គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

គ្នា​យើង​ខ្លះ​ចេះ​តែ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់​ពេល តាម​ពិត​​អាច​មក​ពី​មូលហេតុ​បង្កប់​ទាំង​ ៨ យ៉ាង​នេះ​សោះ។ ​ពិត​ណាស់ អារម្មណ៍​ចង់​រួម​ភេទ​ គឺ​ជា​តម្រូវការ​ធម្មជាតិ​នៃ​រាងកាយ​យើង​ប៉ុណ្ណោះ​ ហើយ​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ ក៏​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖ ១. បម្រែបម្រួល​អ័រម៉ូន កម្រិត​អ័រម៉ូន​មាន​ការ​ប្រែប្រួល​​ជា​រឿយ​ៗ ជា​ពិសេស​អំឡុង​ពេល​ពេញ​វ័យ​ និង​ពេល​ជិត​អស់​រដូវ ហើយ​ការ​ប្រែប្រួល​អ័រម៉ូន​នេះ​ដែរ ក៏​អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​យើង​កើន​ឡើង​ដូច​គ្នា។ ២. របប​អាហារ ក្នុង​ករណី​ដែល​យើង​ឆ្ងល់​ថា ម៉េច​បាន​ខ្លួន​ឯង​ចេះ​តែ​ចង់​រួម​ភេទ​មិន​ឈប់​ គួរ​ក្រឡេក​មើល​​របប​អាហារ​​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ជម្រុញ​ផ្លូវ​ភេទ​ជា​ទៀងទាត់ ដូចជា​ផ្លែ​ប៊ឺរ ស្វាយ​ ផ្កា​ខាត់​ណា​បៃតង និង​អាល់ម៉ុន នោះ​ចំណង់​ផ្លូវ​ភេទ​យើង​ក៏​កើន​ឡើង​ជា​លំដាប់។ [embed-health-tool-ovulation] ៣. វដ្ត​រដូវ វដ្ត​រដូវ​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជម្រុញ​តម្រេក​តណ្ហា​របស់​យើង។ នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​ Oestrogen និង​ Progesterone ប្រែប្រួល ចំណង់​ផ្លូវ​ភេទ​ក៏​ឡើង​ចុះ​ទៅ​តាម​នោះ​ដែរ។ អ៊ឹចឹង​ហើយ​ ទើប​ស្រី​ៗ​យើង​ខ្លះ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់ពេល​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​​​​​អំឡុង​ពេល​វដ្ត​​រដូវ។ ជាក់ស្តែង នេះ​គ្រាន់​តែ​ជា​សញ្ញា​វិជ្ជមាន​នៃ​សុខភាព​បន្ត​ពូជ​យើង​តែ​ប៉ុណ្ណោះ និង​មិន​មាន​អ្វី​គួរ​ឲ្យ​ខ្មាស់អៀន​ឡើយ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ៤. ញ៉ាំ​គ្រឿង​ស្រវឹង ​​​​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​ជះ​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ចំពោះ​អ័រម៉ូន​យើង​​ដូច​គ្នា​។ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ល្អ គ្នា​យើង​ក៏​រីករាយ​នឹង​ការ​ចូល​ជិត​មនុស្ស​ដែល​យើង​ស្រលាញ់​ផង​ដែរ។ ប្រការ​នេះ​ហើយ​ អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​យើង​ឡើង​ខ្ពស់​ខុស​ធម្មតា។ ៥. មាន​ដៃគូ​ថ្មី នៅ​ពេល​ដែល​​ទើប​តែ​មាន​ដៃគូ​ថ្មីថ្មោង គ្នា​យើង​តែងតែ​មាន​អារម្មណ៍​រីករាយ និង​ត្រេកត្រអាល​ចង់​រួម​ភេទ​ ហើយ​ចំណុច​នេះ​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​​ផ្លូវ​ភេទ​គ្រប់​ពេល​ដែរ។ ៦. ញៀន​នឹង​រឿង​លើ​គ្រែ ការ​ញៀន​នឹង​រឿង​លើ​គ្រែ ក៏​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដែរ​ ហើយ​ចាំបាច់​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ។ ដោយ​សារ​តែ​អ្នក​ខ្លះ​ញៀន​នឹង​រឿង​លើ​គ្រែ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ទំនាក់ទំនង​ដៃ​គូ​បាត់បង់​ ហើយ​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​អៀនខ្មាស់។ ក្នុង​ករណី​នេះ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

លម្អិតពីរឿងទាស់ដំណេក ក្រោយសម្រាលកូន

ស្ត្រី​ដែល​ធ្លាប់​សម្រាល​កូន​រួច​ប្រាកដ​ជា​បាន​ដឹង​ពី​រឿង​ទាស់​ដំណេក ដែល​ចាស់ៗ​សំដៅ​លើ​អាការៈ​មិន​ប្រក្រតី​មួយ​ចំនួន​កើត​ឡើង​បន្ទាប់​ពី​សម្រាល​កូន​រួច ពិសេស​ការ​រួម​ដំណេក​មុន​កាល​កំណត់​រយៈពេល​៣ខែ។ ចុះ​ចំណែក​ក្បូន​ពេទ្យ ពេល​ណា​ស្រីៗ​សម្រាល​កូន​រួច​អាច​ចាប់​ផ្តើម​រឿង​លើ​គ្រែ​សារ​ជា​ថ្មី​បាន? ការ​ដែល​ចាស់ៗ​ហាម​មិន​រួម​ដំណេក​លឿន​ពេក​បន្ទាប់​ពី​សម្រាល​កូន​រួច​នោះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន ថា ជា​រឿង​ល្អ គួរ​ធ្វើ​តាម ព្រោះ​ក្រោយ​សម្រាល​កូន​រួច​ស្បូន និងមាត់ស្បូន​របស់​មនុស្ស​ស្រី​មិន​ទាន់​ត្រលប់​មក​​សភាព​ដើម​វិញ​នោះ​ទេ បើ​រួមភេទ​លឿន​ពេក​អាច​នឹង​ឈឺចាប់ ពិសេស​មាន​ការ​បង្ក​រោគ​នៅ​ទ្វារមាស។ នៅ​ពេល​ឆ្លង​រោគ​នៅ​ទ្វារមាស ធ្វើ​ឲ្យ​ស្រីៗ​មាន​អាការៈ​ក្តៅ​ខ្លួន ស្រៀវស្រាញ ព្រឺរងា បែប​នេះ​ហើយ ដែល​ចាស់ៗ​យាយ​ថា ទាស់​ដំណេក​នោះ។ អត្ថបទពាក់ព័ន្ធ៖ បង្ការការឆ្លងរោគ រួមភេទហើយ កុំភ្លេចធ្វើរឿងសំខាន់នេះ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ! ចំពោះ​ក្បួន​វេជ្ជសាស្ត្រ លោក​វេជ្ជបណ្ឌិត​ថា ស្រីៗ​ដែល​សម្រាល​កូន​រួច​ត្រូវ​រង់ចាំ​​រយៈពេល​៦ សប្តាហ៍​ប៉ុណ្ណោះ ឬ​ក៏​នៅ​ពេល​មាន​រដូវ​ឡើង​វិញ ទើប​អាច​ចាប់​ផ្តើម​រួម​ភេទ​បាន ដែល​រយៈ​ពេល​នេះ​ស្បូន​ជា​សះ​ស្បើយ លែង​មាន​ធ្លាក់​ឈាម​តាម​ទ្វារមាស។ ចំពោះ​ស្រីៗ​ដែល​បំបៅ​ដោះ​កូន អាច​ពន្យារ​ពេល​នៃ​ការ​មាន​រដូវ​រហូត​ដល់៦ខែ ឬ​លើស​ពី​នេះ ដូច​នេះ​ដើម្បី​បង្ការ​ការ​មាន​កូន​លឿន​ពេក ឬ​ក៏​មាន​កូន​ដោយ​ចៃដន្យ លោក​វេជ្ជបណ្ឌិត​ថា ទោះ​ជា​មិន​ទាន់​មាន​រដូវ​ក៏​ដោយ បើ​រួមភេទ​អំឡុង​ពេល​នេះ ត្រូវ​មាន​វិធី​ការពារ ដោយ​ប្រើ​ស្រោម​អនាម័យ ឬ​ជ្រើស​យក​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត បើ​មិន​ដូច្នេះទេ​ស្ត្រី​អាច​មាន​កូនដោយ​ចៃដន្យ។ លោក​វេជ្ជបណ្ឌិត​ថា ដោយសារ​តែ​អ័រម៉ូន​ប្រែប្រួល ក្រោយ​សម្រាល​រួច​ទ្វារមាស​ស្រីៗ​អាច​នឹង​ស្ងួត ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់​នៅ​ពេល​ចាប់​ផ្តើម​រឿង​លើ​គ្រែ​សារ​ជា​ថ្មី។ ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ យើង​គួរ​ប្រើ​ទឹក​រម្អិល​ជា​ជំនួយ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


គន្លឹះសុខភាពផ្លូវភេទ

មកដឹងពីលក្ខណៈពិសេសមេជីវិតឈ្មោល និងមេជីវិតញី

យើង​ដឹង​ហើយ ការ​បង្ក​កំណើត​អាច​ប្រព្រឹត្ត​ទៅ​បាន​លុះ​ណា​តែ​មេជីវិត​២​ជួប គឺ​មេ​ជីវិត​ញី និង​មេ​ជីវិត​ឈ្មោល។ តើ​មេ​ជីវិត​ទាំង​២​នេះ មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ ហើយ​ជួប​គ្នា​ដោយ​របៀប​ណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និងរោគស្ត្រី មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន សុខ នឹង​បរិយាយ​លម្អិត​អំពី​បញ្ហា​នេះ។ ១. លក្ខណៈ​ពិសេសរបស់​មេ​ជីវិត​ឈ្មោល – មេ​ជីវិត​ឈ្មោល​ផលិត​នៅ​ក្នុង​ពងស្វាស – តូច​ជាង​មេ​ជីវិត​ញី – ធ្វើ​ដំណើរ​យឺត​ជាង​មេ​ជីវិត​ញី – ទំហំ​វែង​ជាង​មេ​ជីវិត​ញី – មេ​ជីវិត​ឈ្មោល​អាច​រស់​នៅ​រហូត ៥ ថ្ងៃ ក្នុង​រាង​កាយ​មនុស្ស​ស្រី – មេ​ជីវិត​ឈ្មោល​បញ្ចេញ​ខាង​ក្រៅ អាច​រស់​នៅ​ក្នុង​ទឹកកាម​បាន ២-៣ ម៉ោង – ក្នុង​មិល្លីលីត្រ​ទឹក​កាម មាន​មេជីវិត​ឈ្មោល​ប្រហែល​ពី ៤០-១២០ លាន​ក្បាល ​- ក្នុង​ចំណោម​មេ​ជីវិត​ឈ្មោល​រាប់​លាន មាន​មេ​ជីវិត​ឈ្មោល​តែ​មួយ​គត់​ ដែល​អាច​បង្ក​កំណើត​ជាមួយ​មេ​ជីវិត​ញី​​បាន។ មេជីវិតឈ្មោល ២. លក្ខណៈ​ពិសេស​របស់​មេជីវិត​ញី – មេជីវិត​ញីធ្លាក់​នៅ​អំឡុង ១២-​១៤​ ថ្ងៃ មុន​រដូវ​បន្ទាប់​មក​ដល់ – ធំ​ជាង​មេ​ជីវិត​ឈ្មោល – ធ្វើ​ដំណើរ​លឿន​ជាង​មេ​ជីវិត​ឈ្មោល – ទំហំ​ខ្លី​ជាង​មេ​ជីវិត​ឈ្មោល – ពង​មេ​ជីវិត​ញី អាច​រស់​បាន​រយៈពេល​ ២៤​ម៉ោង បន្ទាប់​ពីទុំ​ជ្រុះ។ ​មេ​ជីវិត​ទាំង​ពីរ ​ត្រូវការ​ពេល​ពី ៤៥​នាទី​ ទៅ ១២ម៉ោង​ ដើម្បី​ឲ្យ​​មេ​ជីវិត​ឈ្មោល​អាច​ហែល​ទៅ​ជិត​បំពង់​ដៃ​ស្បូន​ ជា​ទីកន្លែង​បង្ក​កំណើត​​គភ៌​ក្នុង​ផ្ទៃ​ស្រីៗ​នេះ​ឯង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី […]


គន្លឹះសុខភាពផ្លូវភេទ

៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ

បញ្ហា​ផ្លូវ​ភេទ ជា​ដែល​រឿង​យើង​គ្រប់​គ្នា​គិត​ថា អៀនខ្មាស ហើយ​ក៏​ជា​រឿង​ដែល​យើង​ចង់​ដឹង​បំផុត​ដែរ។  តែ​តាម​ពិត​ទៅ​ផ្លូវ​ភេទ មិន​មែន​ជា​​រឿងត្រូវ​អៀន​ខ្មាស​នោះ​ទេ កាលណា​យើងយល់​ដឹង​បាន​កាន់​តែ​ច្រើន អាច​បង្ការ​បញ្ហា​បាន​កាន់​តែ​ខ្ពស់ អ៊ីចឹង​ហើយ ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​យក​ចម្ងល់​ដែល​ប្រុស​ឧស្សាហ៍​សួរ​បំផុត ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវ​ភេទ។ ១- រួមភេទ ឆាប់​ចេញ​ទឹកកាម​ពេក​បណ្តាល​មក​ពី​អី? ចម្លើយ៖ បញ្ហា​ឆាប់​ចេញ​ទឹកកាម ជា​រឿង​អាម៉ាស់ និង​កង្វល់​របស់​ប្រុសៗ ហើយ​មក​ដល់​បច្ចុប្បន្ន នៅ​មិនទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ ប៉ុន្តែ​អាស្រ័យ​ទៅ​តាម​បទ​ពិសោធ ​និង​អាយុ។ បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ អាច​មាន​សម្រាប់​ដៃ​គូ​ថ្មី​ថ្មោង អាច​ដោយ​សារ​ស្ថានការណ៍​រួម​ភេទ​ពិសេស​ណា​មួយ របៀប​នៃ​ការ​រួមភេទ ឬ​អាច​ដោយ​សារ​ខក​ខាន​​បញ្ចេញ​​យូរ​ពេក​ក៏​មាន។ យ៉ាង​ណា ​កត្តា​ផ្លូវ​ចិត្ត​មួយ​ចំនួន​ ដូច​ជា ថប់​បារម្ភ បន្ទោស​ខ្លួនឯង ឬ​បាក់​ទឹក​ចិត្ត ក៏​អាច​ធ្វើឲ្យបញ្ហា​នេះ​កើត​មាន​ដូច​គ្នា។ ករណី​ខ្លះ​មក​ពី​សុខភាព​ផ្លូវភេទ​មាន​បញ្ហា ដូចជា​បម្រែ​បម្រួល​អ័រម៉ូន​ មាន​របួស ឬ​ផល​រំខាន​ដោយថ្នាំ​ណា​មួយ ​ក៏​អាច​បង្ក​បញ្ហា​នេះ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ មានបញ្ហាឆាប់ចេញទឹកកាម ត្រូវព្យាបាលម៉េច? ២- បញ្ចេញ​ទឹក​កាម​ញឹក​ញាប់​ពេក​ប៉ះពាល់​មេជីវិត​អត់? ចម្លើយ៖ មេ​ជីវិត​ត្រូវ​ការ​ពេលវេលា​សមស្រប​មួយ​ដើម្បី​បង្កើន​ចំនួន និង​គុណភាព​ឲ្យ​បាន​ល្អ ក្នុង​ករណី​ដែល​ប្រុសៗ​បង្ខំ​ឲ្យ​ចេញ​ទឹក​កាម​រាល់​ថ្ងៃ ពេល​ខ្លះ​អត់​មាន​មេ​ជីវិត​គ្រប់​គ្រាន់​ទេ ឬ​ក៏​មាន​មេជីវិត​ដែរ តែ​មេជីវិត​ទាំង​នោះ​នៅ​ខ្ចី មិន​អាច​ទៅ​បង្ក​កំណើត​បាន។ ការ​បញ្ចេញ​ទឹក​កាម ២-៣ ដង/អាទិត្យ គឺ​ជា​រឿង​ធម្មតា មិន​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត ឬ​ផែនការ​យក​កូន​នោះ​ទេ […]


គន្លឹះសុខភាពផ្លូវភេទ

ញ៉ាំគ្រាប់ធញ្ញជាតិ ជួយមុខងារផ្លូវភេទឲ្យមានចំណង់ និងដល់ចំណុចកំពូល

របបអាហារ ជាកត្ដាមួយ ដែល​អាច​បង្ក​បញ្ហា និង​ជួយ​ដល់​សុខភាព​របស់យើង ហើយ​បើតាម​គេហទំព័រ​ អាហាររូបត្ថម្ភ Journal Nutrients បញ្ជាក់​ថា គ្រាប់ធញ្ញជាតិ ជួយ​ដល់មុខងារ​ផ្លូវភេទ។ ចេញផ្សាយ​នៅខែ​វិច្ឆិកា ២០១៩​នេះ ការសិក្សា​បញ្ជាក់​ថា ការញ៉ាំ​គ្រាប់ធញ្ញជាតិ ៦០​ក្រាម ឬ​ប្រមាណ កន្លះពែង រាល់ថ្ងៃ ជួយ​មុខងារ​ផ្លូវភេទ​បាន​យ៉ាងច្រើន។ ការសិក្សានេះ ធ្វើឡើង​លើ​បុរស ៨៣​នាក់ ដោយ​ឲ្យ​ពួកគេ​ញ៉ាំ​គ្រាប់ធញ្ញជាតិ ៦០​ក្រាម (ប្រមាណ ៣៦០​កាឡូរី) រាល់ថ្ងៃ ដោយ​គ្រាប់ធញ្ញជាតិ​ទាំងនោះ មាន​ដូចជា​ គ្រាប់ almonds គ្រាប់ hazelnuts និង​គ្រាប់ walnuts។ ក្រោយ​តាមដាន​រយៈពេល ១៤​សប្ដាហ៍ បុរស​ទាំងនោះ បញ្ជាក់​ថា មុខងារ​ផ្លូវភេទ​របស់​ពួកគេ ប្រសើរ​ជាងមុន ដូចជា ចំណង់ផ្លូវភេទ និង​ការឈានដល់​ចំណុច​កំពូល។ ក្រុមអ្នកស្រាវជ្រាវ បន្ថែមថា គ្រាប់ធញ្ញជាតិ ដែល​សម្បូរ​អាស៊ីដខ្លាញ់​មិនឆ្អែត និង​សារធាតុប្រឆាំង​អុកស៊ីដកម្ម ជាកត្ដា​សំខាន់ ជួយ​ជំរុញ​មុខងារ​ផ្លូវភេទ។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុ និងតិចនិក ជួយជីវិតផ្លូវភេទស្រីៗត្រលប់មកវិញ ធាត់ពេកធ្វើឲ្យចំណង់ផ្លូវភេទថយចុះ តើពិតអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


គន្លឹះសុខភាពផ្លូវភេទ

មានបញ្ហាឆាប់ចេញទឹកកាម ត្រូវព្យាបាលម៉េច?

និយាយ​ដល់​រឿង​ឆាប់​ចេញ​ទឹកកាម អាច​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​របស់​ប្រុសៗ ប៉ុន្តែ​ក៏​មាន​ប្រុសៗមិន​តិច​ដែរជួប​បញ្ហា​នេះ ហើយ​ចង់​ដឹង​ថា គួរ​ធ្វើ​ម៉េច​ដើម្បី​ព្យាបាល​បញ្ហា​នេះ​បាន។ តាម​ការ​ស្រាវ​ជ្រាវ​​ យ៉ាង​ហោច​ណាស់​មាន​ប្រុសៗ​ម្នាក់ ក្នុង​ចំណោម ៣ នាក់ ប្រឈម​​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ និង​កំពុង​​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​ទៀត​ផង។ ហេតុនេះទើប “Hello គ្រូពេទ្យ” សម្រេច​លើក​ឡើង​ពី​វិធី​ព្យាបាល​ ក៏​ដូច​ជា​តិចនិក​ពេល​រួម​ភេទខ្លះៗ ប្រហែល​​អាចជួយដោះ​ស្រាយ​បញ្ហា​នេះ​បាន។ ១- ព្យាបាល​ដោយ​ថ្នាំពេទ្យ ពេល​ខ្លះ​ គ្រូពេទ្យ​អាច​ចេញ​វេជ្ជ​បញ្ជា​​ថ្នាំ​ព្យាបាល​ជំងឺបាក់​ទឹក​ចិត្ដ​ ឲ្យ​យើងលេប ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​នេះ អាច​មាន​ថ្នាំ Clomipramine និង Paroxetine។ ថ្នាំ​ទាំង​នេះ ​អាច​ជួយ​ពន្យារ​ពេល​បញ្ចេញ​ទឹក​កាម ដោយ​​វា​ទៅ​បញ្ឈប់​ការ​ឈាន​ដល់​ចំណុច​កំពូល​ ដែល​ជា​​ផល​រំខាន​របស់​ថ្នាំ​បាក់​ទឹក​ចិត្ត។ ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នេះ អាច​ត្រូវ​ចំណាយ​ពេល​ប្រហែល ២-៣ ​សប្ដាហ៍​ទម្រាំ​ការ​ព្យាបាល​មាន​ប្រសិទ្ធ​ភាព។ បន្ថែម​ពីនេះ​ទៀត មាន​ថ្នាំ​បំបាត់​ឈឺ​ចាប់​មួយ​ចំនួន​ ដូច​ជា Tramadol ក៏​គេ​អាច​យក​វា​មក​ប្រើ ​ដើម្បី​ពន្យារ​ចេញ​​កាម​បាន​ដូច​គ្នា។ ក្រៅ​ពី​ថ្នាំ​លេប​ ប្រុសៗ​ក៏​អាច​ប្រើ​ជា​ប្រភេទ​ក្រែម ជែល និង​ស្រ្ព៉ាយ​បាញ់​ ដើម្បី​ព្យាបាល​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​​បានដែរ។ Lidocaine និង Lidocaine-prilocaine ជា​សារធាតុ​ផ្សំ​ទាំង​ពីរ​របស់​ថ្នាំ​ប្រភេទ​នេះ។ គេ​ប្រើ​វា​ ដោយ​យក​វា​មក​លាបផ្ទាល់​លើ​លិង្គ​ មុន​ចាប់​ផ្ដើម​រួម​ភេទ។ ប្រសិទ្ធ​ភាព​ចម្បងសារធាតុ​នេះ គឺ​កាត់​បន្ថយ​ភាព​រំញោច និង​បន្ថយ​ភាព​ស្រើប​ស្រាល​អំឡុង​ពេល​រួម​ភេទ។ ២- តិចនិកពន្យារពេលកុំ​ឲ្យ​ឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ ការ​ហ្វឹក​ហាត់​តិច​និកជាក់​លាក់​ណា​មួយ​ […]


គន្លឹះសុខភាពផ្លូវភេទ

ចុះបើមិនបានរួមភេទផង ស្រីៗ​អាច​មាន​ផ្ទៃពោះ​ទេ?

រួមភេទ ជា​ទូទៅ​សំដៅ​លើ​ការ​ដាក់​ស៊ក​បញ្ចូល​លិង្គ​របស់​ប្រុសៗ​ទៅ​ក្នុង​ទ្វារ​មាសស្រីៗ។ ចុះ​បើ​ការ​រួមភេទ​ដែល​ប្រុសៗ​មិន​បាន​ស៊កបញ្ចូល​លិង្គ និង​បាញ់​ទឹក​កាម​ចូល​ទ្វារ​មាស​ទេ តើ​ស្រីៗ​អាច​មាន​ផ្ទៃពោះ​ដែរ​ទេ? ចម្លើយ គឺ​អាច​មាន​ផ្ទៃពោះ តែ​ក្នុង​កម្រិត​ទាប។ សូម​អាន​ការ​បកស្រាយ​ខាង​ក្រោម៖ ១. ការ​មាន​ផ្ទៃពោះ ការ​មាន​ផ្ទៃពោះ កើត​ឡើង​នៅ​ពេល​ដែល​មេ​ជីវិត​ឈ្មោល​ជួប​​ជាមួយ​មេ​ជីវិត​ញីនៅពេលដែលស្រ្តីមានការធ្លាក់មេជីវិតជារៀងរាល់ខែ ដែល​នេះ​ក៏​អាច​កើត​ឡើង​ដែរ ទោះ​យើង​មិន​បាន​រួមភេទ​ដោយ​មាន​លិង្គ​ស៊ក​ចូល ហើយ​បាញ់​ទឹក​កាម​ចូល​ក្នុង​ទ្វារ​មាស​ក៏​ដោយ។ អំឡុង​ពេល​រួម​ភេទ ទឹកកាម​បុរស​នឹង​បញ្ចេញ​ចូល​ទៅ​ក្នុង​ទ្វារមាស​របស់​ស្ត្រី។ ទឹក​កាម​មាន​មេ​ជីវិត​ឈ្មោល​រាប់​លាន។ រាល់​ការ​បាញ់​បញ្ចេញ​ទឹក​កាម​មួយ​លើក អាច​មាន​មេ​ជីវិត​ឈ្មោល​ច្រើន​ជាង ៣០០ លាន​ក្បាល​ឯណោះ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! នៅ​ពេល​ដែល​លិង្គ​ឡើង​រឹង មុន​ពេល​ទឹក​កាម​ត្រូវ​បាញ់​បញ្ចេញ​មែន​ទែន លិង្គ​មាន​ចេញ​នូវ​ទឹក​រ​ម្អិល ដែល​គេ​ហៅ​ថា pre-ejaculate។ ទឹក​រ​ម្អិលនេះ អាច​មានផ្ទុក​មេ​ជីវិត​ឈ្មោល​ក្នុង​នោះ​រាប់​ពាន់​ក្បាល។ ឯ​បុរស​វិញ មិន​អាច​គ្រប់គ្រង​លើ​ការ​ផលិត​ទឹក​រម្អិល​នេះ​បាន​ទេ គឺ​ហៀរ​ចេញ​សើមៗ​ដោយ​ឯកឯង​ពេល​កំពុង​ត្រេកត្រអាល។ អូវែ​ស្ត្រី ជា​ទូទៅ​តែង​បញ្ចេញ​ពង​មេ​ជីវិត​ញី​មួយ ឬ​ច្រើន នៅ​ចន្លោះ ១២-១៦ ថ្ងៃ​មុន​ពេល​ស្រីៗ​មក​រដូវ​បន្ទាប់។ មេ​ជីវិត​ឈ្មោល ចូល​ក្នុង​រាងកាយ​ស្ត្រី​តាម​រយៈ​ទ្វារ​មាសនៅពេលមានការរួមភេទ រួច​ធ្វើ​ដំណើរ​ឆ្លងកាត់ចូលមាត់​ស្បូន និងទៅដល់​ស្បូន  ដែល​ជា​កន្លែង​ស៊ុត​បង្ក​កំណើត។ ស៊ុត​អាច​បង្ក​កំណើត​ដោយ​សារ​មេ​ជីវិត​ឈ្មោល និងមេជីវិតញីជួបគ្នា​ដែល​មាន​នៅ​ក្នុង​ទឹក​កាម ឬ​ទឹក​រម្អិល​ដែល​មាន​លើ​លិង្គ​អំឡុង​រួម​ភេទ។ ដូច្នេះ ទោះ​ប្រុសៗ​ចាក់​ទឹក​ក្រៅ​ពាង​ក៏​ដោយ (បាញ់​ទឹក​កាម​ក្រៅ​ខ្លួន​ស្រីៗ) ក៏​ស្រីៗ​នៅ​អាច​មាន​ផ្ទៃ​ពោះ​ដដែល។ [embed-health-tool-ovulation] ២. ចុះ​បើ​សិន​មិន​បាន​រួមភេទ​ផង តើ​អាច​មាន​ផ្ទៃ​ពោះ​ទេ? ស្រីៗ​អាច​មាន​ផ្ទៃពោះ ទោះ​មិន​បាន​រួមភេទ​ក៏​ដោយ តាម​លក្ខខណ្ឌ​ខាង​ក្រោម​នេះ៖ – មេ​ជីវិត​ឈ្មោល​ហូរ​ចូល​ក្នុង​ទ្វារមាស ប្រសិន​បើ​ខាង​ប្រុស ឬ​ខាង​ស្រី មាន​ទឹក​កាម […]


គន្លឹះសុខភាពផ្លូវភេទ

ពិត ឬមិនពិត រួមភេទពេលជិតគ្រប់ខែ ជួយឲ្យសម្រាលកូនលឿន?

ពេល​និយាយ​ដល់​រឿង​រួមភេទ​ពេល​មាន​ផ្ទៃពោះ ម្នាក់ៗ​ច្បាស់​ជា​គិត​ថា​ពុំ​មាន​សុវត្ថិភាព​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ពពោះ​ត្រីមាស​ដំបូង និង​ជិត​ដល់​ពេល​គ្រប់​ខែ។ តែ​ក៏​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ការ​រួម​ភេទ​ជិត​គ្រប់​ខែ​ជួយ​ឲ្យ​សម្រាល​កូន​លឿន តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ? នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា បកស្រាយ​ថា ការ​រួមភេទ​ជិត​គ្រប់ខែ​ជួយ​ឲ្យ​សម្រាល​កូន​លឿន ប្រហែល​ជា​អាច​ត្រូវ​​បាន​ខ្លះ ព្រោះ​ពេល​យើង​រួម​ភេទ​ម្តងៗ រាងកាយ សាច់ដុំរាងកាយទាំងមូលធ្វើការ ពិសេសសាច់ដុំអាងត្រគាក។ អ៊ីចឹងនៅពេលសាច់ដុំធ្វើការធ្វើឲ្យពេលសម្រាលកូន សាច់ដុំដំណើរការរស់រវើក មិនស្ពឹកស្រពន់ ល្អក្នុងពេលប្រឹងសម្រាលកូន។ អត្ថបទពាក់ព័ន្ធ៖ នេះ​ជាបច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន រួមភេទពេលមករដូវ សុវត្ថិភាពអត់? ប៉ុន្តែអ្វីដែលជួយស្ត្រីសម្រាលបានស្រួល មិនមែនទាក់ទងតែលើការរួមភេទមួយមុខទេ លោកស្រី​វេជ្ជបណ្ឌិតថា វាទាក់ទងនឹងកាយសម្បទាររបស់ស្រីៗដែលមានអាងត្រគាកធំ ទំហំកូន ទំហំ​ក្បាល​កូន​សមាមាត្រនឹង​អាង​ត្រគាក​ម្តាយ​ ឬអត់ សុកពាំងមាត់ស្បូនឬអត់ ការធ្វើលំហាត់ប្រាណ បើសិនជាស្រ្តីធ្វើលំហាត់ប្រាណបានត្រឹមត្រូវពេលមានផ្ទៃពោះ គឺអាចកាត់បន្ថយការឈឺចាប់ពេលសម្រាលកូន សម្រាលកូនបានលឿន។ ការ​រួមភេទ​ពេល​ពពោះ លើក​លែង​តែ​ករណី​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ពេទ្យ​ហាម​ម៉ាក់ៗ​​រួមភេទ​អំឡុង​ពេល​នេះ ព្រោះ​អាច​ប៉ះពាល់ដល់​កូន​ក្នុង​ផ្ទៃ។ – ធ្លាប់រលូតកូនញឹកញាប់ – មាន​ប្រវត្តិ​​កើត​កូន​មិន​គ្រប់​ខែ – សុក​ពាំង​មាត់​ស្បូន​មួយ​ផ្នែក ឬ​ទាំង​ស្រុង – ប្តី ឬ​ប្រពន្ធ​មាន​ជំងឺកាមរោគ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


គន្លឹះសុខភាពផ្លូវភេទ

ពិតអត់? វ័យកាន់តែចាស់ រឿងលើគ្រែកាន់តែប្រសើរ?

ឆ្ងល់​អត់? ហេតុអីចាស់​ទៅ​ រឿង​លើ​គ្រែ​កាន់​តែ​ប្រសើរ​ទៅ​វិញ? គ្នា​យើង​ខ្លះ​ធ្លាប់​គិត​ថា វ័យ​កាន់​តែ​ចាស់ កម្លាំង​កាន់​តែ​ខ្សោយ រឿង​លើ​គ្រែ​ក៏​កាន់​តែ​អន់​ដែរ​មិន​អ៊ីចឹង? កុំ​ទាន់​វាយ​តម្លៃ ទោះ​កាន់​តែ​ចាស់ បញ្ហា​សុខភាព​មាន​ច្រើន ពិសេស ស្ងួត​ទ្វារ​មាស លិង្គ​មិន​ឡើង​រឹង រលាក​សន្លាក់​ សុទ្ធ​ជា​មូលហេតុ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ពិត​មែន ប៉ុន្តែ​មិនទាំង​ស្រុង​ទេ ហើយ​ហេតុផល​ដែល​ថា វ័យ​កាន់​តែ​ចាស់ រឿង​លើ​គ្រែ​កាន់​តែ​ប្រសើរ នឹង​ពន្យល់​ក្នុង​អត្ថបទ​នេះ។ ១- កត្តា​អ្វីខ្លះជួយ​ឲ្យជីវិតផ្លូវភេទចាស់ៗប្រសើរឡើង? ទោះ​បី​ជា​រឿង​ផ្លូវ​ភេទ​មិន​អាច​នៅ​ដូច​ដើម ដូច​​នៅ​ក្មេង​ក្តី ប៉ុន្តែ​​មិន​មែន​មាន​ន័យ​ថា ចាស់ៗ​​មិន​អាច​រួម​ភេទ​បានឯណា ​ផ្ទុយ​ទៅ​វិញ គេ​ជឿ​ថា​វ័យ​កាន់​តែ​ចាស់ ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើ។រ​ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​សាកល​វិទ្យាល័យ Minnesota នៅ​អាមេរិក។ អ្នក​ស្រាវ​ជ្រាវ បាន​ពិនិត្យ​លើ​​ស្ថិតិ​សិក្សា​ចំពោះ​ប្តី​ប្រពន្ធ​ចំនួន ៣.០០០​គូ ​មាន​អាយុ​ចន្លោះ​ពី ២០-៩៣ ​ឆ្នាំ។ អ្នក​ស្រាវជ្រេាវ​​បាន​សម្ភាសប្ដី​ប្រពន្ធ​ទាំង ៣.០០០គូ ជា​ច្រើន​លើក ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៩៥ ឆ្នាំ ២០០៣ និង​ឆ្នាំ ២០១៣ ទាក់​ទង​ជា​មួយ​ជីវិត​ផ្លូវ​ភេទ ដើម្បី​ដឹង​អំពី​តម្រូវ​ការ​ផ្លូវ​ភេទរបស់​អ្នក​ចូលរួម​ទាំង​អស់ ត្រូវ​ការ​ប៉ុន្មានលើក​ក្នុង​មួយ​សប្តាហ៍។ កូន​សោរ​គន្លឹះ​ក្នុង​ការ​សិក្សា​នេះ គឺ​​ប្រៀប​ធៀប​ជីវិត​ផ្លូវ​ភេទរវាង ចាស់ៗ ប្តី​ប្រពន្ធ​វ័យក្មេង ដោយ​​សិក្សា​ទៅ​លើ​បញ្ហា​ស្មារតី និង​សុខភាព​រាង​កាយ​ដូច​ៗគ្នា ហើយជា​លទ្ធ​ផល​ ​រក​ឃើញ​ថា ប្តី​ប្រពន្ធ​ចាស់ៗ […]


គន្លឹះសុខភាពផ្លូវភេទ

រវាងមនុស្សប្រុស និងស្រី នរណាមានចំណង់ផ្លូវភេទខ្លាំងជាង?

មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី មនុស្ស​ប្រុស​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ជាង តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ? បើ​តាម​ការ​បក​ស្រាយ​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី មាន​ចំណង់​ផ្លូវ​ភេទ​ដូច​គ្នា មិន​មែន​បុរស​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ជាង​នោះ​ទេ ហើយ​ចំណង់​ផ្លូវ​ភេទ​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ចំណង់​ផ្លូវ​ភេទ​តិច ឬ​ច្រើន អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង មិន​មែន​ស្ថិត​នៅ​ភេទ​ប្រុស ឬ​ស្រី​នោះ​ទេ ជួនកាល​មនុស្ស​ប្រុស​មាន​ចំណង់​ផ្លូវ​ភេទ​ច្រើន​ជាង​គេ​មនុស្ស​ស្រី ហើយ​ក៏​មាន​ដែរ​មនុស្ស​ស្រី​មាន​ចំណង់​ផ្លូវ​ភេទ​ច្រើន​ជាង​មនុស្ស​ប្រុស។ អត្ថបទពាក់ព័ន្ធ៖  ចង់ក្លាយជាប្រុសដ៏ពូកែរឿងលើគ្រែក្នុងកែវភ្នែកស្រីៗ ត្រូវចេះតិចនិកទាំងនេះ… ​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះ ដើម្បីដាស់អារម្មណ៍ កត្តា​ធ្វើ​ឲ្យ​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​មាន​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ៖ – កត្តា​អាយុ៖ មនុស្ស​វ័យ​កាន់​តែ​ចាស់ មិន​ថា​បុរស ឬ​ស្ត្រី​នោះ​ទេ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដូច​គ្នា។ – កត្តា​ចិត្តសាស្ត្រ៖ មាន​បញ្ហា​ផ្លូវ​ចិត្ត ដូច​ជា​តាន​តឹង​អារម្មណ៍ បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវចិត្​តមួយ​ចំនួន​ទៀត មាន​សម្ពាធ​ការងារ វិបត្តិ​គ្រួសារ សេដ្ឋកិច្ច សង្គម​ជាដើម ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ដូច​គ្នា។ – កត្តា​សុខភាព៖ មាន​ជំងឺ​រ៉ាំរ៉ៃ ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​ឈាម ជំងឺ​ក្រពះ ពោះវៀន និង​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ក៏​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ដែរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


គន្លឹះសុខភាពផ្លូវភេទ

ចូលចិត្តធ្វើសកម្មភាពបែបនេះ បញ្ជាក់ថាញៀនសិចមែនទេ?

ការ​វាយ​តម្លៃ​ សម្គាល់​ទៅ​លើ​បញ្ហា​ញៀន​សិច ជា​ប្រធាន​បទ​ក្តៅ​គគុក​ ត្រូវ​គេ​លើក​យក​មក​ពិភាក្សា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ដោយ​សារ​ចំណង់​ចំណូល​សិច​យើង​ម្នាក់ៗខុស​ប្លែក​ពី​គ្នា អាច​ធ្វើ​ឲ្យ​ងាយ​ច្រឡំ ឬ​វាយ​តម្លៃ​ខុស ថា​យើង ឬ​នរណា​ម្នាក់​ជា​មនុស្ស​ញៀន​សិចណាស់។​សព្វ​ថ្ងៃ​ មាន​ចំណុច ៥ ងាយ​ធ្វើ​ឲ្យ​ច្រឡំថា មនុស្ស​ម្នាក់​ញៀន​សិចណាស់ ដែលការ​ពិត គឺ​មិន​មែនទាល់​តែ​សោះ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​កក្នុង​អត្ថបទ​នេះ។ ១- ញៀន​សិច គឺមាន​តែ​រឿង​​រួមភេទមួយមុខប៉ុណ្ណោះ? ​ញៀន​​សិច មិន​មែន​ផ្ដោត​តែ​លើ​រឿង​លើ​គ្រែ​​មួយមុខ​នោះ​ទេ។ វា​កើត​ឡើង​ដោយ​សារ​តែ​មិន​អាច​គ្រប់​គ្រង​​អត្ត​ចរិត​ផ្លូវ​ភេទ​ខ្លួន​បាន។ ញៀន​ជាមួយ​សិច មិន​មែន​មាន​ន័យ​ថា​ គ្រាន់​តែ​ចង់​រួម​ភេទ​តែ​មួយ​មុខ​នោះ​ទេ វា​អាច​មាន​មូល​ហេតុ​ទាក់​ទង​ផ្លូវ​ចិត្ដ​ជា​ច្រើន​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​អត្ត​ចរិត​ផ្លូវ​ភេទ ដូច​ជា​ ស្ត្រេស ជំងឺ​ថប់​បារម្ភ បាក់ទឹកចិត្ត​ ឬ​អៀន​ខ្មាស ជា​ដើម។ អាការៈញៀន​​សិច​ ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ជាច្រើន​ដល់​គ្នា​យើង ​អាច​នឹង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ ទាំងសកម្មភាព​ និងការ​​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មជ្ឈដ្ឋាន​ខាង​ក្រៅ។ ចំពោះ​បញ្ហា​នេះ មាន​អ្នក​ជំនាញ​មួយ​ចំនួន ​ចូលចិត្ត​ប្រើ​ពាក្យ បញ្ហា​ចង់​រួម​ភេទខ្លាំង (Hypersexual disorder) ជា​ជាង​ពាក្យ​ថា​ ញៀន​សិច (Sex addiction)។ ២- ចូលចិត្ដសម្រេចកាមដោយខ្លួនឯង ជាមនុស្សញៀនជាមួយសិច? ជា​ការ​ពិត​ សម្រេច​កាម​ច្រើន​ពេក ​អាច​ជា​សញ្ញា​ដំបូងនៃបញ្ហា​ញៀន​សិច​ ប៉ុន្តែ​បើ​ការ​សម្រេច​កាម​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ទេ​នោះ​ មាន​ន័យ​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ