ទាមទារ​​ឲ្យ​យើង​​ឆ្លើយ​តប​តាមរយៈ​ ទ្រឹស្តី “Fight to Flight” ដើម្បី​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ភ្លាមៗ។ “Fight to Flight” ​ជា​ការ​ប្រយុទ្ធ​ប្រឆាំងជា​មួយ​ស្ត្រេស ដូច​ជា ​ដេញ​សត្វ​ព្រៃឲ្យ​លោត​ចេញ​ពី​ផ្លូវ ឬ​​ប្រកួតក្នុង​ប្រភេទ​​​កីឡា​ មាន​លេង​បាល់​ឱប បាល់​ទាត់ ជិះ​កង់​ឡើង​ភ្នំ បង្ហោះ​ខ្លែង ឬ​​លើក​ទម្ងន់​ជា​ដើម។ លើស​ពី​នេះ បញ្ហា​ស្ត្រេស​ស្រួច​ស្រាវ អាច​ចាត់​ទុកជា​យន្តការ​មួយ ជួយ​ជំរុញ​យើង​ឲ្យ​យក​ឈ្នះ​ស្ថានភាព​ណា​មួយ​បាន។ នៅ​ពេលយើងអាចគេច​ផុត ឬ​ប្រយុទ្ធ​ឈ្នះ​​ពី​ភាព​តាន​តឹងទាំង​​នោះ​ ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​ការ​បញ្ចេញ​អ័រម៉ូន​ក្នុង​រាងកាយ ​នឹង​ត្រឡប់​មក​ធម្មតា​វិញ ខណៈដំណើរ​ការ​ជួស​ជុល និង​​ព្យាបាល​ជាលិកា​ ក៏​កើត​ឡើង​ទន្ទឹម​គ្នា​ផង​ដែរ។ ប៉ុន្តែ​​អារម្មណ៍​ស្ត្រេសរ៉ាំរៃ […]


វិធីបំបាត់ស្ត្រេស

ហេតុផលអ៊ីចឹងតាស! បានអ្នកជំនាញណែនាំថា ផ្ទះត្រូវតែស្អាត និងរៀបរយ

ក្រោយ​បំពេញ​ការងារ​ហត់​ពេញ​មួយ​ថ្ងៃ ស្រាប់​តែ​មក​ដល់​ផ្ទះ អស់​អារម្មណ៍​អាលីង រញ៉េរញ៉ៃ ចាន​ឆ្នាំង ខោអាវ​កខ្វក់​ ពាស​ពេញ​ផ្ទះ កុំ​ថា​ឡើយ​​ចង់​អង្គុយ​លេង សូម្បី​តែ​គេង​ក៏​គ្មាន​អារម្មណ៍​ដែរ មិន​អ៊ីចឹង? ហេតុនេះ​ហើយ ទើប​អ្នក​ជំនាញ​លើក​ឡើង​ថា ផ្ទះ និង​បន្ទប់​គេង គឺ​កន្លែង​សម្រួល​អារម្មណ៍​ល្អ​បំផុត ត្រូវ​តែ​មាន​របៀប​រៀបរយ ដើម្បីបង្កើន​បរិយាកាស​ស្រស់ថ្លា ខណៈ​ចំណុច​សំខាន់​ទាំង ៤ ​ចាំ​បាច់​ត្រូវ​មានគឺ៖ ១- រៀប​ចំ​ឲ្យ​មាន​ពន្លឺ​​ត្រឹម​ត្រូវ​ ពន្លឺ​​​ព្រះអាទិត្យ​បែបធម្មជាតិ​ ជួយ​ឲ្យ​រាង​កាយ​​​ផលិត​ វីតាមីន​ D អ័រម៉ូនសេរ៉ូតូនីន (អ័រម៉ូន​ភាព​រីករាយ​) និង​មេឡាតូនីន និង​​អាច​​​បង្កើន​ផលិតភាព​ក្នុង​ការងារ​​បាន​ល្អ​​ ​គួរតែ​មាន​​គ្រប់​គ្រាន់​ នៅ​ក្នុង​បរិយាកាស​ក្នុង​​ផ្ទះ​។ ពន្លឺ​​ល្មមៗ​ត្រឹម​ត្រូវ​​ សំដៅ​លើ​ពន្លឺ​គ្រប់​គ្រាន់ មិន​ចាំង​ខ្លាំង និង​មិន​ខ្សោយ​ពេក ​។ ដោយ​ពន្លឺ​​​ល្មម ជួយ​​​ឲ្យ​រាង​​កាយ​ ​ផលិត​​អ័រម៉ូន​ខាង​លើ នាំ​ឲ្យ​យើង​ទទួល​បាន​ភាព​ស្ងប់​សុខ និង​​ស្រស់​ស្រាយ​ឡើង​វិញ។ ២. ជញ្ជាំង​មាំ មិន​ឮ​​​​សំឡេង​រំខាន អ្នក​​ជំនាញ​ជា​ច្រើន​ លើក​ឡើង​​ថា នៅ​ពេល​រាង​កាយ​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​​បរិយាកាស​ កក់ក្តៅ មិន​សូវ​ឮ​សំឡេងរំខាន​ពី​ខាង​ក្រៅ នាំ​ឲ្យ​រាង​កាយ​​អាច​សម្រាក​បាន​សុខ​ស្រួល​​។ ពិសេស​​ជាង​នេះ អ្នក​ជំនាញ​លើក​ឡើង​ថា សម្រាប់​ការ​​​តុប​តែង​បន្ទប់ គួរ​តែ​​ចេះ​ជ្រើស​យក​ពណ៌​​លើ​ជញ្ជាំង​ មាន​សភាព​​ភ្លឺ មិន​ស្រអាប់​ ហើយ​រើស​យក​ពណ៌​តែ​មួយ​ ឬពីរ​ […]


វិធីបំបាត់ស្ត្រេស

ទោះមានអ្វីកើតឡើងក៏ដោយ តិចនិកទាំងនេះនៅតែអាចធ្វើចិត្តស្ងប់បាន

​យើង​ម្នាក់​ៗ​ សុទ្ធ​តែ​ធ្លាប់​ជួប​រឿង​មិន​ល្អ​ចៀស​មិន​ផុត រឿង​ដែល​កើត​ឡើង​​ ក៏​មិនមែន​សុទ្ធ​តែ​ជា​​បញ្ហាដូច​យើង​គិត​ដែរ។ ​ផ្ទុយមក​​វិញ​ ការ​ឆ្លើយ​តប ទាំង​កាយវិការ និង​អារម្មណ៍​របស់​យើង​ឯណេះ​ទេ ទើប​ជា​បញ្ហា។ អ្នក​ឯកទេស​​វិទ្យាសាស្ត្រ នៅ​អាមេរិក លោក Albert Ellis លើក​ឡើង​ថា ហេតុ​ការណ៍​ណា​មួយបាន​កើត​ឡើង អាច​កំណត់​បាន​តាម​ការ​គិត​ និង​កាយវិការ​យើង ដើម្បីឆ្លើយ​តបទៅ​វិញ។ បើ​យើង​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន អា​រម្មណ៍​​ក៏​ល្អ​ទៅ​តាម​នឹង​ដែរ។ ហេតុនេះ “Hello គ្រូពេទ្យ” ចង់​ណែនាំ​​ពី​តិចនិកសម្រួល​អារម្មណ៍ ពេល​មាន​រឿង​មិន​ល្អ​កើត​ឡើង។ ១- ចំណាយពេលឲ្យបានច្រើនជាមួយមិត្ត​ភក្តិ​មានគំនិតសុទិដ្ឋិនិយម យើង​គ្រប់​គ្នា ​អាចមាន​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្តិ អ្នកស្គាល់​គ្នា​ជា​ច្រើន​ប្រភេទ ហើយរៀង​រាល់​ថ្ងៃ ​យើង​តែង​​បាន​ជួប និង​និយាយ​​ជាមួយ​​មនុស្ស​ជា​ច្រើន​។ ដើម្បី​រក្សា​ចិត្ដ​ឲ្យ​វិជ្ជមាន យើង​​ត្រូវគេច​ចេញ​ពី​ក្រុម​មនុស្ស​ទុទិដ្ឋិនិយម ក្រុម​ចូល​ចិត្ដ​រអ៊ូ​រទាំ​រឿង​ពិបាក​ចិត្ដ ឬចូលចិត្ត Drama។ ផ្ទុយ​មក​វិញ គួរ​ចំណាយ​ពេល​ជាមួយ​មនុស្ស​យើង​​ទុក​ចិត្ដ និងអាច​​ធ្វើ​ឲ្យយើង​​ញញឹម​បាន។ ដំបូន្មាន និង​របៀប​​គិត​មិត្តភក្តិ​ជំពូកនេះ អាច​ជួយ​កាត់​បន្ថយ​រឿង​មិន​ល្អ​ក្នុង​ចិត្ដយើង​បាន។ ២- គិតឡើង​វិញពីរឿងខ្លះយើងបានឆ្លងកាត់ អាច​ថាយើង​​កំពុង​តែ​ដោះ​ស្រាយ​ជា​មួយ​រឿង​លំបាក​​ណា​មួយ ប៉ុន្តែគ្នា​យើង​ ក៏​គួរ​តែ​គិត​ទៅ​វិញ​ ថា​តើ​ក្នុង​អំឡុង​ពេល​នេះ​ យើង​​បាន​ឆ្លង​កាត់ និង​រៀន​បាន​អ្វី​ខ្លះ។ ពេល​វេលា​ដ៏​លំបាក អាច​​ធ្វើ​ឲ្យយើង​​ក្លាយ​ជា​មនុស្ស​ខ្លាំង ហើយ​ការ​បរាជ័យ​ នឹង​ក្លាយ​ជា​មេរៀន​ក្នុង​ជីវិត​របស់​អ្នក។ ក្នុង​ពេល​នេះ​ យើង​ក៏​អាច​សង្កេត​មើលពី​លទ្ធ​ផល​ជា​ច្រើន​​ […]


ទំនាក់ទំនងល្អ

រៀបការជួយកាត់បន្ថយជំងឺភ្លេចភ្លាំង អ្នកនៅលីវ ហើយឧស្សាហ៍ភ្លេច ចាំអង្កាល់ទៀត

សម្រាប់​គ្នាយើង​ប្រុសៗ ឈាន​ដល់​វ័យ ម្ភៃក្រាស់ ឬចូល ៣០​ឆ្នាំ ប្រាកដ​ជា​ជួប​បញ្ហា​ភ្លេចភ្លាំង​មិនតិច​នោះទេ ហើយ​បើមិន​ទាន់​រៀបការ​ទៀត ការភ្លេចភ្លាំង ក៏រឹតតែ​ច្រើន​ទៀត។ ប៉ុន្ដែ​មាន​ការសិក្សា​មួយ រកឃើញ​ថា រៀបការ អាច​ជួយ​កាត់​បន្ថយ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង។ អញ្ចឹង ប្រុសៗ​គ្នាយើង គួរ​គិតគូរ​ពី​បញ្ហា​នេះ​ហើយ។ មនុស្ស​ដែល​រៀបការ​ហើយ មាន​ភាព​ប្រឈម​ទាប នៃ​ការ​កើត​មាន​រោគសញ្ញា​ជំងឺ​ភ្លេចភ្លាំង ជាង​អ្នក​លែងលះ ឬ​មិន​ទាន់​រៀបការ។ នេះ​បើការ​សិក្សា​មួយ លើ​មនុស្ស ១៥.០០០​នាក់ ពី​ឆ្នាំ​២០០០-២០១៤។ លោកស្រី Hui Liu អ្នកដឹកនាំ​ការសិក្សា និង​ជាសាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា នៅ​សាកលវិទ្យាល័យ Michigan របស់​អាមរិក បញ្ជាក់​ថា មាន​ទ្រឹស្តី​ជាច្រើន បកស្រាយ​ពី​មូលហេតុ​រៀបការល្អ​សម្រាប់​សុខភាព​ទូទៅ។ មនុស្ស​រៀបការ​ហើយ មាន​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង ជាង​អ្នកមិន​ទាន់​រៀបការ ប៉ុន្ដែ​នៅ​មាន​កត្ដា​ផ្សេងៗ​ទៀត ដែល​ល្អ​ជាង​នេះ ដូចជា​អត្ថប្រយោជន៍​ចិត្តសាស្ត្រ​សង្គម។ ជាក់ស្ដែង មនុស្ស​ដែល​រៀបការ​ហើយ មាន​ទំនាក់ទំនង​សង្គម​កាន់តែ​ច្រើន តាមរយៈ​ប្រពន្ធ និង​គ្រួសារ ហើយ​វាជួយ​ដល់​មុខងារ​ចងចាំ។ ពាក់ព័ន្ធ​នឹង​ការ​រកឃើញ​នេះ សាស្ត្រាចារ្យ Linda Waite មក​ពី​សាកលវិទ្យាល័យ Chicago បញ្ជាក់​ថា អ្នក​រៀបការ​ហើយ មាន​ហានិភ័យ​ទាប នៃ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង […]


ទំនាក់ទំនងល្អ

គ្មានស្នេហាពេលសិក្សា ខួរក្បាលល្អខ្លាំង ទំនាក់ទំនងកាន់តែប្រសើរ

មានស្នេហា​ក្នុង​វ័យសិក្សា ជារឿង​កើត​មាន​ស្ទើរ​គ្រប់​ទី​កន្លែង ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ នាំ​ឲ្យប៉ះ​ពាល់​ច្រើនលើ​ការ​សិក្សា​របស់​យុវ័យ ដោយលទ្ធ​ផល​ស្រាវជ្រាវ​​មួយ​នៅ​អាមេរិក បង្ហាញ​ថា គ្មាន​ស្នេហា​ក្នុង​វ័យ​សិក្សា យុវវ័យមាន​ហានិភ័យ​​បាក់​ទឹក​ចិត្ត​តិច​តួច សុខភាព​ខួរ​ក្បាល​ល្អ និងការ​ប្រាស្រ័យ​ទាក់​ទង​ក្នុង​សង្គម​ ប្រសើរ​ជាងក្រុមដែលមាន​ស្នេហា។ តាម​ប្រភព​ព័ត៌មាន​ពី Herald Publicist សាកលវិទ្យាល័យ​ Georgia សហរដ្ឋអាមេរិក បាន​សិក្សា​ផ្តោត​​លើយុវជន​ជំទង់​ៗ​នៅ​វ័យ​សិក្សា​ ចាប់​ពី​​ថ្នាក់​បឋម រហូត​ដល់​កម្រិត​វិទ្យាល័យ ពោល​​​ពី​ថ្នាក់​ទី ​៦ ដល់​ថ្នាក់​ទី ​១២ដោយ​បាន​សិក្សា​លម្អិត​ និង​បែង​ចែក លើ​​ក្រុម​សិស្ស​មាន​ស្នេហា ជា ​៤ ​ក្រុម​ផ្សេង​ៗ​គ្នា។ ​អ្នក​ជំនាញ ក៏បាន​តាម​ដាន​បន្ថែម​នូវ​លទ្ធផល​សិក្សា ដោយ​ផ្អែក​លើ​ទិន្នន័យ​ពី​គ្រូ​ៗ​បង្រៀ​ន​សិស្ស​ទាំង​នោះ ក៏​ដូច​ការ​ប្រើ​វិធីសាស្រ្ត​សំណួរ​ស្ទង់​មតិ​ពី​សិស្ស។ ជា​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ឃើញ​ថា សិស្ស​ៗ​​ពុំ​មាន​ស្នេហា មាន​​កម្រិ​ត​ជំនាញ​ទំនាក់​ទំនង​ក្នុង​សង្គម​ល្អ ក៏​ដូច​ជា​ដំណើរ​បាក់​ទឹក​ចិត្ត​តិច​តួច ហើយ​ខួរ​ក្បាល​​​​ចង​ចាំ​​បាន​ល្អ បើ​ធៀប​ទៅ​នឹង​ក្រុម​សិស្ស​​ក្នុង​វ័យ​ស្របាល​គ្នា ​ចេះ​​មាន​ស្នេហា​។ ​បើ​ផ្អែក​តាម​ការ​សិក្សា​ដាច់​ដោយ​ឡែក​មួយ​ទៀត ធ្វើ​ឡើង​ក្នុង​ឆ្នាំ​ ២០១៩​ នេះ លោក​វេជ្ជបណ្ឌិត Laurie Hawkins  មក​ពី​សាកលវិទ្យាល័យ Essex បាន​រក​ឃើញ​ថា ក្មេង​ស្រី ដែល​មាន​ស្នេហា​ក្នុង​ពេល​សិក្សា​​នៅ​មហាវិទ្យាល័យ ច្រើន​​ធ្លាប់​ប្រឡូក​ក្នុង​ការ​រួម​ភេទ ដែល​បង្ក​ផល​អវិជ្ជមាន​ច្រើនលើ​លទ្ធ​ផល​សិក្សា។ អត្ថបទ​ពាក់ព័ន្ធ៖ មានចំណុចទាំង ៦ នេះ បញ្ជាក់ថាស្នេហាយើងរឹងមាំខ្លាំង […]


វិធីបំបាត់ស្ត្រេស

ឆ្ងល់ទេ ឲ្យតែស្ត្រេស ឬពិបាកចិត្ត ដឹងតែឡើងគីឡូខ្លាំង? នេះវិធីដោះស្រាយ

ការឡើង​ទម្ងន់ខ្លាំង បណ្ដាល​មកពី​កត្តា​ជាច្រើន ប៉ុន្ដែ​កត្តារួម​មួយ ដែល​ស្រីៗ​ភាគច្រើន ធ្លាប់​ជួប​នោះ គឺ​ស្ត្រេស ហើយ​វា​ក៏ជា​ចម្ងល់​មួយ​ដែរ ព្រោះ​ពេល​កំពុង​ស្ត្រេស ពិបាក​ចិត្ត ហេតុអ្វី​បាន​ទៅ​ជា​ឡើង​ទម្ងន់​ជាងមុន​ដូច្នេះ? វេជ្ជបណ្ឌិត Fatima Cody Stanford មកពី​សាលា​វេជ្ជសាស្ត្រ Harvard របស់​អាមេរិក បញ្ជាក់​ថា "ស្ត្រេស ជំរុញការកើនឡើង​អ័រម៉ូន​ស្ត្រេស (Cortisol) នៅ​ក្នុង​ឈាម"។ អ័រម៉ូន Cortisol ផលិតឡើង​ដោយ​ក្រពេញ Andrenal ដែល​ជំរុញ​មេតាប៉ូលិស​របស់​យើង។ វាក៏ជួយ​រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម និង​ការចងចាំ​ផងដែរ។ នៅពេល​កម្រិត​អ័រម៉ូន Cortisol កើនឡើង​ខ្លាំង វាបង្ក​ឲ្យ​មាន​ការ​រលាក និង​ជំរុញ​ឲ្យ​រាងកាយ​យើង រក្សា​ទុក​ជាតិខ្លាញ់​យ៉ាងច្រើន នៅ​ជុំវិញ​ពោះ។ ស្ត្រេស ធ្វើឲ្យ​យើង​គេង​មិនលក់​ផងដែរ ហើយ​វា​ជំរុញ​ឲ្យ​យើង​ញ៉ាំ​អាហារ​ពេល​យប់ ដែល​នេះ​ខុស​ទម្លាប់​ប្រក្រតី​របស់​រាងកាយ។ កំពុង​មាន​អារម្មណ៍​ស្ត្រេស? និយាយ​រឿង​ស្ត្រេស មនុស្ស​ភាគច្រើន សុទ្ធតែ​ធ្លាប់​ជួយប​អារម្មណ៍​ស្រដៀងគ្នា​មួយ​នេះ ប៉ុន្ដែ​ស្រីៗ ទំនង​មាន​អារម្មណ៍​ស្ត្រេស​ខ្លាំង​ជាង​ប្រុស។ តាម​ការ​ស្ទង់មតិ​មួយ នៅ​ឆ្នាំ​២០១៤ ដោយ​សមាគម​ចិត្ត​សាស្ត្រ​អាមេរិក រកឃើញ​ថា ស្រីៗ មាន​កម្រិត​ស្ត្រេស​ជាមធ្យម ៥,២/១០​ពិន្ទុ ចំណែក​ប្រុសៗ មាន​ត្រឹម​តែ ៤,៥​ប៉ុណ្ណោះ។ ជាងនេះ​ទៅទៀត ស្រីៗ […]


ទំនាក់ទំនងល្អ

ប្រុសៗមាន ៦ ចំណុចនេះ បញ្ជាក់ថាស្មោះស្នេហ៍មែនទែន

​រឿង​ស្នេហា ប្រុសៗ​មិន​សូវ​ជា​បញ្ចេញ​អារម្មណ៍ មនោសញ្ចេតនា ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​ដឹង​​ ដូច​ជា​ស្រីៗ​ទេ។ ប៉ុន្តែរឿង​នេះ មិន​ថា​ប្រុស មិន​ថា​ស្រី សុទ្ធ​តែប្រើ​អារម្មណ៍​ច្រើន ហើយ​មនោសញ្ចេតនា​ពិត ពេល​ខ្លះ​ទោះ​ប្រុសៗរឹង​មាំ​យ៉ាងណា គេ​នឹង​បញ្ចេញ​ឲ្យ​មនុស្ស​ជា​ទី​ស្រលាញ់ដឹង​ដូច​គ្នា។ ការ​សិក្សា​មួយ រក​ឃើញ​ថា បើ​ប្រុសៗបញ្ចេញ​ ៦ ចំណុចនេះ ទៅ​កាន់​ខាង​ស្រីៗ ស្នេហា​គេ​ចំពោះ​យើង គឺ​ជាស្នេហ៍​ពិតហើយ។ ១- យក​ចិត្ត​ទុកដាក់​លើ​សំដី​ខាង​ស្រី តាម​ធម្មជាតិ​ ​ប្រុសៗ​តែង​យក​ចិត្ត​ទុក​ដាក់​​លើ​​អ្វី​​​ខ្លួន​ចាប់​អារម្មណ៍​​ប៉ុណ្ណោះ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ លើ​មនុស្ស​ជា​ទីស្រលាញ់ ឬ​ចូល​ចិត្ត​ និង​កត់​សម្គាល់​​ខ្លាំង ក៏​ជា​អត្តចរិត​ពិត​របស់​ប្រុសៗ​ដូច​គ្នា។ បើ​ប្រុសៗ មាន​​ស្នេហា​ជ្រាល​ជ្រៅ​លើនារី​ណា​ម្នាក់​ នឹង​ស្តែង​ចេញ​តាម​ទង្វើ​នេះឯង។ ២- មិន​ខ្លាចលះ​បង់ ការ​លះ​បង់​សម្រាប់​មនុស្សយើង​ស្រលាញ់ ​អាច​ជា​រឿង​ងាយ​ស្រួល ប៉ុន្តែស្រីៗ​​អាច​សម្គាល់​មើល បើមាន​ប្រុស​​ណា​ម្នាក់ ដាក់​ចិត្ត​ស្រលាញ់​យើង​ហើយនោះ​ គេ​នឹង​​​តែង​ទុក​យើង​ជា​រឿង​សំខាន់​ទី ​១​ សូម្បី​តែ​ខ្លួន​គេ​ផ្ទាល់​ក៏​​មិន​សោក​ស្តាយ​​នឹង​លះ​បង់ តួ​យ៉ាង​សុខភាព ឬ​ពេល​ខ្លះ​រហូត​ដល់​ជីវិត​ទៀត​ផង ដើម្បី​មនុស្ស​ស្រី​ខ្លួន​ស្រលាញ់។ ​​៣- បង្ហាញ​ភាព​ឈឺ​ចាប់ដោយ​បើកចំហ អាច​ជាការ​​យល់​ច្រឡំ​ថា ព្រោះ​គំនិត​មួយ​ចំនួន​គិត​ថា មានស្រីៗ​ពូកែ​លាក់​អារម្មណ៍ តែ​​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា ​ប្រុសៗ ​ពូកែ​លាក់​អារម្មណ៍​ជាង​មនុស្ស​ស្រី​ទៅ​ទៀត ប៉ុន្តែ​ប្លែក​ត្រង់​រឿង​ម្យ៉ាង បើ​ជួប​មនុស្ស​ស្រី​អាច​ទុក​ចិត្ត​បាន ប្រុសៗ​​នឹង​ប្រាប់​អស់​ពី​ចិត្ត ដោយ​គ្មាន​អ្វី​លាក់​បាំងអ្វី​ទាំង​អស់ ពីអារម្មណ៍​ខ្លួន​កំពុង​មាន។ ៤- បើដាក់​ចិត្ត​ស្រលាញ់ ពិបាក​ប៉ុនណា​ក៏​មិន​ដើរ​ចេញ ដូច​សុភាសិត​ថា “ស្នេហា​ធ្វើ​ឲ្យ​យើង​ខ្វាក់​ភ្នែក” […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ប្រើប្រាស់សារលើទូរសព្ទ ជាមូលហេតុធ្វើឲ្យយើងស្ត្រេសកាន់តែខ្លាំង?

ជាមួយ​បច្ចេកវិទ្យាបច្ចុប្បន្នកាន់តែ​ជឿនលឿន ទូរសព្ទវ័យឆ្លាត រួមទាំងកម្មវិធីបណ្តាញ​សង្គម​​ជាច្រើន កំពុង​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យើង។ ​សារ​ខ្លីៗ (SMS) ឬសារ Notification ពីសង្គម​ផ្សេង​ៗ​ទៀត ត្រូវ​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំនង។ ចុះ​គ្នា​យើង​មាន​ធ្លាប់​មាន​អារម្មណ៍ស្ត្រេស​​​ពេលទទួល នឹង​​សរសេរ​សារ​តបទៅ​វិញ​ដែរអត់? ព្រោះ​ការ​សិក្សា​ថ្មី​មួយ បញ្ជាក់ថាការសរសេរ ឬ​ផ្ញើសារ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង ស្ត្រេស​ខ្លាំង។ ១- ម៉េច​បានយើង​មានអារម្មណ៍​តានតឹងពេលកំពុងសរសេរសារ? ក្នុង​ការ​សិក្សា​ថ្មី​ ​ធ្វើ​ឡើង​ដោយក្រុម​ហ៊ុនបណ្តាញសង្គមជប៉ុន Viber រកឃើញ​ចា ១/៣ ក្នុង​ចំណោម​គ្នា​យើង​លេង និង​ឆ្លើយ​តប​សារ​ទាំង SMS និង​បណ្តាញ​សង្គម គឺ​​មាន​អារម្មណ៍​​តាន​តឹងនៅ​ពេល​​ផ្ញើ​សារ​ម្តងៗ។ បញ្ហា​ស្ត្រេស​​ភាគ​ច្រើន ​បណ្តាល​មក​ពី​ការ​ផ្ញើ​សារ​ អំឡុង​ពេល​យើង​កំពុង​មាន​អារម្មណ៍​ឆេវឆាវ។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ៣២% ក្នុង​ចំណោម​គ្នា​យើង​ប្រើ​ប្រាស់ ឬ​ឆ្លើយ​តប​សារ គឺ​​មាន​អារម្មណ៍​ឆាប់​ខឹង ពិសេស​ពេលសារ​យើង​កំពុង​សរសេរ​បាន​ពាក់​កណ្តាល ស្រាប់​តែរលុប​បាត់ ខណៈ​ការ​ប្រើ​វេយ្យាករណ៍​មិនត្រឹមត្រូវ ប្រើ​រូប​បង្ហាញ​ពី​អារម្មណ៍ (Emojis) ច្រើន​ពេក​ ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង​ ស្ត្រេស​ខ្លាំង​ដូច​គ្នា។ គ្នា​យើង​កំពុង​ប្រើ​ប្រាស់សារ SMS ឬសារ​ពី​កម្មវិធី​បណ្តាញ​សង្គម​​មួយ​ចំនួន​ បាន​បង្ហាញ​ផល​វិបាកដើម្បី​​យល់​ពី​អត្ថន័យ​សារដែលទទួល​បាន ពេល​ក្នុង​សារ​នោះ​​មាន Emojis ច្រើន​ពេក។ ការ​សិក្សា​រក​ឃើញ​ថា អារម្មណ៍​ឆាប់​​ខឹង​ ជា​ធម្មតា​ច្រើនកើត​​​ក្រុម (Group) ​មាន​គ្នា​ច្រើន​ជាង ៣ នាក់។ ៣៩% […]


ទំនាក់ទំនងល្អ

មានចំណុចទាំង ៦ នេះ បញ្ជាក់ថាស្នេហាយើងរឹងមាំខ្លាំង

និយាយ​ដល់​រឿង​ស្នេហា ​យើង​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់ គ្រាន់​តែស្ថិត​ក្នុង​ស្ថាន​ភាព​ខុស​គ្នា។ ខ្លះ​ឈ្លោះ​រហូត បែក​រហូត ប៉ុន្តែ​តែ​អាច​បន្ត​រស់​នៅ​ជា​មួយ​គ្នា​បាន ខណៈ​ខ្លះ​វិញ អត់​ដែរ​ឈ្លោះ​​សោះ ឈ្លោះ​ម្តង​ក៏​បែក​គ្នា។ ស្នេហា​មាន​​ការ​យល់​ចិត្ត ​សប្បាយ​ចិត្ត​ពេល​នៅក្បែរ​គ្នា ឆ្លង​កាត់​ឧបសគ្គ​ជា​មួយ​គ្នា អាច​និយាយ​បាន​ថា រឹងមាំ និង​ឋិតថេរ។ គ្នា​យើងច្បាស់​ជា​​ចង់​ដឹង ស្នេហា​យើង​បច្ចុប្បន្ន រឹងមាំ និង​ឋិត​ថេរ ឬ​យ៉ាង​ណា​មិនខាន។ បើ​ចង់​ដឹង មើល​ចំណុច​ទាំង ៦ ខាង​ក្រោមនេះ បើ​យើង​មាន បញ្ជាក់​ថា ស្នេហា​យើង​អាច​គង់វង្ស​យូរ​អង្វែង​បាន។ ១- មិនមានបញ្ហាពេល​ទាំង​សង​ខាង​ត្រូវ​បាន​ពេល​វេលា​ផ្ទាល់​ខ្លួន ជា​ធម្មតា​បន្ទាប់​ពី​ចំណាយ​​នៅ​ជា​មួយ​គ្នា​អស់​មួយ​រយៈ នឹង​ចាប់​ផ្ដើម​នឹក​ឃើញ​កាល​នៅ​ម្នាក់​ឯង​។ ពេល​មនុស្ស​ពីរ​នាក់​ចាប់​ផ្ដើម​ចំណាយ​ពេល​រស់​​នៅ​ជា​មួយ​គ្នា ច្បាស់​ណាស់ គឺ​ចង់​ចំណាយ​ពេល​ជា​មួយ​គ្នា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ដោយ​សារ​​ពី​ដំបូង​ យើង​អាច​មាន​អារម្មណ៍​ស្រស់​ស្រាយ ​សប្បាយ​ចិត្ដ​ពេល​នៅ​ជា​មួយ​គ្នា ហើយ​អារម្មណ៍​បែប​នេះ​អាច ៣-៤ ខែ ប៉ុន្តែ​ក្រោយ​មក​យើង អាច​នឹង​ចាប់​ផ្ដើម ​ចង់​ចំណាយ​ពេល​ខ្លះ​នៅ​តែ​ឯង​ ដើម្បី​ដោះ​ស្រាយ​រឿង​ផ្ទាល់​ខ្លួន ហើយបើ​ទាំង​សង​ខាង មិន​ប្រកាន់​រឿង​បែប​នេះ គឺ​ល្អ​បំផុត​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ស្នេហ៍​ឲ្យ​គង់​វង្ស​យូរ​អង្វែង​បាន។ ២- មិនប្រកាន់ជាមួយទម្លាប់អាក្រក់ដៃគូ ពេលយើង​​ស្រលាញ់​នរណា​​ម្នាក់ យើង​អាច​​នឹង​ចូល​ចិត្ដ​រឿង​គ្រប់​យ៉ាងដែល​មិត្ត​ស្រី ឬ​​មិត្ត​ប្រុស​យើង​មាន មិន​ថា​របៀប​ញ៉ាំ​អាហារ ​គេង ឬ​ទម្លាប់​អាក្រក់ក៏​ដោយ គឺ​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​គួរ​ឲ្យ​ស្រលាញ់​ទាំង​អស់។ យើង​ក៏​​មិន​ចាំ​បាច់ខ្វាយ​ខ្វល់​ជាមួយ​រឿង​ទាំង​អស់​នេះ​ច្រើន​ពេកដែរ ព្រោះ​អ្វី​ៗ​ទាំង​អស់​ កើត​ឡើង​ពី​ការ​សប្បាយ​ចិត្ដ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ