គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

គ្នា​យើង​ខ្លះ​ចេះ​តែ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់​ពេល តាម​ពិត​​អាច​មក​ពី​មូលហេតុ​បង្កប់​ទាំង​ ៨ យ៉ាង​នេះ​សោះ។ ​ពិត​ណាស់ អារម្មណ៍​ចង់​រួម​ភេទ​ គឺ​ជា​តម្រូវការ​ធម្មជាតិ​នៃ​រាងកាយ​យើង​ប៉ុណ្ណោះ​ ហើយ​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ ក៏​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖ ១. បម្រែបម្រួល​អ័រម៉ូន កម្រិត​អ័រម៉ូន​មាន​ការ​ប្រែប្រួល​​ជា​រឿយ​ៗ ជា​ពិសេស​អំឡុង​ពេល​ពេញ​វ័យ​ និង​ពេល​ជិត​អស់​រដូវ ហើយ​ការ​ប្រែប្រួល​អ័រម៉ូន​នេះ​ដែរ ក៏​អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​យើង​កើន​ឡើង​ដូច​គ្នា។ ២. របប​អាហារ ក្នុង​ករណី​ដែល​យើង​ឆ្ងល់​ថា ម៉េច​បាន​ខ្លួន​ឯង​ចេះ​តែ​ចង់​រួម​ភេទ​មិន​ឈប់​ គួរ​ក្រឡេក​មើល​​របប​អាហារ​​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ជម្រុញ​ផ្លូវ​ភេទ​ជា​ទៀងទាត់ ដូចជា​ផ្លែ​ប៊ឺរ ស្វាយ​ ផ្កា​ខាត់​ណា​បៃតង និង​អាល់ម៉ុន នោះ​ចំណង់​ផ្លូវ​ភេទ​យើង​ក៏​កើន​ឡើង​ជា​លំដាប់។ [embed-health-tool-ovulation] ៣. វដ្ត​រដូវ វដ្ត​រដូវ​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជម្រុញ​តម្រេក​តណ្ហា​របស់​យើង។ នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​ Oestrogen និង​ Progesterone ប្រែប្រួល ចំណង់​ផ្លូវ​ភេទ​ក៏​ឡើង​ចុះ​ទៅ​តាម​នោះ​ដែរ។ អ៊ឹចឹង​ហើយ​ ទើប​ស្រី​ៗ​យើង​ខ្លះ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់ពេល​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​​​​​អំឡុង​ពេល​វដ្ត​​រដូវ។ ជាក់ស្តែង នេះ​គ្រាន់​តែ​ជា​សញ្ញា​វិជ្ជមាន​នៃ​សុខភាព​បន្ត​ពូជ​យើង​តែ​ប៉ុណ្ណោះ និង​មិន​មាន​អ្វី​គួរ​ឲ្យ​ខ្មាស់អៀន​ឡើយ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ៤. ញ៉ាំ​គ្រឿង​ស្រវឹង ​​​​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​ជះ​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ចំពោះ​អ័រម៉ូន​យើង​​ដូច​គ្នា​។ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ល្អ គ្នា​យើង​ក៏​រីករាយ​នឹង​ការ​ចូល​ជិត​មនុស្ស​ដែល​យើង​ស្រលាញ់​ផង​ដែរ។ ប្រការ​នេះ​ហើយ​ អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​យើង​ឡើង​ខ្ពស់​ខុស​ធម្មតា។ ៥. មាន​ដៃគូ​ថ្មី នៅ​ពេល​ដែល​​ទើប​តែ​មាន​ដៃគូ​ថ្មីថ្មោង គ្នា​យើង​តែងតែ​មាន​អារម្មណ៍​រីករាយ និង​ត្រេកត្រអាល​ចង់​រួម​ភេទ​ ហើយ​ចំណុច​នេះ​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​​ផ្លូវ​ភេទ​គ្រប់​ពេល​ដែរ។ ៦. ញៀន​នឹង​រឿង​លើ​គ្រែ ការ​ញៀន​នឹង​រឿង​លើ​គ្រែ ក៏​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដែរ​ ហើយ​ចាំបាច់​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ។ ដោយ​សារ​តែ​អ្នក​ខ្លះ​ញៀន​នឹង​រឿង​លើ​គ្រែ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ទំនាក់ទំនង​ដៃ​គូ​បាត់បង់​ ហើយ​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​អៀនខ្មាស់។ ក្នុង​ករណី​នេះ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ធ្លាប់តែស្គាល់ស្រោមអនាម័យបុរស ចុះស្រោមអនាម័យមនុស្សស្រីយ៉ាងម៉េចវិញ?

១- អ្វី​ទៅ​ជា​ស្រោម​អនាម័យ​របស់​​ស្រីៗ? ស្រោម​អនាម័យ​ស្រីៗជា​ថង់​តូច​មួយ​ផលិត​ឡើង​ពី​ប្លាស្ទិក សម្រាប់​ដាក់​​​ចូល​ក្នុង​ទ្វារមាស​ និង​អាច​គ្រប​ផ្នែក​ខ្លះ​នៃ​មាត់​ទ្វារ​មាស​ខាង​ក្រៅ​ដើម្បី​ការពារ​​កុំ​ឲ្យ​មាន​​ជ្រៀប​សារធាតុ​រាវ​​ចូលក្នុង​ទ្វារ​មាស។ ស្រោម​អនាម័យ​នេះ​​មាន​រាង​ដូច​កង​ទន់​ៗ ចែក​ជា​ពីរ​ផ្នែក ដោយ​ពេលប្រើ​ត្រូវ​ដាក់​ផ្នែក​ម្ខាង​ចូល​ក្នុង​ជិតដល់​​មាត់​ស្បូន ហើយ​ដាក់​ម្ខាង​ទៀត​នៅ​ខាង​ក្រៅ​ទ្វារ​មាស​ដើម្បី​ការពារ​កុំ​ឲ្យ​ស្រោម​របូត​ចេញ។ ស្រោម​អនាម័យស្រីៗ ​មាន​តួនាទី​ប្រមូល​ទឹក​កាមដៃ​គូ​ខាង​ប្រុស និង​ការពារ​កុំ​ឲ្យ​ទឹក​កាម​ហូរ​ចូល​ក្នុង​ទ្វារ​មាសបាន។ ​បើ​យើង​​ប្រើ​បាន​ត្រឹម​ត្រូវ ស្រោម​អនាម័យ​នេះ​​មា​ន​ប្រសិទ្ធ​ភាព​ខ្ពស់​ការពារ​កុំ​ឲ្យ​មាន​កូន​ និងបង្ការ​ជំងឺ​​កាម​រោគ​ផ្សេង​ៗបាន។​ អត្ថបទ​ពាក់ព័ន្ធ៖ រួមភេទសុខៗស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី ត្រូវធ្វើម៉េច? កំហុស​បច្ចេកទេស​ប្រុសៗ​តែង​បង្ក​ពេល​ពាក់​ស្រោម ចុងក្រោយ​​នាំ​គ្នា​ទឹក​ភ្នែក កំហុស​បច្ចេកទេស​កើតឡើងញឹកញាប់ ពេល​​ប្រើស្រោម​បើក​ឆាក​ប្រយុទ្ធ រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម ២- គុណសម្បត្តិរបស់ស្រោមអនាម័យស្រីៗ ស្រោម​អនាម័យ​​ស្រីៗ ​អាច​គ្រប​ពេញលេញលើ​ប្រដាប់ភេទ​​​ស្រីៗ​ កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​ Herpes (មេរោគរើមលើ​ប្រដាប់​ភេទ) និង​បង្ការ​ពី​សិរ​មាន់។ ​មាន​រាង​តូច និង​ងាយ​ស្រួល​យក​តាម​ខ្លួន ​អាច​ប្រើ​បាន​គ្រប់​ស្រីៗ​ទាំង​អស់ ពេល​​មក​រដូវក៏​អាច​ប្រើ​​បាន​ដែរ រួម​ភេទ​តាម​រន្ធគូទ​ ក៏​អាច​ប្រើ​បាន​ដូចគ្នា។ អត្ថបទពាក់ព័ន្ធ​៖ ពេល​អីៗ​នឹង​គ្នា​អត់​ការពារ គួរ​ធ្វើ​ម៉េច ក្រោយ​រួច​រាល់? នុ៎ះ! កុំចេះ​តែ​មិន​អី អត់ការ​ពារ​ពេលអីៗជាមួយ​សង្សារ ​ប្រយ័ត្ន​ឆ្លងជំងឺ​សាហាវនេះ ៣- គុណវិបត្តិរបស់ស្រោមអនាម័យស្រីៗ លិង្គ​ប្រុសៗ​អាច​ភ្លាត់​ចូល​ចន្លោះ​រវាង​ស្រោម​អនាម័យ​ និង​​ជញ្ជាំង​​ទ្វារ​មាស ពេល​រួម​ភេទ​​អាច​មាន​​សំឡេង​រំខាន (ប៉ុន្តែ​បើប្រើ​ទឹក​រម្អិល បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង) ស្រោម​អនាម័យ​នេះ​អាច​រហែក ឬ​របូត​​ពេល​ដក​លិង្គ​ចេញ​ពីទ្វារ​មាស ស្រោម​អនាម័យ​​ស្រីៗ​មិន​សូវ​សម្បូរ​លើ​ទី​ផ្សារ ដូច​ស្រោម​អនាម័យ​​ប្រុសៗទេ ណាមួយអាច​មាន​តម្លៃ​ថ្លៃទៀត​ផង​ដែរគឺ​ស្រោម​មួយតម្លៃ​ប្រមាណ​ជា៤ដុល្លារឯណោះ។ ៤- ប្រើទឹករម្អិលជាមួយស្រោមអនាម័យមនុស្សស្រី ជា​ទូ​ទៅ​ នៅ​ក្នុង​ស្រោម​អនាម័យ គឺ​មាន​ដាក់​ទឹករម្អិលស្រាប់ទៅ​ហើយ។ ប៉ុន្តែគ្នា​យើង​ក៏​​អាច​បន្ថែម​ទឹក​រម្អិល​បន្តិច​ថែម​ទៀត ដើម្បី​​ការពារ​កុំ​ឲ្យ​រហែក​ស្រោម​។ ស្រោម​អនាម័យ​​ស្រីៗ ធ្វើ​ឡើង​ពី​ជាតិប៉ូលីអ៊ុយរ៉េតាន (Polyurethane) ​អាច​ប្រើ​បាន​ជាមួយ​ទឹក​រម្អិល​គ្រប់​ប្រភេទ ខណៈ​បើ​ស្រោម​អនាម័យ​​ប្រុសៗ​​ប្រភេទ​ឡាតិច​វិញ អាច​ប្រើ​បាន​តែ​ជាមួយ​ទឹក​រម្អិល​ប្រភេទ​ខ្លាញ់​​ប៉ុណ្ណោះ​។ ៥- រឿងពិតគួរ​យល់​ដឹង​ពីស្រោមអនាម័យស្រីៗ  ប្រសិទ្ធ​ភាព​​ស្រោម​អនាម័យស្រីៗ ​អាច​ការពារ​ការមាន​ផ្ទៃ​ពោះ​បាន៩៥​% មាន​ន័យ​ថាក្នុង​ចំណោមស្រីៗ​ប្រើ​ប្រាស់​ស្រោម​អនាម័យ ១០០​នាក់​អាច​មានត្រឹម​​ ៥ នាក់ប៉ុណ្ណោះ ភ្លាត់ស្នៀត​​មាន​ផ្ទៃ​ពោះ​។ ​ត្រូវ​ដាក់​ស្រោម​អនាម័យ​ក្នុង​ទ្វារ​មាស​ឲ្យ​បាន​ត្រឹម​ត្រូវ […]


គន្លឹះសុខភាពផ្លូវភេទ

អាថ៌កំបាំងសុខភាពពីការរួមភេទទាំង ៥ យ៉ាង គ្នា​យើង​គួរ​ដឹង

និយាយរឿងរួមភេទអាចថាគ្នា​យើង​មានការខ្មាសអៀនបន្តិច ពិសេសស្រីៗ ប៉ុន្តែត្រូវចាំថាការរួមភេទជារឿងធម្មជាតិ  និង​ក៏ជាវិធីដើម្បីបង្កកំណើតដែរ​។ ហេតុនេះយើង​មិនគួរ​ខ្មាសអៀនពេក​នៅពេលនិយាយដល់រឿងនេះទេ។ ក្រៅពីបំពេញសេចក្តីសុខក្នុងជីវិត ការរួមភេទក៏មានគុណប្រយោជន៍សុខភាពជាច្រើន ដែល​គ្នាយើងមិនសូវជាបានដឹង។ អត្ថបទខាងក្រោមនេះ អាចបញ្ជាក់ប្រាប់គ្នា​យើង​បាន។ ១- រួមភេទជួយកាត់បន្ថយស្ត្រេស និងបញ្ហាថប់បារម្ភ យោងតាមការសិក្សាចេញផ្សាយលើសារព័ត៌មានវេជ្ជសាស្ត្រាផ្លូវភេទនៅអាមេរិក (The Journal of Sexual Medicine) ក្រោយពេលរួមភេទរួច កម្រិតអ័រម៉ូនករទីសុល ( Cortisol) នឹងធ្លាក់ចុះ ខណៈអ័រម៉ូននេះ បញ្ចេញដើម្បីឆ្លើយតបទៅនឹងអារម្មណ៍ស្ត្រេសរបស់រាងកាយ ហើយបើវាមានកម្រិតទាបយើងក៏មានអារម្មណ៍ធូរស្រាលដែរ។ ដោយឡែក អង់ឌូហ្វីន (Endorphin) គឺជាអ័រម៉ូនមួយផ្សេងទៀត ដែលនឹងបញ្ចេញច្រើនអំឡុងពេលយើងកំពុងរួមភេទ។ អ័រម៉ូន​នេះ​មានទំនាក់ទំនង​ជួយការ​បង្កើនភាពសប្បាយរីករាយ ជឿជាក់ និងថាមពល មានន័យថា ដូចជាការហាត់ប្រាណដែរ អ័រម៉ូននេះ ប្រហែលអាចជួយជំរុញអារម្មណ៍យើងឲ្យពុះកញ្ជ្រោលបើទោះជាយើងបាក់ទឹកចិត្ត ឬថប់បារម្ភខ្លាំងក៏ដោយ។ អ្នកឯកទេសផ្លូវភេទដ៏ល្បីល្បាញនៅអាមេរិក លោក Barb Depree, MD និងជាស្ថាបនិកក្រុមហ៊នលក់អនឡាញ Middlesex MD បាននិយាយថា «យើងដឹងថា មនុស្សដែល​ជាធម្មតាចូលចិត្តរួមភេទ តែង​មានបញ្ហាថប់បារម្ភ និងស្ត្រេសក្នុងកម្រិតទាបប៉ុណ្ណោះ​​»។ អត្ថបទពាក់ព័ន្ធ៖ បើ​ថប់បារម្ភ ត្រូវគ្រប់គ្រង​អារម្មណ៍​យ៉ាង​ម៉េច ទើបជីវិតប្រសើរ? អាថ៌កំបាំងមនុស្សភាគច្រើនមិនធ្លាប់ដឹងពីបញ្ហា “ស្ត្រេស” ២- រួមភេទជួយបង្កើនភាពស្និទ្ធស្នាល និងចំណង់ផ្លូវភេទ អុកស៊ីតូស៊ីន(Oxytocin) គ្នាយើងស្គាល់ហើយថាវាជាអ័រម៉ូនស្នេហា […]


គន្លឹះសុខភាពផ្លូវភេទ

ពេលណាមេជីវិតញីធ្លាក់ រួមភេទទៅឆាប់មានកូន?

ចំពោះ​ប្តី​ប្រពន្ធ​ដែល​​ចង់​បាន​កូន ប្រាកដ​ជា​ចង់​ដឹង​ហើយ​ថា រួមភេទ​ថ្ងៃ​ណា​ទើប​ឆាប់​មាន​កូន​នឹង​គេ? ទាល់​តែ​រួម​ភេទ​ពេល​មេជីវិត​ញី​ធ្លាក់​ទើប​អាច​មាន​កូន ឬ​ក៏​ត្រូវ​​រួម​ភេទ​ញឹក​ញាប់? ស្រាយ​ចម្ងល់​​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ថា ទាក់​នឹង​​ការ​មាន​​កូន បើ​ពេល​មេ​ជីវិត​ញី​មិន​ធ្លាក់ ទោះបី​ជាយើង​រួម​ភេទ​ញឹក​ញាប់​យ៉ាងណា​ក៏​មិន​អាច​មាន​កូន​ដែរ។ នៅ​ពេល​សួរ​ថា ថ្ងៃ​ណា​ដែល​មេជីវិត​ញី​ធ្លាក់? សាស្ត្រាចារ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​ឆ្លើយ​ថា ជា​ទូទៅ​ស្ត្រី​ដែល​មាន​វដ្ត​រដូវ​ទៀង​ទាត់ មេ​ជីវិត​ញី​នឹង​ធ្លាក់​នៅ​អំឡុង​ថ្ងៃទី១៣ ១៤ ១៥ មុន​រដូវ​បន្ទាប់​មក​ដល់។ "ទាក់​ទង​នឹង​ការ​មាន​កូន ទោះ​បី​ជា​យើង​រួម​ភេទ​ញឹក​ញាប់​ម៉េច​ក៏​មិន​អាច​មាន​ដែរ សំខាន់​គឺ​យើង​នៅ​ជាមួយ​គ្នា​នៅ​ពេល​ដែល​ស្ត្រី​មាន​មេជីវិត ថ្ងៃទី១៣ ១៤ ១៥ ជា​ទូទៅ​មេជីវិត​ធ្លាក់​ថ្ងៃទី១៤"។ ផ្ទុយ​ទៅ​វិញ​ពេល​មក​រដូវ​រួច​​ភ្លាមៗ ពេល​ជិត​មក​រដូវ លោក​វេជ្ជបណ្ឌិត​ថា ស្រ្តី​អត់​មាន​មេជីវិត​​ទេ មេជីវិត​អស់ រួមភេទ​អំឡុង​ពេល​នេះ មិន​អាច​មាន​កូន​នោះ​ទេ។ ពង​មេ​ជីវិត​ញី ជា​មធ្យម​អាច​រស់​បាន​រយៈពេល​ ២៤​ម៉ោង បន្ទាប់​ពីទុំ​ជ្រុះ ហើយ​រយៈ​ពេល​ ២៤​ ម៉ោង​នេះ គឺ​សំខាន់​ណាស់​ដើម្បី​បង្ក​កំណើត ដោយ​ចាំ​បាច់​ត្រូវ​បាន​ជួប​ជា​មួយ​មេជីវិត​ឈ្មោល​ ទើបការ​បង្ក​កំណើតអាច​ដំណើរ​ការ​ទៅ​បាន​។ ​បើ​ពង​មេ​ជីវិត​ញី អាច​ជួប​ជាមួយ​មេ​ជីវិត​ឈ្មោល​មាន​សុខភាព​ល្អ​ នៅ​តាម​ផ្លូវ​មក​កាន់​ស្បូន​នោះ របត់​នៃ​ការ​បង្កើត​ជីវិត​ថ្មី​មួយ​ នឹង​កើត​ឡើងភ្លាម។ តែ​​បើ​មិន​ដូច​នោះ​ទេ ពង​ទុំធ្លាក់​មក​នោះ ​ពេល​មក​ដល់​ស្បូន ​វា​នឹង​រលាយ​បាត់ដោយ​ឯក​ឯង។


គន្លឹះសុខភាពផ្លូវភេទ

ញ៉ាំអាហារ Fast Food ញឹកញាប់ អាចខ្សោយមេជីវិត

ភាព​អារ​អត់​កូន​បាន​កំពុង​វាយ​លុក​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​សម្រាប់​អ្នក​ជំនាន់​ថ្មី​នេះ។ មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​បាន​កំពុង​រង​គ្រោះ​ដោយ​មិន​អាច​មាន​កូនតាម​បែប​ធម្មជាតិ​បាន។ ការ​មិន​អាច​មាន​គភ៌​គឺ​ជា​ស្ថានការណ៍​ដ៏​កម្រ​បំផុត​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន ​ប៉ុន្តែ​ឥឡូវ​នេះ​មួយ​ក្នុង​ចំណោម​ប្ដី​ប្រពន្ធ​៥​គូ​គឺ​កំពុង​រង​គ្រោះដោយ​ភាព​អារ​អត់​កូន។ មានការ​ណែនាំមិន​ឲ្យ​យើង​ញ៉ាំ​អាហារ​ប្រភេទ Fast Food ​​ញឹកញាប់ពេក​ ​ព្រោះ​ថាអាហារនេះមិន​ល្អ​សម្រាប់​សុខភាព​ហើយ​ថែម​ទាំង​ចំណាយ​ថវិកា​អស់​ច្រើន​ថែម​ទៀត។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​ចៀសវាង​ពី​អាហារ​ដែល​មិន​ល្អ​សម្រាប់​សុខភាព​នេះ​បែរ​ជា​យើង​នាំ​គ្នា​ចូលចិត្ត​ញ៉ាំ​អាហារបែបនេះទៅ​វិញ។ មនុស្ស​ភាគ​ច្រើន​គឺ​មិន​អាច​ទ្រាំ​មិន​ញ៉ាំ​អាហារ​ Fast Food បាន​នោះ​នៅ​ពេល​ដែល​​មានអ្នក​ហៅ​ប៉ាវ​ញ៉ាំ​ទៅ​ហើយ។ តាម​រយៈ​ការ​ស្រាវជ្រាវ តាម​ការ​សិក្សា​ថ្មី​មួយ​របស់​​សហរដ្ឋអាមេរិក​ និង​អេស្ប៉ាញ​បាន​រក​ឃើញ​ថា​ផលិតផល​អាហារ​ Fast Food ​ជា​ពិសេស​ពពួក​អាហារ​ដែល​មាន​ផ្ទុក​ខ្លាញ់​ចម្រាញ់​អាច​ធ្វើ​ឲ្យ​បុរស​ដែល​មាន​សុខភាព​ល្អ​មិន​អាច​បង្ក​កំណើត​បាន ​ដោយ​ខ្លាញ់​ចម្រាញ៉​ទៅ​បំផ្លាញ​មេ​ជីវិត​ឈ្មោល។ ក្រុម​គ្រូ​ពេទ្យ​ខាង​សុខភាព​បន្ត​ពូជ​មក​ពី​សាកល​វិទ្យាល័យ​Harvard​និង​សាកល​វិទ្យាល័យ​Murcia​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អេស្ប៉ាញ​បាន​សហការ​គ្នា​ដើម្បី​វិភាគ​ទៅ​លើ​មេ​ជីវិត​ឈ្មោល​​លើ​បុរស​អាយុ​ចន្លោះ​អាយុ​១៨​និង​២២​ឆ្នាំ។ អ្វី​ដែល​ក្រុម​គ្រូ​ពេទ្យ​បាន​រក​ឃើញ​គឺ​សម្រាប់​អ្នក​ដែល​បរិភោគ​អាហារ Fast Food ​ច្រើន​ មាន​មេ​ជីវិត​ដែល​មាន​គុណភាព​​ល្អ​តិច​ជាង​អ្នក​ដែល​បរិភោគ​របប​អាហារ​ដែល​សម្បូរសារធាតុ​ចិញ្ចឹម។ គ្រប់​បុរស​ដែល​ត្រូវ​បាន​យក​ទៅ​សិក្សា​គឺ​ត្រូវ​កំណត់​ឲ្យ​មាន​រាងកាយ​មាំមួន​ និង​មិន​មាន​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​​នោះ​ទេ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​អ្នក​ដែល​បរិភោគ​អាហារប្រភេទ Fast Food ​ដែល​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ចម្រាញ់​គឺ​នៅ​តែ​អាច​រក​ឃើញ​ថាមេ​ជីវិត​ តែ​មេជីវិតនោះ​បាន​រង​គ្រោះ​ធ្ងន់ធ្ងររួចហើយ​ និង​​ប្រសិន​បើ​នៅ​តែ​បន្ត​បរិភោគ​អាហារ​ទាំង​នេះ​ ទៀត​​នឹង​អាច​ឈាន​ទៅ​ដល់​ការ​កើត​មាន​ភាព​អារ​អត់​កូន​តែ​ម្ដង។ អាហារ​Fast Food ​និង​ភាព​អារ​អត់​កូន រហូត​មក​ដល់​ពេល​នេះមនុស្សមួយចំនួន​បាន​ដឹង​​រួច​ហើយ​ថា​អាហារ​ Fast Food ​គឺ​មិន​ល្អ​សម្រាប់​សុខភាព​នោះ​ទេ​ព្រោះ​វា​បង្កើន​ឱកាស​ដែល​ឈាន​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​ កូលេស្តេរ៉ូល​ខ្ពស់ ​និង​ជំងឺ​ធាត់​លើស​ទម្ងន់​ ប៉ុន្តែ​យោង​តាម​របាយការណ៍​ថ្មីៗ​នេះ​ការ​ទទួលទាន​អាហារ​Fast Food អាច​បង្កើន​ហានិភ័យ​នៃ​ភាព​អារ​អត់​កូនទៀត​។ ទំនាក់ទំនង​រវាង​ការ​បរិភោគ​អាហារ​Fast Food និង​ភាព​អារ​អត់​កូន​ ទំនង​អាច​មកពី​​គ្រឿង​ផ្សំ​ដែល​កែប្រែ​ហ្សែន​ (GMOs)​ហើយ​​មើល​ទៅ។  នៅ​ក្នុង​ឆ្នាំ​២០០៨​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​មាន​ផ្សា​ភ្ជាប់​ការ​នៃ​បរិភោគ​សារធាតុ ​GMOs​ ជាមួយ​នឹង​ភាព​អារ​អត់​កូន​ដោយ​ផ្ដល់​នូវ​ភស្តុតាង​ជាក់លាក់​មួយ​គឺ​សារធាតុ​ GMOs​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ប្រព័ន្ធ​បន្ត​ពូជ។ ​ហេតុ​នេះ​ហើយ​ការ​បរិភោគ​អាហារ​Fast Food ​បានបន្ថយគុណភាព​មេ​ជីវិត ​និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​បន្ត​ពូជ។ អាហារ​Fast […]


គន្លឹះសុខភាពផ្លូវភេទ

មូលហេតុមួយចំនួននេះ អាចធ្វើឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​ធ្លាក់ចុះ

ការ​រួម​ភេទ​ក៏​ជាផ្នែក​មួយ​ជួយ​រក្សា​ទំនាក់​ទំនង​ស្នេហា​ឲ្យ​មាន​ភាព​រឹង​មាំ។ ការ​រួម​ភេទ​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ផ្លូវ​កាយ​និង​ផ្លូវ​អារម្មណ៍​របស់​យើង​ និង​ដៃគូមាន​ការ​រីក​ចម្រើន​នោះ​ទេ​ តែ​ក៏ជួយ​ឲ្យ​សុខភាព​យើង​ល្អ​ទៅ​តាម​នោះ​ដែរ។ ចុះ​ហេតុ​អ្វីបាន​ជា​អត្រា​នៃ​ការ​រួម​ភេទ​របស់​គ្នា​យើង​មួយ​ចំនួន​បែរជា​ថយ​ចុះ​ទៅ​វិញ? ១- គ្រែមិន​ទាក់ទាញ គ្នា​យើង​គួរ​ដឹងថា​គ្រែគួរ​តែ​​ត្រូវ​ប្រើ​សម្រាប់​តែ​ការ​គេង​ និង​ការ​រួម​ភេទ​ប៉ុណ្ណោះ។ គ្រឿង​អេឡិចត្រូនិក​ដូចជា​ទូរស័ព្ទ​ និង​កុំព្យូទ័រ​គឺ​មិន​​គួរ​ឲ្យមាន និង​​ប្រើ​នៅ​លើ​គ្រែ​នោះ​ទេ ​ព្រោះ​ថា​របស់​ទាំងនេះ​អាច​បង្ក​ឲ្យ​យើង​គេង​​មិន​លក់​ និង​បន្ថយ​ចំណង់​ផ្លូវ​ភេទ។ សាក​គិត​ទៅ​មើល៍​ពេល​ដែល​ភាគី​ម្ខាង​​មាន​ចំណង់​ ហើយ​ម្ខាង​ទៀត​កំពុង​តែ​ចុច​កុំព្យូទ័រ​យ៉ាង​ជក់​ចិត្ត​ តើ​ទៅជា​បែប​ណា? ប្រសិន​​បើ​​គ្នា​យើង​មិន​ចង់​ឲ្យ​ខូច​អារម្មណ៍​ទេ ​មិន​គួរ​យក​ឧបករណ៍​ទាំង​នោះ​ទៅ​លេង​លើ​ពូក​ទេ។ ២- ថ្នាំ​ដែល​យើងកំពុងប្រើ​អាច​បន្ថយ​អារម្មណ៍​ផ្លូវ​ភេទ ការ​ព្រួយ​បារម្ភ​ក្នុង​ការ​មាន​កូន​ហើយ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ក៏​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​អារម្មណ៍​ផ្លូវ​ភេទ​ដែរ។ មូល​ហេតុ​នេះ​បណ្ដាល​មក​ពី​អ័រម៉ូន​អីស្ត្រូសែន​​​ប្រឆាំង​​នឹង​​អ័រម៉ូន​ភេទ។ ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ទៀត​ដូចជា​ថ្នាំ​បន្ថយ​ការ​ថប់​បារម្ភ​ បាក់​ទឹក​ចិត្ត​ បន្ថយ​សម្ពាធ​ឈាម​ និងថ្នាំ​បន្ថយ​ជាតិ​អាស៊ីដ​ក្រពះ​ ជាដើម ក៏​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​អារម្មណ៍​ផ្លូវ​ភេទ​ដែរ។ យើង​​អាច​ប្រឹក្សា​ពី​បញ្ហា​នេះ​ជាមួយ​គ្រូពេទ្យ​បាន។ យើង​មិន​ត្រូវ​ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​ខ្លួនឯង​នោះ​ទេ​ មាន​តែ​​គ្រូពេទ្យ​ទេ​អាច​ផ្លាស់​ប្ដូរកម្រិត​​ថ្នាំ​ដល់​យើង ​​ដោយ​ធានា​​ពី​សុខភាព​ផ្លូវ​ភេទ​ឲ្យ​នៅ​តែ​បន្ត​សកម្ម​ដដែល។ អត្ថបទ​ពាក់​ព័ន្ធ៖ វិធី​ព្យាបាល “លិង្គមិនឡើង​រឹង” ដែលជាសុបិន្តអាក្រក់​បំផុតក្នុង​ជីវិតប្រុសៗ ប្រុសៗ មានបញ្ហាអាអូនតូចមិនឡើងរឹង អាចឆាប់ស្លាប់ ៣- រវល់​ពេក ការ​ងារ​ក្នុង​និង​ក្រៅ​ផ្ទះ​ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​របស់​យើង​ធ្លាក់​ចុះ​ដែរ។ ពេល​ទៅ​ដល់​លើ​ពូក​គឺ​សឹង​តែ​គ្មាន​កម្លាំង​សម្រាប់​ស៊ិច​នោះ​ទេ​ គឺ​គិត​តែ​ម្យ៉ាង​ធ្វើ​យ៉ាង​ណា​គេង​យក​កម្លាំង​ដើម្បី​ធ្វើ​ការ​ស្អែក​ទៀត។ នេះ​បញ្ជាក់​ថាការ​​ហត់​កាយ​ក៏​​បង្ក​ឲ្យ​​មាន​​ការ​អន់​​ថយ​អារម្មណ៍​ផ្លូវ​ភេទ​ដែរ។ តែ​យើង​ត្រូវ​ដឹង​ថា​ស៊ិច​មិន​ចាំ​បាច់​តែ​ប្រតិបត្តិ​ការ​នៅ​ពេល​យប់​នោះ​ទេ​ ពេល​ណា​ក៏យើង​អាច​ប្រតិបត្តិ​ការ​​បាន​​ដែរ​។ ៤- អារម្មណ៍​អៀន​ខ្មាស ស្ត្រី​ដែល​ធាត់​និង​រាង​មិន​ស្អាត​ក្រោយ​ពេល​ឆ្លង​ទន្លេ​រួច​អាច​នឹង​មិន​សូវ​ចង់​រួមភេទនោះ​ទេ​។ ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​បានធ្វើ​ឲ្យ​ស្រីៗ​យើង​យល់ថា​ទាល់តែអ្នកមាន​រាង​ស្អាត​ដូច​តារាម៉ូឌែលបាន​គួរជាទីទាក់ទាញ​ដល់​ការ​រួមភេទ។​ ផ្ទុយ​ទៅ​វិញ​ដៃ​គូ​របស់យើង​មិន​បាន​គិត​​លើ​បញ្ហា​ទាំង​នេះ​នោះ​ទេ។ ភាគី​ទាំង​ពីរ​គួរ​តែ​ពិភាក្សា​គ្នា​ពី​អ្វី​ដែលយើង​​ចូល​ចិត្ត​​ដើម្បី​បង្កើន​ចំណង់​ផ្លូវ​ភេទ​​ទាំង​អស់​គ្នា​។ ប៉ុន្តែ​ការ​ស្រក​ទម្ងន់​ខ្លះ​ក៏​អាច​ជួយ​បាន​ខ្លះ​ដែរ ​និង​ធ្វើ​ឲ្យ​យើង​ស៊ិចស៊ីទៀត​ផង។ អត្ថបទពាក់ព័ន្ធ: លិង្គមិនសូវរឹង? ចង់រឹងខ្លាំង រឹងបានយូរ តិចនិកហាត់ប្រាណនេះសក្តិសមបំផុត! អាថ៌កំបាំងគួរឲ្យចង់សើច ពាក់ព័ន្ធលិង្គប្រុសៗ មានអ្នកឆ្ងល់ច្រើន ប្រុសៗចង់បានកូន គួរញ៉ាំរ៉ែ និងវីតាមីនអីខ្លះ ជួយឲ្យមេជីវិតខ្លាំង? មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ […]


គន្លឹះសុខភាពផ្លូវភេទ

៤ ចំណុច សុទ្ធ​តែ​ជា​ការ​គិតខុស​ទាំង​ស្រុង​​អំពីការ​រួម​ភេទ (វីដេអូ)

និយាយ​ដល់​រឿង​លើ​គ្រែ ច្បាស់​ជា​ម្នាក់ៗគិតថាជារឿងខ្មាសអៀន មិនហ៊ានបើកចំហនោះទេ ហេតុនេះអ្នកខ្លះក៏ស្រពិច​ស្រពិល​ទៅ​តាម​នោះ​ដែរ។ មិនត្រឹមតែមិនច្បាស់នោះទេ គ្នា​យើង​មួយ​ចំនួន​យល់​ខុស​តែម្តង​ចំពោះ​ចំណុចមួយ​ចំនួន​អំពី​ការ​រួមភេទ ហើយ​ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​លើក​យក​ទស្សនៈយល់​ខុស​ទាំង​នោះ​មក​បកស្រាយ​ឲ្យ​អស់ចម្ងល់​។ អត្ថបទពាក់ព័ន្ធ: អាថ៌​កំបាំង​ទាំង៦ ជួយ​ជីវិត​លើគ្រែ​កាន់​តែ​ប្រសើរ ឈប់រួមភេទ ឬខានរួមភេទយូរ រាងកាយអាចនឹងប្រែប្រួលបែបណាខ្លះ? តើការរួមភេទអាចជួយបំបាត់ការឈឺក្បាលប្រកាំងបានពិតមែនឬអត់? ១៤​ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ! តំបន់ ៦ កន្លែងលើរាងកាយ ដាស់អារម្មណ៍រួមភេទកាន់តែស្រើបស្រាល ប៉ុន្មានក្បាច់នេះ ជួយឲ្យដៃគូស្រើបស្រាលដោយមិនបាច់រួមភេទ តិចនិករួមភេទ ៥យ៉ាង ត្រូវអ្នកជំនាញអះអាងថា ជួយដុតបំផ្លាញកាឡូរីបានល្អ រួមភេទសុខៗស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី ត្រូវធ្វើម៉េច? ៦ ចំណុច បញ្ជាក់ថាសមត្ថភាពរឿងលើគ្រែយើងអន់បំផុត មុនប្រើទឹករម្អិលជំនួយពេលរួមភេទ ត្រូវដឹងចំណុចទាំង ៦ នេះសិន! តិចនិកនិយាយរឿងលើគ្រែជាមួយដៃគូ ដើម្បី​ការរួមភេទកាន់តែប្រសើរ ​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះ ដើម្បីដាស់អារម្មណ៍ តិចនិកពិសេសពេលរួមភេទ កុំឲ្យធុញទ្រាន់ជាមួយក្បាច់ដដែលៗ រវាងមនុស្សប្រុស និងស្រី នរណាមានចំណង់ផ្លូវភេទខ្លាំងជាង? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


គន្លឹះសុខភាពផ្លូវភេទ

៧ ចំណុច​ជួយឲ្យ​​សិច​រោលរាល​ដល់​កំពូល (វីដេអូ)

មិនមែន​គ្រប់​សកម្មភាព​លើ​គ្រែ​សុទ្ធ​តែ​អាច​ឈាន​ដល់​ចំណុច​កំពូល​រោល​រាល​ទាំងអស់​នោះ​ទេ ចាំបាច់​ត្រូវ​តែ​មាន​កត្តា​រួមផ្សំ​ច្រើន​យ៉ាង។ បើ​បាន​ធ្វើ​ ៧ ចំណុច​ខាង​ក្រោម​នេះ នោះ​ការ​ធ្វើ​រឿង​ក្តៅ​សាច់​នឹង​ឈាន​ដល់​ចំណុច​កំពូល​ទាំង​២​នាក់។ អត្ថបទពាក់ព័ន្ធ: ពិត​អត់ ចង់​ឆាប់​មាន​កូន ត្រូវ​រួមភេទ​រាល់​ថ្ងៃ? ដៃគូនៅ​ឆ្ងាយគ្នា សិចតាមអនឡាញជួយអ្វីបាន​ឬអត់? តិចនិករួមភេទ ៥យ៉ាង ត្រូវអ្នកជំនាញអះអាងថា ជួយដុតបំផ្លាញកាឡូរីបានល្អ ចម្ងល់​រឿង​រួមភេទ ស្រីៗភាគ​ច្រើន​ចង់​ដឹង តែ​អត់ហ៊ាន​សួរ នេះហើយ​មូលហេតុស្រីៗអត់ស្រួលកំពូល ពេលអីៗម្ដងៗ តែអត់ហ៊ានប្រាប់ខាងប្រុស វិធី​សាមញ្ញៗ ដោះ​ស្រាយបញ្ហា​រួមភេទ​អត់ដល់​ចំណុច​កំពូល ៥ យ៉ាង​នេះ ចៀស​បាន​ចៀស​ទៅ បើ​ចង់ឲ្យប្រតិបត្តិការក្ដៅសាច់ឡើងដល់​​កំពូល អាហារបង្កើន​អារម្មណ៍​ផ្លូវភេទ មនុស្សភាគ​ច្រើន​មានជំនឿខ្លាំង មាន​បញ្ហា​បេះដូង ត្រូវប្រយ័ត្ន​បំផុត​អំឡុង​សមរភូមិ​លើ​គ្រែ ប្រើឧបករណ៍សិចសម្រេចកាម ត្រូវចេះតិចនិកទាំងនេះ អាចការពារឆ្លងកាមរោគ! ចូលចិត្តសកម្មភាពផ្លូវភេទបែបនេះ បញ្ជាក់ថាយើងមានបញ្ហាញៀនសិចមែនទេ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


គន្លឹះសុខភាពផ្លូវភេទ

​ចង់បាន​ប៊េប៊ី! អាហារ​ទាំងនេះ​សុទ្ធតែមានប្រយោជន៍ដល់​ការ​បង្កកំណើត​

គ្នា​យើង​កំពុង​ត្រៀម​ខ្លួន​ចង់​បាន​ប៊េប៊ីមែនទេ? ដើម្បី​បាន​ប៊េប៊ី​របប​អាហារជួយ​ដល់​សុខភាព​ ជាកត្តាចាំបាច់​មួយ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់។ គ្នា​យើង​ដឹងទេថាអាហារប៉ុន្មាន​ប្រភេទនេះ​គឺមានប្រយោជន៍​ដល់​សុខភាព​ស្រីៗ​យើង​ដែល​មាន​បំណង​ចង់បាន​ប៊េប៊ី។​ ១- ផលិតផល​ពី​ទឹក​ដោះ​គោ បើនៅ​ពេល​ណា​មួយ​គ្នា​យើង​គិត​ថា​ចង់​ចាប់​ផ្តើម​យក​កូន​នឹង​គេ អាច​ចំណាយ​ប្រាក់​ទៅ​លើ​ប្រភេទ​អាហារ​ផលិត​ពីទឹក​ដោះ ដូចជា​ទឹក​ដោះគោស្រស់ យ៉ាអួរ និង​ឈីស។ ការ​បន្ថែម​ផលិត​ផល​ពី​ទឹក​ដោះ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គឺ​មិន​ត្រឹម​តែ​ល្អ​ចំពោះ​ឆ្អឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាន់​តែផ្ដល់​​សក្តានុពល​ខ្ពស់​ទៅ​លើ​សុខភាព​បន្ត​ពូជ​យើង​ទៀត​ផង។ យើង​អាច​ផឹក​ទឹក​ដោះ​គោ​ស្រស់ ញ៉ាំយ៉ាអួរ ឬ​បន្ថែម​ឈីស​ទៅ​លើ​អាហារ គឺសុទ្ធ​តែ​អាច​ជួយ​បាន និងថែម​ទាំង​ឆ្ងាញ់​ពិសាទៀត ផង ប៉ុន្តែ​យើងត្រូវ​ចេះ​ជ្រើស​យក​ផលិត​ផល​ណា​មាន​ជាតិ​ខ្លាញ់ទាប ពិសេស​នៅ​ពេល​ព្យាយាម​យក​កូន​។ ​នេះ គឺ​ដោយ​សារតែ​ថា ទម្ងន់ខ្លួន​​កាន់​តែ​ឡើង នឹង​ធ្វើ​ឲ្យ​ផែន​ការ​យក​កូន​កាន់​តែ​ពិបាក។ ប៉ុន្តែ​មាន​ការ​សិក្សា​ជាច្រើន រកឃើញ​ថ្មីៗ​នេះថា ស្រីៗ​មាន​បញ្ហា​ប្រពេញ​អូវុល បែរ​ជា​ទទួល​គុណ​ប្រយោជន៍​ច្រើន​ពី​ជាតិ​ខ្លាញ់​ដែល​យើង​ទទួល​បាន​ពី​ផលិត​ផល​ទឹក​ដោះ​សម្បូរ​ខ្លាញ់​ទៅ​វិញ។ ២- ប្រូតេអ៊ីន​ពី​សាច់​សត្វ​គ្មាន​ខ្លាញ់ បើ​និយាយ​ពី​រឿង​សាច់​សត្វ​គ្មាន​ខ្លាញ់ អាច​និយាយ​ពី​សាច់​មាន់ មាន់តួរគី និង​សាច់​គោ​ជាដើម។ ប្រូតេអ៊ី​ក្នុង​សាច់​ទាំង​នេះ ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ជាតិ​ដែក ដែល​ជា​អាហារូបត្ថម្ភ អាច​ជួយ​ឲ្យ​មេជីវិត​យើង​មាន​សុខភាព​ល្អ។ ជាក់​ស្តែង ការ​សិក្សា​លើ​ស្រីៗ​ដែល​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក អំឡុង​ពេល​ចង់​ពពោះ គឺ​សុខភាព​បន្ត​ពូជ​អ្នកទាំងនោះ ក៏​ល្អជាង​ស្រីៗ​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក។ យ៉ាងណា​ត្រូវ​ចាំ​ថា បើ​យើង​ញ៉ាំ​សាច់​សត្វ​គ្មាន​ខ្លាញ់​ដើម្បី​ផែន​ការ​ពពោះ កុំ​ញ៉ាំ​លើស​ពី ៣ ពេល​/សប្តាហ៍ ព្រោះ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា លើស​ជាតិ​ប្រូតេអ៊ីន សូម្បី​តែ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ក៏​ដោយ គឺ​អាច​ធ្វើ​ឲ្យ​ភាគរយ​នៃ​ការ​បង្ក​កំណើត​ធ្លាក់​ចុះ​បាន។ យើង​ក៏​អាច​ពិចារណា បើ​ជា​អ្នក​ញ៉ាំ​បួស មិន​អាច​ទទួល​បាន​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ពី​សាច់​សត្វ ក៏​អាច​ស្រូបប្រូតេអ៊ីន​នេះបាន​ពី​ពពួក​បន្លែ​រុក្ខជាតិ ដូច​ជា​ពពួក​សណ្តែក តៅហ៊ូ […]


គន្លឹះសុខភាពផ្លូវភេទ

អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ

ជីវិត​ផ្លូវ​ភេទ​ មិន​ថា​ស្រី មិន​ថា​ប្រុស បើ​មាន​បញ្ហា និង​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន ហេតុ​នេះ “Hello គ្រូពេទ្យ” ចង់​ប្រាប់​អាថ៌​កំបាំង​ខ្លះៗ ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​យើង​កាន់​តែ​ប្រសើរ និង​មាន​សុខភាព​ល្អ​យូរ​អង្វែង។ ១- ញ៉ាំ​អាហារ​សុខភាព​ល្អ ផ្លូវ​ភេទ មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​បញ្ហា​សុខភាព​ទូទៅ​របស់​យើង ដើម្បី​​ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​សកម្ម ដំបូង​បង្អស់ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អាហារ​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ អាហារ​ល្អៗ មិន​ត្រឹម​តែ​អាច​បំប៉ន​សុខភាព​យើង​នោះ​ទេ ថែម​ទាំង​អាច​ជួយ​រាង​កាយ​យើង​មាន​សមត្ថភាព​ឆ្លើយ​តប​គ្រប់​ស្ថាន​ការណ៍ រាប់​បញ្ចូល​ទាំង​ពេល​ឡើង​ឋាន​សួគ៌​ជា​ដើម។ លើស​ពី​នេះ អាហារ​សុខភាព​ល្អ ដូច​ជា អាហារ​មាន​ជាតិ​សូដ្យូម និង​ខ្លាញ់​មិន​ល្អ​ទាប អាច​ជួយ​រាង​កាយ​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​លើស​ឈាម លើស​ជាតិ​ខ្លាញ់​បាន​ទៀត​ផង ដែល​ជំងឺ​ទាំង​នេះ សុទ្ធ​តែ​ជា​មូលហេតុ​នាំ​ឲ្យ​យើង ពិសេស​ប្រុសៗ អសមត្ថភាព​ផ្លូវ​ភេទ និង​តែង​កើត​មាន​លើ​ប្រុសៗ​ម្នាក់ ក្នុង​ចំណោម ២​នាក់ ពេលឈាន​ចូល​វ័យ​ចាប់​ពី ៤០ ឆ្នាំ​ឡើង។ អត្ថបទ​ពាក់ព័ន្ធ៖ មិនចង់ឲ្យ​សកម្មភាពលើគ្រែធ្លាក់ចុះ គួរ​ចៀស​អាហារ​ប៉ុន្មាន​មុខ​នេះ​ទៅ តើការរួមភេទអាចជួយបំបាត់ការឈឺក្បាលប្រកាំងបានពិតមែនឬអត់? ២- កុំ​ជក់​បារី ជក់​បារី ធ្វើ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ រាប់​ទាំង​កម្លាំង​​ដើម្បី​ប្រតិបត្តិការ​ឡើង​ឋាន​សួគ៌​ដូច​គ្នា។ លើស​ពី​នេះ ថ្នាំ​ជក់​អាច​ធ្វើ​ឲ្យ​គ្រប់​សរសៃ​ឈាម​នៃ​រាង​កាយ​រួម​តូច រាប់​បញ្ចូល​ទាំង​សរសៃ​ឈាម​របស់​អាអូន​តូច​ទៀត​ផង។ ប្រុសៗ​មាន​បញ្ហា​ចុះ​ខ្សោយ​លំហូរ​ឈាម នាំ​ឲ្យ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង ខណៈ​​ស្រីៗវិញ បើ​ប្រដាប់​ភេទ​គ្មាន​ឈាម​ហូរ​ចូល​គ្រប់​គ្រាន់ នឹង​នាំ​ឲ្យ​បាត់​បង់​ទឹក​រំអិល នាំ​ឲ្យ​ប៉ះពាល់​ការ​រួម​ភេទ​ដូច​គ្នា។ អត្ថបទ​ពាក់​ព័ន្ធ៖ វិធី​ព្យាបាល “លិង្គមិនឡើង​រឹង” ដែលជាសុបិន្តអាក្រក់​បំផុតក្នុង​ជីវិតប្រុសៗ ប្រុសៗ មានបញ្ហាអាអូនតូចមិនឡើងរឹង អាចឆាប់ស្លាប់ ៣- រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ គ្នា​យើង​លើស​ទម្ងន់ […]


គន្លឹះសុខភាពផ្លូវភេទ

ពេល​វេលាចង់រួមភេទរវាង​ប្រុសៗ និង​ស្រីៗ ដូចគ្នាឬខុសគ្នា​?

រួមភេទ​និយាយ​ទៅ​គ្នា​យើង​តាំង​ធ្វើ​អៀន​ហើយ តែ​តាម​ពិត​នេះគឺ​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​យើង។ រួម​ភេទ អាច​ជួយ​យើង​មាន​សុខភាព​ល្អ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​ក៏​ជា​វិធី​បង្ក​កំណើត​តាម​ធម្មជាតិ​របស់​មនុស្ស​យើង​ដែរ។ យ៉ាងណា គ្នា​យើង​ខ្លះ​ ចូល​ចិត្ត​រួមភេទ​ពេល​ព្រឹក ខ្លះ​ទៀត​ពេល​យប់ តាម​ចំណូល​ចិត្ត​ ប៉ុន្តែ​កត្តា​សំខាន់​ក្នុង​អត្ថបទ​នេះ អាច​បញ្ជាក់​ពី​មូល​ហេតុ​ប្រុសៗ និង​ស្រីៗ​មាន​អារម្មណ៍​ផ្លូវ​ភេទ​នៅ​ម៉ោង​ខុសគ្នា។​ ១- ពេល​វេលា​ណា​ល្អ​បំផុត​សម្រាប់​រួមភេទ? រួមភេទ​ពេល​ព្រឹក ពេល​ព្រលប់ ពេល​យប់​ក្តី គឺ​អាស្រ័យ​ទៅ​លើ​ចំណូល​ចិត្ត និង​វ័យ ប៉ុន្តែ​ការពិត​គឺ​ថា ចំណង់​ផ្លូវភេទ​របស់​ស្រីៗ និង​ប្រុសៗ ​បញ្ច្រាស​ពេល​វេលា​គ្នា​។ ជា​ធម្មតា លិង្គ​ប្រុសៗ តែង​ងើប​ឡើង​នៅ​ពេល​ព្រឹក ហេតុនេះ​ពេល​ព្រឹក ជា​ពេល​ពិសេស​បំផុត​សម្រាប់​ប្រុសៗ​បើ​ការ​ប្រយុទ្ធ។ ប៉ុន្តែចំពោះ​ស្រីៗវិញ ធម្មតា​តែង​មាន​អារម្មណ៍​ផ្លូភេទ​នៅ​ពេល​ព្រលប់ នៅ​ពេល​ដែល​ខ្លួន​បាន​សម្រាក​បន្តិច​ពី​ការ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ។ កត្តា​នេះ ​គឺ​កើត​ឡើង​ដោយ​សារ​ស្ថានភាព​អ័រម៉ូន​ដូច​ខាង​ក្រោម៖ – ភាព​ខុស​គ្នា​នៃ​អ័រម៉ូន​តេស្តូស្តេរ៉ូន៖ ប្រុសៗ​ជា​ទូទៅ កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន នឹង​ឡើង​ដល់​កំពូល​នៅ​ពេល​ព្រឹក ចន្លោះ​ពី​ម៉ោង ៦-៩ ដែល​នាំ​ឲ្យ​នេះ​ជាពេល​វេលា អស្ចារ្យ​បំផុត​ជួយ​ឲ្យ​លិង្គ​ងាយ​ឡើង​រឹង។ ជាអកុសល ចំពោះ​ស្រីៗ ពេល​ព្រឹក ជា​ពេល​អ័រម៉ូន​តេស្តូស្តេរ៉ូន ធ្លាក់​ចុះ​ទាប​បំផុត ដោយ​អ័រម៉ូននេះ​​នឹង​កើន​ឡើង​ខ្ពស់​វិញ​នៅ​ពេល​ល្ងាច។ – ភាព​ខុស​គ្នា​នៃ​ដំណើរ​វដ្ត​អ័រម៉ូន៖ ជា​រៀងរាល់ព្រឹក​កម្រិត​អ័រម៉ូនតេស្តូស្តេរ៉ូន​របស់​បុរស កើន​ឡើង​មិន​ទៀង​ទាត់​ទេ អាច​ខុស​គ្នា​ចន្លោះ ២៥-៥០ ភាគរយ ជា​ហេតុនាំ​ឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង ខណៈ​ស្រីៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ