សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវចិត្ត

ការញៀន

ស្វែងរក សុខភាពផ្លូវចិត្ត

វិធីបំបាត់ស្ត្រេស

៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស

គ្នាយើងភាគច្រើន ជួប​បញ្ហា​ស្ត្រេស ខួរក្បាល​ស្មុគស្មាញ​សឹងរាល់​ថ្ងៃ ដោយសារ​ការងារ របររកស៊ី គ្រួសារ លុយ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម។ បើ​បញ្ហា​ស្ត្រេស កើតមាន​រយៈពេល​យូរ វាអាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ​ទៀតផង ដូចជា គេងមិន​លក់ កើត​ជំងឺ​លើសឈាម ទឹកនោមផ្អែម និង​បេះដូង។ ទោះយ៉ាងណា បញ្ហា​ទាំង​នេះ អាច​ដោះស្រាយ​បាន តាមរយៈ​មធ្យោបាយ ៧​យ៉ាង ដែល​យើងគ្រប់​គ្នាអាច​ធ្វើបាន ដើម្បី​សម្រាក​ខួរក្បាល និង​គ្រប់គ្រង​បញ្ហា​ស្ត្រេស។ ១. រកមូលហេតុ​នៃ​បញ្ហា​ស្ត្រេស យើងមិន​អាច​សម្រាកខួរក្បាល​បានទេ ប្រសិនបើ​យើងមិន​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឲ្យ​យើង​ស្ត្រេស។ តាមរយៈ​ការ​កំណត់​មូលហេតុ​នៃ​បញ្ហា​ស្ត្រេស ហើយ​បំបែក​បញ្ហាទាំង​នោះ ដូច្នេះ យើង​អាច​រៀបចំ​សកម្មភាព ដើម្បី​ដោះស្រាយ និង​គ្រប់គ្រង​បញ្ហា​មួយៗបាន។ ២. ដកដង្ហើមវែងៗ នេះជាចំណុច​ពិសេស​មួយ ដែល​អាច​ជួយ​សម្រាក​ខួរក្បាល កុំឲ្យ​គិត​ច្រើន និង​ស្មុគស្មាញ​ខ្លាំង។ ដកដង្ហើម​វែងៗ តាមរយៈច្រមុះ ហើយ​ធ្វើយ៉ាងណា ឲ្យ​ខ្យល់ចូល​ទៅ​តំបន់​ក្រពះ រួចហើយ​បញ្ចេញ​ខ្យល់​តាម​មាត់​វិញយឺតៗ។ តាមរយៈ​ការ​ដកដង្ហើម​វែងៗ និង​យឺតៗ វា​បញ្ជូន​សញ្ញាទៅ​ខួរក្បាល ឲ្យ​សម្រាក។ ៣. ម៉ាស្សា ដើម្បី​សម្រាក​ខួរក្បាល យើងត្រូវ​សម្រាក​រាងកាយ​ជាមុនសិន ហើយ​ការម៉ាស្សា ជា​វិធីល្អ​មួយ។ ការ​ម៉ាស្សា មិន​ត្រឹមអាច​ជួយ​សម្រួល​សាច់ដុំ បន្ថយ​ការចុក និង​ឈឺចាប់​ផ្សេងៗ ប៉ុន្ដែ​វាអាច​បន្ថយ​បញ្ហា​ស្ត្រេស និង​ជួយឲ្យ​ស្រួលខ្លួន​រយៈពេល​យូរ ក្រោយ​ម៉ាស្សា។ ៤. […]


វិធីបំបាត់ស្ត្រេស

តិចនិកជួយ​ប្រមូលអារម្មណ៍បានមូល លែងឈឺក្បាល និងស្ត្រេសទៀត!

គ្នា​យើង​ អ្នក​ណា​ក៏​ដោយ ក៏​ធ្លាប់​មាន​បញ្ហា​ស្ត្រេស​ គិត​អី​មិន​ចេញ​ដែល នាំ​ឲ្យ​ជួប​វិវបត្តិផ្លូវ​ចិត្ត​មួយ​ហៅ​ថា ពិបាក​ផ្ទង់​អារម្មណ៍ គ្រាន់តែ​គ្នា​យើង​ខ្លះ ចេះតិចនិក​ពិសេស​ អាច​គេច​ចេញ​ពី​ស្ត្រេស​ និង​បញ្ហា​នេះ​បាន អាច​ប្រមូលអារម្មណ៍​បាន​ល្អ ធ្វើការ​ងារ ​ក៏​អាច​សម្រេច​បាន​លឿន​ដែរ។ ហេតុនេះ គ្នា​យើង​ឧស្សាហ៍​ស្ត្រេសខ្លាំង​រឿង​ការងារ ឬ​បញ្ហា​អ្វី​មួយ អាច​សាក​ល្បង​តិចនិក​ពិសេសទាំង​នេះ ប្រហែល​ជា​ជួយ​បាន​ច្រើន​ក៏​ថា​បាន។ ១- អ្វី​ជា​បញ្ហា​ពិបាកផ្ចង់អារម្មណ៍? បញ្ហា​ពិបាក​ផ្ទង់​អារម្មណ៍ ​សំដៅ​លើ​ការ​​ថយ​ចុះ​សមត្ថភាព​ផ្តោត​អារម្មណ៍​លើ​អ្វី​មួយ​រយៈពេល​យូរ។ ពេល​ជួប​បញ្ហា​នេះ​ ច្រើន​មាន​បញ្ហា​ផ្សេង​ទៀត​មក​ជាមួយ ​រួម​មាន គេង​មិន​លក់ ឆេវឆាវ គិត​ច្រើន​ផ្តេសផ្តាស ឬ​លែង​សូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាដើម។ ២- មូលហេតុនាំ​ឲ្យ​ពិបាក​ផ្ទង់​អារម្មណ៍​ – អស់កម្លាំង៖ យោង​តាម​ការ​ស្រាវ​ជ្រាវ​មួយ​​បញ្ជាក់​ថា ​ខួរ​ក្បាល​យើង​នឹង​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ ឬ​គិត​អ្វី​បាន​សព្វ​ជ្រុង​ជ្រោយ​ឡើយ នៅ​​ពេល​យើង​នឿយ​ហត់​ ឬ​អស់​កម្លាំង។ ជាក់​ស្តែង ពេល​យើង​គេង​មិន​បាន​គ្រប់​គ្រាន់​ជា​ដើម​ នោះ​ការ​ផ្ចង់​អារម្មណ៍​ ក៏​នឹង​ថយ​ចុះ​ដែរ ​ហើយ​មិន​អាច​ធ្វើ​ការងារ​បាន​ល្អ ​ដូច​សព្វ​ដង​ឡើយ។ – ធ្វើការច្រើនមុខក្នុងពេលតែមួយ៖ គ្នា​យើង​មួយ​ចំនួន​ តែង​មាន​អំនួតលើ​ខ្លួន​ឯង ​អាច​ធ្វើ​ការ​បាន​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ យ៉ាង​ណា គិត ឬ​ធ្វើ​បែប​នេះ មិន​មែន​ជា​រឿង​ល្អ​ឡើយ។ យោង​តាម​ការ​សិក្សា​បាន​បញ្ជាក់​ថា ធ្វើ​ការ​ងារ​ច្រើន​​ក្នុង​ពេល​តែ​មួយ ​មិន​ត្រឹម​តែ​ផ្តល់​ផល​អវិជ្ជមាន​លើ​ការ​ងារ​យើង​ធ្វើ​ប៉ុណ្ណោះ​ទេ (ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មើល​មិន​សព្វ​ជ្រុង​ជ្រោយ) ថែមទាំង​ជះ​ឥទ្ធិពល​មក​ល្អ​ដល់​ខួរ​ក្បាល​ទៀត​ផង។ លើស​ពី​នេះ ពេល​ទូរសព្ទ​ ឬ​កុំ​ព្យូទ័រ​ លោត​សំឡេង​ផ្តល់​ដំណឹង​ផ្សេងៗ ក៏​ជា​ការ​រំខាន​ផង​ដែរ។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ធ្វើ​ការ​កាន់​តែ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ អារម្មណ៍​កាន់​តែ​អត់​មូល។ – បញ្ហា​សុខភាព​ផ្សេងៗ៖ សុខ​ភាព​ផ្លូវ​កាយ​ និង​ចិត្ត​ទាក់​ទង​គ្នា​យ៉ាង​ស្អិត​រមួត។ យើង​នឹង​កាន់​តែ​ពិបាក​ប្រមូល​អារម្មណ៍​ ពេល​មាន​ជំងឺណាមួយ​ កំពុងព្យាបាលជំងឺ ឬមាន​បញ្ហាផ្លូវចិត្ត រួមទាំងជំងឺ មួយចំនួន ដូចជា ជំងឺក្រពេញទីរ៉ូអ៊ីត […]


វិធីបំបាត់ស្ត្រេស

៣សំណួរ អាចជួយយើងស្វែងរកអត្ថន័យ "ជីវិត"

ស្វែង​រក​អត្ថន័យ​ជីវិត ​ប្រៀប​បាន​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ បើ​ទោះ​បី​ជា​យើង​មិន​ចាំ​បាច់​បែរ​ក្រោយ ត្រឡប់​មើល​អតីតកាល​ក៏​ពិត​មែន តែ​យើង​ទាំង​អស់​គ្នា ​សុទ្ធ​តែ​ចង់​ដឹង​ច្បាស់​ពី​គោលដៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន ​ព្រម​ទាំង​អ្វី​គ្រប់​យ៉ាង​ផ្សេង​ទៀត មិន​មែន​គ្រាន់ជារឿង​​ចៃដន្យ ឬ​គាប់​ជួន​នោះ​ឡើយ។ ពិត​ណាស់ ចម្លើយ​សម្រាប់​សំណួរ “​ស្វែង​រក​អត្ថន័យ​ជីវិត​” ​មិន​ងាយ​ស្រួល​ដូច​យើង​គិត​ទេ ប៉ុន្តែ​ប្រហែល​ជា​សំណួរទាំង​បី ក្នុង​អត្ថបទ​នេះ អាច​ជួយ​បក​ស្រាយ​ចម្ងល់​យើង​ចង់​ដឹង​បាន​ខ្លះ។ ១- អ្វី​​សំខាន់​បំផុតសម្រាប់​ខ្លួនយើង? សម្រាប់​មនុស្ស​ជា​ច្រើន ​សំណួរ​មួយ​នេះ ​មាន​ការ​ពិបាក​ឆ្លើយ​ជាង​គេ។ ជា​ការ​ពិត​ ក្នុង​មួយ​ជីវិត​យើង ​គឺ​រង់​ចាំ​អ្នក​ដទៃ​ប្រាប់​ថា​ អ្វី​ដែល​សំខាន់បំផុត​សម្រាប់​យើង។ ពេល​នៅ​ក្មេង ប៉ាក់ម៉ាក់ ជា​មនុស្ស​ស្និត​ស្នាល​បំផុត អាច​ជា​អ្នក​ប្រាប់​នូវ​អ្វី​ដែល​យើង​គួរ​ធ្វើ តែពេល​ពេញ​វ័យ​ យើង​ត្រូវ​បាន​ទទួល​ឥទ្ធិពលខ្លះៗ ​ពី​មិត្ត​ភក្តិ​មិត្ត អ្នក​​រួម​ការងារ​ ដៃ​គូ​ស្នេហា ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយជាដើម។ ចុះ​គ្នា​យើង​​មាន​ធ្លាប់​ពិចារណា​ ឲ្យ​តម្លៃ​ខ្លួន​ឯង​អត់? សំណួរ​នេះ យើង​​អាច​បែងចែក​សំណួរ​ ទៅ​ជា​ច្រើន​ផ្នែក​ ច្រើន​កម្រិត​ផ្សេង​ទៀត តើ​អ្វី​ជា​បញ្ហា​សំខាន់​ជាង​គេ​ក្នុង​ពិភពលោក? ដោយ​សារ​ហេតុ​ផល​អ្វី​ខ្លះ? ហើយ​អ្នក​ណា​ជាមនុស្ស​សំខាន់​បំផុត​សម្រាប់​អ្នក? ក្ដី​ប្រាថ្នា ​និង​ក្ដី​សុបិនយើង​​សម្រាប់​ពួក​គេ​មាន​អ្វី​ខ្លះ? តើ​តម្លៃ​យើង​ទទួល​បាន​មាន​អ្វី​ខ្លះ? ចុះ​បែប​ផែន​ជីវិត​ក្នុង​ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ​របស់​យើង សមស្រប​ទៅ​នឹង​គុណ​តម្លៃ​ទាំង​នេះ​ដោយ​របៀប​ណា? សំណួរ​ទាំង​នេះ​ មិន​មែន​ធ្វើ​ឡើង ហើយអាច​ឆ្លើយ​តប​មក​វិញ​ត្រឹម ​១ ​ថ្ងៃឡើយ ​ព្រោះ​វា​​ប្រហែល​ជា​មិន​អាច​ដោះស្រាយ​បានពេញ​មួយ​ជីវិត​ក៏​មាន។ ទោះ​យ៉ាង​ណា​ យើង​​អាច​ធ្វើ​សួរ​​ម្ដង​ហើយ​ម្ដង​ទៀត​ ដោយ​សារ​តែ​ពេល​ខ្លះ ​លទ្ធផល […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

អ្នកមានជំងឺផ្លូវចិត្ត មានសុខភាពខ្សោយ និងឆាប់ស្លាប់ មកពីអី?

ជុំវិញ​ពិភពលោក អ្នកមាន​ជំងឺផ្លូវចិត្ត អាច​ឆាប់ស្លាប់​មុន​អាយុ រហូត​ដល់ ២០​ឆ្នាំ បើធៀប​នឹង​មនុស្សទូទៅ ហើយ​សមាគម​សុខភាព​ផ្លូវចិត្ត​អន្តរជាតិ​ជាច្រើន បាន​ស្នើឲ្យ​រដ្ឋាភិបាល និង​អ្នកផ្ដល់​សេវា​សុខភាព យកចិត្តទុកដាក់ និង​ធ្វើការ​បន្ថែមទៀត លើ​បញ្ហា​នេះ។ លោក Joseph Firth អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Maทchester និង​ជានាយក​សមាគម​សុខភាព​ផ្លូវចិត្ត Lancet របស់អង់គ្លេស បាន​វិភាគ​លើ​ការសិក្សា​ចំនួន ១០០ ដោយ​បាន​រកឃើញ​ថា អ្នក​ជំងឺ​ផ្លូវចិត្តជាច្រើន មិនមែន​ស្លាប់​ដោយសារ​អត្តឃាត​នោះទេ ប៉ុន្ដែដោយសារ​សុខភាព​ផ្លូវកាយ​ខ្សោយ ដែល​បញ្ហានេះ អាច​បង្ការ​បាន។ អ្នកជំងឺផ្លូវចិត្ត ប្រឈម​ហានិភ័យ ២​ដង ជាមួយ​នឹង​ជំងឺបេះដូង​បណ្ដាលមកពីមេតាប៉ូលិស ដូចជា​ជំងឺទឹកនោមផ្អែម និង​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ អ្នកជំងឺ​បាក់ទឹកចិត្ត ប្រឈម​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺធាត់ ៤០% ខ្ពស់ជាង​ប្រជាជន​ទូទៅ។ អ្នកស្រាវជ្រាវ សង្កត់ធ្ងន់​ថា ជំងឺផ្លូវចិត្ត អាចបង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវកាយ ហើយ​ជំងឺផ្លូវកាយនេះ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវចិត្ត។ អ្នកស្រាវជ្រាវ​ថា ជំងឺធាត់ និង​ទឹកនោមផ្អែម អាច​បង្កើន​ហានិភ័យ នៃ​ការ​វិវត្តទៅ​រក​បញ្ហា​ផ្លូវចិត្ត។ ពេលខ្លះ ដោយសារ​ការព្យាបាល​ជំងឺ​ផ្លូវចិត្ត អាច​បង្កើត ឬ​ធ្វើឲ្យ​សុខភាព​រាងកាយ​កាន់តែ​ខ្សោយ​ជាងមុន។ អ្នកស្រាវជ្រាវ រកឃើញ​ថា ថ្នាំប្រើប្រាស់ ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវចិត្ត […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ទាំងក្មេងទាំងចាស់ ប៉ុន្តែបើបែងចែកភេទ ស្រីៗអាចប្រឈមជំងឺភ្លេចភ្លាំង បាត់ការចងចាំជាងប្រុសៗ

បញ្ហាភ្លេចភ្លាំង បាត់ការចងចាំ កើតមាន​លើ​មនុស្សជាច្រើន កុំថាឡើយ​តែ​មនុស្សចាស់ សូម្បីក្មេង​វ័យ ម្ភៃក្រាស់ ឬ ៣០​ស្ដើង ក៏ជួប​បញ្ហានេះដែរ។ តែចុងក្រោយនេះ អ្នកវិទ្យាសាស្ត្រ រកឃើញ​ថា ជំងឺ​បាត់ការ​ចងចាំ (Alzheimer) កើតឡើង​លើស្ត្រី ច្រើនជាង​បុរស។ តើដោយសារ​មូលហេតុ​អ្វី? តួលេខនៅ​ចក្រភព​អង់គ្លេស ស្ត្រី​ប្រមាណ ៥០​ម៉ឺន​នាក់ មាន​ជំងឺភ្លេចភ្លាំង (Dementia) ខណៈ​បុរស មាន​ប្រមាណ ៣៥​ម៉ឺន​នាក់ ដោយ​មនុស្ស​ភាគច្រើន កើតជំងឺភ្លេចភ្លាំង នៅ​អាយុ ៦៥​ឆ្នាំ។ អ្នកវិទ្យាសាស្ត្រ ថា ស្ត្រីភាគច្រើន មាន​ជំងឺ Alzheimer ដែល​ជាមួលហេតុ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ភ្លេចភ្លាំង។ ជំងឺ Alzheimer នេះ ក៏កើតមាន​លើ​មនុស្ស​វ័យ​ក្មេង​ផងដែរ។ ងាយមក​មូលហេតុវិញ អ្នកវិទ្យាសាស្ត្រ​មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ Vanderbilt របស់​អាមេរិក បាន​ធ្វើការ​សិក្សា ដោយ​ស្កេន​ខួរក្បាល​ស្រ្តី និង​បុរស រាប់រយ​នាក់ ពិនិត្យ​លើ​លក្ខណៈ​ប្រូតេអ៊ីន​មួយ ឈ្មោះ Tau។ លក្ខណៈ​មួយ​នៃ​ជំងឺ Allzheimer គឺការ​កកើត​ប្រូតេអ៊ីន Tau និង Amyloid […]


វិធីបញ្ចៀសការសម្លាប់ខ្លួន

បើកូនចៅ បងប្អូន ឬមិត្តភក្តិមាន​សញ្ញបែបនេះ ត្រូវប្រយ័ត្នផង គេអាចគិត​ចង់​សម្លាប់ខ្លួន!

“សម្លាប់​ខ្លួន” ​មិន​មែន​ជា​ជំងឺ​ផ្លូវ​ចិត្ត​ទេ ប៉ុន្តែ​ទូទៅ​កើត​ឡើង​ដោយ​សារ​តែមាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ ដូចជា ជំងឺ​បាក់ទឹក​ចិត្ត ជំងឺផ្លូវចិត្ត Bipolar ស្ត្រេស ជំងឺ​ថប់​បារម្ភ ឬ​បញ្ហា​ក្រោយ​ពេល​រង​គ្រោះ​អ្វី​មួយ (Post-traumatic problems)។ ​សញ្ញា​ព្រមាន​ចង់សម្លាប់​ខ្លួន អាច​ជួយ​យើង ឬ​បងប្អូន កូនចៅ ​​ចៀសវាង​ពី​ផល​វិបាក ហេតុនេះ “Hello គ្រូពេទ្យ” នឹងបញ្ជាក់​សញ្ញា​ចង់​សម្លាប់​ខ្លួន​មួយ​ចំនួនឲ្យ​គ្រប់​គ្នា​បាន​ដឹង។ ១- សញ្ញា​សំខាន់​បង្ហាញ​ពី​ចេតនា​ចង់សម្លាប់​ខ្លួន – អារម្មណ៍​អស់​សង្ឃឹម៖ អស់​សង្ឃឹម​ ជា​សញ្ញា​សាមញ្ញ​បំផុត​នៃគ្នា​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។ គ្នា​យើង​ដែល​សម្លាប់​ខ្លួន ច្រើន​មាន​អារម្មណ៍​សុញ​ គិតអ្វី​​មិន​ឃើញ ឬ​អស់​សង្ឃឹមដោយ​សារ​​ស្ថានភាព​អ្វី​មួយ ហើង​ភាព​​អស់​សង្ឃឹមនេះ ​អាច​បណ្ដាលឲ្យ​មាន​អារម្មណ៍​អវិជ្ជមាន ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​ និង​អនាគត​ទៅ​មុខ។ – ពិបាក​ចិត្ត​ និង​ទុក្ខ​សោក​ខ្លាំង៖ ​មាន​អារម្មណ៍​ប្រែ​ប្រួល ដូច​ជា​ មាន​អារម្មណ៍​ទុក្ខ​សោក​ខ្លាំង​ នៅ​ថ្ងៃ​ទី​មួយ បន្ទាប់​មក​បាត់​បង់​ភាព​ជឿ​ជាក់​នៅ​ថ្ងៃ​បន្ទាប់។ ការ​ប្រឈម​មុខ​នឹងទុក​សោក ក្នុង​រយៈពេល​វែង អាច​ធ្វើឲ្យ​យើង​ស្ត្រេស ហើយ​ការ​ពិបាក​ចិត្ត​ និង​ទុក្ខ​សោក​ខ្លាំង​ទាំង​នេះ ​ជា​មូល​ហេតុ​ចម្បង​​នាំឲ្យ​គិត​ចង់សម្លាប់​ខ្លួន​។ – បញ្ហា​រឿង​គេង៖ គេង​ ជួយ​ឲ្យ​ខួ​ក្បាល​បាន​ស​ម្រាក ដើម្បី​ជួស​ជុល​ការ​ខូច​ខាត និងធ្វើឲ្យ​មុខងារ​រាង​កាយ​ល្អ​ប្រសើរឡើង​វិញ។ គ្នា​យើង មាន​បញ្ហា​ការ​គេង​យូរ​អង្វែង អាច​ធ្វើឲ្យ​របួស​ក្នុង​ខួរ​ក្បាល មិន​អាច​ជួស​ជុល​បាន។ ​គេងមិន​លក់ គឺ​ជា​មូល​ហេតុ​គ្រោះ​ថ្នាក់​បំផុត ​នាំឲ្យ​យើង​គិត​ចង់សម្លាប់​ខ្លួន។ – […]


ទំនាក់ទំនងល្អ

​​បង្ហោះ​រឿង​ទុក្ខ​ព្រួយ​​លើ​បណ្តាញ​សង្គម មានទាំង​ផល​ល្អ និង​អាក្រក់​

បណ្តាញ​សង្គម​បច្ចុប្បន្ន គឺ​ជា​កន្លែង​សម្រាប់​យុវវ័យ​ បង្ហោះ​រូប​ថតអនុស្សាវរីយ ក៏​ជា​​​​កន្លែង​សម្រាប់​ បង្ហាញ​អារម្មណ៍​ពិត ដែល​ចង់​ប្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែមិន​អាច​ប្រាប់​ផ្ទាល់​បាន ខណៈអ្នក​ជំនាញ​អះអាង​ថា បណ្តាញ​សង្គម​ អាច​ជា​អាវុធ​មុខពីរ​សម្រាប់យុវវ័យ។ តាម​ការ​ស្រាវជ្រាវ​ ដឹក​នាំ​ដោយ​លោក សាស្រ្តាចារ្យ Seth J Gillihan អ្នក​ជំនាញ​ចិត្ត​វិទ្យា មក​ពី​សាកលវិទ្យាល័យ រដ្ឋ Pennsylvania  បាន​សិក្សា​ទៅ​លើ​យុវជន​​​ប្រមាណ ជាង ​១​.០០០​នាក់ ទាក់​ទង​ករណី​ប្រើ​ប្រាស់​បណ្តាញ​សង្គម​សម្រាប់​ ដើម្បីបង្ហាញ​អារម្មណ៍​ ដូច​ជា ការ​បាត់​បង់​ការងារ​ មុខ​តំណែង បាត់​បង់​ស្នេហា លុយកាក់ និង​មនុស្ស​ជា​ទី​ស្រឡាញ់ ជា​ដើម។ ប៉ុន្តែ​អ្វី​គួរ​សម្គាល់​នោះ​ សាស្រ្តាចារ្យ Seth J Gillihan រក​ឃើញ​ថា ភាគ​ច្រើន​ជំនួយទទួល​បាន​ពី​គ្រួសារ មិត្តភក្តិ​ តាមរយៈ​បណ្តាញ​សង្គម​នេះ គឺ​បាន​ជួយ​ជា​ស្មារតីដល់​យុវវ័យក៏​ពិត​មែន ប៉ុន្តែ​ពេល​ខ្លះ​ ជំនួយ​​ទាំង​នោះ ​​​ពុំ​អាច​អនុវត្ត​ត្រូវ​ទៅ​តាម​អ្វី​សាមី​ខ្លួន​ត្រូវ​ការ​បំផុត​នោះ​ទេ។ ​​លោក​សាស្រ្តាចារ្យរូប​នេះ បញ្ជាក់ទៀងថា ករណី​ខ្លះ ជំនួយ​ផ្នែក​ស្មារតី​លើ​បណ្តាញ​សង្គម​ បែរ​ជា​រំឭក​រឿង​ឈឺ​ចាប់ដោយ​អចេតនាទៅ​វិញ។ ជា​ពិសេស​​ទៅ​ទៀត ពេល​​អន្តរាគមន៍​ ឬជំនួយភ្លាម​ៗ ដោយ​ពុំ​បាន​នៅ​ស្តាប់​ឲ្យ​យល់​ពី​ អ្វី​ជា​បញ្ហាពិត​ប្រាកដ។ លោកថា​ទៀត​ថា សូម្បី​តែអ្នក​ចិត្ត​វិទ្យា​អាជីព​​ សម្រាប់​ដោះ​ស្រាយបញ្ហា​កើត​ឡើង​ទាំង​នោះ ក៏​ពុំ​ទាន់​ហ៊ាន​ធានា​ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

Postpartum Depression (ជំងឺបាក់ទឹកចិត្តក្រោយសម្រាល)

និយមន័យ១- អ្វីជាជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាល? ជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាល ជា​ប្រភេទ ​ជំងឺបាក់​ទឹក​ចិត្ត ​កើត​ឡើង​ក្រោយ​ពេល​សម្រាល​រួច ហើយ​អាច​កើត​ឡើង​បាន​គ្រប់​ពេលអំឡុង​ពេល​ឆ្នាំ​ទី ១ បន្ទាប់​ពី​សម្រាល។ យ៉ាងណា ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់បំផុត គឺ​អំឡុង ៣​ សប្តាហ៏​​ដំបូង ​ក្រោយ​ពេល​សម្រាលកូន​រួច។ បើ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល អាច​​មាន​អារម្មណ៍​សោកសៅ មិន​សប្បាយ​ចិត្ត អស់​សង្ឃឹម និង​មាន​អារម្មណ៍ គ្រប់​យ៉ាង​ជា​កំហុស​ខ្លួន ដោយសារ​តែយើង​មាន​អារម្មណ៍​ ​មិន​ចង់​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​កូន ឬមិន​ចង់​ថែទាំ​កូន។ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ពេល​សម្រាល​​ ​មិន​មែន​កើត​ឡើង​តែ​លើស្រីៗ​ទើប​​សម្រាល​កូន​លើក​ទី ១ ​នោះ​ទេ គឺ​យើង​អាច​មាន​ជំងឺ​នេះ​ ដូច​គ្នា​​ក្រោយ​ពេល​សម្រាល​កូន​លើក​ទី ២ លើកទី ៣ ទោះ​បី​ជា​ក្រោយ​ពេល​សម្រាល​កូន​ដំបូង​ ​មិនមាន​ជំងឺ​នេះ​ក៏​ដោយ។ ២- បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កើតឡើងញឹកញាប់ប៉ុណ្ណា? យោង​ទៅ​តាម​​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង នៅ​អាមេរិក ស្រីៗ​​សម្រាល​កូនរួច ចន្លោះ​ពី ១១-២០​ ភាគរយ​មាន​រោគ​សញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល។ យ៉ាងណាមិញ តួរលេខកើត​ ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវ​ចិត្ត​ដទៃ​ ចំពោះ​ស្រីៗ និងប្រុសៗ ​​អាច​មាន​ច្រើន​ជាង​នេះ​ បើ​ធៀប​ទៅ​នឹង​ជំងឺ​រួម​ផ្សំ​ដទៃ ​ដូចជា ជំងឺ​របេង ជំងឺ​មហារីក​គ្រាប់​ឈាម ជំងឺ Multiple sclerosis ជំងឺ Parkinson ជំងឺ​វង្វេងវង្វាន់ […]


ការញៀន

ចូលមហាវិទ្យាល័យថ្មីថ្មោង ត្រូវប្រយ័ត្នបញ្ហាសុខភាពទាំងនេះ!

គ្រាន់​តែ​អ៊ុត​លទ្ធផល​ប្រលង​បាក់​ឌុប​ជាប់​ភ្លាម រំភើប​ចង់​ហោះ​ ទម្រាំ​ដល់​ថ្ងៃ​ឈាន​ជើង​ចូល​មហាវិទ្យាល័យ​ កាន់​តែ​រំភើប​ថែម​ទៀត មិនអ៊ីចឹង? យ៉ាងណា​ ប្អូនៗ​ត្រូវ​ចាំ​ ការ​ចាប់​ផ្តើម​ថ្នាក់​ឧត្តមសិក្សា ជាការ​បោះ​ជំហាន​ថ្មី​មួយទៀត ​ឆ្ពោះ​ទៅ​រក​អនាគត​ភ្លឺ​ស្វាង ប៉ុន្តែ​ក៏​ជា​ពេល​វេលា​ត្រូវ​ប្រឈម​មុខ​បញ្ហា​ជាច្រើន ទាមទារ​ការសម្រេច​ចិត្ត​ត្រឹម​ត្រូវ និងឆ្លាតវ័យ បើមិន​អ៊ីចឹង ច្បាស់​ជាធ្លាក់ខ្លួន​ក្នុង​បញ្ហា​សុខភាព​ទាំង ៥​ “Hello គ្រូពេទ្យ” លើក​ឡើង​ពេល​នេះមិន​ខាន។ ១- ស្ត្រេស រៀន​ថ្នាក់​ខ្ពស់ គឺ​​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ការងារ និង​កិច្ចការ​សាលា​ច្រើន។ ដោយ​ហេតុ​នេះ​ហើយ យើង​​អាច​ប្រឈម​រឿង​ស្រ្តេសច្រើន គេង​មិន​លក់ នាំ​ឲ្យរៀន​មិន​ទាន់​គេ មាន​អារម្មណ៍​មិន​នឹង​នរ​ទៀត​ផង។ បើធ្ងន់​ធ្ងរ គឺ​​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​សិក្សា​ និង​ជីវិត​ប្រចាំ​ថ្ងៃតែ​ម្តង។ ២- ញៀនថ្នាំ មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​មាន​ប្អូនៗ​​ទើប​ឈាន​ជើង​ចូលសិក្សា​ថ្នាក់​មហាវិទ្យាល័យ​មួយ​ចំនួន ដោយ​សារ​សប្បាយ​ភ្លេច​ខ្លួន ក៏​ផុង​​ជា​មួយ​​​ថ្នាំ​ញៀន ខណៈសិស្ស​មួយ​ចំនួន​ទៀត​ បាន​ជ្រើស​យក​ថ្នាំ​មាន​ផ្ទុក​សារធាតុ​ញៀន​មក​ប្រើប្រាស់ ​ដើម្បី​មាន​កម្លាំង​រៀន​ដល់​យប់​ជ្រៅ ខណៈថ្នាំព្យាបាល​បញ្ហា​ស្ត្រេស​មួយ​ចំនួនមាន​ផ្ទុក​សារធាតុ​ញៀន ដូច​ជាថ្នាំ Ritalin និង Adderall ត្រូវគេ​ជឿ​ថា ស្ថិត​ក្នុង​ចំណោម​ថ្នាំ​ពេញ​​និយម ដែល​សិស្សចូល​ចិត្ត​​ប្រើ​ដើម្បី​បំបាត់បញ្ហា​​ស្រ្តេស ​និង​រៀនឲ្យ​បាន​ខ្លាំងក្លា។ ៣- ឆ្លង​ជំងឺកាមរោគ ស្ថិត​ក្នុង​វ័យ​មហាវិទ្យាល័យ ក៏​ជាវ័យ​មួយ​ក្មេងៗ​កំពុង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំង​ក្លា នាំ​ឲ្យ​មាន​រួម​ភេទ​ដោយ​មិន​បាន​ការពារ។ យោង​តាម​មជ្ឈមណ្ឌលការពារជំងឺឆ្លង នៅ​អាមេរិក ​បង្ហាញថា​ ក្នុងមួយ​ឆ្នាំ​ៗ មាន​អ្ន​កឆ្លង​ជំងឺ​កាមរោគ​ប្រមាណ ​២០​លាន​នាក់​ ដែល​សុទ្ធ​តែ​ស្ថិត​នៅ​ចន្លោះ​វ័យ ១៥-២៤ ​ឆ្នាំ។ ទោះ​បី​ជំងឺកាម​រោគ​ភាគ​ច្រើន ​អាច​ព្យាបាល​ជា​ដាច់​ក៏​ដោយ ក៏​មាន​ជំងឺ​ខ្លះ ​អាច​នៅ​រ៉ាំ​រ៉ៃ​មួយ​ជីវិត​ផង​ដែរ។ ៤- គ្រោះថ្នាក់ដោយសារគ្រឿងស្រវឹង ការផឹក​គ្រឿង​ស្រវឹង​ដើម្បី​បំបាត់​ស្ត្រេសក្រោយ​ការសិក្សា […]


វិធីបំបាត់ស្ត្រេស

ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ

និយាយ​រឿងស្ត្រេស ឬបញ្ហា​ស្មុគស្មាញ នរណា ក៏មាន​ដែរ ដោយ​វាបណ្ដាល​មកពី​កត្ដា​ជាច្រើន ដូចជា ការសិក្សា ការងារ ការរកស៊ី ឬគ្រួសារ​ជាដើម។ តែមាន​ការស្រាវជ្រាវ រកឃើញ​ថា ការ​ចំណាយ​ពេល ២០​នាទី ជាមួយ​ធម្មជាតិ អាច​បន្ថយ​បញ្ហា​ស្ត្រេស​បាន ហើយ​គ្នាយើង ក៏អាច​សាកល្បង​បាន​ដែរ។ ការសិក្សា​នេះ ចេញផ្សាយ​លើ​គេហទំព័រ​សាលា​វេជ្ជសាស្ត្រ Harvard របស់​អាមេរិក នៅ​ខែកក្កដា ឆ្នាំ២០១៩។ ពីមុន មាន​ការសិក្សា បញ្ជាក់​ថា ការចំណាយពេល​ជាមួយ​ធម្មជាតិ កាត់បន្ថយ​បញ្ហា​ស្ត្រេស ប៉ុន្ដែពុំមាន​ការបញ្ជាក់​ច្បាស់ ថាតើ​គួរចំណាយ​ពេល​ប៉ុន្មាន ហើយ​ញឹកញាប់​ប៉ុណ្ណា​នោះទេ? សម្រាប់​ការសិក្សា​ថ្មីនេះ អ្នកស្រាវជ្រាវ បាន​ឲ្យ​មនុស្ស ៣៦​នាក់ ចំណាយ​ពេល ១០​នាទី និង​លើសនេះ ៣ថ្ងៃ/សប្ដាហ៍ នៅ​ទីតាំង​ដែល​អាច​មាន​ទំនាក់ទំនង​ជាមួយ​ធម្មជាតិ ​នៅ​តាម​សួនសាធារណៈ និង​តំបន់បៃតង នៅជិត​កន្លែង​ធ្វើការ។ ពួកគេ អង្គុយ និង​ដើរ អំឡុងចំណាយ​ពេលជាមួយ​ធម្មជាតិ។ អ្នកចូលរួម​ក្នុង​ការសិក្សា ក៏ត្រូវ​ណែនាំ​មិនឲ្យ​ហាត់ប្រាណ និង​ចៀសវាង​ប្រើប្រាស់​បណ្ដាញ​សង្គម ទូរស័ព្ទ និង​ការ​អានសៀវភៅ ហើយ​មុន និង​ក្រោយ​​ចំណាយ​ពេល​ជាមួយ​ធម្មជាតិ អ្នកសិក្សា​បាន​ធ្វើ​តេស្ដ​លើ​កម្រិត​អ័រម៉ូន Cortisol ដែល​ជាអ័រម៉ូន​ស្ត្រេស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ