សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ស្រីៗចូលដល់វ័យ៣០ឆ្នាំឡើង ត្រូវចេះតិចនិកថែទាំស្បែកកុំឲ្យជ្រីវជ្រួញ

ក្នុង​វ័យ​៣០​ឆ្នាំ​ឡើង​ទៅ គ្នា​យើង​ចាប់ផ្តើម​​លេចឡើង​នូវ​សញ្ញា​នៃ​ភាព​ចាស់ គឺ​ស្នាម​ជ្រីវជ្រួញ​តែ​ម្តង ហើយ​ស្បែក​ក៏​កាន់​តែ​ស្ងួត​ទៅៗ ព្រម​ទាំង​បាត់បង់​ភាព​យឺត​ថែម​ទៀត​ផង​។ ហេតុនេះ​ហើយ​ ការ​ថែទាំ​ស្បែក​ជា​ពិសេស​នៅ​ក្នុង​វ័យ​នេះ គឺ​ជា​រឿង​ចាំបាច់​បំផុត។ ខាង​ក្រោម​នេះ ជា​គន្លឹះ​ថែទាំ​ស្បែក​ប្រឆាំង​នឹង​ភាព​ចាស់ ដែល​ស្រី​ៗ​យើង​អាច​សាកល្បង​អនុវត្តន៍​បាន។ ១. ការពារ​ស្បែក​ពី​កម្តៅ​ថ្ងៃ កម្តៅ​ថ្ងៃ គឺ​ជា​កត្តា​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ស្បែក​ចាស់​ជាង​វ័យ។ អ៊ឹចឹងហើយ​ យើង​អាច​ការពារ​ស្បែក​ពី​កម្តៅ​ថ្ងៃ ដោយ​ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃដែល​មាន ​SPF៣០ ឬ​ខ្ពស់​ជាង​នេះ មិន​ថា​មេឃ​ក្តៅ ឬ​​ស្រទុំ​នោះ​ទេ។ បន្ថែម​ពី​នេះ វ៉ែនតា​ការពារ​កម្តៅ​ថ្ងៃ​ក៏​ជា​គ្រឿង​ការពារ​ដែល​មិន​អាច​ខ្វះ​បាន​ដែរ។ ២. ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់ ចូល​ដល់​វ័យ​៣០​ឆ្នាំ គ្នា​យើង​គួរ​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​​ប្រឆាំង​នឹង​ភាព​ចាស់​ ដោយ​ប្រើ​ហ្វូម​លាង​មុខ​គ្មាន​ជាតិ​កាត់​ ក្រែម​ផ្តល់​សំណើម​ ក្រែម​លាប​ភ្នែក ក៏​ដូចជា​សេរ៉ូម​ប្រឆាំង​នឹង​ភាព​ចាស់ ឬ​ក្រែម​លាប​ពេល​យប់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ជៀសវាង​ជក់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង ទន្ទឹម​នឹង​នេះ​ដែរ ការ​ជក់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​អាច​បណ្តាល​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ​ ព្រម​ទាំង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។ ដូច​នេះ យើង​គួរ​ជៀសវាង​ជក់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​នៅ​ក្នុង​កម្រិត​តិច​តួច ទើប​ជា​ការ​ប្រសើរ។ ៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ស្រី​ៗ​យើង​ភាគ​ច្រើន​ត្រូវ​ការ​គេង​ឲ្យ​បាន៨​ម៉ោង ដើម្បី​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ក៏​ដូចជា​ប្រឆាំង​នឹង​ស្នាម​ជ្រីវជ្រួញ ពីព្រោះ​ថា នៅ​ពេល​ដែល​យើង​គេង​លក់​ ស្បែក​នឹង​ធ្វើការ​ជួសជុល​ខ្លួន​ឯង ព្រម​ទាំង​បង្កើត​កោសិកា​ថ្មី។ ៥. របបអាហារ​សុខភាព របបអាហារ​សុខភាព​ ក៏​ជា​រឿង​សំខាន់​ដែរ​ ដើម្បី​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង។ ក្នុង​នោះ​ដែរ យើង​មិន​គួរ​រំលង​បន្លែ ផ្លែឈើ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ជំងឺមុន

ស្វែងរក សុខភាពស្បែក

ក្រចក

ម៉េចក្រចកប្រែជាពណ៌លឿង? ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ក្រចក​​ប្រែ​ទៅ​ជា​ពណ៌​លឿង​ អាច​បណ្តាល​មក​ពី​ការ​លាប​ថ្នាំ​ក្រចក​ច្រើន​ជ្រុល​ ឬ​ថែទាំ​ក្រចក​មិន​ត្រឹមត្រូវ។ យ៉ាង​ណា​មិញ ប្រសិន​បើ​គ្នា​យើង​ប្រឈម​នឹង​បញ្ហា​ក្រចក​ឡើង​ពណ៌​លឿង​ និង​​ស្រអាប់​​មិន​ភ្លឺ​រលោង អាច​ដោះស្រាយ​តាម​វិធី​ងាយ​ៗ​ខាង​ក្រោម​នេះ។ ១. ត្រាំ​ក្រចក​នៅ​ក្នុង​ទឹក​ក្រូច​ឆ្មារ ច្របាច់​ក្រូច​មួយ​ផ្លែ​ទៅ​ក្នុង​ចាន​គោម​ ដោយ​បន្ថែម​ទឹក​ត្រជាក់​​បន្តិច រួច​ត្រាំ​ម្រាម​ដៃ​​នៅ​ក្នុង​ទឹក​នោះ​រយៈពេល​ពីរ​បី​នាទី។ បន្ទាប់​មក​ ទុក​ឲ្យ​ស្ងួត​សិន​ ទើប​លាង​សម្អាត​ដៃ​ធម្មតា​។ ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​ក្រចក​ភ្លឺ​រលោង​ និង​កម្ចាត់​ជាតិ​ពណ៌​ចេញ​ពី​ក្រចក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ប្រើ​វីតាមីន​E ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​អាច​ប្រើ​អាហារ​បំប៉ន​ដែល​ផ្ទុក​វីតាមីន​E ដើម្បី​កម្ចាត់​បញ្ហា​ក្រចក​លឿង។ ក្រៅ​ពី​នេះ ការ​ម៉ាស្សា​ក្រចក​ជាមួយ​នឹង​ប្រេង​អាល់ម៉ុន​ដែល​សម្បូរ​​ទៅ​ដោយ​វីតាមីន​E ក៏​មាន​អត្ថប្រយោជន៍​ជួយ​កម្ចាត់​ស្នាម​ពណ៌​លឿង​នៃ​ក្រចក​ដូច​គ្នា។ ៣. ប្រើ​ថ្នាំ​ដុស​ធ្មេញ វិធីសាស្ត្រ​មួយ​ទៀត គឺ​លាប​ថ្នាំ​ដុស​ធ្មេញ​ស្តើង​នៅ​លើ​ក្រចក​ ដោយ​ទុក​ចោល​រយៈពេល​ប្រហែល​១០​នាទី។ ក្រោយ​មក​ យក​ច្រាស់​ដុស​ធ្មេញ ឬ​ច្រាស់​ដុស​ក្រចក​ មក​ត្រដុស​លើ​ក្រចក​ថ្នម​ៗ ដើម្បី​ឲ្យ​ក្រចក​ភ្លឺ​ថ្លា​ឡើង​វិញ។ ចុង​ក្រោយ​ គ្នា​យើង​ត្រូវ​ប្រើ​សំឡី​​ជូត​មុខ​សើម​ មក​សម្អាត​ក្រចក​ឲ្យ​បាន​ស្អាត​ល្អ។ [embed-health-tool-heart-rate] ៤. គន្លឹះ​ថែទាំ​អនាម័យ​ក្រចក ម៉ាស្សា​ក្រចក​ដៃ និង​ក្រចក​ជើង​ជាមួយ​ប្រេង​អូលីវ​ម្តង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ឲ្យ​ក្រចក​មាន​សុខភាព​ល្អ និង​ភ្លឺ​រលោង កាត់​តម្រឹម​ក្រចក​ជា​ទៀងទាត់ ប្រើ​សេរ៉ូម​ក្រចក​ ជៀសវាង​ប្រើ​ថ្នាំ​លាប​ក្រចក​​​ដែល​មាន​ពណ៌​ដិត​ខ្លាំង ជៀសវាង​ខាំ​ក្រចក​ លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ នៅ​ពេល​ដៃ​កខ្វក់ ទុក​ឲ្យ​ក្រចក​ស្ងួត និង​ស្អាត​ល្អ។ អត្ថបទគួរអាន៖ នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា? ជួបបញ្ហាសក់ឡើងប្រេង […]


ស្បែក

ដោះស្រាយបញ្ហាស្បែកស្រអាប់មិនភ្លឺថា្ល ជាមួយរូបមន្តម៉ាសឆៃថាវក្រហម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​គ្នា​យើង​ហត់នឿយ​នឹង​បញ្ហា​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា ទោះ​ជា​ប្រើ​ផលិតផល​អ្វី​ក៏​នៅ​តែ​មិន​បាត់​នោះ អាច​សាកល្បង​ប្រើ​ម៉ាស​បន្លែ​​​ទាំង​៣​រូបមន្ត​ ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​​ជំនាញ​ខាង​សើ​ស្បែក​។ ជាក់ស្តែង ឆៃថាវ​ក្រហម​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដែល​មាន​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​ស្បែក។ បន្លែ​មួយ​ប្រភេទ​នេះ អាច​ជួយ​រក្សា​ភាព​យឺត​នៃ​ស្បែក​ និង​ពន្យារ​ភាព​ចាស់។ អ៊ីចឹង​ហើយ​ ដើម្បី​បាន​ស្បែក​ភ្លឺ​ថ្លា ទន់​ម៉ត់​រលោង​ពី​ខាង​ក្នុង គ្នា​យើង​អាច​សាកល្បង​ប្រើ​រូបមន្ត​​ម៉ាស​ឆៃថាវ​ក្រហម​ទាំង​នេះ។ ១. ម៉ាស​ឆៃថាវ​ក្រហម និង​ការ៉ុត ម៉ាស​មួយ​នេះ អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្នុង​​រយៈពេល​២ ទៅ​៣​សប្តាហ៍​។ វិធី​ធ្វើ៖ លាយ​ទឹក​ឆៃថាវ​ក្រហម និង​ការ៉ុត​ក្នុង​បរិមាណ​ដូច​គ្នា រួច​​ចាក់​ចូល​ទៅ​ក្នុង​​ប្រដាប់​ដាក់​ទឹក​ឲ្យ​កក​ក្នុង​ទូរ​ទឹកកក។ ត្រដុស​ដុំ​ឆៃថាវ​ក្រហម និង​ការ៉ុត​ជា​រៀង​រាល់​ព្រឹក​នៅ​លើ​ស្បែក​ រួច​ទុក​ចោល​រយៈពេល​១០ ទៅ​១៥​នាទី ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។​ បន្ទាប់​មក​ លាប​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​ជា​ការ​ស្រេច។ [embed-health-tool-heart-rate] ២. ម៉ាស​ឆៃថាវ​ក្រហម និង​ទឹក​ដោះ​គោ​ជូរ ​​​​​​​​​​​​ចំណែក​ម៉ាស​ប្រភេទ​នេះ​វិញ មាន​តួនាទី​ជួយ​ឲ្យ​ស្បែក​ទន់​រលោង និង​​ក្មេង​ជាង​វ័យ។ វិធី​ធ្វើ៖ លាយ​ទឹក​ឆៃថាវ​ក្រហម​ចំនួន​៤​ស្លាបព្រា​បាយ និង​ទឹក​ដោះ​គោ​ជូរ​ចំនួន​៣​ស្លាបព្រា​បាយ លាប​នៅ​លើ​មុខ និង​ក ដោយ​ទុក​ចោល​រយៈពេល​១៥​នាទី លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ម៉ាស​ឆៃថាវ​ក្រហម និង​សំបក​ក្រូច ​ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​បែប​ធម្មជាតិ​ គ្នា​យើង​មិន​គួរ​រំលង​ម៉ាស​មួយ​ប្រភេទ​នេះ​ឡើយ។ វិធី​ធ្វើ៖ ចិត​សម្បក​ក្រូច រួច​លាង​ទឹក​ឲ្យ​ស្អាត សឹម​យក​ទៅ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​ រួច​កិន​ជា​ម្សៅ កិន​ម្សៅ​សម្បក​ក្រូច​ចំនួន​២​ស្លាបព្រា​បាយ និង​ទឹក​ឆៃថាវ​ក្រហម​ចំនួន​១​ស្លាបព្រា​បាយ លាប​នៅ​លើ​ផ្ទៃ​មុខ និង​ក រួច​ទុក​ចោល​រហូត​ដល់​ស្ងួត លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ត្រជាក់​​ជា​ការ​ស្រេច។ […]


ស្បែក

ចង់បានស្បែកមុខភ្លឺថ្លាក្មេងជាងវ័យ សាកល្បងរូបមន្តម៉ាសស្រ្តប៊ឺរី​ទាំង​៣នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តប៊ឺរី​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​ពន្យារ​ភាព​ចាស់។ បន្ថែម​ពី​នេះ​ ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក៏​សម្បូរ​ទៅ​ដោយ​អាស៊ីដ​Salicylic ដែល​អាច​ជួយ​ព្យាបាល​​មុន និង​ជំរុញ​ការ​ផលិត​ខូឡាជែន​នៃ​ស្បែក​ផង​ដែរ។ ​យ៉ាង​ណា​មិញ គ្នា​យើង​ខ្លះ​អាច​មាន​ប្រតិបត្តិ​អាលែកហ្ស៊ី​ជាមួយ​នឹង​ផ្លែ​ស្ត្រប៊ឺរី ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ឡើង​កន្ទួល ឬ​រលាក​ស្បែក​ ហេតុ​នេះ​ហើយ​ យើង​គួរ​សាក​លាប​នៅ​លើ​ស្បែក​​ជាមុន មុន​ពេល​ប្រើប្រាស់​រូបមន្ត​ម៉ាស​ផ្លែឈើ​ណា​មួយ។ ​​​១. ស្ត្រប៊ឺរី និង​ក្រូច​ឆ្មារ ម៉ាស​ប្រភេទ​នេះ​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​ និង​កម្ចាត់​បញ្ហា​ពណ៌​ស្បែក​មិន​ស្មើ​គ្នា។ ចូរ​​លាយ​ផ្លែ​ស្រ្តប៊ឺរី​ចំនួន​ពីរ​បី​ផ្លែ និង​​ទឹក​ក្រូច​ឆ្មារ​ចំនួន​១​ស្លាប​ព្រា​បាយ រួច​លាប​លើ​ផ្ទៃ​មុខ​រយៈពេល​១៥​នាទី សឹម​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ទឹក​ឃ្មុំ និង​ស្ត្រប៊ឺរី កិន​ស្ត្រប៊ឺរី​ចំនួន​ពីរ​បី​ផ្លែ​ដោយ​ប្រើ​សម រហូត​ក្លាយ​ជា​ល្បាយ រួច​បន្ថែម​ទឹក​ឃ្មុំ​ចំនួន​១​ស្លាបព្រា​បាយ និង​លាប​លើ​ផ្ទៃ​មុខ​រយៈពេល​១៥​នាទី បន្ទាប់​មក​​លាង​ជម្រះ​​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ ទឹក​ឃ្មុំ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​មាន​តួនាទី​ជា​ប្រឆាំង​នឹង​ជាតិ​ពុល​នៃ​ស្បែក​ និង​ការ​កើត​មុន។ [embed-health-tool-bmr] ​​៣. ​ស្ត្រប៊ឺរី និង​ម្សៅ​កាកាវ ចំណែក​រូបមន្ត​ម៉ាស​មុខ​ដ៏​ពេញនិយម​មួយ​ទៀត គឺ​ល្បាយ​ស្រ្តប៊ឺរី​ជាមួយ​នឹង​ម្សៅ​កាកាវ និង​ទឹក​ឃ្មុំ​មួយ​ស្លាបព្រា​បាយ។ ចូរ​លាប​លើ​ផ្ទៃ​មុខ​រយៈពេល​១៥​នាទី រួច​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ រូបមន្ត​មួយ​នេះ អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ទន់​រលោង។ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ គ្នា​យើង​អាច​លាប​ម៉ាស​ផ្លែឈើ​នេះ ម្តង​ ឬ​២​ដង​ក្នុង​មួយ​សប្តាហ៍ ទើប​ជា​ការ​ប្រសើរ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា? កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ […]


ស្បែក

ស្បែកខ្លាញ់គួរថែមុខបែបណាកុំឲ្យឡើងមុន ឬកាន់តែឡើងខ្លាញ់?

ស្រីៗ​ដែល​មាន​ស្បែក​ខ្លាញ់​ តែង​ប្រឈម​នឹង​ការ​ឡើង​ខ្លាញ់​ច្រើន​​ជ្រុល​​ ដែល​នាំ​ឲ្យ​ផ្ទៃ​មុខ​កើត​មាន​បញ្ហា​មួយ​ចំនួន​ ដូចជា​កើត​មុន​ រន្ធ​ញើស​ធំ ឬ​ស្ទះ​រន្ធ​ញើស។ល។ ម្យ៉ាង​វិញ​ទៀត ជាតិ​ពុល និង​ធូលី​ដី​ ក៏​អាច​បង្ក​ឲ្យ​កើត​មាន​កន្ទួល​ពកតូច​ៗនៅ​លើ​ស្បែក​ផង​ដែរ។ យ៉ាង​ណា​មិញ ដើម្បី​គ្រប់គ្រង​ការ​ផលិត​ខ្លាញ់​ឲ្យ​បាន​ល្អ គ្នា​យើង​ដែល​មាន​ស្បែក​ខ្លាញ់​គួរ​អនុវត្តន៍​តិចនិក​ថែរក្សា​​ស្បែក​​ដូច​ខាងក្រោម។ ១. សម្អាត​ស្បែក ពិត​ណាស់ ដើម្បី​គ្រប់គ្រង​ជាតិ​ខ្លាញ់​ដែល​លើស​ យើង​ចាំបាច់​ត្រូវ​​សម្អាត​ស្បែក​ឲ្យ​បាន​ស្អាត​ល្អ ដោយ​លាង​មុខ​ចំនួន​​២​ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ។ ជាមួយ​គ្នា​នេះ​ដែរ យើង​គួរ​ជ្រើសរើស​ហ្វូម​លាង​មុខ​ណា​ដែល​គ្មាន​ជាតិ​ខ្លាញ់ (Oil-free) និង​​មាន​សារធាតុ​ផ្សំ​​ដូចជា​Salicylic Acid, Tea tree oil រមៀត និង​ទឹក​ឃ្មុំ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ជម្រុះ​កោសិកា​ចាស់ វិធីសាស្ត្រ​ដ៏​សំខាន់​មួយ​​ទៀត គឺ​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ចំនួន​១​ដង ឬ​២​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ធានា​ថា​ស្បែក​របស់​យើង​​​ជៀស​ផុត​ពី​ការ​កើត​មុន​គ្រប់​ប្រភេទ ក៏​ដូចជា​ជួយ​ឲ្យ​ស្បែក​មុខ​កាន់​តែ​ភ្លឺ​ស្រស់ថ្លា។ [embed-health-tool-bmr] ៣. ប្រើ​ទឹក​ជូត​មុខ​ដែល​គ្មាន​ជាតិ​អាកុល​ជា​រៀង​រាល់​ថ្ងៃ ការ​ជូត​សម្អាត​មុខ​ជា​រៀង​រាល់​ថ្ងៃ អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស និង​ធូលី​ដី​ចេញ​ពី​ស្បែក​របស់​យើង​បាន។ ដូច្នេះ​ហើយ គ្នា​យើង​មិន​គួរ​រំលង​ដំណាក់កាល​មួយ​នេះ​ទេ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា? កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក […]


ស្បែក

ម៉ាសផ្លែឈើបីប្រភេទ ជួយឲ្យស្បែកទន់ម៉ត់រលោង គួរឲ្យចង់ស្ទាបអង្អែល

ផ្លែឈើ​សម្បូរ​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម​ជា​ច្រើន​ ​រួម​មាន​វីតាមីន​ និង​ជាតិ​រ៉ែ​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ និង​សម្រស់។ ដូច្នេះ​ហើយ ទើប​ម៉ាស​ផ្លែឈើ​ មាន​គុណប្រយោជន៍​ខ្ពស់ ដោយ​​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្រស់ថ្លា និង​​ទន់​រលោង។ ខាង​ក្រោម​នេះ ជា​រូបមន្ត​ម៉ាស​ផ្លែឈើ​ងាយ​ៗ ដែល​គ្នា​យើង​អាច​សាកល្បង​បាន​ដោយ​ខ្លួន​ឯង។ [embed-health-tool-bmr] ១. ល្ហុង​ និង​ទឹក​ឃ្មុំ ល្ហុង​​ផ្ទុក​ទៅ​ដោយ​វីតាមីន​A និង​អង់ស៊ីម​ដែល​ជួយ​ជម្រុះ​កោសិកា និង​កម្ចាត់​ចោល​កោសិកា​ចាស់ៗ។ ផ្លែឈើ​មួយ​ប្រភេទ​នេះ ក៏​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ដែល​ជួយ​កម្ចាត់​មុន​ កាត់បន្ថយ​ស្លាកស្នាម​នៃ​ស្បែក​ ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ និង​ភ្លឺ​ថ្លា​។ គ្នា​យើង​អាច​​លាយ​ល្បាយ​​ល្ហុង​ពីរចំណិត​ដែល​កិន​ម៉ត់​ល្អ​ ជាមួយ​នឹង​​ទឹក​ឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ ​ដោយ​លាប​នៅ​លើ​ស្បែក​​មុខ រួច​​ទុក​ចោល​​រយៈ​ពេល​ពី​១៥ ទៅ​២០​នាទី ទើប​លាង​ជម្រះ​ដោយ​ទឹក​ត្រជាក់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ម៉ាស​ចេក ពិត​ណាស់​ ចេក​ផ្ទុក​ទៅ​ដោយ​វីតាមីន​B6 វីតាមីន​C ប៉ូតាស្យូម​ និង​សារជាតិចិញ្ចឹម​ផ្សេង​ទៀត ដែល​មាន​គុណសម្បត្តិ​ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​អាច​ជួយ​កម្ចាត់​ស្នាម​ជាំ និង​ការពារ​ស្បែក​ពី​​ការ​បំផ្លាញ​ដោយ​កម្តៅ​ថ្ងៃ។ របៀប​ធ្វើ​ម៉ាស​ចេក គឺ​​ត្រូវ​លាយ​​ល្បាយ​ចេក​ដែល​កិន​ម៉ត់​កន្លះ​ផ្លែ​ ទឹក​ឃ្មុំ​កន្លះ​ស្លាបព្រា​កាហ្វេ និង​ទឹក​ក្រូច​ឆ្មារ​មួយ​ស្លាបព្រា​កាហ្វេ ដោយ​យក​មក​លាប​នៅ​លើ​ស្បែក​ និង​ទុក​ចោល​រយៈពេល​ប្រមាណ​២០​នាទី សឹម​លាង​ជម្រះ​ចេញ។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្ងួត និង​ងាយ​ប្រតិកម្ម​មិន​គួរ​ប្រើ​ទឹក​ក្រូច​ឆ្មារ​ឡើយ។ ​​៣. ម៉ាស​សំបក​ក្រូច សំបក​ក្រូច​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ក៏​ដូចជា​វីតាមីន​C ដែលអាចការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កម្តៅ​ថ្ងៃ […]


ស្បែក

ហាត់ប្រាណនៅរដូវរងា? គួរចេះតិចនិកថែទាំស្បែកទាំង៦នេះ

ពិត​ណាស់​ សុខភាព​ និង​សម្រស់​ដើរ​ទន្ទឹម​គ្នា អីចឹង​ហើយ​ ស្រប​ពេល​ដែល​គ្នា​​យើង​ហាត់ប្រាណ​ដើម្បី​រក្សា​ទម្ងន់​ខ្លួន​ និង​ពង្រឹង​សុខភាព​ទាំង​មូល យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សម្រស់​ផង​ដែរ។ ជាក់ស្ដែង ការ​បែក​ញើស​ និង​ក្រហាយ​ស្បែក​ អំឡុង​ពេល​ហាត់ប្រាណ អាច​បណ្ដាល​ឲ្យ​ស្បែក​ក្រហម​ ឬ​កើត​មុន​ ជា​​ពិសេស​នៅ​ក្នុង​រដូវ​រងា​តែ​ម្ដង​ ពីព្រោះ​ស្បែក​របស់​ស្រី​ៗ​មួយ​ចំនួន​ចាប់ផ្ដើម​ស្ងួត​ខ្លាំង។ ដូច​នេះ ​អ្នក​ដែល​ហាត់ប្រាណ​ជា​ប្រចាំ ជួយ​តែ​អនុវត្ត​វិធីសាស្ត្រ​ទាំង​នេះ ដើម្បី​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​​ពី​បញ្ហា​ផ្សេង​ៗ។ ១. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ក្នុង​រដូវ​រងា គ្នា​យើង​តែង​ញ៉ាំ​ទឹក​តិច​ជាង​មុន ប៉ុន្តែ​ក្នុង​ករណី​ដែល​​បែក​ញើស​ច្រើន​ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​ស្បែក​ភ្លឺ​ថ្លា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. សម្អាត​ស្បែក ក្រោយ​ហាត់ប្រាណ​រួច អ្វី​ដែល​យើង​មិន​គួរ​រំលង​នោះ គឺ​ការ​កម្ចាត់​ធូលី​ដី​ចេញ​ពី​ស្បែក​មុខ ដោយ​ការ​​លាង​សម្អាត​​ឲ្យ​បាន​ស្អាត​ល្អ។ បន្ថែម​ពី​នេះ ការ​លាង​សម្អាត​ផ្ទៃ​មុខ​មុន​ចូល​គេង គឺ​ជា​រឿង​ដែល​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ។ ៣. ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ទន្ទឹម​នឹង​នេះ​ដែរ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ការពារ​ស្បែក​របស់​យើង​ពី​កាំ​រស្មី​យូវី ដែល​អាច​បំផ្លាញ​ស្បែក​ ទោះ​បី​ជា​អាកាសធាតុ​ត្រជាក់​ក៏​ដោយ។ ៤. ប្រើ​ក្រែម​ផ្ដល់​សំណើម ការ​បែក​ញើស​ អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ខ្សោះ​ជាតិ​ទឹក​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ផ្ដល់​សំណើម​ដល់​ស្បែក​ជា​ប្រចាំ។ [embed-health-tool-bmi] ៥. ញ៉ាំ​ពពួក​អូមេហ្គា​៣ បន្ថែម​ពី​នេះ យើង​គួរ​តែ​បង្កើន​ការ​ញ៉ាំ​ពពួក​អូមេហ្គា​៣ ដើម្បី​រក្សា​ភាព​យឺត​នៃ​ស្បែក​ ព្រម​ទាំង​​អាច​គ្រប់គ្រង​ការ​ផលិត​ជាតិ​ប្រេង និង​កាត់បន្ថយ​បញ្ហា​កើត​មុខ​ ដែល​បណ្ដាល​មក​ពី​​​ការ​បែក​ញើស​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ពពួក​អូមេហ្គា​៣​មាន​ដូចជា​ ត្រី​សាម៉ុន ស៊ុត ផ្លែ​បឺរ […]


ស្បែក

រើសទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគម៉េចទើបមិនប៉ះពាល់ស្បែក?

ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគជាជម្រើសងាយស្រួលដែលអាចការពារយើងពីការឆ្លងនិងចម្លងជំងឺ ប៉ុន្តែភាគច្រើនយើងតែងសង្កេតឃើញថា ក្រោយពេលលាងដៃញឹកញាប់ជាមួយទឹកលាងសម្អាត​ដៃនិងកម្ចាត់​មេរោគ ស្បែកដៃរបស់យើងប្រែជាស្ងួត ហើយអ្នកខ្លះអាចមានប្រតិកម្ម​ស្បែក​ទៀតផង។ អីចឹងដើម្បីកុំឱ្យមានបញ្ហាស្បែក យើងគួរជ្រើសរើស​ទឹកលាងសម្អាតដៃ​និងកម្ចាត់មេរោគ​បែបម៉េច? ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលមានសុវតិ្ថភាពចំពោះស្បែក​ដៃ​គួរតែ ១. មានភាពណឺត (Neutral pH) ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលមានភាពណឺតមានកម្រិត PH ស្មើ ៧។ កម្រិត PH ជា​រង្វាស់​ពីលេខ ០ ដល់លេខ ១៤ ដែលបញ្ជាក់ពីជាតិអាស៊ីដឬបាសមានក្នុងផលិតផលណាមួយ។ បើកម្រិត PH ធំជាង ៧ មានន័យថា ផលិតផលនោះមានជាតិបាស ហើយកម្រិត PH កាន់តែធំ ជាតិបាសកាន់តែខ្លាំង។ ផ្ទុយមកវិញបើកម្រិត PH តូចជាង ៧ មាន​ន័យថា ផលិតផលនោះ​មានជាតិ​អាស៊ីដ ហើយកម្រិត PH កាន់តែតូច ជាតិ​អាស៊ីដកាន់តែខ្លាំង។ ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគមានភាពណឺតមិនមានជាតិកាត់ខ្លាំងទេ មានន័យថាអាចកម្ចាត់​មេរោគ​បានល្អតែមិនធ្វើឱ្យស្បែកដៃស្ងួត​ឬរលាក។ ២. គ្មាន Alkali Alkali ជាសារធាតុដែលយើងប្រើផ្សំជាមួយទឹកដើម្បីផលិតជាសាប៊ូ។ បើទឹកលាងសម្អាតដៃនិង​កម្ចាត់​មេរោគ​មានផ្ទុក Alkali មានន័យថាមានកម្រិត PH ធំជាង ៧ ក៏មានន័យថាមាន​ផ្ទុកជាតិ​បាស​ដែរ។ ទឹកលាង​សម្អាត​ដៃនិងកម្ចាត់មេរោគដែលមានជាតិបាស មានជាតិកាត់ខ្លាំង អាចបណ្តាល​ឱ្យ​ស្បែក​ដៃរបស់យើងស្ងួតនិងរលាក។ ៣. បានធ្វើតេស្តលើស្បែក […]


ស្បែក

តិចនិកមួយ​ចំនួន ជួយឲ្យ​រាងកាយផលិតខូឡាជែនសម្រាប់សុខភាពស្បែក

ខូឡាជែនគឺជាប្រូតេអ៊ីនម្យ៉ាងដែលរាងកាយរបស់យើងអាចផលិតបានដោយខ្លួនឯង។ ខូឡាជែន មានអត្ថប្រយោជន៍ចំពោះសុខភាពច្រើន ច្រើន​យ៉ាង មាន​ដូច​ជា៖  ធ្វើឲ្យស្បែកភ្លឺថ្លា  ជួយឆ្អឹងឲ្យរឹងមាំ  កាត់បន្ថយការឈឺចាប់តាមសន្លាក់  បង្កើនម៉ាសសាច់ដុំ  ជួយព្យាបាលរបួស ជួយឲ្យធ្មេញរឹងមាំ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ខាងក្រោមជាវិធីជួយឲ្យរាងកាយអាចការពារ និង ផលិតខូឡាជែនបានដោយខ្លួនឯង៖ ១.ហាត់ប្រាណលើកទម្ងន់ ការហាត់ប្រាណលើកទម្ងន់ជួយជំរុញឲ្យរាងកាយផលិតខូឡាជែនក្នុងស្បែកបានល្អ ពិសេសពេលដែលស្បែកត្រូវទាញបន្ដឹងដោយសារ​រាងកាយខំប្រឹងបញ្ចេញថាមពល។ ការ​ហាត់ប្រាណនេះ អាចជួយបន្ដឹងស្បែក កាត់បន្ថយភាពជ្រីវជ្រួញដែលបណ្តាលមកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ ឬកត្តាផ្សេងៗទៀត។ ការសិក្សាបានបង្ហាញថា អ្នកហាត់ប្រាណលើកទម្ងន់បានចាប់ពី២០សប្ដាហ៍ឡើង អាចជួយឲ្យការផលិតខូឡាជែនក្នុងស្បែករឹងមាំជាងអ្នកមិនបានហាត់។ ២.ការពារខ្លួនពីកម្ដៅថ្ងៃ កម្ដៅ UV ព្រះអាទិត្យអាចបំផ្លាញខូឡាជែនក្នុងស្បែក ធ្វើស្បែកមានសភាពស្ងួត ស្វិត ជ្រីវជ្រួញចាស់ជាងវ័យ។ ដូច្នេះវិធីល្អបំផុតយើងត្រូវការពារស្បែកពីពន្លឺព្រះអាទិត្យឲ្យបាន មិនថាតាមវិធីណានោះទេ។ ការអនវុត្ដវិធីកាត់បន្ថយកម្ដៅពីពន្លឺព្រះអាទិត្យក៏ជួយ​ដល់ការផលិតប្រូតេអ៊ីននេះបានដែរ។ ៣.គេងឲ្យបានគ្រប់គ្រាន់ ការគេងបានគ្រប់គ្រាន់ក៏ជួយឲ្យរាងកាយអាចផលិតខូឡាជែនបានដែរ។ ព្រោះពេលយើងសម្រាក រាងកាយនឹងបញ្ចេញអ័រម៉ូនជាច្រើនប្រភេទជំនួយដល់ការលូតលាស់កោសិកា និង ជួយជម្រុះកោសិការចាស់ បង្កើតកោសិកាថ្មី។ ពិសេសពពួកសរសៃខូឡាជែនត្រូវបង្កើតឡើងវិញជាថ្មីជួយតភ្ជាប់កោសិកាស្បែក កាត់បន្ថយភាពជ្រួញ និង ធ្វើឲ្យស្បែកមានសំណើម។ ម្យ៉ាងវិញទៀត ការគេងបានគ្រប់គ្រាន់អាចជួយកាត់បន្ថយស្ដ្រេសបានល្អ។ ៤.ញ៉ាំគ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិជាប្រភពអាហារសម្បូរសារជាតិចិញ្ចឹមជំនួយដល់សុខភាពយ៉ាងច្រើន ក្នុងនោះមានពពួកប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា៣ និងជាតិរ៉ែ។ សារជាតិសំខាន់ៗទាំងនេះជួយការពាររាងកាយពីផលប៉ះពាល់ដោយអុកស៊ីតកម្មដែលបំផ្លាញ់ខូឡាជែននៅក្នុងស្បែក។ គ្រាប់ធញ្ញជាតិមានដូចជា គ្រាប់ជី គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ស្វាយចន្ទីជាដើម។ [embed-health-tool-bmi] ៥.ញ៉ាំបន្លែ ផ្លែឈើ បន្លែផ្លែឈើជាប្រភពអាហារសម្បូរវីតាមីន […]


បញ្ហាស្បែកផ្សេងទៀត

ដោះស្រាយបញ្ហាក្លិនក្លៀក ជាមួយនឹងគន្លឹះងាយៗទាំង៤​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នា​យើង​ណា​ខ្លះ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​​ក្លិន​ក្លៀក​មិន​ល្អ? ពិត​ណាស់ នៅ​ពេល​ដែល​យើង​ខ្វះ​ការ​ថែទាំ​អនាម័យ​នៅ​​បរិវេណ​ក្លៀក​​ នោះ​នឹង​បង្ក​ឲ្យ​កើត​មាន​បញ្ហា​ក្លិន​ក្លៀក ហើយ​ក៏​ជា​ហេតុ​នាំ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​មិន​ហ៊ាន​នៅ​ជិត​អ្នក​​ផ្សេង​ទៀត​ដែរ​។ យ៉ាង​ណា​មិញ​ យើង​អាច​ដោះស្រាយ​បញ្ហា​ក្លិន​ក្លៀក​បាន​ ដោយ​គ្រាន់​តែ​អនុវត្តន៍​តាម​​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ១. ​ជ្រើសរើស​សំលៀក​បំពាក់​ធ្វើ​ពី​កប្បាស ប្រសិន​បើ​យើង​ចង់​កម្ចាត់​បញ្ហា​ក្លិន​ក្លៀក​មិន​ល្អ យើង​គួរ​ជៀសវាង​ស្លៀក​សំលៀកបំពាក់​ដែល​រឹប​តឹង​ពេក​ និង​ជ្រើសរើស​សំលៀកបំពាក់​ដែល​ធ្វើ​ពី​កប្បាស​ ដើម្បី​ជួយ​ស្រូប​ញើស​ ក៏​ដូចជា​កាត់បន្ថយ​ក្លិន​ខ្លួន។ ២. ជម្រុះ​រោម​ក្លៀក​ ទន្ទឹម​នឹង​នេះ​ដែរ រោម​ក្លៀក​ក៏​រួម​ចំណែក​ដល់​ការ​លូតលាស់​នៃ​​ពពួក​បាក់តេរី​ និង​​ជំរុញ​​ការ​បែក​ញើស​កាន់​តែ​ច្រើន។ ដូច្នេះ​ហើយ យើង​គួរ​ជម្រុះ​រោម​ត្រង់​បរិវេណ​នោះ​ចេញ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. ជៀសវាង​ពពួក​អាហារ​ដែល​មាន​ក្លិន​ឈួល ពិត​ណាស់​ អាហារ​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ដល់​ក្លិន​ក្លៀក និង​រាងកាយ​ទាំង​មូល។ ហេតុ​នេះ​ហើយ ​គ្នា​យើង​គួរ​ជៀសវាង​អាហារ​ដែល​មាន​ក្លិន​ឈួល​មួយ​ចំនួន​ ដូចជា​ម្ទេស ខ្ទឹម​ស ឬខ្ទឹម​បារាំង ពីព្រោះ​អាហារ​ទាំង​នោះ​ មាន​សារធាតុ​ស្ពាន់ធ័រ​ខ្ពស់​ដែល​អាច​​ចូល​ទៅ​ក្នុង​ឈាម​ ហើយ​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​ និង​ញើស​មាន​ក្លិន​មិន​ល្អ។ [embed-health-tool-heart-rate] ៤. ប្រើ​សាប៊ូ​ប្រឆាំង​នឹង​បាក់តេរី ដូច​គ្នា​នេះ​ដែរ គ្នា​យើង​ខ្លះ​មាន​ក្លិន​ខ្លួន​ខ្លាំង ស្រប​ពេល​ដែល​ខ្លះ​ទៀត​មាន​ស្បែក​ងាយ​ប្រតិកម្ម និង​តែងតែ​​ប្រឈម​បញ្ហា​​អាលែកហ្ស៊ី ឬ​រលាក​ស្បែក។ ក្នុង​ករណី​នេះ យើង​អាច​សាកល្បង​ប្រើ​ប្រភេទ​សាប៊ូ​ប្រឆាំង​នឹង​បាក់តេរី ឬ​​ម្សៅ​ហ៊ុយ​​ប្រភេទ​ស្រាល​ ដើម្បី​​ការពារ​ផ្សិត និង​ជួយ​ស្រូប​ញើស​បាន​ល្អ។ អត្ថបទគួរអាន៖ នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា? ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើ​អាហារប៉ុន្មានប្រភេទនេះ ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យ​មាន​បញ្ហាទាំង […]


ស្បែក

បញ្ហាចាស់មុនវ័យបណ្តាលមកពីកត្តាអ្វីខ្លះ? អាចបង្ការបានអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ រាងកាយ​យើង​តែងតែ​វិវត្ត​ទៅ​តាម​ពេលវេលា​ជានិច្ច។ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ប្រឈម​នឹង​បញ្ហា​ចាស់​មុន​អាយុ​ផង​ដែរ។ តើ​កត្តា​អ្វី​ខ្លះ​នាំ​ឲ្យ​មាន​បញ្ហា​ទាំង​នេះ? គួរ​ការពារ​បែប​ណា? សញ្ញា​ទូទៅ​ទាំង​នេះ​ ​បង្ហាញ​ថា​យើង​​ឆាប់​ចាស់​មុន​អាយុ​​៖ ស្បែក​ប្រែប្រួល​ ដូចជា​មាន​ស្នាម​ជ្រីវជ្រួញ ស្ងួត មាន​ស្នាម​អុជ​ខ្មៅ និង​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​នៅ​ជុំវិញ​ថ្ពាល់ ជ្រុះ​សក់ ឬ​សក់​ស្កូវ ផត​ថ្ពាល់ កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​ចាស់​មុន​វ័យ? ការ​ប៉ះពាល់​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ ឬ​ពន្លឺ​ឧបករណ៍​អេឡិចត្រូនិក​ដូចជា​ទូរស័ព្ទ​ដៃ ជក់​បារី របប​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ផឹក​គ្រឿង​ស្រវឹង​ច្រើន​ គេង​មិន​គ្រប់គ្រាន់ ស្រ្តេស ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! យើង​អាច​កែខៃ​បញ្ហា​ចាស់​មុន​វ័យ​ដោយ​វិធី​ណា​? ដើម្បី​បញ្ចៀស​បញ្ហា​ចាស់​មុន​វ័យ​ គ្នា​យើង​គួរ​​តែ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ឲ្យ​បាន​ប្រសើរ​​ជាង​មុន​ ឬ​អាច​ជ្រើសរើស​​យក​ការ​ព្យាបាល​​តាម​បច្ចេកវិទ្យា​ទំនើប​ដូចជា៖ ការ​ចាក់​Fillers ការ​វះកាត់​ទាញមុខ ការ​ជួសជុល​ស្បែក​មុខ​ដោយ​ម៉ាស៊ីន​ឡាស៊ែរ ។ [embed-health-tool-heart-rate] យើង​អាច​បញ្ឈប់​ ឬ​បញ្ចៀស​បញ្ហា​ចាស់​មុន​វ័យ​បាន​អត់? ជាក់ស្ដែង កត្តា​បរិស្ថាន និង​បែបបទ​រស់នៅ​ប្រចាំ​ថ្ងៃ អាច​ធ្វើ​ឲ្យ​យើង​ចាស់​​មុន​វ័យ​ ប៉ុន្តែ​យើង​ក៏​អាច​បញ្ឈប់​ ឬ​បញ្ចៀស​បញ្ហា​​មួយ​នេះ​បាន​ ដោយ៖ ការពារ​ស្បែក​​​ដោយ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ទោះ​ជា​យើង​នៅ​ក្នុង​ម្លប់​ក៏​ដោយ ព្រម​ទាំង​ជ្រើសរើស​ប្រភេទ​ក្រែម​ដែល​មាន​SPFយ៉ាង​ហោច​ណាស់​៣០ ឬ​ខ្ពស់​ជាង​នេះ។ បន្ថែម​ពី​នេះ យើង​គួរ​ពាក់​មួក ស្លៀក​សំលៀកបំពាក់​បិទ​ជិត ជាមួយ​នឹង​វ៉ែនតា​​ការពារ​កម្ដៅ​ថ្ងៃ។ បញ្ឈប់​ការ​ជក់​បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល។ ផ្ទុយ​មក​វិញ គ្នា​យើង​គួរ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​។ កាត់បន្ថយ​គ្រឿង​ស្រវឹង និងត្រូវ​ហាត់ប្រាណ​ជា​ទៀងទាត់ លើស​ពី​នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ