backup og meta

តើអ្នកគួរតមអាហារបែបណាដើម្បីផ្តល់អត្ថប្រយោជន៍ដល់សុខភាព?

តើអ្នកគួរតមអាហារបែបណាដើម្បីផ្តល់អត្ថប្រយោជន៍ដល់សុខភាព?

ការ​តម​អាហារ និង​ការ​គ្រប់គ្រង​របប​អាហារ កំពុង​តែក្លាយ​ជា​និន្នា​ការ​ដ៏​ពេញ​និយម​​ទូ​ទាំង​ពិភព​លោក ជា​ពិសេស​អ្នកដែល​ចង់​សម្រក​ទម្ងន់ ដែលមិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​។ ហេតុនេះ តើ​អ្នក​គួរ​តែ​អនុវត្ត​ការ​តម​អាហារ​បែប​ណា ដើម្បី​ជួយ​ឱ្យ​ស្រក​ទម្ងន់ និង​ផ្តល់​សុខភាពល្អ?

បច្ចុប្បន្ន ​ជម្រើស​នៃ​ការ​​តម​អាហារ​ដែល​ពេញ​និយម​គឺ​ការ​តម​អាហារ​បែបជា​ចន្លោះ ឬ​ឆ្លាស់ពេលគ្នា ព្រោះ​វា​មិន​ត្រឹម​តែ​មិន​ផ្តល់​ការ​ប៉ះ​ពាល់​ដល់​សុខភាពប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ផង​ដែរ​។

ដូចម្តេចដែលហៅ​ថា ការ​តម​អាហារ​បែប​ជាចន្លោះ ឬឆ្លាស់​ពេលគ្នា?

ការ​តម​អាហារ​បែប​ជាចន្លោះ ឬឆ្លាស់ពេល គឺ​ជា​ផែន​ការ​​នៃ​ការ​រៀប​ចំ​ចន្លោះ​ពេល​នៃ​ការ​បរិភោគ​ និង​ការ​តម​អាហារ​។ ប្រភេទ​នៃ​ការ​ញ៉ាំបែបនេះ ជារឿយ​ៗ​ត្រូវ​បាន​គេ​ហៅ​ថា «លំនាំ» «វដ្តន៍» ឬ «តារាងពេល» នៃ​ការ​តម​អាហារ​។ ការ​តម​អាហារ​បែប​ជា​ចន្លោះ មិន​មែន​ជា​ការ​បង្អត់​អាហារ​ខ្លួន​ឯង​ឡើយ ប៉ុន្តែ វា​ការ​កាត់បន្ថយចំនួន​កាឡូរី ក្នុង​ចន្លោះ​​ពេល​ខ្លី​​។ មាន​ន័យ​ថា អំឡុង​ពេល​នៃ​ការ​តម​នេះ អ្នក​នៅ​តែ​អាច​ពិសា​ទឹក និង​ភេសជ្ជៈ​ផ្សេង​ទៀត​បាន​ដូច​ជា កាហ្វេខ្មៅ និង​ទឹក​តែ ជា​ដើម អំឡុង​ពេល​នៃ​ការ​តម​អាហារ​។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

មាន​វិធី​​នៃ​ការ​តម​អាហារ​ដ៏មាន​ប្រសិទ្ធភាព​ជាច្រើន ប៉ុន្តែ ក៏​អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់អ្នក​ផង​ដែរ។ ជា​មួយ​គ្នា​នេះ ​​អ្នក​ឯកទេសផ្នែក​តម​អាហារ អ្នកស្រី Julia Zumpano បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​យើង​និយាយ​អំពី ការ​តម​អាហារ​បែប​ជាចន្លោះ ឬឆ្លាស់ពេល មានន័យ​ថា អ្នក​ចង់​រក្សា​​ការ​ទទួលបាន​ជីវ​ជាតិ​ដែល​សម​ស្រប​នឹង​របប​អាហារ​ជា​រួម​របស់​អ្នក និង​មិនធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​របស់​អ្នក​ឡើយ​។

តើការ​តម​អាហារបែប​ជាចន្លោះ ឬឆ្លាស់ពេល មាន​អត្ថប្រយោជន៍អ្វីខ្លះ? តើ​មាន​សុវត្ថិភាពឬទេ?

គ្នាយើង​មួយ​ចំនួន អាច​នឹង​ព្យា​យាមជ្រើស​រើស​វិធី​តម​បែប​ជាចន្លោះ ឬ​ឆ្លាស់ពេលនេះ ដើម្បី​ជួយ​គ្រប់គ្រងទម្ងន់ ស្រប​ពេល​ដែល​អ្នក​ផ្សេង​ទៀត អាច​ប្រើវិធី​នេះ ដោយសា​រតែ​ស្ថិតក្នុង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ ដូច​ជា មាន​ជំ​ងឺ​រលាក​ពោះ​វៀន និង​ឡើង​សម្ពាធឈាម ជា​ដើម​។

ការ​តម​អាហារ​បែប​ជាចន្លោះ ឬ​ឆ្លាស់ពេល អាច​ផ្តល់​អត្ថ​​ប្រយោជន៍​ដូច​ខាងក្រោមនេះ៖

អ្នក​ស្រី Zumpano អ្នក​ឯកទេសតម​អាហារ បាន​បញ្ជាក់​ថា៖ «ការ​តម​អាហារ​បែប​ជា​ចន្លោះ ឬ​ឆ្លាស់ពេល ផ្តល់​អត្ថ​ប្រយោជន៍​វិជ្ជ​មាន​ជាច្រើន​ដល់​សុខភាព ពោល​គឺ​ចាប់​ពី​ការ​កាត់បន្ថយ​សារ​ធាតុ​អាំងស៊ុយលីន ចំណង់អាហារ និង​ការ​ហើម​រលាក រហូត​ដល់ ការ​ធ្វើឱ្យលក្ខខណ្ឌ​សុខភាពមួយចំនួន ដូច​ជា ការ​ឡើង​សម្ពាធឈាម ខ្លាញ់ក្នុង​សរសៃ​ឈាម និង​ជំ​ងឺរលាកពោះវៀន ល្អ​ប្រសើរ​ឡើង​វិញ»។

[embed-health-tool-ovulation]

តើវិធី​នៃ​ការ​តម​អាហារ​បែប​ជា​ចន្លោះ ឬឆ្លាស់ពេលមានអ្វីខ្លះ?

១. វិធីតម ១៦/៨ ឬ ១៤/១០

វិធី​កំណត់​ពេលនេះ មានន័យ​ថា អ្នក​កំណត់រយៈពេល​នៃ​ការ​តម​អាហារ​បែប​ជា​ចន្លោះ និង​កំណត់​ថិរវេលា​ជាក់​លាក់ ក្នុង​ការ​ញ៉ាំ​អាហារ​។ ឧទាហរណ៍ អ្នកតម​អាហារ​រយៈពេល​១៦ម៉ោងក្នុង​១​ថ្ងៃ និង​អាច​ញ៉ាំអាហារ​បាន​ត្រឹម​តែ​៨​ម៉ោង​ប៉ុណ្ណោះ នៅ​ថ្ងៃ​ដដែលនោះ​។

ស្រប​ពេល​ដែល​មនុស្ស​ភាគ​ច្រើនតម​អាហារ​រួច​ជាស្រេច ក្នុង​ពេល​ពួក​គេ​​ដេក​នៅ​ពេល​យប់ វិធី​នៃ​ការ​តម​នេះ ពិត​ជា​មាន​ប្រជា​ប្រិយភាព​ណាស់​។

វិធីតម ១៦/៨៖ មានន័យ​ថា អ្នក​ញាំតែ​នៅចន្លោះ​ម៉ោង១០ព្រឹក និង​ម៉ោង៦ល្ងាច ប៉ុណ្ណោះ​។

វិធីតម ១៤/១០៖ មានន័យ​ថា អ្នក​ញាំ​តែ​ចន្លោះ​ម៉ោង៩ព្រឹក និង​៧​យប់ ប៉ុណ្ណោះ​។

ទោះ​បី​ជា​យ៉ាង​ណា អ្នកស្រី Zumpano បានបញ្ជាក់ថា អ្នក​គួរ​តែ​ញ៉ាំ​អាហារ​ នៅមុន​ពេល​មេឃងងឹត ហើយ​ការ​តម​អាហារ គួរ​តែ​ចាប់​ផ្តើម​រយៈពេល​​៣​ម៉ោង នៅមុន​ពេល​ចូល​គេង​។

តមអាហារឆ្លាស់ពេល

២. វិធីតម :

នេះជា​វិធី​តម​​អាហារ​២​លើក​ក្នុង​១សប្តាហ៍ ដែល​មានន័យ​ថា ​អ្នក​ត្រូវ​ញ៉ាំ​អាហារ៥០០កាឡូរី ចំនួន​២ថ្ងៃ ក្នុង​១សប្តាហ៍​។ អំឡុងរយៈ៥​ថ្ងៃ​ទៀត នៅ​សប្តាហ៍​ដដែល អ្នក​អាច​រក្សា​ការ​ញ៉ាំរបប​អាហារ​ដែលផ្តល់​សុខភាព​ជាធម្មតា​របស់​អ្នក​។

នៅ​ថ្ងៃ​នៃ​ការ​តម ជា​ធម្ម​តា អ្នកអាច​ញ៉ាំ​អាហារ​មួយ​ពេល​ដែលមាន​កាឡូរីចន្លោះពី២០០ ទៅ​៣០០ ហើយ​អ្នក​គួរ​តែ​ផ្តោត​លើ​អាហារ​ដែល​សម្បូរ​ជាតិសរសៃ និង​ប្រូតេអ៊ីន (ផ្លែប៉ោម ផ្កាខាត់ណាខៀវ សាច់​មាន់ សាច់គោ និង​គ្រាប់​ធញ្ញជាតិ) ដើម្បី​រក្សា​​ការ​ញ៉ាំ​អាហារ​ដែលមាន​កាឡូរីទាប ពេល​តម​អាហារ​។ អ្នក​អាច​ជ្រើស​រើស​ថ្ងៃ​នៃ​ការ​តម​ចំនួន​២​ថ្ងៃក្នុង១សប្តាហ៍ ដូច​ជា តម​នៅថ្ងៃ​អង្គារ និង​ថ្ងៃព្រហស្បតិ៍ ប៉ុន្តែ អ្នក​អាច​ញ៉ាំ​អាហារ​បាន​ជា​ធម្ម​តានៅថ្ងៃ​ពុធ​។

ការ​តម​អាហារ​រយៈពេល​វែង ដូច​ជា ២៤ម៉ោង ៣៦ម៉ោង ៤៨ម៉ោង និង៧២ម៉ោង មិន​ល្អ​សម្រាប់​អ្នក​ឡើយ ប៉ុន្តែ អាច​នឹង​ផ្តល់​គ្រោះថ្នាក់​វិញ​។ ការ​បង្អត់​អាហារ​យូរ​ពេក អាច​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នក ចាប់​ផ្តើម​រក្សា​ទុក​ខ្លាញ់​កាន់​តែ​ច្រើន ដើម្បី​ឆ្លើយ​តប​នឹង​ការ​ស្រេកឃ្លាន​។

៣. វិធីតមមួយថ្ងៃ អត់មួយថ្ងៃ

វិធី​នេះ​ទាក់ទងនឹង​ការ​តមមួយ​ថ្ងៃ និង​ការ​ញ៉ាំ​ជា​ធម្ម​តា​មួយថ្ងៃ ជា​បណ្តាក់​ ឬឆ្លាស់គ្នា។ ឧទាហរណ៍ នៅថ្ងៃ​នៃ​ការ​តម​ អ្នក​​កំណត់​ការ​ញ៉ាំ​​អាហារ​ត្រឹម​តែ​៥០០កាឡូ​រីប៉ុណ្ណោះ ពោល​គឺ​ប្រមាណ​ជា​២៥%​នៃ​​កាឡូរីសរុប ដែល​អ្នក​ញ៉ាំ​នៅ​ថ្ងៃ​ធម្ម​តា​។ ​នៅ​ថ្ងៃ​បន្ទាប់ អ្នក​អាច​ញ៉ាំ​របប​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ជា​ធម្ម​តា​របស់​អ្នក​បាន​ មុន​នឹង​តម​នៅ​ថ្ងៃ​បន្ទាប់ ពោល​គឺ​ឆ្លាស់គ្នា​១ថ្ងៃ។

ការ​សិក្សា​បង្ហាញ​ថា ការ​ធ្វើ​បែប​នេះរយៈពេល៦​ខែ នឹង​ជួយ​កម្ចាត់​ខ្លាញ់​អាក្រក់ក្នុងសរសៃឈាម (LDL) យ៉ាង​មាន​ប្រសិទ្ធ​ភាព​ បន្ទាប់​ពី​រយៈពេល​៦​ខែ​។

៤. វិធីតម ញ៉ាំ: ឈប់: ញ៉ាំ

វិធីនេះ​ទាក់ទងនឹង​ការ​តម​រយៈពេល​២៤​ម៉ោង​ពេញតែម្តង ហើយ​ជា​រឿយ​ៗ គេ​អនុវត្តវិធីនេះ​១ដង ទៅ​២​ដង ក្នុង​មួយ​សប្តាហ៍​។ មនុស្ស​ភាគច្រើន ជ្រើស​រើស​ការ​តម ចាប់ពី​អាហារពេល​ព្រឹក រហូត​ដល់​អាហារ​ពេល​ព្រឹក​នៅ​ថ្ងៃ​បន្ទាប់ ឬ​ចាប់​ពី​អាហារ​ថ្ងៃ​ត្រង់ រហូត​ដល់​អាហារ​ថ្ងៃ​ត្រង់​នៅថ្ងៃបន្ទាប់ ដែល​មាន​ន័យ​ថា គេញ៉ាំ​អាហារ​តែ​១​ពេល​ប៉ុណ្ណោះក្នុង​ថ្ងៃ ពោល​គឺ​បើ​ញ៉ាំ​អាហារ​ព្រឹកថ្ងៃទី១ គេនឹងតម​រហូត​ដល់​អាហារ​ព្រឹកថ្ងៃទី២ ទើប​គេញ៉ាំ​។ ប៉ុន្តែ ត្រូវ​ចាំ​ថា ក្នុង​អំឡុង​ពេល​តម ​អ្នក​អាច​ពិសា​ទឹក ឬ​ភេសជ្ជៈគ្មាន​កាឡូ​រី បាន​ធម្ម​តា និង​អាច​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​តាម​ទម្លាប់​របស់​អ្នក នៅ​ថ្ងៃ​បន្ទាប់ ឬ​ថ្ងៃ​ដែល​អ្នក​មិន​តម​អាហារ​។

ប្រសិន​បើ​អ្នក​ជ្រើស​រើស​យក​​វិធី​តម​មួយនេះ អ្នក​អាច​នឹង​ជួប​ផលរំខានចំនួន​ដូច​ជា អស់​កម្លាំង ឈឺក្បាល ឆាប់​ខឹង ឃ្លាន និង​ខ្សោយ​ថាម​ពល​ជាដើម​។

នរណាខ្លះ​មិន​គួរ​តម​អាហារជា​ចន្លោះ ឬឆ្លាស់ពេលនេះ?

ការ​តម​អាហារ​ជាចន្លោះ ឬ​ឆ្លាស់ពេល មិនមាន​សុវត្ថិភាព​ឡើយ​ចំពោះមនុស្ស​ដូច​ខាងក្រោមនេះ៖

– កុមារ ឬ​យុវជន អាយុក្រោម១៨ឆ្នាំ

– អ្នក​មាន​ផ្ទៃពោះ ឬ​កំពុង​បំ​បៅ​ដោះកូន

– អ្នក​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែមប្រភេទ១ ឬអ្នក​ខ្វះជាតិស្ករ

– អ្នកមាន​ជំ​ងឺ​រ៉ាំរៃ

– អ្នក​ខ្វះ​អាហារូបត្ថម្ភ

ចំណាំ

ក្នុងករណីអ្នក​ជ្រើស​រើស​យក​វិធី​តម​បែបឆ្លាស់​ពេលនេះ អ្នកគួរ​តែ​៖

– ប្រកាន់ខ្ជាប់​នូវ​ទម្លាប់៖ រក្សា​ការ​តម​នៅថ្ងៃ​ដែលអ្នក​តម និង​ញ៉ាំ​តាម​ធម្ម​តា​នៅ​ថ្ងៃ​មិន​តម។

– ប្រយ័ត្ន​ចំពោះ​ភេសជ្ជៈ៖ ដើម្បី​រក្សា​បាន​នូវ​ការ​តម មិន​គួរ​ពិសារ​ភេសជ្ជៈ​មាន​កាឡូរី​ឡើយ ប៉ុន្តែ អ្នកអាច​ផឹក​ទឹក កាហ្វេខ្មៅ និង​តែ គ្មាន​ជាតិស្ករបាន អំឡុង​ពេល​ប្រើ​វិធី​តម​បែបចន្លោះ ឬ​ឆ្លាស់ពេល។

– ជៀសវាង ឬកាត់បន្ថយស្ករសិប្បនិម្មិត

– ពិសាភេសជ្ជៈមាន​អេឡិចត្រូលីត៖ ការ​ពិសា​ភេសជ្ជៈ​មាន​អេឡិចត្រូលីត អំឡុង​ពេល​តម​អាហារ​ឆ្លាស់ពេល​ជួយ​កាត់​បន្ថយ​ផល​រំខាន​មួយ​ចំនួន​ដូច​ជា ឈឺក្បាល អស់កម្លាំង និង​ការ​ធ្លាក់​ចុះ​សម្ពាធ​ឈាម ជា​ដើម​។

សរុប​មក នៅមុន​ពេល​ចាប់​ផ្តើម​ប្រើ​វិធី​តម​អាហារ​បែបឆ្លាស់ពេល អ្នក​គួរ​តែ​ពិគ្រោះ​ជា​មួយនឹង​គ្រូពេទ្យ​ប្រចាំ​ខ្លួន​របស់​អ្នក​សិន ដើម្បី​ជ្រើស​រើស​វិធី​ដែល​សម​ស្រប​សម្រាប់​អ្នក​៕

ចំណុចសំខាន់

វិធីតម​អាហារ​បែបចន្លោះ ឬឆ្លាស់ពេលមាន
 
១. វិធីតម ១៦/៨ ឬ ១៤/១០
វិធីតម ១៦/៨៖ មានន័យ​ថា អ្នក​ញាំតែ​នៅចន្លោះ​ម៉ោង១០ព្រឹក និង​ម៉ោង៦ល្ងាច ប៉ុណ្ណោះ​។
វិធីតម ១៤/១០៖ មានន័យ​ថា អ្នក​ញាំ​តែ​ចន្លោះ​ម៉ោង៩ព្រឹក និង​៧​យប់ ប៉ុណ្ណោះ​។
២. វិធីតម :
នេះជា​វិធី​តម​​អាហារ​២​លើក​ក្នុង​១សប្តាហ៍ ដែល​មានន័យ​ថា ​អ្នក​ត្រូវ​ញ៉ាំ​អាហារ៥០០កាឡូរី ចំនួន​២ថ្ងៃ ក្នុង​១សប្តាហ៍​។ អំឡុងរយៈ៥​ថ្ងៃ​ទៀត នៅ​សប្តាហ៍​ដដែល អ្នក​អាច​រក្សា​ការ​ញ៉ាំរបប​អាហារ​ដែលផ្តល់​សុខភាព​ជាធម្មតា​របស់​អ្នក​។
៣. វិធីតមមួយថ្ងៃ អត់មួយថ្ងៃ
វិធី​នេះ​ទាក់ទងនឹង​ការ​តមមួយ​ថ្ងៃ និង​ការ​ញ៉ាំ​ជា​ធម្ម​តា​មួយថ្ងៃ ជា​បណ្តាក់​ ឬឆ្លាស់គ្នា។ ឧទាហរណ៍ នៅថ្ងៃ​នៃ​ការ​តម​ អ្នក​​កំណត់​ការ​ញ៉ាំ​​អាហារ​ត្រឹម​តែ​៥០០កាឡូ​រីប៉ុណ្ណោះ ពោល​គឺ​ប្រមាណ​ជា​២៥%​នៃ​​កាឡូរីសរុប ដែល​អ្នក​ញ៉ាំ​នៅ​ថ្ងៃ​ធម្ម​តា​។
៤. វិធីតម ញ៉ាំ: ឈប់: ញ៉ាំ
វិធីនេះ​ទាក់ទងនឹង​ការ​តម​រយៈពេល​២៤​ម៉ោង​ពេញតែម្តង ហើយ​ជា​រឿយ​ៗ គេ​អនុវត្តវិធីនេះ​១ដង ទៅ​២​ដង ក្នុង​មួយ​សប្តាហ៍​។ មនុស្ស​ភាគច្រើន ជ្រើស​រើស​ការ​តម ចាប់ពី​អាហារពេល​ព្រឹក រហូត​ដល់​អាហារ​ពេល​ព្រឹក​នៅ​ថ្ងៃ​បន្ទាប់ ឬ​ចាប់​ពី​អាហារ​ថ្ងៃ​ត្រង់ រហូត​ដល់​អាហារ​ថ្ងៃ​ត្រង់​នៅថ្ងៃបន្ទាប់។
ចំណាំ៖ អំឡុង​ពេល​នៃ​ការ​តម អ្នក​នៅ​តែ​អាច​ពិសា​ភេសជ្ជៈ​គ្មាន​កាឡូ​រី បាន​ជា​ធម្ម​តា ដូច​ជា ទឹក កាហ្វេ ឬ​តែ​គ្មាន​ជាតិ​ស្ករ ហើយ​គួរ​ជៀស​វាង​​អាហារ ឬភេសជ្ជៈមាន​ជាតិស្ករសិប្បនិម្មិត។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

  1. Intermittent Fasting: What is it, and how does it work? – https://www.hopkinsmedicine.org/health/wellness-and-prevention/intermittent-fasting-what-is-it-and-how-does-it-work
  2. Intermittent Fasting Explained: Benefits and How To Do It Safely – https://health.clevelandclinic.org/intermittent-fasting-4-different-types-explained
  3. What is intermittent fasting? Does it have health benefits? – https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/expert-answers/intermittent-fasting/faq-20441303

កំណែ​ប្រែបច្ចុប្បន្ន

14/01/2025

អត្ថបទ​ដោយ Sopheng In

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

តមអាហារ​ផ្តេស​ផ្តាសពេល​មាន​បញ្ហា​សុខភាព​ទាំងនេះ ប្រយ័ត្ន...

ផ្លែឈើ ៣ ប្រភេទ​នេះ​ល្អបំផុត​សម្រាប់អ្នកតមអាហារ​ (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sopheng In · កែ 4 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម