អូទីស្សឹមកំពុងកើតច្រើនលើកុមារជុំវិញពិភពលោក ខណៈនៅស្រុកខ្មែរយើង កុមារកើតអូទីស្សឹមក៏មានចំនួនគួរឱ្យកត់សម្គាល់ដែរ។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ក្នុងចំណោមក្មេង១០០នាក់ មានក្មេងម្នាក់កើតអូទីស្សឹម។ តើអូទីស្សឹមជាអ្វី? ម៉ាក់ប៉ាអាចសង្កេតម៉េចដឹងថា កូនកើតអូទីស្សឹមឬអត់?
លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS បានឱ្យដឹងថា អូទីស្សឹមជាបញ្ហាពីកំណើតទាក់ទងនឹងការអភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទខួរក្បាល ដែលអាចខុសប្រក្រតីនៅកន្លែងណាមួយ ហើយធ្វើឱ្យតួនាទីមួយចំនួនរបស់ខួរក្បាល និងតួនាទីមួយចំនួនដែលប្រព្រឹត្តទៅជាមួយខួរក្បាលមានបញ្ហា។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
សញ្ញាណអូទីស្សឹមលើកុមារ
សញ្ញាណអូទីស្សឹមមានរហូតដល់ទៅជាង ៥០ ឯណោះ ហើយអាចខុសៗគ្នាពីក្មេងម្នាក់ទៅក្មេងម្នាក់ទៀត។ ដោយឡែកជាលក្ខណៈរួម កុមារអូទីស្សឹមអាចប្រឈមមុខនឹងបញ្ហាធំៗមួយចំនួន។
ក. អាកប្បកិរិយា
កុមារអាចមានអាកប្បកិរិយាច្រងេងច្រងាង ងាយឆេវឆាវ ម៉ួម៉ៅ តប់ប្រមល់ ឬបោកប្រាស់របស់របរជាដើម។ ក្នុងលក្ខខណ្ឌធ្ងន់ធ្ងរ កុមារអូទីស្សឹមអាចធ្វើបាបខ្លួនឯង វាយដំ ខាំ បោចសក់ ឬបោកក្បាលខ្លួនឯង ឬរលាស់ដៃ។
ខ. ទំនាក់ទំនងសង្គម
កុមារអូទីស្សឹមអាចខ្សោយទំនាក់ទំនងសង្គម បានន័យថា បើយើងហៅគាត់ គាត់អាចដើរចេញដោយមិនខ្វល់ជាមួយយើងទេ មិនចេះលេងជាមួយក្មេងដទៃ ហើយបើធ្ងន់ធ្ងរ កុមារអាចផ្តាច់ខ្លួនតែឯង។
គ. ភាសា
កុមារអូទីស្សឹមមានបញ្ហាផ្នែកភាសាទាំងអស់ គ្រាន់តែកម្រិតខុសៗគ្នា។ កុមារខ្លះនិយាយបាន អានបាន តែឆ្លើយតបអត់បាន បានន័យថាបើយើងសួរកុមារអូទីស្សឹម ហើយឱ្យគាត់ឆ្លើយមកវិញ គាត់អាចនឹងពិបាកក្នុងការប្រើភាសា។ មួយទៀត បើយើងសួរគាត់ គាត់អាចនិយាយតាមយើងជំនួសឱ្យការឆ្លើយ។ ឧទាហរណ៍ បើយើងសួរ «សុខសប្បាយទេ?» គាត់អាចឆ្លើយមកវិញថា «សុខសប្បាយទេ»។ ជាងនេះទៅទៀត កុមារអាចបាត់ភាសាតែម្តង ឬអាចលេចឡើងភាសាក្នុងកម្រិតណាមួយម្តងបន្តិចៗ ដូចជា ម៉ាក់ ប៉ា ញុំាជាដើម។ ម្ស៉ាងទៀត កុមារអាចអត់ចេះធ្វើត្រាប់តាមសំឡេងណាមួយទេ ដូចជាសំឡេងសត្វមាន់ ឬសត្វជ្រូកជាដើម។
[embed-health-tool-vaccination-tool]
ឃ. ញ្ញាណទាំងប្រាំ
កុមារអូទីស្សឹមមិនចេះសម្លឹងភ្នែក អាចបាត់ក្លិន បាត់រសជាតិ ទទួលរសជាតិបានតែផ្នែកណាមួយដដែរៗ ដែលធ្វើឱ្យក្មេងមួយចំនួនញុំាតែអាហារដដែលៗ។ បើធ្ងន់ធ្ងរ កុមារអាចមើលឃើញអ្វីប្លែកៗដែលធ្វើឱ្យគាត់ខ្លាច ឬភ័យ ដូចជាឃើញផ្កាទៅជារូបភាពអ្វីផ្សេង ឬធំក្លិនខ្លាំងដែលធ្វើឱ្យកុមារក្អួតចង្អោរ។ ជាងនេះទៅទៀត ចំពោះកុមារអូទីស្សឹមខ្លះ យើងប៉ះ ឬស្ទាបគាត់អត់បាន ព្រោះកាយវិញ្ញាណគាត់មានបញ្ហា ដែលអាចបណ្ដាលឲ្យមានការឈឺចាប់ពេលប៉ះ ដែលធ្វើឱ្យកុមារមិនចង់ឱ្យនរណាប៉ះខ្លួន។ ផ្ទុយមកវិញ កុមារខ្លះបាត់កាយវិញ្ញាណតែម្តង ឧទារហណ៍ ដើរបុកអ្វីទាល់តែហើមដៃហើមជើងក៏មិនដឹងឈឺដែរ។
ចំណែកឯទារក ៦ ទៅ ៨ ខែអាចលេចឡើងសញ្ញាគួរឱ្យព្រួយបារម្ភមួយគឺទារកមិនចេះរកប្រភពសំឡេង។ បើយើងហៅ ទារកអត់ងាកមុខរកប្រភពសំឡេងទេ យើងនៅស្តាំ ទារកងាកទៅធ្វេង ឬយើងនៅធ្វេង ទារកងាកទៅស្តាំជាដើម ព្រោះទារកមានបញ្ហាជាមួយការស្តាប់ និងការសម្លឹង។
លោកបន្តថា នៅបច្ចឹមប្រទេស ឬប្រទេសអភិវឌ្ឍ ឪពុកម្តាយមានការយល់ដឹងច្រើនអំពីអូទីស្សឹម ហើយមានការណែនាំបន្ថែមពីអ្នកជំនាញទៀត ឪពុកម្តាយអាចដឹងថា កូនកើតអូទីស្សឹមតាំងពីកូនអាយុ ៦ ទៅ ៨ ខែម៉្លេះ។ ប៉ុន្តែនៅស្រុកខ្មែរយើងវិញ លោកថាភាគច្រើនឪពុកម្តាយទើបដឹងថា កូនមានបញ្ហាខុសប្រក្រតីណាមួយ នៅពេលកូនមានអាយុមួយខួបកន្លះ ឯឪពុកម្តាយខ្លះទៀតរហូតដល់កូនអាយុពីរខួបឯណោះ។
លោកលើកទឹកចិត្តឱ្យមាតាបិតាតាមដាន សង្កេតកូន តាំងពីកូននៅតូច ហើយបើម៉ាក់ប៉ាសង្កេតឃើញកូនមានបញ្ហាណាមួយមិនប្រក្រតីដូចបានរៀបរាប់ខាងដើម ម៉ាក់ប៉ាគួរឆាប់នាំកូនទៅជួបអ្នកឯកទេសដើម្បីស្វែងយល់បន្ថែម ព្រោះការធ្វើអន្តរាគមកាន់តែលឿនកាន់តែល្អក្នុងការជួយឱ្យកុមារអូទីស្សឹមមានភាពប្រសើរឡើង។
អត្ថបទគួរអាន៖
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- កត្តាសំខាន់ដែលនាំឲ្យកូនជាទីស្រឡាញ់កើតជំងឺអូទីស្សឹម
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- កូនទី១អូទីស្សឹម ចុះកូនទី២អាចកើតអត់?
- ផលពិបាកផ្សេងៗ ក្មេងមានវិបត្តិអូទីស្សឹមជួបប្រទះក្នុងសង្គម
ចំណុចសំខាន់
- អាកប្បកិរិយា
- ទំនាក់ទំនងសង្គម
- ភាសា
- ញ្ញាណទាំងប្រាំ
- ចំណែកឯទារក ៦ ទៅ ៨ ខែអាចលេចឡើងសញ្ញាមិនចេះរកប្រភពសំឡេង