ត្រីមាសទី ២

ត្រីមាសទី២ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃ​ត្រីមាសទី ២

ចំណេះដឹងទូទៅ

ត្រីមាសទី ២

ពពោះក៏ត្រូវចេះរៀបចំខ្លួន! ម៉ាក់ៗមកថែសម្រស់តាមក្បួននេះ មុនទៅលេងចូលឆ្នាំ

ចាស់ៗ​បុរាណ​តែង​តែ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ស្លៀក​ពាក់​ឲ្យ​ជិត ឬ​កុំ​ចេះ​តែ​ប្រើ​ផលិតផល​លាប​មុខ លាប​ខ្លួន​ផ្ដេសផ្ដាស ព្រោះ​ខ្លាច​មិន​ល្អ​ដល់​កូន។ ប៉ុន្តែ បើ​ម៉ាក់​ៗ​មិន​ចេះ​ស្លៀក​ពាក់ ឬ​មិន​ហ៊ាន​ប្រើ​ផលិត​ផល​ថែ​សម្រស់​ដូច​ជា ការពារ​ស្បែក​មុខ រាងកាយ ឬ​បង្ការ​សង្វារ​ទេ ម៉ាក់​ៗ​អាច​នឹង​អន់​ចិត្ត​នឹង​ខ្លួន​ឯង​នៅ​ពេល​ក្រោយ​ក៏​ថា​បាន។ តែ​កុំ​បារម្ភ! ខាង​ក្រោម​នេះ ជា​ក្បួន​ថែទាំ​សម្រស់​សម្រាប់​ម៉ាក់ៗ ពិសេស​ក្នុង​ពេល​ជិត​ដើរ​លេង​ចូល​ឆ្នាំ​ថ្មី​នេះ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. កើត​មុន ប្រសិន​បើ​ម៉ាក់ៗ​កើត​មុន​ពេល​ពពោះ ស្បែក​មុខ​មិន​ភ្លឺ​ថ្លា កុំ​ទាន់​បារម្ភ​អី។ ម៉ាក់ៗ​គួរ​ថែ​សម្រស់​ដោយ​លាង​សម្អាត​មុខ​ជាមួយ​ហ្វូម​លាង​មុខ​គ្មាន​ជាតិ​កាត់ ២ដង/ថ្ងៃ។ ពេល​ដុស និង​ជូត​មុខ​ត្រូវ​ធ្វើ​ថ្នម​ៗ ចៀសវាង​កាន់​តែ​ធ្វើ​ឲ្យ​មុន​កាន់​តែ​ឡើង។ កុំ​ព្យាយាម​ញេច​មុន ឬ​កេះ​មុន ហើយ​គួរ​ជ្រើស​រើស​គ្រីម​ផ្ដល់​សំណើម និង​គ្រឿង make up គ្មាន​ជាតិ​ប្រេង។ ២. ធ្វើ​ក្រចក​ដៃ ជើង ការ​ថែ​សម្រស់​ក៏​រាប់​បញ្ចូល​ទាំង​ក្រចក​ដៃ និង​ក្រចក​ជើង​ដែរ ហេតុ​ដូច​នេះ​ម៉ាក់​ៗ​គួរ​តែ​មាន​ស្ក្រាប់​សម្រាប់​ប្រអប់​ដៃ និង​ជើង កាត់​ក្រចក​ទៅ​តាម​ទម្រង់​ដែល​ខ្លួន​ស្រលាញ់ រួច​លាប​ពណ៌​ស្រស់ៗ ដើម្បី​ធ្វើ​សម្រស់​ក៏​ស្អាត អារម្មណ៍​ក៏​ល្អ។ ៣. លេងម៉ូតសក់ ម៉ាក់ៗ​ពពោះ​គួរ​តែ​មាន​ម៉ូត​សក់​ណា​ដែល​ងាយ​ស្រួល​ថែ​ទាំ​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​ក្នុង​មួយ​ថ្ងៃ​សម្រាប់​សិត។ បើ​ចង់​ឲ្យ​សម្រស់​កាន់​តែ​ស្អាត​ប្លែក​ម៉ាក់ៗ​អាច​ប្ដូរ​ពណ៌​សក់ កាត់ ឬ​គាប​សក់ ឬ​មូល​សក់​ឲ្យ​ប្លែក​មុខ​ម្ដង។ ប៉ុន្តែ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា យកល្អ បើ​ដឹង​ថា​ពពោះ […]

ស្វែងរក ត្រីមាសទី ២

ត្រីមាសទី ២

កំពុង​ពពោះ ធ្វើ​រឿងទាំង​នេះ កូនក្នុង​ផ្ទៃនឹង​រីករាយ​​ខ្លាំង សុខភាព​ក៏​ល្អ

អំឡុង​ពេល​កំពុង​ពពោះ​​ ម៉ាក់ៗ និង​បេប៊ី​ក្នុង​ផ្ទៃ​ ប្រៀប​បាន​ជា​មនុស្ស​តែ​​មួយ​ ពុំ​អាច​កាត់​ផ្តាច់​បាន​ទាំង​អារម្មណ៍ ការ​គិត សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​គ្នា ខណៈការ​សិក្សា​​ចិត្ត​សាស្ត្រ​បង្ហាញ​ថា អូនៗអាច​ដឹង​​ពី​​ចិត្ត​គំនិត​ និង​ការ​ប្រព្រឹត្ត​របស់​ម៉ាក់ៗ​​​បាន​ទៀត​ផង។ ចុះ​ស្រីៗនា​យើងកំពុង​ពពោះ មាន​ធ្លាប់​ដឹង​ថា​ អូនៗ​កំពុង​គិតអី ធ្វើ​អី​ខ្លះ​អត់ ​អំឡុង​ពេល​ក្នុង​ផ្ទៃ? “Hello គ្រូពេទ្យ” ប្រាប់​ពេល​នេះ​តែ​ម្តង។ ផ្អែក​លើ​ការ​សិក្សា​ថ្មីចេញ​ផ្សាយ​ដោយ​គេហទំព័រ BrightSide កូននៅ​ក្នុង​ផ្ទៃ​ អាច​​​ទទួល​សញ្ញា​តាម​រយៈ​ចលនា​រាង​កាយ ​ក៏​ដូច​ជា​អារម្មណ៍​​របស់ម៉ាក់ៗ​​ ដូច​នេះយើង​គប្បី​​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា និង​សកម្មភាព​ល្អ​ៗ​​​ ដើម្បី​ឲ្យ​អូនៗ​ទទួលបាន និង​មានអារម្មណ៍​ល្អៗ​ដូច​យើង​ដែរ។ ១- សើច​ តាម​បច្ចេក​វិទ្យា​អេកូ​​បង្ហាញ​ឃើញ​ថា បេប៊ី​ចាប់​ផ្តើម​​ធ្វើ​ចលនា​យ៉ាង​ល្អ​ ​នៅ​ពេល​ម៉ាក់ៗ​សើច​ ​មាន​ន័យ​ថា បើម៉ាក់ៗផ្ទុះសំណើច​ បេប៊ីក្នុង​ផ្ទៃ​ក៏​កាន់​តែ​រំញោចដោយ​ភាព​រីក​រាយ។​ នេះ​ដោយ​សារ​តែ​ទំនាក់​ទំនង​​រវាង​សាច់​ដុំ​ភ្ជាប់​រវាងម៉ាក់ៗ និង​បេប៊ី​។ នៅ​ពេល​សើច អ័រម៉ូន​​ក្តី​សុខ បាន​បញ្ចេញ​ មាន​អត្ថប្រយោជន៍​​​ចំពោះបេប៊ី ហេតុនេះ ត្រូវ​ប្រាកដ​ថា យើង​ខ្លួន​ឯងអាច​បង្កើត​អារម្មណ៍​ល្អ​ៗ ​​តាម​ដែលអាច​ធ្វើ​បាន​។ ២- ​សម្រាក​ អំឡុង​ពេល​សម្រាក​​ក្រោយ​​សកម្មភាព​ប្រចាំ​ថ្ងៃ​ គឺ​ជា​ក្តី​សុខ​​មួយ​ ដោយ​បេប៊ី​​ក្នុង​ផ្ទៃ​អាច​​ចាប់​ផ្តើម​​ប្រលែង​លេង​ដោយ​ក្តី​រីក​រាយ មាន​ន័យ​ថា ជា​ពេល​បេប៊ី​ចាប់​ផ្តើម​រវល់​ម្តង​ ចាប់​ផ្តើម​​លេង​ និង​ទទួល​អារម្មណ៍​ថ្មី​ៗ​។ តែ​​កុំ​បារម្ភ បេប៊ី​ជាធម្មតា​​មិន​​​ប្រលែង​យូរ​ពេក​ទេ ហេតុនេះ​ យើង​នៅតែអាច​សល់​ពេល​សម្រាក​ដដែល។ ៣- ហាត់​ប្រាណ​ គន្លឹះ​​ជ្រើស​យក​លំហាត់​ប្រាណ​ស័ក្តិសម​​ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​​នោះ​ […]


ត្រីមាសទី ២

ស្រីៗពពោះដឹងថា​ មើល​អេកូ​ សំខាន់​ខ្លាំង​ប៉ុនណា​អត់?

ស្រីៗ​គ្នា​យើង​ជា​ធម្មតា​មាន​ផ្ទៃ​ពោះ​ដំបូង តែង​ឮ​គ្នី​គ្នា​ប្រាប់​ ឬ​ដេញ​ឲ្យ​ទៅ​ពិនិត្យ​អេកូ។ ប៉ុន្តែ ហេតុ​ផល​ចាំ​បាច់​នៅ​ពី​ក្រោយ​ការ​ពិនិត្យ​ផ្ទៃ​ពោះ​ដោយ​ឆ្លុះ​អេកូ​ ជាអ្វី​ឲ្យ​​ប្រាកដ​ ប្រហែល​គ្នាយើងអត់​ទាន់​ដឹងនៅឡើយ ក្រៅ​ពី​ចង់​ឃើញ​ការ​វិវត្ត​កូន​ក្នុង​ពោះ​។ បើ​ចឹង​ទុក​ឲ្យ “Hello គ្រូពេទ្យ” ជា​អ្នក​ស្រាយ​ចម្ងល់​នេះ​ចុះ។ ការ​ទាម​ទារ​មើល​អេកូ​ពី​​គ្រូពេទ្យ សំខាន់​បំផុត​គឺ​ចង់​ដឹង​ច្បាស់ សរីរាង្គ​ក្នុង​អាង​ត្រគាក​ស្ត្រី និង​ពេល​មាន​ផ្ទៃ​ពោះ​ ដើម្បី​ដឹង​ពី​ការ​លូត​លាស់​របស់​អូនអូន ក៏​ដូច​ជា ថង់​ទឹក​ភ្លោះ និងសុក ជា​ដើម។ ១- ពេលណាល្អបំផុតដើម្បីមើលអេកូ? ជា​ទូទៅ​ ស្រីៗ​មាន​ផ្ទៃ​ពោះ ចាំ​បាច់​ត្រូវ​មើល​អេកូ​នៅ​សប្ដាហ៍​ទី២០ ឬ​អំឡុង​ខែ​ទី ៤ ព្រោះ​​ជា​ពេលល្អ​បំផុត​ដើម្បី​តាម​ដាន​ការ​លូត​លាស់​អូនអូន និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។ ម្យ៉ាង​ទៀត ​យើង​អាច​ដឹង​ពី​ភេទ​របស់​អូនអូន​ថែម​ទៀត​ផង។ ទោះ​យ៉ាង​ណា ត្រូវ​ចាំ​ថា​អេកូ​សាស្ត្រ​មិន​ប្រាកដ ១០០% នោះ​ទេ ហើយ​ចំណុច​មួយ​ចំនួន​យើង​អាច​ដឹង​ពី​ការ​ពិនិត្យ​អេកូ​មាន​ដូច​ជា៖ - ចំនួន​កូន​ក្នុង​ផ្ទៃ - អាយុ​គភ៌ - ទម្ងន់​ទារក - សុខ​ភាព​ទារក - ទី​តាំង​របស់​សុក - ចំនួន​ទឹក​ភ្លោះ - កំណត់​ទីតាំង​ទារក - ថ្ងៃ​សម្រាល (ប្រ​ហាក់​ប្រ​ហែល)។ ២- ពេលអេកូត្រូវធ្វើម៉េចខ្លះ? គឺ​តម្រូវ​ឲ្យ​យើង​សម្រាក​លើ​គ្រែ បន្ទាប់​មក​គ្រូពេទ្យ​នឹង​លាប​ជែល​ទៅ​លើ​ទីតាំង​ត្រូវ​ពិនិត្យ ​ដើម្បី​ងាយ​ស្រួល​បញ្ជូន​រូបភាព​ទៅ​លើ​អេក្រង់​បាន​ច្បាស់​ល្អ ​ព្រោះ​វា​ទទួល​រូបភាព​ដោយ​ការ​បាញ់​ និង​ទទួល​សូរ​ដែល​មាន​ហ្វ្រេកង់​ទាប​តាម​ក្បាល​សុង​ទៅ​លើ​តំបន់​ដែល​ត្រូវ​ពិនិត្យ ហើយ​អំឡុង​ពេល​នោះ​ យើង​អាច​ដឹង​ពី​សុខភាព​អូនអូន​ រូបរាង​នៅ​លើ​អេក្រង់​ផ្ទាល់​តែម្ដង។ លើស​ពី​នេះ អាច​ផ្តិត​រូបភាព​ចេញ​មក​ក្រៅ​ភ្លាមៗ និង​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន។ ពេល​ខ្លះ​ យើង​អាច​ត្រូវ​ទុក​ទឹក​នោម​សិន ឬ​ទប់​ដង្ហើម​រយៈពេល​ខ្លី​ […]


ត្រីមាសទី ២

សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

ការលូតលាស់គភ៌ឈាន​ទៅ​មុខ ​១សប្តាហ៍​ទៀត​ហើយ ម៉ាក់​ប៉ា​គ្រប់​រូប​ច្បាស់​ជា​ចង់​ដឹង​ថា បេប៊ី​លូត​លាស់​អ្វីខ្លះ? មាន​ទំហំ​ប៉ុនណា​ហើយ? ក្នុង​សប្តាហ៍នេះ​អាអូនរឹត​តែ​ប្លែក មាន​ទំហំ​ប៉ុន​ពោត​មួយ​ផ្លែ ​ប្រវែងប្រមាណ ៣០ សង់ទីម៉ែត្រ និង​ឡើង​ទម្ងន់​ប្រហែល ១១៣ ក្រាម បើ​ធៀប​ទៅ​នឹង​អាទិត្យ​មុន។ ប៊េបី​នៅ​តែ​ទទួល អុកស៊ីសែន​ពីសុក ប៉ុន្តែ​នៅ​ពេល​​សម្រាល សួត​អាអូន​នឹង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដក​យក​អុកស៊ីសែន​វិញ។ កូន​យើង​អាច​ដឹង​ពី​ការ​កម្រើក​​ឡើង​លើ ចុះ​ក្រោម​នៅ​ពេល​ដែល​គេ​អណ្តែតខ្លួន​នៅ​ក្នុង​ទឹក​ភ្លោះ។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? កា​ពិនិត្យ​មើល​ជាតិ​ស្ករ​ត្រូវ​ធ្វើ​នៅ​សប្តាហ៍ទី ២៤-២៨ ដើម្បី​តាម​ដាន​រក​មើល​មានជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។ វា​ជា​ប្រភេទ​មួយ​ក្នុង​ចំណោម​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​កើត​ឡើង​នៅ​ពេល​មាន​ផ្ទៃពោះ​ដែល​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​អាអូន​ដូចជា​ខ្វះ​ជាតិ​ស្ករ​។ ជំងឺនេះ​អាច​បង្កើន​​ភាគរយ​នៃ​ការ​វះកាត់​ដោយ​សារ​តែ​បេប៊ី​ធំ​ពេក។ ក្នុង​អំឡុង​មើល​ជាតិ​ស្ករ យើង​អាច​ពិនិត្យឈាម​បន្ថែម​។ បើ​សិន​ជា​ជាតិ​ស្ករ​ខ្ពស់​ពេក នឹង​ត្រូវ​ធ្វើ​តេស្ត​ផ្សេងៗ​ជាច្រើន​ទៀត។ ជំងឺ​ទឹក​នោម​ផ្អែម​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ជា​ទូទៅ​អាច​គ្រប់​គ្រង​បាន​ដោយការ​កំណត់​ចំណី​អាហារ ហាត់​ប្រាណ​ជា​ប្រចាំ និង​ពេល​ខ្លះ​ទៀត​ដោយ​ប្រើ​ថ្នាំ​ដូចជា​ពពួកអាំងស៊ុយលីន​ជាប្រចាំ។ ចំណុចអីខ្លះគួរបារម្ភ? ពេលខ្លះ​យើង​រមាស់​ពោះ​ម្តងម្កាល​ដោយសារ​តែ​ពោះ​កាន់​តែធំ​ធ្វើ​ឲ្យ​ស្បែក​យារ និង​បាត់បង់​សំណើម​។ ព្យាយាម​កុំ​អេះអី ព្រោះ​វា​ធ្វើ​ឲ្យ​កាន់​តែ​រមាស់ ​រលាកស្បែក។ ការផ្តល់​ជាតិសំណើម​ទៀង​ទាត់​អាច​បាត់​រមាស់​​មួយ​រយៈ​។ ឡេ​បំបាត់​រមាស់​ដូចជា​​ Calamine ឬ ក៏​ប្រើ​ស្រូវ​សាលី​លាយ​ជាមួយ​ទឹកដោះគោ វាអាចជួយ​កាត់​បន្ថយ​រមាស់​បាន​ដែរ។ ក្នុង​ករណី​ការ​រមាស់​នេះ​មិន​មែន​មក​ពី​ស្បែក​ស្ងួត​ ឬ​ឡើង​កន្ទួល​នៅ​ស្បែក​ពោះ​ ប្រញាប់​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​មើល តើ​មក​ពី​អ្វី។ ការជួបជាមួយគ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ? ស្បូន​ចាប់​ផ្តើម​កន្ត្រាក់ ​ត្រៀម​ឈឺ​ពោះ និង​សម្រាល។ កា​រកន្រ្តាក់​ស្បូន​នៅ​ពេល​នេះ​គេ​ហៅ​ថា (Braxton Hicks) វា​មិន​សូវឈឺ និង​មាន​អារម្មណ៍​ដូច​កៀបនៅ​កំពូល​ស្បូន និង ផ្នែក​ខាងក្រោម​នៃ​ពោះ។ ការ​កន្រ្តាក់​បែប​នេះ​ជា​ការ​កន្រ្តាក់​បែប​ឈឺ​ពោះ​សម្រាល​ចោល ដែល​ខុស​ពី​ការ​កន្រ្តាក់​ឈឺ​ពោះ​សម្រាល​ពិត​ប្រាកដ។ ទៅជួប​គ្រូពេទ្យ​ជា​បន្ទាន់ […]


ត្រីមាសទី ២

សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

ការលូតលាស់គភ៌មានដឹង​អត់​អាអូននៅ​សប្តាហ៍ទី ២៥ នេះ​ប្លែក​អ្វី​ខ្លះ? លឿន​មែន​ទែន បេប៊ី​មាន​ទម្ងន់​ប្រហែល​ ៦៨០ ក្រាម ​និងមាន​ប្រវែង​ប្រមាណ ៣៧,៦ សង់ទីម៉ែត្រ។ ពេលនេះ​អាអូន​នឹង​ក្រោក​តែ​មួយភ្លែត​​ប៉ុណ្ណោះ​ហើយ​នឹង​គេង​សឹង​តែ​គ្រប់​ពេល។ ការ​កំរើក​របស់អាអូន​នឹង​ងាយ​ដឹង​នៅ​ពេល​យើងនៅ​ស្ងៀមស្ងាត់​។ ម៉ាក់​ប៉ា​ពិត​ជា​រំភើប ព្រោះ​បេប៊ី​ចាប់​ផ្តើម​វិវត្ត​​កាន់​តែ​ល្អ​ អាច​ស្តាប់​សំឡេង​យើង​កាន់​តែ​ច្បាស់ ដូច្នេះ​ព្យាយាម​និយាយ​ជាមួយ​អាអូន​​កាន់​តែ​ច្រើន កាន់​តែ​ល្អ។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? សប្តាហ៍​នេះ​ម៉ាក់ៗកាន់​តែ​ពិបាក ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ អ័រម៉ូន​ប្រូសេស្តេរ៉ូន​មិន​ត្រឹមធ្វើ​ឲ្យ​ក្រពះ​ទទេ​នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​សន្ទះ​បិទ​បើក​ក្រពះរលា ​នាំឲ្យបិទ​មិន​បាន​ល្អ​ធ្វើ​ឲ្យ​ទឹក​អាស៊ីដ​ច្រាល់​ចេញ​ពី​ក្រពះ​ទៅ​បំពង់​អាហារ ដែល​យើង​គ្រប់​គ្នា​ស្គាល់​ថា​ភើរ ធ្វើឲ្យយើងលែងចង់​ញ៉ាំ​អ្វី​ទៀត។ ឯស្បូនវិញ​កាន់​តែ​ធំ សង្កត់​ទៅលើ​ក្រពះ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​អំឡុង ២ ទៅ ៣ ខែ​ចុង​ក្រោយ​នេះ។ អ្វីដែល​យើង​គួរ​ធ្វើ​នៅ​ពេល​នេះ​ ​ញ៉ាំ​តិចៗ​តែ​ច្រើន​ដង​វិញ និង​ជៀសវាង​អាហារ​ហឹរ និង​ខ្លាញ់។ ចំណុចអីខ្លះគួរបារម្ភ? ការ​អស់​កម្លាំង​ក្នុង​ត្រី​មាស​ទី១​ នឹង​បន្តមក​ដល់​ត្រីមាស​ទី២ ដូច្នេះ​ការ​ផ្តល់​អាហារ​ថាមពល​កាន់​តែ​ច្រើន យើង​​នឹង​មាន​អារម្មណ៍​កាន់​តែប្រសើរ។ ប៉ុន្តែ​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ការ​ពពោះ ស្រីៗ​យើង​ចាប់​ផ្តើម​ធ្ងន់ពោះ ​ចង់​តែ​សម្រាក និងគេង​ទៅ​លើ​សាឡុង​តែ​ប៉ុណ្ណោះ។ ដូចរាល់ដង​ការ​អស់​កម្លាំង​គឺ​ជា​សញ្ញា​ដែល​ត្រូវយក​ចិត្ត​ទុក​ដាក់ ដូច្នេះយើង​គួរ​តែ​ធ្វើ​លំហាត់​ប្រាណ​ណា​ដែល​អាចទៅ​រួច​សម្រាប់​សុខភាព​យើង និង​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជាមួយនឹង​អាហារ​សម្រន់​ដែល​ល្អ​សម្រាប់​សុខភាព។ ការជួបជាមួយគ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ? កង្វល់​របស់​ស្រីៗ​គ្នា​យើង គឺ​ការ​ចេញ​សង្វារ និង​រមាស់​ជុំវិញ​ពោះ។ រមាស់​ភាគច្រើន​ដោយសារ​មាន​សង្វារ​នៅ​លើ​ពោះ ភ្លៅ និង​ដៃ។ មិន​បាច់​ព្រួយ​ខ្លាច​មាន​​ស្នាម​មិន​ស្អាត​នោះ​ទេ បើ​ជួប​បញ្ហា​នេះ​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​លាប​ក្រែម​បំបាត់​សង្វារ ដូចជា​ពពួក Calamine។ តេស្តអីខ្លះចាំបាច់? ការ​ជួប​គ្រូពេទ្យ​ជា​ប្រចាំ​នឹង​ក្លាយ​ជា​ទម្លាប់។ ពេល​ខ្លះ​យើង​អាច​ស្នើ​សុំ​គ្រូពេទ្យ​ពិនិត្យ​នូវ​បញ្ហាមួយចំនួនទោះបី​ជា​ការ​ពិនិត្យ​អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង និង​ទម្លាប់​របស់ពេទ្យក៏ដោយ។ – ថ្លឹង​ទម្ងន់ […]


ត្រីមាសទី ២

សប្តាហ៍ទី ២៣៖ ស្រួលមិនស្រួល អាអូនអាចកើតមុនខែក៏មានដែរ

ការលូតលាស់គភ៌នៅ​ក្នុង​សប្តាហ៍ទី ២២នេះ អាអូន​មាន​ទំហំ​ប៉ុន​ផ្លែស្វាយ​ធំមួយ​ ដែល​មាន​ទម្ងន់​ប្រហែល ៤៥៣ក្រាម និង មាន​ប្រវែង​ប្រមាណ​ជា ២៧,៩ សង់ទីម៉ែត្រ។ ពីពេល​នេះ​ទៅ​អាអូន​មាន​ទម្ងន់​លើស​ពី ៤៥៤ ក្រាម ដូច្នេះហើយ​បើ​សិន​ជា​មាន​កា​សម្រាល​នៅ​ក្នុងសប្តាហ៍​នេះ បេប៊ី​ពិត​ជា​អាច​រស់​បាន​ដោយ​មាន​ការ​ថែទាំ​វេជ្ជសាស្រ្ត ប៉ុន្តែក៏​អាច​មាន​គ្រោះថ្នាក់​ផង​ដែរ។ ទោះ​បី​ជា​ខ្លាញ់​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​នៅ​ក្នុង​ខ្លួន​អាអូន​ក្តី ក៏​ស្បែក​បេប៊ី​នៅ​តែ​យារ និង​ជ្រួញ​ដដែល។ កា​ធ្វើ​ចលនា​សាច់ដុំ​ម្រាមដៃ ម្រាម​ជើង ដៃ និង​ជើង វាជា​កា​រកម្រើ​ប្រចាំ​ថ្ងៃ​របស់​អាអូន ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​បេប៊ី​មាន​កម្លាំង​ជាង​មុន។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ពរពោះ​មិន​មែន​ស្រួល​ទេ កាន់​តែ​ជិត​ដល់​ថ្ងៃ​សម្រាល កាន់​តែ​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់ ណា​ព្រួយ​បារម្ភ ណា​នោម​ញឹក​ញាប់ ឈឺ​ក្រពះ ឈឺ​ជើង ធ្វើឲ្យ​អារម្មណ៍​មិន​ល្អ។ ប៉ុន្តែ​សុខភាព​អាអូន​អាស្រ័យ​ទៅ​លើ​ការ​សម្រាក​បាន​គ្រប់​គ្រាន់  អ៊ីចឹង​​យើង​គួរ​តែ​​ថែទាំ​សុខភាព ដោយ​ការ​ត្រាំ​ទឹក​ក្តៅ ស្តាប់​ភ្លេង អាន​សៀវភៅ ឬ​ញ៉ាំ​តែ​មួយ​ពែង​ដើម្បីឲ្យ​គេង​លក់​ស្រួល។ គ្រូពេទ្យ​ជា​ច្រើន​បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​គេង​ផ្អៀង​ទៅ​ចំហៀង​ជា​ជាង​ការ​គេង​ផ្ងារ ឬ​ផ្កាប់​មុខ ការ​ធ្វើ​ដូចនេះ​​អាច​ធ្វើ​ឲ្យ​ឈាមហូរ​ទៅ​សុក​មិន​ស្ទះ។ មាន​វិធី​មួយ​ទៀត គ្នា​យើង​កុំភ្លេច​សាក​ល្បង​ធ្វើ​ណា ពេល​អារម្មណ៍​មិន​ស្រួល អាច​សាក​ដាក់​ខ្នើយ​នៅ​ចន្លោះ​ជង្គង់​ដើម្បី​បន្ថយ​សម្ពាធ​ទម្ងន់​ខ្លួន​នៅ​ពេល​គេង​ផ្អៀង​មួយចំហៀង។ ចំណុចអីខ្លះគួរបារម្ភ? យើង​អាច​នឹង​ភ្ញាក់​នៅ​ពេល​យប់​ដោយសារ​តែ​រមួល​ក្រពើ។ ជា​ទូទៅ​រមួល​ក្រពើ​កើត​ឡើង​នៅ​ពេល​យប់ ហើយ​ភាគ​ច្រើន​មាន​នៅ​ក្នុង​ខែ​ទី ៦ នៃ​ការ​ពពោះ ហើយ​គ្មាន​នរណាដឹង​មូលហេតុ​ពិត​ប្រាកដ​របស់​វា​ឡើយ។ មិន​បាច់​គិត​ច្រើន​ទេ ទោះ​មូល​ហេតុអ្វី​ក៏​ដោយ យើង​អាច​សាកតិចនិក​ទាំង​នេះ​ដើម្បី​ការពារ និង​កាត់​បន្ថយ​វា៖ – ដាក់​ជើង​ឲ្យ​ត្រង់ បត់​ក​ជើង និង​ម្រាម​យឺតៗ – […]


ត្រីមាសទី ២

សប្តាហ៍ទី ២០៖ បេប៊ីត្រូវការកន្លែងកាន់តែធំ ម៉ាក់អាច​ពិបាកជាងមុនបន្តិច

ការលូតលាស់គភ៌ធ្មេច​បើកៗ ១ សប្តាហ៍​ទៀត​បាត់ ពេល​នេះ​កូន​យើង​មាន​ទំហំប្រហែលប៉ុន​ផ្លែចេក ទម្ងន់​ប្រមាណ ៣១៥ ក្រាម ប្រវែង ​​២៥​ សង់​ទីម៉ែត្រ។ បេប៊ី​ត្រូវ​ការ​កន្លែង​កាន់​ធំ​ បាន​ន័យ​ថាអាអូន​នឹង​សង្កត់​លើ​សួត​ ក្រពះ ប្លោក​នោម និង​តម្រង​នោម​យើង ធ្វើ​ឲ្យ​ម៉ាក់ៗ​ពិបាក​ក្នុង​ខ្លួន​ជាង​មុន​បន្តិច។ អា​អូន​មាន​ស្រទាប់​ក្រមួន​ការពារ ស្បែក​​នឹង​ក្រាស់​ជាង​មុ​ន ហើយ​សក់ និង​ក្រចក​ក៏​ចាប់​ផ្តើម​ដុះ​ដែរ។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? មាឌ​យើង​កាន់​តែ​ម៉ាប់ៗ​ហើយ ព្រោះទម្ងន់​ឡើងជាង ៤​ គីឡូក្រាមឯណោះ។ យើង​អាច​ឡើង​ទម្ងន់​ប្រមាណ​ជា​កន្លះ​គីឡូ​ជា​រៀង​រាល់​សប្តាហ៍​ចាប់​ពី​ពេល​នេះ​ទៅ។ ខ្លួន​យើង​​ត្រូវ​ទទួល​សារជាតិ​ឲ្យ​បានគ្រប់គ្រាន់ ពិសេស​ជាតិរ៉ែ​ដើម្បី​បង្កើត​ជា​គ្រាប់​ឈាម​ក្រហម ​បង្កើន​ចំណុះ​ឈាម​ឲ្យ​ទៅ​ចិញ្ចឹម​កូន និង​សុក។   ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? ការ​ពិនិត្យ​អេកូក្នុង​ត្រី​មាសទី ២ នេះល្អ​បំផុត​​ យើងនឹង​បាន​ដឹង​កាន់​តែច្បាស់​ពី​ការ​លូត​លាស់​របស់​អាអូន តើមាន​សុខ​ភាព​ល្អ​ឬ​យ៉ាង​ណា។ បើ​យើងមាន​ចម្ងល់​ផ្សេងៗ​ពី​ការ​ថត ឬពិនិត្យ​នេះ​ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ យើងគួរដឹងពីតេស្តអីខ្លះ? គ្រូពេទ្យ​នឹង​ពិនិត្យ​អេកូ​ដើម្បី​បង្កើត​ជា​រូបភាព​ឲ្យ​ឃើញ​ពី​ទំហំ ​ទីតាំង​របស់កូន និង​រូប​រាង​ដែល​មិន​ប្រក្រតី​ណាមួយ ដូច​ជា​ឆ្អឹង ឬ​សរីរាង្គ​ផ្សេងទៀត​ក៏​អាច​មើល​ឃើញ​នៅ​ពេល​នេះ​។ ចំពោះ​ម៉ាក់​ប៉ា​ដែល​ចង់​ដឹង​ពី​ភេទ​អាអូន​នោះ ​អាច​មើល​ឃើញ​នៅ​ពេល​នេះ​ដែរ តែ​អាស្រ័យ​នឹង​ទី​តាំង ឬ​ការ​បត់​ខ្លួន​របស់បេប៊ី។ ទង​សុក សុក និង​ទឹក​ភ្លោះ​ក៏​ត្រូវ​ឆែក​នៅ​ពេល​នេះ​ដែរ។   សុខភាព និងសុវត្ថិភាព៣- #ត្រូវដឹងពីអីខ្លះ? ការជ្រើសរើសអាហារ៖ ជា​ការ​ពិត អាហារ​​ធម្មជាតិមិន​មាន​ជាតិ​គីមី ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ក្នុង​រយៈ​ពេល​យូរ។​ សារធាតុ​សម្លាប់​សត្វល្អិត​តែង​តែ​មាន​តិច​តួច​ក្នុង​អាហារ​​ធម្មជាតិ​ដែរ​ ប៉ុន្តែយើង​អាច​កាត់​បន្ថយ​បាន​ដោយ​ការ​លាង​សម្អាត​ […]


ត្រីមាសទី ២

សប្តាហ៍ទី ១៩៖ ម៉ាក់ប៉ាទាយមើល៍ អាអូនមានទំហំប៉ុនណាហើយ?

ការលូតលាស់ទារកបេប៊ីកើនអាយុ ១សប្តាហ៍ ទៀតហើយ ដល់ពេលអាអូនមាន​ស្រទាប់​ក្រមួន​សៗ​ការ​ពារ​ស្បែក។ វា​នឹង​បាត់​ទៅ​វិញ​ពេល​ជិត​កើត ដូច​នេះ​ក្មេង​ដែល​កើត​មិន​គ្រប់​ខែនឹង​មាន​ស្រទាប់​ក្រមួន​ការ​ពារ​ស្បែក​​ពេល​កើត​មក។ ក្នុង​សប្តាហ៍​នេះ​ ស្រទាប់​ខ្លាញ់​ពណ៌ត្នោត​នឹង​មាន​ វារក្សា​កម្តៅ​ឲ្យបេប៊ីនៅ​ពេល​កើត។ អាអូនលូត​លាស់​លឿន​ណាស់ គេ​មាន​ទំហំ​ប្រហែល​ផ្លែ​ប៉េង​ប៉ោះ​ ទម្ងន់​​ប្រហែល ២៤០​ក្រាម និង​មាន​ប្រ​វែង​ប្រមាណ ​១៥ សង់​ទី​ម៉ែត្រ។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? អំឡុង​ពេល​នេះ​យើង​អាចមាន​អារម្មណ៍​ថា​កូន​រើ​ហើយ។ ដំ​បូង​ជា​ការ​ធាក់​តិចៗ​ ដែល​អាច​​ឲ្យច្រឡំ​ថា​ជាការ​កូរ​ពោះ ឬដើរ​ខ្យល់​។ តែក្រោយមក​​យើង​នឹងដឹងថា អាអូនធាក់​ម្តង​ហើយ​ម្តង​ទៀត។ បើ​សិន​ជា​ការ​រើ​របស់​អាអូនថយ​ចុះយើង​គួរ​តែ​ប្រញាប់ទៅ​ជួបពេទ្យភ្លាម។ យើងគួរបារម្ភពីអី? ​គ្មាន​ភស្តុ​តាង​វិទ្យាសាស្រ្ត​ណា​ថា​ការ​មាន​ផ្ទៃ​ពោះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​ម្តាយទេ។ ស្រីៗ​យើង​ខ្លះ​បារម្ភ​ពី​ការ​ប្រែ​ប្រួល​ពេល​មាន​ផ្ទៃ​​ពោះ​ពេក​ហើយនិយាយថាការ​ពពោះធ្វើ​​ឲ្យប៉ះ​ពាល់​ដល់​ការ​ចង​ចាំ​របស់​ខ្លួន។ វា​កម្រ​មាន​ណាស់ តែ​វា​អាច​ជា​រឿង​ធម្មតាដែល​មាន​ការ​ប្រែ​ប្រួល​ផ្លូវ​កាយ និង​ចិត្ត។ យើង​គួរ​សម្រប​ខ្លួន​នឹង​ការ​ប្រែ​ប្រួល​នេះហើយ​គិត​​អ្វី​ដែល​ល្អៗ ​ដូច​ជា​ពេល​ដ៏​រីករាយ​ដែល​កូន​កើត​មក​ ទើបធ្វើឲ្យផ្លូវ​ចិត្តយើង​ធូរ​ស្រាល។ ការជួបជាមួយគ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ?  យើង​អាច​នឹ​ងជួបបញ្ហាខ្លះៗដូចជា អាអូន​រើខ្លាំង​ហើយ​ញឹកញាប់​ ឯ​ស្អែក​ឡើង​បែរ​ជា​ស្ងាត់​ឈឹង។ វាជា​រឿង​ធម្មតា​ទេ ព្រោះ​ក្នុង​ដំណាក់​កាល​នេះ​ការ​បំរះ​របស់​បេប៊ី​​មិនទៀង​ទាត់​ឡើយ។ តែចាប់​ពី​​សប្តាហ៍ទី ២៨​ទៅ កូន​យើងនឹង​មាន​ចលនា​ទៀងទាត់ ហើយ​ក៏​ជា​ពេល​ដែល​យើង​គួរ​តាម​ដាន​ចលនា​កូន​ឲ្យ​បានជាប់​ដែរ។ បើ​សិនជា​យើង​​មានអារម្មណ៍​ថា​កូនមិន​រើ​ច្រើន​ថ្ងៃ​ ​អាច​សាក​រំញោច​​ដោយ​ញ៉ាំ​ទឹក​ដោះ​គោ ឬ​ទឹក​ក្រូច​ ហើយ​គេង​ប្រហែល ២ ម៉ោង​ នោះ​អាអូន​អាច​នឹង​រើ​រដូចដើម​វិញ។ តែបើ​មិន​បាន​ផល​ទេ​យើងអាច​សាក​ម្តង​ទៀត។ បេប៊ីខ្លះ​អត់​ធ្វើ​ចលនា​រហូត​ ៣ទៅ ៤ថ្ងៃ​ឯណោះក៏​មាន​ដែរ។ បើយើងនៅ​តែ​ព្រួយ​​ពី​បញ្ហា​នេះ​ទៀត សូម​ទៅ​ជួប​គ្រូពេទ្យ។ យើងគួរដឹងពីតេស្តអ្វីខ្លះ? គ្រូ​ពេទ្យ​អាច​នឹង​ណែ​នាំ​ឲ្យយើង​ពិនិត្យ​ដោយ​ចោះបូម​ទឹក​ភ្លោះ។ វា​ជា​ការធ្វើតេស្ត​ក្នុង​ករណី​ពិសេស មិន​មែន​សម្រាប់​គ្រប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទេ។ តេស្ត​នេះ​អាច​ឲ្យ​យើង​ដឹង​ពី​បញ្ហា​សេនេទិច​របស់​ក្មេង​ ដូច​ជា​ជំងឺ​ […]


ត្រីមាសទី ២

សប្តាហ៍ទី ១៨៖ អាអូនរើផង ធាក់ផង សំខាន់ស្តាប់ឮ​យើង​និយាយ​ទៀត

ការលូតលាស់គភ៌ពពោះ ​១៨​ សប្តាហ៍​ហើយ! កូន​យើង​មាន​ទំហំ​ប៉ុន​ផ្លែម្ទេស​ប្លោក ទម្ងន់​ប្រមាណ ២០០ ក្រាម ប្រវែង​ប្រហែល​ ១៤ សង់​ទីម៉ែត្រ។ អាអូន​ផ្ដើម​ចេះ​រើ​ គេ​អាច​ប្រែ​ខ្លួន រមួល​ខ្លួន និង​ធាក់​បាន។ ម៉ាក់អាច​ដឹង​ថា​កូន​ស្ងាប និង​​ត្អើក។ ត្រចៀក​អាអូន​​កំពុង​លូតលាស់ អាច​ស្ដាប់​ឮ​យើង​និយាយ​ទៀត។ វា​ជា​ពេល​ល្អ​ដែល​យើង​គួរ​និយាយ​ទៅ​​កូន​ដែល​អាច​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ល្អ។ ភ្នែក​អា​អូន​ក៏​វិវត្ត​ដែរ​ ភ្នែក​ទាំង​ពីរ​រត់​មក​មុខ​ ​លែង​នៅ​ខាងៗ​ដូច​មុន​ហើយ ឯ​ស្រទាប់​រ៉េទីន​ក៏​អាច​ទទួល​ពន្លឺ​បាន​ ​បើ​សិន​ជា​យើងបញ្ចាំង​ភ្លើង​ទៅ​ក្នុង​ពោះ​។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? ការឈឺ​ចង្កេះអាច​នឹង​ធ្ងន់​ធ្ងរ​ជាង​មុន តែ​មិន​អី​ទេព្រោះ​វា​ជា​រឿង​ធម្មតា​នៅ​ពេល​មាន​ផ្ទៃ​ពោះ។ ពេល​ពោះកាន់​តែ​ធំ​ ចង្កេះកាន់​តែ​ឈឺ ដោយ​សារ​ចំណុច​​កណ្តាល​នៃ​ទម្ងន់​ខ្លួន​យើង​ផ្លាស់​ប្តូរ ធ្វើ​ឲ្យ​ចង្កេះ​ទ្រ​ទម្ងន់​កាន់​តែ​ខ្លាំង។ មូល​ហេតុ​មួយ​ទៀត​នោះ​គឺ​អ័រម៉ូន​ទៅ​ធ្វើ​ឲ្យ​ឆ្អឹង​អាង​ត្រគាក​រីក​ធំ ​សរសៃ​ពួរ​ធូរ​ជាង​មុន។ ទាំង​នេះជាជំនួយខ្លះ កុំឲ្យឈឺចង្កេះខ្លាំង៖ -មិនគួរ​អង្គុយ​យូរ​ជាង​ ១​ម៉ោង៖ យើងគួរ​ងើប​ដើរ​ចុះ​ឡើង​ឲ្យ​សាច់​ដុំ​ និងសន្លាក់​បាន​ធ្វើ​ការ ដើម្បី​ឲ្យ​​ឈាម​រត់​បានល្អ។ ​បើ​ការងារ​យើង​តម្រូវឲ្យ​អង្គុយ ត្រូវ​អង្គុយ​ងើបៗ ដោយ​តោង​កៅអី​ដើម្បី​បន្ថយ​សម្ពាធ​នៅ​ចង្កេះ។ -មិនគួរ​ឈរ​យូរ​ពេក៖ តែ​បើ​យើង​ត្រូវ​ឈរ​ចម្អិន ឬអ្វីផ្សេង​នោះ គួរ​ឈរ​លើ​កម្រាល​ដែល​ក្រាស់​ដើម្បី​បន្ថយ​សម្ពាធ​នៅ​ខ្លួន​ និង​ចង្កេះ។ -មិនគួរ​លើក​របស់​ធ្ងន់៖ តែបើចាំបាច់ ត្រូ​វ​លើកយឺត​ដោយ​ប្រើ​កម្លាំង​ជើង​​។ បើ​ថង់​អីវ៉ាន់​យើងធ្ងន់​ គួរ​រំលែក​ជា២ស្មើគ្នា​ យួរដោយ​ដៃ​សង​ខាង។ យើងគួរបារម្ភពីអីខ្លះ? ពេល​ខ្លះ​ការ​ឃ្លាន​ពេល​មាន​ផ្ទៃ​ពោះ ធ្វើឲ្យ​យើង​ចង់​ញ៉ាំ​របស់​ហឹរ និង​ក្តៅ​ដែល​អាច​ឲ្យ​ប្រឈម​នឹង​ការ​ក្រហាយ​ទ្រូង​កាន់​តែ​ខ្ពស់។ ដូច្នេះប្រសិនបើ​ក្រពះ​មិនសូវល្អ គួរគិតឡើងវិញ កុំចេះ​តែ​ញ៉ាំ​តាម​ចិត្ត​ចង់។​ ពេល​ពពោះ​អ័រ​ម៉ូន​​ប្រែ​ប្រួល​ ការ​កន្រា្តក់​សាច់​ដុំ​នៅ​ក្រពះ […]


ត្រីមាសទី ២

សប្តាហ៍ទី ១៧៖ ចង្វាក់បេះដូងបេប៊ីលោតញាប់​ជាង​យើង ២ដង ​តែ​មិន​បាច់​ព្រួយទេ

ការលូតលាស់គភ៌បេប៊ីលូត​លាស់​លឿនណាស់ ហើយ​ដល់​ពេល​នេះគេ​មាន​ទំហំ​​ប៉ុន​ផ្លែ​ប៉ិកួរៈ ទម្ងន់​ប្រមាណ ​១៥០​ក្រាម និង​មាន​ប្រ​វែង ​​១២ ​សង់​ទី​ម៉ែត្រ​។ ខ្លាញ់​ចាប់​ផ្តើម​មាន​ ហើយវា​នឹង​បន្ត​រហូត​ដល់​ប្រមាណ ២​/៣ នៃ​ទម្ងន់ខ្លួនអាអូនពេល​កើត។ វា​មាន​សារសំខាន់​ក្នុង​ការ​រក្សា​កម្តៅ​ខ្លួន​កូន។ ចំណែក​បេះដូង​បេប៊ី​លោត​ក្នុង​ល្បឿន​ពី ១៤០ ទៅ ១៥០ ដង​/១​នាទី ដោយ​ទៀង​ទាត់ លឿន​ជាង​បេះ​ដូង​យើង​ប្រ​ហែល ​២ ដង។ នេះ​មាន​ន័យ​ថាកូន​យើងខ្លាំង​ក្លាហើយ​ត្រូវការ​ថាម​ពល និង​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​មុន។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? ដើម​ទ្រូង​នឹង​ធំ​ជាង​មុន​ ​មាន​អារម្មណ៍​ថា​មិន​សូវ​ស្រួលនោះទេ ព្រោះ​អ័រ​ម៉ូន​យើងនឹង​ធ្វើ​ឲ្យ​ឈាម​រត់ទៅ​​ទ្រូង​កាន់តែច្រើន ​ដើម្បី​ត្រៀម​ផលិត​ទឹក​ដោះ។ វា​អាច​ធ្វើ​ឲ្យ​សរសៃ​វ៉ែន​ឡើង​មក​កាន់​តែ​ច្បាស់ និងទំហំ​ដោះ​ធំជាង​មុន។ យើងគួរ​ទិញ​អាវ​ក្នុង​ដែល​មានទំហំធំត្រូវនឹងដើមទ្រូង។ បេប៊ី​កាន់​តែ​ធំ ម៉ាក់ៗ​ក៏​ញ៉ាំ​ច្រើន​ជាង​មុន ឯ​ការ​ចាញ់​អាអូន​អាច​បាត់​ទៅ​វិញ​ហើយ។ បែប​នេះ​ម៉ាក់​ច្បាស់​ជា​សប្បាយចិត្ត ព្រោះ​អាច​ញ៉ាំ​បាន​តាម​ការ​ចង់ តែ​មិន​ត្រូវច្រើន​ហួស​ហេតុ​ពេក​ទេ ហើយ​ត្រូវ​ជៀស​វាង​អាហារ​ដែល​មាន​ខ្លាញ់ និង​ស្ករ​ច្រើន​។ ​ យើងបារម្ភពីអីខ្លះ? យើងអាច​នឹង​ខ្វាយ​ខ្វល់​ពីការ​ឡើង​កម្តៅ ឬ​បែក​ញើស​ញឹកញាប់ តែ​វា​មិន​មែន​ជា​បញ្ហា​ទេ គ្រាន់តែស្លៀក​ពាក់​ស្តើង និង​រលុង​ ងូត​ទឹក​ទៅ​រាង​កាយ​ត្រជាក់​វិញ​ហើយ។ ការ​ឡើង​កម្តៅ និង​ក្រហម​ស្បែកដោយ​សារ​ចំណុះ និង​ល្បឿន​ឈាម​យើងច្រើន​ជាងមុន។ ពេល​ដែលខ្លួន​​យើង​ក្តៅ​ កូន​ក្នុង​ពោះ​​ក៏​អាច​ទទួល​កម្តៅ​នេះ​ដែរ ។ ការ​បែក​ញើស​ច្រើន​អាច​ធ្វើ​ឲ្យបាត់​បង់​ជាតិ​ទឹក​ ដូច​នេះ​គួរ​ញ៉ាំទឹក​ឲ្យ​បាន​ច្រើន។ ការជួបជាមួយគ្រូពេទ្យ ៣- ប្រាប់អីខ្លះទៅពេទ្យ? ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា​វិល​មុខ​ភ្លាម តែ​កុំ​បារម្ភអី​មិន​មែន​ជា​រឿង​គ្រោះ​ថ្នាក់​នោះទេ ជា​ញឹក​ញាប់​អាការៈ​នេះ​កើត​មាន​ចំពោះ​ស្រី្ត​មាន​ផ្ទៃ​ពោះ។ ពេល​​វិលមុខ​ យើង​គួរ​គេង​ផ្អៀង​ទៅ​ឆ្វេង ហើយ​លើក​ជើង​ឲ្យ​ខ្ពស់ជាង​ក្បាល […]


ត្រីមាសទី ២

សប្តាហ៍ទី ២២៖ ដល់ពេលគួរឲ្យស្រឡាញ់ល្មម បេប៊ីមានរាងដូចក្មេងទើបកើតចឹង

ការលូតលាស់គភ៌អាអូន​មាន​ទំហំ​ប៉ុន​ផ្លែ​ល្ពៅខ្ចី មាន​ប្រវែង​ពី​ក្បាល​ដល់​ចុង​ជើង​ប្រហែល ២៧,៩ សង់ទីម៉ែត្រ  និង​មាន​ទម្ងន់​ប្រហែល ៤៥៣ ក្រាម។ បេប៊ី​ដូច​​ក្មេងដែលទើបនឹង​កើត​បន្តិច​ម្តងៗ​ហើយ ​ដោយ​បបូរ​មាត់ ត្របក​ភ្នែក និង​រោម​ភ្នែក​លេច​ចេញ​កាន់​តែ​ច្បាស់។ ក្នុង​ពេល​នេះ​ញាណ​របស់អាអូន​មាន​ការ​លូត​លាស់​ជា​រៀង​រាល់ថ្ងៃ គ្រប់​រសជាតិ​តូចៗ​បាន​ចាប់​ផ្តើម​វិវត្ត​នៅ​លើ​អណ្តាត។ ប្រព័ន្ធ​បន្តពូជ​របស់​បេប៊ី​ក៏​ចាប់​ផ្តើម​លូត​លាស់។ ចំពោះ​ក្មេង​ប្រុស ពងស្វាស បាន​រំកិល​ចុះ​ក្រោម​ពី​ក្នុង​ពោះ ចំណែក​ឯ​ក្មេង​ស្រី ស្បូន និង​ក្រពេញ​អូវែ បាន​ចូល​ទៅ​កន្លែង​របស់វា​​ ហើយ​ទ្វារមាស​ក៏​ចាប់​ផ្តើម​លូត​លាស់។ បម្រែបម្រួលរាងកាយ១- រាងកាយើងប្រែប្រួលអីខ្លះ? អំឡុង​ពេល​នេះ​យើង​សម្គាល់​ឃើញ​ថា ស្បូន​កន្រ្តាក់​ខុស​ពី​ធម្មតា​ម្តង​ម្កាល ដោយ​គ្មាន​ការ​ឈឺ​ចាប់ ដែល​គេ​ហៅ​ថា Braxton Hick។ យើង​នឹង​ដឹង​ពី​ការ​កន្ត្រាក់ដោយ​ក្បាល​ពោះ​​ឡើង​រឹង។ កុំ​បារម្ភ​ការ​កន្រ្តាក់​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​កូន​នោះ​ទេ។ ប៉ុន្តែ​បើ​មាន​ការ​កន្រ្តាក់​ខ្លាំង​ខុស​ពី​ធម្មតា ឈឺ​ចាប់ និង​ញឹក​ញាប់​នោះ ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់​ព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ការ​សម្រាល​អាអូន​មុន​ខែ។ ចំណុចអីខ្លះគួរបារម្ភ? ពោះ​កាន់​តែ​ធំ ចំណែក​ជើង​វិញ​ដូច​ទើសៗ។ ការ​ដែល​មាន​អារម្មណ៍​ទើសៗ​ដោយ​សារ​តែ​សន្លាក់​ចាប់​ផ្តើម​ទន់ សរសៃ​ចង​ចាប់​ផ្តើម​យឺត ឬ​ចាល់ទឹក​សន្លាក់។ កត្តា​ទាំង​នេះ​នឹង​ជួយ​ឲ្យ​យើង​ទប់​លំនឹង​បាន​ល្អ​ពេល​ពោះ​កាន់​តែ​ធំ។ ការជួបជាមួយគ្រូពេទ្យ២- #ប្រាប់អីខ្លះទៅពេទ្យ? សប្តាហ៍នេះ​យើង​ឃើញ​មាន​ឈាម​រាវ​ចេញ​បន្ទាត់​ពណ៌​ក្រហម ឬ​ផ្កា​ឈូក​នៅ​ជាប់​នឹង​ខោ​ក្នុង​ នេះ​បណ្តាល​មក​ពី​ក​ស្បូន​ចាប់​ផ្តើម​សង់ស៊ី​ប ឬ​ក៏​ពេល​ខ្លះ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​នោះ​ទេ។ យើង​គួរ​ប្រាប់​ពេទ្យ​ពី​ការ​ធ្លាក់​ឈាម ឬ​មាន​ដាន​ឈាម​ដែល​អាច​ជា​សញ្ញា​គ្រោះ​ថ្នាក់​កើត​មាន​ឡើង។ បើសិន​មាន​ការ​ធ្លាក់​ឈាម​ច្រើន ឬ​ក៏​ដាន​ឈាម​មាន​ការ​ឈឺ​ចាប់ ឬ​មិន​ស្រួល​ខ្លួន​នោះ​ប្រញាប់​​ប្រាប់​ទៅពេទ្យ​ភ្លាម ដើម្បី​អេកូ​រក​មើល​មូលហេតុ​ច្បាស់​លាស់។ តេស្តអីខ្លះយើងគួរដឹង? យើង​អាច​ស្នើ​សុំ​គ្រូពេទ្យ​ពិនិត្យ​នូវ​ចំណុច​ខាង​ក្រោម​នេះ ទោះ​បី​ជា​ការ​ពិនិត្យ​អា្រស័យ​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង និង​ទម្លាប់​របស់​គ្រូពេទ្យ​ក៏​ដោយ។ – ថ្លឹង​ទម្ងន់ វាស់​សម្ពាធ​ឈាម –  ពិនិត្យ​ទឹកនោម​រក​មើលស្ករ និង​ប្រូតេអ៊ីន – ពិនិត្យ​ចង្វាក់​បេះដូង​កូន – […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស