backup og meta

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ

ដោយអង្កេតឃើញ​ថា ជំ​ងឺស្រឡទែន កំពុង​តែ​ឆ្លង និង​កើត​លើកុមារជាច្រើន នាពេល​បច្ចុប្បន្ន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និង​ជំ​ងឺ​ទូទៅ បាន​អំ​ពាវ​នាវ​​ឲ្យ​ឪពុក​ម្តាយ​ទាំង​អស់ ដែលមាន​កូនតូច មាន​ការ​ប្រុងប្រយ័ត្ន និង​ស្វែង​យល់​អំពី​ជំ​ងឺ​នេះ ជាពិសេស​វិធី​បង្ការ និងផល​វិបាក​។ 

គណនា BMI

គណនា BMR

គណនាថ្ងៃមេជីវិតញីទម្លាក់

លោកវេជ្ជបណ្ឌិតស៊ីណេត បាន​ពន្យល់អំពី​ជំ​ងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផល​វិបាក និង​ការព្យបាល​ដូច​តទៅ​នេះ៖ 

១. អ្វី​ទៅ​ជា​ជំ​ងឺ​ស្រឡទែន?

ស្រឡទែន គឺជា​ជំ​ងឺ​ឆ្លង ដែល​បង្ក​ឡើង​ដោយ​វីរុស​ក្រឡែន ពោល​គឺ​ស្ថិតក្នុង​ពពួក​វីរុស paramyxoviruse​។ ជំ​ងឺ​នេះ ចាប់​ផ្តើម​កើត​ដោយ​បង្ហាញពី​រោគ​សញ្ញា​ស្រាល​ៗ​ដូច​ជា ឈឺក្បាល គ្រុន​ក្តៅ និង​អស់​កម្លាំង ជា​ដើម​។ ប៉ុន្តែ បន្ទាប់​មក ជំងឺ​នេះ នឹង​បង្ក​ទៅ​ជា​ការ​ហើម​ធ្ងន់ធ្ងរ​ត្រង់ក្រពេញ​ទឹកមាត់ ដែលនាំ​ឲ្យ​ថ្ពាល់ និង​ថ្គាម ហើម​ប៉ោង។ 

វីរុសស្រឡទែន

២. តើ​នរណាងាយ​ប្រឈម​នឹង​ជំ​ងឺ​ស្រឡទែន?

ជាទូទៅ ជំ​ងឺ​ស្រឡទែន កើត​លើ​កុមារ​អាយុ​​ចាប់​ពី​២ឆ្នាំ រហូត​ដល់​១២ឆ្នាំ ដោយ​សារ​តែ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជា​បានចាក់ថ្នាំបង្ការក៏ដោយ។

៣. តើជំ​ងឺ​ស្រឡទែនមានរោគសញ្ញាបែបណា?

ជា​ធម្ម​តា រោគសញ្ញា​នៃ​ជំ​ងឺ​ស្រឡទែន មាន​សភាព​ស្រាល និង​មិន​ចេញ​អាការៈ​ភ្លាម​ៗ​ឡើយ​។ កុមារ​ជាច្រើន​មិន​មាន​រោគ​សញ្ញា​ឡើយ ហើយ​មិន​ដឹង​ថា ឆ្លង​ពី​ពេល​ណា​ដែរ​។ រយៈពេល​សំ​ងឺ​របស់​មេរោគ និង​ការ​បង្ហាញពី​អាការៈ​ផ្សេង​ៗ មាន​ចន្លោះពី​៧ ទៅ​២៥​ថ្ងៃ​។ 

រោគ​សញ្ញា​ស្រាលនៃ​ជំងឺ​ស្រឡទែន មាន៖

គ្រុនក្តៅ

ឈឺក្បាល

– ឈឺសាច់ដុំ

– អស់កម្លាំង

– បាត់បង់ចំណង់អាហារ

រោគ​សញ្ញា​ធ្ងន់ធ្ងរនៃ​ជំងឺ​ស្រឡទែន មាន៖

– គ្រុនក្តៅខ្លាំង

– រឹងក

– ឈឺក្បាលខ្លាំង

ឈឺក្នុងពោះ

ក្អួតចង្អោរ

ប្រកាច់

ក្រោយពី​ចេញ​រោគ​សញ្ញា​ទាំងនេះ រយៈពេល​៣ ទៅ​៤ថ្ងៃ​បន្ទាប់ ការ​ហើម និង​ការឈឺចាប់​ត្រង់​ក្រពេញទឹកមាត់ អាច​នឹង​កើតឡើង​។ ហេតុនេះ ក្នុង​ករណី​ប៉ា​ម៉ាក់ កត់សម្គាល់​ឃើញ​ចេញ​រោគ​សញ្ញា​​ ឬ​ហើម​ថ្ពាល់ និង​ថ្គាម ដូច​ដែល​បាន​រៀប​រាប់​ខាងលើសូម​រួសរាន់​យក​ទៅ​កូន​ទៅ​ធ្វើ​ពិនិត្យ និង​ទទួល​ការ​ព្យា​បាល ដើម្បី​ចៀស​វាង​ពី​ផល​លំបាក​លើ​សុខភាព​ផ្សេង​ទៀត​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ 

អត្ថបទគួរអាន៖

៤. តើ​ជំ​ងឺ​ស្រឡទែន ឆ្លង​តាម​របៀប​ណា? 

វីរុស​នេះ ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅមនុស្ស​ម្នាក់ទៀត តាមរយៈ​ការ​ប៉ះ​ពាល់​ផ្ទាល់​ជាមួយនឹង​ទឹក​មាត់ ដែលមាន​មេរោគ ឬតាមរយៈដំណក់​ទឹកក្នុងផ្លូវដង្ហើម​ដែល​ចេញពី​ច្រមុះ មាត់ និង​បំពង់ក​​ របស់​អ្នក​ដែល​ឆ្លង​ជំ​ងឺ​នេះ​។ អ្នក​ជំ​ងឺ អាច​ចម្លង​វីរុស​នេះ តាមរយៈ៖

– ការក្អក កណ្តាស់ ឬនិយាយ​ទល់មុខគ្នា

– ប្រើរបស់របរ​ដែល​មាន​មេរោគ រួម​គ្នា ដូច​ជា ប្រដាប់​ក្មេងលេង ជា​ដើម

– ការ​លេង​កីឡា រាំ ថើប ឬ​ប៉ះ​ពាល់​ផ្ទាល់​ជា​មួយ​នឹង​អ្នក​ជំ​ងឺ

[embed-health-tool-bmi]

៥. តើ​គួរ​បង្ការជំ​ងឺស្រឡទែន បែបណា? 

ដើម្បី​បង្ការ​ជំ​ងឺស្រឡទែន ប៉ាម៉ាក់ គួរ៖

– នាំ​កូន​ចាក់​ថ្នាំ​បង្ការជំងឺស្រឡទែន និងកញ្ជ្រិល

– ណែនាំ​កូន​ឲ្យលាងដៃ​ជើងឲ្យបានញឹកញាប់​ និង​ចៀសវាង​យក​ដៃ​ប៉ះមុខ ច្រមុះ និង​មាត់

– ណែនាំ​កូន​ឲ្យ​​យក​ក្រដាស់ ឬកែងដៃខ្ទប់​មាត់ ពេលក្អក 

– កុំប្រើប្រាស់សម្ភារៈ ឬឧបករណ៍ផ្សេង​ៗ​រួម​គ្នា 

– រក្សាគម្លាត ឬណែនាំ​កូន​ឲ្យ​នៅ​ឆ្ងាយ​ពី​អ្នក​ជំ​ងឺ 

– ដាក់កូន​ដែលឆ្លង​ជំ​ងឺ ឲ្យនៅដាច់ដោយឡែក 

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

៦. តើ​ការ​ព្យា​បាល​ជំ​ងឺ​ស្រឡទែនដូចម្តេចដែរ?

មិន​មាន​ការ​ព្យា​បាល​ជាក់​លាក់​ណាមួយ​លើ​ជំ​ងឺ​ស្រឡទែន ឡើយ ហើយ​ជំ​ងឺ​នេះ អាច​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​២ ទៅ​៣​សប្តាហ៍​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ព្យា​បាលនោះ​ទៀត​សោត គឺ​ផ្តោត​លើ​ការ​បន្ធូរ​បន្ថយ​អាការៈរបស់​កុមារឲ្យ​ធូរស្រាល​បាន​ឆាប់​ប៉ុណ្ណោះ​។ ជាមួយគ្នានេះ ឪពុក​ម្តាយ​ក៏​អាច​ជួយ​ឲ្យ​កូន​មាន​អាការៈ​ធូរស្រាល​បាន​ឆាប់​ផង​ដែរ តាមរយៈ៖

– ឲ្យ​កូន​ញ៉ាំទឹក​ឲ្យបានច្រើន

– ឲ្យកូន​ខ្ពុរមាត់នឹងទឹក​អំបិល

– ឲ្យកូន​ញ៉ាំ​អាហារទន់ ងាយទំពារ

– ជៀសវាង​អាហារសម្បូរ​អាស៊ីត ដូច​ជា អាហារ​ផ្អែម អាហារកែច្នៃ អាហារហឹរ ជ្រក់ អាហារ​ផ្អាប់ ទឹក​ក្រូច និង​ផ្លែ​ទំពាំងបាយ​ជូរ ជា​ដើម

– យក​ទឹក​កក​ស្អំត្រង់កន្លែង​ហើម និង​ឈឺ

– ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បំបាត់ការឈឺចាប់ឬគ្រុនក្តៅប្រសិនបើមានគ្រុនក្តៅ និង​ឈឺចាប់។

ចំណុចសំខាន់

ជាទូទៅ ជំ​ងឺ​ស្រឡទែន កើត​លើ​កុមារ​អាយុ​​ចាប់​ពី​២ឆ្នាំ រហូត​ដល់​១២ឆ្នាំ ដោយ​សារ​តែ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជា​បានចាក់ថ្នាំបង្ការក៏ដោយ។
មិន​មាន​ការ​ព្យា​បាល​ជាក់​លាក់​ណាមួយ​លើ​ជំ​ងឺ​ស្រឡទែន ឡើយ ហើយ​ជំ​ងឺ​នេះ អាច​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​២ ទៅ​៣​សប្តាហ៍​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ព្យា​បាលនោះ​ទៀត​សោត គឺ​ផ្តោត​លើ​ការ​បន្ធូរ​បន្ថយ​អាការៈរបស់​កុមារឲ្យ​ធូរស្រាល​បាន​ឆាប់​ប៉ុណ្ណោះ​។ ជាមួយគ្នានេះ ឪពុក​ម្តាយ​ក៏​អាច​ជួយ​ឲ្យ​កូន​មាន​អាការៈ​ធូរស្រាល​បាន​ឆាប់​ផង​ដែរ តាមរយៈ៖
– ឲ្យ​កូន​ញ៉ាំទឹក​ឲ្យបានច្រើន
– ឲ្យកូន​ខ្ពុរមាត់នឹងទឹក​អំបិល
– ឲ្យកូន​ញ៉ាំ​អាហារទន់ ងាយទំពារ
– ជៀសវាង​អាហារសម្បូរ​អាស៊ីត ដូច​ជា អាហារ​ផ្អែម អាហារកែច្នៃ អាហារហឹរ ជ្រក់ អាហារ​ផ្អាប់ ទឹក​ក្រូច និង​ផ្លែ​ទំពាំងបាយ​ជូរ ជា​ដើម
– យក​ទឹក​កក​ស្អំត្រង់កន្លែង​ហើម និង​ឈឺ
– ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បំបាត់ការឈឺចាប់ឬគ្រុនក្តៅប្រសិនបើមានគ្រុនក្តៅ និង​ឈឺចាប់។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

mumps

https://my.clevelandclinic.org/health/diseases/15007-mumps

mumps

https://www.mayoclinic.org/diseases-conditions/mumps/symptoms-causes/syc-20375361

mumps

Mumps

 

កំណែ​ប្រែបច្ចុប្បន្ន

18/10/2024

អត្ថបទ​ដោយ Editor HK

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

គួរប្រុងប្រយ័ត្នក្នុងរដូវភ្លៀងនេះ កុំឲ្យកុមាររាករូសពេលញ៉ាំទឹកមិនស្អាត

ផ្តាសាយងាយប្រឈមលើកូនតូចៗ មានរោគសញ្ញាអ្វីខ្លះ? ពេលណាគួរយកកូនទៅពេទ្យ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Editor HK · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម