ជាតិដែកជាសារធាតុរ៉ែដែលរាងកាយត្រូវការដើម្បីផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រតេអ៊ីននៅក្នុងកោសិកាឈាមក្រហម មាននាទីដឹកនាំអុកស៊ីសែនពីសួតទៅចែកចាយគ្រប់ជាលិកាក្នុងរាងកាយ និងមាយអូក្លូប៊ីន (myoglobin) ដែលជាប្រតេអ៊ីនចែកចាយអុកស៊ីសែនទៅឱ្យសាច់ដុំ។ ជាងនេះទៅទៀត រាងកាយយើងក៏ត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូនដែរ។ បរិមាណជាតិដែករាងកាយត្រូវការប្រចាំថ្ងៃគឺអាស្រ័យលើអាយុនិង ភេទ ក្នុងនោះស្រីៗស្ថិតក្នុងវ័យបន្តពូជត្រូវការជាតិដែកច្រើនជាងបុរសដែលមានវ័យដំណាលគ្នា។
១. តម្រូវការបរិមាណជាតិដែករបស់ស្រីៗ
ស្រីៗស្ថិតក្នុងវ័យបន្តពូជត្រូវការជាតិដែកប្រចាំថ្ងៃច្រើនជាងបុរសដែលមានវ័យដំណាលគ្នាដោយសារស្រីៗបាត់បង់ឈាមពេលមករដូវនិងដោយសារមានផ្ទៃពោះ។
- ក្មេងស្រីជំទង់ ១៤-១៨ ឆ្នាំ៖ ១៥ មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្ត្រីស្ថិតក្នុងវ័យបន្តពូជ ១៩-៥០ ឆ្នាំ៖ ១៨ មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្ត្រីពពោះ៖ ២៧ មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្ត្រីបំបៅដោះ៖ ៩-១០ មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្រ្តីចាប់ពីអាយុ ៥១ ឆ្នាំឡើងទៅ៖ ៨ មិល្លីក្រាមក្នុងមួយថ្ងៃ
២. ប្រភពជាតិដែក
យើងអាចទទួលបានជាតិដែកគ្រប់គ្រាន់ដោយបានពីអាហារមួយចំនួនដូចជា៖
សាច់គោ ជ្រូក មាន់ ទា និងគ្រឿងសមុទ្រ សណ្តែក បន្លែស្លឹកបៃតង ដំឡូងជ្វា គ្រាប់ស្វាយចន្ទី គ្រាប់រីករាយ គ្រាប់កៅឡាក់ ទំពាំងបាយជូរក្រៀម ដំណាប់លម៉ើ ![ជាតិដែក](https://cdn.hellokrupet.com/wp-content/uploads/2022/12/shutterstock_399901795-scaled.jpg)
ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៣. ផលវិបាកកង្វះជាតិដែក
កង្វះជាតិដែកក្នុងរយៈពេលខ្លីមិនបង្កឱ្យមានរោគសញ្ញាអ្វីទេ ព្រោះរាងកាយនឹងប្រើប្រាស់ជាតិដែកដែលស្តុកទុកក្នុងថ្លើម។ ប៉ុន្តែយូរៗទៅ ជាតិដែកដែលស្តុកទុកក្នុងរាងកាយនឹងអស់ដែលធ្វើឱ្យកោសិកាឈាមក្រហមរួមតូចនិងថយកម្រិតហេម៉ូក្លូប៊ីន។ ជាលទ្ធផល ឈាមមិនអាចដឹកនាំអុកស៊ីសែនពីសួតទៅចែកចាយពាសពេញរាងកាយបានទេ ហើយបង្កឱ្យយើង៖
- ល្ហិតល្ហៃគ្មានកម្លាំងកំហែង
- ស្លេកស្លាំង
- វិលមុខ ឈឺក្បាល
- ថប់ដង្ហើម ញ័រទ្រូង
- ពិបាកផ្ចង់អារម្មណ៍ ភ្លេចភ្លាំង
- ត្រជាក់ដៃជើង
- ជ្រុះសក់
ដើម្បីឱ្យរាងកាយស្រូបយកជាតិដែកបានល្អ យើងមិនគួរញុំាអាហារសម្បូរជាតិដែកស្របពេលជាមួយនឹងភេជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនដូចជា តែ កាហ្វេ ឬទឹកក្រូចកំប៉ុងទេ។
ចំណុចសំខាន់
តម្រូវការបរិមាណជាតិដែករបស់ស្រីៗ៖
- ក្មេងស្រីជំទង់ ១៤-១៨ ឆ្នាំ៖ ១៥ មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្ត្រីស្ថិតក្នុងវ័យបន្តពូជ ១៩-៥០ ឆ្នាំ៖ ១៨ មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្ត្រីពពោះ៖ ២៧ មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្ត្រីបំបៅដោះ៖ ៩-១០ មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្រ្តីចាប់ពីអាយុ ៥១ ឆ្នាំឡើងទៅ៖ ៨ មិល្លីក្រាមក្នុងមួយថ្ងៃ