សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

ចូល​ដល់​ខែ​ភ្លៀង ស្បែក​របស់​យើង​ចាប់ផ្តើម​ស្ងួត​គ្រើម​ បាត់បង់​សំណើម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ចាស់​ជាង​វ័យ​ អ៊ឹចឹងហើយ​ ស្រី​ៗ​យើង​​ត្រូវ​យកចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​ការ​ថែទាំ​ស្បែក​ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ស្បែក​ផ្សេងៗ។ បញ្ហា​ស្បែក​ទូទៅ អំឡុង​រដូវ​ភ្លៀង មុន​រលាក៖ មុន​ក្រហម​ និង​ហើម​ អាច​លេច​ឡើង​នៅ​ពេល​ផ្ទៃ​មុខ ហើយ​ការ​ថែទាំ​ស្បែក​កុំ​ឲ្យ​កើត​មុន​ក៏​មាន​ភាព​ខុសៗ​គ្នា អាស្រ័យ​លើ​ប្រភេទ​ស្បែក​ដែរ។ ដើម្បី​បញ្ចៀស​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល គ្នា​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​ខ្លាញ់។ ត្រអក៖ រដូវ​ភ្លៀង​អាច​​បណ្តាល​ឲ្យ​យើង​កើត​ត្រអក​បាន​ ដោយ​មាន​អាការៈ​រមាស់ កន្ទួល និង​ក្រហម​នៅ​លើ​ស្បែក។ ស្បែក​ស្ងួត៖ ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ គឺ​ងាយ​នឹង​ឡើង​កន្ទួល​ របក​ និង​រមាស់​ស្បែក។ ដូច្នេះ​ហើយ​ ការ​ប្រើ​ក្រែម​ផ្តល់​សំណើម​ជា​ប្រចាំ​មាន​សារៈសំខាន់​ណាស់។ ជំងឺ​ចៃ​លើ​ស្បែក (Scabies)៖ ជំងឺ​មួយ​ប្រភេទ​នេះ កើត​ឡើង​ដោយ​សារ​តែ​ពពួក​ចៃ​តូច​ៗ តោង​ជាប់​នៅ​លើ​ស្បែក ដែល​​នាំ​ឲ្យ​ស្បែក​រមាស់ និង​ក្រហម។ ជំងឺ​ចៃ​លើ​ស្បែក អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​ដោយ​ការ​ប៉ះពាល់​ផ្ទាល់។ គន្លឹះ​ថែទាំ​ស្បែក​ដ៏​ល្អ​បំផុត សម្រាប់​រដូវ​ភ្លៀង ១. ការ​លាង​សម្អាត​ស្បែក ការ​លាង​សម្អាត​ស្អាត​ជា​ប្រចាំ​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស ធូលី​ដី និង​ញើស។ ស្រីៗ​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​​គ្មានជាតិ​កាត់ និង​ស័ក្តិសម​ទៅ​នឹង​ប្រភេទ​ស្បែក យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​រន្ធ​ញើស ក៏​ដូចជា​ការ​កើត​មុន​ជា​ដើម។ ២. ជម្រុះ​កោសិកា ទន្ទឹម​នឹង​នេះ យើង​ចាំបាច់​ត្រូវ​ជម្រុះ​កោសិកា​ចាស់​ៗ​ចោល​ ឲ្យ​បាន​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍។ ៣. បំពេញ​ជាតិ​ទឹក បន្ថែម​ពី​នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ជំងឺមុន

ស្វែងរក សុខភាពស្បែក

ស្បែក

ទឹកអំពៅមិនត្រឹមជាភេសជ្ជៈដ៏ឆ្ងាញ់ពិសារ តែបង្កប់គុណប្រយោជន៍ដល់ស្បែក និងសក់

គ្នា​យើង​បាន​ដឹង​រួច​មក​ហើយ​ពី​រសជាតិ​ដ៏​ផ្អែម​ឆ្ងាញ់​របស់​ទឹក​អំពៅ ប៉ុន្តែ​តើ​យើង​ធ្លាប់​គិតដល់ការ​ប្រើ​ទឹក​អំពៅ​សម្រាប់​ជំនួយ​សម្រស់​ដែរ​អត់? ពិត​ណាស់​ ទឹក​អំពៅ​មិន​ត្រឹម​តែ​មាន​គុណប្រយោជន៍​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សមាសធាតុ​ដ៏​មាន​ឥទ្ធិពល​ចំពោះ​ស្បែក​ និង​សរសៃ​សក់​របស់​យើង​ដូច​គ្នា។ ទឹក​អំពៅ​មាន​គុណប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​ស្បែក​ និង​សក់? ១. ប្រឆាំង​​ការ​កើត​មុន ជាមួយ​នឹង​សមាសធាតុ​ប្រឆាំង​នឹង​អតិសុខុម​ប្រាណ  ទឹក​អំពៅ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី​ដែល​បង្ក​ឲ្យ​មាន​ការ​កើត​មុន។ បន្ថែម​ពី​នេះ អាស៊ីដ​ធម្មជាតិ​នៃ​ទឹក​អំពៅ​ក៏​អាច​ជួយ​បញ្ចៀស​ការ​ស្ទះ​រន្ធ​ញើស ការ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល និង​បង្ការ​ការ​កើត​មុន​ក្បាល​ខ្មៅ និង​មុន​ក្បាល​ស។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ផ្តល់​សំណើម​ និង​បំពេញ​ជាតិ​ទឹក ទន្ទឹម​នឹង​នេះ​ដែរ ទឹក​អំពៅ​មាន​ផ្ទុក​អាស៊ីដ ​Glycolic ខ្ពស់ ​ដែល​អាច​​ជួយ​រក្សា​សំណើម​នៃ​ស្បែក និង​បញ្ចៀស​ភាព​ស្ងួត។ ការ​ប្រើប្រាស់​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ជា​ទៀងទាត់ អាច​ជួយ​ប្រឆាំង​នឹង​បញ្ហា​ស្បែក​គ្រើម​ និង​ស្ងួត​បាន​យ៉ាង​ល្អ។ ៣. ពន្យារ​ភាព​ចាស់ ​​​ទឹក​អំពៅ​ក៏​សម្បូរ​ទៅ​ដោយ​​ប្រូតេអ៊ីន​ សារធាតុ​​រ៉ែ ជាតិ​ដែក ស័ង្កសី ប៉ូតាស្យូម ព្រម​ទាំង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ការពារ​ពី​ការ​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី។ បន្ថែម​ពី​នេះ ភេសជ្ជៈ​មួយ​នេះ ក៏​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ស្នាម​អុជ​ខ្មៅ និង​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ក្មេង​ជាង​វ័យ​។ ៤. ជួយ​ថែ​បំប៉ន​សុខភាព​សក់​ មួយ​វិញ​ទៀត ទឹក​អំពៅ​ក៏​អាច​ជួយ​ផ្តល់​សំណើម​ បន្ទន់​សរសៃ​សក់​ ប្រឆាំង​នឹង​ការ​កើត​អង្គែ ព្រម​ទាំង​ជំរុញ​ឲ្យ​សរសៃ​សក់​ដុះ​លូតលាស់​បាន​ល្អ​ថែម​ទៀត​ផង។ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ទឹក​អំពៅ ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដល់​ឫស​សក់​ ដោយ​ធ្វើ​ឲ្យ​សរសៃ​សក់​រឹងមាំ និង​ភ្លឺ​រលោង។ [embed-health-tool-due-date] វិធី​ប្រើ​ទឹក​អំពៅ​នៅ​ក្នុង​ការ​ថែ​រក្សា​សម្រស់ ១. ទឹក​តប់​មុខ៖ ជូត​សម្អាត​ផ្ទៃ​មុខ​​ក្រោយ​លាង​សម្អាត​រួច ដោយ​ប្រើ​សំឡី​ជូត​មុខ​ថ្នម​ៗ។ ធ្វើ​បែប​នេះ អាច​ជួយ​បន្តឹង​រន្ធ​ញើស​ ធ្វើ​ឲ្យ​កម្រិត​pHនៃ​ស្បែក​មាន​តុល្យភាព និង​ជួយ​ជំរុញ​ឲ្យ​ស្បែក​ស្រស់ថ្លា និង​ភ្លឺ​រលោង។ ២. […]


បញ្ហាស្បែកផ្សេងទៀត

សញ្ញាទាំង៣ បង្ហាញថាគ្នាយើងលាងសម្អាតបរិវេណគូទមិនបានត្រឹមត្រូវ

ការ​ថែទាំ​ស្បែក​ មិន​មែន​គ្រាន់​តែ​ជា​ការ​​សម្អាត​ផ្ទៃ​មុខ ដៃ និង​ជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​គួរ​គិតដល់​​បរិវេណ​តំបន់​ពិសេស​ផង​ដែរ។ ស្រប​ពេល​ដែល​ទ្វារ​មាស​ជា​សរីរាង្គ​​អាច​លាង​សម្អាត​ខ្លួន​ឯង​បាន​ យើង​​ក៏​ចាំបាច់​ត្រូវ​លាង និង​ជូត​ឲ្យ​ស្ងួត​ល្អ​ ដែល​នេះគឺដូច​ទៅ​នឹង​ការ​ថែទាំ​បរិវេណ​គូទ។ ពិត​ណាស់​ យើង​តែង​លាង​សម្អាត​បរិវេណ​គូទ​ក្រោយ​ពេល​បន្ទោបង់​រួច ប៉ុន្តែ​តើ​គ្នា​យើង​បាន​លាង​សម្អាត​ត្រឹមត្រូវ​ហើយ​ឬ​នៅ? សញ្ញា​​​បង្ហាញ​ពី​កង្វះ​អនាម័យ​នៅ​បរិវេណ​គូទ ​​​​ពិត​ណាស់​ នៅ​ពេល​ដែល​យើង​ជូត​សម្អាត​​បរិវេណ​គូទ​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ​ យើង​អាច​នឹង​មាន​អាការៈ​មិន​ស្រួល​ ឬ​រមាស់​នៅ​បរិវេណ​នោះ ហើយ​ថែម​ទាំង​មាន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​​ដែល​អាច​រាលដាល​ទៅ​ដល់​ទ្វារ​មាស។ ដើម្បី​ដឹង​ថា​ យើង​ថែទាំ​បរិវេណ​គូទ​បាន​ត្រឹមត្រូវ​ឬ​អត់​ គ្នា​យើង​អាច​សង្កេត​មើល​សញ្ញា​​ទាំង​នេះ​បាន។ បរិវេណ​គូទ​មាន​ក្លិន​មិន​ល្អ រមាស់​ ក្រហាយ ឬ​កន្ទួល ឈឺចាប់​ និង​ពិបាក​បន្ទោបង់​ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​នៅ​បរិវេណ​គូទ មិន​បាន​លាង​សម្អាត និង​ជូត​ឲ្យ​ស្ងួត​ក្រោយ​បន្ទោបង់​រួច បែក​ញើស​នៅ​ត្រង់​បរិវេណ​គូទ ដែល​អាច​​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​បាក់តេរី និង​ផ្សិត ជា​ហេតុ​នាំ​ឲ្យ​រមាស់​ ក្រហម​ និង​រលាក ​ការ​​ជម្រុះ ឬ​កោរ​រោម​នៅ​ត្រង់​បរិវេណ​ទ្វារ​មាស និង​គូទ ដែល​មិន​បាន​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ នឹង​អាច​បង្ក​ឲ្យ​មាន​ការ​រលាក និង​ក្រហាយ និង​កើត​មុន​នៅ​ត្រង់​គូទ។ [embed-health-tool-pregnancy-weight-gain] គន្លឹះ​ថែទាំ​បរិវេណ​គូទ​ឲ្យ​បាន​ត្រឹមត្រូវ ជូត​សម្អាត​ពី​ខាង​មុន​ ទៅ​ខាង​ក្រោយ ដើម្បី​បង្ការ​ការ​រាលដាល​នៃ​បាក់តេរី​ទៅ​ប្រព័ន្ធ​ទឹក​នោម ជៀសវាង​ប្រើ​កម្លាំង​ត្រដុស​ខ្លាំង​ៗ​នៅ​ត្រង់​បរិវេណ​នោះ លាង​សម្អាត​គូទ​ជាមួយ​នឹង​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់ និង​ទឹក​ក្តៅ​ឧណ្ហៗ រួច​ជូត​ឲ្យ​ស្ងួត​ល្អ​ ដោយ​ប្រើ​កំណាត់​ទន់។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ […]


បញ្ហាស្បែកផ្សេងទៀត

គន្លឹះងាយៗថែទាំស្បែក៥យ៉ាងនៅរដូវក្តៅ សម្រាប់អ្នកមានស្បែកខ្លាញ់

បញ្ហា​បែក​ញើស រួម​ជាមួយ​នឹង​ការ​ផលិត​ជាតិ​​ខ្លាញ់​កាន់​តែ​ច្រើន​ អាច​បណ្តាល​ឲ្យ​យើង​ឡើង​មុន​ដោយ​មិន​ដឹង​ខ្លួន​នៅ​រដូវ​ក្តៅ​នេះ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ខ្លាញ់។ ដូច្នេះ​ហើយ ដើម្បី​ជៀសវាង​ពី​បញ្ហា​ស្បែក​ផ្សេង​ៗ​នៅ​រដូវ​ក្តៅ​ គ្នា​យើង​អាច​អនុវត្តន៍​គន្លឹះ​ទាំង​៥​នេះ។ គន្លឹះ​ងាយ​ៗ​ទាំង​៥ ថែទាំ​ស្បែក​នៅ​រដូវ​ក្តៅ សម្រាប់​អ្នក​ដែល​មាន​ស្បែក​ខ្លាញ់ ១. លាប​ក្រែម​ផ្តល់​សំណើម​​​​ ថ្វី​ត្បិត​តែ​​ផ្ទៃ​មុខ​យើង​អាច​មាន​ជាតិ​ខ្លាញ់​ច្រើន​ជាង​ធម្មតា ក៏​យើង​ចាំបាច់​ត្រូវ​ប្រើ​ក្រែម​ផ្តល់​សំណើម​ ដើម្បី​បំពេញ​ជាតិ​ទឹក​ដល់​ស្បែក​ ព្រម​ទាំង​បញ្ចៀស​ការ​​បញ្ចេញ​​ជាតិ​ខ្លាញ់​ពី​ស្បែក​ច្រើន​ជ្រុល​ផង​ដែរ ហើយ​ក្រែម​ផ្តល់​សំណើម​ដែល​ស័ក្តិសម​អំឡុង​ពេល​នេះ គឺ​ជា​ក្រែម​ផ្តល់​សំណើម​​ដែល​មាន​សភាព​ស្រាល។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ប្រើ​ក្រដាស​បឺត​ខ្លាញ់ នៅ​រដូវ​ក្តៅ​នេះ គ្នា​យើង​គួរ​តែ​មាន​ក្រដាស​បឺត​ខ្លាញ់​នៅ​តាម​ខ្លួន​ជានិច្ច។ នៅ​ពេល​ដែល​ស្បែក​ឡើង​​ប្រេង​ខ្លាញ់​ខ្លាំង នោះ​យើង​អាច​យក​មក​ជូត​នៅ​បរិវេណ​ដែល​មាន​ខ្លាញ់​ ប៉ុន្តែ​គួរ​ជៀសវាង​ប្រើ​ក្រដាស​បឺត​ខ្លាញ់​ច្រើន​ជ្រុល ដែល​អាច​បំផ្លាញ​ខ្លាញ់​ល្អ​ៗ​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង​បាន។ ៣. ប្រើ​ទឹក​ជូត​មុខ (Toners) ទន្ទឹម​នឹង​នេះ​ដែរ​ យើង​មិន​គួរ​រំលង​ការ​ប្រើ​ទឹក​ជូត​មុខ​ឡើយ ពីព្រោះ​​ទឹក​ជូត​មុខ​ ដើរ​តួ​នាទី​យ៉ាង​សំខាន់​​ជួយ​ឲ្យ​ស្បែក​ទន់​ល្មើយ បង្រួមរន្ធ​ញើស ក៏​ដូចជា​ជួយ​គ្រប់គ្រង​ការ​ផលិត​ជាតិ​ខ្លាញ់​ដែល​លើស។ ៤. ប្រើ​ម៉ាស​បិទ​មុខ​ធម្មជាតិ ​​បន្ថែម​ពី​នេះ យើង​គួរ​ចាប់ផ្តើម​ប្រើ​ម៉ាស​បិទ​មុខ​ធម្មជាតិ ដូចជា​ម៉ាស​ផ្លែ​ចេក និង​ទឹក​ឃ្មុំ ឬ​​ម៉ាស​ប្រទាល​កន្ទុយ​ក្រពើ និង​ទឹក​ឃ្មុំ ដើម្បី​ជួយ​​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស​ និង​ជាតិ​ពុល​ចេញ​ពី​ស្បែក ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា​ និង​ម៉ត់​រលោង​នៅ​រដូវ​ក្តៅ​នេះ។ [embed-health-tool-ovulation] ៥. ជៀសវាង​លាង​សម្អាត​មុខ​ញឹកញាប់​ពេក ប្រសិនបើ​យើង​លាង​សម្អាត​មុខ​ញឹកញាប់​ពេក ​ នោះ​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​ស្ងួត ដែល​ជា​ហេតុ​នាំ​ឲ្យ​រាងកាយ​ផលិត​ជាតិ​ខ្លាញ់​កាន់​តែ​ច្រើន​លើស​ដើម។ ហេតុ​នេះ​ហើយ យើង​គួរ​លាង​សម្អាត​មុខ​តែ​២​ដង​ក្នុង​មួយ​ថ្ងៃ ទើប​ជា​ការ​ប្រសើរ។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ […]


សុខភាពស្បែក

វិធីងាយៗអាចជួយកម្ចាត់ខ្លាញ់លើស្បែកមុខបានល្អ

ខ្លាញ់មានមុខងារជួយឲ្យស្បែកមុខរលោង និង មានសំណើម ប៉ុន្ដែខ្លាញ់ក៏អាចធ្វើឲ្យផ្ទៃមុខយើងឡើងមុនផងដែរ ប្រសិនបើជាតិខ្លាញ់នោះមានការកើនឡើងច្រើន។ ដូច្នេះយើងត្រូវតែថែរក្សាស្បែមុខ ឲ្យបានល្អកាត់បន្ថយជាតិខ្លាញ់ ដោយវិធីងាយៗដូចខាងក្រោម៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.លាងមុខឲ្យបានញឹកញាប់ ប្រសិនបើផ្ទៃមុខយើងមានឡើងជាតិខ្លាញ់ច្រើន យើងអាចលាងសម្អាតឲ្យបានញឹកញាប់ជាមួយនឹងទឹកស្អាតមិនចាំបាច់ប្រើទឹកក្ដៅឧណ្ហៗនោះទេ។ វិធីនេះជួយសម្អាតជាតិខ្លាញ់ដែលមានលើផ្ទៃមុខ និង ជួយកម្ចាត់បាក់តេរីតោងជាប់ស្បែកងាយបង្កធ្វើឲ្យយើងឡើងមុនបាន។ ត្រូវលាងសម្អាតជាប្រចាំ ឲ្យបានយ៉ាងហោច៣ដងក្នុងមួយថ្ងៃ។ ២.ប្រើកន្សែងត្រជាក់ ក្រៅពីលាងសម្អាតដោយទឹកស្អាត យើងគម្បីមានកន្សែងត្រជាក់ទន់ៗដើម្បីជូតសម្អាតពេលមានជាតិខ្លាញ់កើនឡើងច្រើន។ យើងអាចសង្កេត និង ចាប់អារម្មណ៍ដឹងនៅពេលផ្ទៃមុខយើងមានការកើនឡើងជាតិខ្លាញ់។ វិធីនេះល្អសម្រាប់អ្នកមានស្បែកមុខស្ដើង ព្រោះអាចកាត់បន្ថយការប៉ះពាល់ផ្ទៃមុខផ្ទាល់ជាមួយដៃដូចជាការលាងសម្អាតជាដើម។ ៣.ទឹកឃ្មុំ ទឹកឃ្មុំក៏មានអត្ថប្រយោជន៍ចំពោះស្បែកមុខ ពោលវាជួយកម្ចាត់បាក់តេរី កម្ចាត់ខ្លាញ់ ប្រឆាំងអុកស៊ីតកម្ម និង ជួយផ្ដល់សំណើមដល់ស្បែកមុខ។ យើងអាចយកទឹកឃ្មុំមកលាបលើស្បែកមុខ ទុករយៈចន្លោះពី ១៥ ទៅ ២០នាទី ហើយលាងសម្អាតចេញដោយទឹកក្ដៅឧណ្ហៗ អនុវត្ដវិធីនេះចន្លោះពី ៣ ទៅ ៥ដង ក្នុងមួយសប្ដាហ៍។  ប៉ុន្ដែចូរចងចាំថាប្រសិនបើអ្នកមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកឃ្មុំ ឬការប្រើប្រាស់លើកដំបូងមានប្រតិកម្ម ដូចជា រមាស់ ឡើងកន្ទួល ត្រូវឈប់ប្រើជាប្រញាប់ ព្រោះនោះបណ្ដាមកពីស្បែកមុនមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកឃ្មុំហើយ។ ៤.ប្រើម៉ាសម្សៅ ម៉ាសម្សៅក៏មានអត្ថប្រយោជន៍ជួយស្រូបជាតិខ្លាញ់ចេញពីស្បែកមុខបានល្អ។ យើងអាចអនុវត្ដវិធីនេះបាន ១ដងក្នុងមួយថ្ងៃ គឺនៅពេលយប់មុនចូលគេង។ ៥.ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ សម្បូរទៅដោយសារធាតុចិញ្ចឹមជំនួយដល់ស្បែក និងកាត់បន្ថយការកើនឡើងជាតិខ្លាញ់លើមុខបាន។ យើងអាចច្នៃប្រទាលកន្ទុយក្រពើទៅជាម៉ាសបិទលើមុខ ដើម្បីជួយកាត់បន្ថយជាតិខ្លាញ់លើស្បែក។ ទន្ទឹមគ្នានោះដែរ ផ្លែឈើផ្សេងទៀក៏មានអត្ថប្រយោជន៍ស្រដៀងគ្នា […]


ស្បែក

អត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើចំពោះសុខភាពស្បែក

គ្នាយើងក៏បានដឹងខ្លះហើយអំពីអត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើចំពោះសុខភាព។ គេអាចច្នៃវាទៅជាភេសជ្ជៈ បង្អែម ប៉ុណ្ណោះ ក៏អាចច្នៃទៅជាគ្រឿងថែរក្សាសម្រស់ បំប៉នសុខភាពស្បែកល្អប្រសើរផងដែរ។ ខាងក្រោមគឺជាអត្ថប្រយោជន៍សំខាន់របស់ប្រទាលកន្ទុយក្រពើចំពោះស្បែក៖ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១.ជួយកាត់បន្ថយការរលាក សាច់ប្រទាលកន្ទុយក្រពើអាចជួយប្រឆាំងការរលាក និង ប្រឆាំងអុកស៊ីតកម្ម ដូច្នេះវាគឺជាផ្នែកមួយយ៉ាងសំខាន់ជួយការពារស្បែកពីកម្ដៅព្រះអាទិត្យបានល្អ។ យើងអាចច្នៃប្រទាលកន្ទុយក្រពើជាម៉ាសបិទលើស្បែកដោយផ្ទាល់ ដើម្បីជំនួយដល់សុខភាពស្បែកក្រោយប៉ះពាល់ពីកម្ដៅថ្ងៃ។ ២.ផ្ដល់សំណើមដល់ស្បែក ប្រទាលកន្ទុយក្រពើសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ពពួកវីតាមីន រ៉ែ ហើយក៏មានជាតិទឹកច្រើនផងដែរ។ អត្ថប្រយោជន៍របស់ប្រទាលកន្ទុយក្រពើក៏ជួយអោយស្បែកមានសំណើម ជួយជម្រុះកោសិកាស្បែកចាស់ៗ បង្កើនការលូតលាស់កោសិកាស្បែកថ្មី។ ៣.បង្កើនការព្យាបាលរបួស ក្រៅពីផ្ដល់សំណើមដល់ស្បែក ប្រទាលកន្ទុយក្រពើ ក៏អាចជួយព្យាបាលរបួសស្នាមសើស្បែកឲ្យឆាប់ជាសះស្បើយរហ័សផងដែរ ពិសេសប្រភេទរបួសដែលបង្កឡើងដោយការរលាកលើស្បែកដោយ​សារកម្តៅ ឬ​វត្ថុក្តៅតែម្ដង។ ៤.ប្រឆាំងភាពចាស់ជាងវ័យ ប្រទាលកន្ទុយក្រពើសម្បូរទៅដោយវីតាមីន C E និង beta Carotene ដែលសារធាតុសំខាន់ទាំងបី ជួយបង្កើនការលូតលាស់កោសិកាស្បែក ប្រឆាំងនឹងការវិវត្ដស្បែកតាមវ័យ ហើយមិនតែប៉ុណ្ណោះ សារធាតុ​ទាំង​នេះ ក៏ជួយបង្កើនការផលិត ខូឡាជែន ដែលគ្នាយើងកន្លងមកស្គាល់ថា ជាប្រូតេអ៊ីនជួយធ្វើឲ្យស្បែករលោងស្អាត និង ក្មេងជាងវ័យ។ ៥.កាត់បន្ថយការរលាកនិង ការឡើងមុន ប្រទាលកន្ទុយក្រពើអាចជួយធ្វើឲ្យស្បែករលោងស្រស់ថ្លាបែបធម្មជាតិ ពិសេសជួយប្រឆាំងនឹងពពួកបាក់តេរី ដែលតោងជាប់ស្បែកធ្វើស្បែកងាយប្រឈមកកើតមុនបាន។ ដូច្នេះប្រទាលកន្ទុយក្រពើជួយឲ្យប្រឆាំងនឹងបាក់តេរី ធ្វើស្បែកមានសុខភាពល្អ ស្រស់ថ្លា និង ភ្លឺរលោង។ ប៉ុន្ដែចូរប្រុងប្រយ័ត្ននឹងជ័រពណ៌លឿងរបស់ប្រទាលកន្ទុយក្រពើអាចបង្កផលប៉ះពាល់ដល់ស្បែក ប្រសិនបើ ការកាត់ ការចៀរ និង លាងម្អាតមិនបានស្អាតល្អនោះ។ អត្ថបទគួរអាន៖ ស្រីៗ​យើង […]


ស្បែក

ហេតុអ្វីយើងត្រូវការការពារស្បែកពីកម្ដៅថ្ងៃ​?

គ្នាយើងក៏បានដឹងខ្លះហើយថា កម្ដៅព្រះអាទិត្យអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែក ក្នុងនោះធ្វើឲ្យស្បែកប្រឈមការរលាក កើតមហារីក ស្បែកជ្រួញចាស់ជាងវ័យ និង ស្បែកស្រអាប់ខ្វះវីតាមីន ដូច្នេះយើងគួរតែប្រុងប្រយ័ត្ន ការពារស្បែកឲ្យបានល្អពីកម្ដៅព្រះអាទិត្យ។ ខាងក្រោមគឺជាវិធីការពារស្បែកពីព្រះអាទិត្យ៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ជ្រកក្រោមម្លប់ រាល់ពេលចេញក្រៅ ការជ្រកម្លប់គឺជាវិធីមួយជួយកាត់បន្ថយកម្ដៅថ្ងៃ និងជួយការពារស្បែក។ បន្ថែមពីនោះយើងក៏គួរតែមានឆ័ត្រ និង ក្រែមការពារកម្ដៅថ្ងៃទៅជាមួយក៏កាន់តែប្រសើរ។ ២.ស្លៀកពាក់ជិតៗ យើងក៏ត្រូវស្លៀកពាក់ឲ្យជិតៗ ពិសេសខោអាវ ដៃវែង អាចគ្របរាងកាយឲ្យបានជិតល្អពីការត្រូវកម្ដៅថ្ងៃ។ ត្រូវជ្រើសរើសសម្លៀកបំពាក់ប្រើប្រាស់សាច់ក្រណាត់ យឺត ទន់ៗ និងសាច់ត្រជាក់ ដើម្បីជួយកាត់បន្ថយកម្ដៅថ្ងៃបានល្អ។ ៣.ពាក់មួក បន្ទាប់ពីសម្លៀកបំពាក់ មួកក៏មានចំណែកជួយការពារកម្ដៅថ្ងៃបានល្អផងដែរ។ ពិសេសជួយការពារស្បែកក្បាល មិនបង្កមានបញ្ហាស្បែកក្បាលស្ងួត ប្រឈមកើតជំងឺផ្សេងៗ។ ដូច្នេះរាល់ពេលចេញក្រៅគួរតែពាក់មួក ជាប្រភេទមួកដែលមានជាយធំៗ អាចផ្ដល់ម្លប់ដល់ស្បែកក្បាល ស្បែកមុខបានល្អ។ ៤.ពាក់វែនតាការពារកម្ដៅថ្ងៃ វែនតាមានតួនាទីជួយការពារភ្នែកពីពន្លឺ និង កម្ដៅព្រះអាទិត្យ មិនតែប៉ុណ្ណោះក៏ជួយការពារស្បែកក្រោមភ្នែក មិនឲ្យខ្មៅផងដែរ។ គ្រប់ពេលចេញក្រៅ ស្របពេលអាកាសធាតុក្ដៅ មិនថាដើរ ឬជិះកង់ ជិះម៉ូតូនោះទេ គួរតែពាក់វែនតាឲ្យបានជាប្រចាំដើម្បីជួយការពារភ្នែក និង ស្បែក។ ៥.ប្រើក្រេមការពារកម្ដៅថ្ងៃ ការប្រើប្រាស់ក្រេមការពារកម្ដៅថ្ងៃ ក៏ជាផ្នែកធ្វើឲ្យស្បែកមានសុខភាពល្អ មានសំណើម ជំនួយដល់ការលូតលាស់កោសិកា។ ប៉ុន្ដែជាការប្រុងប្រយ័ត្ន ក្រេមការពារកម្ដៅថ្ងៃមិនអាចប្រើលើទារកក្រោមអាយុ ៦ខែបាននោះទេ។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ […]


ស្បែក

កំពូលអាហារទាំង៥ល្អបំផុតចំពោះ ស្បែក សក់ និងក្រចក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រចក​មាន​សុខភាព​ល្អ សរសៃ​សក់​ភ្លឺ​រលោង និង​ស្បែក​ស្អាត ជា​បំណង​ប្រាថ្នា​របស់​ស្រីៗ​យើង​​គ្រប់​រូប។ ពិត​ណាស់​ ក្រៅ​ពី​ជ្រើសរើស​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​ត្រឹមត្រូវ គ្នា​យើង​ក៏​មិន​ត្រូវ​ភ្លេច​ថែទាំ​សុខភាព​​សម្រស់​ពី​ខាង​ក្នុង​ដែរ ដោយ​ការ​បញ្ចូល​របប​អាហារ​បំប៉ន​សម្រស់​ដូច​ខាង​ក្រោម។ ១. ត្រី​សាម៉ុន ត្រី​​សាម៉ុន មាន​គុណប្រយោជន៍​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក​ និង​សក់ ពីព្រោះ​ត្រី​ដែល​មាន​ខ្លាញ់​ប្រភេទ​នេះ ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ អាស៊ីដ​អូមេហ្គា​៣ ជាតិ​ដែក​ និង​វីតាមីន​ B12 ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កម្តៅ​​ក្តៅ​ និង​ជួយ​ទ្រទ្រង់​ដល់​​សុខភាព​ស្បែក​ក្បាល។ បន្ថែម​ពី​នេះ ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ត្រី​សាម៉ុន​ក៏​អាច​ជួយ​កម្ចាត់​បញ្ហា​សក់​ជ្រុះ​បាន ផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២.​ ការ៉ុត ទន្ទឹម​នឹង​នេះ​ដែរ ការ៉ុត​សម្បូរ​ទៅ​ដោយ​ជាតិ ​Beta-carotene ដែល​អាច​ជួយ​ឲ្យ​សក់​ ក៏​ដូចជា​ក្រចក​លូតលាស់​បាន​ល្អ។ បន្ថែម​ពី​នេះ ការ៉ុត​ ក៏​អាច​កម្ចាត់​រោគសញ្ញា​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ផងដែរ។ ៣. ប៉េងប៉ោះ ចំណែក​ប៉េងប៉ោះ​វិញ ផ្ទុក​ទៅ​ដោយ​វីតាមីន ​C និង​សមាសធាតុ​មួយ​ចំនួន​ដូចជា​ carotenoids, lycopene និង beta-carotene ដែល​ជួយ​បង្កើន​រនាំង​ការពារ​ស្បែក​ពី​ការ​រលាក​ដោយ​កម្តៅ​ថ្ងៃ។ ៤. ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប ​ទឹក​ដោះ​គោ​​មួយ​ប្រភេទ​នេះ ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ក្រចក​រឹងមាំ និង​សក់​ដុះ​លូតលាស់​ល្អ។ រី​ឯ​ទឹក​ដោះ​គោ​ជូរ​ និង​ឈីស​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ក៏​អាច​ផ្តល់​ជាតិ​កាល់ស្យូម​ដ៏​ល្អ​ឯក​ដល់​រាងកាយ​។ [embed-health-tool-due-date] ៥. ផ្លែ​ប្លូប៊ឺរី ​ផ្លែ​ប្លូប៊ឺរី​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់ […]


ស្បែក

រូបមន្តម៉ាសបិទមុខធម្មជាតិ ប្រឆាំងនឹងភាពចាស់ ជួយឲ្យស្បែកភ្លឺថ្លា!

នៅ​ពេល​ចូល​ដល់​វ័យ​ជាង​ម្ភៃ​ក្រាស់ ច្បាស់​​ណាស់​​ថា គ្នា​យើង​អាច​នឹង​សង្កេត​ឃើញ​សញ្ញា​នៃ​ភាព​ចាស់​ដែល​លេច​ឡើង​នៅ​លើ​ស្បែក។ ពេល​​ខ្លះ ផលិត​ផល​ថែ​រក្សា​សម្រស់​ជា​ច្រើន​ដែល​មាន​លក់​នៅ​លើ​ទី​ផ្សារ មិន​ត្រូវ​នឹង​ស្បែក​យើង​ឡើយ។ ដូច្នេះ​ហើយ យើង​អាច​សាកល្បង​ប្រើ​ម៉ាស​បិទ​មុខ​រូបមន្ត​ធម្មជាតិ​ខាង​ក្រោម​នេះ ដើម្បី​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់​ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្មេង​ជាង​វ័យ​ ព្រម​ទាំង​ការពារ​​បញ្ហា​ស្បែក​ស្ងួត។ [embed-health-tool-bmi] ​​​​​​១. ម៉ាស​ត្រសក់ កិន​ត្រសក់​កន្លះ​ផ្លែ ដោយ​បន្ថែម​ទឹក​ក្រូច​ឆ្មារ​មួយ​ស្លាបព្រា​បាយ​ ហើយ​លាប​នៅ​លើ​ផ្ទៃ​មុខ រួច​ទុក​ចោល​រយៈពេល​១០ ទៅ​២០​នាទី។ បន្ទាប់​មក​ លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ត្រជាក់​ ជា​ការ​ស្រេច។ គ្នា​យើង​អាច​អនុវត្តន៍​រូបមន្ត​នេះ ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ និង​ភ្លឺ​ថ្លា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ម៉ាស​​ប្រទាល​កន្ទុយ​ក្រពើ ជាមួយ​គ្នា​នេះ​ដែរ ស្រីៗ​យើង​ក៏​អាច​ប្រើ​​ប្រទាល​កន្ទុយ​ក្រពើ​ប្រមាណ​២​ស្លាបព្រា​បាយ ដោយ​លាយ​ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ​ចំនួន​ពីរ​បី​ដំណក់​ រួច​ច្របល់​ល្បាយ​​ឲ្យ​សព្វ​ល្អ។ បន្ទាប់​មក​ លាប​លើ​ផ្ទៃ​មុខ និង​ទុក​ចោល​ប្រហែល​ជា​១០​នាទី សឹម​លាង​ជម្រះ​ចេញ​​ជាមួយ​នឹង​ទឹក​ធម្មតា។ ម៉ាស​នេះ មាន​ប្រសិទ្ធភាព​បង្ការ​ការ​បំផ្លាញ​ខូឡាជែន និង​បញ្ចៀស​ស្នាម​ជ្រីវជ្រួញ។ គ្នា​យើង​​អនុវត្តន៍​រូបមន្ត​នេះ ជា​រៀង​រាល់​ថ្ងៃ​តាម​តម្រូវការ។ ​៣. ម៉ាស​កាហ្វេ រូបមន្ត​ម៉ាស​មួយ​ប្រភេទ​នេះ​វិញ គ្នា​យើង​អាច​លាយ​ម្សៅ​កាហ្វេ​ចំនួន​១​ស្លាបព្រា​បាយ និង​ម្សៅ​កាកាវ​ចំនួន​១​ស្លាបព្រា​បាយ។ បន្ទាប់​មក​ចាក់​ប្រេង​ដូង​ចំនួន​១​ស្លាបព្រា​បាយ​ រួច​កូរ​ឲ្យ​សព្វ​ល្អ ទើប​យក​មក​លាប​នៅ​លើ​ផ្ទៃ​មុខ និង​ក ដោយ​ទុក​ចោល​រយៈពេល​១៥ ទៅ​៣០​នាទី មុន​នឹង​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់។ រូបមន្ត​ម៉ាស​កាហ្វេ​នេះ អាច​អនុវត្តន៍​ពីរ​បី​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ជួយ​ជម្រុះ​កោសិកា​ងាប់​ៗ​ពី​ស្បែក៕ អត្ថបទគួរអាន៖ ស្រីៗ​យើង […]


ជំងឺមុន

គន្លឹះងាយៗទាំង ៦ ការពារស្បែកមុខកុំឲ្យកើតមុន គ្នាយើងមិនគួររំលង

នៅពេលដែលមុខយើងកើតមុន នោះមិនមែនជារឿងស្រួលចិត្តនោះទេ វាធ្វើឲ្យយើងខាតបង់ប្រាក់កាស ពេលវេលា រំខានដល់ការរស់នៅ និងបង្កឲ្យខូចសម្រស់យើងថែមទៀតផង ករណីខ្លះក្រោយជាសះស្បើយក៏អាចបន្សល់ស្លាកស្នាមលើស្បែកផងដែរ។ មាន​មុនខ្លះយើងពិបាកការពារ ដូចជាពពួកមុនអ័រម៉ូន ប៉ុន្ដែមុនខ្លះទៀតយើងក៏អាចការពារបាន ដោយចាប់ផ្ដើមពីការផ្លាស់ប្ដូរទម្លាប់រស់នៅ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១.លាងសម្អាតមុខជាប្រចាំ វិធីដំបូងដែលអាចជួយការពារមុខមិនឲ្យកើតមុននោះគឺ ការលាងសម្អាតស្បែកមុខជាប្រចាំឲ្យបានយ៉ាងហោច២ដងក្នុងមួយថ្ងៃ គឺ​ពេលព្រឹក និង ពេលយប់។ ប៉ុន្ដែក្នុងករណីដែលស្បែកមុខមានការបែកញើសខ្លាំង ក៏ត្រូវប្រញាប់លាងសម្អាតផងដែរ ព្រោះការបែកញើសអាចប្រឈមកើតមុន ប្រសិនបើមិនបានលាងសម្អាតនោះទេ។ យើង​ត្រូវលាងសម្អាតដោយដៃថ្នមៗ ជៀសវាងប្រើប្រាស់សំភារៈ រឹងៗ ព្រោះអាចបង្កការរលាកដល់ស្បែកមុខ។ ២.គ្រប់គ្រងរបបអាហារ អាហារដែលយើងបានញ៉ាំរាល់ថ្ងៃក៏អាចបណ្ដាលឲ្យកើតមុនបានដែរ ដូចជាពពួកអាហារផ្អែម អាហារកែច្នៃ អាហារខ្លាញ់ និង ពពួកភេសជ្ជៈដែលមានជាតិកាបូនអ៊ីដ្រាតជាដើម។ អាហារទាំងនោះអាចរំញោចដល់ អ័រម៉ូនអាំងស៊ុយលីនធ្វើការខ្លាំង ដែលជាហេតុធ្វើឲ្យប្រឈមការរលាក និង ឡើងមុនលើស្បែក។ អាហារដែលគួរញ៉ាំ មានបន្លែផ្លែឈើ និង ពពួកអាហារដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានមុខងារពិសេសជួយឲ្យស្បែករលោងស្រស់ថ្លា។ ៣.គ្រប់គ្រងស្ដ្រេស ការគ្រប់គ្រងស្ដ្រេសបានល្អ ក៏ជាផ្នែកមួយជួយការពារពីការកើតមុនលើមុខបានដែរ។ ពីព្រោះនៅពេលដែលយើងកើតស្ដ្រេសខ្លាំងអាចរំញោចដល់ដំណើរការផលិតខ្លាញ់ក្នុងស្បែកមានការកើនឡើងដូចគ្នា ដែលនេះជាមូលហេតុធ្វើស្បែកមុខងាយឡើងមុន នៅពេលដែលយើងកើតស្ដ្រេសម្ដងៗ។ ៤.ប្រើផលិតផលជំនួយស្បែក យើងមិនអាចរំលងបានទេ សម្រាប់ផលិតផលជំនួយស្បែក ពិសេសពពួកផលិតផលដែលជួយលាងសម្អាត និងផ្ដល់សំណើមដល់ស្បែកបានល្អ ការពារពីពពួកបាក់តេរីកខ្វក់ៗមកតោងជាប់ស្បែកដែលបណ្ដាលឲ្យយើងងាយកើតមុនបាន។ ៥.ហាត់ប្រាណជាប្រចាំ ហាត់ប្រាណមិនត្រឹមតែជួយឲ្យរាងកាយមាំមួន ចរន្ដឈាម និង បេះដូងដំណើរការប្រសើរប៉ុណ្ណោះទេ ហើយក៏ជួយការពារស្បែកមិនឲ្យកើតមុនផងដែរ។ ការហាត់ប្រាណអាចជួយបំបែកជាតិខ្លាញ់ក្នុងសរសៃឈាម ជួយឲ្យចរន្តឈាមដំណើរការបានល្អពេញរាងកាយនិងស្បែក ពិសេសជួយរក្សាតុល្យភាពនៃកម្រិតអ័រមូនអាំងស៊ុយផងដែរ។ […]


ស្បែក

ស្បែកមុខស្ងួតហើយ ឡើងមុនទៀត គួរថែទាំបែបណា?

អ្នកមានស្បែកមុខស្ងួត គឺមិនងាយកើតមុនដូចអ្នកដែលមានស្បែកមុខសម្បូរខ្លាញ់នោះទេ។ ប៉ុន្ដែជៀសមិនផុតនោះឡើយ អ្នកមានស្បែកមុខស្ងួត ក៏អាចកើតមុនបានដែរ ប្រសិនបើប្រើប្រាស់ផលិតផលមិនល្អ ធ្វើប៉ះពាល់ដល់ស្បែក និងបង្កឲ្យស្បែកស្ដើងជាដើម។ ដូច្នេះប្រសិនបើស្បែកមុខស្ដើង ហើយកើតមុនទៀត តើគួរដោះស្រាយបែបណា? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! វិធីដោះស្រាយសម្រាប់អ្នកមានស្បែកស្ងួត ហើយកើតមុន ១.ជួបជាមួយគ្រូពេទ្យសុខភាពស្បែក អ្នកមានបញ្ហាស្បែកមុខស្ងួតហើយកើតមុនទៀត ពិសេសពពួកមុនធំៗ សំខាន់បំផុតត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យមើលសុខភាពស្បែក រកមូលហេតុបង្កឲ្យកើតមុន និង ទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។ មិនត្រូវប្រើប្រាស់ផលិតណាមួយដែលមិនស្គាល់ពីគុណភាពច្បាស់លាស់ នោះទេព្រោះអាចប៉ះពាល់ដល់ស្បែកមុខកាន់តែធ្ងន់ធ្ងរ។ ២.ពិនិត្យមើលផលិតផលប្រើប្រាស់ ប្រសិនបើស្បែកមុខស្ដើង ការប្រើផលិតផលគ្រឿងសម្អាងគឺប្រុងប្រយ័ត្នបំផុត ពិសេសពពួកម្សៅ និងផលិតផលលាងសម្អាត ដែលមានជាតិកាត់ខ្លាំងក៏ប្រឈមធ្វើឲ្យមុខមានការរលាក ប៉ះពាល់ស្បែកផងដែរ។ ៣.លាងសម្អាតមុខជាប្រចាំ ត្រូវលាងសម្អាតមុខឲ្យបាន២ដងក្នុងមួយថ្ងៃ ដោយដុសអង្អែលថ្នមៗ នៅពេលព្រឹក និងពេលយប់។ បន្ទាប់មកត្រូវប្រើប្រាស់ផលិតផលដែលជួយផ្ដល់សំណើមស្បែក និងផលិតផលការពារកម្ដៅថ្ងៃរាល់ពេលដែលលត្រូវចេញទៅក្រៅ។ ៤.កាត់បន្ថយការប្រើប្រាស់គ្រឿងសម្អាង ការប្រើប្រាស់គ្រឿងសម្អាងជាប្រចាំក៏អាចបង្កផលប៉ះពាល់ដល់ស្បែកបានដែរ ពិសេសពពួកគ្រឿងសម្អាងដែលផ្ទុកសាធាតុអាស៊ីត alpha hydroxy ងាយធ្វើឲ្យស្បែកមានរលាក។ ៥.កាត់បន្ថយការត្រូវកម្ដៅថ្ងៃ ចំពោះអ្នកមានស្បែកមុខស្ដើង ការត្រូវកម្ដៅថ្ងៃអាចនាំឲ្យស្បែកមុខងាយឡើងជាំ រលាក និងកើតមុនបានដែរ។ វិធីដ៏ល្អបំផុតរាល់ពេលចេញក្រៅគួរតែមាន ឆ័ត្រ ពាក់មួក និងប្រើផលិតផលការពារកម្ដៅថ្ងៃ។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ