គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

គ្នា​យើង​ខ្លះ​ចេះ​តែ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់​ពេល តាម​ពិត​​អាច​មក​ពី​មូលហេតុ​បង្កប់​ទាំង​ ៨ យ៉ាង​នេះ​សោះ។ ​ពិត​ណាស់ អារម្មណ៍​ចង់​រួម​ភេទ​ គឺ​ជា​តម្រូវការ​ធម្មជាតិ​នៃ​រាងកាយ​យើង​ប៉ុណ្ណោះ​ ហើយ​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ ក៏​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖ ១. បម្រែបម្រួល​អ័រម៉ូន កម្រិត​អ័រម៉ូន​មាន​ការ​ប្រែប្រួល​​ជា​រឿយ​ៗ ជា​ពិសេស​អំឡុង​ពេល​ពេញ​វ័យ​ និង​ពេល​ជិត​អស់​រដូវ ហើយ​ការ​ប្រែប្រួល​អ័រម៉ូន​នេះ​ដែរ ក៏​អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​យើង​កើន​ឡើង​ដូច​គ្នា។ ២. របប​អាហារ ក្នុង​ករណី​ដែល​យើង​ឆ្ងល់​ថា ម៉េច​បាន​ខ្លួន​ឯង​ចេះ​តែ​ចង់​រួម​ភេទ​មិន​ឈប់​ គួរ​ក្រឡេក​មើល​​របប​អាហារ​​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ជម្រុញ​ផ្លូវ​ភេទ​ជា​ទៀងទាត់ ដូចជា​ផ្លែ​ប៊ឺរ ស្វាយ​ ផ្កា​ខាត់​ណា​បៃតង និង​អាល់ម៉ុន នោះ​ចំណង់​ផ្លូវ​ភេទ​យើង​ក៏​កើន​ឡើង​ជា​លំដាប់។ [embed-health-tool-ovulation] ៣. វដ្ត​រដូវ វដ្ត​រដូវ​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជម្រុញ​តម្រេក​តណ្ហា​របស់​យើង។ នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​ Oestrogen និង​ Progesterone ប្រែប្រួល ចំណង់​ផ្លូវ​ភេទ​ក៏​ឡើង​ចុះ​ទៅ​តាម​នោះ​ដែរ។ អ៊ឹចឹង​ហើយ​ ទើប​ស្រី​ៗ​យើង​ខ្លះ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់ពេល​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​​​​​អំឡុង​ពេល​វដ្ត​​រដូវ។ ជាក់ស្តែង នេះ​គ្រាន់​តែ​ជា​សញ្ញា​វិជ្ជមាន​នៃ​សុខភាព​បន្ត​ពូជ​យើង​តែ​ប៉ុណ្ណោះ និង​មិន​មាន​អ្វី​គួរ​ឲ្យ​ខ្មាស់អៀន​ឡើយ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ៤. ញ៉ាំ​គ្រឿង​ស្រវឹង ​​​​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​ជះ​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ចំពោះ​អ័រម៉ូន​យើង​​ដូច​គ្នា​។ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ល្អ គ្នា​យើង​ក៏​រីករាយ​នឹង​ការ​ចូល​ជិត​មនុស្ស​ដែល​យើង​ស្រលាញ់​ផង​ដែរ។ ប្រការ​នេះ​ហើយ​ អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​យើង​ឡើង​ខ្ពស់​ខុស​ធម្មតា។ ៥. មាន​ដៃគូ​ថ្មី នៅ​ពេល​ដែល​​ទើប​តែ​មាន​ដៃគូ​ថ្មីថ្មោង គ្នា​យើង​តែងតែ​មាន​អារម្មណ៍​រីករាយ និង​ត្រេកត្រអាល​ចង់​រួម​ភេទ​ ហើយ​ចំណុច​នេះ​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​​ផ្លូវ​ភេទ​គ្រប់​ពេល​ដែរ។ ៦. ញៀន​នឹង​រឿង​លើ​គ្រែ ការ​ញៀន​នឹង​រឿង​លើ​គ្រែ ក៏​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដែរ​ ហើយ​ចាំបាច់​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ។ ដោយ​សារ​តែ​អ្នក​ខ្លះ​ញៀន​នឹង​រឿង​លើ​គ្រែ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ទំនាក់ទំនង​ដៃ​គូ​បាត់បង់​ ហើយ​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​អៀនខ្មាស់។ ក្នុង​ករណី​នេះ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

​មូលហេតុទាំងនេះហើយ ទើបស្រីៗអត់ដល់កំពូលពេលអីៗម្ដងៗ

ដឹង​ហើយ​រឿង​លើ​គ្រែ ជា​ធម្មជាតិ​មនុស្ស​លោក គ្មាន​អី​ត្រូវ​ខ្មាស​អៀន​ទេ ប៉ុន្តែ​សម្រាប់​ស្រីៗ​​ខ្លះ ទោះ​ឡើង​លើ​សមរភូមិ​ ​មាន​ឆាក​ប្រយុទ្ធ​ក្តៅ​រោល​រាល​ប៉ុណ្ណា តែ​នៅ​មិន​សម្រេច​គោល​ដៅស្រណុក​ស្រួល ច្បាស់​ជា​អន់​ចិត្ត​មិន​ខាន ទាំង​មិន​អាច​និយាយ​ចេញ​មក​ក្រៅ​ទៀត​ផង។ អារម្មណ៍​នេះ មាន​តែ​ស្រីៗ​គ្នាយើង​ទេយល់​ច្បាស់ បើ​អ៊ីចឹង​ ចាំ "Hello គ្រូពេទ្យ" ប្រាប់​មូល​ហេតុ និង​វិធី​ព្យាបាល។ បញ្ហា​នេះ ពាក្យ​បច្ចេកទេស​ហៅ​ថា Anorgasmia ឬមិន​អាច​ឈាន​ដល់​ចំណុច​កំពូល ភាគ​ច្រើន​កើត​លើ​ស្រីៗ​គ្នា​យើង​តែ​ម្តង ដោយ​ស្ត្រី ២​នាក់ ក្នុង​ចំណោម ៣នាក់ អាច​ជួប​បញ្ហា​មួយ​នេះ។ ១- មូលហេតុមិនអាចឈានដល់ចំណុចកំពូល មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​អំឡុងពេល​កំពុង​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ពុះ​កញ្ជ្រោល អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន ដូច​ជា៖ - អៀន​ខ្មាស​ច្រើន - បញ្ហា​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ - បញ្ហា​ស្ត្រេស - មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង - ធ្លាប់​មាន​បញ្ហា​រោគ​ស្រ្តី​ពី​មុន (​កាត់​ស្បូន​ជា​ដើម) - អាយុ​កាន់​តែ​ច្រើន - មាន​ជំងឺ​ទឹក​នោម​ផ្អែម - ថ្នាំ​មួយ​ចំនួន ដូច​ជា (SSRIs) (ថ្នាំជំងឹផ្លូវចិត្ត) - បញ្ហា​ស្មារតី ដូច​ជា ជំងឺ​បាក់ទឹក​ចិត្ត ឬ​ថប់​បារម្ភ - ធ្លាប់​រង​ការ​បៀត​បៀន​ផ្លូវ​ភេទ - វប្បធម៌ ឬ​ជំនឿ​សាសនា (គិត​ថា​ការ​រួម​ភេទជា​កំហុស) ករណី​មួយ​ចំនួន​ទៀត ស្រីៗ​រង​គ្រោះ​ដោយ​សារ​បញ្ហា​ផ្សេង ក៏អាច​នឹង​ពិបាក​ឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ ឬ​មាន​អារម្មណ៍​បាក់​ស្បាតតែម្តង។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ […]


គន្លឹះសុខភាពផ្លូវភេទ

កំហុស​បច្ចេកទេសច្រើន​កើតញឹកញាប់ ពេល​​ប្រើស្រោម​អនាម័យ

និយាយរឿងស្រោមអនាម័យភ្លាម គ្នាយើងអាចដឹងឮច្រើនណាស់ហើយ សឹងតែថាខ្ជិលស្ដាប់ទៀតផង។ ប៉ុន្តែ សម័យនេះហើយ ក៏នៅតែមនុស្សមួយចំនួន មិនទាន់យល់ពីវិធីប្រើស្រោមនៅឡើយ។ ពេលខ្លះ ភ្លាត់មានផ្ទៃពោះទៀតផង។ បើប្រុសៗខិលៗមានស្រីក្រៅ បើប្រើមិនត្រឹមត្រូវទេ អាចឆ្លងរោគ តាមការរហែក បែកស្រោម ឬខុសច្ចេកទេស។ ស្រោមអនាម័យជាវិធីពន្យារកំណើត ការពារមេជីវិតឈ្មោល និងមេជីវិតញីកុំឲ្យជួបគ្នាដល់ ៩៨% និងការពារឆ្លងជំងឺកាមរោគ ដូចជា អេដស៍ ប្រមេះទឹកបាយ ស្វាយ និងជំងឺឆ្លងច្រើនទៀត។ ស្រោមអនាម័យមាន ២ ប្រភេទ គឺសម្រាប់ប្រុសៗ និងស្រីៗ។ បញ្ហា និងកំហុសដែលឧស្សាហ៍កើតពេលប្រើស្រោម មាន៖ ១- ប្រើពីរជាន់ គេថា ប្រើស្រោមពីរជាន់អាចការពារបានល្អ។ តើពិតអត់? វាមិនពិតទេ ព្រោះវារឹបតឹងពេក ធ្វើឲ្យកកិតរលាកប្រដាប់ភេទខាងស្រីៗទៅវិញទេ។ ២- ជិតចប់ទើបប្រើ ប្រុសៗភាគច្រើនចូលចិត្តធម្មជាតិ ដែលភាសាអ្នកខិលៗហៅថា "លាត’" ហើយប្រើស្រោម ពេលជិតដល់កំពូលតែប៉ុណ្ណោះ។ ប៉ះផ្ទាល់រវាងប្រដាប់ភេទ អាចនាំឲ្យមានជំងឺកាមរោគ ឬមានផ្ទៃពោះ ហើយវាមិនមែនជាគំនិតល្អទេ។ ៣- ពាក់ពេលនៅទន់ ពាក់ស្រោមទាំងអាអូនតូចមិនទាន់រឹង មិនល្អទេ វាអាចនឹងមិនរឹបត្រូវតាមរូបរាង អ៊ីចឹងហើយវាអាចលេចទឹកកាមពេលក្រោយ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៤- […]


គន្លឹះសុខភាពផ្លូវភេទ

តិចនិកបំបាត់ស្នាមជាំខៀវ-ក្រហម ដោយសារប្ដីថើបខ្លាំង

ថើប ជាអារម្មណ៍ពិសេសនៅក្នុងទំនាក់ទំនងស្នេហ៍។ ស្រលាញ់ខ្លាំង នឹកខ្លាំង ថើបកាន់តែខ្លាំង។ តែបើថើបខ្លាំងពេក អាចធ្វើឲ្យមានស្នាមជាំខៀវ ខ្មៅ ឬក្រហម ពេលខ្លះធ្វើឲ្យដៃគូខ្មាសអៀន ពេលជួបអ្នកក្រៅទៀតផង។ កុំឲ្យមិត្តភ័ក្ដិឃើញ ហើយឌឺបាញ់ឲ្យនោះ “Hello គ្រូពេទ្យ” នឹងប្រាប់តិចនិកបំបាត់ស្នាមស្នេហ៍ជាំទាំងនោះបាន។ ១- ហេតុអីថើបធ្វើឲ្យមានស្នាមជាំ? ថើបខ្លាំងដោយអារម្មណ៍កញ្ជ្រោល មិនចោទជាបញ្ហាទេ តែព្យាយាមកុំឲ្យមានស្នាមជាំបានហើយ។ ទោះស្នាមជាំទាំងនោះតូចក៏ពិតមែន តែអាចធ្វើឲ្យគ្នាយើងខ្មាសអៀន ពេលមិត្តភ័ក្ដិឃើញ ហើយបាញ់។ បើស្រីៗគ្នាយើងមានណាត់ជាមួយភ្ញៀវ ឬនរណាម្នាក់ ស្រាប់តែមានស្នាមជាំលើកញ្ចឹងក ភ្លៅ គេអាចគិតមិនល្អលើយើង។ ថើបខ្លាំងៗ អាចធ្វើឲ្យមានស្នាមជាំខៀវ ក្រហម ឬខ្មៅ។ ស្នាមជាំនោះ ជាការរបែកសរសៃឈាមក្រោមស្បែក មានពណ៌ដូចឈាមជាប់នៅជាលិកានៅក្រោមស្បែក។ ធម្មតា ពណ៌ស្នាមជាំនឹងរលាយបន្តិចម្តងៗដោយខ្លួនឯង។ ២- របៀបកម្ចាត់ស្នាមជាំខៀវក្រហម - ស្អំទឹកកក ឬកន្សែងក្តៅឧណ្ហៗ៖ វាមានប្រសិទ្ធភាពបំផុត យើងអាចយកស្លាបព្រាដែក ដាក់នៅក្នុង បន្ទាប់មកសង្កត់បាតស្លាបព្រាលើកន្លែងមានស្នាមជាំ។ បើគ្នាយើងគ្មានស្លាបព្រាដែកទេ ប្រើដុំទឹកកកស្អំក៏បាន។ យើងអាចស្អំកម្ដៅក៏បាន សម្រាប់ស្នាមក្រហមដែលមានរយៈពេល ៣-៤ថ្ងៃ ដោយជួយបន្ថយភាពហើម និងឈឺចាប់។ យកកន្សែងស្អាតជ្រលក់ទឹកក្តៅ ដាក់កន្សែងនៅលើស្នាមជាំសង្កត់ថ្នមៗ។ - ប្រទាលកន្ទុយក្រពើ៖ ប្រទាលនេះមានគុណប្រយោជន៍ពិសេសច្រើនជំនួយស្បែក រួមទាំងព្យាបាលស្នាមជាំផងដែរ។ លាបប្រទាលនៅលើស្បែកជាំ […]


គន្លឹះសុខភាពផ្លូវភេទ

សម្រាលកូនរួច ពេល​ណា​ទើបអាចបង្កាត់​ភ្លើង​ស្នេហ៍​បាន?

សម្រាលអូនៗរួច គួររួមភេទ ឬអត់? បើបាន តើនៅពេលណា? តែងជាចម្ងល់គ្នាយើងចង់ដឹង ជាពិសេសស្រីៗតែម្តង។ ចាស់ៗបុរាណ តម្រូវឲ្យរង់ចាំយ៉ាងតិច ៣ខែ ប៉ុន្តែវិទ្យាសាស្ត្រមិនយូរចឹងពេកទេ គ្រាន់តែស្ថិតក្រោមលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ ស្រីៗគ្នាយើងច្បាស់ជាដឹងមិនខាន។ ចំណង់ផ្លូវភេទ អាចកើតឡើងគ្រប់ពេល ប៉ុន្តែអ្វីត្រូវដឹង គឺពេលវេលាល្អ ស័ក្ដិសមរួមភេទប្រកបដោយភាពផ្អែមល្ហែម និងផាសុកភាព ពិសេសក្រោយកើតបេប៊ីតែម្តង។ ១- ក្រោយសម្រាលគួររួមភេទពេលណា? តាមវិទ្យាសាស្ត្រ ជាទូទៅ គួរចាំរហូតដល់ពេលទ្វារមាសលែងហូរឈាម អាចនៅក្រោយសប្តាហ៍ទី៣ បន្ទាប់ពីសម្រាលអូនៗរួច ព្រោះអំឡុងពេលនេះ ដើម្បីទុកពេលឲ្យកន្លែងសុកដាច់ចេញ បានជាសះស្បើយឡើងវិញ។ ករណីរួមភេទមុនពេលរបួសជាសះ អាចបង្ករោគ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- ហេតុអីម៉ាក់ៗគ្មានចំណង់រួមភេទ? ធម្មតាទេ គ្មានអារម្មណ៍រួមភេទក្រោយសម្រាល ម៉ាក់ៗថ្មីថ្មោងច្បាស់ជាអស់កម្លាំងដោយសារត្រូវបំបៅអូនៗ និងមើលថែអូនៗ ព្រមទាំងខ្លួនឯងទៀត។ មានស្រីៗគ្នាយើងខ្លះអត់មានអារម្មណ៍រាប់អាទិត្យ​ឯណោះ ខ្លះទៀតអាចឈានដល់រាប់ខែ។ លើសពីនេះ បំបៅអូនៗ​ធ្វើឲ្យអ័រម៉ូន ប្រ៉ូឡាក់ទីន បញ្ចេញច្រើន ជាហេតុប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ មួយទៀត បើមានការដាច់ ឬដេរទ្វារមាស ជាហេតុផលសមស្របស្រីៗមិនចង់រួមភេទ។ ប៉ុន្តែក្រោយពេលរបួសជាសះ គ្នាយើងប្រាកដជាមានអារម្មណ៍បង្កាត់ភ្លើងស្នេហ៍ជាថ្មី។ បើទោះសម្រាល […]


គន្លឹះសុខភាពផ្លូវភេទ

មានអីៗនឹងគ្នាហើយ ស្រីៗ​អាច​ជួប​បញ្ហា​ទាំង​នេះ

មិនថាស្រី មិនថាប្រុស ប៉ុន្តែស្រីៗគ្នាយើងធ្លាប់សង្កេតអត់ ក្រោយរួមភេទរួច មានអាការៈអីប្លែកៗកើតឡើងដែរទេ? បើមាន ចង់ដឹងថាហេតុអីអត់? គ្នាយើងខ្លះប្រាកដជាភ័យស្លន់ស្លោមិនខាន ជាពិសេសអ្នកទើបរួមភេទលើកដំបូង។ “Hello គ្រូពេទ្យ” មាន​បក​ស្រាយ​លម្អិត​ខាង​ក្រោម។ ១- ហូរឈាមក្រោយរួមភេទ ជារឿងធម្មតាទេ ក្រោយពេលរួមភេទ ទ្វារមាសមានឈាមហូរ ក៏មិនមែនជារឿងអាក្រក់ដែរ បើសិនជារក្សាអនាម័យបានត្រឹមត្រូវ និងពិនិត្យសុខភាពផ្លូវភេទទៀងទាត់។ យ៉ាងណា ករណីខ្លះក៏អាចវិវត្តជាមហារីកផងដែរ ខណៈរោគសញ្ញាហូរឈាមក្រោយអាចមកពីកត្តាដូចជា៖ - ការបង្ករោគ ដូចជា ជំងឺរលាកអាងត្រគាក ជំងឺកាមរោគ ក្លាមេឌៀ (chlamydia) - ស្ងួតទ្វារមាស - ដាច់រលាត់ទ្វារមាស - បញ្ហាដុំសាច់ (polyp) នៅមាត់ស្បូន ឬស្រទាប់ស្បូន - កោសិកាមាត់ស្បូនលៀនចេញមកក្រៅ (cervical ectropion)។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- ចុកពោះក្រោយពេលរួមភេទ នេះអាចជាសញ្ញាបញ្ហានៅប្រព័ន្ធបន្តពូជស្រីៗ។ ពេលជួបបញ្ហានេះ គ្នាយើងគួរទៅព្យាបាលជាបន្ទាន់ ហើយកត្តាបង្កដូចជា៖ - រលាក - ប្រតិកម្ម ឬអាលែកហ្ស៊ី - គីស ឬដាច់ជាលិកាក្រពេញអូវែ - មានបុកទង្គិចលើប្រដាប់ភេទស្រ្តី។ បើសិនជាមិនព្យាបាលឲ្យបានត្រឹមត្រូវ វាអាចធ្វើឲ្យមានបញ្ហាផ្លូវភេទ និងមិនប្រក្រតីសរីរាង្គបន្តពូជ។ ៣- ចុក ឬឆ្អល់ពោះ តិចនាំគ្នាច្រឡំថា ចុកពោះធម្មតា! […]


គន្លឹះសុខភាពផ្លូវភេទ

ហេតុផលនេះហើយ ​​បានជាអារម្មណ៍​ផ្លូវភេទ​លែងកញ្ជ្រោល​ដូច​មុន

ចង់​សួរ​គ្នា​យើង​តិច ធ្លាប់​សុខៗ​មាន​អារម្មណ៍​ថា សិច ឬរួមភេទ​មិន​សូវ​ញឹក​ញាប់​ដូច​មុន​អត់? បើ​មាន អត្ថបទ​នេះ​គឺ​ជា​ចម្លើយ ក៏​ជា​មូលហេតុ​គ្នា​យើង​គួរ​តែ​ដឹង។ ១- របស់រំខានលើគ្រែ គ្រែ​ ​ជា​កន្លែង​សម្រាប់​តែ​គេង ​និងរួមភេទ​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល ផ្អែម​ល្ហែម ហើយ​ក្រៅ​ពី​ខ្នើយ ភួយ មិន​គួរ​មាន​អ្វី​ផ្សេង​ទៀត​ទេ ដូចជា ទូរ​សព្ទ កុំព្យូទ័រ។ គ្នា​យើង​សាក​គិត​មើល៍​ បើ​ដៃ​គូ​រវល់​តែ​លេង​ទូរសព្ទ​ ឬ​កុំ​ព្យូទ័រ មិន​អើ​ពើ​នឹង​យើង អារម្មណ៍​ស្និទ្ធ​ស្នាល​កើត​ឡើង​ម៉េច​បាន? ចង់​ឲ្យ​​ស្នេហា​ល្អ​ឡើង​វិញ គួរ​​ទុក​គ្រឿង​​អេឡិចត្រូនិក​ឆ្ងាយ​ពី​គ្រែ​គេង។ ២- បញ្ហាដោយសារថ្នាំ ស្រីៗ​ភាគ​ច្រើន ​ជ្រើស​​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មក​ប្រើ​។ បែប​នេះ​មិន​​បារម្ភ​រឿង​មាន​អូនៗ​ដោយ​ចៃ​ដន្យ។ ប៉ុន្តែ​ ​ថ្នាំ​ទាំង​នេះ​មានអ័រ​ម៉ូន អេស្ត្រូហ្សែន ដែល​ប្រតិកម្ម​ប្រឆាំង​អ័រ​ម៉ូន​ភេទ​របស់​ស្រីៗ ​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​គ្នា​យើង​ថយ​ចុះ។ ​ទោះ​មិន​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ថ្នាំ​មួយ​ចំនួន​ទៀត​នៅ​តែ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវភេទ​ថយ​ចុះ​ ដូច​ជា ថ្នាំ​ព្យាបាល​ជំងឺ​ថប់​បារម្ភ បាក់​ទឹក​ចិត្ត ច្រាល​អាស៊ីដ ​ថ្នាំ​ក្រពះ​ និង​ថ្នាំ​លើស​​​ឈាម។ នេះ​ជា​ឫស​គល់​បញ្ហា​លើ​គ្រែ​របស់​យើង​។ ហេតុ​នេះកុំ​ថែម​ថយ​បរិមាណ​ថ្នាំ​ ឬ​ផ្លាស់​ប្តូរ​របៀប​លេប​ថ្នាំ​ដោយ​ខ្លួន​ឯង។ ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជា​មុន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៣- រវល់ដកឃ្លាមិនរួច នឿយ​ហត់​ដោយ​សារ​ការងារ​ទាំង​ក្រៅ​ និង​ក្នុង​ផ្ទះ​ពេញ​មួយ​ថ្ងៃ ពេល​ឡើង​គ្រែ​ភ្លាម គេង​ភ្លាម គ្មាន​អារម្មណ៍​អីតិច មិន​អ៊ី​ចឹង? គ្នា​យើង​ចង់​គេង​យក​កម្លាំង​ភ្លាម​តែ​ម្តង។ អស់​កម្លាំង​ពេក […]


គន្លឹះសុខភាពផ្លូវភេទ

ក្បាច់​ពិសេសៗអាចប្រើការបាន បើ​ខាងស្រី ឬខាងប្រុស ឈឺចង្កេះ

អារម្មណ៍​នេះ​ គ្នាយើង​ខ្លះ​ប្រហែល​ជា​យល់​ហើយ ចុករោយ ឈឺចង្កេះខ្លាំង ពេល​ខ្លះ​សឹង​តែ​ដេក​មិន​លក់​ក៏​មាន។ ទោះយ៉ាង​ណា ​ឈឺ​ចង្កេះ​អាច​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ប៉ុន្តែ​មាន​ដឹង​រឿង​សំខាន់​បំផុត ​ចុក​រោយ​ចង្កេះ​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការងារ​យប់ព្រលប់ (រួចភេទ) ​យើង​ទៀត​ផង។ ១- អារម្មណ៍ និងបញ្ហាផ្លូវចិត្ត ចុក​រោយ​ចង្កេះ អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​រួមភេទ​រអាក់​រអួល ​បាត់​បង់​អារម្មណ៍​សុខ​ស្រួល។ ​​គួរ​និយាយ​​ជា​មួយ​​ដៃ​គូ​ពី​បញ្ហា​នេះ ឲ្យ​យល់​ពី​អារម្មណ៍​ និង​បញ្ហា​យើង​កំពុង​ជួប។ ឈឺ​ចង្កេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មួ​ម៉ៅ បាក់​ទឹក​ចិត្ត ព្រោះ​ពិបាក​រាល់​ពេល​ធ្វើ​សកម្ម​ភាព​ផ្សេងៗ ​ក៏​ដូច​ជា​រឿង​លើ​គ្រែ។ ការ​និយាយ​គ្នា​ឲ្យ​បាន​ល្អ ជា​កត្តា​សំខាន់ ព្រោះ​​អាច​ជួយ​ដៃ​គូ​យើង​មិន​មាន​អារម្មណ៍​អន់​ចិត្ត ​ពេល​យើង​បដិសេធ​មិន​រួម​ដំណេក​ម្តងៗ។ [embed-health-tool-heart-rate] គន្លឹះ​ប៉ុន្មាន​ចំណុច​នេះ ប្រហែល​អាច​ជួយ​គ្នា​យើង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន៖ - អត់​ធ្មត់​ទៅ​វិញ​ទៅ​មក - បង្កើត​បរិយាកាស​មួយ​ដែល​យល់​ថា​ស្រួល - ប្រើ​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចាប់​ដើម្បី​បន្ថយ​ចំណង់​ផ្លូវ​ភេទ - ម៉ាស្សា​ថ្នមៗ ងូត​ ឬ​ត្រាំ​ទឹក​ក្តៅ​ និង​ប្រើ​ថ្នាំ​លាប​បំបាត់​ការ​ឈឺ​ចាប់។​ សូម​ទៅ​ពេទ្យ​ ក្នុង​ករណី​ឈឺ​ខ្លាំងរហូត​ពិបាក​ទ្រាំ។ ២- តិចនិករួមភេទសម្រាប់អ្នកឈឺចង្កេះ គួរ​ប្តូរ​តិចនិក​ថ្មី​ដើម្បី​ជួយ​បង្កើន​អារម្មណ៍​ពេល​រួម​ភេទ និង​មិន​ធ្វើ​ឲ្យ​ចង្កេះ​ឈឺ​ចុក​ចាប់​ខ្លាំង។ ប្រើ​កាយ​វិការ​ណា​បន្ថយ​កម្លាំង​សង្កត់​ទៅ​ឆ្អឹង​ខ្នង​ ​ដូច​ជា​ ​ពត់ទៅ​ក្រោយ ​ឬ​ឈរ​ត្រង់ ជា​តិចនិក​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ បើ​​យើង​មាន​បញ្ហាសឹក ឬខូច​ទ្រនាប់​ឆ្អឹង​កង​ខ្នង។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! បើ​ខាង​ប្រុស​ឈឺ​ចង្កេះ​ អាច​ប្រើ​តិចនិក​នៅ​ពី​លើ លើក​ជើង​ខាង​ស្រី​ឡើង​ឲ្យ​ស្មើ​ស្មា រួច​ទ្រោប​ពីលើតែម្តង។ បើ​ខាង​ស្រី​ឈឺ​ចង្កេះ អាច​ប្រើ​តិច​និកឱន​ទៅ​មុខ​ ឬផ្អៀង​ចំណិត​ត្រសក់។ ក្បាច់ពិសេសនេះ ​ជួយ​សម្រួល​ការ​ឈឺ​ចាប់​សម្រាប់​គ្នា​យើង​ស្ទះ​បំពង់​ទឹក​ខួរ​ឆ្អឹង​ខ្នង […]


គន្លឹះសុខភាពផ្លូវភេទ

ធ្លាប់សកម្ម​រឿង​ផ្លូវ​ភេទ ដល់​ឈប់​វិញ អាចប្រឈមរឿងអាក្រក់ៗទាំងនេះ

កត្តាអារម្មណ៍មួយចំនួន ច្បាស់ជាធ្វើឲ្យគ្នាយើងលែងចង់រួមភេទ និយាយរួមឈប់តែម្តង ដោយសារបែកបាក់ស្នេហា បញ្ហាសុខភាព កត្តារស់នៅប្រចាំថ្ងៃ និងការងារជាដើម។ ប៉ុន្តែតិចថា “Hello គ្រូពេទ្យ” មិនបានដាស់តឿន ឈប់រួមភេទ នឹងធ្វើឲ្យរាងកាយ សុខភាព ប្រឈមបញ្ហាអាក្រក់ៗនឹកស្មានមិនដល់។ ១- អ័រម៉ូនអង់ដូហ្វីនថយចុះ អារម្មណ៍ស្រើបស្រាលឈានដល់ចំណុចកំពូល ធ្វើឲ្យអ័រម៉ូន​អង់ដូហ្វីន (endorphin) បញ្ចេញក្នុងរាងកាយ នាំឲ្យយើងមានអារម្មណ៍ល្អ រីករាយ និងសុខស្រួល។ ឈប់រួមភេទ ប្រៀបដូចឈប់ហាត់ប្រាណយកសាច់ដុំ ហើយចង់ខ្លាំងដូចមុន ទាល់តែចាប់ផ្តើមពីចំណុចដំបូងឡើងវិញ។ [embed-health-tool-heart-rate] ២- ស្រ្តេស ការសិក្សាមួយនៅបរទេស បានកត់សម្គាល់លើក្រុមនិស្សិតស្រី និងសកម្មភាពផ្លូវភេទ មុនពេលប្រឡង ថា ស្រីៗរួមភេទតិចតួចមានសម្ពាធ ឬស្រ្តេសច្រើនជាង មួយក្រុមទៀតដែលរួមភេទច្រើន។ ការពិតណាស់ ស្រ្តេសមានវិធីផ្សេងទៀត ដើម្បីកាត់បន្ថយ ប៉ុន្តែទំនាក់ទំនងរវាងការរួមភេទ ធ្វើឲ្យកាត់ស្រ្តេសខ្លាំង។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ កត្តា​ទាំង​៣​ បញ្ជាក់​ថា​គេង​គ្រប់គ្រាន់​ជួយ​​​ជំរុញ​​​បង្កើនផ្លូវ​ភេទ ៣- ភាពស្កប់ស្កល់ក្តីស្រលាញ់ថយចុះ ការរួមភេទជាចំណុចសំខាន់សម្រាប់គូស្នេហ៍។ ពេលទាំងសងខាងលែងមានសកម្មភាពផ្លូវភេទជាមួយគ្នា […]


គន្លឹះសុខភាពផ្លូវភេទ

កូនពេញវ័យលឿនពេក អាចមានបញ្ហា! នេះវិធីសង្កេត និងដោះស្រាយ

ធ្លាប់ធ្វើប៉ាម៉ាក់ ទើបមានអារម្មណ៍មួយនេះ កូនទើបតែមិនប៉ុន្មានឆ្នាំផង រូបរាងស្រាប់តែប្រែប្រួលខុសធម្មតា ម៉ាក់ប៉ាច្បាស់ជាបារម្ភ ខ្លាចកូនមានជំងឺអីខុសធម្មតា។ កុំទាន់បារម្ភ “Hello គ្រូពេទ្យ” នឹងប្រាប់ បើអូនៗមានការប្រែប្រួលរាងកាយនៅវ័យ ៨ ឆ្នាំ ឬប្រែប្រួលខ្លាំងនៅ ៩ ឆ្នាំ ពោលគឺមានន័យថា កូនពេញវ័យខុសធម្មតា។ អត្ថបទនេះនឹងប្រាប់ពីរបៀបសង្កេត ការប្រែប្រួល និងហេតុផលខ្លះៗ។   ១- #ធ្វើម៉េចដឹងថាក្មេងពេញវ័យខុសពីធម្មតា? ដើម្បីដឹងថាកូនពេញវ័យខុសធម្មតា ឬអត់ ម៉ាក់ប៉ាគួរសង្កេតមើលបម្រែបម្រួលរូបរាង មានផ្លាស់ប្តូរអ្វី មុនអាយុដែរអត់ ដូចជា មីអូន (កូនស្រី) អាចឆាប់លូតលាស់សុដន់ និងមករដូវ ហើយ អាអូន (កូនប្រុស) លិង្គ និងពងស្វាស ចាប់ផ្តើមលូតលាស់មានរោមនៅលើមុខ ប្រែប្រួលសំឡេង និងការប្រែប្រួលមួយចំនួនទៀត៖ - ដុះរោមលើដងខ្លួន (លើប្រដាប់ភេទ និងក្រោមក្លៀក) - លូតលាស់ធំខុសធម្មតា - កើតមុន - មានក្លិនខ្លួន។ ២- #មូលហេតុបណ្តាលឲ្យក្មេងឆាប់ពេញវ័យ ឆាប់ពេញវ័យខុសធម្មតា អាចមកពីកត្តាច្រើន រចនាសម្ព័ន្ធខួរក្បាលមានបញ្ហា មានដុំ (ដុំសាច់ គីស ឬដុំទឹកក្នុងខួរក្បាល) របួសខួរក្បាល ធ្លាប់ប៉ះទង្គិច ឆ្លងមេរោគ ដូចជា ជំងឺរលាកស្រោមខួរក្បាល […]


គន្លឹះសុខភាពផ្លូវភេទ

នេះ ​បច្ចេកទេស​ឡើង​ឋាន​សួគ៌ ប៉ះ​ចំ​ថ្ងៃ​មក​រដូវម្ដងៗ

ពេល​មក​រដូវ​ កោសិកា​ក្នុង​ស្បូន​ដែល​ងាប់​ នឹង​ហូរ​ចេញ​តាម​ទ្វារ​មាស។​ ខាង​ប្រុស​ប្រហែល​ទ្រាំ​អត់​បាន ដាច់​ខ្លាំង ខាង​ស្រី​ក៏សម្រេច​ចិត្ត​រួមភេទ​ ទោះពេល​មក​រដូវ​ ឈឺចាប់ និង​អារម្មណ៍​មិន​សូវ​ល្អ​ក៏​ដោយ។ ប៉ុន្តែ​មុន​​សម្រេច​ចិត្ត​រួមភេទ​ពេល​កំពុង​មក​រដូវ ត្រូវ​ដឹង​ពី​ផល​វិជ្ជមាន និង​អវិជ្ជមាន​ជា​មុន​សិន។ ១- បញ្ហាប្រឈម រួមភេទពេលមករដូវ - ប្រឈមឆ្លងជំងឺតាម​រយៈ​ការ​រួមភេទ​ ដូច​ជា ហ៊ីវ ដោយ​សារ​មាន​ឈាម​រដូវ។ - មានផ្ទៃពោះចៃដន្យ។ ចំពោះស្រីៗ​មាន​វដ្ត​រដូវខ្លី​ពី ​២១-២៤​ ថ្ងៃ ​​ទោះ​រួម​ភេទនៅ​ថ្ងៃ​អស់​រដូវ​ក៏​ដោយ​ ក៏​ស្ពែម​អាច​រស់​នៅ​បាន​ដល់​ទៅ ៥ ថ្ងៃ​ដែរ។ អ៊ីចឹង​ យើង​អាច​នឹង​មាន​ផ្ទៃ​ពោះ​បាន។ ២- តិចនិករួមភេទពេលមករដូវដោយសុវត្ថិភាព - ប្រើកន្សែងទ្រាប់ ការពារ​កុំ​ឲ្យ​ឈាម​រដូវ​ហូរ​ប្រឡាក់​កម្រាល​ពូក និង​គ្រែ។ គួរ​មាន​កន្សែងពោះ​គោ​ទ្រាប់​ពី​ក្រោម និង​ក្រដាស់​ជូត​នៅ​ក្បែរ​ខ្លួន​ផង។ - ប្រើក្បាច់ប្រុសនៅពីលើ ព្រោះ​បើ​ខាង​ស្រី​ដេក​ផ្ងារ វា​ជួយ​ទប់​កុំ​ឲ្យ​ឈាម​រដូវ​ហូរ​ខ្លាំង​ពេល​កំពុង​រួម​ភេទ។ ក្រៅ​ពី​នេះ​ គួរប្រយ័ត្ន​កុំ​ឲ្យ​អាវុធ​ខាង​ប្រុស (លិង្គ) ចូល​ជ្រៅ​ពេក ព្រោះអំឡុង​ពេល​មក​រដូវ ក​ស្បូន​​ធ្លាក់​ចុះ​ក្រោម ​និង​ងាយ​ឈឺចាប់​ជាង​ពេល​ធម្មតា។ - រួមភេទពេលងូតទឹក គឺ​ល្អ​បំផុត​ ព្រោះ​ពេល​ទឹក​កំពុង​ហូរ​ យើង​ក៏​មិន​សូវ​ចាប់​អារម្មណ៍​ឈាម​រដូវ​ដែល​ហូរ​នោះ​ដែរ។ - ងូតទឹកក្រោយរួមភេទហើយ ព្រោះ​អាច​មាន​កម្ទេចកម្ទី​ជាប់​លើ​ស្បែក ហើយ​ម្យ៉ាង​ទៀត ងូត​ទឹក​ក្រោយ​រួមភេទ ​នឹង​ជួយ​សម្អាត​ញើស​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ផង​ដែរ។ - ប្រើ​ស្រោម​អនាម័យ ដើម្បីការ​ពារ​ករណី​មាន​ផ្ទៃ​ពោះ​ចៃដន្យ ​និង​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស