១– អាកាសធាតុសើម
នៅអំឡុងរដូវភ្លៀង ឬអាកាសធាតុត្រូពិក យើងអាចកើតមុន ហើយវាធ្ងន់ធ្ងរថែមទៀតដោយសារតែបរិយាកាសសើម។ កុំច្រឡំថា សំណើម ធ្វើឲ្យស្បែកមានសំណើម និងអាចថែរក្សាសុខភាពស្បែកបានល្អឲ្យសោះ។ អាកាសធាតុសើមអាចធ្វើឲ្យបែកញើស ធ្វើឲ្យក្រពេញខ្លាញ់ ផលិតខ្លាញ់ច្រើនលើសលុប។ ញើសលាយជាមួយកោសិកាងាប់ៗ ក៏ដូចជាមេរោគនឹងធ្វើឲ្យស្ទះរន្ធញើស នាំឲ្យឡើងមុន និងជាសះស្បើយយឺត។ ដូច្នេះ វាជារឿងសំខាន់ ត្រូវសម្អាតមុខជាមួយសាប៊ូ ឬទឹកក្តៅអ៊ុនៗបន្ទាប់ពីបែកញើស ហើយត្រូវប្រើសាប៊ូឲ្យបានច្បាស់លាស់សម្រាប់លាងមុខ និងរាងកាយ។
២– អាកាសធាតុស្ងួត
អាកាសធាតុស្ងួត ម្តងក្តៅម្តងត្រជាក់ អាចធ្វើឲ្យស្បែកខូច។ នៅពេលអាកាសធាតុស្ងួតមកដល់ ស្បែកនឹងប្រែជាស្ងួតហើយក្រពេញខ្លាញ់នឹងបញ្ចេញខ្លាញ់ច្រើនជាងធម្មតាដើម្បីការពារ ថែរក្សាស្បែកឲ្យមានសំណើម។ នៅពេលស្បែកស្ងួត ស្រទាប់ស្បែកលើគេនឹងងាប់ ហើយលាយជាមួយខ្លាញ់នឹងធ្វើឲ្យស្ទះរន្ធរោម ជាហេតុនាំឲ្យឡើងមុនដដែលៗ។ ដូច្នេះ គួរតែថែរក្សាស្បែកឲ្យមានសំណើម និងរក្សាតុល្យភាពខ្លាញ់ និងទឹក។ នៅពេលស្បែកមានសំណើមគ្រប់គ្រាន់ កោសិកាងាប់ៗ និងខ្លាញ់ប្រាកដជាថយចុះ។