ដំណេក

ចំណេះដឹងទូទៅ

ដំណេក

ប៉ុន្មានវិធីនេះអាចដោះស្រាយបញ្ហាងងុយគេងក្រោយបាយថ្ងៃត្រង់

បន្ទាប់ពីម៉ោងបាយថ្ងៃត្រង់ហើយស្រាប់តែមានមានអារម្មណ៍ថា ងងុយគេង ទន់ភ្នែក អស់កម្លាំង ដែលនេះស្ទើរតែក្លាយជាទម្លាប់ប្រចាំថ្ងៃទៅហើយ។ មកទល់ពេលនេះក៏មិនទាន់មានការសិក្សាណាអាចស្រាយបង្ហាញពីមូលហេតុឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្ដែយើងអាចដោះស្រាយទម្លាប់នេះបានដោយសាកល្បងអនុវត្ដវិធីមួយ​ចំនួន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ធ្វើសម្មភាពរាងកាយ បន្ទាប់ពីញ៉ាំបាយហើយ មានអារម្មណ៍ថាងងុយគេង យើងអាចធ្វើសកម្មភាពផ្សេងៗបានដូចជា ការដើរទៅនេះទៅនោះ ឬការនិយាយលេងជាមួយមិត្ដភក្ដិជាដើម។ ការធ្វើសកម្មភាពរាងកាយ ជួយឲ្យសាច់ដុំធ្វើចលនាប្រើប្រាស់ថាមពល និងចរន្ដឈាមដំណើរការស្រួល ដូច្នេះយើងអាចចំណាយពេល យ៉ាងហោចបានចន្លោះពី ៥ ទៅ ១០នាទី បន្ទាប់ពីញ៉ាំអាហារគឺគ្រប់គ្រាន់ហើយ។ ២.ញ៉ាំចំណីចំណុក ញ៉ាំចំណីចំណុកបន្ដិចបន្ដួច ប៉ុន្ដែច្រើនដងអាចជួយបន្លប់អារម្មណ៍យើងមិនឲ្យងងុយគេងបាន។ ពិសេសពពួកផ្លែឈើសម្បូរវីតាមីន C, B, A, ប៉ូតាស្យូម ដែលជំនួយដល់ស្មារតី និង ខួរក្បាល។ ៣.ផឹកទឹកឲ្យបានគ្រប់គ្រាន់ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គឺជួយទៅដល់ការបំពេញជាតិទឹកក្នុងរាងកាយ មិនតែប៉ុណ្ណោះ ក៏ជាចំណែកមួយជួយបង្កើនថាមពលផងដែរ។ ការសិក្សាបានបង្ហាញថា រាងកាយបាត់បង់ជាតិទឹក ១% អាចធ្វើឲ្យថាមពលយើងចុះខ្សោយដល់ទៅ ១០%។ ៤.ញ៉ាំតែ ឬកាហ្វេ ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងតែ ឬ កាហ្វេទោះមានបរិមាណតិច ក៏អាចជួយកាត់បន្ថយអាការៈ​ងងុយគេងបានដែរ។ ដូច្នេះយើងអាចអនុវត្ដវិធីនេះបាន ត្រឹមកាហ្វេ ឬតែមួយពែង អាចជួយដាស់ស្មារតីឲ្យរឹងមាំ ប៉ុន្ដែត្រូវប្រយ័ត្នប្រយែង ពេលឆុងកាហ្វេ ឬតែ គួរកាត់បន្ថយការបន្ថែមស្ករ ព្រោះស្ករច្រើនអាចធ្វើឲ្យយើងមានអារម្មណ៍ងងុយគេងវិញ។ ៥.មើលវីដេអូ […]

ស្វែងរក ដំណេក

ដំណេក

ជួប​បញ្ហាគេងស្រមុក សាក​ដោះស្រាយ​តាមតិចនិក​ប៉ុន្មានយ៉ាងនេះ

ការ​គេង​ស្រមុក​អាច​កើត​លើ​យើង​គ្រប់គ្នា​ ប៉ុន្តែ​ប្រសិនជា​យើង​គេង​ស្រមុក​រាល់ថ្ងៃ នេះ​​អាច​ជា​បញ្ហព្រោះ​យើង​អាច​នឹង​មាន​អារម្មណ៍​ហត់ និង​រំខាន​ដំណេក​ដៃគូ​ផង​ដែរ។ ១. មូលហេតុ​នៃ​ការ​គេង​ស្រមុក ការ​គេង​ស្រមុក​អាច​បង្ក​មក​ពី​មូលហេតុ​ខាងក្រោម​នេះ៖ អាយុ៖ នៅ​ពេល​ឈាន​ចូល​វ័យ​ចំណាស់ បំពង់ក​នឹង​តូច​ជាងមុន ហើយ​ចលនា​កន្ត្រាក់​សាច់ដុំ​នៅពេល​នៅស្ងៀម​ក៏​ថយ​ចុះ។ ការ​លើស​ទម្ងន់៖ ការ​លើស​ទម្ងន់​បង្ក​ឲ្យ​មាន​ជាលិកា​ខ្លាញ់​ច្រើន និង​គេង​ស្រមុក។ រូបរាង​ពីកំណើត៖ បុរស​ច្រើន​គេង​ស្រមុក​ជាង​ស្ត្រី​នេះ​មក​ពី​ផ្លូវ​ដង្ហើម​បុរស​តូចជាង​ស្ត្រី ឬ​អាច​មកពី​កត្តា​ផ្សេង​ទៀត​ដូចជា​បំពង់​ក​ចង្អៀត ការ​រីកក្រពេញ adenoid និង​ឆែបមាត់​ជាដើម។​ បញ្ហា​ច្រមុះ និង​តំបន់​ sinus៖ អាការៈ​តឹង​ច្រមុះ​ ឬ​ស្ទះ​ផ្លូវ​ដង្ហើម​អាច​បណ្ដាល​ឲ្យ​គេង​ស្រមុក។ ផឹក​គ្រឿង​ស្រវឹង និង​ជក់បារី៖ ការ​គេង​ស្រមុក​អាច​បង្ក​ដោយ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ និង​ជក់បារី​ច្រើន​ព្រោះ​នេះ​ធ្វើ​ឲ្យ​សាច់ដុំ​មាន​ភាព​ធូរ​ស្រាល។ ឥរិយាបថ​នៃ​ការ​គេង៖ ការ​គេង​ផ្ងារ​អាច​បណ្ដាល​ឲ្យ​សាច់​បំពង់ក​បិទ​ផ្លូវ​ដង្ហើម​អាចនាំឲ្យគេង​ស្រមុក​ដែរ​។ អត្ថបទពាក់ព័ន្ធ៖  ៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់​ខ្ចី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នាំខូច​សុខភាព វិធី​ជ្រើស​រើស​ពូកគេង កុំឲ្យឈឺខ្នង ឈឺចង្កេះ ២. វិធី​ដោះស្រាយ​បញ្ហា​គេងស្រមុក ក្រោយពី​ដឹង​ពី​មូលហេតុ​បង្ក​ហើយ ខាង​ក្រោម​នេះ​ជា​តិចនិក​មួយ​ចំនួន​ដែល​អាច​ជួយ​បង្ការ​ការ​គេង​ស្រមុក​បាន​។ ប៉ុន្តែ​ប្រសិនជា​យើង​បន្ត​មាន​បញ្ហា​នេះ​កើត​ឡើង​ និង​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ រក្សា​ទម្ងន់ ប្រសិនជា​គ្នាយើង​ចាប់​អារម្មណ៍​ថា​យើង​ចាប់ផ្ដើម​គេង​ស្រមុក​ក្រោយ​ពី​យើង​ឡើង​ទម្ងន់ ការ​សម្រក​ទម្ងន់​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ព្រោះ​អាច​បញ្ចុះ​ជាលិកា​ខ្លាញ់​នៅ​ក្នុង​បំពង់​ក​ដែល​បិទ​ផ្លូវ​ដង្ហើម។ ឈប់​ជក់បារី និង​ផឹក​គ្រឿង​ស្រវឹង គ្រឿងស្រវឹង​អាច​បន្ធូរ​សាច់ដុំ​បំពង់ក​ដែល​ធ្វើ​ឲ្យ​ពិបាក​ដល់​ការ​ដកដង្ហើម ដូចនេះ​គួរ​ចៀសវាង​ផឹក​គ្រឿង​ស្រវឹង​មុន​ពេល​ចូល​គេង។ ម៉្យាងទៀត បើ​គ្នា​យើង​មួយ​ចំនួន​ជក់​បារី ហើយគេង​ស្រមុក​ជា​ប្រចាំ​គួរ​ពិចារណា​ឈប់​ជក់​បារី​ព្រោះ​ជក់បារី​អាច​ធ្វើ​ឲ្យ​ភ្នាស​នៅ​ច្រមុះ និង​បំពង់ក​រលាក​ដែល​ស្ទះ​ផ្លូវ​ដង្ហើម​ និង​បង្ក​ឲ្យ​គេង​ស្រមុក។ សម្អាត​បន្ទប់គេង និង​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការ​គេង បើ​គេង​ផ្ងារ​ធ្វើ​ឲ្យ​យើង​គេង​ស្រមុក យើងគួរ​គេង​ចំហៀង​វិញ ឬ​​អាច​សាក​ប្រើ​ខ្នើយ​ដើម្បី​បង្ការ​មិន​ឲ្យ​យើង​គេង​ផ្ងារ។ សម្រាប់​គ្នា​យើង​មាន​បញ្ហា​អាលែកហ្សី យើង​គួរ​សម្អាតស្រោម​ខ្នើយ​ជាប្រចាំ និង​ផ្លាស់​ប្ដូរ​ខ្នើយ​រាល់​៦ខែ​ម្ដង​។ សម្អាត​រន្ធច្រមុះ អាការៈ​តឹង​ច្រមុះ​ពេល​ផ្ដាសាយ ឬ​ដោយសារ​មូលហេតុ​ផ្សេង​អាច​ធ្វើ​ឲ្យ​យើង​គេង​ស្រមុក ហើយ​ការ​សម្អាត​រន្ធ​ច្រមុះ​​​ដោយ​សេរ៉ូម​ប្រៃ​ […]


ដំណេកស្កប់ស្កល់

វិធី ៨ ​យ៉ាង​ ជួយ​សម្រួល​ដល់អ្នក​មាន​បញ្ហាគេងមិនលក់​

គ្នា​យើង​ខ្លះ​​ប្រហែល​ជា​មាន​បញ្ហា​គេងមិនលក់​ឬមាន​ជំងឺ​គេងមិន​លក់ (Insomnia) ហើយ​មែន​ទេ ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ខ្លះដើម្បី​ដោះស្រាយបញ្ហា​នេះដូច​គ្នា​? ក្រៅពី​ការ​ប្រឹក្សាជាមួយ​គ្រូពេទ្យ​ជំនាញ ក៏​មាន​វិធី​ព្យាបាលបែប​ធម្មជាតិ​​មួយ​​ចំនួន​ដែល​គ្នា​យើង​អាច​សាកល្បង​បាន។​ ១. ហាត់ប្រាណ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​អ្នក​ដែល​ហាត់ប្រាណ​ជា​ប្រចាំ​គឺ​គេង​លក់​ស្រួល​ជាង​អ្នក​មិន​ហាត់ប្រាណ​។ អ្នកជំនាញ​ណែនាំ​ថា​អាច​ហាត់ប្រាណ​ដូចជា​ការ​ដើរ ឬ​ជិះកង់​ក៏​បាន សុទ្ធតែ​ជួយ​ឲ្យ​យើង​ឃ្លាតឆ្ងាយពី​បញ្ហា​គេង​មិនលក់​នេះ។ ការ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​គឺ​មានគុណ​ប្រយោជន៍​ល្អ​ជាងគេ ប៉ុន្តែ​ក្នុង​ករណី​មិន​មាន​ពេល​យើងអាច​ហាត់ប្រាណ​ពេល​ថ្ងៃក៏​បាន។ យ៉ាង​ណា​មិញ បើ​យើង​ហាត់ប្រាណ​នៅ​ពេល​ល្ងាច​ពេក​​ រាងកាយ​អាច​មាន​អ័រម៉ូន adrenalin ច្រើន​ដែល​អាច​បន្ត​មាន​ដល់​ពេល​គេង។ នេះ​អាច​បណ្ដាល​ឲ្យ​ខួរក្បាល និង​រាងកាយ​នៅ​តែ​ដំណើរការ​ ទោះជាយើង​ព្យាយាម​គេង​យ៉ាងណាក៏ដោយក៏​នៅ​គេង​អត់លក់។​ ២. ទទួលបាន​ពន្លឺថ្ងៃ មូលហេតុ​មួយ​ទៀត​ដែល​ហាត់ប្រាណ​ពេល​ព្រឹក​ល្អ​ជាង​ពេល​យប់​គឺ​យើង​អាច​ទទួល​បាន​ពន្លឺថ្ងៃនៅពេល​ព្រឹក​ ​ដែល​​សំខាន់​ក្នុង​ការ​បង្កើន​ថាមពល​ពេញ​មួយ​ថ្ងៃ និង​ជួយ​ឲ្យ​គេង​លក់​ស្រួល​ពេល​យប់។ ពន្លឺ និង​ភាព​ងងឹត​អាច​ជួយ​ដល់​នាឡិកា​ក្នុង​រាងកាយ​ឲ្យ​ដឹង​ថា​ពេល​ណា​គួរ​ចូល​គេង និង​ពេល​ភ្ញាក់។ ដោយ​ឡែក​ការ​សិ្ថត​ក្នុង​បរិយាកាស​ដែល​មាន​ពន្លឺ​នៅ​ពេល​យប់​ដូចជា​ពន្លឺ​ពី​អំពូល​ភ្លើង ទូរទស្សន៍ និង​ទូរសព្ទ​អាច​ប៉ះពាល់​ដល់​នាឡិកា​ក្នុង​រាងកាយ​បាន។ ដូចនេះ​អំឡុងពេល​ថ្ងៃ​គួរ​ទទួល​ពន្លឺ​ថ្ងៃ​ធម្មជាតិ និង​កាត់​បន្ថយ​ពន្លឺ​ផ្សេងៗ​នៅ​ពេល​ល្ងាច។ ៣. ត្រាំ​ទឹក​ក្ដៅ​ឧណ្ហៗ អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Kyushu នៅ​ប្រទេស​ជប៉ុន​បាន​រកឃើញ​ថា​ការ​ត្រាំ​ទឹកក្ដៅ​ឧណ្ហៗ​អាច​ធ្វើ​ឲ្យ​យើង​ងងុយ​គេង និង​ងាយស្រួល​គេង​លក់​ផង​ដែរ។ នៅ​ពេល​សីតុណ្ហភាព​ចុះ​ក្រោយ​ពេល​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ​ នាឡិកា​ក្នុង​រាងកាយ​នឹង​បញ្ជូន​សញ្ញា​ថា​ដល់​ពេល​សម្រាក​ហើយ។ មិន​មែន​តែ​ត្រាំ​ទឹក​ក្ដៅ​ឧណ្ហៗ​​ទេ​ដែល​មាន​អត្ថប្រយោជន៍​បែបនេះ ការ​ងូតទឹក និង​ការ​លាង​សម្អាត​ជើង​ក៏​ជួយ​ដល់​ដំណេក​ដែរ។ អត្ថបទពាក់ព័ន្ធ៖ វិធីម៉ាស្សាបាតជើងជាង២នាទី ជួយដោះស្រាយបញ្ហាគេងមិនលក់ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ របស់ផ្អែមៗ និងនំប៉័ង ចៀសបានចៀស កុំឱ្យកើតរោគគេងមិនលក់ ៤. ធ្វើ​សមាធិ សម្រាប់​គ្នា​យើង​មួយ​ចំនួន ការ​ថប់បារម្ភ និង​ការ​ព្រួយ​បារម្ភ​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​គេង​មិន​លក់ ហើយ​ការ​ធ្វើ​សមាធិ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន។ យើង​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ដង្ហើម​របស់​យើង និងសមាធិ​ដោយ​ប្រមូល​អារម្មណ៍​ឲ្យ​មូល​ដើម្បី​បន្ធូរ​អារម្មណ៍ កាត់បន្ថយ​ស្ត្រេស […]


ដំណេកស្កប់ស្កល់

គេង​ផ្អៀងខ្លួន​ទៅ​ខាងឆ្វេង មានទាំងគុណសម្បត្តិ និង​គុណវិបត្តិ​

គ្នា​យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ អំពី​សារៈសំខាន់​នៃ​ការ​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​ ស្កប់​ស្កល់ និង​តិចនិក​មួយ​ចំនួន​ ក្នុង​ការ​បង្កើន​គុណភាព​ដល់​ដំណេកសម្រាប់​សុខភាព​។ បន្ថែម​ពី​នោះ ការ​ស្វែង​យល់​អំពី ឥរិយាបថ​គេង និង​ទម្លាប់​នៃ​ការ​គេង ក៏​ជា​ផ្នែក​មួយ​នៃ​​ការ​បង្កើន​គុណ​ភាព​ដំណេក​ដែរ និង​ជា​ប្រយោជន៍​ទៅ​ដល់​សុខភាព​រាង​កាយ​ ទាំង​សេរីរាង្គ​ខាង​ក្នុង និង​ខាង​ក្រៅ​​ទៀត​ផង។ ខាង​ក្រោម​នេះ គឺ​ជា​ការ​លើក​ឡើង​​ខ្លះៗ​ អំពី​ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដែល​គ្រូ​ពេទ្យ​​ផ្នែក​សុខភាព​ទូ​ទៅ​នៅ​សហរដ្ឋអាមេរិក​ ​បាន​លើក​ឡើង​៖ គុណ​វិបត្តិ ​ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេងញឹកញាប់​អាច​បង្ក​​បញ្ហា​បន្តិច​ទៅ​សេរីរាង្គ​ខាង​ក្នុង​ដែល​ស្ថិត​នៅ​ទ្រូង​ផ្នែក​ខាង​ឆ្វេង។ ពិសេស​នោះ​គឺ សួត​ទាំង​ពីរ​ដែល​​ដាក់​​​ទម្ងន់​ទៅ​ដល់​បេះដូង  និង​ក៏បង្ក​ជា​សម្ពាធ​ខ្លះ​ទៅ​ដល់​​ដំណើរ​ការ​បេះដូង​ (ទាញ​សរសៃ​បេះដូង​​ដើរ​ខ្សោយ)។ ​ការ​គេង​ផ្អៀង​ទៅ​ឆ្វេង​ ក្នុង​ករណី​ខ្លះ នាំ​ឲ្យ​បេះ​ដូង​​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​វិញ ដោយ​ទាញ​មុខងារ​នៃ​ក្រលៀន ធ្វើ​ឱ្យ​​បរិមាណ​ទឹក​នោមប្រែ​ប្រួលផង​ដែរ​។ បន្ថែម​ពី​នោះ ការ​​គេង​ផ្អៀង​ទៅ​ឆ្វេង​យូរ​ ក៏​​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ខ្លះ​ទៅ​លើ​​សរសៃ​​ប្រសាទ​ដែល​មាន​នៅ​ជាប់​នឹងដៃ​​ និង​ជើង​ខាង​ឆ្វេង​ ក៏​ដូច​ជា​ស្មា និង​ឆ្អឹង​ខ្នង​ខាង​ឆ្វេង​ផង​ដែរ​។​ អត្ថបទ​ពាក់ព័ន្ធ៖ ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត គុណ​សម្បត្តិ សម្រាប់​ចំណុច​វិជ្ជមានវិញ​ អ្នក​ជំនាញ​សុខភាព​នៅ​សហរដ្ឋអាមេរិក​ បាន​លើក​ឡើង​ថា អ្នក​ឧស្សាហ៍គេង​ផ្អៀង​ទៅ​ឆ្វេង បើ​ប្រៀប​នឹង​គេងផ្ងារ​ធម្មតា នឹង​មិន​ធ្វើ​ឱ្យ​​មាន​បញ្ហា​ដង្ហើម​ ឬស្រមុក​ខ្លាំង​​បន្ថែម​នោះ​ឡើយ ពោល​គឺ​ អាច​​ជួយ​បន្ថយ​​អាការៈ​​​អ្នក​មាន​បញ្ហា​ដង្ហើម​ស្រមុកបាន​។ បន្ថែម​ពី​នោះ​ទៀត សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ ដែល​ច្រើន​មាន​បញ្ហា​​ឈឺ​ខ្នង និង​​ប្លោក​ទឹក​នោម ការ​គេង​ផ្អៀង​ទៅ​ខាង​ ដោយ​មាន​​ដាក់​ខ្នើយ​ទប់​ត្រង់​ពោះ និង​ជង្គង់ មិន​ថា​​ទៅ​ឆ្វេង ឬ​ស្តាំ (ទី​តាំង​ដែល​មាន​អារម្មណ៍​ស្រួល​ខ្លួន) អាច​​​សម្រាល​ដល់​បន្ទុក​ឈឺ​ខ្នង […]


ដំណេកស្កប់ស្កល់

ទម្លាប់ត្រាំជើងមុន​ចូល​គេង​ ផ្ដល់គុណប្រយោជន៍ដល់សុខភាពច្រើនយ៉ាង

គ្នាយើងទោះមិនធ្លាប់ធ្វើ ក៏បានដឹងបានឮខ្លះៗដែរពីរឿង​ចាស់ៗពីដើមមានទម្លាប់ពិសេសមួយ​គឺត្រាំជើងនឹងទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់មុនចូលគេង ព្រោះពួកគាត់ជឿថា អាចធ្វើឲ្យគេងលក់ស្រួល និងសុខភាពល្អ។ តើរឿងនេះជាការពិតដែរអត់? បើចង់ដឹង អត្ថបទខាងក្រោមនេះអាចបញ្ជាក់បាន។ ហេតុអ្វីត្រូវត្រាំបាតជើងនឹងទឹកក្តៅឧណ្ហៗមុនចូលគេង? ក្រោយចំណាយពេលពេញមួយថ្ងៃជាមួយការងារនៅការិយាល័យ ឬនៅផ្ទះក៏ដោយ យើងច្បាស់ជាមានអារម្មណ៍ថាអស់កម្លាំងណាស់ រាងកាយរបស់យើងនឹងរងសម្ពាធខ្លាំង គ្រប់ផ្នែកក៏នឹងប៉ះពាល់ដូចគ្នា ពីខួរក្បាលដល់ចុងជើង ដោយសារតែការបញ្ចេញសកម្មភាពពេញមួយថ្ងៃនេះឯង។ គ្នា​យើង​ដឹងឬអត់ ក្រោយរាងកាយបញ្ចេញថាមពលច្រើនពេញមួយថ្ងៃ យើងធ្វើម៉េចទើបអាចប្រមូលថាមពលទាំងនោះត្រឡប់មកវិញបានសម្រាប់បំពេញកិច្ចការនៅថ្ងៃបន្ទាប់? ពិតណាស់ ក្រៅពីអាហារមានជីវជាតិគ្រប់គ្រាន់ គឺមានតែការគេងស្កប់ស្កល់ប៉ុណ្ណោះ ទើបអាចជួយរាងកាយកសាងថាមពលឡើងវិញបាន។ ក្រៅពីពន្លឺដ៏ស្រទន់ក្នុងបន្ទប់គេង ខ្នើយកក់ក្តៅ ក្លិនក្រអូបសាយភាយពេញបន្ទប់ និងកត្តាជាច្រើនទៀត អាចជួយឲ្យយើងគេងលក់ស្រួលនោះ ការលាងសម្អាតជើងមុនចូលគេង ក៏មានតួនាទីសំខាន់សម្រាប់ជំនួយដល់ការគេងរបស់យើងដូចគ្នា ដោយអាចជួយដល់សុខភាពជាច្រើនដូចជា៖ ១- បំបាត់ការឈឺចាប់នៅសន្លាក់ និងសាច់ដុំ ត្រូវចាំថា ជើងយើងទ្ររាងកាយទាំងមូល ហើយបើឧស្សាហ៍មានអារម្មណ៍ស្ពឹករួយជុំវិញ​បាតជើង បញ្ហានេះមិនមែនកើតឡើងដោយសារតែយើងពាក់ស្បែកជើងចង្អៀតនោះទេ ឬបញ្ចេញសកម្មភាពធ្ងន់ពេកនោះដែរ ហេតុផលគឺអាចមកពីសម្ពាធនៅត្រង់កជើងយើងតែម្តង។ បើគ្នាយើងយកចិត្តទុកដាក់ខ្លាំងជាមួយនឹងសក់ ស្បែក ឬផ្នែកផ្សេងទៀតនៃរាងកាយ ក៏គួរតែយកចិត្តទុកដាក់លើសុខភាពប្រអប់ជើងយើងដូចគ្នា ព្រោះថាគ្រប់ផ្នែកនៅលើរាងកាយ​យើងមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើង។ ចាប់ផ្តើមទម្លាប់​លាងសម្អាតជើងនៅពេលយប់ ពិសេសជាមួយទឹកក្តៅឧណ្ហៗ នឹងជួយឲ្យយើងមានអារម្មណ៍ធូរស្រាលខ្លាំងពីការឈឺចាប់នៅត្រង់សន្លាក់ និងសាច់ដុំ។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex បើមានរោគសញ្ញាទាំង១០នេះ បង្ហាញថារាងកាយខ្វះជាតិកាល់ស្យូមហើយ ចង់ទទួលបានវីតាមីន D សម្រាប់រាងកាយគ្រប់គ្រាន់ អនុវត្តវិធីទាំងពីរនេះ ២- រក្សាកម្តៅរាងកាយបានល្អ បាតជើងយើងគឺមានទំនាក់ទំនងជាមួយកម្តៅរាងកាយ នៅពេលយើងពាក់ស្បែកជើងពេញមួយថ្ងៃ ហើយដោះស្បែកជើងចេញ យើងនឹងមានអារម្មណ៍ធូរស្រាលខ្លាំងនៅត្រង់បាតជើង មិនអ៊ីចឹង?។ នេះក៏ព្រោះតែបាតជើង នឹងបញ្ចេញកម្តៅមកក្រៅវិញភ្លាម ហេតុនេះការលាងជើងឲ្យបានស្អាតមុនពេលចូលគេង នឹងធ្វើឲ្យជើងយើងត្រជាក់ស្រួល […]


បញ្ហាគេងមិនលក់

បញ្ឈរភ្នែកកម្រិតណា ទើបត្រូវប្រើថ្នាំងងុយគេង?

យប់ឡើងគេងមិនលក់ញយពេក ពិសេស​មនុស្ស​ចាស់ ដឹងតែរត់ទៅរកថ្នាំជំនួយហើយ។ ចុះ​​បើ​​យើង​គេង​​មិន​​លក់ បញ្ឈរភ្នែក​​សឹង​តែ​រាល់ថ្ងៃ គួរ​លេប​​ថ្នាំ​​ងងុយ​គេង​ទេ? ចុះបើគេងមិនងាយលក់សឹងរាល់យប់ ត្រូវលេបថ្នាំងងុយគេងរាល់យប់ដែរ? បើ​តាម​​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា បញ្ហា​គេង​មិន​លក់​ញឹក​ញាប់ គឺ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ ពី​ព្រោះ​វា​អាច​វិវត្ត​ទៅ​ជា​ជំងឺ​គេង​មិន​លក់​រ៉ាំរ៉ៃ​ ដែល​អាច​ប៉ះ​ពាល់​ខួរក្បាល និង​ដំណើរ​ការ​នៃ​សុខភាព​ទូទៅ​។ បើ​មាន​បញ្ហា​គេង​មិន​លក់ល្មមៗ លោក​វេជ្ជបណ្ឌិតថា ​មិន​ចាំ​បាច់​ត្រូវ​ប្រើ​ថ្នាំ​ជួយ​ឲ្យ​គេង​លក់​ទេ ពី​ព្រោះ​ការ​ប្រើ​ថ្នាំ​ជួយ​ឲ្យ​ងងុយ​គេង​ភាគ​ច្រើន​ប្រើតែ​ក្នុង​ករណី​​មាន​ជំងឺ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ទើប​ត្រូវ​ប្រើ​រាល់​ថ្ងៃ និងត្រូវ​ប្រើតាម​វេជ្ជបញ្ជា​​ត្រឹម​ត្រូវ។ លោក​វេជ្ជបណ្ឌិតបន្ត​ថា គ្រប់​ថ្នាំ​ទាំង​អស់ សុទ្ធ​តែ​មាន​ផល​ប៉ះពាល់តិច ឬ​ច្រើន ទៅ​តាម​កម្រិត​នៃ​ការ​ប្រើ​ប្រាស់​វា។ កាល​ណា​​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស​ដោយ​មិន​ពិគ្រោះ​ជាមួយ​ពេទ្យ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​នៅ​ពេល​ប្រើ​យូរៗ​ទៅ ​ដែល​យើង​មិន​អាច​ដឹង​មុន​បាន​។ ប្រសិន​​ជួប​បញ្ហា​គេងមិនលក់នេះ​ញឹក​ញាប់ ជំនួស​ដោយ​ការ​ប្រើ​ថ្នាំ យើង​អាច​ប្រើ​វិធីសាស្ត្រ​ធម្មជាតិ​ផ្សេងៗ ដើម្បី​ជួយ​សម្រួល​បញ្ហា​នេះ​ដូច​ជា៖ – ហាត់​ប្រាណ – ដំណើរ​កម្សាន្ត – កាត់​បន្ថយ​ស្ត្រេស – បន្ធូរអារម្មណ៍ – ព្យាយាមចូលគេងឲ្យបានលឿន – ញ៉ាំ​អាហារ​​សម្បូរ​ជីជាតិ – មិនប៉ះពាល់ទូរស័ព្ទមុនពេលចូលគេង – ព្យាយាមសម្រាកកាយ សម្រាកចិត្ត ជាដើម។ ​ អាន៖ ជួបបញ្ហាគេងមិនលក់? សាកវិធីដកដង្ហើមប្រើតិចនិក ៤-៧-៨ អាចជួយឲ្យគេងឆាប់លក់ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន ស្រីៗ​មាន​បញ្ហា​បែបនេះពេល​គេង អាច​ប្រឈម​ជំងឺ​មហារីក ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន មកពី​បែប​នេះ​សោះ! […]


បញ្ហាដំណេកផ្សេងទៀត

សម្រាប់អ្នក​ចូលចិត្តញ៉ាំចំណីពេលយប់ គួររំលងអាហារទាំងនេះបើមិនចង់មានបញ្ហាដំណេក

គ្នា​យើង​មួយ​ចំនួន​ញ៉ាំ​នុះ​ញ៉ាំ ​មិន​ខ្វល់​ថា​ពេល​ណា​ទេ ទោះ​ជិត​គេង​ក៏​ឃ្លាន និង​ត្រូវទៅ​ញ៉ាំ​ឲ្យ​ឆ្អែត​សិន​ដែរទើប​នៅ​សុខ។ ទម្លាប់​នេះ​មិន​ល្អ​ទេ មិន​ត្រឹម​ប៉ះពាល់​សុខភាពប្រឈម​ជំងឺ​ធាត់ ​ថែម​ទាំង​ប៉ះពាល់​ដល់​ដំណេក​របស់​យើង អាចគេង​មិន​គ្រប់​គ្រាន់ និង​នាំ​ឲ្យ​ថ្ងៃ​ថ្មី​ក្លាយ​ជា​ថ្ងៃ​មិន​ល្អ​បាន។ អត្ថបទនេះ “Hello គ្រូពេទ្យ” ចង់​ណែនាំអាហារ​មួយ​ចំនួន មិនគួរញ៉ាំ​មុន​ចូល​គេង បើមិន​ចង់​គេ​ងមិន​ស្កប់​ស្កល់​នោះ។ ១- ភីហ្សា គ្នា​យើង​គួរ​ពិចារណា​ឡើង​វិញ​ពី​ទម្លាប់​ញ៉ាំ​ភីហ្សា​នៅ​ពេល​យប់​ជ្រៅ ក្រោម​ហេតុ​ផល​ជាច្រើន យើង​គួរ​បោះ​បង់​ទម្លាប់​នេះ​ចោល។ ការសិក្សា​ថ្មីៗ​រក​ឃើញ​ថា ឈីស​ដែល​តែង​ឃើញ​មាន​លើ​ភីហ្សានឹង​ធ្វើ​ឲ្យ​យើង​សុបិន​អាក្រក់ ខណៈ​អាស៊ីដ​ក្នុង​ទឹក​ប៉េង​ប៉ោះអាច​នាំ​ឲ្យ​យើង​ឈឺ​ពោះ​អំឡុង​ពេល​ម៉ោង ២​រំលង​អធ្រាត្រ ត្រូវ​ក្រោក​ទៅ​បន្ទប់ទឹក។ លើស​ពី​នេះ ភីហ្សាក៏​ត្រូវ​ចាត់​ទុក​ជាអាហារ​មិនគួរញ៉ាំ​មុន​ពេល​ចូល​គេង ព្រោះ​អាហារ​ល្ងាច​ដែល​យើង​ញ៉ាំ​រួចមាន​ផ្ទុក​កាឡូរី​កម្រិត​ខ្ពស់​រួច​ជា​ស្រេច នាំ​ឲ្យ​រាង​កាយ​មិន​ត្រូវ​ការ​កាឡូរី​បន្ថែម​ដ៏​ច្រើន​មាន​ក្នុង​ភីហ្សា​ទៀត​នោះ​ទេ។ ២- បឺរហ្គឺរ អាហារ​ដែល​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ឡើង​គីឡូ​ខ្លាំង ធាត់​ខ្លាំង​ដូច​ជា​ពពួក​បឺរហ្គឺរ នឹង​ធ្វើ​ឲ្យ​ក្រពះ​ពោះ​វៀន​យើងធ្វើ​ការ​កាន់​តែ​ធ្ងន់ នាំ​ឲ្យ​បង្ក​ជា​បញ្ហា​ជា​ច្រើនអំឡុង​ពេល​យើង​ព្យាយាម​គេង​ឲ្យ​លក់​ស្កប់​ស្កល់។ ការ​សិក្សា​ថ្មីៗ​នេះបង្ហាញ​ថា ញ៉ាំ​ខ្លាញ់​ឆ្អែត​ច្រើន​ពេកមាន​ទំនាក់​ទំនង​​នឹង​បញ្ហា​គេង​មិន​លក់ ហើយ​ពិបាក​ក្រោក​នៅ​ពេល​ព្រឹក។ ៣- កាហ្វេ គ្នា​យើង​ជា​ច្រើន​នៅ​ពេល​យប់​ជ្រៅ​នៅ​តែ​គិត​ដល់​រឿង​ផឹក​កាហ្វេ ដោយ​ជឿ​ថា​មិន​ប៉ះពាល់​ដល់​ការ​ងងុយ​គេង​របស់​យើង​ក៏​ពិត​មែន ប៉ុន្តែ​ភាគ​ច្រើន​ក្នុង​ចំណោម​គ្នា​យើង​ញៀន​កាហ្វេ​បែប​នេះ តែង​មិន​ទទួល​បាន​សំណាង​នោះ​ឡើង ព្រោះ​នៅ​ពេល​កាហ្វេ​ចាប់​ផ្តើម​ជះ​ឥទ្ធិពល​លើ​ដំណេក​របស់​យើង នោះយើង​ត្រូវ​រង់ចាំ​ពេល ៦ម៉ោង​ទៅ​មុខ​ទៀតទើប​អាច​ងងុយ​គេង​ជា​ថ្មី។ អត្ថបទ​ពាក់ព័ន្ធ៖ ដាក់កាហ្វេជ្រុលដូចពិបាកក្នុងខ្លួន សាកវិធីនេះអាចជួយបន្ថយឥទ្ធិពលកាហ្វេបានខ្លះ ផឹក​កាហ្វេ​ច្រើននាំ​ឲ្យ​ពិបាក​មាន​ផ្ទៃ​ពោះ និង​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ? ៤- អាហារហឹរ ទោះ​ជា​អាហារ​ហឹរ​អាច​ជួយ​បង្កើន​រស​ជាតិ​របស់​យើង​ឲ្យ​ឆ្ងាញ់​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​ក៏​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ក្រពះ​របស់​យើង​ដូច​គ្នា ហើយ​បញ្ហា​ឧស្សាហ៍​កើត​មាន​បំផុតគឺ​ធ្វើ​ឲ្យ​យើង​ក្រហាយ​ទ្រូង ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ពិបាក​ឈាន​ដល់​ងងុយគេង ឬ​គេង​ឲ្យ​បាន​ស្កប់​ស្កល់។ អត្ថបទ​ពាក់ព័ន្ធ៖ ដឹង​ប៉ុន្មាន​ចំណុច​នេះ អ្នក​ចូល​ចិត្ត​ម្ទេស ច្បាស់​ជា​សប្បាយ​ចិត្ត​វិញ​ហើយ ពពោះចូលចិត្តញ៉ាំហឹរ ប៉ះពាល់កូនអត់? ៥- ទឹក​ក្រូច រវាង​ជាតិ​ហ្គាស (ពពុះ) និង​ជាតិ​កាហ្វេ​អ៊ីន​អាច​មាន​ក្នុង​ទឹក​ក្រូច​មួយ​ចំនួន ពពួក​ភេសជ្ជៈ​ប្រភេទ​នេះក៏​មិន​ល្អ​សម្រាប់​ផឹក​មុន​ចូល​គេង​ដូច​គ្នា។ […]


បញ្ហាដំណេកផ្សេងទៀត

ប៉ុន្មានវិធីនេះ អាចជួយបំបាត់អាការៈងីងើក្រោយគេងថ្ងៃយូរ​ម៉ោង

ការ​គេង​ថ្ងៃ​គឺ​វិធី​ដ៏​ល្អ​សម្រាប់​ទទួល​បាន​ថាមពល​អំឡុងពេល​ថ្ងៃ។ ប៉ុន្តែ​បើ​យើង​គេង​ថ្ងៃ​យូរ​ពេក យើង​នឹង​ភ្ញាក់​ឡើង​ហើយ​មាន​អារម្មណ៍​ងីងើមិនខាន។ នៅ​ពេល​ភ្ញាក់​មក​មាន​អារម្មណ៍​បែបនេះ គ្នា​យើង​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​ដើម្បី​បំបាត់​អាការៈ​ងីងើនេះបាន។ ១. លុបលាង​មុខ​ យើង​អាច​ប្រើ​កន្សែង​សើម​ដើម្បី​ជូត​មុខ ឬ​លុប​មុខ​នឹង​ទឹកដើម្បី​ឲ្យស្វាង។ យើង​អាច​ប្រើ​ទឹក​ក្ដៅឧណ្ហៗ ឬ​ទឹក​ត្រជាក់ ប៉ុន្តែ​ទឹក​ត្រជាក់​ធ្វើ​ឲ្យ​ស្រស់​ថ្លា​ជាង។ ម៉្យាងទៀត មានការ​​រកឃើញ​ថា​ទឹក​ត្រជាក់​អាច​បន្ថយអត្រា​ចង្វាក់​បេះដូង និង​ជួយ​ដាស់ស្មារតី​បាន​លឿន​ជាង។ ប្រសិន​ជា​គ្នាយើង​មាន​ពេល​គ្រប់គ្រាន់ អាច​ងូត​ទឹកក៏​បាន។ ២. ផឹក​ទឹក នៅ​ពេល​ដែល​យើង​គេង​ថ្ងៃ​យូរ​ យើង​អាច​នឹង​ឈាន​ចូល​ដំណាក់កាល​គេង​លក់​ស្ងប់ ហើយ​មេតាបូលីស​ក្នុង​រាងកាយ​ក៏​ធ្វើ​ការ​យឺត​ជាង​មុន​ដែរ។ ការ​ផឹក​ទឹក​អាច​ជួយ​ឲ្យ​សញ្ញា​ដល់​រាងកាយ​ថា​ដល់​ពេល​ត្រូវ​ភ្ញាក់​ហើយ។ យក​ល្អ​គួរ​ផឹក​ទឹក​យឺតៗ។ ៣. ផឹក​ជាតិ​កាហ្វេអ៊ីន ប្រសិន​ជា​ក្រោយ​ពី​ងើប​ពី​គេង​ថ្ងៃ​ យើង​មាន​អារម្មណ៍​ងីងើ​ខ្លាំង យក​ល្អ​គួរ​សាកល្បង​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ដូចជា​កាហ្វេ និងតែ ជាដើម​ ដើម្បី​ដាស់​ស្មារតី និង​បំបាត់​ការងងុយ។ ​ជាតិកាហ្វេអ៊ីន​ក្នុង​កម្រិត​សមរម្យ​អាច​ជួយ​ឲ្យ​ស្វាង​បាន​ច្រើន​ម៉ោង។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជាតិ​កាហ្វេអ៊ីន​គឺ​មាន​ឥទ្ធិពល​ក្នុង​ការ​បញ្ចុះនោម​ ដូចនេះកុំភ្លេចផឹក​ទឹក​ផង។ ៤. ញ៉ាំ​អាហារ​សម្រន់ ​ដើម្បី​ជំរុញ​ឲ្យ​មេតាបូលីស​ដំណើរការ​វិញ និង​សម្រួល​ដល់​ក្រពះ យើង​អាច​ញ៉ាំ​អាហារ​សម្រន់​បាន។ ប៉ុន្តែ​គួរ​ជ្រើសរើស​អាហារសម្រន់​ដែលល្អ ​ងាយ​រំលាយ និង​ផ្តល់​ថាមពល​ច្រើន​ដូចជា​ពពួក​ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ជាដើម។ ការ​ញ៉ាំ​អាហារ​សម្រន់​ក៏​ជួយ​​ពេល​ដែល​យើង​មាន​អារម្មណ៍​ចង្អោរ​ក្រោយ​ក្រោក​ពី​គេង​ថ្ងៃដែរ។ ៥. ដាស់​ស្មារតី ដើម្បី​ជួយ​ដាស់​ស្មារតី យើង​អាច​អាន​សៀវភៅ អានព័ត៌មាន ​ឬលេង​ល្បែងល្បង​ប្រាជ្ញា​ផ្សេងៗ។ នេះ​អាច​ធ្វើ​ឲ្យ​ខួរក្បាល​មាន​ដំណើរការ ព្រោះ​នៅ​ពេល​ខួរក្បាល​សកម្ម យើង​នឹង​ពិបាក​ក្នុង​ការ​ត្រលប់​ទៅ​គេង​បន្ត។ ៦. បើក​បង្អួច​ ការ​បើក​បង្អួច​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​​អាច​ធ្វើ​ឲ្យ​យើង​ស្វាង​ជាងមុន និង​បន្ថយ​អាការៈ​ងីងើ​បាន។ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្តគេងថ្ងៃត្រូវ​ដឹងតិចនិកនេះ កុំឲ្យ​ក្រោកឡើងរងីរងើ ឬរំខានដំណេកយប់ គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន […]


បញ្ហាគេងបាត់ដង្ហើម

គេងសុខៗថប់ ដកដង្ហើមមិនដល់គ្នា បណ្តាលមកពីអីឲ្យប្រាកដ?

មនុស្ស​មួយ​ចំនួន​ច្បាស់​ជា​ធ្លាប់​ជួប​ប្រទះ​ហើយបញ្ហា​ដក​ដង្ហើម​អត់​ចង់​ដល់​គ្នា ថប់ៗ​ដូច​ស្ទះ​ខ្យល់​នៅ​ពេល​យប់ ជា​ពិសេស​ក្នុង​ពេល​ដែល​ចូល​គេង​យប់ៗ​ជ្រៅ។ បញ្ហា​មួយ​នេះ បណ្តាល​មក​គេង​យប់​ជ្រៅ​ពេក ឬ​យ៉ាង​ណា​ឲ្យ​ប្រាកដ? ឆ្លើយ​នឹង​ចម្ងល់​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា អាការៈ​បែប​នេះ​កើត​ឡើង​បាន ដោយ​សារ​រាង​កាយ​មិន​ទទួល​បាន​កម្រិត​អុក​ស៊ី​សែនគ្រប់គ្រាន់​នៅ​ក្នុង​ឈាម។ លោក​វេជ្ជបណ្ឌិត បន្តថា កាល​ណា​រាង​កាយ​ខ្វះ​កម្រិត​អុក​ស៊ីសែននៅ​ក្នុង​ឈាម វា​ក៏​ធ្វើ​ឲ្យ​សួត​របស់​យើង​ទទួល​បាន​អុក​ស៊ី​​សែនមិន​គ្រប់​គ្រាន់ និង​បណ្តាល​ឲ្យ​បេះ​ដូង​ខ្វះ​អុក​ស៊ី​សែន​រាល់​ពេល​ធ្វើ​ចលនា​ច្របាច់​ម្តងៗ ហើយ​អាការៈ​បែប​នេះ​អាច​ជា​សញ្ញា​របស់ ​ជំងឺ​បេះ​ដូង ជំងឺសួត ជាដើម។ មួយ​វិញទៀត លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា អាការៈ​បែប​នេះ​ក៏​អាច​មក​ពី​មានជំងឺថប់បារម្ភ ​ភាព​តាន​តឹង​ស្រេ្តស​ច្រើន​ផង​ដែរ តែ​​បញ្ហា​នេះ​គ្មាន​អី​គួរ​ឲ្យ​ភ័យ​ព្រួយ​ខ្លាំង​ទេ យើង​គ្រាន់​តែ​តាម​ដាន​វា​ជា​ប្រចាំ ហើយ​ចូល​គេង​ឲ្យ​បាន​ឆាប់ កុំ​នៅ​យប់​ជ្រៅ​ពេក​ជា​ការ​ល្អ​ហើយ។ ទោះ​យ៉ាង​នេះ​ក្តី ប្រសិន​បើ​ចូល​គេង​លឿន​ហើយ មិន​សូវស្រេ្តស តែ​នៅ​មាន​អាការៈ​ថប់ ពិបាក​ដង្ហើម​នេះ​កើត​ឡើង​ទៀត គួរ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​មូល​ហេតុ​ឲ្យ​បាន​កាន់​ច្បាស់។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗមានជំងឺបេះ​ដូងពីកំណើត ​អាចពពោះបានអត់? ស្ត្រេសការងារ​ខ្លាំង ប្រយ័ត្នកើតជំងឺបេះដូង ពិបាក​តែ​ខ្លួនឯង​ គ្រោះ​ថ្នាក់​ណាស់! ត្រូវ​ដឹង ​អីខ្លះ​ជា​កត្តា​ប្រឈម​កើត​ជំងឺ​បេះដូង? សញ្ញាជំងឺ​បេះដូង​សំខាន់ៗ​ ​ប្រុសៗគួរ​យក​ចិត្ត​ទុកដាក់​ឲ្យ​មែន​ទែន ម៉េច​សុខៗ​មាន​ជំងឺ​បេះដូង គួរ​ដោះស្រាយ និង​បង្ការ​យ៉ាង​ម៉េច? សញ្ញា​គាំងបេះដូង ស្រីៗភាគ​ច្រើន​មិន​សូវ​ខ្វល់ តែ​គ្រោះ​ថ្នាក់​ធ្ងន់ ម៉េចបាន​ស្រីៗមានផ្ទៃពោះ ​​ពេល​ខ្លះ​​​គេង​ៗ បាត់​​ដង្ហើម? ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង មិន​មែន​តែគេងតិច​ទេប៉ះពាល់​សុខភាព គេង​ច្រើន​ក៏​ប៉ះពាល់​​ដែរ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


បញ្ហាដំណេកផ្សេងទៀត

ឧស្សាហ៍​ងងុយ​ខ្លាំង​ក្រោយ​បាយ​ថ្ងៃ​ត្រង់ អាច​សាក​ដោះស្រាយ​តាមតិចនិក​ទាំង​នេះ​បាន

ឲ្យ​តែ​បាយ​ថ្ងៃ​ត្រង់​រួច បើក​ភ្នែក​សឹង​មិន​បាន ងងុយ​នុះងងុយ គ្នា​យើង​ខ្លះ​មាន​ទម្លាប់​បាយ​រួច​ភ្លាម ដាក់​មួយ​ស្រឡេត ប៉ុន្តែ​ខ្លះ​ទៀត បែរ​ជា​រក​វិធី​ផ្សេងៗ​ដើម្បី​ដោះ​ស្រាយ​ភាព​ងងុយ​ខ្លាំង​នេះ។ ដាក់​មួយ​ភាំង អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​ដោយកត្តា​ផ្សេង​គ្នា​យើង​ខ្លះ​មិន​អាច​ធ្វើ់ដូចនេះនៅកន្លែងធ្វើការបាននោះ​ទេ។ ហេតុនេះ “Hello គ្រូពេទ្យ” ចង់​ណែនាំ​តិច​និក​ខ្លះៗ ជួយ​គ្នា​យើង​​កុំ​ឲ្យ​ងងុយ​គេង​ក្រោយ​បាយ​ថ្ងៃ​ត្រង់​រួច។ ១- កុំ​អង្គុយ​នៅ​នឹងកៅអី គួរ​ដើរ​បន្តិច​ឲ្យ​បាន​ស្រួល ក្រោយ​ញ៉ាំអាហារ​ថ្ងៃ​ត្រង់​រួច កុំ​ព្យាយាម​អង្គុយ​នៅ​នឹង​​កៅអី​ធ្វើ​ការ​អី គួរ​តែ​ដើរ​ឲ្យ​យឺត​សរសៃ​បន្តិច ដូច​ជា​ឡើង​ជណ្តើរ​ ឬ​ដើរ​ជុំ​វិញ​សួន​បើ​មាន។ ការ​ដើរ​រយៈ​ពេល​ខ្លី​នេះ ដូច​ជា​ការ​ហាត់​ប្រាណ​ដែរ នឹង​ជួយ​គ្នា​យើង​អាច​បង្កើន​កម្រិត​អុក​ស៊ីហ្សែនក្នុង​ឈាម និង​ជំរុញ​ថាមពល​រាង​កាយ​ខ្លាំង​ក្លា ពិសេស​អាការៈ​ងងុយ​គេង​ក៏​រលាយ​បាត់​ទៅ​តាម​នឹង​ដែរ។ ២- ទំពារ​ស្ករ​កៅស៊ូ យោង​តាម​ការ​សិក្សា​របស់​កាសែត​សរីរវិទ្យា និង​ឥរិយាបថ របស់​អាមេរិក ការ​ទំពារ​ស្ករ​កៅ​ស៊ូ អាច​កាត់​បន្ថយ​អារម្មណ៍​ហត់​នឿយ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បាន​កាន់​តែ​ខ្ពស់ ព្រោះ​ថាធ្វើ​ការ​ច្រើន អាច​នឹង​នាំ​ឲ្យយើង​មាន​អារម្មណ៍​ល្វើយ​ខ្លាំង​ក្រោយ​បាយ​ថ្ងៃ​ត្រង់ ហើយថាការ​ទំពារ​ស្ករ​កៅស៊ូ អាច​ជួយ​ដោះ​ស្រាយ​រឿង​នេះ​បាន។ ការរ​ទំពារ​ស្ករ​កៅស៊ូ ជួយរាងកាយ​យើង​បញ្ចេញ​សកម្មភាព​និងជំរុញ​ឲ្យមានការ​ដាស់​អារម្មណ៍។ គួរ​ទំពារ​ស្ករកៅស៊ូ​រសជាតិ​ជីរអង្កាម​ឲ្យ​បាន​ ៥នាទី ក្រោយ​បាយ​ថ្ងៃ​ត្រង់ ដើម្បី​អាច​ជួយ​ប្រមូល​ថាមពលរាងកាយ​ឡើង​វិញ។ អត្ថបទពាក់ព័ន្ធ៖ ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង គេងមិនលក់រ៉ាំរ៉ៃ អាចប៉ះពាល់ដល់ខួរក្បាល ហើយអាចកើតជំងឺទាំងនេះទៀត ៣- ផឹក​ទឹក​ឲ្យ​បាន​ច្រើន ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន ក៏​អាច​ធ្វើ​ឲ្យ​អស់​កម្លាំង អារម្មណ៍​មិន​ល្អ និងពិបាក​ផ្ចង់​អារម្មណ៍​ជាដើម។ ត្រូវ​ប្រាកដ​ថា យើង​បាន​ផឹក​ទឹក​គ្រប់​គ្រាន់​ពេញ​មួយ​ថ្ងៃ ពិសេស​អំឡុង​ពេល​ធ្វើ​ការ​មុនអាហារ​ថ្ងៃ​ត្រង់។ នៅ​ពេល​រាង​កាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ អាច​ជួយ​យើង​ប្រឆាំង​នឹង​ស្ថានភាព​ងងុយ​ខ្លាំង​ក្រោយ​អាហារ​ថ្ងៃ​ត្រង់​បាន។ ៤- […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស