គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

គ្នា​យើង​ខ្លះ​ចេះ​តែ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់​ពេល តាម​ពិត​​អាច​មក​ពី​មូលហេតុ​បង្កប់​ទាំង​ ៨ យ៉ាង​នេះ​សោះ។ ​ពិត​ណាស់ អារម្មណ៍​ចង់​រួម​ភេទ​ គឺ​ជា​តម្រូវការ​ធម្មជាតិ​នៃ​រាងកាយ​យើង​ប៉ុណ្ណោះ​ ហើយ​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ ក៏​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖ ១. បម្រែបម្រួល​អ័រម៉ូន កម្រិត​អ័រម៉ូន​មាន​ការ​ប្រែប្រួល​​ជា​រឿយ​ៗ ជា​ពិសេស​អំឡុង​ពេល​ពេញ​វ័យ​ និង​ពេល​ជិត​អស់​រដូវ ហើយ​ការ​ប្រែប្រួល​អ័រម៉ូន​នេះ​ដែរ ក៏​អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​យើង​កើន​ឡើង​ដូច​គ្នា។ ២. របប​អាហារ ក្នុង​ករណី​ដែល​យើង​ឆ្ងល់​ថា ម៉េច​បាន​ខ្លួន​ឯង​ចេះ​តែ​ចង់​រួម​ភេទ​មិន​ឈប់​ គួរ​ក្រឡេក​មើល​​របប​អាហារ​​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ជម្រុញ​ផ្លូវ​ភេទ​ជា​ទៀងទាត់ ដូចជា​ផ្លែ​ប៊ឺរ ស្វាយ​ ផ្កា​ខាត់​ណា​បៃតង និង​អាល់ម៉ុន នោះ​ចំណង់​ផ្លូវ​ភេទ​យើង​ក៏​កើន​ឡើង​ជា​លំដាប់។ [embed-health-tool-ovulation] ៣. វដ្ត​រដូវ វដ្ត​រដូវ​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជម្រុញ​តម្រេក​តណ្ហា​របស់​យើង។ នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​ Oestrogen និង​ Progesterone ប្រែប្រួល ចំណង់​ផ្លូវ​ភេទ​ក៏​ឡើង​ចុះ​ទៅ​តាម​នោះ​ដែរ។ អ៊ឹចឹង​ហើយ​ ទើប​ស្រី​ៗ​យើង​ខ្លះ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់ពេល​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​​​​​អំឡុង​ពេល​វដ្ត​​រដូវ។ ជាក់ស្តែង នេះ​គ្រាន់​តែ​ជា​សញ្ញា​វិជ្ជមាន​នៃ​សុខភាព​បន្ត​ពូជ​យើង​តែ​ប៉ុណ្ណោះ និង​មិន​មាន​អ្វី​គួរ​ឲ្យ​ខ្មាស់អៀន​ឡើយ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ៤. ញ៉ាំ​គ្រឿង​ស្រវឹង ​​​​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​ជះ​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ចំពោះ​អ័រម៉ូន​យើង​​ដូច​គ្នា​។ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ល្អ គ្នា​យើង​ក៏​រីករាយ​នឹង​ការ​ចូល​ជិត​មនុស្ស​ដែល​យើង​ស្រលាញ់​ផង​ដែរ។ ប្រការ​នេះ​ហើយ​ អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​យើង​ឡើង​ខ្ពស់​ខុស​ធម្មតា។ ៥. មាន​ដៃគូ​ថ្មី នៅ​ពេល​ដែល​​ទើប​តែ​មាន​ដៃគូ​ថ្មីថ្មោង គ្នា​យើង​តែងតែ​មាន​អារម្មណ៍​រីករាយ និង​ត្រេកត្រអាល​ចង់​រួម​ភេទ​ ហើយ​ចំណុច​នេះ​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​​ផ្លូវ​ភេទ​គ្រប់​ពេល​ដែរ។ ៦. ញៀន​នឹង​រឿង​លើ​គ្រែ ការ​ញៀន​នឹង​រឿង​លើ​គ្រែ ក៏​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដែរ​ ហើយ​ចាំបាច់​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ។ ដោយ​សារ​តែ​អ្នក​ខ្លះ​ញៀន​នឹង​រឿង​លើ​គ្រែ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ទំនាក់ទំនង​ដៃ​គូ​បាត់បង់​ ហើយ​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​អៀនខ្មាស់។ ក្នុង​ករណី​នេះ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ឈប់រួមភេទ ឬខានរួមភេទយូរ រាងកាយអាចនឹងប្រែប្រួលបែបណាខ្លះ?

មនុស្ស​យើងជា​ច្រើន​បាត់បង់ចំណង់ផ្លូវ​ភេទ​ដោយសារមូលហេតុផ្សេងៗគ្នា។ ការ​បែក​បាក់​គ្នា បញ្ហា​សុខ​ភាព ឬ​ភាព​តាន​តឹង​នៃ​ជីវិត និង​ការ​ងារ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​លែង​ចង់​មាន​ការ​រួម​ភេទ។ នៅ​ពេលយើង​មាន​ការ​នឿយ​ហត់​ពី​ការ​ងារ ឬ​នៅ​ពេល​យើង​មាន​អារម្មណ៍​ប្រែ​ប្រួល នោះ​ចំណង់​ក្នុង​ការ​រួម​ភេទ​នឹង​អាច​ធ្លាក់​ចុះ​បាន។ ការ​ដែល​មិន​រួម​ភេទ​គឺ​អាច​ធ្វើ​ឲ្យ​ជីវិតយើង​បាត់​បង់​នូវ​ផល​ប្រយោជន៍​ដ៏​អស្ចារ្យ​មួយ។ ខាង​ក្រោម​នេះ​ជា​ការ​ជះ​ឥទ្ធិពល​ដល់​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​លើ​អ្នក​ដែល​មិន​មាន​ការ​រួម​ភេទ។ ផល​ប៉ះពាល់​ដល់​សុខ​ភាព​ទាំង​នោះ​គឺ​គ្រប់​គ្រាន់​ក្នុង​ការ​លើកទឹកចិត្តយើង​ឲ្យ​មានចំណង់​ក្នុង​ការ​រួម​ភេទ​សារជាថ្មី។ អត្ថបទពាក់ព័ន្ធ៖ អាថ៌​កំបាំង​ទាំង៦ ជួយ​ជីវិត​លើគ្រែ​កាន់​តែ​ប្រសើរ ១- ទ្វារមាសរលុង លើ​ស្ត្រី ការ​រួម​ភេទ​ជា​រៀង​រាល់​ថ្ងៃ​ទោះ​បី​ជា​មួយ​ដៃគូរ​តែ​ម្នាក់ ឬ​ច្រើន​នាក់​សុទ្ធ​តែ​អាច​ជួយ​ជំរុញ​ដល់​សុខ​ភាព​ទ្វារ​មាស​បាន។ នៅ​អាយុ​ពាក់​កណ្តាល​នៃ​ជីវិត​ការ​រួម​ភេទ​គឺមាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ស្ត្រី​ព្រោះ​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន​ក្នុង​កំឡុង​ពេល​នោះ​អាច​បណ្តាល​ឲ្យ​ទ្វារ​មាស​ស្ងួត និង​ថយ​ចុះ​ភាព​យឺត​បាន។ ការ​រួម​ភេទ​ជួយ​រក្សា​ដល់​ការ​ផ្គត់​ផ្គង់​ឈាម​ទៅ​ទ្វារមាស ជួយ​ការពារ​ឲ្យ​សាច់​ដុំ​នៅ​ជុំ​វិញ​ទ្វារ​មាស​មាន​ភាព​រឹង​មាំ។ នេះមានន័យថា​ការ​រួម​ភេទ​កាន់​តែ​ច្រើន​នោះ​សុខ​ភាព​ទ្វារ​មាស​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង។ អត្ថបទ​ពាក់ព័ន្ធ៖ ទាំងស្រីទាំងប្រុស បើមានជំងឺទាំងនេះប្រចាំកាយ ចំណង់ផ្លូវភេទធ្លាក់ចុះស្ទើរទាំងស្រុង ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ! ២- មានទឹករំអិលតិច កាលណាប្រដាប់​ភេទ​របស់​ស្រ្តី​ស្ងួត នឹង​ធ្វើឲ្យការ​រួមភេទ​មានការ​ពិបាក។ ភាព​ស្រើប​ស្រាល​ពី​ការ​រួម​ភេទ​ធ្វើ​ឲ្យ​ក្រពេញ​ភេទ​ផលិត​នូវ​ជាតិ​រំអិល​ធម្ម​ជាតិ​សម្រាប់​ទ្វារ​មាស។ កង្វះ​ខាត​ក្នុង​ការ​រំញោច​ផ្លូវ​ភេទ​អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​ភាព​ស្ងួតនៅទ្វាមាស ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ។ ភាព​ស្ងួត​របស់​ទ្វារ​មាស​អាច​បណ្តាល​មក​ពី​មូល​ហេតុ​ជាច្រើន ប៉ុន្តែ​ការ​រួម​ភេទ​ជា​ប្រចាំ​អាច​បន្ថយ​ហានិភ័យ​ទាំង​នេះ​បាន។ ៣- អារម្មណ៍មិនល្អ ការ​ស្រាវ​ជ្រាវ​ជាច្រើន​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​កម្រិតទាប​នៃ​ការ​រួម​ភេទ និង​អារម្មណ៍​អវិជ្ជ​មាន។ នៅ​ពេល​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​យើង​នឹង​មិន​ចង់​មាន​ការ​រួម​ភេទ​ឡើយ។ នៅ​ពេលការ​​រួម​ភេទ​​ផ្តល់​ឲ្យ​យើងនូវ​អារម្មណ៍​រំភើប​​ពិសេស​មួយ​ដែល​គ្មាន​ក្នុង​សកម្មភាព​ផ្សេង​ទៀត ការ​ផ្លាស់​ប្តូរ​ពី​ការ​រួម​ភេទ​សកម្ម​ទៅ​ជា​ការ​រួម​ភេទ​អសកម្ម​​អាច​ធ្វើ​ឲ្យ​យើងមាន​អារម្មណ៍​ពិបាកចិត្ត​ម្យ៉ាង។ ប្រសិន​បើយើង​មាន​អារម្មណ៍​ពិបាកចិត្ត​ច្រើន​នា​ពេល​ថ្មី​ៗ​នេះយើង​ប្រហែល​ជា​ត្រូវ​មាន​ការ​រួម​ភេទ​សកម្ម​ជា​ថ្មី​ម្តង​ទៀតដើម្បី​អាមរម្មណ៍​យើង​ប្រសើរឡើងវិញ។ អត្ថបទ​ពាក់ព័ន្ធ៖ ៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ ប្រុសៗចង់បានមេជីវិតមាន​សុខភាព​ល្អ កុំ​រំលង​អាហារទាំងនេះ ៤- អត្ថប្រយោជន៍នៃសុខភាពបេះដូងតិច ការ​រួម​ភេទ​ញឹក​ញាប់​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​បេះ​ដូង​របស់​យើង​បាន ចំពោះអ្នក​​មាន​បញ្ហា​បេះ​ដូង​អាច​នឹង​មាន​បញ្ហា​ចំពោះការស្រើបស្រាល​ និង​មុខ​ងារ​ផ្លូវ​ភេទ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកទាំងនោះ​​លែង​មាន​ការ​រួម​ភេទ​ទៀត។ ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​បេះដូង​នៃ​ប្រទេស​អាមេរិច​ក្នុង​ឆ្នាំ ២០១០ បាន​បង្ហាញ​ពី​ទំនាក់ទំនងវាង​ការ​ចុះ​នៃ​សកម្មភាព​ផ្លូវ​ភេទ និង​ការ​កើន​ឡើង​នូវ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ ទោះ​បី​ជា​ការ​សិក្សា​នេះ​មិន​បាន​បង្ហាញ​ពី​ការ​ការ​ពារ​នៃ​ការ​រួម​ភេទ​ក៏​ដោយ ប៉ុន្តែ​ក៏​បាន​បង្ហាញ​ពី​ចំណុច​ល្អ​ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ​ក្នុង​ការ​ជួយ​ឲ្យ​បេះ​ដូង​មាន​សុខ​ភាព​ល្អ​បាន។ អត្ថបទពាក់ព័ន្ធ៖ បញ្ហានៅពីក្រោយការធ្លាក់ចុះចំណង់ផ្លូវភេទប្រុសៗ គ្រប់គ្នាគួរដឹង! ​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះ ដើម្បីដាស់អារម្មណ៍ ៥- […]


គន្លឹះសុខភាពផ្លូវភេទ

តើការរួមភេទអាចជួយបំបាត់ការឈឺក្បាលប្រកាំងបានពិតមែនឬអត់?

ការ​រួម​ភេទ គឺ​បាន​ផ្ដល់​នូវអារម្មណ៍​ល្អ​មួយ​ក្នុង​ឆាក​ជីវិត​របស់​មនុស្ស​គ្រប់​រូប។ អារម្មណ៍​រំភើប​រីករាយ នៅ​ពេល​ទទួលបាន​ភាព​ល្អូក​ល្អឺន​ជាមួយ​ប្ដី ឬ​ប្រពន្ធ​របស់​យើង គឺ​ជា​ដើម​ចម​នៃ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែរ។ អ្វី​ដែល​យើង​ទាំង​អស់​គ្នា​មិន​ធ្លាប់​បាន​ដឹង គឺ​ការ​រួម​ភេទ​ពិត​ជា​មាន​ផល​ប្រយោជន៍​ដល់​ខ្លួន​យើង​យ៉ាង​ច្រើន។ ការ​ពិត​ទៅ​មានការ​លើក​ឡើង​ថា ការ​រួម​ភេទ​ អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ នៃ​ការ​ឈឺ​ក្បាល​ប្រកាំង​បាន​​។ តើ​វា​ជា​ការ​ពិត​មែន​ឬ​យ៉ាង​ណា? ១- លម្អិតពាក់ព័ន្ធជាមួយរឿងលើគ្រែ បើ​យោង​តាម​ការ​សិក្សា​របស់​លោក Stefan Evers ​វេជ្ជបណ្ឌិត​ផ្នែក​សរសៃ​ប្រសាទ​នៅ សាលកវិទ្យាល័យ Münster ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​រក​ឃើញ​ថា មាន​អ្នក​ឈឺ​ក្បាល​ប្រកាំង​យ៉ាង​ហោច​ណាស់​ម្នាក់ ក្នុង​ចំណោម ៣នាក់ មាន​អារម្មណ៍​ធូរ​ស្បើយ​ពី​ការ​ឈឺ​ក្បាល​ បន្ទាប់​ពី​ពួក​គាត់​រួម​ភេទ​រួច។ អត្ថបទពាក់ព័ន្ធ៖ អាថ៌​កំបាំង​ទាំង៦ ជួយ​ជីវិត​លើគ្រែ​កាន់​តែ​ប្រសើរ ៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ ការ​សិក្សា​ក៏​បាន​ពន្យល់​ទាក់​ទង​ជាមួយ​សកម្មភាព​ផ្លូវ​ភេទ ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​តាម​រយៈ​ការ​បញ្ចេញ អង់ដូហ្វ៊ីន ដែល​វា​ជា​អ័រម៉ូន​​​ពី​ធម្មជាតិ សម្រាប់​បំបាត់​ការ​ឈឺ​ចាប់​ក្នុង​ខ្លួន។ ចំពោះអ្នក​​មាន​​កើត​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​ជាច្រើន ជឿ​ថា​ការ​រួម​ភេទ​ជាមួយ​ដៃ​គូរបស់ខ្លួន​ ពិត​ជា​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ក្បាល​​បាន​ពិត​មែន។​ ២- ការសិក្សាលើអ្នកមានបញ្ហាឈឺក្បាលរាប់ពាន់នាក់ ក្នុង​ការ​សិក្សា​របស់​លោក Evers បាន​សិក្សា​លើ​អ្នក​មាន​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​ចំនួន ៨០០នាក់ និង​បន្ថែម​ជាមួយ​អ្នក​ឈឺ​ក្បាល ​មួយ​ចំហៀង​ក្បាល (Cluster headache) ចំនួន ២០០​នាក់បន្ថែម​ទៀត ដែល​បាន​ស្ទង់​មតិ​ពី​គំនិត​របស់អ្នកទាំងនោះ​ ទៅ​លើ​ទំនាក់​ទំនង​រវាង​ការ​រួម​ភេទ ជាមួយ​ការ​កាត់​បន្ថយ​ការ​ឈឺ​ក្បាល។ តើ​លទ្ធ​ផល​នឹង​ចេញ​មក​ដូច​ម្ដេច? គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន ដោយ ៦០ភាគ​រយ​នៃ​អ្នក​ត្រូវ​បាន​សម្ភាសន៍ គឺ​ពិត​ជាជឿ​ថា ការ​រួម​ភេទ​ជួយ​បំបាត់​អាការៈ​ឈឺ​ក្បាលពិត​មែន។ ចំណែក​ឯ […]


គន្លឹះសុខភាពផ្លូវភេទ

ពិតអត់!​ អ្នកធាត់ខ្លាំងសម្មភាពលើគ្រែធ្លាក់ចុះ?

គ្នា​យើង​ច្រើន​ចង់​ដឹង​ពាក់​ព័ន្ធ​បញ្ហា​ផ្លូវភេទ ពិសេស​អ្នក​ធាត់ៗ ប៉ុន្តែ​អៀន​អត់​ហ៊ាន​ទៅ​សួរ​ពេទ្យ​ទេ ហើយ​សំណួរ​ចង់​ដឹង​ជាង​គេ អាច​ជា តើ​រួមភេទ​ជួយ​ឲ្យ​ឡើង​ទម្ងន់ ឬ​ស្រក់​ទម្ងន់? ឬ​លើស​ទម្ងន់ ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទអត់? បើ​អ៊ីចឹង “Hello គ្រូពេទ្យ” មាន​ចម្លើយ​បន្តិច​បន្តួច​សម្រាប់​គ្នា​យើង។ ១- ទម្ងន់ និង​សកម្មភាព​ផ្លូវ​ភេទ មាន​វិធី​ជា​ច្រើន​អាច​បញ្ជាក់​ថា ការ​ឡើង​ទម្ងន់ នឹង​ធ្វើ​ឲ្យ​ជីវិត​ផ្លូវភេទ​យើង​ប្រែប្រួល​បាន​ ប៉ុន្តែ​លក្ខណៈ​នៃ​ការ​ប្រែ​ប្រួល ក៏​ខុស​គ្នា​សម្រាប់​ប្រុសៗ និង​ស្រីៗ​ដែរ។ – ចំពោះ​ប្រុសៗ៖ ប្រុសៗ​លើស​ទម្ងន់ គឺ​ប្រឈម​ផល​វិបាក​ច្រើន​អំឡុង​ពេល​រួម​ភេទ បើ​ធៀប​ជាមួយ​ប្រុសៗ​មាន​រាង​ស្លីមៗ។ ក្រុម​អ្នក​ជំនាញ​អះអាងថា បញ្ហា​ខ្សោយ​មុខ​ងារ​ផ្លូវ​ភេទ ជា​ផល​ប៉ះពាល់​កើត​ចេញ​ពី​ជំងឺ​ធាត់។ ប្រុសៗ​អាច​នឹង​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង នៅ​ពេល​ទម្ងន់​ឡើង​កាន់​តែ​ខ្លាំង​មិន​អាច​គ្រប់​គ្រង​បាន ខណៈ​បញ្ហា​ជំងឺ​ថប់បារម្ភ និង​ខ្សោយ​សមត្ថភាព​ផ្លូវ​ភេទ ក៏​អាច​កើត​មាន​ដូច​គ្នា។ ប្រុសៗ​មាន​ជំងឺ​ធាត់ ក៏​ប្រឈម​រងគ្រោះ​ជា​មួយ​រោគសញ្ញា​ជំងឺ​កប់​លិង្គ (buried penis syndrome) ដែល​ជា​លក្ខខណ្ឌ​សុខភាព​មួយ សំដៅលើ​ករណី​លិង្គ​កប់​ក្រោម​ស្បែក។ – ចំពោះ​ស្រីៗ៖ ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា ស្រីៗ​មាន​សន្ទស្សន៍ BMI ខ្ពស់​ជា​កម្រិត​ធម្មងតា ភាគ​ច្រើន​ប្រឈម​បញ្ហា​សុខភាព​ផ្លូវ​ភេទ។ អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ជឿថា វា​អាច​មាន​ទំនាក់​ទំនង​នឹង​ដំណើរ​ឈាម​រត់​មិន​បាន​ល្អ​ក្នុង​ប្រដាប់​ភេទ។ ពិបាក​រួម​ភេទ ប្រហែល​អាច​នាំ​ស្រីៗ​ឈាន​ទៅ​ដល់​បញ្ហា​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ និង​ធ្វើ​ឲ្យ​រាងកាយ​កាន់​តែ​ចុះ​ខ្សោយ។ ពិតណាស់ បើ​ទោះ​ជា​ការ​សិក្សា​ជាច្រើន​ពិត​ជា​​បង្ហាញ​ថា ខ្សោយ​មុខ​ងារ​ផ្លូវភេទ មាន​ទំនាក់​ទំនង​ជា​មួយ​​ជំងឺ​ធាត់ក៏​ពិត​មែន តែ​មិន​មាន​ន័យថា ទម្ងន់​យើង​ជា​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​រឿង​លើ​គ្រែ​ក្តី […]


គន្លឹះសុខភាពផ្លូវភេទ

អាថ៌កំបាំង​ទាំង ៥ ពាក់​ព័ន្ធ​មេជីវិត​ឈ្មោល ប្រុសៗ​ភាគ​ច្រើន​អត់​ដឹង

ពេល​យើង​នៅ​ក្មេង បើ​និយាយ​ដល់​រឿង​ស្ពេម (មេជីវិត​ឈ្មោល) ច្បាស់​ជា​ត្រូវ​គេ​សើច​មិន​ខាន ប៉ុន្តែ​ពេល​ពេញ​វ័យ វា​បែរ​ជា​រឿង​សំខាន់​ទៅ​វិញ ព្រោះ​ជាប់​ទាក់​ទង​ដល់​ការ​បង្ក​កំណើត​របស់​យើង​បាន។ គ្នា​យើង​ប្រុស​ភាគ​ច្រើន​ស្គាល់​អ្វី​ជា​ស្ពេម ឬ​ទឹកកាម ប៉ុន្តែ​មាន​អាថ៌​កំបាំង​គួរ​ឲ្យ​ចង់​សើច​ខ្លះ ពាក់​ព័ន្ធ​​មេជីវិត​ដ៏​សំខាន់​នេះ​អត់ ដែល​យើង​មិន​ធ្លាប់​ដឹង។ អ៊ី​ចឹង “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ខ្លះៗ​ក្នុង​អត្ថបទ​នេះ។ ១- មេជីវិត​ឈ្មោល (ទឹកកាម) អាច​ប្រើ​ជា​ទឹក​ថ្នាំ​សរសេរ​សំបុត្រ​សម្ងាត់ ជា​ការ​ពិត​ណាស់ អំឡុង​ពេល​សង្គ្រាម​លោក​លើកទី​២ ចារកម្ម​ពិសេស​អង់គ្លេស (British Secret Intelligence Service) បាន​ប្រើ​ប្រាស់​ទឹក​កាម លាយ​ជាមួយ​សារធាតុ​​រាវ​ក្នុង​រាងកាយ ដើម្បី​ប្រើ​ជា​ទឹក​ថ្នាំ​សម្រាប់​សរសេរ​លើក​សារ​សម្ងាត់។ ភ្នាក់​ងារ​សម្ងាត់​អង់គ្លេស ក្នុង​អង្គភាព MI6 បាន​ព្យាយាម​ស្វែង​រក​សារធាតុ​មួយ​ដែល​គ្មាន​ប្រតិកម្ម​ជា​មួយ​ជាតិ​អ៊ីយ៉ូដ ដើម្បី​ផលិត​ជា​ទឹក​ថ្នាំ​គ្មាន​ពណ៌ ដោយ​ក្រោយ​មក ពួកគេ​បាន​រកឃើញ​ថា ទឹក​កាម​ប្រុស​យើង​នេះ​ឯង ជា​សារធាតុ​ឥត​ខ្ចោះ​មួយ​សម្រាប់​ផលិត​ទឹក​ថ្នាំ​គ្មាន​ពណ៌​នេះ។ ការ​សិក្សា​នេះ គឺ​រក​ឃើញ​ដោយ​អគ្គនាយក​នៃ​ភ្នាក់ងារ​ពិសេស​អង់គ្លេស លោក Mansfield Cumming ជា​អ្នក​ដឹកនាំ។ ២- ទឹកកាម​អាច​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី អាលែកហ្ស៊ី​ទឹក​កាម ស្តាប់​ទៅ​ពិត​ជា​កំសត់​ណា​សម្រាប់​គ្នា​យើង​មួយ​ចំនួន ប៉ុន្តែ​វា​ជា​ការ​ពិត។ អាលែកហ្ស៊ី​ទឹក​កាម ជា​លក្ខខណ្ឌ​សុខភាព​កម្រ​ សម្ដៅទៅ​លើ​ប្រតិកម្ម​ប្រូតេអ៊ី​មាន​ក្នុង​ទឹក​កាម។ រោគ​សញ្ញា​អាលែកហ្ស៊ី​ទឹក​កាម អាច​នាំ​ឡើង​ក្រហម ហើម ឈឺ​ចាប់ មាន​អារម្មណ៍​ដូច​ជា​រលាក។ រោគ​សញ្ញា​ទាំង​នេះ ជា​ធម្មតា​កើត​មាន​លើ​តំបន់​ណា​ដែល​បាន​ប៉ះពាល់​ជា​មួយ​ទឹក​កាម […]


គន្លឹះសុខភាពផ្លូវភេទ

បើ​មាន​សញ្ញាទាំង៥នេះ អ្នក​មិនទាន់ក្លាយជាគូស្នេហ៍​ល្អ​នៅឡើយទេ

តើ​គ្នា​យើង​​មាន​ធ្លាប់​គិតទេ​ថា​ខ្លួន​ឯង​ជា​គូស្នេហ៍​ដែល​អាក្រក់​? ប្រសិន​បើ​យើង​គិត​ថា​ទំនាក់ទំនង​ស្នេហា​​ហាក់​ដូច​ជា​សោះ​កក្រោះ ហើយយើង​មិន​ដឹង​ពី​មូល​ហេតុ​ទេ​នោះ នេះ​ក៏​គួរ​ជា​ពេល​ដែល​អ្នក​ទាំងអស់គ្នា​​ពិនិត្យ​មើល​ខ្លួន​ឯង​ឡើង​វិញ​ហើយ។ ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ទាំង​ប្រាំមួយ​ដែល​អាច​បង្ហាញ​ថាយើង​​ជា​គូ​ស្នេហ៍​ដែល​អាក្រក់​ពិត​មែន។ អត្ថបទពាក់ព័ន្ធ៖ គ្មានស្នេហាពេលសិក្សា ខួរក្បាលល្អខ្លាំង ទំនាក់ទំនងកាន់តែប្រសើរ ១- គ្រប់​យ៉ាង​គឺ​ត្រូវ​តែ​ដើម្បីខ្លួនឯង​តែ​ម្នាក់​គត់ ទោះ​បី​ជាអ្នកទាំង​ពីរ​រៀប​ចំ​ផែន​ការ​ប៉ុនណា​ក៏​ដោយ ក៏​អ្នកខ្លួន​ឯង​​តែង​តែ​គិត​ថា​រឿង​គ្រប់​យ៉ាង​ត្រូវ​តែ​ធ្វើ​ដើម្បី​អ្នក​តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​រឿង​គ្រប់​យ៉ាង​ដែល​នឹង​ត្រូវ​ធ្វើ ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ជាមុន​សិន មុន​នឹង​ធ្វើ។ យើង​​រំពឹង​ចង់​ឲ្យ​ដៃ​គូ​រួមជីវិត​​ត្រូវ​នៅ​ជាមួយយើង​​គ្រប់​ពេល ទោះ​បី​ជា​គាត់​រវល់​យ៉ាង​ណា​ក៏​ដោយ ក៏អ្នក​នៅ​តែ​ចង់​ឲ្យ​ដៃ​គូគិត​ថា​អ្នក​គឺ​ជា​ជម្រើស​ចម្បង​ និង​ទី​មួយ​ជា​និច្ច។ អត្ថបទពាក់ព័ន្ធ៖ មានចំណុចទាំង ៦ នេះ បញ្ជាក់ថាស្នេហាយើងរឹងមាំខ្លាំង គង់វង្សយូរអង្វែង ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហា​ក្នុង​រូបភាព​ណា​ខ្លះ? ២- រអ៊ូ​ច្រើន ជា​រឿង​ធម្មតា​ទេ ដែល​មនុស្ស​គ្រប់​គ្នា​គឺ​តែង​តែ​រអ៊ូ​រទាំ ប៉ុន្តែ​មាន​មនុស្ស​ខ្លះ គឺ​តែង​តែ​រអ៊ូ​ច្រើន​ជាប់​ជានិច្ច។ មនុស្សជាច្រើន​ទំនងជា​មិន​ចូល​ចិត្ត​ឲ្យ​នរណា​ម្នាក់​រអ៊ូ​ពី​បញ្ហា​របស់​គេ​ប្រាប់ខ្លួន​ឡើយ។ ដូច​គ្នា​នេះ​ដែរ គូ​ស្នេហ៍​របស់​យើង​​ក៏​មិន​ចូល​ចិត្ត​ដូច​គ្នា ព្រោះ​ថា មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ធុញ​ជាង​ការ​ស្ដាប់​មនុស្ស​ម្នាក់​ដែល​មិន​ធ្វើ​អ្វី​សោះ​ហើយ​ចាំ​តែ រអ៊ូ​រទាំ​នោះ​ទេ។ ដូច​នេះ​បើ​សិន​ជា​អ្នក​ពូកែ​រអ៊ូ​ខ្លាំង ហើយ​ដៃ​គូ​អ្នក​មិន​និយាយ​អ្វី​សោះ​នៅ​មុខ​អ្នក​នោះ​ទេ ប៉ុន្តែ​ការ​រអ៊ូ​នេះ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ស្នេហា​នេះ​រលាយ​បាត់​នៅ​ថ្ងៃ​ណា​មួយ។ អត្ថបទពាក់ព័ន្ធ៖ ១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត ៣- អ្នក​ព្យាយាម​ផ្លាស់​ប្ដូរ​ដៃ​គូរបស់យើង យើង​គឺ​ជា​ខ្លួនយើង ឯ​ដៃ​គូ​យើង​ក៏​ដូច​គ្នា​អញ្ចឹង​ដែរ​ ប៉ុន្តែ​ទំនាក់​ទំនង​ស្នេហា​ពេល​ខ្លះ​គឺ​ត្រូវ​ការ​ការ​ផ្លាស់​ប្ដូរ​របស់​គូ​ស្នេហ៍​បន្តិច​បន្តួច ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​គួរ​កើត​ឡើង​ដោយ​ធម្មជាតិ មិន​មែន​ដោយ​ការ​បង្ខិតបង្ខំ​នោះ​ទេ។ វា​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ​ដោយ​ព្យាយាម​កែ​ប្រែ​នរណា​ម្នាក់ ជា​ពិសេស​មនុស្ស​ដែល​យើង​​ស្រលាញ់។ ៤- អ្នក​រិះគន់​ដៃ​គូ​ដោយ​បើក​ចំហ ជា​ទូទៅ​មនុស្ស​គ្រប់​គ្នា​តែង​តែ​ទទួល​យក ការ​រិះ​គន់​ដើម្បី​ស្ថាបនា​និង​កែ​លម្អ ប៉ុន្តែ​បើ​សិនចេះតែ​រិះគន់​ដៃ​គូ​ដោយ​បើក​ចំហ និង​ជា​សាធារណ នោះ​គឺ​វា​មិន​ល្អ​នោះ​ទេ។យើង​ប្រហែល​ជា​គិត​ថា​ការ​រិះគន់​នោះ​គឺ​ដើម្បី​ដៃ​គូ​ល្អ ប៉ុន្តែ​វិធី​សាស្ត្រ​ដែលយើងត្រូវ​​រិះគន់​នោះ គឺ​មិន​ល្អ​នោះ​ឡើយ​ គឺ​វា​បាន​លុប​ចេញ​នូវអ្វី​ដែល​ល្អ​នោះ​តាម​វិធីសាស្ត្រ​នេះ​បាត់​ទៅ​ហើយ។ អត្ថបទពាក់ព័ន្ធ៖ ជឿអត់!អ្នក​វិទ្យាសាស្រ្តថា​ ការ​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​មាន​ […]


គន្លឹះសុខភាពផ្លូវភេទ

សម្រេចកាម​ដោយខ្លួនឯង មិនល្អ និងប៉ះពាល់​សុខភាព?

​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង គឺ​ជា​តម្រូវ​ការ​មូល​ដ្ឋាន​មួយ​របស់​មនុស្ស​ដែល​មិន​មាន​គូដើម្បីបំពេញ​តម្រូវការ​ផ្លូវ​​ភេទរបស់​ខ្លួន ហើយ​ការសម្រេចកាមនេះ​​ក៏​ជា​សកម្មភាព​រួម​ភេទ​ធម្មតា​ដែល​មនុស្ស​យើង​តែង​តែ​ធ្វើ​ផង​ដែរ។ មិនថា​​បុរស​និង​ស្ត្រី គឺ​សុទ្ធ​តែ​អាច​សម្រេច​កាម​ដោយ​ខ្លួន​ឯង​បាន ប៉ុន្តែ​ត្រង់​ថា​អ្នក​ខ្លះ​ទទួល​ស្គាល់​ថា​បាន​ធ្វើ​ អ្នក​ខ្លះ​ក៏​បដិសេធ​ដែរ។ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​នេះ​ក៏​ជា​សកម្មភាព​ពេញ​និយម ហើយ​ក៏​មាន​រឿង​និយាយ​ផ្សេង​ៗ​ពី​វា​ផង​ដែរ។ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​មាន​ច្រើន​ប្រភេទ អាស្រ័យ​លើ​វត្ថុ​ដែល​មនុស្ស​យើង​បង្កើត​ឡើង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ចំនួន​ដង​នៃ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង នៅ​តែ​ជា​សំនួរ​ និង​ក្ដី​បារម្ភ​របស់​មនុស្ស​មួយ​ចំនួន​ដោយ​សារ​តែ​វា​អាច​ទាក់​ទង​នឹង​សុខភាពរាងកាយ ផ្លូវ​ចិត្ត និង​ទំលាប់​ប្រចាំ​ថ្ងៃ។ ១- តើ​គួរ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ញឹកញាប់​ប៉ុណ្ណា? មិន​មាន​ចំនួន​បញ្ជាក់​ថា​តើ​ត្រូវ​ការសម្រេច​កាម​ដោយ​ខ្លួន​ឯងគួរមាន​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ឬ​មួយ​អាទិត្យ ឬ​មួយ​ខែ​នោះ​ទេ។ ដូច​នេះយើង​​ពុំ​គួរ​ព្រួយ​បារម្ភ​ពី​សកម្មភាព​នេះ​ខ្លាំង​ពេក​ដែរ​ លើក​លែង​តែ​វា​ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង ចុះ​ខ្សោយ ឬ​មាន​អារម្មណ៍តាន​តឹង ពេល​ដែល​ធ្វើ​វា​មិន​ដូច​រាល់​ដង។ ក្នុង​ករណី​ជា​ច្រើន អ្នក​ខ្លះ​សម្រេច​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែទាំង​នោះ​នៅ​តែ​រស់​នៅ​មាន​សុខភាព​ល្អ និង​រីករាយ ក៏​ប៉ុន្តែ បើ​សិន​ជា​ការ​សម្រេច​កាម​ខ្លួនឯង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទិដ្ឋភាព​របស់​ជីវិត​ច្រើន ដូច​ជាយើង​​តែង​តែ​ចង់​ធ្វើ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ចង់​រួម​ភេទ​ខ្លាំង ចង់​រួម​ភេទ​ជាមួយ​មិត្ត​ភក្ដិ និង​ដៃ​គូ​ខ្លាំង នោះ​យើង​​អាច​នឹង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ហើយ។ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​គឺ​ជា​រឿង​ធម្មតា​ទេ​នៅ​លើ​លោក​នេះ ប៉ុន្តែ​មាន​តែ​ខ្លួន​យើង​​ប៉ុណ្ណោះ​ដែល​អាច​កំណត់​ចំនួន​ដង​ក្នុង​ការ​សម្រេចកាមនេះបាន​។ ​ការ​សិក្សា​ជា​ច្រើនប្រភេទ​ បង្ហាញ់​ថា​បុរស​អាច​សម្រេច​កាម​ដោយ​ខ្លួន​ឯង ៣ដង​ក្នុង​មួយ​ថ្ងៃ និង​ប្រហែល​៥​ដង​ក្នុង​មួយ​សប្ដាហ៍។ ទាំង​នេះ​គឺ​ជា​ចំនួន​ដង​ដែល​ច្រើន​បំផុត និង​បណ្ដោយ​រំលង​ពេល​ផ្សេង​ទៀត មុន​នឹង​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​សកម្មភាព​សប្បាយ​កាន់​តែ​ខ្លាំង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី នេះ​មិន​មែន​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​សម្រេចកាម​ដោយ​ខ្លួនេង​ឡើយ ហើយ​សកម្មភាព​សិច​ដែល​ធម្មតា​នោះ​គឺ​ការ​រួម​ភេទ​ជាមួយ​ដៃ​គូ ដែល​ជា​សកម្មភាព​តាម​ធម្មជាតិ។ អ្នក​ខ្លះ​និយាយ​ថា​ពេល​ដែល​ចំណង់​ឡើង​​ដល់​កំពូល វា​អាច​នឹង​កាន់​តែខ្លាំង ដូច​នេះ យើង​​គួរ​គិត​ពី​ថាមពល​ទៅ​លើ​អ្វី​ផ្សេង​វិញ​បើ​សិន​ជាយើង​​មិន​ចង់​បាត់​បង់​ថាម​ពល​ច្រើន​ដោយសារ​តែ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ទេ​នោះ​។ អត្ថបទពាក់ព័ន្ធ៖ ប្រើឧបករណ៍សិចសម្រេចកាម ត្រូវចេះតិចនិកទាំងនេះ អាចការពារឆ្លងកាមរោគ! ដៃគូនៅ​ឆ្ងាយគ្នា សិចតាមអនឡាញជួយអ្វីបាន​ឬអត់? ២- អាត្រា​នៃ​ការ​សម្រេចកាម​ដោយ​ខ្លួន​ឯង ​ការ​ស្រាវ​ជ្រាវ​ជា​ច្រើនស្ដី​ពី​សកម្មភាព​ផ្លូវ​ភេទ […]


គន្លឹះសុខភាពផ្លូវភេទ

ស្រីៗនិងប្រុសៗមានអារម្មណ៍ផ្លូវភេទខ្លាំង​បំផុតពេលណា?

គូ​ស្នេហ៍​ជា​ច្រើន​ហាក់​ដូច​ជា​មាន​បញ្ហា​ខុស​គ្នា​នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹងរឿង​រួម​សង្វាស់​ក្នុង​​ទំនាក់​ទំនង​ស្នេហា។ នៅ​ពេល​ដែល​យើង​​និង​ដៃ​គូ​មិន​អាច​ស្រប​គ្នា​បាន នោះ​វា​មិន​ត្រឹម​តែជា​​បញ្ហា​នៅ​ក្នុង​ចិត្ត​ប៉ុណ្ណោះ​ទេ។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា បុរស​និង​ស្ត្រី មាន​ចំណង់​ផ្លូវភេទ​នៅ​ម៉ោង​​ខុស​គ្នា គឺ​ថា​មនុស្ស​ស្រី​ច្រើន​មាន​អារម្មណ៍​ភេទ​នៅ​ពេល​យប់ ខណៈ​​មនុស្ស​ប្រុស​ច្រើន​មាន​នៅ​ពេល​ព្រឹក​ទៅ​វិញ។ ១- បុរស​មាន​អារម្មណ៍​ភេទ​ម៉ោងណា? ស្រីម៉ោងណា? ការ​សិក្សា​ដែល​បាន​រៀប​រាប់​ខាង​លើ មិន​ត្រឹម​តែ​រក​ឃើញ​ពេល​ដែល​បុរស​ និង​ស្ត្រី​មាន​អារម្មណ៍ផ្លូវ​​ភេទ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កាត់​បន្ថយ​ការ​កំណត់​ម៉ោង​ជាក់លាក់​ដែរ ដែល​នោះ​គឺ ស្ត្រី​ច្រើន​មាន​អារម្មណ៍​នៅ​ម៉ោង១១ៈ២១នាទីយប់​ឯ​បុរសវិញ​ បែរជានៅ​ម៉ោង៧ៈ៤៥នាទីព្រឹកទៅវិញ​។ អ្នក​ស្រាវជ្រាវ​ជឿ​ថា ពេល​ទាំង​នោះ​គឺ​ជា​វេលា​មាស ដែល​ទាក់​ទាញ​ផ្លូវ​ភេទ​សម្រាប់​មនុស្ស​គ្រប់​ប្រភេទ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ក្រុមហ៊ុនផលិត​តុក្កតា​សិច (Sex toy) Lovehoney  របស់​ចក្រភព​អង់គ្លេស បាន​ធ្វើការ​សិក្សា​មួយ​ទៅ​លើ​មនុស្ស ២ ៣០០នាក់ បាន​រក​ឃើញ​ថា មនុស្ស​ភាគ​ច្រើន គឺ​មាន​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ស្នេហារបស់អ្នកទាំងនោះ។ ការ​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា ៦៨%​នៃ​មនុស្ស​ស្រី និង ៦៣%​នៃ​មនុស្ស​ប្រុស ដែល​ស្ថិត​ក្នុង​ទំនាក់​ទំនង​ស្នេហា គឺ​មាន​បញ្ហា​ជាមួយ​ដៃ​គូ​ដោយ​សារ​តែ​ភាព​មិន​ចុះ​សម្រុង​ពី​តម្រូវ​ការ​ផ្លូវភេទ​នេះ​ឯង។ អត្ថបទពាក់ព័ន្ធ៖ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ! ២- ការគ្រប់គ្រង​ចំណង់​ផ្លូវភេទ​ បើ​កុំ​ផ្អែក​លើ​របាយ​ការណ៍​នេះ មនុស្ស​ភាគ​ច្រើន​នឹង​ជ្រើស​រើស​ស្ថិត​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​ដៃ​គូ​ដែល​ពួក​គេ​បាន​ពិភាក្សា​ និង​លើក​ឡើង​ពី​ពេល​ញឹក​ញាប់​ដែល​ត្រូវ​រួម​ភេទហើយ​​សម​ស្រប​នឹង​ពួក​គេ​ទាំង​ពីរ។ ភាគ​ច្រើន​នៃ​បុរស​និង​ស្ត្រី គឺ​រីក​រាយ​នឹង​ទំនាក់​ទំនង​ស្នេហា​ ប្រសិន​បើដៃ​គូទាំងពីរ​ មាន​ចំណុច​មួយ​ដែល​តម្រូវ​ការ​ផ្លូវ​ភេទ​គឺ​ដូច​គ្នា។ ខណៈ​ដែល​មាន​ចន្លោះ​ពេល​រហូត​ដល់​១៥ម៉ោង​ខុស​គ្នា នៃ​ភាព​ដល់​កំពូល​នៃ​តម្រូវ​ការ​រួម​ភេទ នៃ​បុរស​និង​ស្ត្រី​ក៏​ពិត​មែន ប៉ុន្តែ​វា​នៅ​តែ​មាន​សង្ឃឹម​។ ជា​ការ​ពិត​ដែល​បុរស​ភាគ​ច្រើន​ចង់​រួម​ភេទ​នៅ​ចន្លោះ​ម៉ោង ៦ព្រឹក​ដល់​ម៉ោង​៩​ព្រឹក ឯ​ស្ត្រី​មិន​ចង់​មាន​វា​ឡើយ​រហូត​ដល់​ម៉ោង […]


គន្លឹះសុខភាពផ្លូវភេទ

ដៃគូនៅ​ឆ្ងាយគ្នា សិចតាមអនឡាញជួយអ្វីបាន​ឬអត់?

ជាធម្មតា​មនុស្ស​មួយចំនួន​គិត​ថា សិច​តាម​ប្រព័ន្ធ​អន​ឡាញ (Cybersex)​គឺ​ទំនងជា​កត្តា​មួយ​បំផ្លាញ​ទំនាក់​ទំនង។ ប៉ុន្តែ​សិចតាមអនឡាញ​មាន​ផល​ប្រយោជន៍​អាច​ធ្វើ​ឲ្យ​ដៃ​គូ​ជា​ច្រើន​មាន​ឱកាស និង​គេច​ចេញ​ពី​គ្រោះ​ថ្នាក់​ធំ​ៗ​មួយ​ចំនួន​បាន។ វា​ជា​ការ​ពិត​ដែល​ដៃ​គូ​មាន​ភាព​ល្អូក​ល្អឺន​ជាមួយ​គ្នា​ធ្លាប់​សិច​តាម​អន​ឡាញ​ជាមួយ​គ្នា ជា​ជាង​សិច​តាមអន​ឡាញ​ជាមួយ​អ្នក​ប្លែក​មុខ។ ១-សិចតាមអនឡាញ និងគុណសសម្បត្ដិរបស់វា អ្នក​ស្រាវ​ជ្រាវ​នៅ​សកល​វិទ្យាល័យ ញូ​ប៊្រូន​ស្វិក (University of New Brunswick) បាន​រក​ឃើញ​ថា គុណ​សម្បត្ដិ​របស់​សិច​តាម​អន​ឡាញ​គឺ​ខុស​ៗ​គ្នា ទៅ​តាម​មនុស្ស​ម្នាក់​ៗ និង​​ទៅ​​តាម​ច​រិ​ត​​លក្ខណៈ​របស់​អ្នកទាំងនោះ​។ លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​​បានឲ្យ និយម​ន័យ​របស់​ ​cybersex ថាគឺ​ជា​ទំនាក់​ទំនង​ផ្លូវ​ភេទ​រវាង​មនុស្ស​យ៉ាង​តិច​ពីរ​នាក់ ដែល​ពួក​គេ​ផ្ដោត​តែ​លើ​ទំនាក់​ទំនង​ផ្លូ​វភេទ ​​តាម​ប្រព័ន្ធ​អ៊ីន​ធឺណែត​ និងកើត​ឡើង​ក្នុង​ពេល​តែ​មួយ។ បើ​យោង​តាម​កា​របក​ស្រាយ​មួយ​នេះ យើង​អាច​និយាយ​បាន​ថា​សិច​តាម​អន​ឡាញ​ គឺ​មាន​ជា​ច្រើន​ទម្រង់ ដូច​ជា​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អ៊ីមែល ឬ​ការ​ឆ្លើយ​ឆ្លង​សារ​គ្នា​ជា​ក្រុម ឬ​​កើត​ឡើ​ងដោយ​មាន​ ឬ​គ្មាន​ការ​សម្រេច​កាម​ជាមួយ។ Cybersex ឬ​សិច​តាម​ប្រព័ន្ធ​អន​ឡាញ អាច​ជួយ​ដល់​មនុស្ស​ដែល​អៀន​ប្រៀន​ក្នុង​សង្គម​ច្រើន អ្នក​ដែល​មិន​មាន​ភាព​ជឿ​ជាក់​លើ​រូប​រាង​ខ្លួន​ឯង និង​អ្នក​ដែល​មិន​មាន​ទំនាក់​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជាមួយ​ដៃ​គូ ដោយថា​​វា​អាច​ជួយ​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​របស់​អ្នកទាំងនោះ​ ដោយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ខ្លាច​គេ​វាយ​តម្លៃ​មក​លើ​ពួក​គាត់។ សម្រាប់​ក្រុម​មនុស្ស​មាន​អាយុ​តិច ឬ​ក្រុម​វ័យ​ជំទង់ Cybersex អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​បទ​ពិសោធន៍​នៃ​​គំនិត​អារម្មណ៍​ផ្លូវ​ភេទ​ និ​ងអារម្មណ៍​របស់​ពួក​គេ​ផ្ទាល់។ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្តសកម្មភាពផ្លូវភេទបែបនេះ បញ្ជាក់ថាយើងមានបញ្ហាញៀនសិចមែនទេ? ២- តើសិចតាមអនឡាញអាចជួយបង្កើនទំនាក់ទំនងរបស់អ្នកបានដែរទេ? ​អ្នក​ជំនាញ​ផ្នែក​ផ្លូវ​ភេទ​មួយ​ចំនួន​បាន​និយាយ​ថា មនុស្ស​យើង​អាច​ប្រើ​វិធី​សិច​តាម​ប្រព័ន្ធ​អន​ឡាញ (Cybersex)​ ដើម្បី​បង្កើន​ទំនាក់​ទំនងរវាងគ្នា​និង​គ្នា​​បាន។ សិចតាមអនឡាញ​​ជួយ​ឲ្យ​ដៃ​គូ​ស្វែង​យល់​ និង​រក​ដំណោះ​ស្រាយ​ក្នុង​បញ្ហា​ផ្លូវ​ភេទ​ ជា​ពិសេស​គឺ​នៅ​ពេល​ពួក​គាត់​មាន​ភាព​អៀន​ខ្មាស់ មិន​ហ៊ាន​និយាយ​គ្នា​អំពី​បញ្ហា​នោះ​ដោយ​ផ្ទាល់។ Cybersex គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ដៃ​គូ​ដែល​ចង់​សាក​ល្បង​បទ​ពិសោធន៍​ដែល​ថ្មី​ និង​ប្លែក។ វា​ជា​ការ​ពិត​ដែល​ដៃ​គូជិត​ស្និទ្ធ​ប្រើ​ប្រាស់​វិធី​សិច​តាម​អន​ឡាញ​ជា​មួយ​ដៃ​គូ​របស់​ខ្លួន​ […]


គន្លឹះសុខភាពផ្លូវភេទ

អាថ៌​កំបាំង​ទាំង៦ ជួយ​ជីវិត​លើគ្រែ​កាន់​តែ​ប្រសើរ

ជីវិត​ផ្លូវ​ភេទ​ មិន​ថា​ស្រី មិន​ថា​ប្រុស បើ​មាន​បញ្ហា នឹង​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន ហេតុ​នេះ “Hello គ្រូពេទ្យ” ចង់​ប្រាប់​អាថ៌​កំបាំង​ខ្លះៗ ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​យើង​កាន់​តែ​ប្រសើរ និង​មាន​សុខភាព​ល្អ​យូរ​អង្វែង។ ១- ញ៉ាំ​អាហារ​សុខភាព​ល្អ ផ្លូវ​ភេទ មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​បញ្ហា​សុខភាព​ទូទៅ​របស់​យើង ដើម្បី​​ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​សកម្ម ដំបូង​បង្អស់ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អាហារ​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ អាហារ​ល្អៗ មិន​ត្រឹម​តែ​អាច​បំប៉ន​សុខភាព​យើង​នោះ​ទេ ថែម​ទាំង​អាច​ជួយ​រាង​កាយ​យើង​មាន​សមត្ថភាព​ឆ្លើយ​តប​គ្រប់​ស្ថាន​ការណ៍ រាប់​បញ្ចូល​ទាំង​ពេល​ឡើង​ឋាន​សួគ៌​ជា​ដើម។ លើស​ពី​នេះ អាហារ​សុខភាព​ល្អ ដូច​ជា អាហារ​មាន​ជាតិ​សូដ្យូម និង​ខ្លាញ់​មិន​ល្អ​ទាប អាច​ជួយ​រាង​កាយ​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​លើស​ឈាម លើស​ជាតិ​ខ្លាញ់​បាន​ទៀត​ផង ដែល​ជំងឺ​ទាំង​នេះ សុទ្ធ​តែ​ជា​មូលហេតុ​នាំ​ឲ្យ​យើង ពិសេស​ប្រុសៗ អសមត្ថភាព​ផ្លូវ​ភេទ និង​តែង​កើត​មាន​លើ​ប្រុសៗ​ម្នាក់ក្នុង​ចំណោម ២​នាក់ ឈាន​ចូល​វ័យ​ចាប់​ពី៤០ ឆ្នាំ​ឡើង។ ២- កុំ​ជក់​បារី ជក់​បារី ធ្វើ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ រាប់​ទាំង​កម្លាំង​​ដើម្បី​ប្រតិបត្តិការ​ឡើង​ឋាន​សួគ៌​ដូច​គ្នា។ លើស​ពី​នេះ ថ្នាំ​ជក់​អាច​ធ្វើ​ឲ្យ​គ្រប់​សរសៃ​ឈាម​នៃ​រាង​កាយ​រួម​តូច រាប់​បញ្ចូល​ទាំង​សរសៃ​ឈាម​របស់​អាអូន​តូច​ទៀត​ផង។ ប្រុសៗ​មាន​បញ្ហា​ចុះ​ខ្សោយ​លំហូរ​ឈាម នាំ​ឲ្យ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង ខណៈ​ចំពោះ​ស្រីៗ បើ​ប្រដាប់​ភេទ​គ្មាន​ឈាម​ហូរ​ចូល​គ្រប់​គ្រាន់ នឹង​នាំ​ឲ្យ​បាត់​បង់​ទឹក​រំអិល នាំ​ឲ្យ​ប៉ះពាល់​ការ​រួម​ភេទ​ដូច​គ្នា។ ៣- រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ គ្នា​យើង​លើស​ទម្ងន់ ឬ​ធាត់​ជ្រុល សុទ្ធ​តែ​ប្រឈម​ខ្ពស់​កើត​ជំងឺ​លើស​ឈាម និង​លើស​ជាតិ​ខ្លាញ់ ទាំង​ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​សុខភាព​ផ្សេង​ទៀត ដែល​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ជីវិត​ផ្លូវ​ភេទ។ គ្រប់​គ្រង​ទម្ងន់​រាង​កាយ​បាន​ល្អ […]


គន្លឹះសុខភាពផ្លូវភេទ

រួមភេទតាមមាត់ អាច​ចម្លង​រោគទាំងនេះដល់ដៃគូបាន

ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​បាន​លើក​ឡើង​ថា​​មនុស្ស​ស្ថិត​ក្នុងក្រុម​វ័យ​ប្រឡូកក្នុង​ការ​រួម​ភេទ គឺ​ធ្លាប់​រួម​ភេទ​តាម​មាត់​ជា​ច្រើន​ដង​ក្នុង​ឆាក​ជីវិត​របស់​ពួក​គេ។ ការ​រួម​ភេទ​ប្រើ​វិធី​មួយ​នេះ​គឺ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​រឹត​ចំណង​ស្នេហ៍​រវាង​ប្ដី​ប្រពន្ធ​ជា​ច្រើន​គូរ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​រួម​ភេទ​តាម​មាត់​ដោយ​មិន​ប្រើ​ប្រាស់​មធ្យោ​បាយ​ការពារ គឺ​អាច​ឲ្យ​អ្នក​ឆ្លង​ជំងឺ​ជា​ច្រើន។ អត្ថ​បទ​ខាង​ក្រោម​នេះ​ យើង​នឹង​លើក​យក​ការ​ប្រឈម​មុខ​ជាមួយ​ជំងឺ​ឆ្លង​​សំខាន់​ៗ​តាម​រយៈ​ការ​រួម​ភេទ​តាម​មាត់។ ១- ការរួមភេទតាមមាត់ និងប្រភេទរបស់វា ការ​រួម​ភេទ​តាម​មាត់ គឺ​គេ​ប្រើ​មាត់ បបូរ​មាត់ និង​អណ្ដាត​ដើម្បី​ដាស់​អារម្មណ៍​ត្រង់​ប្រដាប់​ភេទ និង​តំបន់​ជុំ​វិញ​ប្រដាប់​ភេទ​របស់​ដៃ​គូរ​។ ការ​រួម​ភេទ​តាម​មាត់​អាច​ធ្វើ​ឡើង​ទាំង​អ្នកមាន​ផ្ទុយ​គ្នា និង​អ្នក​មាន​ភេទ​ដូច​គ្នា។ ការ​រួម​ភេទ​តាម​មាត់​មាន​ប្រភេទ​មួយ​ចំនួន​ដូច​ជា៖ – Cunnilingus ឬ cunnilinctus។ វិធី​នេះ​គឺ​ការ​ប្រើ​អណ្ដាត​មក​លិឍ​លើ​ទ្វារ​មាស ជា​ពិសេស​ត្រង់​ចំ​ណុច​គ្លីតូរីស​របស់​ស្ត្រី ដើម្បី​ដាស់​អារម្មណ៍។ – ប្រើ​មាត់​ដាស់​លិង្គ​របស់​មនុស្ស​ប្រុស គឺ​គេ​ប្រើ​មាត់​​បៀម ឬ​លិឍ។ -​ ប្រើ​អណ្ដាត​ដាស់​អារម្មណ៍​លើ​ចុង​សុដន់​របស់​គូស្នេហ៍ – Anilingus ឬរួមភេទ​តាម​រន្ធគូថ​ដោយ​ប្រើ​មាត់។ គេ​ប្រើ​អណ្ដាត និង​បបូរ​មាត់​ទៅ​ដាស់​អារម្មណ៍​គូស្នេហ៍បស់​ខ្លួន​ត្រង់​រន្ធ​គូថ​។ ២​- បញ្ហាសុខភាពប្រឈមដោយសារការរួមភេទតាមមាត់ – ជំងឺ​ប្រមេះ (Gonorrhea) ជំងឺ​ប្រមេះ គឺ​បណ្ដាល​មក​ពី​មេរោគ​បាក់តេរី​ឈ្មោះ Neisseria Gonorrheae ដែល​វា​ឆ្លង​មក​ខ្លួន​របស់​យើង​តាម​រយៈ​ការ​រួម​ភេទ​តាម​មាត់។ បំពង់​ក ប្រដាប់​ភេទ បំពង់​បង្ហូរ​នោម និង​រន្ធ​គូទ គឺ​សុទ្ធ​តែ​ជា​កន្លែង​ដែល​មេរោគ​អាច​បង្ករ​រោគ​បាន។ រោគ​សញ្ញា​ច្បាស់​លាស់​របស់​ជំងឺ​ប្រមេះ​ មាន​ដូច​ជា​ធ្លាក់​ស​ខុស​ពី​ធម្មតា​ពី​ទ្វារ​មាស ឬ​តាម​លិង្គ ដែល​ភាគ​ច្រើន​វា​មាន​ពណ៌​បៃ​តង ឬ​លឿង ឈឺ​ចាប់​ពេល​នោម មាន​ហូរ​ឈាម​ចន្លោះ​ពេល​មក​រដូវ​សម្រាប់​មនុស្ស​ស្រី។ រោគ​សញ្ញា​ទាំង​អស់​អាច​នឹង​ប្រសើរ​ទៅ​វិញ ពេលយើង​ប្រើ​ថ្នាំ​ផ្សះ។ បញ្ហា​រមាស់​ស្បែក និង​ឈឺ​តាម​សន្លាក់​អាច​កើត​ឡើង​ដោយ​សារ​តែ​ផល​វិបាក​បង្ករ​ឡើង​ដោយ Gonorrheae […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ