អំឡុងពេលពពោះ ចាស់ៗពីដើមតែងតែបារម្ភ ណែនាំយើងកុំធ្វើនេះ កុំធ្វើនោះ តាមបទពិសោធពួកគាត់ធ្លាប់ឆ្លងកាត់ ដោយរាប់បញ្ចូលទាំងអារឿងរួមភេទទៀតផង ពិសេសគឺពេលជិតគ្រប់ខែតែម្ដង។ ចាស់ៗត្រណមណាស់ ខ្លាចអ៊ីចេះ ខ្លាចអ៊ីចុះ ! ប៉ុន្តែវេជ្ជស្រាស្រ្តសម័យនេះមិនបានហាមទេ ថែមទាំងលើកទឹកចិត្តឲ្យយើងរួមភេទដល់ថ្ងៃសម្រាលទៀតផង គ្រាន់តែធ្វើក្នុងសកម្មភាពថ្នមៗគ្រប់គ្រាន់ហើយ ខណៈមូលហេតុ គឺដោយសារគុណប្រយោជន៍ដ៏អស្ចារ្យខាងក្រោមនេះឯង។
ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ
១- ជាវិធីមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុតដើម្បីរក្សាទំនាក់ទំនងប្តីប្រពន្ធ
គ្នាយើងអាចប្រហែលជាកម្រគិតដល់រឿងរួមភេទ ព្រោះគ្នាយើងពិសេសស្រីៗអាចនឹងគិតថាការរួមភេទពេលកំពុងពពោះនឹងធ្វើឲ្យកូនក្នុងផ្ទៃយើងឈឺចាប់បាន។ ដល់ពេលឈប់ប្រើទស្សនៈបែបនេះទៀតហើយ ! ដរាបណាវេជ្ជបណ្ឌិត មិនបានណែនាំយើងកុំឲ្យបន្តរួមភេទពេលពពោះនោះ មានន័យថា រួមភេទពេលពពោះនៅតែមានសុវត្ថិភាពសម្រាប់ម៉ាក់ៗនិងបេប៊ី។
ហេតុនេះ កុំបារម្ភអី ! យ៉ាងណាក៏ដោយ ពេលយើងរួមភេទក៏មិនបណ្តាលឲ្យប៉ះពាល់អូនៗក្នុងផ្ទៃ ឬបង្កហានិភ័យឆ្លងមេរោគទៅអូននោះដែរ (ត្រួវច្បាស់ថា ដៃគូរួមភេទយើងគ្មានជំងឺកាមរោគ)។ បើទោះជាស្រីៗកំពុងពពោះ មានបញ្ហាសុខភាពមួយចំនួនក្តី ប៉ុន្តែការឈានដល់ចំណុចកំពូល គឺមិនអាចបង្កើនឱកាសនាំឲ្យរលូតកូន ឬសម្រាលមុនខែនោះដែរ។
២-អារម្មណ៍កាន់តែអស្ចារ្យជាងធម្មតា
បម្រែបម្រួលអ័រម៉ូនពេលពពោះ អាចជួយឲ្យចំណង់ផ្លូវភេទយើងកាន់តែពុះកញ្ជ្រោលជាងពេលធម្មតាទៅទៀត។ ចុះមានដឹងអ្វីកាន់តែអស្ចារ្យជាងនេះដែរអត់? កំណើនលំហូរឈាមទាំងអស់ទៅកាន់បបូរទ្វារមាស នឹងធ្វើឲ្យអារម្មណ៍រំជើបរំជួលកើនឡើងក្នុងកម្រិតខ្ពស់បំផុត ហើយវានឹងផ្តល់នូវបទពិសោធផ្លួវភេទដ៏ពុះកញ្ជ្រោល រោលរាល ជាមួយនឹងការឈានដល់ចំណុចកំពូលយើងមិនធ្លាប់ឆ្លងកាត់ពីមុនក្នុងជីវិត។ អំឡុងពេលនេះ គ្នាយើងអាចនឹងរកឃើញតំបន់ស្រណុកសុខស្រួល និងផ្តល់ភាពរីករាយឲ្យយើង ដែលធ្លាប់ដឹងពីមុនមក។
៣- បន្ថយរោគសញ្ញាពេលពពោះ
ទទួលយកការរួមភេទពេលពពោះ ស្មើនឹងការហាត់ប្រាណពីក្នុងរាងកាយ។ តាមពិត រួមភេទអាចជួយដល់សុខភាពរាងកាយច្រើនសន្ធឹកសន្ធាប់។ ដឹងថាល្អម៉េចខ្លះអត់? គុណប្រយោជន៍ជាច្រើន អាចផ្តល់ឲ្យយើងនូវភាពកក់ក្តៅ ធូរអារម្មណ៍ ស្រស់ស្រាយ ចេញផុតពីអ្វីដែលប៉ះពាល់អារម្មណ៍របស់យើងពេញមួយថ្ងៃមកនេះ ហើយគុណប្រយោជន៍ច្រើនបំផុតមានដូចជា៖
– បន្ថែមការដុតកាឡូរី៖ គ្នាយើងអាចនឹងដុតកាឡូរីបន្ថែមប្រមាណ ៥០ កាឡូរី អំឡុងពេលយើងរួមភេទ ប្រហែលកន្លះម៉ោង។ បើទោះជាវាមិនទាន់ស្មើនឹងការហាត់ប្រាណរបស់យើងក្តី ប៉ុន្តែក៏ល្អជាងមិនបានធ្វើអ្វីសោះដែរ។
– ជួយឲ្យសម្ពាធឈាមធ្លាក់ចុះ៖ នៅពេលដែលសម្ពាធឈាមយើងស្ថិតក្នុងកម្រិតល្អអំឡុងពេលពពោះ ជារឿងអស្ចារ្យបំផុតសម្រាប់សុខភាពស្រីៗគ្នាយើង។ វាអាចជួយយើងឲ្យគេងកាន់តែស្រួល ហើយការរួមភេទជាទូទៅ នឹងធ្វើឲ្យអារម្មណ៍យើងធូរស្រាល ព្រោះការរួមភេទវាដូចគ្នាទៅនឹងការលំហែរកាយដូច្នោះដែរ។
– រំសាយការឈឺចាប់រាងកាយ និងអារម្មណ៍មិនផាសុកភាព៖ សញ្ញាឈានដល់ចំណុចកំពូល គឺជាការបញ្ចេញអ័រម៉ូន Oxytocin ដែលជាអ័រម៉ូនជួយឲ្យអារម្មណ៍ល្អ សប្បាយរីករាយ ដែលអាចចាត់ទុកជាថ្នាំបំបាត់ការឈឺចាប់បាន។ ចំពោះក្បាច់រួមភេទសម្រាប់ស្រីៗពពោះ មិនត្រឹមតែមិនធ្វើឲ្យធុញទ្រាន់ទេ ថែមទាំងអាចបំបាត់អាការៈឈឺខ្នង និងរមួលក្រពើថែមទៀត។
៤- រួមភេទពេលពពោះ អាចជួយជំរុញសុខភាពផ្លូវចិត្ត
អារម្មណ៍សប្បាយរីករាយទាំងអម្បាលម៉ាន ពិសេសទាំងដឹងថាកូនយើងកំពុងជិតចេញមកហើយ មើលពិភពលោកដ៏ស្រស់ស្អាតនេះក៏ដោយ ពេលខ្លះក៏នៅតែមិនអាចបញ្ឈប់ភាពថប់បារម្ភ ការយំយែក និងស្ត្រេសបានទាំងអស់នោះទេ គួរតែអរគុណដល់អ័រម៉ូនយើងទើបត្រូវ។
ស្រីៗពពោះ អាចមានទំនោរខ្លាំងទៅលើផ្លូវអារម្មណ៍ ប៉ុន្តែរួមភេទ ជាវិធីសាស្ត្រអស្ចារ្យមួយដើម្បីទៅបង្អាក់ផ្លូវអារម្មណ៍ទាំងនេះ។ លើសពីនេះ អ័រម៉ូន Oxytocin ដែលកើនឡើងខ្លាំងពេលយើងឈានដល់ចំណុចកំពូល នឹងជំរុញយើងឲ្យងាកទៅរកអារម្មណ៍ស្រលាញ់ រីករាយ ធ្វើឲ្យកាន់តែស្និទស្នាលជាមួយដៃគូថែមមួយកម្រិត។
៥- មានគុណប្រយោជន៍ច្រើនចំពោះគភ៌ក្នុងផ្ទៃ
រួមភេទពេលពពោះ មិនត្រឹមមិនបង្កការឈឺចាប់ដល់កូនយើងប៉ុណ្ណោះទេ ប៉ុន្តែបែរជាផ្តល់វិជ្ជមានយ៉ាងច្រើនជំនួសមកវិញសម្រាប់កូនយើងក្នុងផ្ទៃ។
ជាក់ស្តែងអារម្មណ៍ស្រស់ស្រាយយើងកាន់តែមានច្រើន មានន័យថា កូនយើងក៏អាចកាត់បន្ថយអ័រម៉ូនស្ត្រេសដូចជាអ័រម៉ូន Cortisol ចេញពីខ្លួនដូចគ្នា ខណៈអ័រម៉ូននេះ វាមានឥទ្ធិពលអវិជ្ជមានទៅលើការលូតលាស់របស់អូនៗ ទាំងមុន និងក្រោយពេលសម្រាល។
រួមភេទពេលពពោះផ្សេងទៀត
- រួមភេទពេលមានផ្ទៃពោះ អាចជាមូលហេតុធ្វើឲ្យរលូតកូនអត់?
- រួមភេទពេលពពោះក្នុងលក្ខខណ្ឌនេះ ម៉ាក់ៗអាចឆ្លងមេរោគរហូតរលាកស្បូន
- រួមភេទពេលពពោះ បើឃើញមានឈាមគួរឲ្យបារម្ភអត់?
- ពិត ឬមិនពិត រួមភេទពេលជិតគ្រប់ខែ ជួយឲ្យសម្រាលកូនលឿន?
- សម្រាលកូនដោយវះកាត់ ពេលណាទើបអាចរួមភេទវិញបាន?
[embed-health-tool-due-date]