backup og meta

ប្រយ័ត្នប្រយែង! នេះ​ជារោគសញ្ញាជំងឺដុំសាច់ស្បូន ស្រីៗត្រូវដឹង

ប្រយ័ត្នប្រយែង! នេះ​ជារោគសញ្ញាជំងឺដុំសាច់ស្បូន ស្រីៗត្រូវដឹង

ជា​ទូទៅ​ដុំ​សាច់​ស្បូន ឬ​ដុំស្បូន ​ជា​ដុំ​​សាច់​ស្លូត ហើយ​មិន​សូវ​ឲ្យចេញ​ជា​សញ្ញា​អ្វីទេ ច្រើន​កើត​លើ​ស្រ្តី​ដែល​មាន អាយុ​លើស ​៣០​ឆ្នាំ។ ដុំ​ស្បូន​អាច​មាន​ទំហំ​ចាប់​ពី​ប៉ុន​គ្រាប់​ម្រេច ដល់​ប៉ុន​ផ្លែ​ក្រូច​ថ្លុង។ នេះ​បើ​តាម​ការ​បក​ស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ តើ​រោគសញ្ញាជំងឺដុំស្បូន ឬដុំសាច់ស្បូន​មានអ្វីខ្លះគួរឲ្យសម្គាល់?

១. រោគសញ្ញាដុំស្បូនមានអ្វីខ្លះ?

ដុំ​ស្បូន​អាច​មាន​នៅ​ ៣​ទីតាំង​ខុសៗ​គ្នា គឺ​ដុំ​សាច់​នៅ​លើ​សាច់​ស្បូន ដុំសាច់​​នៅ​ក្នុង​សាច់​ស្បូន និង​ដុំ​សាច់​នៅ​ក្នុង​រន្ធ​ស្បូន។ ចំពោះ​ស្ត្រី​ដែល​មាន​ដុំ​ស្បូន អាច​ចេញ​នូវ​រោគ​សញ្ញា​​សំខាន់ៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ។

– ឈាម​រដូវ​ធ្លាក់​ច្រើន​ជាង​ធម្មតា និង​មាន​សភាព​ដុំៗ

– អាច​មាន​ឈាម​ធ្លាក់​ពាក់​កណ្ដាល​វដ្ដ​រដូវ

– ចុក​ពោះ​ខ្លាំង​ពេល​មក​រដូវ

– ឈឺ​ធ្ងន់ៗ​ក្នុង​អាង​ត្រគាក

– បត់​ជើង​តូច​ញឹក​ញាប់

ទល់លាមក

គណនា BMI

គណនា BMR

កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ

កម្មវិធីពិនិត្យនិងវាយតម្លៃរដ្ដរដូវស្ត្រីអនឡាញ

ចំពោះ​ស្រីៗ​ដែល​មាន​រោគ​សញ្ញា ដូច​រៀបរាប់​ខាង​លើ​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាប់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល តើ​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ឬ​វះកាត់។

២. មូលហេតុ​បង្ក​ឲ្យ​កើត​ដុំ​ស្បូន

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​មិនទាន់​រក​ឃើញ​មូល​ហេតុ​ច្បាស់​លាស់​បង្ក​ឲ្យ​កើត​ដុំ​ស្បូន​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​កត្តា​ប្រឈម​មួយ​ចំនួន ដូច​ជា​កត្តាអ័រម៉ូន តំណពូជ និង​កត្តា​ជាតិសាសន៍ ជាដើម ដែល​ពូជ​សាសន៍​ស្បែកខ្មៅ​មាន​ដុះ​សាច់​ស្បូន​ច្រើន​ជាង​ពូជ​សាសន៍​ស្បែក​ស។

គួរស្វែងយល់ពីបញ្ហាស្បូនច្រើនទៀត៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Uterine fibroids: MedlinePlus Medical Encyclopedia – https://medlineplus.gov/ency/article/000914.htm
Uterine Fibroids: Symptoms, Causes, Risk Factors & Treatment – https://my.clevelandclinic.org/health/diseases/9130-uterine-fibroids
https://www.nhs.uk/conditions/fibroids/
What are Fibroids? Fibroids Symptoms, Treatment, Diagnosis – https://www.uclahealth.org/fibroids/what-are-fibroids
https://www.healthdirect.gov.au/uterine-fibroids

កំណែ​ប្រែបច្ចុប្បន្ន

02/02/2022

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​កុំប្រហែស!

Cervical Cerclage​ (ការ​ដេរ​មាត់​ស្បូន)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម