របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

រូបមន្តសុខភាព

ភស្តុតាងមួយចំនួនបង្ហាញថា ញ៉ាំចេកជួយឲ្យមានអារម្មណ៍ល្អ

ការងារ​រវល់​ច្រើន ឬ​ស្ថានការណ៍​ជុំវិញ​ខ្លួន​មិន​ល្អ អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​មិន​ល្អ​ផង​ដែរ​។ គ្នា​យើង​ដឹង​ទេ​ថា​អាហារ​មួយ​ចំនួន​អាច​ជួយ​ធ្វើ​យើង​មាន​អារម្មណ៍​ល្អ​បាន​។ ថ្ងៃ​នេះ Hello គ្រូពេទ្យ លើក​យក​ផ្លែ​ឈើ​មួយ​ប្រភេទ ងាយ​រក មាន​តម្លៃ​សមរម្យ និង​រសជាតិ​ឆ្ងាញ់ ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ​បាន​។ ផ្លែ​ឈើ​នោះ គឺ​ផ្លែចេក។ ផ្លែ​ចេក​ជា​អាហារ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ហើយ​អាច​ជួយ​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ ដោយ​សារ​មាន​សារធាតុ​Serotonin។ រាង​កាយ​មនុស្ស​យើង​អាច​ផលិត​សារធាតុ Serotonin បាន​ដែរ តែ​ពេល​ខ្លះ​មិន​គ្រប់​គ្រាន់​នោះ​ទេ។ ​កម្រិត​សារធាតុ​នេះ​មាន​ទំនាក់​ទំនង​នឹង​បញ្ហា​តានតឹង​ក្នុង​ចិត្ត ខណៈ​សារធាតុ Serotonin ក៏​ជួយ​រក្សា​លំនឹង​ផ្នែក​អារម្មណ៍​របស់​មនុស្ស​យើង​ផង​ដែរ​។ ផ្លែ​ចេក​មាន​ផ្ទុក​សារធាតុ Serotonin ​ប៉ុន្តែ​សារធាតុ​Serotonin​នៅ​ក្នុង​ផ្លែ​ចេក​មិន​អាច​ឆ្លង​កាត់​របាំង​ឈាម​ខួរ​ក្បាល​ បាន​ទេ។ នេះ​មាន​ន័យ​ថា​សារធាធាតុ Serotonin​​នៅ​ក្នុង​ផ្លែ​ចេក​មិន​អាច​ទៅ​ដល់​ខួរក្បាល​បាន​ដូច​សារធាតុ​Serotonin​​ដែល​រាង​កាយ​ផលិត​នោះ​ទេ​។ ប៉ុន្តែ​សារធាតុ​Serotonin​​នៅ​ក្នុង​ផ្លែ​ចេក​បាន​ដើរ​តួរ​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​សារធាតុ Serotonin​ដែល​ខួរ​ក្បាល​អាច​ផលិត​បាន។ រាង​កាយ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម ដើម្បី​បង្កើត និង​ប្រើ​ប្រាស់​Serotonin​ដោយ​ត្រឹម​ត្រូវ រួម​មាន​វីតាមីនB6​ផង​ដែរ។ ផ្លែ​ចេក ក៏​ជា​ប្រភព​នៃ​វីតាមីន​នេះ​ដែរ​។​​​​​​ ​​​ ក្រៅពី​នេះ ផ្លែ​ចេក ក៏​មាន​ជាតិ​សរសៃ ជួយ​ធ្វើ​ឲ្យ​ស្ករ​បញ្ចេញ​ទៅ​ក្នុង​ចរន្តឈាម​យឺត​ៗ​ ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ធ្វើ​ឲ្យ​មនុស្ស​យើង​មិន​ស្រួល​ខ្លួន និង​មាន​អារម្មណ៍​មិន​នឹង​ន​។ ក្រៅ​ពី​នេះ​ ផ្លែ​ចេក​ក៏​នៅ​មាន​ផ្ទុក​សារធាតុ dopamine ផង​ដែរ។ សារធាតុ dopamine​ជា​ធាតុ​គី​មី​ម្យ៉ាង​ដែល​ល្អ​ចំពោះ​រាង​កាយ​មនុស្ស​យើង​។ សារធាតុ​មួយ​នេះ​រួម​ចំណែក​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ។ ដូច​នេះ​ហើយ​នៅ​ពេល​ដែល​យើង​បាន​ទទួល​សារធាតុ​ dopamine បន្ថែម​យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ដល់​ផ្លូវ​ចិត្ត និង​អារម្មណ៍​។ ជា​រួម​អាច​និយាយ​បាន​ថា ផ្លែ​ចេក​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ ស្ករ​ធម្មជាតិ វីតាមីនB6 […]


រូបមន្តសុខភាព

ជម្រើស​អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ក្នុង​វិបត្តិ​កូវីដ១៩​

ក្នុង​ពេល​មានការ​បិទ​ខ្ទប់​ទីក្រុង​នេះ ប្រ​ជា​ពល​រដ្ឋ​យើង​មួយ​ចំនួន​ទំនង​ជា​បារម្ភ​រឿង​ទិញ​អាហារ​ហូប​ចុក និង​ខ្លះ​ប្រ​ហែល​ជា​អាច​ទិញ​ច្រើន​ជាង​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​ផង​ក៏​មាន​។ ថ្ងៃនេះ Hello គ្រូពេទ្យ លើក​យក​អាហារ​មួយ​ចំនួន​ដែល​គួរ​ទិញ​ទុក​ញ៉ាំ​​ក្នុង​វិបត្តិកូវីដ១៩ មាន​ប្រយោជន៍​ចំពោះ​សុខភាព​និង​ប្រ​ព័ន្ធ​ភាពស៊ាំ​ ដែល​អាហារ​ទាំង​នេះ ជា​ប្រភេទ​អាហារ​ដែល​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ណែ​នាំ​។ ​ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​សុខ​ភាព​យើង​ល្អ រឹងមាំ​ ក្នុង​វិបត្ត​កូវីដ​១៩ យើង​ក៏​គួរ​ចៀស​វាង ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ​ខ្ពស់ មាន​ជាតិ​ខ្លាញ់ ស្ករ និង​អំបិល​ច្រើន​ផង​ដែរ​។ អាហារ​គួរ​ញ៉ាំ​​​​ ១. បន្លែ​ និង​ផ្លែ​ឈើ​ស្រស់​ អង្គការ​សុខភាព​ពិភព​លោក​បាន​ណែ​នាំ​ឲ្យ​មនុស្ស​យើង​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​យ៉ាង​តិច​៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ផ្លែ​ឈើ ដូច​ជា​ទំពាំងបាយជូរ ចេក និង​ផ្លែ​ប៉ោម។ ក្រៅ​ពី​នេះ​នៅ​មាន​បន្លែ​ដូច​ជា​ការ៉ុត ស្ពៃក្ដោប ខាត់ណាខៀវ និង​ផ្កាខាត់ណា។ ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​អាហារ​កាន់​តែ​មាន​រសជាតិ យើង​អាច​ទិញ​ខ្ញី ខ្ទឹមស និង​ខ្ទឹម​បារាំង ជា​ដើម ដោយ​របស់​ទាំង​នេះ​សុទ្ធ​តែ​ជា​គ្រឿង​ផ្សំ​សម្រាប់​អាហារ​។ ចំណែក​ដំឡូងជ្វា ដំឡូងបារាំង និង​ដំឡូង​មី ជា​ដើម សុទ្ធ​តែ​ជា​អាហារ​យើង​អាច​ទុក​បាន​យូរ និង​អាច​មក​យមក​កែច្នៃ​ជា​អាហារ​សម្រន់​បាន​យ៉ាង​ឈ្ងុយឆ្ងាញ់​ ដោយ​អាច​ដុត ស្ងោរ ឬ​ចំហុយ។ អាហារ​មើម​ទាំង​នេះ សម្បូរ​ដោយ​ជាតិ​សរសៃ និង​ម្សៅ​។​​ ២.​ស៊ុត និង​សាច់​​​​ ស៊ុត​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត។ ជម្រើស​ល្អ​បំផុត​នៃ​ការ​ចម្អិន​ស៊ុត​គឺ​ស្ងោរ​ ល្អ​ជាង​ចៀន​។ ចំណែក​សាច់​វិញ យើង​គួរ​ញ៉ាំ​សាច់​ប្រភេទ​បសុបក្សី(មាន់ ទា)​ និង​ ត្រី […]


រូបមន្តសុខភាព

អាហារប្រៃ ផ្អែម ខ្លាញ់ គំរាមកំហែងដល់សុខភាពបេះដូង

ម្ហូប​អាហារ​ខ្មែរ​យើង ជា​ទូទៅ មាន​ដាក់​គ្រឿង​ផ្សំ​ច្រើន ដើម្បី​ឲ្យ​មាន​រសជាតិ​មុត​ឆ្ងាញ់​ពេល​ញ៉ាំ​ទៅ ហើយ​គ្នា​យើង​មួយ​ចំនួន​ចូលចិត្ត​ញ៉ាំ​អាហារ​ផ្អែម ប្រៃ​ខ្លាំង ឬ​មាន​ខ្លាញ់​ច្រើន។ យើង​គួរ​ដឹង​ថា អាហារ​ផ្អែម​ពេក ប្រៃ​ពេក និង​អាហារ​ខ្លាញ់​ច្រើន​មិន​មែន​ជា​មិត្ត​ល្អ​សម្រាប់​សុខភាព​យើង ពិសេស​សុខភាព​បេះដូងនោះទេ​។ គ្រោះ​ថ្នាក់​នៃ​អាហារ​ផ្អែម​ចំពោះ​បេះដូង ការ​បន្ថែម​ស្ករ​ច្រើន​ពេក​ទៅ​ក្នុង​អាហារ​អាច​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​បំផុត​មួយ​ចំពោះ​សុខភាព​យើង។ ស្ករ​ទាំង​អស់ ជា​ផ្នែក​មួយ​នៃ​គ្រួសារ​កាបូអ៊ីដ្រាត និង​ផ្តល់​ថាមពល ៤ កាឡូរី/ក្រាម។ ស្ករ​មិន​មាន​សារធាតុ​ចិញ្ចឹម​អ្វី​ទេ បើ​យើង​ញ៉ាំ​វា​តែ​ឯង។ នៅ​ពេល​ដែល​យើង​ញ៉ាំ​ស្ករ​ច្រើន​ពេក ថ្លើម​នឹង​ត្រូវ​ផលិត​អាំងស៊ុយលីន នាំ​ជាតិ​ស្ករ​លើស​ត្រូវ​ចូល​ក្នុង​កោសិកា​រាងកាយ ដើម្បី​ប្រើ​ប្រាស់​ជា​ថាមពល​វិញ។ ចំពោះ​គ្នា​យើង​ធន់​នឹង​អាំងស៊ុយលីន ជាតិ​ស្ករ​ដែល​លើស​នោះ​មិន​ត្រូវ​បាន​ចូល​ក្នុង​កោសិកា​រាងកាយ​ទេ ហេតុ​នេះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង អាច​ក្លាយ​ជា​ហានិភ័យ​ដល់​សុខភាព​បេះដូង។ វិធី​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម៖ ញ៉ាំ​ស្ករ​តិច​ជាង​៦​ស្លាប​ព្រា​កាហ្វេ/ថ្ងៃ ចៀសវាង​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​លើស​៥% ញ៉ាំ​ផ្លែឈើ​មាន​ជាតិ​ស្ករ​ទាប​ដូច​ត្របែក ល្ហុង ប៉ោម​បៃតង។ល។ គ្រោះ​ថ្នាក់​នៃ​អាហារ​ប្រៃ​ចំពោះ​បេះដូង ខ្មែរ​យើង​និយម​ប្រើ​ទឹក​ត្រី ឬ​អំបិល​ពេល​ចម្អិន​អាហារ​ប្រចាំ​ថ្ងៃ។ តែ​ការ​ញ៉ាំ​អាហារ​មាន​ផ្ទុក​ជាតិ​ប្រៃ​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​លើស​សម្ពាធ​ឈាម ជំងឺ​តម្រងនោម និង​កើត​ជំងឺ​បេះដូង។ ត្បិត​នៅ​ក្នុង​អំបិល​ផ្ទុក​សូដ្យូម​ដែល​ចាំបាច់​សម្រាប់​រាងកាយ​មនុស្ស​យើង តែ​អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​កាត់​បន្ថយ​កម្រិត​សូដ្យូម​ដែល​យើង​ញ៉ាំ​ជា​ប្រចាំ។ កាលណា​យើង​ញ៉ាំ​សូដ្យូម​ច្រើន​ពេក​អាច​បង្កើន​សម្ពាធ​ឈាម និង​បណ្តាល​ឲ្យរាងកាយ​ទប់ទល់​នឹង​សារធាតុ​រាវ។ ជំងឺ​លើស​សម្ពាធ​ឈាម ជា​កត្តា​ហានិភ័យ​ចម្បង​សម្រាប់​ជំងឺ​គាំង​បេះដូង គ្រោះថ្នាក់​​សរសៃឈាម​ខួរក្បាល និង​បញ្ហា​សរសៃ​ឈាម​បេះដូង​ដទៃ​ទៀត។ វិធី​កាត់​បន្ថយ​ការ​ញ៉ាំ​សូដ្យូម៖ ញ៉ាំ​ជាតិ​សូដ្យូម (អំបិល) តិច​ជាង​១ស្លាបព្រា​កាហ្វេ/ថ្ងៃ ចៀសវាង​ថែម​ទឹកត្រី ឬ​អំបិល​ក្នុង​អាហារ បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្អាប់ នំ​កញ្ចប់ និង​អាហារ​កែច្នៃ។ល។ គ្រោះ​ថ្នាក់​នៃ​អាហារ​ខ្លាញ់​ច្រើន​ចំពោះ​បេះដូង ជាតិ​ខ្លាញ់ ក៏​សំខាន់​មួយ​នៃ​របបអាហារ​របស់​យើង។ ក្នុង​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ​ចាំបាច់​ត្រូវ​មាន​ជាតិ​ខ្លាញ់​ខ្លះ […]


រូបមន្តសុខភាព

កំពូល​ផ្លែឈើ​​មួយ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​​​​​​​​​​​​​​​​​​​​​​​

​ផ្លែ​ទន្លាប់​គឺ​ជា​ប្រភេទ​ផ្លែឈើ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​ ជាតិ​រ៉ែ​ និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​យើង​។​ ជាក់​ស្ដែង​ វីតាមីន​C ​នៅ​ក្នុង​ផ្លែ​ទន្លាប់​អាច​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការពារ​យើង​ពី​ជំងឺ​បេះដូង​។ បន្ថែម​ពី​នេះ​ ផ្លែ​ទន្លាប់​ក៏​មាន​ជាតិ​សរសៃ​​រលាយ​ខ្ពស់​ ដែល​​ជួយ​ពន្យឺត​ការ​រំលាយ​កាបូអ៊ីដ្រាត​ ដោយ​ការពារ​ការ​​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​។​ ដូច្នេះ​ហើយ​​ គ្នា​យើង​គប្បី​ញ៉ាំ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ជា​ប្រចាំ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ទាំង​នេះ​។ ១. សុខភាព​បេះដូង​ ​​​ពិត​ណាស់​ ផ្លែ​ទន្លាប់​​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម និង​ជាតិ​រ៉ែ ដែល​មាន​គុណប្រយោជន៍​ប្រឆាំង​នឹង​ការ​ក្រិន​សរសៃ​ឈាម​​ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​ដែរ​​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ទន្លាប់​ក៏​ជួយ​ដោះស្រាយ​បញ្ហា​កូលេស្តេរ៉ូល​ខ្ពស់​​បាន​ផង​ដែរ​។ ២. សុខភាព​ភ្នែក​ ​លើស​ពី​នេះ​ ផ្លែ​ទន្លាប់​អាច​ជួយ​ថែទាំ​សុខភាព​ភ្នែក​របស់​យើង​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​ ​ផ្លែ​ទន្លាប់​មួយ​ផ្លែ​​មាន​ផ្ទុក​វីតាមីន​A ​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​តម្លៃ​​ប្រចាំ​ថ្ងៃ​ ដែល​មាន​សារសំខាន់​ចំពោះ​សុខភាព​ភ្នែក​។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​សំបូរ​ទៅ​ដោយ​សារធាតុ​​Lutein ​ដែល​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​ភ្នែក​ផ្សេង​ៗ​ផង​ដែរ​។ ៣. ​ការពារ​​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ​ ​​សំបក​​ផ្លែ​ទន្លាប់​​មាន​ផ្ទុក​​សារធាតុ​Flavenoids ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ ព្រម​ទាំង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ប្រឆាំង​នឹង​ការ​កើត​ឡើង​នៃ​សារធាតុ​advanced glycation end products (AGEs) ដ៏​គ្រោះថ្នាក់ ហើយ​វា​កើត​ឡើង​នៅ​ពេល​ប្រូតេអ៊ីន​ ឬ​ជាតិ​ខ្លាញ់​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​ស្ករ​ក្នុង​ឈាម​។​ សារធាតុ​នេះ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​​​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ផលវិបាក​សុខភាព​រយៈពេល​វែង​​ថែម​ទៀត​ផង​។ ៤. អាហារូបត្ថម្ភ​ ​ផ្លែ​ទន្លាប់​ក៏​មាន​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​A និង​C ក៏​ដូចជា​ម៉ង់ហ្គាណែស ដែល​ជួយ​ឲ្យ​ឈាម​កក​។​ វា​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដទៃ​ទៀត​ ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​ជំងឺ​មហារីក​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​ផង​ដែរ​។


រូបមន្តសុខភាព

ការពារសុខភាព មកដឹងពីអាហារគួរ និងមិនគួរញ៉ាំអំឡុងពេលផ្ទុះកូវីដ-១៩

របប​អាហារ​ដែល​មាន​សុខភាព​ល្អ និង​មាន​តុល្យភាព ជា​គន្លឹះ​មួយ​ក្នុង​ការ​រក្សា​សុខភាព។ ទោះ​បី​ជា​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​ដែល​បាន​ធ្វើ​ដើម្បី​កំណត់​ទម្លាប់​របប​អាហារ​ល្អ​បំផុត ការពារ​ប្រឆាំង នឹង​ជំងឺ​កូវីដ-១៩ ក៏​ដោយ យើង​គួរ​ដឹង​ថា​មាន​អាហារ​មួយ​ចំនួន​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​យើង​ឲ្យ​មាន​សុខភាព​ល្អ ធន់​នឹង​ជំងឺ​ផ្សេងៗ។ ខាង​ក្រោម​នេះ ជា​ប្រភេទ​អាហារ​ដែល​យើងត្រូវ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ក្នុង​ពេល​នេះ ដើម្បី​ការពារ​សុខភាព​កុំ​ឲ្យ​ចុះ​ខ្សោយ​ដូច​ជា៖ អាហារ​គួរ​ញ៉ាំ - អាហារ​ប្រឆាំង​នឹង​ការ​រលាក៖ វិធានការ​ល្អ​បំផុត​មួយ​ដែល​យើង​អាច​អនុវត្ត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​គឺ​កាត់​បន្ថយ​ការ​រលាក។ ដូច​នេះ​ហើយ ការ​បន្ថែម​អាហារ​ប្រឆាំង​ការ​រលាក (ខ្ទឹម​បារាំង ពពួក​ប៊ើរី រមៀត) ទៅ​ក្នុង​របប​អាហារ​ប្រចាំ​អាច​ជួយ​ឲ្យ​ថែទាំ​សុខភាព​យើង​បាន​ល្អ និង​ប្រឆាំង​ពពួក​មេរោគ ឬ​វីរុស​បាន​ល្អ​ថែម​ទៀត។ - Probiotic៖ អាហារ​ត្រាំ ឬ​ជ្រក់ ផ្អាប់​មាន​ផ្ទុក​សារធាតុ Probiotics ខ្ពស់​ដែល​ជា​បាក់តេរី​ល្អ​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ និង​មាន​សុខភាព​ល្អ។ សាកល​វិទ្យាល័យ ​Nebraska នៃ​សហរដ្ឋ​អាមេរិក បាន​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ probiotics ដូច​ជា ទឹកដោះគោ​យ៉ាអួរ ឈីស ឬ​គីមឈី។ល។ អាហារ​ដែល​មាន​ជាតិ​ផ្អាប់​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​បញ្ហា​រំលាយ​អាហារ​ផង​ដែរ។ - វីតាមីន៖ ការ​បន្ថែម​វីតាមីន​ទៅ​ក្នុង​របប​អាហារ​យើង​ប្រចាំ​ថ្ងៃ ជា​វិធី​ល្អ​មួយ​ដើម្បី​ប្រឆាំង​នឹង​បាក់តេរី ឬ​វីរុស​។ ដូច​នេះ យើង​គួរ​បន្ថែម​សារជាតិ​វីតាមីន​ឲ្យ​គ្រប់​គ្រាន់​ដល់​រាងកាយ ពិសេស​វីតាមីន A C និង​វីតាមីនE។ វីតាមីន A ជួយ​ដល់​មុខងារ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដំណើរ​ការ​បាន​ល្អ ស័ក្តិសម​បំផុត​ក្នុង​ពេល​មាន​ជំងឺ​ផ្លូវដង្ហើម​សាហាវ​ដូច​កូវីដ-១៩​នេះ ហើយ​វា​សម្បូរ​នៅ​ក្នុង​ការ៉ុត […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចង់កាត់បន្ថយហានិភ័យកើតមហារីក កុំរំលងអាហារទាំងនេះ

អាហារ​យើង​ញ៉ាំ មាន​ឥទ្ធិ​ពល​ខ្លាំង​លើ​ទិដ្ឋភាព​សុខ​ភាព​រាង​កាយ​របស់​យើង រួម​ទាំង​បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ ដូច​ជា​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​មហារីក​​ជា​ដើម​។ ការ​វិវត្ត​ទៅ​កើត​ជំងឺ​មហារីក ​មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​ទៅ​នឹង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​រាល់គ្នា​។ អាហារ​ជាក់​លាក់​មួយ​ចំនួន មាន​គុណ​ប្រ​យោជន៍​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​បាន​។ តើ​មាន​អាហារ​អ្វី​ខ្លះ​ដែរ?​​ ១. ផ្កា​ខាត់ណាខៀវ​​ ផ្កា​ខាត់​ណា​ខៀវ​មាន​ផ្ទុក​សារធាតុ sulforaphane ដែល​ជា​ធាតុ​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​។ ការ​សិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា សារធាតុ sulforaphane ជួយ​​សម្លាប់​កោសិកា​មហារីក​ក្រពេញ​ប្រូស្តាត និង​កាត់​បន្ថយ​ទំហំ​ដុំ​សាច់​បង្ក​ជំងឺ​មហារីក​បាន​ជាង​៥០​ភាគ​រ​យ​។ ដូច​គ្នា​ដែរ ការ​សិក្សា​មួយ​ចំនួ​ន​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា​ ការ​ញ៉ាំ​ផ្កា​ខាត់ណាខៀវ ក៏​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំ​ផង​ដែរ​។ ២.ការ៉ុត ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ ការ៉ុត​អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ប្រភេទ​មួយ​ចំនួន​។ តាម​លទ្ធ​ផល​នៃ​ការ​វិភាគ​លើ​ការ​សិក្សា​ចំនួន​ប្រាំ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ការ៉ុត​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពះ​បាន​រហូត​ដល់​២៦​ភាគរយ​។ ការ​សិក្សា​ដាច់​ដោយ​ឡែក​មួយ​ទៀត បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ការ៉ុត​ជា​ប្រចាំ ក៏​អាច​មាន​លទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​កត្តា​ប្រឈម​កើត​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​បាន​១៦ភាគ​រយ​ផង​ដែរ​។​ ៣. ពពួក​សណ្ដែក​ ពពួក​សណ្ដែក​មាន​ជាតិ​សរសៃ​ខ្ពស់ ការ​សិក្សា​មួយ​ចំនួន​រក​ឃើញ​ថា​ការ​ញ៉ាំ​ពពួក​សណ្ដែក​បាន​ជួយ​ការ​ពារ​ប្រឆាំង​នឹង​មហារីក​ពោះ​វៀន​ធំ​។ ការ​សិក្សា​មួយ​ធ្វើ​លើ​មនុស្ស​ចំនួន​១ ៩០៥​នាក់ មាន​ប្រវត្តិ​មាន​ដុំ​សាច់​បង្ក​មហារីក និង​បាន​រក​ឃើញ​ថា​អ្នក​ដែល​បាន​ញ៉ាំ​ពពួក​សណ្ដែក​ហាក់​បាន​កាត់​បន្ថយ​អត្រា​កើត​មាន​ដុំ​សាច់​បង្ក​ជំងឺ​មហារីក​។ ការសិក្សា​មួយ​ទៀត​ធ្វើ​លើ​សត្វ​កណ្ដុរ​ បាន​រក​ឃើញ​ដែរ​ថា កណ្ដុរ​ស៊ី​សណ្ដែក​ខ្មៅ បាន​កាត់​បន្ថយ​ហានិភ័យ​ប្រ​ឈម​ជំងឺ​មហារីក​ពោះវៀនធំ ដោយ​សារធាតុ​នៅ​ក្នុង​សណ្ដែក​ជួយ​ទប់​ស្កាត់​ការ​លូត​លាស់​កោសិកា​មហារីក​បាន​ដល់ទៅ​៧៥​ភាគ​រយ​។ ៤. រមៀត​ និយាយ​​ដល់​រមៀត​វិញ ត្រូវ​គេ​ដឹង​ថា​ជា​អាហារ​ល្អ​ចំពោះ​សុខភាព​ដែរ​។ សារធាតុ​Curcumin នៅ​ក្នុង​រមៀត គឺ​ជា​ធាតុ​គី​មី​ប្រឆាំង​នឹង​ការ​រលាក ជា​អុកស៊ីតកម្ម និង​មាន​ឥទ្ធិពល​ប្រឆាំង​ជំងឺ​មហារីក​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ Curcumin បាន​ជួយ​បន្ថយ​ការ​រាល​ដាល​កោសិកា​មហារីក​ពោះ​វៀន​ធំ ដោយ​​បាន​ដាក់​មុខ​សញ្ញា​លើ​អង់ហ្ស៊ីម​ទាក់ទង​នឹង​ការ​លូត​លាស់​របស់​មហារីក​។ លើ​ស​ពី​នេះ ការ​សិក្សា​បាន​រក​ឃើញ​ដែរ​ថា​Curcumin ក៏​មាន​លទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​កោសិកា​មហារីក​នៅ​ ក្បាល និង​ក ទៀត​ផង​។ ក្រៅពី​នេះ Curcumin ក៏ត្រូវ​គេ​ជឿ​ថា​មាន​ឥទ្ធិ​ពល​ក្នុង​ការ​​ពន្យឺត​ការ​លូតលាស់​កោសិកា​មហារីក​សួត សុដន់ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារ ៦ប្រភេទនេះ ល្អខ្លាំង​សម្រាប់​សុខភាព​ខួរក្បាល

ខួរ​ក្បាល​គឺ​ជា​មណ្ឌល​កណ្ដាល​មួយ​នៃ​រាង​កាយ មាន​នាទី​គ្រប់​គ្រង​ដំណើរ​ការ​បេះ​ដូង សួត ​ចលនា​របស់​រាង​កាយ អារម្មណ៍ និង​ការ​គិត​។ ដោយ​សារ​តែ​ខួរ​ក្បាល​មាន​ភារកិច្ច​ច្រើន​បែប​នេះ​ហើយ ទើប​ជា​ការ​ល្អ ដែល​យើង​ត្រូវ​ថែរក្សា​សុខ​ភាព​ខួរ​ក្បាល​ឲ្យ​នៅ​ល្អ។ អាហារ​មួយ​ចំនួន​ជួយ​ឲ្យ​ខួរ​ក្បាល​យើង​ដំណើរ​ការ​បាន​ល្អ និង​បង្កើន​​ការ​ចង​ចាំ​ទៀត​ផង។ តើ​អាហារ​អ្វីខ្លះ? ១. កាហ្វេ​ បើ​យើង​ជា​អ្នក​ផឹក​កាហ្វេ វា​ជា​ដំណឹង​ល្អ​មួយ​ដែល​ថា​កាហ្វេ​មាន​ប្រយោជន៍​ដល់​សុខភាព​ខួរ​ក្បាល​របស់​យើង។ កាហ្វេ​មាន​សារធាតុពីរ​យ៉ាង​សំខាន់ មួយ​គឺកាហ្វេអ៊ីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​សុទ្ធ​តែ​មាន​ប្រយោជន៍​ជួយ​ដល់​ខួរ​ក្បាល​របស់​យើង​។ ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​កាហ្វេ​ ជួយ​ឲ្យ​យើង​មាន​ស្មារតី​ស្វាហាប់ ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ និង​បង្កើន​ការ​ផ្ចង់​អារម្មណ៍​ទៀត​ផង។ ដូច​គ្នា​ដែរ ការ​ផឹក​កាហ្វេ​ជា​ប្រចាំ និង​ក្នុង​រយៈពេល​យូរ ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ផង​ដែរ​។ ២. រមៀត ​​និយាយ​ដល់​គ្រឿង​ការី​មួយ​មុខ​នេះ​វិញ ក៏​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ខួរ​ក្បាល​ដូច​គ្នា។ Curcuminជា​សារធាតុ​សកម្ម​មួយ​នៅ​ក្នុង​រមៀត ដែល​អាច​ចូល​ទៅ​ដល់​កោសិកា​ខួរ​ក្បាល​បាន​ដោយ​ផ្ទាល់​។ រមៀត មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក និង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ដែល​អាច​​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ខួរ​ក្បាល រួម​មាន​អាច​ជួយ​បង្កើន​ការ​ចង​ចាំ អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ផ្លូវ​ចិត្ត និង​ជួយ​ដល់​ការ​លូត​លាស់​កោសិកា​ថ្មីៗ​របស់​ខួរ​ក្បាល​។ ៣​. ​ខាត់​ណា​ខៀវ ងាក​មក​ខាត់ណា​ខៀវ​ឯណេះ​វិញ ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ និង​​សប្បូរ​​វីតាមីន K ផង​ដែរ​។ វីតាមីនK មាន​សារសំខាន់​ខ្លាំង​ដល់​ខ្លាញ់​ម្យ៉ាង​នៅ​ក្នុង​កោសិកា​ខួរ​ក្បាល​ ដែល​ជួយ​ឲ្យ​មាន​ការ​ចង​ចាំ​ល្អ​។​ ដូច​គ្នា​ដែរ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ប្រឆាំង​ការ​រលាក ក្នុង​ខាត់ណាខៀវ ក៏​ជួយ​ការពារ​ប្រឆាំង​នឹង​ការ​បំផ្លាញ​កោសិកា​ខួរក្បាល​ផង​ដែរ​។ ៤. គ្រាប់​ល្ពៅ​ គ្រាប់​ល្ពៅ​មិន​ត្រឹម​តែ​ជា​អាហារ​សម្រន់​ឆ្ងាញ់​ជាប់​មាត់​ប៉ុណ្ណោះទេ តែ​វា​ក៏​ជា​អាហារ​មាន​ផ្ទុក​សារធាតុ​រ៉ែ និង​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទៀត​ផង។ សារធាតុ​រ៉ែ​នៅ​ក្នុង​គ្រាប់​ល្ពៅ​មាន​ដូច​ជា​ដែក ស័ង្កសី ទង់ដែង និង​ម៉ាញ៉េស្យូម។ ជាតិ​រ៉ែ​ទាំង​នេះ […]


អាហារូបត្ថម្ភ

ផ្លែឈើទាំង ៦មុខ ងាយរកទិញ ផ្ដល់ប្រយោជន៍ច្រើន​ដល់សុខភាព

គ្នា​យើង​ខ្លះ​ទង​ជា​អាច​ឆ្ងល់​ថា​អ្វី​ទៅ​ជា​អាហារ​សុខភាព ឮ​តែ​គេ​និយាយ​ពី​អាហារ​​ប្រភេទ​នេះ។ តើ​អាហា​សុខ​ភាព​ពិបាក​រក ឬ​មាន​តម្លៃ​ថ្លៃ? មិន​ដូច​នោះ​ទេ អាហារ​សុខ​ភាព​មិន​មែន​សុទ្ធ​តែ​ជា​អាហារ​ដែល​យើង​ពិបាក​​រក និង​​មាន​តម្លៃ​ថ្លៃ​នោះ​ទេ​។ ថ្ងៃនេះ Hello គ្រូពេទ្យ លើក​យក​ផ្លែ​ឈើ​ចំនួន​ប្រាំមួយ​​ប្រភេទ ដែល​ងាយ​រក និង​មិន​សូវ​មាន​តម្លៃ​ថ្លៃ ហើយ​ល្អ​ចំពោះ​សុខ​ភាព​ទៀត​។ ១. ផ្លែ​ប៉ោម​ ​ផ្លែ​​ប៉ោម​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ វីតាមីន C និង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ផ្សេងៗ​ជា​ច្រើន​ទៀត​។ ផ្លែ​ប៉ោម​ អាច​ជា​ជម្រើស​អាហារ​សម្រន់​ដ៏​ល្អ និង​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ផង​។ ២. ថ្លែ​ប័រ ផ្លែ​ប័រ​ អាច​ថា​ខុស​ប្លែក​ពី​ផ្លែ​ឈើ​មួយ​ចំនួ​ន​ផ្សេង​ទៀត ព្រោះ​ថា​ផ្លែ​នេះ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​ល្អ​ចំពោះ​សុខ​ភាព​ជំនួស​ឲ្យ​កាបូអ៊ីដ្រាត​។ ក្រៅ​ពី​នេះ ផ្លែ​ប័រ​ក៏​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់ ប៉ូតាស្យូម និង​វីតាមីនC ផង​ដែរ​។​ ៣. ផ្លែ​ចេក​ ចេក​ គឺជា​ផ្លែ​ឈើ​សប្បូរ​ដោយ​ប៉ូតាស្យូម​បំផុត​មួយ​។ ផ្លែ​ឈើ​ប្រ​ភេទ​នេះ ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន B6 និង​ ជាតិ​សរសៃ​ផង​ដែរ​។ ៤. ផ្លែ​ក្រូច ចំពោះ​ផ្លែ​ក្រូច​វិញ ពេល​និយាយ​ដល់ពេលណា ដឹង​តែ​នឹង​ឃើញ​វីតាមីន​C មិន​ខាន។ ពិត​ណាស់​ផ្លែ​ក្រូច​សម្បូរ​ដោយ​វីតាមីនC ជាតិ​សរសៃ​ខ្ពស់ និង​មាន​សារធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​ទៀត​ផង​។​ ៥. ផ្លែ​ម្នាស់​ ផ្លែ​ម្នាស់​ក៏​មិន​អន់​ដែរ មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​C និង​ម៉ង់​កាណេស​។ ក្រៅពី​នេះ ម្នាស់​នៅ​មាន​ផ្ទុក​ល្បាយ​អង់ហ្សីម ដែល​ជា​សារធាតុ​ប្រឆាំង​ការ​រលាក និង​ជួយ​បំបែក​ប្រូតេអ៊ីន​ផង​ដែរ​។​ ​៦. ផ្លែ​ឪឡឹក ផ្លែ​ឪឡឹក​ក៏​មិន​អន់​ដែរ​ក្រៅ​ពី​មាន​ជាតិ​ទឹក​ខ្ពស់ នៅ​មាន​វីតាមីន A, B ថែមទៀត​ផង​។ […]


រូបមន្តសុខភាព

ចូល​ចិត្ត​ញ៉ាំ​អាហារ​​​ទាំង​នេះ​ ប្រយ័ត្ន​ប្រព័ន្ធ​ភាព​ស៊ាំ​​​ចុះ​ខ្សោយ​​ដោយមិនដឹងខ្លួន

ពិត​ណាស់​ យើង​រាល់​គ្នា​សុទ្ធ​តែ​​ចង់​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ប្រកប​ដោយ​ប្រសិទ្ធភាព។​ ​ការ​ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ​ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​​ ក៏​ដូចជា​ការ​គេង​គ្រប់គ្រាន់​ ​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។​ យ៉ាង​ណា​មិញ ប្រព័ន្ធ​ភាព​ស៊ាំ​នេះ​ក៏​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​សុខភាព​ពោះវៀន​ផង​ដែរ។​ ជាក់​ស្ដែង​ អាហារ​មួយ​ចំនួន​​មាន​តម្លៃ​អាហារូបត្ថម្ភ​ទាប​ ព្រម​ទាំង​រាំងស្ទះ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​កាត់​បន្ថយ​អាហារ​ខាងក្រោម​នេះ​ចេញ​ពី​របប​អាហារ​ភ្លាម​ៗ​ ទើប​ជា​ការ​ប្រសើរ​។ ១. សូដា​ និង​​គ្រឿង​ស្រវឹង​​ ​​​​​ភេសជ្ជៈ​ដូចជា​សូដា​ ទឹក​ក្រូច​ តែ​ ដែល​មាន​ជាតិ​ផ្អែម​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​គ្រឿង​ស្រវឹង​​ ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​មនុស្ស​យើង​។​ ភេសជ្ជៈ​ទាំង​នេះ​អាច​បង្កើន​ការ​ផលិត​អ័រម៉ូន​ស្រ្តេសកូទីសុល ​រំខាន​​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​រាំងស្ទះ​ដល់​មុខងារ​ផលិត​​អាំងស៊ុយលីន​ ​អាច​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។​ លើស​ពី​នេះ​ វា​ក៏​អាច​ប៉ះពាល់​ដល់​ការ​គេង​ ដែល​​ពាក់ព័ន្ធ​​ជាមួយ​នឹង​មុខងារ​​ប្រព័ន្ធ​ភាព​ស៊ាំ​ថែម​ទៀត​ផង​​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ស្ករ​គ្រាប់​ ​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ អាច​រារាំង​ដល់​ផ្លូវ​ប្រព័ន្ធ​ភាព​ស៊ាំនិង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។​ ស្ករ​គ្រាប់​ ស្ករ​កៅស៊ូ​ និង​ចាហួយ​សំបូរ​ទៅ​ដោយ​ជាតិ​ស្ករ​ ដែល​អាច​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​កើន​ឡើង​ការ​ផលិត​រ៉ាឌីកាល់​សេរី​ (​ពាក់ព័ន្ធ​នឹង​​ការ​កើត​ជំងឺ​មហារីក​ ជំងឺ​ទឹក​នោម​​ផ្អែម​ និង​ជំងឺ​សរសៃ​ឈាម​បេះដូង​) ដែល​អាច​ធ្វើ​ឲ្យ​កោសិកា​ឈាម​ចុះ​ខ្សោយ​ និង​បង្ក​ឲ្យ​មាន​ការ​រលាក​។ ៣. ដំឡូង​បំពង គ្នា​យើង​ភាគ​ច្រើន​ចូលចិត្ត​ញ៉ាំ​​ប្រភេទ​អាហារ​បំពង​​ ប៉ុន្តែ​អាហារ​ទាំង​នេះ​អាច​បង្ក​បញ្ហា​ជា​ច្រើន​​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ពីព្រោះ​វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។​ ចំពោះ​អាហារ​បំពង​ ​ដូចជា​ដំឡូង​បំពង​គឺ​ជា​ភ្នាក់ងារ​បង្ក​នៃ​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ កូឡេស្តេរ៉ូល​ខ្ពស់​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។ [embed-health-tool-bmr] ៤. សាច់​ក្រហម​ ​​​សាច់​ក្រហម​ (សាច់​ជ្រូក​ […]


រូបមន្តសុខភាព

ពពួកសារធាតុចិញ្ចឹមរាងកាយចាំបាច់បំផុត ទប់ទល់នឹងវីរុសកូវីដ-១៩

សារ​ធាតុ​ចិញ្ចឹម​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ចូល​ក្នុង​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សំខាន់​ណាស់​សម្រាប់​រាងកាយ​បម្លែង​វា​ឲ្យ​ទៅ​ជា​ថាមពល និង​ជា​មុខ​ងារ​ការពារ​សុខភាព​បាន​ល្អ ចៀស​ផុត​ពី​ជំងឺ​នានា។ ស្រប​គ្នា​នេះ ការ​ថែ​ទាំ​សុខភាព និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ដោយ​អាហារ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ រឹត​តែ​ចាំ​បាច់​ក្នុង​ពេល​ឥឡូវ​នេះ ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ជា​សកល។ មជ្ឈមណ្ឌលប្រយុទ្ធនឹង​ជំងឺ​ឆ្លង (CDC) អាមេរិក អះ​អាង​ថា ត្បិត​អាហារ​បំប៉ន​មិន​អាច​ជួយ​ព្យាបាល ឬ​ការពារ​យើង​មិន​ឲ្យ​ឆ្លង​វីរុស​កូវីដ-១៩ បាន ក៏​ប៉ុន្តែពពួក​វីតាមីន និង​ជាតិ​រ៉ែ​មួយ​ចំនួន អាច​ជួយ​ដល់​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ក៏​ដូច​ជា​ការ​រលាក និង​ការ​ហើម​នានា។ CDC អាមេរិក​បន្ត​ថា មធ្យោបាយ​ល្អ​បំផុត ដើម្បី​ទទួល​បាន​សារធាតុ​ចាំ​បាច់​ទាំង​អស់​នោះ គឺ​តាមរយៈ​អាហារ​ដូច​ជា៖ វីតាមីន C៖ បន្លែ (Broccoli ប៉េងប៉ោះ ផ្កាខាត់ណា ដំឡូងបារាំង) និង​ផ្លែឈើ (គីវី ពពួកប៊ឺរី ក្រូច ម្នាស់...) វីតាមីន D៖ ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប អាហារ​សមុទ្រ ត្រី​សាឌីន ថ្លើម​សត្វ។ល។ ស័ង្កសី៖ គ្រាប់​ស្វាយ​ចន្ទី ទំពាំង​បារាំង អយស្ទ័រ សាច់​ក្រហម សាល់ម៉ុន សាច់មាន់ ស្ពៃពុយឡេង ប្រូតេអ៊ីន៖ សាច់សត្វ ផ្លែប៊ើរ ស៊ុត ឈីស សណ្ដែក... ទន្ទឹម​នឹង​នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ