backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

តិចនិកបែប​ធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជួយ​​ជំរុញ​ចំណង់​ផ្លូវ​ភេទ​ស្រីៗ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 09, 2023

តិចនិកបែប​ធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  ជួយ​​ជំរុញ​ចំណង់​ផ្លូវ​ភេទ​ស្រីៗ​

​ពិត​ណាស់​ បញ្ហា​ចំណង់​ផ្លូវ​ភេទ​ទាប​ជា​កង្វល់​ទូទៅ​ ដែល​ភាគ​ច្រើន​កើត​ឡើង​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស​។​ ​​ភាព​មិន​ស៊ី​ចង្វាក់​គ្នា​​នៃ​ចំណង់​ផ្លូវ​ភេទ​នេះ​ ​អាច​​រំខាន​ដល់​ទំនាក់​ទំនង​ជាមួយ​នឹង​ដៃ​គូ​របស់​យើង​បាន​។​ ​ជាក់​ស្ដែង​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្រីៗ​យើង​ប្រឈម​នឹង​បញ្ហា​ចំណង់​ផ្លូវ​ភេទ​ទាប ​ដូចជា​កត្តា​ស្រ្តេស​ និង​ការ​ថប់​បារម្ភ​ចំពោះ​បទ​ពិសោធន៍​​មុន​ៗ​ជា​ដើម​។ យ៉ាង​ណា​មិញ មាន​រូបមន្ត​ព្យាបាល​តាម​បែប​ធម្មជាតិ​ជា​ច្រើន​ ដែល​អាច​ជួយ​ជំរុញ​​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​។

១. ញ៉ាំ​ផ្លែ​ឈើ​

​ផ្លែឈើ​​មួយ​ចំនួន​ដូចជា​​ផ្លែ​ចេក​ ​ប័រ​ ​​ ឪឡឹក​ និង​ផ្លែ​ស្ត្រប៊ឺរី​អាច​ជួយ​​ផ្ដល់​សារធាតុ​រ៉ែ​ និង​វីតាមីន​សំខាន់​ៗ​ដែល​អាច​ជួយ​បង្កើន​​លំហូរ​ឈាម​​ទៅ​កាន់​ប្រដាប់​ភេទ​ ដើម្បី​លើក​កម្ពស់​ជីវិត​ផ្លូវ​ភេទ​របស់​យើង​ប្រកប​ដោយ​ប្រសិទ្ធភាព​។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

២. គ្រប់គ្រង​កម្រិត​ស្រ្តេស​

ការ​ថប់​បារម្ភ​ដោយ​សារ​តែ​ភាព​តានតឹង​ អាច​ជា​ឧបសគ្គ​ក្នុង​ជីវិត​ផ្លូវ​ភេទ​របស់​យើង​។​ ទាំង​ស្រ្តេស​ និង​ការ​ថប់​បារម្ភ​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​ចំណង់​ផ្លូវ​ភេទ​ ប៉ុន្តែ​​ស្រីៗ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​​​តាម​រយៈ​ការ​ធ្វើ​លំហាត់​ប្រាណ​ និង​​​តាំង​ចិត្ត​ឲ្យ​ស្ងប់ ព្រម​ទាំង​ជំរុញ​សម្រើប​ផ្លូវ​ភេទ​​​ អំឡុង​​​ពេល​ជាមួយ​គ្នា​។

ស្ត្រេសនឹងការងារ

៣. បញ្ចូល​ឱសថ​បុរាណ​ទៅ​ក្នុង​របប​អាហារ​

ឱសថ​ជាក់លាក់​មួយ​ចំនួន​​ត្រូវ​បាន​បង្ហាញ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​​ថា វា​អាច​ជួយ​ជំរុញ​ចំណង់​ផ្លូវ​ភេទ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ តួ​យ៉ាង​ដូចជា​ ជី​នាង​វង​ ដែល​អាច​រំញោច​អារម្មណ៍​ និង​ខ្ទឹម​ស​​ដែល​អាច​រំញោច​លំហូរ​ឈាម​បាន​យ៉ាង​អស្ចារ្យ​។

៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់

​ការ​គេង​រយៈពេល​៨​ម៉ោង​​គឺ​ជា​ជំហាន​ដំបូង​ដែល​អាច​ជំរុញ​សម្រើប​ផ្លូវ​ភេទ​។​ យោង​តាម​ការ​សិក្សា​មួយ​​​បាន​បង្ហាញ​ថា​ ការ​គេង​បាន​គ្រប់គ្រាន់​​អាច​​ធ្វើ​ឲ្យ​អារម្មណ៍​ និង​ថាមពល​ទាំង​មូល​មាន​ភាព​ប្រសើរ​ឡើង​ ដែល​ជា​លទ្ធផល​គឺ​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​គ្នា​យើង​បាន​។

ផ្លូវភេទ២

៥. ចំណាយ​ពេល​វេលាជាមួយ​ដៃ​គូ​ឲ្យ​បាន​ទៀងទាត់​

​​ដោយ​សារ​តែ​យើង​មាន​ភាព​មមាញឹក​​ខ្លាំង​ គ្នា​យើង​​​មិន​សូវ​​​អើពើ​នឹង​ការ​ចំណាយ​ពេល​ជាមួយ​នឹង​ដៃគូ​របស់​យើង​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​​ស្រលាញ់​គ្នា​យូរ​ឆ្នាំ​។​ ដូច្នេះ​ហើយ​ ដើម្បី​រក្សា​ចំណាប់​អារម្មណ៍​ខាង​ផ្លូវ​ភេទ​ ស្រីៗ​យើង​គប្បី​ផ្ដោត​អារម្មណ៍​លើ​ការ​ពង្រឹង​គុណភាព​នៃ​ទំនាក់ទំនង​ ដោយ​ចែក​រំលែក​អារម្មណ៍​ រៀបចំ​ការ​ណាត់​ជួយ​ និង​​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​បើក​ចំហ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 09, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម