វ័យកូនចេះដើរនិង​ជិតចូលរៀន

វ័យកូនចេះដើរនិង​ជិតចូលរៀន - ក្នុង​ចន្លោះ​អាយុ​១ខួប ទៅ ២ខួប ឬ​១២ ទៅ ២៤ខែ ជា​ពេល​ដែល​ទាមទារ​ការ​យក​ចិត្ត​ដាក់​ច្រើន​របស់​ម៉ាក់ៗ ដើម្បី​បន្ត​ការ​លូត​លាស់​របស់​កូន​ដោយ​សុខភាព​ល្អ​បរិបូរណ៍​ដោយ​គ្មាន​លក្ខខណ្ឌ និង​ត្រៀម​ខ្លួន​សិក្សា​ពី​បញ្ហា​នានា​ពេល​កូន​ឈឺ​ថ្កាត់​ជា​ដើម បូករួម​ទាំង​ការ​បន្ថែម​ការ​យល់ដឹង​បន្ថែម​លើ​ផ្នែក​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ក្រៅ​ពី​ការ​បំបៅដោះកូន​

ចំណេះដឹងទូទៅ

វ័យកូនចេះដើរនិង​ជិតចូលរៀន

តើទឹករ៉ែធម្មជាតិមានកម្រិតសមាសធាតុល្អផ្តល់ផលប្រយោជន៏អ្វីខ្លះដល់កុមារ?

មិនត្រឹមតែបំបាត់ស្រេកទឹកនិងបំពេញជាតិទឹកប៉ុណ្ណោះទេ​​​ ទឹករ៉ែធម្មជាតិដែលល្អក៏មានផ្ទុកសារធាតុរ៉ែ​​ (អ៊ីយ៉ុង)​ ជួយដល់មុខងាររាយកាយតាមរយៈកម្រិតសមាសធាតុសមស្រប​​​ ប្រហាក់ប្រហែលសរីរាង្គត្រូវការពីក្នុងទឹកពិសារប្រចាំថ្ងៃផងដែរ​។​ កាល់ស្យូម​ជា​សារជាតិ​ចិញ្ចឹម​មួយ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ការ​លូត​លាស់​ឆ្អឹង។ ជា​ពិសេស​សម្រាប់​កុមារ និង​ក្មេង​ជំទង់ កាល់ស្យូម​កាន់​តែ​សំខាន់​ថែម​ទៀត​សម្រាប់​សុខ​ភាព​ឆ្អឹង​ព្រោះ​ថា​វ័យ​នេះ​ជា​ពេល​ដែល​ឆ្អឹង​កំពុង​លូត​លាស់​លឿន​។ កុមារ​អាច​ទទួល​បាន​កាល់ស្យូម​ពី​របប​អាហារ ប៉ុន្តែ​ទឹក​ក៏​ជា​ចំណែក​មួយ​សំខាន់​សម្រាប់​បំពេញ​កាល់ស្យូម​ដែល​កុមារ​​ត្រូវ​ការ​ផង​ដែរ​។ ​​ក្រៅ​ពី​ទឹក​ធម្មតា​ដែល​កុមារ​ញ៉ាំ​ប្រចាំ​ថ្ងៃ ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​សារសំខាន់​សម្រាប់​កុមារ​ដូច​គ្នា ព្រោះ​ថា​ទឹក​រ៉ែ​ធម្មជាតិ​មិន​ត្រឹម​តែ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​កុមារ​ដូច​ទឹក​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​បំពេញ​សារធាតុ​រ៉ែ​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កុមារ ដូច​ជា​កាល់ស្យូម​ផង​ដែរ​។ ការសិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រThe Journal of Nutrition បាន​លើក​ឡើង​ថា​កុមារ​ដែល​ញ៉ាំ​ទឹក​មាន​ផ្ទុក​​សារធាតុ​រ៉ែ​កាល់ស្យូម​ គឺ​មាន​ទំនាក់​ទំនង​ជា​វិជ្ជមាន​ក្នុង​ការ​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​ឆ្អឹង​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ទឹក​រ៉ែ​ធម្មជាតិ​​មិន​ត្រឹម​តែ​មាន​ផ្ទុក​​កាល់ស្យូម​​ល្អ​សម្រាប់​សុខភាព​ឆ្អឹង ធ្មេញ សាច់​ដុំ និង​បេះ​ដូង ប៉ុណ្ណោះ​ទេ តែ​​ក៏​មាន​ផ្ទុក​​ម៉ាញ៉េស្យូម​ជួយ​គ្រប់​គ្រង​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម។ ចំណែក​ឯ​ប៉ូតាស្យូម​ជួយ​ដល់​ការ​ដឹក​នាំ​អុកស៊ីសែន​ទៅ​កាន់​ខួរ​ក្បាល​ កាត់​បន្ថយ​បញ្ហា​ថប់បារម្ភ និង​បញ្ហា​ដំណេក និង​រ៉ែ​ស៊ីលីកា ជួយ​ដល់​សុខភាព​ស្បែក សក់ និង​ក្រចក​​ ហើយ​ព្រម​ទាំង​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ​។ ​ដូច​គ្នា​ដែរ បើ​សិន​ជា​ម៉ាក់​ប៉ា​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​កូន​តូច ក៏​គួរ​ពិនិត្យ​មើល​ដែរ​ថា​​​​ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​ផ្ទុក​សារធាតុ​សូដ្យូម​(Na)​មិន​លើស​ពី​២០០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​ និង​ស៊ុលផាត(SO)​​មិន​លើស​ពី​២៥០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​។ មួយវិញទៀត ​ម៉ាក់​ប៉ា​មួយ​ចំនួន​ទំនង​ជា​អាច​នឹង​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​កូន ​ដោយសារ​រវល់​មិន​បាន​ដាំ​ទឹក ឬ​ក៏​ត្រូវ​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ​​ជា​ដើម​។ ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ទឹក​រ៉ែ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ប៉ា​ម៉ាក់​ត្រូវ​ជ្រើស​រើស​ផលិត​ផល​ណា​ដែល​មាន​កម្រិត​សូដ្យូម និង​ផ្លុយអ័រ​ទាប។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! […]

អត្ថបទផ្សេងទៀតពី វ័យកូនចេះដើរនិង​ជិតចូលរៀន

ស្វែងរក វ័យកូនចេះដើរនិង​ជិតចូលរៀន

ការលូតលាស់មុនអាយុ ៥ឆ្នាំ

ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើន​យ៉ាង ម៉ាក់ប៉ាគួរដឹង

ប៉ាម៉ាក់មួយ​ចំនួន​​តែងប្រើពាក្យអវិជ្ជមានដូចជា «កុំ» «ហាម» «ឈប់» ឬ«ទេ» ដើម្បីប្រាប់​ ឬ ហាមកូន​កុំឱ្យធ្វើនេះ ឬធ្វើនោះ។ តើពាក្យទាំង​នេះ ជះឥទ្ធិពល​​​អ្វីខ្លះដល់កូន​? ប៉ាម៉ាក់គួរ​និយាយ​បែបណាជំនួសវិញ? តាមការសិក្សាបានឱ្យដឹងថា ពាក្យអវិជ្ជមានដូចជា «កុំ» «ហាម» «ឈប់» ឬ«ទេ» ធ្វើឱ្យកូន​វង្វេង និងមិន​យល់​ពីអត្ថន័យដែលប៉ាម៉ាក់ព្យាយាមប្រាប់​ ឬចង់ឱ្យអាអូនធ្វើអ្វីមួយ ឬ​កូន​​អាច​គិតថាពាក្យទាំងនេះជាការបន្ទោស ដែលកូន​ធ្វើអ្វីក៏ខុស ធ្វើអ្វីក៏មិនត្រូវ ធ្វើអ្វី​ក៏​មិនបាន ឬតែងតែធ្វើខុសជានិច្ច ទើបប៉ាម៉ាក់តែងតែ ហាម ឬបញ្ឈប់កុំឱ្យធ្វើនេះ ឬធ្វើនោះ។ យូរៗទៅ កូន​នឹងធ្លាក់ទឹកចិត្តដែលអាចបណ្តាលឱ្យខ្វះជំនឿចិត្ត លើខ្លួនឯង និង​មានអារម្មណ៍មិនល្អចំពោះខ្លួនឯង។ លើសពីនេះទៅទៀត ពេលកូន​ឮពាក្យអវិជ្ជមានដូចជា «កុំ» «ហាម» «ឈប់» ឬ«ទេ» គ្រប់​ពេល​វេលា ឬញឹកញាប់ពេក កូនអាចគិតថា មិនចាំបាច់ព្យាយាមធ្វើឱ្យល្អទេ ព្រោះគង់តែប៉ាម៉ាក់ថាឱ្យ ឬ​បន្ទោស ឬហាមដដែល​ហ្នឹង។ ម្យ៉ាងទៀត ពេលអាអូនកំពុងចង់ធ្វើអ្វីមួយ ប៉ាម៉ាក់បែរជាហាមឃាត់ កូន​នឹង​មិន​សុខ​ចិត្តទេ ដូច្នេះប៉ាម៉ាក់គួរប្រាប់ឱ្យធ្វើអ្វីដែលប៉ាម៉ាក់​ចង់ឱ្យកូន​ធ្វើជំនួសឱ្យការ ហាម ឬបញ្ឈប់កូន​ពីការធ្វើអ្វីមួយ។ នេះក៏ជាវិធីដ៏ល្អក្នុង​ការបង្វែរ​អារម្មណ៍​របស់​កូន​​ដែរ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ពាក្យពេចន៍​ម៉ាក់ៗ​គួរ​ប្រើ៖ កុំរត់! ឬកុំរត់ប្រយ័ត្នដួលកូន! […]


ចិញ្ចឹមកូន

ហេតុផល ៤ យ៉ាង ប៉ាម៉ាក់មិនគួរចាក់ក្រឡេក​កូនឱ្យសើច

ការចាក់ក្រឡេកធ្វើឱ្យអូនតូចរសើប ហើយសើច និងបង្កើនភាពស្និទ្ធស្នាល​រវាងប៉ាម៉ាក់ និងអូនតូច ប៉ុន្តែប៉ាម៉ាក់បែបមិនដឹងថា ការធ្វើបែបនេះបែរជាអាចប៉ះពាល់ដល់អូនតូចទេ។ ហេតុអ្វីបានជាប៉ាម៉ាក់មិនគួរចាក់ក្រឡិកអូនតូចឱ្យសើច? តាមការសិក្សាបានឱ្យដឹងថា ការសើចដែលកើតឡើងពីការរំញោចមិនដូច​អារម្មណ៍ រីករាយដែលកើតឡើងដោយសារភាពអស់សំណើចបន្ទាប់ពីស្តាប់រឿងកំប្លែងទេ ហើយ​ក៏​មិនមានន័យថាអូនតូចសុទ្ធតែចូលចិត្តការចាក់ក្រឡេកដែរ គ្រាន់តែអូនតូច​ទប់សំណើច​មិន​បាន។ ខាងក្រោមនេះជាផលប៉ះពាល់នៃការក្រឡិកកូនឱ្យសើច៖ ១. អាចបណ្តាលឱ្យអូនតូចមិនស្រួលក្នុងខ្លួន កម្លាំងនៃការចាក់ក្រឡេករ​បស់ប៉ាម៉ាក់អាចធ្វើឱ្យអូនតូចឈឺត្រង់កន្លែង​ត្រូវចាក់។ លើសពីនេះទៅទៀត ប្រសិនបើប៉ាម៉ាក់ចាក់ក្រឡេកអូនតូចយូរ អូនតូចអាចរឹងពោះ ឬ​ហៀរទឹកភ្នែក និងពិបាកទ្រាំ ថ្វីបើអូនតូចកំពុងសើចសប្បាយ​ក៏ដោយ។ ជាងនេះទៅ​ទៀត​ អូនតូច​មិនអាចប្រាប់​​ប៉ាម៉ាក់​ឱ្យឈប់ចាក់ក្រឡេកបានទេ ព្រោះកំពុងរំញោច។ ២. អាចបន្សល់ទុកការចង់ចាំដ៏អាក្រក់ ពេលប៉ាម៉ាក់ចាក់ក្រឡេកអូនតូច អូនតូចនឹងបាត់បង់ការ​គ្រប់គ្រង​ខ្លួនឯង។ អូនតូច​មិន​អាចប្រាប់ពីអ្វីដែលពួកគេចង់បាន មិនចូលចិត្ត ឬប្រាប់ឱ្យប៉ាម៉ាក់ឈប់ចាក់ក្រឡេកទេ ហើយ​ខំទ្រាំដើម្បីអាចគ្រប់គ្រងខ្លួនឯងឡើងវិញ។ ការស៊ូទ្រាំដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើរាងកាយខ្លួនវិញអាចបន្សល់​ទុកការចង់ចាំដ៏អាក្រក់ពេញមួយជីវិត ដែល​ពេល​ប៉ាម៉ាក់ចាក់ក្រឡេកអូនតូច​ធ្វើឱ្យអូនតូចឈឺ សើចឡើងរឹងពោះ ហើយពិបាកទ្រាំ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. អាចបណ្តាលឱ្យអូនតូចសើចគាំង នៅពេលប៉ាម៉ាក់ចាក់ក្រឡេកអូនតូចយូរ អូនតូចអាចសើចគាំង​រហូតដល់​មិនអាច​និយាយ ឬដកដង្ហើមបាន។ បើធ្ងន់ធ្ងរអូនតូចអាចសន្លប់បាត់បង់ស្មារតី ព្រោះអូនតូច​មិន​អាច​ប្រាប់ប៉ាម៉ាក់ឱ្យឈប់ចាក់ក្រឡេក ហើយប៉ាម៉ាក់ប្រហែល​ជាមិនដឹងថា អូនតូច​កំពុង​មានបញ្ហាទេ ព្រោះឃើញ​អូនតូចសើចសប្បាយ។ ៤. អាចបណ្តាលឱ្យអូនតូចមានបញ្ហាទំនុកចិត្តពេលធំឡើង អូនតូចអាចមិនចូលចិត្តការចាក់ក្រឡេក ប៉ុន្តែមិនអាចទប់សំណើចបាន។ ម្យ៉ាងទៀត ដោយសារអូនតូចនៅតូចពេក ការយល់ដឹងក៏នៅតិច អាចមិនទាន់​ចេះ​ប្រាប់ប៉ាម៉ាក់ថា អូនតូចមិនចូលចិត្តការចាក់ក្រឡេក។ ប្រសិនបើ​ប៉ាម៉ាក់មិនដឹងថា អូនតូចមិនចូលចិត្តការចាក់ក្រឡេក ហើយ​ប៉ាម៉ាក់​ឧស្សាហ៍ចាក់ក្រឡេកអូនតូចនឹង​ប្រឆាំង​នឹងឆន្ទៈ​កូន ​ដែលអាចបណ្តាលឱ្យអូនតូច​មានការឈឺ​ចាប់ផ្លូវចិត្ត។ ពេលកូនធំឡើងអាចចាត់ទុកការចាក់ក្រឡេកអំពើរំលោភលើរាងកាយ និងមិន​ទុក​ចិត្ត​អ្នក​ដែលបានប៉ះពាល់រាងកាយ ហើយអាចព្យាយាមចៀសវាង​កន្លែងដែល​មានមនុស្សច្រើនព្រោះខ្លាចគេប៉ះ។ ការចាក់ក្រឡេកធ្វើឱ្យអូនតូចសើច ប៉ុន្តែអាចបណ្តាលឱ្យមានផលប៉ះពាល់។ ប្រសិន​បើ​ប៉ាម៉ាក់ចង់ឱ្យអូនតូចសើច ឬចង់បង្កើនភាពស្និទ្ធស្នាល​ជាមួយកូន […]


វ័យកូនចេះដើរ

ទាំងនេះជាបញ្ហា​ទូទៅតែងកើត​លើ​កូន​តូច និង​តិចនិក​ដោះស្រាយ​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ​ កូន​តូច​យល់​ដឹង​ និង​មាន​អារម្មណ៍​លើស​ពី​អ្វី​ដែល​ខ្លួន​អាច​និយាយ​បាន។ ជា​លទ្ធផល​ ពួក​គេ​អាច​​រង​​ការ​ប៉ះ​ទង្គិច​ផ្នែក​អារម្មណ៍​ខ្លាំង ដែល​ធ្វើ​ឲ្យ​កូន​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ​​ផ្សេង​ៗ​ ដូចជា​ស្រែក​គំហក ឬមួម៉ៅ​​ខ្លាំង។ ដូច​នេះ ដើម្បី​​​ដោះស្រាយ​បញ្ហា​​អាកប្បកិរិយា​មិន​ល្អ​​​របស់​កូន​ តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ? ​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១. ស្រែក​គំហក​ កូន​​តូច​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១​ឆ្នាំ​ទៅ ​៣​ឆ្នាំ មាន​ថាមពល​ពេញលេញ ហើយ​កូន​អាច​នឹង​ទើប​ដឹង​ថា​ខ្លួន​អាច​ស្រែក​ខ្លាំង​ៗ​បាន​។ យ៉ាង​ណា​មិញ ការ​ស្រែក​មិន​​បាន​បង្ហាញ​ពី​អាកប្បកិរិយា​ខឹង​សម្បារ​​របស់​កូន​ឡើយ​ ពីព្រោះ​​អា​អូន​នៅ​​មិន​ទាន់​យល់​ថា​ការ​ស្រែក​​ជា​រឿង​មិន​ល្អ​។ ប្រសិនបើ​​ប៉ា​ម៉ាក់​ស្រែក​ដាក់​កូន​វិញ ក្មេង​អាច​នឹង​គិត​ថា​ការ​ស្រែក​ជា​រឿង​ធម្មតា​​​ដែល​​អាច​ធ្វើ​ទៅ​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​បង្រៀន​កូន​ឲ្យ​ចេះ​បែងចែក​រវាង​សំឡេង​ខ្លាំង និង​សំឡេង​ស្រទន់​។ បន្ទាប់​មក ចូរ​ណែនាំ​ឲ្យ​កូន​សាកល្បង​ស្រែក​នៅ​ក្នុង​សំឡេង​តិច​ទៅ​ៗ ឬ​ឲ្យ​អា​អូន​និយាយ​សំឡេង​ស្រាល​ៗ​ជំនួស​វិញ​។ ២. ខាំ​ក្រចក​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ខាំ​ក្រចក​អាច​ក្លាយ​ជា​ទម្លាប់​ ហើយ​កូន​អាច​ចាប់ផ្ដើម​ធ្វើ​ទង្វើ​នេះ​ដោយ​មិន​ដឹង​ខ្លួន​ នៅ​ពេល​ដែល​ក្មេង​ធុញ​ទ្រាន់​ ឬ​តានតឹង​។ យ៉ាង​ណា​មិញ ប្រសិនបើ​ប៉ា​ម៉ាក់​ស្ដី​ឲ្យ ឬ​បង្ខំ​ឲ្យ​កូន​បញ្ឈប់​ទម្លាប់​អាក្រក់​នេះ​កាន់​តែ​​ខ្លាំង​ប៉ុនណា កូន​នឹង​បន្ត​ធ្វើ​វា​កាន់​តែ​ខ្លាំង​ប៉ុន​នោះ​ដែរ​។ ផ្ទុយ​ទៅ​វិញ អា​អូន​នឹង​បញ្ឈប់​ទម្លាប់​នេះ នៅ​ពេល​ដែល​គេ​ដឹង​ថា​មាន​អ្នក​ផ្សេង​កំពុង​មើល​មក​ខ្លួន។ ប៉ា​ម៉ាក់​គប្បី​ជួយ​កូន​ស្វែង​រក​វិធី​សមស្រប​ដើម្បី​បំបាត់​ភាព​តានតឹង​នេះ ទើប​ជា​ការ​ប្រសើរ​​។ ៣. ខ្លាច​មនុស្ស​ច្រើន​ នៅ​ពេល​ដែល​ក្មេង​នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន​ អា​អូន​អាច​​ពិបាក​គ្រប់គ្រង​អារម្មណ៍។ បញ្ហា​​នេះ​អាច​កើត​ឡើង​នៅ​ផ្សារ​ទំនើប ឬ​ពិធី​ជប់លៀង​ជា​ដើម​។ ពិត​ណាស់​ កូន​អាច​មិន​ទាន់​ស៊ាំ​នឹង​ហ្វូង​មនុស្ស​ចម្លែក​ច្រើន​ និង​នៅ​កន្លែង​ដែល​មិន​ធ្លាប់​ស្គាល់​ ជា​ហេតុ​នាំ​ឲ្យ​កូន​តោង​ប៉ា​ម៉ាក់​មិន​ព្រម​លែង​។ ក្នុង​ករណី​នេះ យើង​គប្បី​ឱប​ និង​កាន់​ដៃ​កូន​ថ្នម​ៗ ដើម្បី​បញ្ជាក់​​ឲ្យ​កូន​ដឹង​ថា​ ពួកគេ​មាន​សុវត្ថិភាព​។ ចូរ​ព្យាយាម​ឲ្យ​កូន​រៀន​ចូល​ទៅ​ក្នុង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​បន្តិច​ម្ដង​ៗ […]


អាហារូបត្ថម្ភ

ម៉េចក្មេងខ្លះធំហើយ មិនព្រមញ៉ាំអាហារផ្សេងក្រៅពីទឹកដោះគោ?

ទារក​អាយុ​ក្រោម ៦​ខែ ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ចាំ​បាច់​បំផុត​សម្រាប់​អា​អូន នេះបើ​យោង​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ។ ប៉ុន្តែ​ពេល​អា​អូន​វិវត្ត​វ័យ​ចាប់​ពី​អាយុ ៦​ខែ​ឡើង​ទៅ ម៉ាក់​ប៉ា​ត្រូវ​បន្ថែម​អាហារ​រឹង​ឲ្យ​អា​អូន​ញ៉ាំ​ក្រៅ​ពីការ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ។ យ៉ាង​ណា​មិញ មាន​ក្មេង​ៗ​មួយ​ចំនួន​អាយុ​ច្រើន​ហើយ (១-២ឆ្នាំ) តែ​មិន​ព្រម​ញ៉ាំ​អាហារ​អ្វីផ្សេង ក្រៅ​ពី​ទឹក​ដោះ​គោ​ ឬ​ទឹក​ដោះ​ម្ដាយ​ទេ។ ហេតុ​អ្វី? ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ តាម​ពិត​ទៅ នេះជា​រឿង​ធម្មតា​ទេ​ដែល​ក្មេងៗ​ដែល​ទើប​ចេះ​ដើរ​តេះតះ ញ៉ាំ​អាហារ​បន្ថែម​តែ​ក្នុង​បរិមាណ​តិច​តួច រើស​ចំណី​ និង​រុញ​ចាន​រុញ​ស្លាប​ព្រា​ចោល​មិន​ព្រម​ញ៉ាំ​ទាល់​តែ​សោះ។ បញ្ហា​កូន​មិន​ព្រម​ញ៉ាំ​អាហារ​ផ្សេង​ក្រៅ​ពី​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ម្ដាយ​អាច​មក​ពី​មូលហេតុ​មួយ​ចំនួន​ដូច​ជា៖ ១. ចំណង់​អាហារ​ក្មេង​តូចៗ​ប្រែ​ប្រួល​ឥត​ឈប់​ឈរ​ដោយសារ​ការ​លូតលាស់​កើន​ឡើង និង​ការ​ប្រែ​ប្រួល​នៃ​សកម្មភាព​កូន​ធ្វើ​ក្នុង​មួយ​ថ្ងៃ។ ២. ក្មេង​តូចៗ​មិន​លូតលាស់​លឿន​ដូច​ទារក​ទេ ដូច​នេះ​អាហារ​ក៏​អា​អូន​ញ៉ាំ​តិច​ដែរ ៣. ក្មេង​តូច​ៗ​មាន​ក្រពះ​តូច ៤. ក្មេង​តូច​ៗ​ចាប់​អារម្មណ៍​នឹង​ពិភពលោក​ជុំ​វិញ​ខ្លួន មិន​សូវ​ខ្វាយ​ខ្វល់​ពី​អាហារ ៥. ក្មេង​តូច​ៗ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ឆ្អែត​ពេក ។ ភាគ​ច្រើន កូន​មិន​ព្រម​ញ៉ាំ​អាហារ​ផ្សេង​ គឺ​ដោយ​សារ​តែ​អា​អូន​បៅ​ទឹក​ដោះ​គោ​ឆ្អែត​ពេក​នឹង​ឯង។ ដូច​នេះ ដើម្បី​ឲ្យ​កូន​ញ៉ាំ​អាហារ​ផ្សេងៗ​វិញ ម៉ាក់​ប៉ា​គួរ​តែ​កាត់​បន្ថយ​ការ​ផ្ដល់​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ ព្រោះ​បើ​អា​អូន​ឃ្លាន កូន​នឹង​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង។ ពេល​ដែល​អា​អូន​លូតលាស់​ដល់​អាយុ ៥-៦​ខែ​ឡើង​ទៅ ម៉ាក់​ប៉ា​គួរ​តែ​អនុញ្ញាត​ឲ្យ​កូន​រៀន​ញ៉ាំ​​អាហារ​បន្ថែម ព្រោះ​ពេល​កូន​តែ​ធំ​ទៅ​ៗ ទឹក​ដោះ​គោ​គ្រាន់​តែ​ជា​អាហារ​បន្ទាប់​បន្សំ​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ឲ្យ​ដឹង​ថា កាល​ណា​ម៉ាក់​ប៉ា ពន្យារ​ពេលយូរ​​ឲ្យ​កូន​ញ៉ាំ ឬ​ភ្លក់​អាហារ​ផ្សេងៗ ជា​ពិសេស ពេល​កូន​មាន​អាយុ​១០​ខែ​ឡើង​ទៅ អា​អូន​អាច​នឹង​មាន​បញ្ហា​ក្នុង​ការ​ញ៉ាំ​អាហារ […]


វ័យកូនចេះដើរនិង​ជិតចូលរៀន

វិធីសាស្រ្តការពារកូនតូចពីការរលាកត្រចៀក ឬអំបៅអំបែក

ជាធម្មតាការរលាកត្រចៀក ឬអំបៅអំបែកច្រើនកើតលើកុមារដែលមានអាយុ ៥ឆ្នាំ ឬទាបជាង​នេះ ដែលបណ្តាលឱ្យកុមារឈឺ និងហើមក្រដាសត្រចៀក។ តើ​ប៉ាម៉ាក់ត្រូវធ្វើដូចម្តេចដើម្បីការពារកូនតូចពីការរលាកត្រចៀក? ការរលាកត្រចៀក ឬអំបៅអំបែកកើតឡើងនៅពេលមានបាក់តេរី ឬវីរុសឆ្លងចូលក្នុងក្រដាសត្រចៀក និងបណ្តាល​ឱ្យមាន​ទឹកដក់នៅពីក្រោយក្រដាស​​ត្រចៀក។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលប៉ាម៉ាក់អាចប្រើដើម្បីការពារកូនតូចពីការរលាកត្រចៀក៖ ១. បំបៅកូនដោយទឹកដោះ ម៉ាក់ៗគួរបំបៅកូនដោយទឹកដោះរហូតដល់អូនតូចមានអាយុយ៉ាង​តិច ៦ខែ ​ឬ​លើស​ពី​នេះ ព្រោះអង់ទីករ​ក្នុង​ទឹក​ដោះម្តាយ​អាចកាត់បន្ថយអត្រានៃការរលាកត្រចៀក​បាន។ ចង់ស្វែងយល់អត្ថន័យពណ៌ និងរូបរាងលាមកទារក​ ចុចទីនេះ! ២. ការពារ​កូន​ពីផ្សែង​បារី ការសិក្សាបានបង្ហាញថា ក្មេងដែលប៉ះពាល់នឹងផ្សែងបារីងាយរលាកត្រចៀក​ណាស់។ សូម្បីតែ​ផ្សែង​បារីដែលជាប់លើសក់ ឬសម្លៀកបំពាក់របស់​ប៉ាម៉ាក់ក៏អាចប៉ះពាល់ដល់អាអូនដែរ។ ៣. បង្ការជំងឺផ្តាសាយ ប៉ាម៉ាក់គួរបង្ការកូនពីជំងឺផ្តាសាយក្នុងអំឡុងឆ្នាំដំបូងនៃជីវិត ព្រោះភាគច្រើននៃការ​រលាក​ត្រចៀក​បណ្តាលមកពីជំងឺផ្តាសាយ។ កុំចែករំលែករបស់ក្មេងលេង អាហារ ពែងទឹក ឬឧបករណ៍​ប្រើប្រាស់របស់អូនតូច​ជាមួយក្មេងដទៃ។ ប៉ាម៉ាក់ត្រូវលាងដៃ និងឱ្យកូនលាងដៃបានញឹកញាប់ និង​ចៀសវាង​ឱ្យ​អូនតូចនៅជិតអ្នកមានជំងឺផ្តាសាយ។ ៤. បញ្ឈរអូនតូចបន្តិចពេលបំបៅទឹកដោះគោ ពេលបំបៅទឹកដោះគោ ម៉ាក់ៗគួរដាក់អាអូនបញ្ឈរបន្តិច (ដាក់ក្បាលឱ្យខ្ពស់ជាងពោះ)។ ការឱ្យ​អូន​តូចគេងពេល​បៅទឹកដោះគោអាចបណ្តាលឱ្យទឹកដោះគោហៀរចូលទៅក្នុងរន្ធខ្សល់ដែលភ្ជាប់បំពង់អាហារទៅនឹងត្រចៀកកណ្តាល។ ៥. តាម​ដានការដកដង្ហើមតាមមាត់ ឬស្រមុករបស់អូនតូច ប្រសិនបើអូនតូចស្រមុក ឬដកដង្ហើមតាមមាត់ជាប្រចាំ នោះ​អាចបណ្តាលមកពី adenoids (ដុំសាច់​ស្ថិត​នៅខាងក្រោយបំពង់ក) រីកធំ ឬហើមដែលអាចបណ្តាលឱ្យអូនតូចរលាកត្រចៀកដែរ​។ ៦. នាំអូនតូចទៅចាក់វ៉ាក់សាំងផ្តាសាយ ប៉ាម៉ាក់គួរនាំអូនតូចទៅចាក់វ៉ាក់សាំងផ្តាសាយ ពេលអូនតូចមានអាយុចាប់ពី ៦ខែឡើង​ទៅ។ ប្រសិនបើអូនតូចមានអាការៈ និង​រោគ​សញ្ញាដូចខាងក្រោម ​អូន​តូចអាច​​រលាក​ត្រចៀក​៖ ឈឺត្រចៀក (ជាពិសេសពេលទំពារ បឺត ឬគេង) ហើម ឬក្រហមត្រចៀកខាងក្រៅ ទាញ ឬញីត្រចៀក មានទឹកហៀរចេញពីត្រចៀក មានបញ្ហាក្នុងការស្តាប់ មួម៉ៅ ក្អួត ឈឺក្បាល គ្រុនក្តៅ ប្រសិនបើប៉ាម៉ាក់សង្កេតឃើញអូនតូចមានអាការៈនៃការរលាកត្រចៀកឬអំបៅអំបែក ប៉ាម៉ាក់គួរនាំអូន​តូច​ទៅជួបគ្រូពេទ្យកុមារដែលជំនាញខាងត្រចៀក ច្រមុះ និង​បំពង់ក។


វ័យកូនចេះដើរនិង​ជិតចូលរៀន

វិធីសាស្រ្ត ៣ យ៉ាងអាចទាយកម្ពស់កូននាពេលអនាគត

ប៉ាម៉ាក់តែងតែចង់ដឹងកម្ពស់កូននាពេលអនាគត និងបារម្ភខ្លាចកូនមាន​កម្ពស់ទាប​ដែលធ្វើឱ្យ​ប៉ះពាល់​ដល់រូបសម្បត្តិ របស់​កូន។ តើ​មាន​​វីធីសាស្រ្តអ្វីខ្លះដែលប៉ាម៉ាក់​អាចប្រើដើម្បី​ទាយ​កម្ពស់​កូននាពេលអនាគតបាន? ប៉ាម៉ាក់អាចទាយកម្ពស់កូននាពេលអនាគតតាមវិធីសាស្រ្តដូចខាងក្រោម៖ ១. វិធីសាស្រ្តគុណនឹង ២ ជាទូទៅកុមារមានកម្ពស់​ពាក់កណ្តាលនៃកម្ពស់ពេញវ័យរបស់ពួកគេក្នុង​រយៈពេល ២ ឆ្នាំដំបូងបន្ទាប់​ពី​កើត​។ ដោយឡែកក្មេងស្រីគឺគិតពីអាយុ ១ ខួបកន្លះ ព្រោះក្មេងស្រីមានទំនោរ​លូតលាស់​លឿនជាងក្មេងប្រុស។ កម្ពស់អនាគតកូនប្រុស = កម្ពស់កូនប្រុសនៅអាយុ ២ ខួប × ២ ឧទាហរណ៍៖ បើអាអូនមានសម្ពស់ ៩០​ សង់ទីម៉ែត្រនៅអាយុ ២ ខួប ដូច្នេះ​កម្ពស់អនាគតអាអូនគឺ ១៨០ សង់ទីម៉ែត្រ (១,៨ ម៉ែត្រ)។ កម្ពស់អនាគតកូនស្រី = កម្ពស់កូនស្រីនៅអាយុ ១៨ ខែ × ២ ឧទាហរណ៍៖ បើអូនតូចមានកម្ពស់ ៨០​ សង់ទីម៉ែត្រនៅអាយុ ១៨ ខែ ដូច្នេះកម្ពស់អនាគតអូនតូចគឺ ១៦០ សង់ទីម៉ែត្រ (១,៦ ម៉ែត្រ)។ ២. វិធីសាស្រ្តបូកដក ដើម្បីរកកម្ពស់អនាគតកូនប្រុស ប៉ាម៉ាក់ត្រូវបូក ១៣ សង់ទីម៉ែត្របន្ថែមទៅកម្ពស់ម៉ាក់ ហើយត្រូវរក្សាកម្ពស់របស់ប៉ានៅដដែល។ កម្ពស់អនាគតកូនប្រុស = កម្ពស់ម៉ាក់ + ១៣ សង់ទីម៉ែត្រ ឧទាហរណ៍៖ ម៉ាក់មានកម្ពស់ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

វិធីសាស្រ្ត ៧យ៉ាងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់

ភាពអត់ធ្មត់គឺជាជំនាញមួយដែលជួយកុមារឱ្យចេះគិត និងជួយកុមារបង្កើត​ទំនាក់ទំនងក្នុងសង្គម ព្រមទាំងជួយដល់ការសិក្សាកុមារទៀតផង។ ការបង្រៀនកូនឱ្យ ចេះអត់ធ្មត់ពីតូច​នឹងជួយ​កូន​ច្រើន​នៅថ្ងៃអនាគត។ តើ​មានវិធីសាស្រ្តអ្វីខ្លះដែលអាចជួយប៉ាម៉ាក់ក្នុងបង្រៀនកូនតូចឱ្យចេះ​អត់ធ្មត់? ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង ៧ ក្នុងការជួយប៉ាម៉ាក់បង្រៀនភាពអត់ធ្មត់ដល់អូនតូច៖ ១. ចាប់ផ្តើមពីតូចនិងចាប់ផ្តើមពីរយៈពេលខ្លី ប៉ាម៉ាក់អាចចាប់ផ្តើមបង្រៀនកូនឱ្យមានការអត់ធ្មត់បន្តិចបន្តួចតាំងពីកូននៅតូច។ មុនពេលប៉ាម៉ាក់​ឱ្យ​ទឹកដោះគោកូនញុំា ប៉ាម៉ាក់អាចគ្រាន់​តែ​សុំឱ្យអូនតូចរង់ចាំដោយស្ងៀមស្ងាត់រយៈពេល ១-២ នាទី។ នៅពេលកូនធំបន្តិច ប៉ាម៉ាក់អាចបន្ថែមពេលវេលា​រងចាំ​ដើម្បី​ហ្វឹកហាត់​ចិត្តអត់ធន់របស់​អាអូន។ ២. បង្រៀនឱ្យអូនតូចចេះគ្រប់គ្រងខ្លួនឯង សម្រាប់កុមារ ភាពអត់ធ្មត់គឺជាការរៀនគ្រប់គ្រងអារម្មណ៍ និងសកម្មភាពខ្លួនឯង ទោះបីជាពួកគេ​មាន​ការព្រួយបារម្ភ អន្ទះសា ឬអស់កម្លាំងក៏​ដោយ​។ ប៉ាម៉ាក់ត្រូវឱ្យអាអូនគ្រប់គ្រងអារម្មណ៍ ខ្លួន​ឯង​ឡើង​វិញ មុនពេលអ្នកបំពេញតាមការ​សុំ​របស់អូនតូច។ ការធ្វើដូច្នេះ នៅពេល​អូនតូចបញ្ចេញ​​​អាកប្បកិរិយា​មិនល្អ បង្រៀនអូន​តូចថាការ​មិនមានភាពអត់ធ្មត់មិនមែន​ជាវិធីដើម្បី​ទទួលបាន​អ្វីដែល​អូន​តូច​ចង់បាននោះទេ។ ៣. ពន្យារពេល ការឱ្យកូនរង់ចាំបន្តិចមុនពេលផ្តល់អ្វីដែលកូនចង់បាននឹងបង្រៀនកូន​ឱ្យ​ចេះអត់ធ្មត់។  ឧទាហរណ៍ ប្រសិនបើម៉ាក់កំពុងលាងចាន ហើយអាអូន​សុំឱ្យម៉ាក់ទៅលេងជាមួយ ម៉ាក់អាចប្រាប់ឱ្យអាអូន​រង់ចាំ​រហូតដល់ម៉ាក់​លាង​​ចានរួចសិន។  ៤. បង្រៀនកូនឱ្យរង់ចាំវេន ការបង្រៀនកូនតូចឱ្យចេះរង់ចាំវេនជាមធ្យោបាយដ៏ល្អក្នុងការបង្រៀនភាព​អត់ធ្មត់។ ប្រសិនបើ​អា​អូន​មិនអាចរង់ចាំដល់វេនខ្លួនក្នុងការជិះទោង ប៉ាម៉ាក់ត្រូវឧស្សាហ៍​នាំអូនតូចទៅលេងសួន​ដើម្បី​ពង្រឹង​ភាពអត់ធ្មត់របស់​អូនតូច។ ការហ្វឹកហាត់ដដែលៗនឹងជួយឱ្យអូនតូចទម្លាប់នឹងការរង់ចាំយូរ។ ៥. ឱ្យកូនធ្វើសកម្មភាពខ្លះខណៈរង់ចាំវេន លោកស្រី Annie Fox អ្នកនិពន្ធសៀវភៅ “បង្រៀនកូនឱ្យក្លាយជាមនុស្សល្អ” “Teaching Kids to Be Good People” បានលើកឡើងថា ប៉ាម៉ាក់គួរឱ្យកូនតូចធ្វើសកម្មភាពខ្លះខណៈពេលកំពុងរង់ចាំវេន។ ប៉ាម៉ាក់អាចឱ្យអាអូន ឈរ​ដូចទាហាន លោតដូចកង្កែប ឬរេចុះរេឡើង​ដូចដើមឈើ​ត្រូវខ្យល់ជា​ដើម​​ដើម្បីបង្វែរអាម្មណ៍អូនតូចពីការរងចាំយូរ។ ៦. ឱ្យកូនលេងល្បែងរង់ចាំ ការលេងល្បែងដូចជា “ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

វិធីសាស្ត្រ ៥ យ៉ាង ដោះស្រាយបញ្ហាកូនយំតាមម៉ាក់ប៉ាអត់ព្រមលែង

វ័យ​កុមារ​ភាព គឺ​ជា​ពេល​វេលា​ដែល​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​ជា​ច្រើន​ផ្នែក​កើត​ឡើង ហើយ​វា​ក៏​ជា​ពេល​វេលា​មួយ​ដែល​ក្មេងៗ ភាគ​ច្រើន​តាម​ម៉ាក់​ប៉ា​ស្អិត​ដូច​តុកកែ។ ជួន​កាល ពេល​កូន​យំ​តាម​ម៉ាក់​ប៉ា​ពេក យើង​ក៏​កើត​អារម្មណ៍​ធុញ​ថប់​ឡើង ព្រោះ​ពិបាក​ផ្ដោត​អារម្មណ៍​ធ្វើ​ការងារ ហើយ​ម៉ាក់​ប៉ា​ខ្លះ​បែរ​ជា​ស្រែក និង​ខឹង​កូន​ព្រោះ​យំ​តាម​ពេក តែ​សកម្មភាព​បែប​នេះ​មិន​ល្អ​ទេ។ ចុចត្រង់នេះ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន វិធីសាស្ត្រ ៥​ចំណុច​ដោះ​ស្រាយ​កូន​យំ​តាម​ម៉ាក់​ប៉ា ១. កុំ​ដាក់​ទណ្ឌកម្ម​លើ​អាកប្ប​កិរិយា​កូន របៀប​នៃ​ការ​ឆ្លើយ​តប​របស់​ម៉ាក់​ប៉ា​ចំពោះ​អាកប្បកិរិយា​យំ​តាម​របស់​កូន​តូច គឺ​សំខាន់​ណាស់។ យើង​មិន​គួរ​ស្រែក ឬ​ដាក់​ទណ្ឌកម្ម​កូន ដោយ​សារ​កូន​យំ​តាម​ម៉ាក់​ប៉ា​ពេក​ទេ ព្រោះ​យើង​ត្រូវ​ចាំ​ថា កូន​យំ​តាម​ដោយ​សារ​អា​អូន​មិន​ចង់​បែក​ពី​ម៉ាក់​ប៉ា ហេតុ​នេះ​ហើយ យើង​គួរ​និយាយ​ហេតុ​ផល​ប្រាប់​កូន និង​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កូន ដើម្បី​ឲ្យ​កូន​ទទួល​បាន​ភាព​កក់​ក្ដៅ​ពី​យើង។ ២. យល់​ពី​អារម្មណ៍​កូន ការ​ដែល​ម៉ាក់​ប៉ា​ឲ្យ​កូន​ដឹង​ថា យើង​យល់​ពី​អារម្មណ៍​ពួក​គេ​អាច​ជួយ​ឲ្យ​កូន​បាន​ស្ងប់​ចិត្ត​បន្តិច។ យើង​អាច​និយាយ​ថា ម៉ាក់​ប៉ា​ចង់​នៅ​មើល​រឿង ឬ​លេង​ជាមួយ​កូន​ដែរ ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​ទៅ​ធ្វើ​ការ ចាំ​ពេល​មក​វិញ​ម៉ាក់​ប៉ា​នឹង​លេង​ជាមួយ​កូន។ល។ ៣. ជំរុញ​ភាព​ឯករាជ្យ ក្មេង​តូច​មាន​ទំនោរ​មិន​សូវ​ត្អូញត្អែរ​តាម​ម៉ាក់​ប៉ា​ច្រើន ពេល​ពួក​គេ​ចាប់​ផ្ដើម​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ យើង​អាច​ជួយ​បង្កើត​ទំនុក​ចិត្ត​ឲ្យ​កូន​ដោយ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​បំពេញ​ភារកិច្ច​(ដូច​ជា កិច្ច​ការ​ក្នុង​ផ្ទះ ឬ​កិច្ច​ការ​សាលា) ដោយ​ខ្លួន​ឯង។ នៅ​ពេល​ដែល​កូន​ៗ​ដឹង​ថា​អាច​ធ្វើ​អ្វី​មួយ​ដោយ​ឯករាជ្យ នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ៤. កុំ​ភ្លេច​សរសើរ​កូន ការ​សរសើរ​កូន​ៗ​រាល់​ពេល​ពួក​គេ​ធ្វើ​អ្វី​មួយ​បាន​សម្រេច អាច​ជួយ​បង្កើត​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​ភាព​ឯករាជ្យ​របស់​ពួក​គេ។ ការ​សរសើរ​កូន​និង​ជួយ​លើក​ទឹក​ចិត្ត​កូន នឹង​កាត់​បន្ថយ​អាកប្ប​កិរិយា​តោង​ម៉ាក់​ប៉ា​ស្អិត មិន​ព្រម​លែង​បាន​ដែរ។ ៥. ឲ្យ​កូន​ចំណាយ​ពេល​ជាមួយ​អ្នក​ដទៃ ជា​ជាង​ទុក​ឲ្យ​កូន​ចំណាយ​ពេល​ជាមួយ​យើង​ច្រើន វា​ក៏​ជា​ការ​ប្រសើរ​ដែរ ប្រសិន​បើ​យើង​ផ្ដល់​ឱកាស​ឲ្យ​កូន​បាន​ចំណាយ​ជាមួយ​សមាជិក​គ្រួសារ​ដទៃ។ មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​កូន​យំ​តាម​ម៉ាក់​ប៉ា គឺ​ដោយ​សារ​តែ​ពួក​គេ​មិន​មាន​អារម្មណ៍​ល្អ ឬ​ខ្លាច​មនុស្ស​មិន​សូវ​ស្គាល់​មុខ តែ​យើង​អាច​អនុញ្ញាត​ឲ្យ​កូន​លេង​ជាមួយ​សមាជិក​គ្រួសារ​ដទៃ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​យើង​អាច​ដក​ខ្លួន​ពី​កូន​បាន​ខ្លះ។


វ័យកូនចេះដើរនិង​ជិតចូលរៀន

ហេតុផល ៦យ៉ាង ម៉ាក់ប៉ាគួរឱ្យកូនតូចៗរៀនហែលទឹក

បើម៉ាក់ប៉ាចង់ឱ្យកូនហាត់ប្រាណ ម៉ាក់ប៉ា​គួរ​ពិចារណា​កីឡា​ហែលទឹក​ព្រោះក្មេងៗ​ចូល​ចិត្តលេងទឹកណាស់។ ការហែលទឹកមិនត្រឹមតែជាកីឡាដែលសប្បាយទេ ថែមទាំង​ធ្វើឱ្យក្មេងៗមានសុខភាពល្អ និងជួយឱ្យក្មេងៗអភិវឌ្ឍផ្នែកផ្សេង​ៗទៀតជាច្រើន។ ខាង​ក្រោម​នេះជាហេតុផលទាំង ៦ ដែលកូនតូចៗគួររៀនហែលទឹក។ ១. ហែលទឹកជួយការពារការលង់ទឹក យោងតាម​របាយការណ៍អត្រា​មរណភាព​កុមារ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​ នៅ​ប្រទេស​កម្ពុជាការលង់ទឹក គឺជា​បុព្វហេតុ​ចម្បង​នៃ​ការស្លាប់​របស់​កុមារ​បន្ទាប់​ពី​ទារក​។ ការចេះ​ហែលទឹករួមទាំងការមានចំណេះដឹងអំពីរបៀបមាន​សុវត្ថិភាព​នៅក្នុងទឹកអាចកាត់បន្ថយហានិភ័យនៃការលង់ទឹករបស់ក្មេងៗបាន។ ​ ២. ហែលទឹកជាកីឡាដែលមានផលប៉ះពាល់ទាប ហែលទឹកគឺជាកីឡាដែលមានផលប៉ះពាល់ទាប បើប្រៀបធៀប​ទៅនឹងកីឡាពេញ​និយម​​ផ្សេង​ទៀត​ដូចជា បាល់បោះ បាល់ទាត់ វាយសី…។ យោងតាមសាកលវិទ្យាល័យ Bucknell រាងកាយនឹងអណ្តែត ៩០ % នៅ​ពេល​ដែល​ស្ថិតនៅក្នុងទឹក​ជម្រៅ​ត្រឹមក   ដូច្នេះកូនៗនឹងមិនដួល ប៉ះទង្គិច របួសជង្គង់ គ្រេចកជើង របួសស្មា គ្រេចកដៃ ឬឈឺសន្លាក់ដូចកីឡានៅលើគោកឡើយ។ ៣. ហែលទឹកជាការហាត់ប្រាណពេញរាងកាយ ការហែលទឹកជួយបង្កើនកម្លាំង ភាពបត់បែន ភាពអត់ធន និងធ្វើឱ្យរាងកាយ​មាន​តុល្យភាព។ វាគឺជាលំហាត់ប្រាណបេះដូង និងសួត ព្រោះវាជួយបង្កើន​ការស៊ូទ្រាំ​ដង្ហើម និងជួយបង្កើនប្រសិទ្ធភាពរាងកាយក្នុងការប្រើអុកស៊ីសែន។ ឯសាច់ដុំដៃ ជើង និងខ្នងក៏ត្រូវបានប្រើក្នុងពេលដំណាលគ្នាដែរ ដែលជួយដុតបំផ្លាញកាឡូរី។ ការ​ហែល​​ទឹក​ស័ក្ដិសម​បំផុតសម្រាប់កុមារធាត់។ ៤. ការហែលទឹកជួយក្មេងៗអភិវឌ្ឍលឿន ការរៀនហែលទឹកតាំងពីក្មេងជួយអភិវឌ្ឍប្រាជ្ញាក្មេងៗ។ សាស្ត្រាចារ្យ Robyn Jorgensen ​អ្នកដឹកនាំស្រាវជ្រាវលើគម្រោងដែលសិក្សារយៈពេល ៤ ឆ្នាំលើកុមារជាង ៧ ០០០ នាក់បង្ហាញថា […]


អាហារូបត្ថម្ភ

អង្ករសម្រូប សម្បូរសារធាតុចិញ្ចឹមល្អ ល្អចំពោះការលូតលាស់អាអូនតូចៗ

អង្ករ​សម្រូប ត្រូវ​បាន​ចាត់​ទុក​ជា​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម និង​ល្អ​សម្រាប់​សុខភាព​យើង​ច្រើន បើ​ញ៉ាំ​វា​ជា​ប្រចាំ​ជំនួស​បាយ​អង្ករ​ធម្មតា។ ស្រប​គ្នា​នេះ អង្ករ​សម្រូប​ក៏​ស័ក្ដិសម​ជា​អាហារូបត្ថម្ភ​សម្រាប់​ទារក និង​កូន​ក្មេង​តូច​ៗ​ដែរ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​ថា អង្ករ​សម្រូប ឬ ​Brown rice ជា​អង្ករ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​អង្ករ​ធម្មតា ព្រោះ​វា​ឆ្លង​កាត់​ការ​កិន​តិច​តួច​ជាង​អង្ករ​ធម្មតា។ អង្ករ​សម្រូប​សម្បូរ​ទៅ​ដោយ​ពពួក​វីតាមីន B (សំខាន់​សម្រាប់​ប្រព័ន្ធ​ប្រសាទ) កាបូអ៊ីដ្រាត ជាតិ​កាក​សរសៃ ជាតិ​ខ្លាញ់ ប្រូតេអ៊ីន សូដ្យូម ប៉ូតាស្យូម។ល។ អត្ថប្រយោជន៍អង្ករសម្រូបចំពោះក្មេង វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា ចំពោះ​ផល​ប្រយោជន៍​នៃ​អង្ករ​សម្រូប​លើ​កុមារ​តូចៗ ដូច​នឹង​មនុស្ស​ធំ​ដែរ​ដូច​ជា៖ – ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ – ជួយ​ដល់​ការ​លូតលាស់​រាងកាយ – ជួយ​ដល់​ការ​ឡើង​ទម្ងន់​ល្អ។ ម៉ាក់​ប៉ា​អាច​ឲ្យ​អា​អូន​ញ៉ាំ​អង្ករ​សម្រូប​បាន ចាប់​ពី​អាយុ​៦ខែ​ឡើង​ទៅ ពោល​គឺ​យើង​អាច​ផ្ដល់​បាយ​សម្រូប ឬ​បបរ​សម្រូប​ឲ្យ​អាអូន​ញ៉ាំ​បាន ពេល​កូន​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​បន្ថែម​ពី​លើ​ការ​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹកដោះគោ​។ ​ លោក​ស្រី​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា សម្រាប់​អង្ករ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ចាត់​ទុក​ជា​អាហារ​ដែល​មាន​ជាតិ​ស្ករ​ល្អ។ពេល​យើង​ញ៉ាំ​អង្ករ​សម្រូប​ចូល​ទៅ​ក្នុង​ខ្លួន ធ្វើ​ឲ្យ​លំពែង​យើង​បញ្ចេញ​អ័រម៉ូន​អ៊ាំងស៊ុយលីន​យឺត ជាង​ញ៉ាំ​អង្ករ​ធម្មតា។ នេះ​មានន័យ​ថា អង្ករ​សម្រូប​អាច​ជួយ​យើង​រក្សា​ជាតិស្ករ​ក្នុង​ខ្លួន​មិន​ឲ្យ​ឡើង​លឿន​ខ្លាំង។ ហេតុនេះ​ហើយ អង្ករ​សម្រូប​មិន​មែន​ផ្ដល់​ប្រយោជន៍​តែ​ដល់​ក្មេងៗ​ទេ មនុស្ស​ចាស់​ធម្មតា ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ញ៉ាំ​វា​ដូច​គ្នា។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស