backup og meta

ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ

ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ

តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ស្រីៗមាន​ផ្ទៃពោះ​លេប​ថ្នាំជាតិ​ដែកឲ្យ​បានយ៉ាង​ហោច​ណាស់ ៩០ គ្រាប់ អំឡុង​ពេល​ពពោះក្នុងត្រីមាសទី១? តើថ្នាំជាតិ​ដែក​មាន​ផ្ទុក​អ្វីខ្លះ និង​សំខាន់​ប៉ុនណា​ចំពោះ​សុខភាព​ម្តាយ និង​គភ៌?

ដូច​ដែល​យើង​ដឹង​ស្រាប់​ហើយ​ថា អំឡុង​ពេល​មាន​ផ្ទៃពោះ​អ័រម៉ូន​ប្រែប្រួល​ខ្លាំង ចំណែករាងកាយយើង​ត្រូវការ​ជាតិ​ដែក ដើម្បី​ផលិត​អេម៉ូគ្លូប៊ីនទ្វេដង ដែលមានតួនាទីសំខាន់ក្នុងការផលិតគ្រប់ឈាម​ក្រហម។ អេម៉ូក្លូប៊ីន មានតួនាទី​ផលិត​គ្រាប់​ឈាម​បន្ថែម​ដល់​កូន​ក្នុង​ផ្ទៃ ដូច្នេះ​ហើយ​ជាតិដែក​គឺ​ជា​អ្វី​ដែល​ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវការ​ដើម្បី​បង្កើន​គ្រាប់​ឈាមក្រហម កាត់​បន្ថយភាពស្លេកស្លាំង និងហានិភ័យ​ផ្សេងៗ​ ពេល​សម្រាល​អាអូន។

ថ្នាំជាតិដែកមានផ្ទុកអ្វីខ្លះ?

ស្រីៗ​គ្នា​យើង​មាន​ដឹង​ទេ គ្រាប់​ថ្នាំ​ជាតិ​ដែក មិន​មែន​មាន​តែ​ជាតិដែក​មួយមុខ​ប៉ុណ្ណោះ​ទេ វា​ផ្ទុក​បន្ថែម​នូវ​អាស៊ីដ​ហ្វូលិច ដែល​អាច​ជួយឲ្យទារក​ក្នុង​ផ្ទៃឲ្យ​មាន​សុខភាព​ល្អ ចៀស​ផុត​ពីការ​ឆែប​មាត់ ពកឆ្អឹងខ្នងជាដើម។

តើត្រូវញ៉ាំថ្នាំជាតិដែកពេលណា?

ថ្នាំជាតិ​ដែក​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នានា ពិសេស​មណ្ឌល​សុខភាព។ ស្រីៗ​ដែល​មាន​ផ្ទៃពោះ​ត្រូវ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក ១ គ្រាប់ រៀង​រាល់​ថ្ងៃ ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៩០ គ្រាប់​អំឡុង​ពេល​ពពោះ ៣ដំបូង។ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​នៅ​ពេល​បាយល្ងាច ដើម្បី​បញ្ចៀស​ការ​ធ្វើទុក្ខ ក្រោយ​ពេល​លេប​ថ្នាំ ដូចជាធីងធោង វិលមុខ ក្អួតចង្អោរ។

អត្ថបទពាក់ព័ន្ធ៖ បើ​កំពុង​មាន​ផ្ទៃពោះ ធ្វើ​ម៉េច​កុំ​ឲ្យ​ខ្វះ​ជាតិ​នេះឲ្យសោះ

ថ្នាំវីតាមីនផ្សេងៗអាចជំនួសថ្នាំជាតិដែកបានទេ?

ចម្លើយខ្លី គឺ​មិន​បាន​នោះ​ទេ ព្រោះ​ថ្នាំ​វីតាមីន​ដទៃទៀតមិនមាន​ជាតិ​ដែក​គ្រប់​គ្រាន់សម្រាប់​ម្តាយ និង​កូន ត្រូវការ​នោះ​ទេ ថ្នាំ​ទាំងនោះ​សម្បូរ​​វីតាមីនច្រើនជាងជាតិដែក។ ម៉ាក់ៗ​មិន​បាច់បារម្ភ​ទេ ការ​លេប​ថ្នាំជាតិ​ដែក​តែ​មួយ​មុខ​រយៈពេល ៣ ខែដំបូង គ្រប់គ្រាន់​ហើយ​ទាំង​ម្តាយ​ និង​កូន ការ​ទិញ​ថ្នាំ​វីតាមីន​​ផ្សេងៗមក​បំប៉ន​សុខភាព​ជំនួស អាច​ឲ្យ​យើង​ចំណាយ​លុយ​ច្រើន ឯ​ជាតិដែក​វិញ​ក៏​មិន​គ្រប់គ្រាន់​ដែរ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/11/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម