បញ្ហាស្បែកក្នុងខែរងាដែលតែងតែកើតញឹកញាប់លើកុមាររួមមាន ស្បែកស្ងួត បែកស្រកា រមាស់ស្បែក ឬកើតត្រអកជាដើម។ នេះក៏ដោយសារស្បែកកុមារនៅខ្ចីដែលជាហេតុធ្វើឱ្យស្បែកក្មេងងាយនឹងបាត់បង់សំណើមនៅពេលធ្លាក់ខ្យល់។ ដូចនេះដើម្បីការពារកូនជាទីស្រឡាញ់ពីការមានបញ្ហាស្បែកក្នុងខែរងា ម៉ាក់ប៉ាគួរធ្វើអ្វីខ្លះ?
១. ងូតទឹក
កាត់បន្ថយពេលវេលាងូតទឹកកូនមិនឱ្យហួសពី ១០ នាទី ព្រោះការងូតទឹកយូរអាចធ្វើឱ្យស្បែកស្ងួត។ ម៉្យាងទៀត បើម៉ាក់ប៉ាងូតទឹកក្តៅឱ្យកូន ទឹកគួរតែក្តៅឧណ្ហៗ កុំឲ្យក្ដៅពេក ព្រោះការងូតទឹកក្តៅមិនត្រឹមតែធ្វើឱ្យស្បែកកូនស្ងួតទេ ហើយថែមទំាងធ្វើឱ្យស្បែកកូនងាយប្រតិកម្មនិងរមាស់ទៀត។
២. ជ្រើសរើសសាប៊ូដុសខ្លួន
ម៉ាក់ប៉ាគួរជ្រើសរើសសាប៊ូដុសខ្លួនដែលមិនសូវមានជាតិកាត់ខ្លាំង ឬគ្មានក្លិនក្រអូប ព្រោះសារធាតុទាំងនេះអាចធ្វើឱ្យជាតិប្រេងលើស្បែកកូនបាត់បង់ដែលធ្វើឱ្យស្បែកកូនស្ងួត រមាស់និងមានប្រតិកម្ម។
៣. ចៀសវាងជូតខ្លួនកូនឱ្យស្ងួត
ក្រោយពីងូតទឹករួច ម៉ាក់ប៉ាអាចយកកន្សែងធ្វើពីកប្បាសទន់ៗមកផ្តិតខ្លួនឱ្យកូន តែចៀសវាងជូតខ្លួនកូនឱ្យស្ងួត ព្រោះការជូតខ្លួនឱ្យកូនខ្លាំងៗក៏អាចធ្វើឱ្យស្បែកកូនបាត់បង់ជាតិប្រេងដែរនិងអាចធ្វើឱ្យស្បែកកូនរលាក។
៤. ផ្តល់សំណើមដល់ស្បែកកូន
បន្ទាប់ពីផ្តិតខ្លួនកូនហើយ ទាន់ពេលស្បែកកូនមិនទាន់ស្ងួតល្អ ម៉ាក់ប៉ាអាចលាបឡេ ក្រែមឬក្រមួនលើស្បែកកូនដើម្បីរក្សាសំណើមឱ្យស្បែក។ ម៉ាក់ប៉ាអាចលាបឡេ ក្រែមឬក្រមួនឱ្យកូនក្នុងមួយថ្ងៃពីរដងដើម្បីកាត់បន្ថយ បញ្ហាស្ងួត ស្ងួតឬរមាស់ស្បែក។ លើសពីនេះទៅទៀត ម៉ាក់ប៉ាក៏គួរជ្រើសរើសឡេ ក្រែមឬក្រមួនផ្តល់សំណើមដែលគ្មានក្លិនក្រអូបនិងផលិតពីវត្ថុធាតុដើមដែលមិនប៉ះពាល់ស្បែកកូន។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៥. ពង្រឹងសុខភាពពោះវៀន
ប្រសិនបើសុខភាពពោះវៀនកូនមិនល្អ មានន័យថាបាក់តេរីល្អក្នុងពោះវៀនថយចុះ ហើយរាងកាយកូនក៏មិនអាចបញ្ចេញកាកសំណល់បានល្អដែរ។ ដូច្នេះជាតិពុល នឹងត្រូវស្រូបដោយចរន្តឈាម ហើយត្រូវបញ្ចេញតាមរន្ធញើសក្នុងស្បែកដែលអាចបណ្តាលឱ្យកូនមានបញ្ហាស្បែកដូចជាឡើងកន្ទួលរមាស់ កើតត្រអកឬរលាកស្បែកជាដើម។
ម៉ាក់ប៉ាអាចពង្រឹងសុខភាពពោះវៀនកូនតាមរយៈផ្តល់អាហារសម្បូរបាក់តេរីល្អ (Probiotics) ដូចជាទឹកដោះគោជូរនិងគីមឈឺជាដើម និងអាហារដែលមានជាតិសរសៃខ្ពស់ (Prebiotics) រួមមានគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ គ្រាប់ផ្លែឈើនិងសណ្តែក។
មួយវិញទៀតបើកូននៅញុំាទឹកដោះគោម្សៅ ម៉ាក់ប៉ាអាចឱ្យកូនញុំាទឹកដោះគោម្សៅដែលមានផ្ទុក SYNBIOTICS ដែលជាការសំយោគបញ្ចូលគ្នារវាង Prebiotics និង Probiotics ដើម្បីជួយឲ្យក្រពះពោះវៀនកូនមានសុខភាពល្អ មានប្រព័ន្ធភាពសុំារឹងមាំ និងអភិវឌ្ឍខួរក្បាលបានល្អ។
អត្ថបទគួរអាន៖
- កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
- ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?
- អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
- កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
ចំណុចសំខាន់
- ងូតទឹកឱ្យកូនមិនឱ្យហួសពី ១០ នាទី
- ដុសខ្លួនឱ្យកូនជាមួយសាប៊ូមិនសូវមានជាតិកាត់ខ្លាំង ឬគ្មានក្លិនក្រអូប
- បន្ទាប់ពីងូតទឹករួច គ្រាន់តែយកកន្សែងមកផ្តិតខ្លួនឱ្យកូនបានហើយ
- បន្ទាប់ពីងូតទឹករួច លាបឡេផ្តល់សំណើមឱ្យកូន
- ពង្រឹងសុខភាពពោះវៀនកូនដោយផ្តល់អាហារសម្បូរបាក់តេរីល្អ និងអាហារមានជាតិសរសៃខ្ពស់
[embed-health-tool-vaccination-tool]