backup og meta

ម៉ាក់ៗពពោះចូលចិត្តញ៉ាំមី អាចប៉ះពាល់ដល់កូនក្នុងផ្ទៃដែរអត់?

ម៉ាក់ៗពពោះចូលចិត្តញ៉ាំមី អាចប៉ះពាល់ដល់កូនក្នុងផ្ទៃដែរអត់?

មី ជា​អាហារ​​វេច​ខ្ចប់​ស្រាប់ ដោយ​គ្រាន់តែ​ចាក់​ទឹក​ក្ដៅ​ទៅ​អាច​ញ៉ាំ​បាន ហើយ​វា​មាន​ភាព​ពេញ​និយម​ខ្លាំង​សម្រាប់​មនុស្ស​គ្រប់​វ័យ តែ​ការ​ញ៉ាំ​មី​ញឹកញាប់​ក៏​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ចំពោះ​សុខភាព​យើង​ដែរ។

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​មី​រៀងរាល់​ថ្ងៃ គឺ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ឡើង​គីឡូ​ផង​ដែរ នេះ​សម្រាប់​មនុស្ស​សាមញ្ញ តែ​សម្រាប់​ស្ត្រី​ដែល​កំពុង​តែ​ពពោះ​វិញ​រឹតតែ​ប៉ះពាល់​ខ្លាំង​ទាំង​ខ្លួន និង​កូន​ក្នុង​ពោះ​ដែល​ត្រូវការ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ពី​អាហារ​សម្បូរ​បែប​ទាំង​សាច់ បន្លែ។

ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់!

ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន!

ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ!

ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)!

ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក!

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បន្ថែម​ទៀត​ថា មី​ជា​ប្រភេទ​អាហារ​បែប​វេច​ខ្ចប់​ដែល​មាន​សារធាតុ​គីមី​ច្រើន ព្រោះ​តែ​គេ​ប្រើ​សារធាតុ Wax ដើម្បី​កុំឲ្យ​ស្អិត​ជាប់​គ្នា និង​រក្សា​ទុក​បាន​យូរ ថែម​ទាំង​មាន​គ្រឿង​ទេស​ដែល​យើង​មិន​ដឹង​ពី​គុណភាព​របស់​វា​ទៀត​ផង។ មី​ក៏​ជា​អាហារ​សម្បូរ​ជាតិ​ម្សៅ​ច្រើន គ្មាន​ជីវជាតិ ហើយ​គ្មាន​ជាតិ​​កាកសរសៃ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ឆាប់​ឆ្អែត តែ​មិន​សូវ​មាន​ជីវជាតិ។

ញ៉ាំមី

លោក​បន្ត​ទៀត​ថា ទារក​ក្នុង​ផ្ទៃ​ត្រូវការ​ជីវជាតិ​សម្បូរ​បែប​ដែល​បាន​មកពី​អាហារ បន្លែ ផ្លែឈើ​ស្រស់​ៗ សម្បូរ​សារធាតុ​ចិញ្ចឹម ជួយ​ទ្រទ្រង់​ការ​លូតលាស់ ដែល​នៅ​ក្នុង​មី​គ្មាន​ឡើយ។ សម្រាប់​ម៉ាក់​ៗ​ដែល​ចាញ់ ហើយ​ចង់​ពិតជា​ពិបាក​ក្នុង​ការ​ហាមឃាត់​ចិត្ត​ណាស់ តែ​ដើម្បី​កូន​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​បន្ថែម​ជាមួយ​អាហារ​ដទៃ​ទៀត​មាន​ជាតិ​សាច់ បន្លែ​ដែល​ចម្អិន​ភ្លាម​ៗ មិនមែន​ជា​អាហារ​វេច​ខ្ចប់​យូរ។

នៅ​ពេល​ញ៉ាំ​មី​រាល់ថ្ងៃ​ពេក​ទៅ​គភ៌​មិន​ឡើង​គីឡូ ហើយ​អាច​ប្រឈម​នឹង​ការ​បញ្ហា​កូន​មិន​គ្រប់​គីឡូ ពេល​សម្រាល ដោយសារ​តែ​កូន​បឺតស្រូប​តែ​ជាតិ​មី​នោះ​ពី​យើង។ មួយ​វិញ​ទៀត​ក្រោយ​ញ៉ាំ​មី​ហើយ​ធ្វើឲ្យ​ក្ដៅ​ក្នុង​ពោះ និង​ស្រេក​ទឹក​ខ្លាំង។

[embed-health-tool-pregnancy-weight-gain]

គុណ​វិបត្តិ​នៃ​ជាតិ Wax គឺជា​ក្រមួន ពេល​ញ៉ាំ​មី​ច្រើន​ទៅ ក្រមួន​នោះ​ក៏​ទៅ​តោង​ជញ្ជាំង​ពោះវៀន ធ្វើឲ្យ​ជញ្ជាំង​ពោះវៀន​ពិបាក​រំលាយ ពិបាក​ធ្វើ​ចលនា នាំឲ្យ​អាហារ​ស្ទះ​យូរ​ក្នុង​ពោះ និង​បណ្ដាល​ទៅ​ជា​ហើម​ពោះ រលាក​ពោះវៀន។ ការ​រលាក​រ៉ាំរ៉ៃ​នេះ​យូរ​ទៅ​ទើប​បង្ក​ទៅ​ជា​មហារីក ហើយ​ពេល​នៅ​ក្មេង​មិន​ទាន់​មើល​ដឹង​ឡើយ ភាគច្រើន​ពិនិត្យ​ឃើញ​នៅ​ពេល​វ័យ​កាន់​តែ​ចាស់។

ចំណុចសំខាន់

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បន្ថែម​ទៀត​ថា មី​ជា​ប្រភេទ​អាហារ​បែប​វេច​ខ្ចប់​ដែល​មាន​សារធាតុ​គីមី​ច្រើន ព្រោះ​តែ​គេ​ប្រើ​សារធាតុ Wax ដើម្បី​កុំឲ្យ​ស្អិត​ជាប់​គ្នា និង​រក្សា​ទុក​បាន​យូរ ថែម​ទាំង​មាន​គ្រឿង​ទេស​ដែល​យើង​មិន​ដឹង​ពី​គុណភាព​របស់​វា​ទៀត​ផង។ មី​ក៏​ជា​អាហារ​សម្បូរ​ជាតិ​ម្សៅ​ច្រើន គ្មាន​ជីវជាតិ ហើយ​គ្មាន​ជាតិ​​កាកសរសៃ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ឆាប់​ឆ្អែត តែ​មិន​សូវ​មាន​ជីវជាតិ។
លោក​បន្ត​ទៀត​ថា ទារក​ក្នុង​ផ្ទៃ​ត្រូវការ​ជីវជាតិ​សម្បូរ​បែប​ដែល​បាន​មកពី​អាហារ បន្លែ ផ្លែឈើ​ស្រស់​ៗ សម្បូរ​សារធាតុ​ចិញ្ចឹម ជួយ​ទ្រទ្រង់​ការ​លូតលាស់ ដែល​នៅ​ក្នុង​មី​គ្មាន​ឡើយ។ សម្រាប់​ម៉ាក់​ៗ​ដែល​ចាញ់ ហើយ​ចង់​ពិតជា​ពិបាក​ក្នុង​ការ​ហាមឃាត់​ចិត្ត​ណាស់ តែ​ដើម្បី​កូន​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​បន្ថែម​ជាមួយ​អាហារ​ដទៃ​ទៀត​មាន​ជាតិ​សាច់ បន្លែ​ដែល​ចម្អិន​ភ្លាម​ៗ មិនមែន​ជា​អាហារ​វេច​ខ្ចប់​យូរ។
នៅ​ពេល​ញ៉ាំ​មី​រាល់ថ្ងៃ​ពេក​ទៅ​គភ៌​មិន​ឡើង​គីឡូ ហើយ​អាច​ប្រឈម​នឹង​ការ​បញ្ហា​កូន​មិន​គ្រប់​គីឡូ ពេល​សម្រាល ដោយសារ​តែ​កូន​បឺតស្រូប​តែ​ជាតិ​មី​នោះ​ពី​យើង។ មួយ​វិញ​ទៀត​ក្រោយ​ញ៉ាំ​មី​ហើយ​ធ្វើឲ្យ​ក្ដៅ​ក្នុង​ពោះ និង​ស្រេក​ទឹក​ខ្លាំង។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is it safe to eat instant noodles during pregnancy?

https://www.babycenter.in/pregnancy/nutrition-and-weight-gain/is-it-safe-to-eat-instant-noodles-during-pregnancy_1026400

Food & nutrition in pregnancy

https://www.thewomens.org.au/health-information/pregnancy-and-birth/a-healthy-pregnancy/food-nutrition-in-pregnancy

Nutrition for Pregnancy

https://www.nutrition.org.uk/nutrition-for/pregnancy/

កំណែ​ប្រែបច្ចុប្បន្ន

21/02/2025

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អណ្ដាតលែងដឹងរសជាតិ ត្រចៀក​ស្ដាប់​មិន​សូវ​បាន អាចមកពីកង្វះវីតាមីន B12

ម៉ាក់ៗថ្មីថ្មោងគួរដឹង អាហារ ៦ ប្រភេទនេះ មិនគួរ​ឲ្យ​កូន​អាយុក្រោម​ ១ ​ឆ្នាំញ៉ាំឡើយ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Yesterday

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម