សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ស្រីៗចូលដល់វ័យ៣០ឆ្នាំឡើង ត្រូវចេះតិចនិកថែទាំស្បែកកុំឲ្យជ្រីវជ្រួញ

ក្នុង​វ័យ​៣០​ឆ្នាំ​ឡើង​ទៅ គ្នា​យើង​ចាប់ផ្តើម​​លេចឡើង​នូវ​សញ្ញា​នៃ​ភាព​ចាស់ គឺ​ស្នាម​ជ្រីវជ្រួញ​តែ​ម្តង ហើយ​ស្បែក​ក៏​កាន់​តែ​ស្ងួត​ទៅៗ ព្រម​ទាំង​បាត់បង់​ភាព​យឺត​ថែម​ទៀត​ផង​។ ហេតុនេះ​ហើយ​ ការ​ថែទាំ​ស្បែក​ជា​ពិសេស​នៅ​ក្នុង​វ័យ​នេះ គឺ​ជា​រឿង​ចាំបាច់​បំផុត។ ខាង​ក្រោម​នេះ ជា​គន្លឹះ​ថែទាំ​ស្បែក​ប្រឆាំង​នឹង​ភាព​ចាស់ ដែល​ស្រី​ៗ​យើង​អាច​សាកល្បង​អនុវត្តន៍​បាន។ ១. ការពារ​ស្បែក​ពី​កម្តៅ​ថ្ងៃ កម្តៅ​ថ្ងៃ គឺ​ជា​កត្តា​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ស្បែក​ចាស់​ជាង​វ័យ។ អ៊ឹចឹងហើយ​ យើង​អាច​ការពារ​ស្បែក​ពី​កម្តៅ​ថ្ងៃ ដោយ​ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃដែល​មាន ​SPF៣០ ឬ​ខ្ពស់​ជាង​នេះ មិន​ថា​មេឃ​ក្តៅ ឬ​​ស្រទុំ​នោះ​ទេ។ បន្ថែម​ពី​នេះ វ៉ែនតា​ការពារ​កម្តៅ​ថ្ងៃ​ក៏​ជា​គ្រឿង​ការពារ​ដែល​មិន​អាច​ខ្វះ​បាន​ដែរ។ ២. ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់ ចូល​ដល់​វ័យ​៣០​ឆ្នាំ គ្នា​យើង​គួរ​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​​ប្រឆាំង​នឹង​ភាព​ចាស់​ ដោយ​ប្រើ​ហ្វូម​លាង​មុខ​គ្មាន​ជាតិ​កាត់​ ក្រែម​ផ្តល់​សំណើម​ ក្រែម​លាប​ភ្នែក ក៏​ដូចជា​សេរ៉ូម​ប្រឆាំង​នឹង​ភាព​ចាស់ ឬ​ក្រែម​លាប​ពេល​យប់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ជៀសវាង​ជក់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង ទន្ទឹម​នឹង​នេះ​ដែរ ការ​ជក់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​អាច​បណ្តាល​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ​ ព្រម​ទាំង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។ ដូច​នេះ យើង​គួរ​ជៀសវាង​ជក់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​នៅ​ក្នុង​កម្រិត​តិច​តួច ទើប​ជា​ការ​ប្រសើរ។ ៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ស្រី​ៗ​យើង​ភាគ​ច្រើន​ត្រូវ​ការ​គេង​ឲ្យ​បាន៨​ម៉ោង ដើម្បី​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ក៏​ដូចជា​ប្រឆាំង​នឹង​ស្នាម​ជ្រីវជ្រួញ ពីព្រោះ​ថា នៅ​ពេល​ដែល​យើង​គេង​លក់​ ស្បែក​នឹង​ធ្វើការ​ជួសជុល​ខ្លួន​ឯង ព្រម​ទាំង​បង្កើត​កោសិកា​ថ្មី។ ៥. របបអាហារ​សុខភាព របបអាហារ​សុខភាព​ ក៏​ជា​រឿង​សំខាន់​ដែរ​ ដើម្បី​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង។ ក្នុង​នោះ​ដែរ យើង​មិន​គួរ​រំលង​បន្លែ ផ្លែឈើ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ជំងឺមុន

ស្វែងរក សុខភាពស្បែក

ស្បែក

ស្រីៗណាខ្លះជួបបញ្ហាស្បែកស្ងួត និងរបក? កំហុសទាំង៤ គួរចៀសវាង

​​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ស្រាប់​ អាច​​មាន​អាការៈ​រមាស់​ និង​របក​​ ​ជា​ពិសេស​នៅ​រដូវ​រងា​តែ​ម្ដង។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ស្វែង​យល់​ពី​វិធី​ថែទាំ​ស្បែក​ដែល​ត្រឹមត្រូវ ក៏​ដូចជា​ជៀសវាង​កំហុស​ឆ្គង​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្ងួត​ខ្លាំង។ កំហុស​ឆ្គង​ទាំង​៤​គួរ​ជៀសវាង ១. ​ញ៉ាំ​គ្រឿង​ស្រវឹង​​ច្រើន​ជ្រុល ពិត​ណាស់​ គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​យើង​ខ្សោះ​ជាតិ​ទឹក​កាន់​តែ​ធ្ងន់ធ្ងរ និង​អាច​បង្ក​​ជា​ផល​ប៉ះពាល់​ដល់​ស្បែក​​ដូច​គ្នា។ ដូច្នេះ​ហើយ​ ដើម្បី​បញ្ចៀស​បញ្ហា​ស្បែក​ស្ងួត គ្នា​យើង​គួរ​ញ៉ាំ​ទឹក​​ឲ្យ​បាន​ញឹកញាប់ ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​២. មិន​ញ៉ាំ​​ត្រី ទន្ទឹម​នឹង​នេះ​ដែរ ត្រី​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​ធម្មជាតិ​ ដែល​មិន​ត្រឹម​តែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​សុខភាព​ស្បែក​ផង​ដែរ។ គ្នា​យើង​គួរ​បញ្ចូល​ត្រី​​ដែល​មាន​ខ្លាញ់​ ដូចជា​ត្រី​សាម៉ុន​ ត្រី​សាឌីន និង​ត្រី​ធូណា​ ក្នុង​របប​អាហារ​ ដើម្បី​ជួយ​ទ្រទ្រង់​រាងកាយ​ និង​សម្រស់​របស់​យើង​ឲ្យ​កាន់​តែ​ភ្លឺ​ថ្លា។ [embed-health-tool-heart-rate] ៣. មិន​ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង ចំណែក​ឯ​ស៊ុត​ផ្នែក​ពណ៌​លឿង សម្បូរ​ទៅ​ដោយ​វីតាមីន​D ​ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​នៃ​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ៤. ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់ គ្នា​យើង​ដឹង​អត់​ថា នៅ​ពេល​ដែល​រាងកាយ​យើង​ខ្សោះ​ជាតិ​ទឹក​ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​យ៉ាង​ធ្ងន់ធ្ងរ ដោយ​​អាច​នាំ​ឲ្យ​ស្បែក​យារ​ធ្លាក់​ មាន​ស្នាម​ផ្នត់​ និង​ស្នាម​ជ្រីវជ្រួញ​​មុន​វ័យ​ថែម​ទៀត​ផង។​​​ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗ​យើងចែកគ្នាដឹង


ជំងឺមុន

មុនអ័រម៉ូនបង្កឡើងដោយកត្តាអ្វីខ្លះ? ដោះស្រាយបែបណា?

​មុន​អ័រម៉ូន​ ច្រើនកើត​ឡើង​លើ​អ្នក​មាន​​វ័យ​នៅ​ចន្លោះ​អាយុ​២០​ឆ្នាំ ដល់​៥០​ឆ្នាំ​ និង​មាន​ទម្រង់​ជា​មុន​ក្បាល​ខ្មៅ មុន​ក្បាល​ស ឬ​ប្រភេទ​គីស​តែ​ម្ដង។ មុន​ប្រភេទ​នេះ ទាក់ទង​នឹង​ការ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​លើស​លប់​ ដែល​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស និង​បង្ក​ឲ្យ​កើត​មុន។ ​មុន​អ័រម៉ូន​កើត​ឡើង​បណ្ដាល​មក​ពី​អ្វី? មុន​ប្រភេទ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ស្ទះ​រន្ធ​ញើស នៅ​ពេល​ដែល​មាន​បម្រែបម្រួល​អ័រម៉ូន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល។ ជាតិ​ខ្លាញ់​ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​បាក់តេរី​នៅ​ក្នុង​រន្ធ​​ញើស​ អាច​បង្ក​ជា​ការ​កើត​មុន។ ការ​ស្ទះ​រន្ធ​ញើស​បណ្ដាល​មក​ពី​៖ ​ការ​ផលិត​ជាតិ​ខ្លាញ់​ជ្រុល កោសិកា​ស្បែក​ដែល​ងាប់ បាក់តេរី មូលហេតុ​នៃ​មុន​អ័រម៉ូន​ ដែល​យើង​អាច​គ្រប់គ្រង​បាន ស្រ្តេស​ គេង​មិន​គ្រប់គ្រាន់ ប្រើ​សាប៊ូ​កក់​សក់​ និង​ផលិតផល​ថែរក្សា​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់ ឬ​មាន​សារធាតុ​ផ្សំ​ដែល​នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស។ មូលហេតុ​នៃ​ការ​ឡើង​មុន​អ័រម៉ូន​ ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន ប្រែប្រួល​កម្រិត​អ័រម៉ូន​ នៅ​អំឡុង​ពេល​មក​រដូវ រដូវ​មិន​ទៀង មាន​ផ្ទៃពោះ ឈប់​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត ប្រវត្តិ​គ្រួសារ​កើត​មុន​ ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​Steroid។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​មុន​អ័រម៉ូន​កាន់​តែ​យ៉ាប់យ៉ឺន? ស្រ្តេស ការ​បំពុល​បរិយាកាស ជាតិ​សំណើម​ខ្ពស់ ការ​ញេច​ ឬ​កេះ​មុន របប​អាហារ​មិន​ល្អ ជា​ពិសេស​​កាបូអ៊ីដ្រាត​ចម្រាញ់​ និង​ជាតិ​ស្ករ គន្លឹះ​បង្ការ​ និង​ព្យាបាល​បញ្ហា​មុន​អ័រម៉ូន សម្អាត​ស្បែក​ឲ្យ​បាន​ស្អាត​​ល្អ​​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ ជាមួយ​ហ្វូម​ដែល​មាន​សារធាតុ​ផ្សំ​ពី​Salicylic ឬ​Glycolic acids និង​ផ្ដល់​សំណើម​ដល់​ស្បែក​ជា​ទៀងទាត់​ ដើម្បី​ឲ្យ​ជាតិ​ខ្លាញ់​នៃ​ស្បែក​មាន​តុល្យភាព គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ ដោយ​ធ្វើ​លំហាត់​ប្រាណ ធ្វើ​សមាធិ […]


បញ្ហាស្បែកផ្សេងទៀត

រូបមន្តធម្មជាតិទាំង៣ ជួយកម្ចាត់ស្បែកខ្មៅជុំវិញបបូរមាត់

​ស្បែក​ឡើង​ខ្មៅ​នៅ​ត្រង់​បរិវេណ​បបូរ​មាត់ អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ ដូចជា​​​អតុល្យភាព​អ័រម៉ូន និង​​ការ​ឡើង​ជាតិ​ពណ៌​នៃ​ស្បែក ។ បន្ថែម​ពី​នេះ ការ​បំផ្លាញ​ដោយ​​​កម្ដៅ​ថ្ងៃ ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​​ដូច​គ្នា ពីព្រោះ​ស្បែក​ជុំវិញ​បបូរ​មាត់​មាន​សភាព​ស្ដើង​ និង​ងាយ​រង​ការ​បំផ្លាញ។ មាន​រូបមន្តធម្មជាតិ​អ្វី​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន?​ ១. ក្រូច​ឆ្មារ ​​​​ក្រូច​ឆ្មារ​ អាច​ជួយ​​​បង្កើន​ជាតិ​ខូឡាជែន និង​ជួយ​កម្ចាត់​ជាតិ​ពណ៌​នៃ​ស្បែក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ គ្នា​យើង​អាច​យក​​ក្រូច​ឆ្មារ​មួយ​ចំណិត មក​ត្រដុស​នៅ​លើ​កន្លែង​ដែល​ខ្មៅ​នៅ​ជុំវិញ​បបូរ​មាត់​ចំនួន​១០​ ទៅ​១៥​នាទី រួច​លាង​ជម្រះ​ចេញ។ មួយ​វិញ​ទៀត យើង​ក៏​អាច​លាង​ជាមួយ​នឹង​ទឹក​ឃ្មុំ​បន្តិច និង​លាប​នៅ​កន្លែង​ដែល​មាន​បញ្ហា ដោយ​ទុក​ចោល​មួយ​យប់​ រួច​លាង​ជម្រះ​ចេញ​នៅ​ពេល​ព្រឹក។ រូបមន្ត​នេះ​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត និង​ស្ងួត​ខ្លាំង។ ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​ក៏​អាច​កិន​ត្រសក់​ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ ដើម្បី​យក​មក​លាប​លើ​ស្នាម​ខ្មៅ​នៅ​ត្រង់​បបូរ​មាត់​បាន​​ដូច​គ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ដំឡូង​បារាំង ដំឡូង​បារាំង​ជា​ប្រភព​នៃ​វីតាមីន និង​ជាតិ​រ៉ែ ដែល​ល្អឥតខ្ចោះ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ស្លាកស្នាម មុន​ ស្នាម​អុជ​ខ្មៅ និង​ជាតិ​ពណ៌​នៃ​ស្បែក។ យើង​អាច​កិន​ដំឡូង​បារាំង ឬ​យក​ដំឡូង​បារាំង​មួយ​ចំណិត មក​ម៉ាស្សា​នៅ​លើ​បរិវេណ​​ស្នាម​ខ្មៅ ដោយ​ទុក​ចោល​រយៈពេល​២០​នាទី រួច​លាង​ជម្រះ​ចេញ។ ​​​​៣. ទឹក​ខ្ទឹម​បារាំង ទឹក​ខ្ទឹម​បារាំង ក៏​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​​ល្អ​ឯក និង​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​។ លើស​ពី​នេះ ទឹក​ខ្ទឹម​បារាំង​អាច​ជួយ​​ឲ្យ​កោសិកា​ស្បែក​មាន​សុខភាព​ល្អ ព្រម​ទាំង​កាត់បន្ថយ​បញ្ហា​​ភាព​ចាស់​នៃ​ស្បែក​​។ ចូរ​កិន​យក​ទឹក​ខ្ទឹម​បារាំង​ស្រស់​​ក្នុង​​បរិមាណ​តិច​ល្មម រួច​លាយ​​ជាមួយ​នឹង​ទឹក​បន្តិច ដោយ​លាប​ទៅ​លើ​បរិវេណ​ដែល​ខ្មៅ​​ រួច​​លាង​ចេញ​ដោយ​ទឹក​ធម្មតា​ជា​ការ​ស្រេច។ [embed-health-tool-heart-rate] អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ […]


ស្បែក

ចង់បានស្បែកភ្លឺថ្លាចេញពីខាងក្នុង ស្រីៗកុំរំលងវីតាមីនទាំងនេះ

ស្រីៗ​យើង​តែងតែ​ផ្ដោត​សំខាន់​​ទៅ​លើ​ការ​ថែទាំ​ស្បែក​ពី​ខាង​ក្រៅ​ ដូចជា​ការ​ជ្រើសរើស​ផលិតផល​ថែទាំ​ស្បែក​ល្អៗ ជម្រុះ​កោសិកា​ចាស់​ៗ និង​ម៉ាស្សា​មុខ​ជា​ទៀងទាត់។ ប៉ុន្តែ​ យើង​ដឹង​អត់​ថា ស្បែក​យើង​មាន​សភាព​ទន់ខ្សោយ​ និង​ត្រូវការ​តុល្យភាព​ដោយ​ការ​បញ្ចូល​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ទៅ​ក្នុង​របប​អាហារ​​ជា​ប្រចាំ។ ពិត​ណាស់​ អ្វី​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ មាន​ឥទ្ធិពល​​ខ្លាំង​​មក​លើ​ស្បែក​របស់​យើង​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​ជ្រើសរើស​សារធាតុ​ចិញ្ចឹម​ដែល​ស័ក្ដិសម​ចំពោះ​ស្បែក​។ ​​​​សារធាតុ​ចិញ្ចឹម​​៣​ប្រភេទ ជួយ​ឲ្យ​ស្បែក​កាន់​តែ​លេចធ្លោ​ទ្វេ​ដង ១. វីតាមីន​C វីតាមីន​C ​​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​ភាព​ចាស់​​នៃ​ស្បែក​ និង​មាន​តួនាទី​ផលិត​ខូឡាជែន។ បន្ថែម​ពី​នេះ វីតាមីន​មួយ​ប្រភេទ​នេះ​​ ក៏​ជួយ​ព្យាបាល​ការ​បំផ្លាញ​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ​ផង​ដែរ។ ដូចនេះ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ក្រូច​ស្រស់​​ នៅ​ពេល​ព្រឹក​ព្រលឹម​ ទើប​ជា​ការ​ប្រសើរ ហើយ​មួយ​វិញ​ទៀត​ យើង​​ត្រូវ​ញ៉ាំ​អាហារ​ដែល​ផ្ទុក​វីតាមីន​C ជា​ប្រចាំ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​ឲ្យ​ស្បែក​​មាន​សុខភាព​ល្អ។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C មាន​ដូចជា​ពពួក​ផ្លែ​ក្រូច និង​ស្រ្តប៊ឺរី។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. វីតាមីន​D ដើម្បី​បំពេញ​មុខងារ​បាន​ត្រឹមត្រូវ រាងកាយ​យើង​ត្រូវការ​វីតាមីន​ និង​សារធាតុ​រ៉ែ​ជា​ច្រើន​ប្រភេទ។ វីតាមីន​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​រាងកាយ​ គឺ​វីតាមីន​D ​ជា​វីតាមីន​ដ៏​មាន​សារៈសំខាន់​បំផុត​ សម្រាប់​មុខងារ​ជីវសាស្ត្រ។ វីតាមីន​D មាន​មុខងារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​ជួយ​បង្ការ​បញ្ហា​ចាស់​មុន​វ័យ។ ចំពោះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​D ​មាន​ដូចជា​ទឹក​ដោះ​គោ​ ស៊ុត​ផ្នែក​ពណ៌​លឿង និង​ផ្សិត​ជា​ដើម។ [embed-health-tool-bmi] ៣. ខ្លាញ់​អូមេហ្គា​៣ ទន្ទឹម​នឹង​នេះ​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ​​​មាន​នៅ​ក្នុង​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ ត្រី​សាល់ម៉ុន […]


បញ្ហាស្បែកផ្សេងទៀត

អ្នកកើតត្រអកគួរចៀសវាងអាហារទាំងនេះ បើមិនចង់ឲ្យមានបញ្ហាជាថ្មី

ត្រអកជាជំងឺសើស្បែកដែលធ្វើឱ្យស្បែកយើងរលាក រមាស់ ឡើងក្រហម ស្ងួត ប្រេះ មានពងទឹក និងរបក។ ភាគច្រើនអ្នកកើតត្រអកមានបញ្ហា​អាលែកហ្ស៊ីនឹងចំណីអាហារ ដូច្នេះ​គួរចៀសវាង​អាហារ​មួយចំនួន ព្រោះអាហារ​ទាំងនេះធ្វើឱ្យស្បែកមានប្រតិកម្ម រួចឡើងត្រអក ឬធ្វើឱ្យជំងឺ​ត្រអក​​កាន់តែធ្ងន់ធ្ងរ។ ១. អ្នកកើតត្រអកគួរចៀសវាងអាហារដូចខាងក្រោម ផលិតផលទឹកដោះ ស៊ុត សណ្តែកដី និងគ្រាប់ផ្លែឈើ សណ្តែកសៀង ស្រូវសាលី (ព្រោះមានសារធាតុ Gluten) ផ្លែឈើអម្បូរក្រូច ផ្លែប៉េងប៉ោះ គ្រឿងសមុទ្រ ផ្លែស្រ្តបឺរី សូកូឡា ឬកាកាវ រឿងស្រវឹង ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. មូលហេតុបង្កឱ្យកើតត្រអក ក. កត្តាហ្សែន យើងអាចងាយនឹងកើតត្រអក បើយើងមានប្រវត្តិគ្រួសារកើតត្រអក ហឺត ឬអាលែកហ្ស៊ី​នឹង​ចំណី​អាហារ ជាតិអាល់កុល ឬសារធាតុបង្ក អាលែកហ្ស៊ី​ដូចជា លម្អងផ្កា ធូលីដី ឬរោមសត្វជាដើម។ ខ. កត្តាបរិស្ថាន ផ្សែងបារី ខ្យល់កង្វក់ ខ្យល់ស្ងួត (ខ្វះសំណើមក្នុងបរិយាកាស) សាប៊ូមានជាតិកាត់ខ្លាំង ផលិតផល​ថែរក្សាស្បែកមួយចំនួន ឬប្រភេទក្រណាត់ដូចជា រោមចៀមជាដើម សុទ្ធតែអាចធ្វើឱ្យស្បែកយើងស្ងួត រមាស់ និងរលាក។ [embed-health-tool-heart-rate] គ. […]


សក់និងស្បែកក្បាល

រូបមន្ត និង​អត្ថប្រយោជន៍នៃក្រែមបន្ទន់សក់ ប្រើហើយមិនបាច់លាងជម្រះ

ក្រែមបន្ទន់សក់មិនបាច់លាងជម្រះខុសពីក្រែមបន្ទន់សក់ធម្មតាដោយសារ​បន្ទាប់ពីកក់សក់រួច យើង​គ្រាន់តែលាប ឬបាញ់លើសក់ ហើយទុកចោល មិនបាច់លាងចេញទេ។ តោះមកដឹងពី​អត្ថប្រយោជន៍​នៃក្រែម​បន្ទន់សក់មិនបាច់លាងជម្រះ និងវិធីធ្វើទាំងអស់គ្នា! ក្រែមបន្ទន់សក់មិនបាច់លាងជម្រះជួយផ្តល់សំណើម និងថែរក្សាសក់យើង​ឱ្យមានសុខភាពល្អ ​រលាស់ និង​រលោង ជាពិសេសសម្រាប់អ្នកដែលមានសក់ស្ងួត សំពោង និងខូច។ យើង​គ្រាន់​តែ​ដាក់​ធាតុផ្សំទាំងអស់សម្រាប់ធ្វើក្រែមបន្ទន់សក់មិនបាច់​លាងជម្រះចូលក្នុងដប់ដែលមានគម្របសម្រាប់បាញ់ រួចក្រឡុកឱ្យសព្វ ហើយបាញ់លើសក់ឱ្យសព្វបន្ទាប់កក់សក់រួចជាការស្រេច។ ខាងក្រោមនេះជារូបមន្តធ្វើក្រែមបន្ទន់សក់មិនបាច់លាងជម្រះ ៤ ប្រភេទ៖ ១. រូបមន្តប្រទាលកន្ទុយក្រពើ ទឹកប្រទាលកន្ទុយក្រពើ ១ ពែង ប្រេងផ្លែបឺរ ឬប្រេងអូលីវ ១ ស្លាបព្រាបាយ ប្រេងក្រអូប ៥-១០ ដំណក់ (មិនដាក់ក៏បាន) ប្រទាលកន្ទុយក្រពើល្អចំពោះសក់ស្ងួត និងខូចដោយធ្វើឱ្យសក់ទន់ មានសំណើម ហើយ​ជួយ​ឱ្យ​សក់​ដុះលូតលាស់។ ២. រូបមន្តតែបៃតង តែបៃតង ១/៤ ពែង (ទុកឱ្យត្រជាក់) ទឹកក្រូចឆ្មារ ១/៤ ពែង ជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ ប្រេងក្រអូប ៥-៨ ដំណក់ (មិនដាក់ក៏បាន) តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់សក់​ស្ងួត និងខូច​ដោយសារ​ពន្លឺ​ថ្ងៃ។ ក្រែមបន្ទន់សក់នេះនឹងធ្វើឱ្យឫសសក់មានសុខភាពល្អ និងធ្វើឱ្យសក់ភ្លឺរលោងឡើងវិញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


ជំងឺមុន

កាត់បន្ថយបញ្ហាកើតមុនលើផ្ទៃមុខ អនុវត្តតិចនិក ៤យ៉ាងនេះ

​បញ្ហា​មុន​ ជា​​ការ​រលាក​ស្បែក​រ៉ាំរ៉ៃ​ ដែល​ច្រើន​តែ​កើត​លើ​ផ្ទៃ​មុខ ប៉ុន្តែ​ក៏​អាច​កើត​លើ​ស្មា ខ្នង​ ក ទ្រូង និង​ដើម​ដៃ​ផង​ដែរ។ ពិត​ណាស់​ មាន​មូលហេតុ​​ផ្សេង​ៗ​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​មុន​។ ​ក្នុង​ករណី​ដែល​ស្រី​ៗ​យើង​ កើត​មុន​តែ​នៅ​លើ​កន្លែង​ខ្លះ​នៃ​​ផ្ទៃ​មុខ នោះ​អាច​បង្ក​ឡើង​ដោយ​សារ​បាក់តេរី និង​ធូលី​ដី​ដែល​នៅ​ជុំវិញ​ខ្លួន។ យ៉ាង​ណា​មិញ ​គ្នា​យើង​អាច​សាកល្បង​តិចនិក​មួយ​ចំនួន​ ដើម្បី​បង្ការ​បញ្ហា​មុន​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។ គន្លឹះ​បង្ការ​បញ្ហា​មុន​តែ​នៅ​លើ​ផ្នែក​ខ្លះ​នៃ​ផ្ទៃ​មុខ ១. ជូត​សម្អាត​ទូរស័ព្ទ​ដៃ​ឲ្យ​ស្អាត​ជានិច្ច ​​ពិត​ណាស់​ ទូរស័ព្ទ​ដៃ​ផ្ទុក​បាក់តេរី និង​មេរោគ​ជា​ច្រើន​ ហើយដាក់​​ទូរស័ព្ទ​ដៃ​នៅ​លើ​ផ្ទៃ​មុខ ​និង​និយាយ​រយៈពេល​យូរ អាច​​បន្សល់​ទុក​ធូលី​ដី និង​បាក់តេរី​នៅ​ក្នុង​រន្ធ​ញើស ​ដែល​ជា​ហេតុ​​នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស និង​បង្ក​ជា​បញ្ហា​មុន​បាន​។​ ហេតុ​នេះ​យើង​ត្រូវ​សម្អាត​ទូរស័ព្ទ​ដៃ​ឲ្យ​ស្អាត​ជា​និច្ច។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. បោក​គក់​ស្រោម​ខ្នើយ​ជា​ទៀងទាត់ ​​​​​​ទន្ទឹម​នឹង​នេះ​ដែរ ខ្នើយ​ដែល​យើង​គេងកើយ​ជា​រៀង​រាល់​យប់​ អាច​កក​កុញ​ទៅ​ដោយ​ធូលី​ដី ក៏​ដូចជា​​ខ្លាញ់​ពី​ផ្ទៃ​មុខ​យើង​ ព្រម​ទាំង​ផលិតផល​ថែ​រក្សា​ស្បែក​​​ផ្សេង​ៗ។ ​មួយ​វិញ​ទៀត ស្រោម​ខ្នើយ​ដែល​​ធ្វើ​ពី​កប្បាស​ ងាយ​ប្រមូល​ផ្ដុំ​បាក់តេរី និង​ភ្នាក់ងារ​បង្ក​អាលែកហ្ស៊ី ដែល​​​​បណ្ដាល​ឲ្យ​ស្បែក​ងាយ​នឹង​កើត​មុន។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ផ្លាស់ប្ដូរ​ស្រោម​ខ្នើយ​​ឲ្យ​បាន​ញឹកញាប់​ និង​​ជា​រៀង​រាល់​២ ឬ​៣​​ថ្ងៃ​ម្ដង​ ទើប​ជា​ការ​ប្រសើរ។ ៣. ជៀសវាង​ប៉ះពាល់​​ផ្ទៃ​មុខ​​ពេល​ដៃ​កខ្វក់ គ្នា​យើង​ដឹង​អត់​ថា ការ​ប៉ះពាល់​ផ្ទៃ​មុខ​ញឹកញាប់​ ដោយ​មិន​បាន​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ជា​មុន​ អាច​នាំ​ឲ្យ​បាក់តេរី និង​ធូលី​ដី​ឆ្លង​ទៅ​កាន់​ផ្ទៃ​មុខ​បាន ដែល​​បង្ក​ឲ្យ​មាន​ការ​កើត​មុន​​បាន​​យ៉ាង​ងាយ​។ [embed-health-tool-bmi] អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ […]


ស្បែក

ចែកគ្នាដឹង! តិចនិកជ្រើសរើសគ្រឿងសម្អាង កុំឲ្យប៉ះផលិតផលមានអាសបេស្តុស

អាសបេស្តុស (Asbestos) ជាសារធាតុដែលអាចបង្កឱ្យយើងកើតជំងឺមហារីក ហើយថ្មីៗនេះ ផលិតផលម្សៅលាបទារក និង​កុមារ ១២ ប្រភេទ ត្រូវបានអគ្គនា​យក​ដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រកាសថាមាន​ផ្ទុកសារធាតុនេះ។ តើ​គ្នា​យើង​ដឹង​ទេ​សារធាតុ​នេះ​ក៏អាច​មានក្នុង​ផលិតផល​ដែលស្រីៗប្រើប្រាស់រាល់ថ្ងៃដែរ។ តើអាសបេស្តុសមានក្នុងផលិតផលអ្វីខ្លះ? យើងធ្វើ​ម៉េច​ដឹងថា ផលិតណាមួយមានផ្ទុក​អាសបេស្តុស និងគួរចៀសវាងរបៀបណា? តាមការស្រាវជ្រាវបានឱ្យដឹងថា ក្រៅពីម្សៅលាបទារក និងកុមារ អាសបេស្តុសក៏មាននៅក្នុង​គ្រឿង​ផាត់មុខដូចជា ម្សៅ​ទ្រនាប់ ម្សៅ​ផាត់មុខ ម្សៅផាត់ថ្ពាល់​ និងម្សៅផាត់ភ្នែកមួយចំនួនដែរ។ ១. ហេតុអ្វីបានជាអាសបេស្តុសមាននៅក្នុងគ្រឿងសម្អាង? អាសបេស្តុសអាចមាននៅក្នុងគ្រឿងសម្អាងដូចបានលើកឡើងខាងលើដោយសារគ្រឿងសម្អាងទំាង​នេះមានផ្ទុកសារធាតុ Talc (Talcum) ដែលជាធាតុផ្សំជួយឱ្យគ្រឿងសម្អាងមានពណ៌ស្រាល ម៉ដ្ត​ទន់​រលោង ហើយអាច​ជួយស្រូបសំណើម ឬញើស។ តួយ៉ាង សារធាតុ Talc ត្រូវបានប្រើជាធាតុផ្សំ​នៅក្នុងម្សៅផាត់មុខ​ដែល​យើង​ផាត់​លើ​ម្សៅ​ទ្រនាប់​ដើម្បី​ជួយឱ្យម្សៅទ្រនាប់នៅជាប់បានយូរ និងធ្វើមុខយើងស្ងួតរបៀបធម្មជាតិ និងមិនមើលទៅ​មាន​ជាតិ​ប្រេង ឬខ្លាញ់។ Talc និងអាសបេស្តុស (asbestos) ជាសារធាតុរ៉ែដែលនៅស្រទាប់ជាប់គ្នា ដូច្នេះក្នុងដំណើរ​ការ​ជីក​យករ៉ែ Talc សារធាតុអាសបេស្តុសងាយនឹងជាប់ចូលជាមួយសារធាតុ Talc ណាស់ដែលធ្វើឱ្យ Talc មាន​ផ្ទុកអាសបេស្តុស។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. អាសបេស្តុសក្នុងគ្រឿងសម្អាងបង្កឱ្យយើងគ្រោះថ្នាក់ដូម្តេច? ដោយសារយើងប្រើគ្រឿងសម្អាងនៅលើផ្ទៃមុខ ដូច្នេះសារធាតុ​អាសបេស្តុស​​ងាយនឹងចូលក្នុងខ្លួនយើងតាមរយៈច្រមុះ និងមាត់ណាស់ព្រោះជាប់នៅក្នុង […]


ស្បែក

ទម្លាប់ ៦ យ៉ាងធ្វើឱ្យថ្ងាសជ្រួញមុនអាយុ ស្រីៗគួរដឹង

ថ្ងាសជ្រួញធ្វើឱ្យមុខយើងចាស់ជាងអាយុ និងធ្វើឱ្យបាត់បង់សម្រស់លើ​ផ្ទៃមុខ។ ពិតណាស់កត្តាអាយុ​ធ្វើឱ្យស្បែកលើថ្ងាសយើងជ្រួញ ប៉ុន្តែទម្លាប់មួយ​​ចំនួនក៏អាចបណ្តាលឱ្យថ្ងាស​យើងជ្រួញមុន​អាយុ​ដែរ។ តើទម្លាប់អ្វីខ្លះ​ចូលរួមចំណែកធ្វើឱ្យថ្ងាសយើងជ្រួញ? ១. ធ្វើចលនាមុខច្រើន ទំនាញផែនដី បូករួមនឹងការធ្វើចលនាមុខដដែលញឹកញយដូចជា សើច ញញឹម ចងចិញ្ចើម ងឿង​ឆ្ងល់ជាដើមបណ្តាលឱ្យសាច់ដុំគ្រប់គ្រងចលនារបស់ថ្ងាសកន្ត្រាក់ញឹកញាប់ ហើយបង្កឱ្យដាច់​សរសៃ​ខូឡាជែន​នៅក្នុងកោសិកា​ស្បែកថ្ងាស។ យូរៗទៅថ្ងាសយើងក៏មានស្នាមជ្រួញ។ ២. ត្រូវកម្តៅថ្ងៃ ការបំផ្លាញរបស់កាំរស្មី UV ពីកម្តៅថ្ងៃញឹកញាប់ធ្វើឱ្យស្បែកថ្ងាសជ្រីវជ្រួញ​ដោយបំផ្លាញស្រទាប់​ស្បែក​ថ្ងាស។ កាំរស្មី UV បំផ្លាញសរសៃខូឡាជែននៅក្នុងកោសិកាស្បែក បន្ទាប់មកសរសៃយឺតក្នុងកោសិកាស្បែកក៏ចាប់ផ្តើមកកកុញចូលគ្នាព្រោះគ្មានសរសៃខូឡាជែនជួយទប់ និង​ទ្រទ្រង់។ ៣. គេងផ្កាប់មុខ ការគេងផ្កាប់មុខក៏ធ្វើឱ្យថ្ងាសយើងជ្រួញដែរព្រោះស្បែកថ្ងាស​រង​សម្ពាធ​ពី​ទម្ងន់សង្កត់ផ្ទៃមុខទៅលើខ្នើយដែលបង្កឱ្យមានស្នាមលើថ្ងាស។ សកម្មភាពដដែរៗនេះបណ្តាល​ឱ្យដាច់សរសៃ​ខូឡាជែន​នៅ​ក្នុង​កោសិកាស្បែកថ្ងាស ហើយធ្វើឱ្យថ្ងាសយើងជ្រួញ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. ប៉ះពាល់នឹងជាតិពុលក្នុងបរិយាកាស ការប៉ះពាល់ខ្យល់កខ្វក់ដែលពោរពេញទៅដោយផ្សែង ធូលីដីជាដើមធ្វើ​ឱ្យប្រព័ន្ធ​បន្សាប​ជាតិពុល​របស់រាងកាយយើងចុះខ្សោយ ហើយបណ្តាល​ឱ្យ​រ៉ាឌីកាល់សេរីបំផ្លាញស្បែករបស់យើង។ រ៉ាឌីកាល់​គឺជាម៉ូលេគុលអុកស៊ីសែន​មិនស្ថិតស្ថេរដែលមានសមត្ថភាពផ្លាស់ប្តូរហ្សែនរបស់កោសិកាស្បែក។ រ៉ាឌីកាល់សេរីធ្វើឱ្យស្បែកថ្ងាសយើងខូច និងមានស្នាមជ្រួញដោយជំរុញអង់ស៊ីមបំបែក​ខូឡាជែន​របស់​ស្បែកសកម្ម។ ៥. ជក់បារី សារធាតុគីមីពុលក្នុងបារីអាចបំផ្លាញពណ៌ និងភាពយឺតរបស់ស្បែក ហើយ​​ថែមទាំងផលិតអង់ស៊ីម​បំបែក​ខូឡាជែនរបស់ស្បែកទៀតផង។ លើស​ពី​នេះ​ទៅទៀត ជាតិនីកូទីននៅក្នុងបារីអាចបណ្តាល​ឱ្យសរសៃ​ឈាម​​នៅក្នុងស្រទាប់ខាងក្រៅរបស់ស្បែករួមតូចដែលធ្វើឱ្យបរិមាណ​អុកស៊ីសែន ឈាម និងសារធាតុចិញ្ចឹមផ្សេងៗ​ចូលទៅចិញ្ចឹម និងជួសជុល​កោសិកាស្បែកបានតិច។ [embed-health-tool-bmi] ៦. ប្រើគ្រឿងតុបតែងមុខផ្ទុកសារធាតុគីមី ផលិតផលតុបតែងមុខមួយចំនួនធ្វើឱ្យស្បែកបាត់បង់ភាពយឺត ព្រោះមានផ្ទុកសារធាតុគីមីដែល​ប៉ះពាល់​ដល់ការផលិតសរសៃខូឡាជែន និងសរសៃយឺតរបស់កោសិកាស្បែក។ ដើម្បីការពារ ឬកាត់បន្ថយថ្ងាសជ្រួញ យើងគួរកាត់បន្ថយសកម្មភាពដូចរៀបរាប់ខាងលើ និងលាបឡេការពារកម្តៅថ្ងៃជាប្រចាំ។ អត្ថបទគួរអាន៖ មុខចាស់ទៅៗ អាចដោយសារញ៉ាំអាហារទាំងនេះច្រើនពេក ស្រីៗស្ត្រេសច្រើន អាចធ្វើឲ្យ​ស្បែកមុខចេញស្នាមជ្រួញ កើតមុន […]


បញ្ហាស្បែកផ្សេងទៀត

មនុស្សពេញវ័យចេញកន្ទួលលើគូទ ដោះស្រាយដោយរបៀបណា?

កន្ទួល​ ឬ​ស្នាម​ក្រហម​អាច​កើត​ឡើង​​នៅ​គ្រប់​ផ្នែក​នៃ​រាងកាយ​ សូម្បី​តែ​គូទ ព្រម​ទាំង​មិន​រើស​វ័យ​ទៀត​ផង។ ពេល​ខ្លះ កន្ទួល​ទាំង​នេះ នាំ​ឲ្យ​​យើង​រមាស់​ និង​ឈឺចាប់​ ដោយ​អាច​បង្ក​ជា​ពងបែក​ និង​ស្នាម​គ្រើម​លើ​ស្បែក​ក៏​មាន។ ដូច្នេះ​ហើយ​ ដើម្បី​បញ្ឈប់​បញ្ហា​មួយ​នេះ គ្នា​យើង​ចាំបាច់​ត្រូវ​រក​មូលហេតុ​បង្ក​ និង​ដំណោះស្រាយ​។ ​​មូលហេតុ​បង្ក​ឲ្យ​មាន​កន្ទួល​លើ​គូទ មាន​ហេតុផល​ជា​ច្រើន​ ដែល​អាច​នាំ​ឲ្យ​យើង​មាន​កន្ទួល​លើ​គូទ ដូចជា​កន្ទួល​ដោយ​សារ​កម្ដៅ អាលែកហ្ស៊ី ឬ​​ជំងឺ​កាមរោគ។ ចំពោះ​មនុស្ស​ពេញ​វ័យ​អាច​ប្រឈម​នឹង​កន្ទួល​លើ​គូទ​ ជា​ទម្រង់​ពង​តូចៗ មុន​ ឬ​កន្ទួល​លើ​ស្បែក​ដោយ​សារ​ការ​ប្រើ​សំឡី​អនាម័យ​។ យ៉ាង​ណា​មិញ​ ​ថ្វីត្បិត​តែ​វិធី​ព្យាបាល​តាម​ផ្ទះ​​ខ្លះ អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន ប៉ុន្តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ យើង​ក៏​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​​បែប​វេជ្ជសាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​ប្រភេទ​នៃ​កន្ទួល​លើ​គូទ កន្ទួល​ដោយ​កម្ដៅ​ ត្រអក ជំងឺ​សើ​ស្បែក​ (Psoriasis) មុន​ ជំងឺ​រើម ជំងឺ​ផ្សិត រូបមន្ត​ព្យាបាល​ធម្មជាតិ​ លាប​ប្រេង​ដូង​លើ​ស្បែក​ដែល​ហើម​ ដើម្បី​កាត់បន្ថយ​កន្ទួល​ និង​ក្រហាយ​ លាប​ទឹកឃ្មុំ​លើ​ស្នាម​កន្ទួល​ ពីព្រោះ​​ទឹក​ឃ្មុំ​មាន​គុណប្រយោជន៍​ជួយ​ឲ្យ​ស្បែក​ជា​សះស្បើយ​ និង​ជួសជុល​កោសិកា ត្រដុស​ប្រទាល​កន្ទុយ​ក្រពើ​លើ​ស្បែក​​ដែល​ខូច​ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់​នៃ​កន្ទួល​លើ​គូទ។ ផលិតផល​ទាំង​នេះ ក៏​អាច​ជួយ​ព្យាបាល​ស្នាម​កន្ទួល​ដូច​គ្នា៖ ក្រែម​ផ្ដល់​សំណើម​ដែល​គ្មាន​ក្លិន​ និង​ជាតិ​ប្រេង ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ និង​ហើម​ ចូរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ