វិធីខាងក្រោមអាចជួយការពារស្បែកឲ្យល្អបានដូចជា៖
-លាបឡេការពារកម្ដៅថ្ងៃ ពិសេសមុនចេញក្រៅត្រូវពន្លឺព្រះអាទិត្យ ដែលអាចបំផ្លាញស្បែកយើងបានពីការក្ដៅប្រែសម្បុរ រលាកក្រហាយ រហូតដល់មហារីកស្បែកបើកម្រិតធ្ងន់។ ទម្លាប់លាបឡេល្អ ទោះអត់ចេញក្រៅក៏ដោយ ព្រោះការអង្គុយធ្វើការនៅតែផ្ទះមួយចំនួនក្បែរមាត់បង្អួចអាចប៉ះពាល់ស្បែកដោយអត់ដឹងខ្លួនដែរ។
-កុំជក់បារី។ អ្នកជក់បារីយើងអាចចំណាំបាន គឺឆាប់ចាស់ជាងវ័យ ភាគច្រើន ហើយបើមានរបួស/ដំបៅអីក៏អត់ងាយជាដែរ ចំពោះអ្នកដែលមានជំងឺ Psoriasis នឹងកាន់តែធ្ងន់។
-ទម្លាប់លុបលាងមុខជាប្រចាំថ្នមៗ ទាំងក្រោយក្រោកពីគេង មុនចូលគេង និងក្រោយការហាត់ប្រាណបែកញើសជាដើម។
-កុំឲ្យស្បែកស្ងួត៖ គួរញ៉ាំទឹកឲ្យបានច្រើន លាបឡេ ឬសារធាតុចិញ្ចឹមស្បែកឲ្យបានជាប់ជាប្រចាំ។
-កុំស្ត្រេស ពិបាកចិត្តច្រើនពេក ព្រោះអ្នកស្ត្រេសច្រើនគឺធ្វើឲ្យមុខឡើងខ្លាញ់ច្រើន និងបង្កបញ្ហាច្រើនដល់សុខភាពស្បែក។