ដំណេក

ចំណេះដឹងទូទៅ

ដំណេក

ប៉ុន្មានវិធីនេះអាចដោះស្រាយបញ្ហាងងុយគេងក្រោយបាយថ្ងៃត្រង់

បន្ទាប់ពីម៉ោងបាយថ្ងៃត្រង់ហើយស្រាប់តែមានមានអារម្មណ៍ថា ងងុយគេង ទន់ភ្នែក អស់កម្លាំង ដែលនេះស្ទើរតែក្លាយជាទម្លាប់ប្រចាំថ្ងៃទៅហើយ។ មកទល់ពេលនេះក៏មិនទាន់មានការសិក្សាណាអាចស្រាយបង្ហាញពីមូលហេតុឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្ដែយើងអាចដោះស្រាយទម្លាប់នេះបានដោយសាកល្បងអនុវត្ដវិធីមួយ​ចំនួន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ធ្វើសម្មភាពរាងកាយ បន្ទាប់ពីញ៉ាំបាយហើយ មានអារម្មណ៍ថាងងុយគេង យើងអាចធ្វើសកម្មភាពផ្សេងៗបានដូចជា ការដើរទៅនេះទៅនោះ ឬការនិយាយលេងជាមួយមិត្ដភក្ដិជាដើម។ ការធ្វើសកម្មភាពរាងកាយ ជួយឲ្យសាច់ដុំធ្វើចលនាប្រើប្រាស់ថាមពល និងចរន្ដឈាមដំណើរការស្រួល ដូច្នេះយើងអាចចំណាយពេល យ៉ាងហោចបានចន្លោះពី ៥ ទៅ ១០នាទី បន្ទាប់ពីញ៉ាំអាហារគឺគ្រប់គ្រាន់ហើយ។ ២.ញ៉ាំចំណីចំណុក ញ៉ាំចំណីចំណុកបន្ដិចបន្ដួច ប៉ុន្ដែច្រើនដងអាចជួយបន្លប់អារម្មណ៍យើងមិនឲ្យងងុយគេងបាន។ ពិសេសពពួកផ្លែឈើសម្បូរវីតាមីន C, B, A, ប៉ូតាស្យូម ដែលជំនួយដល់ស្មារតី និង ខួរក្បាល។ ៣.ផឹកទឹកឲ្យបានគ្រប់គ្រាន់ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គឺជួយទៅដល់ការបំពេញជាតិទឹកក្នុងរាងកាយ មិនតែប៉ុណ្ណោះ ក៏ជាចំណែកមួយជួយបង្កើនថាមពលផងដែរ។ ការសិក្សាបានបង្ហាញថា រាងកាយបាត់បង់ជាតិទឹក ១% អាចធ្វើឲ្យថាមពលយើងចុះខ្សោយដល់ទៅ ១០%។ ៤.ញ៉ាំតែ ឬកាហ្វេ ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងតែ ឬ កាហ្វេទោះមានបរិមាណតិច ក៏អាចជួយកាត់បន្ថយអាការៈ​ងងុយគេងបានដែរ។ ដូច្នេះយើងអាចអនុវត្ដវិធីនេះបាន ត្រឹមកាហ្វេ ឬតែមួយពែង អាចជួយដាស់ស្មារតីឲ្យរឹងមាំ ប៉ុន្ដែត្រូវប្រយ័ត្នប្រយែង ពេលឆុងកាហ្វេ ឬតែ គួរកាត់បន្ថយការបន្ថែមស្ករ ព្រោះស្ករច្រើនអាចធ្វើឲ្យយើងមានអារម្មណ៍ងងុយគេងវិញ។ ៥.មើលវីដេអូ […]

ស្វែងរក ដំណេក

ដំណេកស្កប់ស្កល់

គុណសម្បត្តិ និងគុណវិបត្តិទម្លាប់ក្រោកពីដំណេកព្រឹកពេក គ្នាយើងគួរដឹង

ធ្លាប់មានអត្ថបទច្រើនណាស់ ណែនាំគ្នាយើងឲ្យរៀបចំទម្លាប់ក្រោកពីព្រឹកឲ្យបានទៀងទាត់ ដើម្បីជួយឲ្យសុខភាពល្អ ស្មារតីស្វាហាប់។ ប៉ុន្តែក៏មាន​អត្ថបទតិចតួច ដែលលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិពីទម្លាប់ក្រោកព្រឹកពេកដែរ​។ ហេតុនេះ “Hello គ្រូពេទ្យ” នឹងប្រាប់គ្នាយើងខ្លះពីគុណសម្បត្តិ និងគុណវិបត្តិនៃទម្លាប់មួយនេះ។ ១- គុណសម្បត្តិ – ធ្វើការងារបានច្រើន៖ យោងតាមការចែករំលែកបទពិសោធជាច្រើន គ្នាយើងដែលក្រោកពីព្រឹក (ជាធម្មតាចន្លោះម៉ោង ៦៖០០) គឺមានពេលធ្វើការងារយើងចូលចិត្តច្រើន ដូចជាអាចអានសៀវភៅ ១៥នាទី និងហាត់ប្រាណប្រមាណ ១ម៉ោង ហើយក៏មានពេលងូតទឹកជម្រះខ្លួន ញ៉ាំអាហារព្រឹក មុខនឹងដល់ម៉ោងចូលធ្វើការ ឬចូលរៀន។ បើយើងមិនបង្កើតទម្លាប់ក្រោកនៅម៉ោង ៦ព្រឹក បែរជាក្រោកនៅម៉ោង ៨ ការងារខាងលើ ច្បាស់ជាយើងមិនអាចធ្វើបាននោះឡើយ គឺត្រូវប្រញាប់ប្រញាល់ទៅធ្វើការ ឬទៅរៀនមិនខាន។ – ងាយមានអារម្មណ៍ងងុយគេង និងគេងឆាប់លក់នៅពេលយប់៖ នៅពេលគ្នាយើងក្រោកពីព្រឹក យើងប្រាកដជាមានអារម្មណ៍ឆាប់ងងុយគេងនៅពេលយប់ ដែលជាធម្មតា គ្នាយើងក្រោកនៅម៉ោង ៦ព្រឹក នឹងគេងលក់ស្កប់ស្កល់ចាប់ពីម៉ោង ១០យប់។ បើសិនជាយើង ចំណាយពេលមើលទូរទស្សន៍ដល់ម៉ោង ១១ ឬ ១១៖៣០នាទីយប់ យើងនឹងមានអារម្មណ៍ងងុយគេងនៅពេលក្រោកពីព្រលឹមមិនខាន ពិសេសអំឡុងពេលចន្លោះម៉ោង ១០៖៣០-១០៖៤៥ នាទីព្រឹក។ ហេតុនេះ គ្នាយើងអាចដឹងហើយថា […]


បញ្ហាគេងមិនលក់

ជួបបញ្ហាគេងមិនលក់? សាកវិធីដកដង្ហើមប្រើតិចនិក ៤-៧-៨ អាចជួយឲ្យគេងឆាប់លក់

រឿង​ឈឺ​ក្បាល​របស់​មនុស្ស​មួយ​ចំនួន​ធំមិន​ថា​យើង ឬអ្ន​ក​ផ្សេង​ទេ គឺ​ពិបាក​ចិត្ដ​រឿង​គេង​មិន​លក់ ជា​ពិសេស​ពេល​យើង​ត្រូវ​មាន​កម្មវិធី​សំខាន់​ត្រូវ​ចូល​រួម​នៅ​ថ្ងៃ​បន្ទាប់​ តែ​បែរ​ជា​គេង​មិន​​លក់​ទៅ​វិញ​។ ទាក់ទង​នឹង​ការ​គេង​មិន​លក់​នេះ លោក​ស្រី​វេជ្ជ​បណ្ឌិត ចូ បាន​បង្ហាញ​អំពី​វិធី​ដក​ដង្ហើម ដែល​​វិធី​នេះ​អាច​ជួយ​ឲ្យ​យើង​​​គេង​បាន​ឆាប់ និង​គេង​បាន​ស្កប់ទៀត​ផង​។ លោក​ស្រី​វេជ្ជបណ្ឌិត​ខាងលើ​បាន​ហៅ​វិធី​នោះ​ថា តិច​និច ៤-៧-៨ ដែល​តម្រូវ​ឲ្យ​យើង​​ដក​ដង្ហើម​ចូល​ចំនួន ៤វិនាទី រួច​ទប់​ដង្ហើម ៧វិនាទី និង​ដក​ដង្ហើម​ចេញវិញ​ចំនួន​​ ៨វិនាទី។ លោក​ស្រី​​បាន​ណែ​នាំ​ឲ្យ​យើង​​ដក​ដង្ហើម​ចូល​ធម្មតា មួយ​ៗ ហើយ​បន្ទាប់​មក​ ទប់​ដង្ហើម​នោះ​ឲ្យ​បាន ៧វិនាទី។ ក្រោយ​មក​ទៀត​ដក​ដង្ហើម​ចេញ ដោយ​ធ្វើ​មាត់​ឲ្យ​រៀង​ស្រួច​បន្តិច ដូច​យើង​ផ្លំ​ខ្យល់​ចេញ ឲ្យ​បាន​ ៨វិនាទីវិញ​។ ពេល​ខ្លះ​យើង​ពិតជា​​មិន​អាច​ដក​ដងហើម​ចេញ​បានរហូត​ដល់​ ៨វិនាទីមនោះទេ ប៉ុន្តែ​ពេលយើង​​ព្យាយាម​ធ្វើ​វា​កាន់​តែ​ច្រើន នោះ​យើង​​នឹង​អាច​ធ្វើ​​បាន។ លោកស្រី​វេជ្ជ​បណ្ឌិត ចូ ក៏​បាន​ណែ​នាំ​ឲ្យ​យើង​គេង​ផ្ងារ​ដើម្បី​ អនុវត្ត​វិធី​ដក​ដង្ហើម​បែប​នេះ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍បាន​។ ពេលយើង​សាក​ល្បង​អនុវត្ត​វិធីនេះ​លើក​ដំបូង យើង​​អាច​នឹង​មាន​ការ​លំបាកបន្តិច​ ដោយថា​អាច​ពិបាក​ស៊ាំ​ជាមួយ​វា ប៉ុន្តែ​ពេលយើង​​ទម្លាប់​ធ្វើ​​កាន់​តែ​យូរ​ទៅ យើង​​នឹង​អាច​គេង​លក់​បាន​ឆាប់​ជាង​មុន។ ដូច​នេះ​យើង​​ត្រូវ​ព្យាយាម​ធ្វើ​​ឲ្យ​បាន​យូរ​បន្តិច ទើប​​ឃើញ​លទ្ធ​ផល​ល្អ។


បញ្ហាគេងបាត់ដង្ហើម

គេងមិនដកដង្ហើម ឬនាំឲ្យដេកស្លាប់ អាចទាក់ទងនឹងជំងឺប៉ុន្មាននេះ

នៅ​ពេល​​និយាយ​ទាក់​ទង​នឹង​អាការៈ​គេង​មិន​ដក​ដង្ហើម គ្នា​យើង​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា ម៉េច​ទៅ​គេង​អត់​ដក​ដង្ហើម​នឹង? គេង​អត់​ដក​ដង្ហើម​អ៊ីចឹង​គេង​កើត​ដែរ? ចំពោះ​អាការៈ​នេះ មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ជួប​ប្រទះ ឬ​ធ្លាប់​ឭ​ពី​ជំងឺ​គេង​មិន​ដក​ដង្ហើម ដែល​វា​អាច​កើត​ឡើង​ដោយ​កត្តា​ច្រើន។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា អាការៈ​គេង​មិន​ដក​ដង្ហើម (Sleep Apnea) គឺ​ជា​បញ្ហា​ដំណេក​មួយ​ដែល​មិន​គួរ​ធ្វើ​ប្រងើយ​កន្តើយ​ដាក់ ដែល​វា​ធ្វើ​ឲ្យ​គេង​ដក​ដង្ហើម​បាន​ខ្លីៗ ឬ​អត់​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ពេល​កំពុង​គេង ហើយ​បញ្ហា​គេង​មិន​ដក​ដង្ហើម​អាច​កើត​មាន​បាន​ទៅ​លើ​មនុស្ស​គ្រប់​វ័យ មិន​រើស​ចាស់​ក្មេង​ឡើយ។ កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​អាការៈ​គេង​មិន​ដក​ដង្ហើម​នេះ​មាន​ច្រើន ហើយ​ក្នុង​នោះ​វា​ក៏​អាច​កើត​ឡើង​បាន​ដោយសារ៖ - ជំងឺហឺត និង​រោគ​សញ្ញា​ផ្លូវ​ដង្ហើម - ជំងឺ​សរសៃ​ឈាម​បេះដូង - ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ - ជំងឺ​លើស​សម្ពាធ​ឈាម - ជំងឺ​ក្រពេញ​បញ្ចេញ​មួយ​ចំនួន ឬ​ការ​ស្ទះ​ច្រមុះ។ល។ លោក​វេជ្ជបណ្ឌិត​បន្ដ​ថា ទោះ​យ៉ាង​ណា​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ជាង​នេះ​ថា​តើ​ការ​គេង​មិន​ដក​ដង្ហើម បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទាំង​អស់​នេះ ឬ​មួយ​ជំងឺ​ដែល​បាន​រៀប​រាប់​ខាង​លើ​អស់​នេះ​បង្កើន​ហានិភ័យ​ដល់​ការ​គេង​មិន​ដក​ដង្ហើម។ ក្រៅ​ពី​នេះ ត្តា​ទូទៅ​ដែល​ធ្វើ​ឲ្យ​ប្រឈម​នឹង​ការ​កើត​ជំងឺ​គេង​មិន​ដក​ដង្ហើម ឬ​នាំ​ឲ្យ​ដេក​ស្លាប់​នេះ​គឺ៖ - លើស​ទម្ងន់ - អាយុ (ចាស់​ភាគរយ​កើត​ច្រើន​ជាង​ក្មេង) - ញ៉ាំ​ស្រា​មុន​ចូល​គេង - ជក់​បារី ជាដើម។ ក្នុង​ករណី​ដែល​សង្កេត​ឃើញ​ថា គេង​ដោយ​មិន​ដក​ដង្ហើម​មួយ​ភ្លែតៗ ភ្ញាក់​ពី​គេង​មាត់​ស្ងួត ស្រម៉ុក​ឭៗ ឈឺ​ក្បាល ធុញ​ថប់ ឬ​ព្យាយាម​ដក​ដង្ហើម​រក​ខ្យល់​ពេល​កំពុង​គេង ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទាំង​អស់​នេះ​ជា​រោគ​សញ្ញា​ទូទៅ​របស់​អាការៈ​គេង​មិន​ដក​ដង្ហើម។


បញ្ហាដំណេកផ្សេងទៀត

ទម្លាប់មិនល្អពេលយប់ប៉ុន្មាននេះអាចធ្វើឲ្យយើង​ឡើងទម្ងន់ដោយមិន​ដឹង​ខ្លួន​

គ្នាយើង​មួយ​ចំនួន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សម្រក​ទម្ងន់ និង​រក្សា​ទម្ងន់​កុំ​ឲ្យ​ឡើង​ដោយ​ការ​តម​អាហារ ឬ​អនុវត្ត​តាម​វិធី​ផ្សេងៗ។ ប៉ុន្តែ​ដឹង​ទេ​ថា​ការ​ឡើង​ទម្ងន់​អាច​បណ្ដាល​មក​ពី​ទម្លាប់​មិន​ល្អ​នៅ​ពេល​យប់​មួយ​ចំនួន​ដែល​យើង​តែង​ប្រព្រឹត្តិ។ ១. គេង​មិន​គ្រប់គ្រាន់​ គេង​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​មេតាបូលីស​ ដោយ​ធ្វើ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​យូរ​ជាង​មុន។ ម៉្យាងទៀត ការ​គេង​មិន​គ្រប់គ្រាន់​បង្កើន​កម្រិត​អ័រម៉ូន​ករទីសូ (អ័រម៉ូន​ស្ត្រេស) និង​ធ្វើឲ្យ​យើង​ហត់ និង​​មិន​ចង់​ហាត់​ប្រាណ។ ២. របប​អាហារ​ពេល​ល្ងាច ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន ឬ​អាហារ​ដែល​សម្បូរ​ដោយ​កាបូអ៊ីដ្រាត និង​ប្រូតេអ៊ីន​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ប្រើ​ពេល​យូរ។ ការ​ញ៉ាំ​អាហារ​បំពង​ពេល​ល្ងាច​ក៏​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដែរ​ ព្រោះ​អាហារ​ប្រភេទ​នេះ​មាន​កាឡូរី​ច្រើន ហើយ​យើង​នឹង​ទទួល​បាន​កោសិកា​ខ្លាញ់​បន្ថែម។ មិនត្រឹមតែ​ប៉ុណ្ណោះ​ នៅ​អាច​រំខាន​ដំណេក​យើង​ទៀត​ផង។ ក្រៅ​ពី​ប្រភេទ​អាហារ​ដែល​បាន​​រៀប​​រាប់​​ខាង​​លើ អាហារ​​មាន​ជាតិ​ហឹរ​ក៏​បង្ក​ការ​លំបាក​ដល់​ការ​រំលាយ​អាហារ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក​ដូចគ្នា។ ៣. ញ៉ាំ​បង្អែម និង​អាហារ​សម្រន់ បង្អែម​ដែល​មាន​ជាតិ​ស្ករ និង​ម្សៅ​អាច​បំលែង​ទៅ​ជា​ខ្លាញ់ ហើយ​យើង​មិន​អាច​ដុត​បំផ្លាញ​កាឡូរី​ទាំង​នោះ​នៅ​ពេល​យប់​ទេ ​ដែល​នេះ​​ជា​​ហេតុ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់។ ក្រៅ​ពី​បង្អែម ការ​ញ៉ាំ​អាហារ​សម្រន់​ក្រោយ​អាហារ​ពេល​ល្ងាច​ផ្តល់​ថាមពល​បន្ថែម​​ ដែល​អាច​នឹង​​បង្ក​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​គេង។ ដូចនេះ​យក​ល្អ​គួរ​ចៀស​វាង​អាហារ​សម្រន់​ដូចជា​នំប៉័ង និង​នំឃុកគី​ជាដើម។ ៤. មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច ការ​មិន​ញ៉ាំ​អាហារ​ពេលល្ងាច​មិន​អាច​ជួយ​យើង​ឲ្យ​ស្រក​ទម្ងន់​បាន​ច្រើន​ទេ​ ព្រោះ​ការ​មិន​ញ៉ាំ​អាហារ​ធ្វើ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​យូរ និង​​ធ្វើ​ឲ្យ​យើង​កាន់តែ​ឃ្លាន​​នៅពេល​​បន្ទាប់​។ ក្រៅ​ពី​នេះ​ក៏​អាច​បង្ក​បញ្ហា​ផ្សេង​ដូចជា​ធ្វើ​ឲ្យ​បាត់បង់​ជាលិកា​សាច់ដុំ និង​ស្បែក​យារ​ធ្លាក់។ ប្រសិនជា​យើង​មិន​ចង់​ញ៉ាំ​អាហារ​ពេល​យប់​ យើង​អាច​ញ៉ាំ​ផ្លែឈើ​ជំនួស​បាន។ ៥. ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន ផលិតផល​ទាំង​នេះ​សុទ្ធតែ​ប៉ះពាល់​ដល់​ដំណេក និង​មាន​កាឡូរី​ច្រើន។ យក​ល្អ​យើង​គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ ឬ​​ផឹក​ទឹក​ធម្មតា​បាន។


បញ្ហាដំណេកផ្សេងទៀត

គេងមិនគ្រប់គ្រាន់នៅថ្ងៃធ្វើការ អាចគេងសងនៅថ្ងៃចុងសប្ដាហ៍បានអត់?

យើង​គ្រប់គ្នា​តែង​ក្រោក​ពី​គេង​លឿន​ និង​ពេល​ខ្លះ​ចូល​គេង​យប់​ជ្រៅ​ទៀត​នៅ​ថ្ងៃ​ធ្វើការ ហើយ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​យើង​តែង​គេង​យូរ​ដើម្បី​ប៉ះប៉ូវ​ទៅ​លើ​ការ​គេង​មិន​គ្រប់គ្រាន់​អំឡុង​ថ្ងៃ​ធ្វើការ។ ប៉ុន្តែ​ការ​គេង​សង​នេះ​ពិត​ជា​អាច​ប៉ះប៉ូវ​នូវ​ការ​គេង​មិនគ្រប់​គ្រាន់​​របស់​យើង​​បាន​​ដែរ​​ឬ​​យ៉ាង​ណា? ជាការ​ពិត​យើង​មិន​អាច​គេង​សង​ការ​គេង​មិន​គ្រប់គ្រាន់​របស់​យើង​បាន​ទេ។ យើង​ប្រហែល​សម្គាល់​ឃើញ​ហើយ​ថា​មិនថា​យើង​ព្យាយាម​គេង​ច្រើន​យ៉ាង​ម៉េច​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ ក៏​មិន​បាន​ជួយ​ឲ្យ​យើង​ទទួល​បាន​ថាមពល​ដែល​យើង​បាត់បង់​អំឡុង​ថ្ងៃ​ធ្វើការ​​បាន​ដែរ​។ ប្រសិនជា​យើង​គេង​មិន​គ្រប់​គ្រាន់​នៅ​ថ្ងៃ​នេះ យើង​គួរ​ប៉ះប៉ូវ​វិញ​នៅ​ថ្ងៃ​ដដែល​។ ការ​គេង​សង​ក្រោយ​ពី​រយៈពេល​យូរ​គឺ​មិន​អាច​ប៉ះប៉ូវ​ការ​គេង​មិន​គ្រប់​គ្រាន់​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​បែប​នេះ​អាច​ប៉ះពាល់​ដល់​ការ​ប្រតិកម្ម និង​ការ​ផ្ចង់អារម្មណ៍​របស់​យើង​រួមទាំង​អាច​នឹង​រំខាន​ដល់​ទម្លាប់​នៃ​ការ​គេង​ប្រចាំ​ថ្ងៃ​របស់​យើង​ទៀត​។​ មិន​ថា​ដោយ​មូលហេតុ​អ្វី​​ដែល​ធ្វើ​ឲ្យ​យើង​ចូល​គេង​យឺតក៏​ដោយ​ ការ​គេង​គឺ​សំខាន់​ណាស់។ នៅ​ពេល​យើង​ហត់នឿយ សូម្បី​តែ​កិច្ចការ​តូចតាច​ក៏​ពិបាក​ក្នុង​បំពេញ​ដែរ ​ដូចជា​ការ​សន្ទនា​ជាដើម​ ព្រោះ​យើង​ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍។ ការ​គេង​មិន​គ្រប់គ្រាន់​ក៏​បង្ក​គ្រោះថ្នាក់​បាន​ពេល​យើង​កំពុង​បើក​បរ និង​ប៉ះពាល់​ដល់​ការ​ចង​ចាំ​រយៈពេល​ខ្លី។ ទម្លាប់​នៃ​ការគេង​មិន​ទៀងទាត់​អាច​​បង្កើន​ហានិភ័យ​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​ទឹកនោមផ្អែម ឡើង​ទម្ងន់ អាការៈ​ថប់បារម្ភ ជំងឺ​បាក់ទឹកចិត្ត និង​ជំងឺ​បេះដូង។ ដូចនេះ​ហើយ​យើង​គួរ​ទៅ​គេង​នៅពេល​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង ឬ​ងងុយ​គេង។ យើង​អាច​ប្រើ​ម៉ោង​រោទ៍​ដើម្បី​ដាស់​តឿន​​ឲ្យ​ចូល​គេង​លឿន​បាន។ ម៉្យាងទៀត បើ​យើង​ប្រើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​មុន​ចូល​គេង​គួរ​បន្ថយ​ពន្លឺ​ឲ្យ​សល់​តិច​​។ ក្នុង​ករណី​ដែល​យើង​ចង់​ប៉ះប៉ូវ​ការ​គេង​មិន​គ្រប់​គ្រាន់​ យើង​អាច៖ គេង​ថ្ងៃ​២០នាទី​មុន​ម៉ោង​៣ល្ងាច គេង​ឲ្យ​បាន​ច្រើន​មួយ​ទៅ​ពីរ​យប់​បន្ទាប់ ចូល​គេង​ឲ្យ​បាន​លឿន​នៅ​យប់​បន្ទាប់។


ដំណេក

គេង​ថ្ងៃមាន​ប្រយោជន៍ច្រើន តែកុំគេង​យូរម៉ោង​ពេក

ការ​គេង​ថ្ងៃ​អាច​ជួយ​ដល់​យើង​ច្រើន​ ជា​ពិសេស​ដូចជាជួយបំពេញ​​ពេល​យើង​គេង​មិន​គ្រប់គ្រាន់​នៅ​ពេលយប់​​ជាដើម។ ការ​គេង​ថ្ងៃ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​មាន​ប្រយោជន៍​ច្រើន និង​មិន​ប៉ះពាល់​ដល់​ដំណេក​ពេល​យប់នោះទេ​។ ១. សុខភាព​បេះដូង ការ​គេង​ថ្ងៃ​​អាច​កាត់​បន្ថយ​ស្ត្រេស​ដែល​នេះ​ក៏​អាច​បន្ថយ​ហានិភ័យ​ជំងឺ​​បេះដូង។ ការ​សិក្សា​មួយ​ដែល​មាន​អ្នក​ចូលរួម​ជាង​៣ ៦០០នាក់​បាន​រក​ឃើញ​ថា​ការ​គេង​ថ្ងៃ​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​មាន​ហានិភ័យ​ទាប​នៃ​ជំងឺ​គាំង​បេះដូង​ជាង​អ្នក​អត់​គេង​ថ្ងៃសោះ​។ ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឡើង​វិញ​ នៅ​ពេល​យើង​គេង​មិន​គ្រប់គ្រាន់​ យើង​អាច​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន ហើយ​ការ​គេង​ថ្ងៃ​គឺ​អាច​ជួយ​បាន។ ការ​សិក្សា​មួយ​បាន​ឲ្យ​បុរស​ដែល​មាន​សុខភាព​ល្អ​១១​នាក់​គេង​ត្រឹមតែ​២​ម៉ោង​នៅ​ពេល​យប់ ហើយ​នៅ​ថ្ងៃ​បន្ទាប់​បុរស​ទាំង​នោះ​គេង​រយៈពេល​៣០​នាទី​មិន​ថា​នៅ​ពេល​ព្រឹក ឬ​ពេល​រសៀល​ ឬ​មិន​មាន​គេង​បន្ថែម​សោះ។ ក្នុង​ការ​សិក្សា​នេះ អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​គេង​ថ្ងៃ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​មក​ធម្មតា​វិញ។ ៣. ផ្ចង់​អារម្មណ៍​បាន​ល្អ ប្រសិនជា​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ហើយ​ងងុយ​គេង ការ​គេង​ថ្ងៃ​ត្រឹម​តែ​២០​នាទី​ក៏​អាច​ជួយ​ដាស់​ស្មារតី​បាន​ដែរ។ ម៉្យាង​ទៀត ការ​គេង​ថ្ងៃ​ជួយ​ឲ្យ​អារម្មណ៍​ល្អ និង​បន្ថែម​ថាមពល​ដែល​ជួយ​កាត់បន្ថយ​ភាព​ហត់​នឿយ​បង្ក​ដោយ​ការ​គេង​មិន​គ្រប់គ្រាន់​ពី​យប់។ ៤. បង្កើន​ការ​ចងចាំ ការ​គេង​ថ្ងៃ​អាច​ជួយ​ដល់​ខួរក្បាល និង​ការ​ដំណើរការ​ព័ត៌មាន​ផ្សេងៗ។ ការ​សិក្សា​ឆ្នាំ​២០១៩​បាន​បង្ហាញ​ថា​អ្នក​ដែល​គេង​មួយ​ម៉ោង​ក្រោយ​ពី​រៀន​រួច​ជួយ​បង្កើន​ការ​ចង​ចាំ និង​អាច​ជួយ​ពួកគេ​ឲ្យ​បន្ត​ការ​រៀន​របស់​ពួកគេ​យ៉ាង​មាន​ប្រសិទ្ធភាព។ ម៉្យាងទៀត ពួកគេ​ក៏​មាន​ស្មារតី​ល្អ​ពេញ​មួយ​ថ្ងៃ​ដែរ។ ការ​គេង​ថ្ងៃ​ដែល​ត្រឹមត្រូវ​គឺ​មាន​រយៈពេល​ពី​១០​ទៅ​២០​នាទី ឬ​យ៉ាង​យូរ​៣០​នាទី និង​គួរ​គេង​មុន​ម៉ោង​៣​រសៀល។


ដំណេកស្កប់ស្កល់

គេងពាក់ស្រោមជើងមានផល​ល្អសម្រាប់សុខភាព ពិសេសអ្នកមានបញ្ហាប្រេះកែងជើង​

ពាក់​ស្រោម​ជើង​អាច​ផ្តល់​ភាព​កក់ក្ដៅ​ដល់​ជើង និង​ជួយ​ពេល​ពាក់​ស្បែកជើង​ឲ្យ​មាន​អារម្មណ៍​ស្រួលជាង​មុន​។ មិនត្រឹមតែប៉ុណ្ណោះ​ការ​ពាក់​ស្រោមជើងពេលគេង​អាច​ជួយ​ដល់​សុខភាពរាងកាយ​ច្រើនផង​ដែរ​។ ការ​គេង​ពាក់​ស្រោម​ជើង​​ទំនង​ជា​​ប្លែក​បន្តិច​​ដែរ​សម្រាប់​ស្រុក​យើង​ដោយ​សារ​អាកាសធាតុមិនសូវអំណោយ​ផល ប៉ុន្តែ​នៅ​រដូវ​រងារ ឬ​គ្នា​យើង​ដែល​គេង​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​អាច​សាក​ល្បង​បាន​ដើម្បី​ជាប្រយោជន៍​សុខ​ភាព។ ១. សម្រាល​អាការៈ​ប្រេះ​កែងជើង ប្រសិនជា​គ្នា​យើង​ប្រេះ​កែងជើង ពាក់​ស្រោមជើង​អាច​ជួយ​រក្សា​សំណើម​នៅ​កែងជើង។ យើង​អាច​លាប​ឡេ​ផ្តល់​ជាតិ​សំណើម​ទៅ​លើ​ជើង​ និង​ពាក់​ស្រោមជើង​ពេល​ចូល​គេង។ វិធី​នេះ​អាច​ផ្តល់​សំណើម និង​ព្យាបាល​បញ្ហា​ប្រេះ​កែងជើង​បាន។ ២. បង្ការ​ជំងឺ Raynaud’s ជំងឺ Raynaud’s កើតឡើង​នៅពេល​ឈាម​រត់​មិន​ត្រឹមត្រូវ​ដែល​អាច​បង្ក​ដោយ​កត្តា​ជាច្រើន​ដូចជា​ស្ត្រេស ឬ​សីតុណ្ហភាព​ចុះ​ត្រជាក់។ នេះ​អាច​ឈាន​ទៅ​រក​ភាពស្ពឹក​ក្នុង​រាងកាយ ឬ​ការ​ឈឺចាប់​ភ្លាមៗ ឬ​អាការៈ​រមួល​ក្រពើ។ ការ​ពាក់​ស្រោមជើង​អាច​ជួយ​បង្ការ​ជំងឺ Raynaud's ដោយ​រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ និង​ជួយ​រក្សា​កម្ដៅ​នៅ​ជើង។ ៣. ជួយ​ឲ្យ​សុខភាព​ល្អ ការ​ពាក់​ស្រោមជើងពេល​​គេង​អាច​បញ្ចុះ​សីតុណ្ហភាព​រាងកាយ​ និង​ជួយ​ឲ្យ​ចរន្តឈាម​រត់​ស្រួល​ យើង​នឹង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​គេង​លក់​ស្រួល​។ ការ​គេង​លក់​ស្រួល និង​គ្រប់គ្រាន់​ស្មើនឹង​សុខភាព​ល្អ​ជាង​មុន មាន​អារម្មណ៍​រីករាយ និង​មាន​ថាមពល​ក្នុង​ការ​បំពេញ​កិច្ចការ​ផ្សេងៗនៅព្រឹក​បន្ទាប់​។​ ៤. បង្ការ​អារម្មណ៍ក្ដៅក្រហល់ក្រហាយ​នៅ​ផ្នែកខាងលើ​របស់​រាងកាយ (Hot flashes) អារម្មណ៍ក្ដៅក្រហល់ក្រហាយ​នៅ​ផ្នែកខាងលើ​របស់​រាងកាយ​គឺ​បង្ក​ឡើង​ដោយ​អតុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​ព្រោះ​មិន​គ្រប់គ្រង​សីតុណ្ហភាព​បាន។ ការ​ពាក់​ស្រោមជើង​ពេលយប់​អាច​ជួយ​បង្ការ​អាការៈ​នេះ​បាន ជាពិសេស​សម្រាប់​ស្ត្រី​អស់រដូវ​ព្រោះ​​សីតុណ្ហភាព​ក្នុង​រាងកាយ​ចុះ​ដោយសារ​ចរន្ត​ឈាម​ល្អ​ជាង​មុន។ ៥. គេង​លក់​លឿន​ជាង​មុន ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ពាក់​ស្រោម​ជើង​ពេលយប់​អាច​ជួយ​ឲ្យ​យើង​គេង​លក់​លឿន​ជាងមុន។ នេះ​មក​ពី​ការ​ពាក់​ស្រោមជើង​ជួយ​ឲ្យ​ជើង​កក់ក្ដៅ ហើយ​នៅពេល​ជើង​របស់​យើង​កក់ក្ដៅ វា​នឹង​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរក្បាល​ដើម្បី​បញ្ចុះ​សីតុណ្ហ​ភាព​​រាង​កាយ​ដែល​នេះ​ឲ្យ​សញ្ញា​ថា​ដល់​ពេល​ចូល​គេង​ហើយ។


បញ្ហាដំណេកផ្សេងទៀត

​គេងច្រើនជាង ៩ ម៉ោង​ក្នុង​មួយ​ថ្ងៃ អាចជាសញ្ញាមួយនៃបញ្ហាសុខភាព

ប្រសិនជា​យើង​សង្កេត​ឃើញ​ថា​យើង​ត្រូវការ​រយៈពេល​គេង​ច្រើន​ជាង​ ៩ ម៉ោង​ក្នុង​មួយ​ថ្ងៃ គិត​ទាំងពេលថ្ងៃ និងពេលយប់ ដើម្បី​ជាការ​​សម្រាកស្រួលខ្លួន​ ​នោះ​អាច​ជា​សញ្ញា​បង្ហាញ​ថា​យើង​កំពុង​មាន​បញ្ហា​សុខភាព ជាពិសេស​សម្រាប់​គ្នាយើង​ដែល​អាច​គេង​លក់​នៅ​កន្លែងណា និង​ពេល​ណា​ក៏​បាន​។ ​ភាគច្រើន​យើង​តែង​មើល​រំលង​បញ្ហា​គេង​ច្រើន​នេះ​ដោយ​គិត​ថា​មក​ពី​យើង​ហត់​ពី​ការងារ ប៉ុន្តែ​ការ​មិន​យក​ចិត្ត​ទុក​អាច​បណ្ដាល​​ឲ្យ​មាន​ប៉ះពាល់​ច្រើន។ តើ​គេង​ច្រើន​ពេក​អាច​បណ្ដាល​មក​ពី​កត្តា​អ្វី​ខ្លះ? ១. ជំងឺ​គេង​ច្រើន (Hypersomnia) ជំងឺ​គេង​ច្រើន​ (Hypersomnia) សំដៅ​លើ​ស្ថានភាព​ដែល​រយៈពេល​នៃ​ការ​គេង​មាន​ការ​កើន​ឡើង​មិន​ថា​ពេល​យប់ ឬ​ពេល​ថ្ងៃ។ តាមពិតទៅ​ អ្នក​ដែល​មាន​ជំងឺ​គេង​ច្រើន​នេះ​អាច​នឹង​ងងុយ​គេង​អំឡុង​ពេល​ថ្ងៃ។ ក្នុង​ករណី​នេះ​យើង​អាច​នឹង​គេង​លក់មិនថា​​យើង​កំពុង​បើក​បរ​ ឬ​នៅ​កន្លែង​ធ្វើ​ការ​ក៏​ដោយ​។ ទោះបី​យើង​គេង​ច្រើន​ម៉ោង​ក៏​ដោយ យើង​នៅ​តែអាច​មាន​អារម្មណ៍​ថា​ហត់ ឬ​អស់កម្លាំង​។ ២. ជំងឺ​បាក់​ទឹកចិត្ត មនុស្ស​ពេញ​វ័យ​មួយ​ចំនួន​អាច​មាន​ជំងឺ​គេង​មិន​លក់​ជា​សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត ខណៈ​មនុស្ស​ពេញ​វ័យ​មួយ​ចំនួន​ទៀត​ក៏​ដូច​ជា​កូន​ក្មេង​អាច​នឹង​មាន​ជំងឺ​គេង​ច្រើនដែល​​បង្ក​ដោយ​ជំងឺ​បាក់ទឹកចិត្ត។ ប្រសិនជា​យើង​មិន​យក​ចិត្ត​ទុក​ដាក់ ឬ​មិន​ដឹង​ថា​យើង​​មាន​ជំងឺ​បាក់ទឹកចិត្ត ការ​គេង​លក់​ច្រើន​អាច​ជា​សញ្ញា​មួយ​ដែល​យើង​មិន​គួរ​មើល​រំលង។ ៣. សុខភាព​បេះដូង រោគសញ្ញា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ដែល​យើង​អាច​មាន​ដោយសារ​ជំងឺ​ទាក់ទង​នឹង​បេះដូង​អាច​ជា​ការ​គេង​ច្រើន។ នេះ​រួម​បញ្ចូល​ការ​ងងុយគេង​អំឡុង​ពេល​ថ្ងៃ​ដែរ។ យើង​អាច​មាន​អារម្មណ៍​ថា​ហត់ និង​អស់កម្លាំង តែ​នេះ​អាច​មិន​មែន​មក​ពី​ធ្វើ​ការ​ច្រើន​ទេ។ ហេតុ​នេះ​ហើយ​ទើប​មាន​ការ​ពិបាក​ក្នុង​បែង​ចែក​ថា​បញ្ហា​គេង​ច្រើន​ជាង​៩​ម៉ោង​របស់​យើង​អាច​ទាក់ទង​ទៅ​នឹង​ជំងឺ​បេះដូង​ឬ​យ៉ាង​ណា​។ ៤. ជំងឺក្រពេញ​ទីរ៉ូអ៊ីត បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​អាច​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​គេង​មិន​លក់ និង​មួយប្រភេទ​ទៀត​អាច​ជា​ជំងឺ​គេង​ច្រើន​ដែល​យើង​គេង​ច្រើន​ ឬ​មាន​អារម្មណ៍​ថា​ហត់​គ្រប់​ពេល។ ជំងឺ​ខ្សោយ​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត​ (Hypothyroidism) គឺ ទាក់ទង​ទៅ​នឹង​ការ​គេង​ច្រើន​ ១០ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ក៏​​អាច​បង្ក​ឲ្យ​អស់កម្លាំង​ និង​គេង​នៅ​ពេល​ថ្ងៃ។ ប្រសិនជា​យើង​មិន​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​តែ​យើង​នៅ​តែ​គេង​ច្រើន​ម៉ោង យក​ល្អ​គួរ​ទៅ​ពិនិត្យ​ក្រពេញ​ទីរ៉ូអ៊ីត​របស់​យើង។ ៥. គេង​យប់​តិច​ជាង ​៦ ម៉ោង ការ​គេង​មិន​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​មាន​បញ្ហា​គេង​ច្រើន​ធ្ងន់ធ្ងរ។ មិន​ថា​មក​ពី​កត្តា​អ្វី​ក៏​ដោយ ការ​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​គេង​ច្រើន​ជាង​ធម្មតា។ […]


ដំណេកស្កប់ស្កល់

រឿង ៥​ យ៉ាងគួរធ្វើមុនពេលចូលគេង ជួយឲ្យពោះវៀនមានសុខភាពល្អ

ទម្លាប់​មុន​ចូលគេង​គឺ​មាន​ប្រយោជន៍​ណាស់​ដើម្បី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល។ ប៉ុន្តែ​ដឹង​ទេ​ថា​ការ​គេង​លក់​ស្រួល​ក៏​ជួយ​ដល់​សុខភាព​ពោះវៀន​ដែរ។ យើង​អាច​សាកល្បង​ប៉ុន្មាន​វិធី​ខាងក្រោម​ដើម្បី​គេង​លក់​ស្រួល​ក៏​ដូចជា​ជួយ​ឲ្យ​សុខភាព​ពោះវៀន​​យើង​ល្អដូចគ្នា​។ ១. ញ៉ាំ​ខ្ញី មើមខ្ញី​មាន​ប្រសិទ្ធភាព​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ រីឯ​ភេសជ្ជៈ​ក្ដៅ​ឧណ្ហៗ​ជួយ​សម្រួល​ដល់​ប្រព័ន្ធរំលាយ​អាហារ។ ម៉្យាងទៀត មើម​ខ្ញី​អាច​ជួយ​សម្រួល​ដល់​ខ្យល់​ក្នុង​ពោះ និង​ហើមពោះ ដូចនេះ​ការ​ញ៉ាំ​ខ្ញី​មុន​ចូលគេង​គឺ​ជា​ការ​ល្អ។ យើង​អាច​ផឹក​ទឹកខ្ញី​មុន​ចូលគេង​ដើម្បី​ជួយ​ដល់​ក្រពះ ឬ​ញ៉ាំ​ស្ករ​ខ្ញី​ក្រោយ​អាហារ​ពេលល្ងាច ឬ​ក៏​បន្ថែម​ខ្ញី​ទៅ​ក្នុង​អាហារ​ពេលល្ងាច​តែ​ម្ដង។ ២. ហាត់​យ៉ូហ្កា គ្នា​យើង​អាច​ដឹង​ហើយ​ថា​យ៉ូហ្កា​ល្អ​សម្រាប់​ការ​រំលាយ​អាហារ ទោះហាត់​ត្រឹម​៥នាទី​ក៏​អាច​ជួយ​ដល់​សុខភាព​ពោះវៀន និង​ជួយ​​ដល់​​ដំណេក​ដែរ។ យើង​អាច​ហាត់​លំហាត់ប្រាណ​យ៉ូហ្កាណា​ដែល​ប្រើ​កម្លាំង​តិច​ព្រោះ​នេះ​អាច​ជួយ​សម្រួល​ដល់​លំហូរ​ឈាម និង​ចលនា​ក្រពះ​ ជាពិសេស​សម្រាប់​អ្នក​មាន​បញ្ហា​ទល់លាមក និង​​ហើម​ពោះ។ ៣. សម្រាក​ខួរក្បាល គ្នា​យើង​មួយ​ចំនួន​អាច​នឹង​ចូលគេង​ទាំង​ស្ត្រេស​ដោយ​មិន​បន្ធូរ​អារម្មណ៍​ជា​មុន​សិន។ ស្ត្រេស​ក៏​អាច​ប៉ះ​ពាល់​​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ​ដែ​រ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ទល់លាមក រាករូស ឬ​ឈឺពោះ។ ដូចនេះ​ការ​ធ្វើ​សមាធិ​​ពី​​៥ទៅ១០ នាទី​ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ទៀត​ដែល​ជួយ​បន្ធូរ​អារម្មណ៍​បាន​ដូចជា​ការ​អាន​មុន​ចូលគេង​​ ក៏​អាច​ឲ្យ​ខួរក្បាល​បាន​សម្រាក និង​សម្រាល​​ស្ត្រេស​​បាន​​។ នេះ​មាន​ប្រយោជន៍​ខ្លាំង​ដល់​សុខភាព​ពោះវៀន។ ៤. ញ៉ាំ​ផ្លែ​ព្រូន (prune) ផ្លែព្រូន​ផ្ទុក​ម៉ាញ៉េស្យូម កាល់ស្យូម និង​វីតាមីន B6 ដែល​ជួយ​ដល់​ការ​ផលិត​អ័រម៉ូន​មេឡាតូនីន (melatonin)។ អ័រម៉ូន​​នេះ​​ជួយ​​ធ្វើ​​ឲ្យ​​យើង​​ងងុយ​គេង។ ការ​ញ៉ាំ​ផ្លែ​នេះ​២ទៅ៣​ផ្លែ​មុនចូលគេង​ប្រហែល​១ម៉ោង​អាច​ទទួល​បាន​ប្រសិទ្ធភាព​លឿន ហើយ​​ការ​​ញ៉ាំ​​ផ្លែ​ព្រូន​​រាល់​ថ្ងៃ​​គឺ​​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ព្រោះ​ផ្លែ​នេះ​មាន​ជាតិ​សរសៃ។ ប៉ុន្តែ​​យក​​ល្អ​កុំ​​ញ៉ាំ​​ច្រើន​​ជាង​៣ផ្លែ​​មុន​ចូលគេង​​ព្រោះ​​​អាច​​ធ្វើ​​ឲ្យ​យើង​​ចូល​​បង្គន់​​ញឹក​ញាប់​​។ ៥. ចៀសវាងអាន​ព័ត៌មាន ការ​ដឹង​ពី​បញ្ហា​ផ្សេងៗ​ជុំវិញ​ពិភពលោក​គឺ​សំខាន់ ប៉ុន្តែ​​យក​​ល្អ​គួរ​អាន​ព័ត៌មាន​អំឡុង​ពេល​ថ្ងៃ។ នេះ​​មក​​ពី​​កម្រិត​​ថប់​អារម្មណ៍​របស់​​យើង​​អាច​​នឹង​​កើន​ឡើង​ដែល​នេះ​ភាគច្រើន​អាច​បង្ក​ភាព​មិន​ស្រួល​​ដល់​​ក្រពះ​ពោះវៀន​​របស់​​យើង​​។ ដូច​នេះ​​អ្នក​ជំនាញ​​តែង​​ណែនាំ​​ឲ្យ​​ចៀស​វាង​​ការ​​អាន​​ព័ត៌មាន​២ម៉ោង​មុន​ចូលគេង​ដើម្បី​ឲ្យ​ខួរក្បាល​បាន​សម្រាក​​​ដែល​​នេះ​​ក៏​ល្អ​​សម្រាប់​​សុខភាព​​ពោះ​វៀន​​ដែរ​។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស