អាការៈចាញ់កូនអាចកើតឡើងលើម៉ាក់ៗពពោះប្រហែល ៨០% នៅត្រីមាសទី ១ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ញុំាអ្វីមិនចូល ឬមិនស្រួលក្នុងខ្លួន។ ទន្ទឹមនឹងនោះ ម៉ាក់ៗមួយចំនួនអាចចាញ់កូនខ្លាំង រហូតដល់ក្អួតច្រើនដងក្នុងមួយថ្ងៃៗ និងធ្វើឱ្យស្រក់ទម្ងន់ខ្លាំងជាដើម។ ហេតុអ្វីបានជាម៉ាក់ៗមួយចំនួនចាញ់កូនខ្លាំង? ការចាញ់កូនខ្លាំងអាចបង្កគ្រោះថ្នាក់អត់? ហើយចាញ់ដល់កម្រិតណាទើបគួរញុំាថ្នាំបំបាត់ចាញ់?
ជាទូទៅអាការៈចាញ់កូនអាចបាត់ទៅវិញត្រឹមផុតត្រីមាសទី ១ តែបើម៉ាក់ៗចាញ់ខ្លាំង ម៉ាក់ៗអាចចាញ់រហូតដល់ត្រីមាសទី ២ ឬទី ៣។
១. មូលហេតុម៉ាក់ៗចាញ់កូនខ្លាំង
មូលហេតុបង្កឱ្យម៉ាក់ៗចាញ់កូនខ្លំាងអាចមកពី៖
- ការកើនឡើងខ្ពស់នៃកម្រិតអ័រម៉ូន HCG ក្នុងអំឡុងពេលពពោះ
- កត្តាដំណពូជ
- ការពពោះកូនភ្លោះចាប់ពី ២ ឡើងទៅ
- ការមានប្រវត្តិធ្លាប់ចាញ់កូនខ្លំាង
- ការមានជំងឺឈឺក្បាលប្រកាំងដោយមានចង្អោរ ឬក្អួត
[embed-health-tool-due-date]
២. អាការៈចាញ់កូនខ្លាំង
បើម៉ាក់ៗចាញ់កូនខ្លាំង ម៉ាក់ៗអាចមានអាការៈដូចខាងក្រោម៖
- ចង្អោរពេញមួយថ្ងៃដែលធ្វើឱ្យមិនអាចញ៉ាំអាហារ ឬទឹកបាន
- ក្អួត ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ (ញុំាហើយក្អួតមកវិញទាំងអស់)
- ក្អួតចេញពណ៌ត្នោត ឬមានលាយឈាម
- ស្រកទម្ងន់ខ្លាំង
- វិលមុខ ឬរកកល់សន្លប់ពេលក្រោកឈរ
- នោមតិចជាងធម្មតាដែលធ្វើឱ្យទឹកនោមមានពណ៌ក្រម៉ៅ
- ចង្វាក់បេះដូងលោតលឿន
- ឈឺក្បាលច្រើនដង
- មានក្លិនមាត់ ឬក្លិនខ្លួន
- អស់កម្លាំងខ្លាំង
- ច្របូកច្របល់
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. ផលប៉ះពាល់
អាការៈចាញ់កូនខ្លាំងអាចបណ្តាលឱ្យម៉ាក់ៗ និងកូនក្នុងផ្ទៃមានផលប៉ះពាល់ដូចជា៖
- បណ្តាលឱ្យម៉ាក់ៗខ្វះជាតិទឹក និងបាត់បង់អេឡិចត្រូលីត ព្រោះក្អួតច្រើន ហើយបើធ្ងន់ធ្ងរអាចត្រូវព្យួរសេរ៉ូម
- ប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃព្រោះម៉ាក់ៗញុំាអ្វីមិនចូល
បើម៉ាក់ៗមានអាការៈចាញ់កូនខ្លាំងដូចបានរៀបរាប់ខាងលើ ឬមានអាការៈបន្ថែមដូចជា ក្តៅខ្លួន ឬឈឺពោះ ម៉ាក់ៗត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីគ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំបំបាត់ចាញ់ឱ្យម៉ាក់ៗ។
អត្ថបទគួរអាន៖
- ចាញ់កូន ល្អ ឬអាក្រក់? ដោយសារហេតុផលអ្វីខ្លះ?
- ចាញ់កូនពេលពពោះ អាចសាកវិធីសាស្ត្រនេះបាន
- ចេះតិចនិកមួយចំនួននេះ ជួយស្រីៗយើងបន្ថយអាការៈចាញ់កូនបាន
- មូលហេតុ និងវិធីដោះស្រាយ បញ្ហាចាញ់កូនខ្លាំងពេលពពោះ
- ធុញនឹងអាការៈចាញ់កូនខ្លាំង ម៉ាក់ៗពពោះ សាកដោះស្រាយតាមបទពិសោធន៍នេះបាន
- បើចាញ់កូនខ្លាំងពិបាកក្នុងខ្លួនពេក អាចលេបថ្នាំបានអត់?
ចំណុចសំខាន់
- ចង្អោរពេញមួយថ្ងៃដែលធ្វើឱ្យមិនអាចញ៉ាំអាហារ ឬទឹកបាន
- ក្អួត ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ (ញុំាហើយក្អួតមកវិញទាំងអស់)
- ក្អួតចេញពណ៌ត្នោត ឬមានលាយឈាម
- វិលមុខ ឬរកកល់សន្លប់ពេលក្រោកឈរ
- នោមតិចជាងធម្មតាដែលធ្វើឱ្យទឹកនោមមានពណ៌ក្រម៉ៅ
- ឈឺក្បាលច្រើនដង
- អស់កម្លាំងខ្លាំង