គ្នាយើងដឹងអត់? ក្រោយការព្យាបាលមហារីក អាចជះឥទ្ធិពល ដល់ការឃ្លាន ឬការញ៉ាំបាន។ អ្វីធ្វើឲ្យមានបម្រែបម្រួលការញ៉ាំពេលព្យាបាលជំងឺមហារីក? ការផ្លាស់ប្តូរនេះមិនទូទៅទាំងអស់ទេ ការដែលញ៉ាំ មិនចូល ឬពិបាកញ៉ាំ ដោយសារតែដូររសជាតិ និងក្លិននៃម្ហូប ឬ ដោយសារបញ្ហាមួយចំនួនទៀត ដូចជា៖
– នឿយហត់ក្រោយពីការវះកាត់
– ព្យាបាលដោយការបាញ់កាំរស្មី
– ព្យាបាលដោយអ័រម៉ូន
– ការព្យាបាលដោយសាធាតុគីមី ក៏អាចដូរការញ៉ាំអ្នកជំងឺបានដែរ ផ្អែកលើ របៀបនៃការញ៉ាំថ្នាំនោះ និងប្រភេទថ្នាំ ដូចជា ពពួក Adriamycin, Cytoxan, Doxil ឬ Methotrexate។
១- គួរធ្វើម៉េច?
កុំបណ្តោយឲ្យការញ៉ាំមិនចូលធ្វើឲ្យរាងកាយយើងចុះខ្សោយ។ ព្យាយាមញ៉ាំ ទោះមិនឃ្លានក៏ដោយ ព្រោះពោះទទេ អត់ចំណី នឹងធ្វើឲ្យរាងកាយចុះខ្សោយ គ្មានកម្លាំងកំហែង ហើយធ្វើឲ្យជំងឺផ្សេងៗ អាចជ្រាតចូលបាន ប្រសិនបើមានឱកាស (ជំងឺឱកាសនិយម) ក្រៅពីមហារីក កំពុងមាន។
២- ព្យាយាមញ៉ាំទោះញ៉ាំមិនឃ្លាន
ក្រោយការព្យាបាល យើងគ្មានអារម្មណ៍ថាឃ្លាន ឬចង់ញ៉ាំអីទេ ដែលធ្វើឲ្យរាងកាយចុះទន់ខ្សោយ មិនអាចប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាផលរំខាននៃការព្យាបាល។ អាចសាកធ្វើតាមជំហានខាងក្រោមបាន៖
[embed-health-tool-bmi]
– ញ៉ាំអាហារចានតូចៗ ៥-៦ ដង/ថ្ងៃ
– ញ៉ាំអាហារដែលចូលចិត្ត
– សាកអាហារថ្មីៗ ព្រោះអាចចូលចិត្ត
– កុំញ៉ាំទឹកពេលបាយ ព្រោះធ្វើឲ្យឆាប់ឆ្អែត
– ញ៉ាំអាហារសម្រន់ ដូចជា នំស្រួយ ផ្លែឈើ ៥-៦ ដង ពេលណាក៏បាន
– ហាត់ប្រាណ ព្រោះជួយឲ្យរាងកាយរឹងមាំផង និងឆាប់ឃ្លានផង
– ញ៉ាំប្រភេទអាហារត្រជាក់ ដូចជា យ៉ៅអួរ ព្រោះវាឆ្ងាញ់ហើយល្អចំពោះសុខភាពទៀត
– បង្កើតភាពរីករាយពេលញ៉ាំបាយ ដូចជា ញ៉ាំជាមួយមនុស្សជាទីស្រលាញ់ ស្តាប់បទចំរៀង ឬមើលទូរស្សន៍។
៤- ញ៉ាំច្រើនជាងមុន
គួរញ៉ាំឲ្យបានច្រើនជាងមុនបន្តិច ប៉ុន្តែអាចជារឿងអត់ល្អ ព្រោះធ្វើឲ្យឡើងគីឡូ។ រក្សាគីឡូឲ្យបានថេរ ល្អចំពោះសុខភាព។
– ញ៉ាំទឹកឲ្យបានច្រើន ជាពិសេសពេលឃ្លាន
- ផ្លាស់ប្តូររបបអាហារ និងការញ៉ាំមិនចូលអាចជាបញ្ហាធំ បើមិនដោះស្រាយ
– យកពពួកអាហារមានកាឡូរីទាបតាមខ្លួន ដូចជា ទំពាំងបាយជូក្រៀម ផ្លែប៉ោម ការ៉ុត តែរសជាតិផ្លែឈើ
– ជ្រើសយកអាហារមានជីវជាតិគ្រប់គ្រាន់ ដូចជា ផ្លៃឈើ បន្លែ និងគ្រាប់ធញ្ញជាតិ ព្រោះវាសម្បូរវីតាមីន និងសារធាតុរ៉ែ។ ម៉្យាងវិញទៀត ញ៉ាំផ្លែឈើមុនពេលបាយ អាចជួយឲ្យឆ្អែតបាន។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប