home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មកដឹងពីមធ្យោបាយពន្យារកំណើតរយៈពេលខ្លី វែង និងអចិន្ត្រៃយ៍

មកដឹងពីមធ្យោបាយពន្យារកំណើតរយៈពេលខ្លី វែង និងអចិន្ត្រៃយ៍

វិធី​ពន្យារ​កំណើត​សម្រាប់​បុរស និង​នារី​ត្រូវ​បែង​ចែក​ជា ៣ ជម្រើស ដោយ​មធ្យោបាយ​ទាំង​នោះ​សុទ្ធតែ​មាន​ប្រសិទ្ធភាព មិនថា​មធ្យោបាយ​ពន្យារ​កំណើត​រយៈពេល​ខ្លី ឬ​វែង។ ខាង​ក្រោម​នេះ​ជា​គឺ​វិធី​ពន្យារ​កំណើត​ទាំង​ជាង ១០ ប្រភេទ ដោយ​បែងចែក​ជា ៣ ដែល​ណែនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ។

១- វិធី​ពន្យារ​កំណើត​រយៈពេល​ខ្លី

វិធី​ពន្យារ​កំណើត​ក្នុង​រយៈ​ពេល​ខ្លី​មាន​ដូចជា ស្រោមអនាម័យ​បុរស/នារី ថ្នាំលេប ( ១​បន្ទះ​២៨​គ្រាប់ មាន​ប្រសិទ្ធភាព​បាន​១​ខែ) ថ្នាំ ៧២ ម៉ោង ថ្នាំ​ចាក់ ( ១​ម្ជុល​មាន​ប្រសិទ្ធភាព​បាន​៣​ខែ) កៅអៀក​បិទ ( ១​បន្ទះ​បិទ​បាន ១ សប្ដាហ៍)។

២- វិធី​ពន្យារ​កំណើត​រយៈពេល​វែង

រី​ឯ​មធ្យោបាយ​ពន្យារ​កំណើត​ដែល​មាន​រយៈពេល​វែង​វិញ មាន​ដូចជា កង​ដាក់​ក្នុង​ស្បូន (​គ្មាន​ជាតិ​អ័រម៉ូន​មាន​ប្រសិទ្ធភាព ១០ ឆ្នាំ) កង​ដាក់​ក្រោម​ស្បែក ( មាន​ប្រសិទ្ធភាព ៣ ឆ្នាំ សម្រាប់​កង ១ ដើម និង​មាន​ប្រសិទ្ធភាព ៥ ឆ្នាំ សម្រាប់​កង ២ ដើម)។

៣- វិធី​ពន្យារ​កំណើត​អចិន្ត្រៃយ៍

ចំណែក​មធ្យោបាយ​ពន្យារ​កំណើត​អចិន្ត្រៃយ៍ មានការ​ចងដៃ​ស្បូន (បញ្ឈប់​កំណើត​ជា​អចិន្ត្រៃយ៍) ចង​បំពង់​បង្ហូរ​មេ​ជីវិត​បុរស (បញ្ឈប់​កំណើត​ជា​អចិន្ត្រៃយ៍)។ ប៉ុន្តែវីធីសាស្រ្តនេះត្រូវមានការសម្រេចចិត្តឲ្យច្បាស់លាស់ និងពិភ្សាជាមួយគ្រូពេទ្យឲ្យបានល្អិតល្អន់។

បើ​និយាយ​ពី​វិធីសាស្ត្រ​ពន្យារកំណើត​តាម​បែប​ធម្មជាតិ លោក​វេជ្ជបណ្ឌិត​ថា ភាគរយ​បរាជ័យ​ខ្ពស់​ខ្លាំង​ណាស់ ដូចជា ការ​ចាក់​ទឹក​ក្រៅ​ពាង តម​ការ​រួមភេទ​តាម​វដ្ដ​រដូវ​ស្ត្រី វិធី​បំបៅ​ដោះ​កូន​តែ​មួយ​មុខ។ ដូចនេះ​ហើយ​ប្រសិនបើ​ចង់​ពន្យារ​កំណើត​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ឲ្យ​អ្នក​ជំនាញ​ណែនាំ​ពី​ជម្រើស​ដែល​ស័ក្ដិសម​វ័យ និង​សុខភាព​យើង។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 20/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត