របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

រូបមន្តសុខភាព

កំពុងមានជំងឺ​លើសសម្ពាធឈាម? ដឹងអត់ប៉ូតាស្យូមជួយអ្វីបានខ្លះ?

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលអំពីគុណប្រយោជន៍របបអាហារមានកម្រិតប៉ូតាស្យូមខ្ពស់ គឺ​គេ​រក​ឃើញ​ថា​អាចកាត់​បន្ថយ​គ្រោះថ្នាក់ពី​ការលើសសម្ពាធឈាម ពិសេសសម្រាប់ស្ដ្រីដែលនិយមហូបអាហារ​ប្រៃ។ អាហារសម្បូរ​ជាតិ​ប៉ូតាស្យូម​មានដូចជា ផ្លែប៊ឺ ចេក ដំឡូង និងត្រីសាម៉ុនជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លទ្ធផលនៃការញ៉ាំប្រៃ អាចប្រឈមនឹងជំងឺលើសសម្ពាធឈាម ក៏ជាហេតុបង្កជាជំងឺដទៃទៀត ដូចជា ជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺពុកឆ្អឹងផងដែរ។ លោកសាស្ដ្រាចារ្យ Liffert Vogt នៃសាកលវិទ្យាល័យវេជ្ជសាស្ដ្រ Amsterdam បានដឹកនាំការសិក្សាមួយរកឃើញថា ការញ៉ាំប្រៃប្រឈមនឹងការកើតជំងឺលើសសម្ពាធឈាម និង ប៉ះពាល់ដល់សរសៃឈាមបេះដូង។ ដូច្នេះដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះបាន គឺត្រូវកាត់បន្ថយការញ៉ាំប្រៃ ឬវិធីមួយទៀតត្រូវញ៉ាំរបបអាហារដែលមានកម្រិតប៉ូតាស្យូមខ្ពស់ ព្រោះសមាសធាតុប៉ូតាស្យូមអាចជួយជំរុញ រាងកាយបញ្ចេញ​ជាតិសូដ្យូមចេញតាមទឹកនោមបានច្រើន។ ការសិក្សានេះធ្វើឡើង មានបេក្ខជនចូលរួម ២៤ ៩៦៣នាក់ ស្រី១៣ ៦៩៦ អាយុចន្លោះ ពី ៤៧ ដល់ ៧៥ឆ្នាំ ដោយឆ្លងកាត់ធ្វើតេស្ដេលើសម្ពាធឈាម ទឹកនោម និង សំណួរអំពីជីវភាពរស់នៅប្រចាំថ្ងៃ។ អ្នកចូលរួមត្រូវបែងចែកជាក្រុម អ្នកញ៉ាំអាហារកម្រិត អំបិលទាប មធ្យម និងខ្ពស់ ជាមួយអាហារកម្រិតប៉ូតាស្យូម ទាប មធ្យម […]


រូបមន្តសុខភាព

ចូលចិត្តញ៉ាំដំឡូងមី? នេះជាអត្ថប្រយោជន៍គ្រប់គ្នាគួរដឹង

ដំឡូងមីគឺជាអាហារមួយប្រភេទ មិនត្រឹមតែអាចញ៉ាំជំនួសបាយបានម្ដងម្កាលនោះទេ ថែមទាំងបាន​លាក់នូវសារធាតុចិញ្ចឹមយ៉ាងច្រើន ដែលយើងមិននឹកស្មានដល់។ សារធាតុសំខាន់ៗទាំងនោះមាន ប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត ជាតិសរសៃ វីតាមីនចម្រុះ ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ទង់ដែង។ សារធាតុសំខាន់ទាំងនេះ គឺជាចំណីដែល​រាងកាយត្រូវការជាចំាបាច់ប្រើការចាំថ្ងៃ។ ១.ពង្រឹងប្រព័ន្ធរំលាយអាហារ ដំឡូងមី ក៏មានមុខងាពិសេសជួយ ពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ព្រោះក្នុងបរិមាណដំឡូងមី១០០ក្រាម មានផ្ទុក កាបូអ៊ីដ្រាត ៤០ក្រាម ជាតិសរសៃ ២ក្រាម ខ្លាញ់ល្អ ៣ក្រាម ដែលសមាសធាតុចិញ្ចឹមសំខាន់ទាំងនេះ មានមុខងារ​ជួយជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើការល្អ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២.ជួយដល់​សម្ពាធឈាម អត្ថប្រយោជន៍ដំឡូងមី មិនខុសគ្នានឹងដំឡូងដទៃនោះទេ ព្រោះមានកម្រិតប៉ូតាស្យូមខ្ពស់។ ក្នុងបរិមាណដំឡូងមី ១០០ក្រាម មានផ្ទុកប៉ូតាស្យូម ២៩០ មិល្លីក្រាម ស្មើនឹង១៦%នៃតម្លៃប្រើប្រាស់ រាងកាយប្រចាំថ្ងៃ។ កម្រិតប៉ូតាស្យូមខ្ពស់អាចជួយ រក្សាតុល្យភាព សម្ពាធឈាមបានល្អ ពិសេសការប្រែប្រួលសម្ពាធឈាម ដោយការញ៉ាំអាហារដែលមានកម្រិតសូដ្យូមខ្ពស់ គឺជាហេតុបង្កការលើសឈាមបានតែម្ដង។ [embed-health-tool-vaccination-tool] ៣.ជួយរក្សាទំងន់ ថ្វីដ្បិតតែដំឡូងមីមានកម្រិតកាឡូរីខ្ពស់ដល់ទៅ ១៦០កាល់ឡូរី​ ក្នុងបរិមាណ ១០០ក្រាម ធ្វើឲ្យគ្រប់គ្នាយល់ថាជាកត្ដាប្រឈម​​ធ្វើឲ្យយើងងាយឡើងគីឡូ ប៉ុន្ដែមិនដូច្នោះទេព្រោះដំឡូងមីមានជាតិសរសៃ និងសារធាតុម្សៅធន់ ជាចំណុច​ល្អជួយពង្រឹងដល់ ពពួកបាក់តេរីល្អក្នុងពោះវៀនតូច។ តាមការសិក្សាបានបង្ហាញថា ជាតិសរសៃ នៅក្នុង​របបអាហារ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ទាំងនេះជា​ប្រភេទអាហារមាន​ជាតិស្ករទាប ល្អសចំពោះ​សុខភាព

ហេតុអ្វីយើងត្រូវស្គាល់ និងដឹងច្បាស់ពីប្រភេទរបបអាហារដែលមានកម្រិតជាតិស្ករទាប? នេះក៏ព្រោះតែ យើងមានភាពងាយស្រួលក្នុងការគ្រប់គ្រងរបបអាហារប្រចាំថ្ងៃបានល្អ ពិសេសសម្រាប់អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ហើយមានបញ្ហាធាត់ ដែលងាយវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២។ ម្យ៉ាងវិញទៀត ក៏ជាវិធីសាស្ដ្រមួយសម្រាប់អ្នកចង់សម្រកគីឡូផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការញ៉ាំអាហារដែលមានកម្រិតជាតិស្ករខ្ពស់ អាចឲ្យសុខភាពយើងងាយប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការលើស​ជាតិស្ករ ជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ ឬជំងឺលើសឈាម ដែលករណីទាំងនេះអាចកើតឡើងបាន ពេលរាងកាយយើងមិនសូវមានសកម្មភាព។ ការរក្សាតុល្យភាពអាហារបានល្អ មានន័យថា យើងអាចរក្សា កម្រិតជាតិស្ករក្នុងឈាមរបស់យើងបានល្អផងដែរ។ ១. បន្លែ បន្លែភាគច្រើនមានកម្រិតជាតិស្ករទាប ហើយមានកម្រិតជាតិទឹក ជាតិសរសៃ វីតាមីន និងប្រូតេអ៊ីនខ្ពស់ ដែលជាចំណុចល្អសម្រាប់សុខភាព។ បន្លែសំខាន់ៗទាំងនោះមានដូចជា ពពួកសាឡាដ ស្ពៃបៃតង ស្ពៃក្ដោប ប៉េងបោះ ត្រសក់ ននោង ត្រឡាច ឃ្លោក ល្ពៅ ខាត់ណាស ខាត់ណាខៀវ ការ៉ុត និង ពពួកផ្សិតជាដើម។ រាល់អាហារគ្រប់ពេល គួរតែមានបន្លែឲ្យបានយ៉ាងហោច ៦០% ដើម្បីជំនួយដល់សុខភាព។ ២.ផ្លែឈើ ការញ៉ាំផ្លែឈើច្រើនក៏ធ្វើឲ្យសុខភាពរាងកាយយើងល្អប្រសើរបានដែរ ពិសេសផ្លែឈើស្រស់ដែល មិនស្ថិតក្នុងការកែច្នៃដូចជាផ្លែឈើកំប៉ុង ទឹកផ្លែឈើ […]


រូបមន្តសុខភាព

ដោយសារតែអត្ថប្រយោជន៍ទាំងនេះ ផ្សិតគួរមាន​ក្នុងរបបអាហារ

ផ្សិតមិនត្រឹមតែជាប្រភេទអាហារមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានគុណប្រយោជន៍ចំពោះសុខភាពច្រើនទៀតផង។ ផ្សិតមានសារធាតុចិញ្ចឹមសំខាន់ៗច្រើនដូចជា វីតាមីន B ចម្រុះ វីតាមីន D ទង់ដែង សេលីញ៉ូម ផូស្វ័រ ប៉ូតាស្យូម និង ជាតិសរសៃ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.គ្រប់គ្រងទម្ងន់ ផ្សិតគ្មានជាតិខ្លាញ់ និង ជាតិស្ករ ប៉ុន្ដែមានសារធាតុចិញ្ចឹមច្រើន ក្នុងចំណុចនេះសម្រាប់អ្នកដែលមានលើសទម្ងន់ ឬធាត់ អាចសាកល្បងញ៉ាំជាប្រចាំបាន ដោយមិនភ័យខ្លាចការឡើងកម្រិតជាតិស្ករ និង ខ្លាញ់ធ្វើឲ្យកាន់តែធាត់នោះ​ទេ។ ម្យ៉ាងវិញទៀត សារធាតុសរសៃ គឺជាផ្នែកមួយជួយសម្រួលដល់​សុខភាពប្រព័ន្ធរំលាយអាហារ ឲ្យដំណើរការបានល្អ។ ២.បញ្ចុះជាតិស្ករក្នុងឈាម អ្នកដែលមានកម្រិតជាតិស្ករខ្ពស់ប្រឈមនឹងការកើតជំងឹទឹកនោមផ្អែម ឬអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ អាចញ៉ាំ ផ្សិតបានដោយមិនបាច់ភ័យព្រួយនឹងការកើនឡើងកម្រិតជាតិស្ករនោះទេ ព្រោះអាហារមួយនេះគ្មានកម្រិតជាតិស្ករឡើយ។ ៣.ពង្រឹងប្រព័ន្ធភាពស៊ាំ សមាសធាតុសំខាន់ៗដែលមាននៅក្នុងរបបអាហារមួយប្រភេទនេះ អាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំបានល្អ ពិសេសជួយដល់ពពួកកោសិកាដូចជា កោសិកា Hematopoietic , Lymphocytes, Macrophages, Dendritic និង Dendritic ដែលជាក្រុមកោសិកាជួយប្រឆាំងនឹងពពួកបាក់តេរី និងមេរោគផ្សេងៗ​ដែល​អាច​ជ្រៀត​ចូល​ក្នុងរាងកាយ។ ៤.ទប់ស្កាត់ការវិវត្ដជំងឺមហារីក តាមការសិក្សាបានបង្ហាញថា ផ្សិតក៏មានសមត្ថភាពប្រឆាំងនឹងការវិវត្ដជំងឺមហារីកបាន ពិសេសប្រភេទមហារីកដែលកើតចេញពីការរលាកដោយអុកស៊ីតកម្ម និងការរលាករាំរ៉ៃ។ ចំពោះបុរសៗ ដែលប្រឈមនឹងការកកើតជំងឺមហារីកក្រពេញប្រូស្ដាត និង […]


រូបមន្តសុខភាព

មិនគួររំលង! ញ៉ាំខ្ទឹមស មានប្រយោជន៍ច្រើនដល់រាងកាយ

ខ្ទឹមសជាអាហារមានក្លិនឈួលបន្ដិច ប៉ុន្ដែមានអត្ថប្រយោជន៍ជួយដល់សុខភាពច្រើន។ ក្នុងបរិមាណខ្ទឹមសមួយកំពឹស ជាមធ្យមមានសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា ប្រូតេអ៊ីន ០,៥ ក្រាម កាបូនអុីដ្រាត ២,៩៨ ក្រាម ថាមពល ១៣,៤១គីឡូកាល់ឡូរី កាល់ស្យូម ១៦,២៩ មិល្លីក្រាម ម៉ាញ៉េស្យូម ២,២៥ មិល្លីក្រាម ផូស្វ័រ ១៣ មិល្លីក្រាម ប៉ូតាស្យូម ៣៦មិល្លីក្រាម វីតាមីនB6 ០,១១ មិល្លីក្រាម និង វីតាមីនC ០,៨ មិល្លីក្រាម។ ដោយសារតែមានសារធាតុចិញ្ចឹមច្រើនដូច្នេះហើយទើបខ្ទឹមស​មានអត្ថប្រយោជន៍ច្រើន​ចំពោះ​សុខភាព​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ជំនួយខួរក្បាល ខ្ទឹមសរមានអត្ថប្រយោជន៍ជំនួយដល់ខួរក្បាល ព្រោះមានសារធាតុចិញ្ចឹមដូចជា ម៉ាញ៉េស្យូម វីតាមីន B6, C ដែលជាសារធាតុជួយពង្រឹងដល់សមត្ថភាពស្វែងយល់ និង ដំណើរការរំញោចរបស់ខួរក្បាល។ មិនត្រឹមតែប៉ុណ្ណោះ​ក៏ជួយសម្រួលទៅដល់ ប្រព័ន្ធប្រសាទទៀតផង។ ២.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ញ៉ាំខ្ទឹមសឆៅ ដែលសម្បូរទៅដោយវីតាមីន C គឺមានប្រយោជន៍ចំពោះប្រព័ន្ធភាពសាំ។ ជាក់ស្ដែងណាស់ វីតាមីន C គឺជាប្រភពថាមពលជំនួយដល់​ការពង្រឹងប្រព័ន្ធភាពស៊ាំអាចប្រឆាំងនឹងជំងឺបានច្រើនប្រភេទ។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំអាហារទាំងនេះ រួមចំណែកជួយកាត់បន្ថយហានិភ័យជំងឺមហារីក

មហារីកគឺជាជំងឺមួយប្រភេទស្ដែងចេញដោយការលូតលាស់នៃកោសិកាជាច្រើនរួមគ្នាមិនស្ថិតក្រោមការគ្រប់គ្រងរាងកាយ បង្កឲ្យ​មាន​ការឈឺចាប់ និងអាចកើតឡើងគ្រប់ទីកន្លែងនៃរាងកាយផងដែរ។ ជាក់ស្ដែងណាស់ថា របបអាហារមិនអាចព្យាបាល​ជំងឹមហារីកឲ្យជាសះស្បើយបានទាំងស្រុងនោះទេ ប៉ុន្ដែរបបអាហារអាចជួយទប់ស្កាត់ការកកើត និង ការវិវត្ដនៃជំងឺបានមួយ​ផ្នែក​ធំ​ផង​ដែរ​។ តាមការសិក្សាបានបង្ហាញពួកអាហារ​ មួយចំនួនអាចប្រឆាំង​នឹងការលូតលាស់ជំងឺនេះ គឺពពួកអាហារដែលមានផ្ទុកសមាសធាតុ វីតាមីន រ៉ែ និង phytochemicals ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. បន្លែបៃតង ពពួកបន្លែមានច្រើនប្រភេទ ពិសេសបន្លែស្ពៃតែម្ដង ជាអាហារល្អ មានផ្ទុកសមាសធាតុ phytochemicals ថែមទាំងអាចជួយប្រឆាំងទៅនឹងអុកស៊ីតកម្ម និងបញ្ហារលាកផ្សេងៗអាចបង្កទៅជាជំងឺមហារីកបាន។ បន្លែទាំងនោះមានដូចជា ស្ពៃខៀវ ស្ពៃក្ដោប ខាត់ណា និងខាត់ណាខៀវជាដើម។ បន្លែទាំងនេះមិនត្រឹមតែមានប្រយោជន៍ប្រឆាំងទៅនឹងអុកស៊ីតកម្មនោះទេ ថែមទាំងជាប្រភពវីតាមីន ជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយផងដែរ។ ២.បន្លែមើម បន្លែមើមក៏មានគុណប្រយោជន៍មិនចាញ់គ្នានោះដែរ ។ តាមការសិក្សាបានរកឃើញថា ការ៉ុត ជាប្រភេទបន្លែមានផ្ទុកសារធាតុ Pigment ជាសមាសភាពពណ៌ មានសមត្ថអាចកាត់បន្ថយហានិភ័យ ជំងឺមហារីកក្រពេញប្រូស្ដាតលើបុរស និង មហារីកសុដន់ចំពោះ​ស្ដ្រី។ ក្រៅពីនោះទៀត ការ៉ុតជួយកាត់បន្ថយ មហារីកក្រពះពោះវៀន សួតផងដែរ។ បន្ថែមពីលើនេះទៀត នៅមាន ប្រភេទ ខ្ទឹមស […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ទឹកគ្រាប់ស្វាយចន្ទីក្រឡុកផ្ដល់អត្ថប្រយោជន៍ ៥យ៉ាងដល់សុខភាព

ទឹកគ្រាប់ស្វាយចន្ទីក្រឡុក ជាភេសជ្ជៈមួយប្រភេទ ងាយស្រួលធ្វើញ៉ាំដោយខ្លួនឯង មិនតែប៉ុណ្ណោះ ក៏មានអត្ថប្រយោជន៍ច្រើនដល់សុខភាពផងដែរ។ តាមការសិក្សាបានបង្ហាញថា មានអត្ថប្រយោជន៍សំខាន់ដល់ទៅ ៥យ៉ាងចំពោះ​សុខភាព​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.អាហាររូបត្ថម្ភ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលចំណីអាហារ អាមេរិកបានបង្ហាញថា បរិមាណគ្រាប់ស្វាយចន្ទី ៣០០ មិល្លីក្រាម ចម្រាញ់ជាទឹកគ្រាប់ស្វាយចន្ទីចំណុះ ១០០មិល្លីលីត្រ មានផ្ទុកសារធាតុចិញ្ចឹមដូ​​ចជា កម្រិតជាតិស្ករ ៦៦ក្រាម ប្រូតេអ៊ីន ១,៩ ក្រាម ជាតិខ្លាញ់ ៤,៦៥ក្រាម និង កាបូអ៊ីដ្រាត ៤,៤៤ ។ លើសពីនេះទៀត ទឹកគ្រាប់ស្វាយចន្ទីមានផ្ទុក ជាតិដែក សូដ្យូម អាស៊ីដខ្លាញ់ថែមទៀតផង។ មួយវិញទៀត អត្ថប្រយោជន៍របស់វាអាចជំនួយដល់អ្នកដែលមាន ប្រតិកម្មសារធាតុ lactose ជាមួយទឹកដោះគោ។ ២.ជំនួយដល់បេះដូង គ្រាប់​ស្វាយ​ចន្ទី​មានអត្ថប្រយោជន៍ជួយដល់សុខភាពបេះដូង ព្រោះមានផ្ទុកសារធាតុអាស៊ីដខ្លាញ់ អូមេហ្គា៣ និង ពពួកខ្លាញ់ សុខភាព ដែលជាតម្រូវការចំាបាច់សម្រាប់​ដំណើការបេះដូងឲ្យ​បានល្អ មិនត្រឹមតែប៉ុណ្ណោះជួយការ​ពារយើង​ពីជំងឺផ្សេងបានថែមទៀតផង។ ៣.ជំនួយដល់ឆ្អឹង ទឹកគ្រាប់ស្វាយចន្ទីមានសារធាតុកាល់ស្យូមបែបធម្មជាតិ ជំនួយដល់ការលូតលាស់ មិនខុសពីពពួកទឹកដោះគោនោះទេ។ ថ្វីដ្បិតវាមានកម្រិតកាល់ស្យូមទាបជាងទឹកដោះបន្ដិច ប៉ុន្ដែប្រសិនបើយើងសាកល្បងញ៉ាំយ៉ាងហោចមួយកែវចំណុះ ២៥០ មិល្លីលីត្រ […]


រូបមន្តសុខភាព

ប៊ីចេង និងអំបិល មួយណាប៉ះពាល់​សុខភាពជាង?

ប៊ីចេង និង អំបិល ជាគ្រឿងផ្សំជួយធ្វើឲ្យម្ហូបអាហារកាន់តែមានរស់ជាតិឆ្ងាញ់ មិនថាម្ហូបស្ងោរ ឆា ចៀន ប្រលាក់​​នោះទេ គឺសុទ្ធតែត្រូវការសារធាតុផ្សំទាំងពីរនេះ។ ប៉ុន្ដែរឿងមួយគួរមិននឹកស្មានដល់នោះគឺ មនុស្សភាគច្រើនបានយល់ថា ប៊ីចេងគឺជាគ្រឿងផ្សំមួយប្រភេទ បង្កគ្រោះថ្នាក់ ជំងឺផ្សេងៗ ប៉ះពាល់ដល់សុខភាពជាងអំបិលទៅវិញ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រដ្ឋបាលចំណីអាហារ និង ឱសថអាមេរិក (FDA) បានចាត់ចំណាត់ថ្នាក់ ប៊ីចេងក្នុងក្រុមអាហារដែលមានសុវត្ថិភាព ប៉ុន្ដែមនុស្សភាគច្រើននៅតែមានការសង្ស័នឹងការប្រើប្រាស់សារធាតុមួយនេះ ក្រោមមូលហេតុរោគសញ្ញាមិនល្អផ្សេងៗបានកើតឡើង ដូចជា ការឈឺក្បាល បែកញើសច្រើន អារម្មណ៍ស្ពឹកមុខ ចង្វាក់បេះដូងលោតញាប់ ឈឺទ្រូង ក្រហល់​​ក្រហាយលើមុខ លើរាងកាយផ្សេងទៀត និងចុះខ្សោយកម្លាំងជាដើម។ ការសិក្សាស្រាវជ្រាវបានបដិសេធទៅនឹងរោគសញ្ញាទាំងនេះ ថាមិនមែនកើតឡើងពាក់ព័ន្ធនឹងប៊ីចេងទាំង​ស្រុង​​នោះទេ ហើយរោគសញ្ញាទាំងនេះក៏អាចកើតឡើងក្នុងរយៈពេលខ្លីលើក្រុមមនុស្សតិចតូចប៉ុណ្ណោះ រួចក៏បាត់ទៅ​វិញដោយមិនចាំបាច់ព្យាបាលនោះដែរ។ FDA បានបញ្ជាក់ទៀតថា ប៊ីចេងត្រូវបាន​ផលិតឡើងដោយសារធាតុចេញ​ពីរុក្ខជាតិ ដូចជា ស្ករអំពៅ ដំឡូងមី ឬ​ពោត។ ប៊ីចេងគឺជាការរួមផ្សំឡើងពីអំបិលសូដ្យូមគ្លុយតាមិកអាស៊ីត ដែលជាអាមីណូអាស៊ីតមួយប្រភេទកើតឡើងក្នុងធម្មជាតិ សូម្បីខ្លួនប្រាណយើងក៏មានអាស៊ីតប្រភេទនេះ ហើយវាក៏មាន​ក្នុង​របបអាហារដែលយើងញ៉ាំរាល់ថ្ងៃ ដូចជា សាច់ ត្រី ស៊ុត បន្លែ […]


រូបមន្តសុខភាព

រាងកាយត្រូវការកាល់ឡូរី តែបើច្រើនពេកក៏ប៉ះពាល់សុខភាពដែរ

កាល់ឡូរី គឺជាថាមពលដែលបានស្រូបចេញពីអាហារ មានអត្ថប្រយោជន៍ច្រើនដល់រាងកាយជួយសម្រួលដល់ដំណើរការមេតាប៉ូលិស ដំណើរការសាច់ដុំ និងខួរក្បាល។ រាងកាយរបស់យើងត្រូវការ កាល់ឡូរីក្នុងកម្រិតមួយសមស្រប បើច្រើនពេកនឹងអាចបង្កជាបញ្ហាដល់សុខភាពវិញ ដូចជាការឡើងទម្ងន់នឹងឈានដល់ការបង្កជាជំងឺផ្សេងៗ​បាន។ បើតិចពេក ធ្វើឲ្យរាងកាយ និង​ស្មារតីរបស់យើងចុះខ្សោយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! យើងអាចដឹងពីកម្រិតកាល់ឡូរីដែលរាងកាយយើងម្នាក់ៗត្រូវការ តាមរយៈរង្វាស់ BMR (basal metabolic rate) ដោយផ្អែកទៅលើ កម្ពស់ អាយុ ភេទ គីឡូ និងសកម្មភាពរស់នៅប្រចាំថ្ងៃ ដូចជា ការធ្វើការងារ ការគិត ការហាត់ប្រាណជាដើម ដែលរាងកាយត្រូវការកាល់ឡូរីខុសៗគ្នាផងដែរ។ ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ សម្រាប់កុមារអាយុក្រោម ១៥ឆ្នាំ ត្រូវការកាល់ឡូរីជាមធ្យម ១ ០០០ កាល់ឡូរី បើកុមារមានសកម្មភាពច្រើន អាចឈានដល់ ១ ២០០កាល់ឡូរី។ សម្រាប់មនុស្ស​​ពេញវ័យ ចន្លោះពី ១៦-១៨ ឆ្នាំដែលមានសកម្មភាព​ខ្លាំង ត្រូវការខ្ពស់បំផុត ៣ ១០០ កាល់ឡូរី ហើយ​សម្រាប់វ័យចាប់​ពី ១៩ឆ្នាំឡើងអាចត្រូវការជាមធ្យមប្រហែល ២ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

របបអាហារសំខាន់ៗសម្រាប់ស្រីៗយើង មុន និង​ក្រោយពេលមករដូវ

ធ្លាក់ឈាម អស់កម្លាំង រាងកាយចុះខ្សោយ ឈឺក្បាល សាបមាត់ ខ្សោះជាតិទឹក ឆេវឆាវឆាប់ខឹង ឈឺចុកចាប់ឆ្អឹងខ្នង គេងមិនលក់ ទាំងនេះគឺជាអាការៈពេល​មក​រដូវ​របស់​ស្រីៗ​ ដែល​អាចកើតឡើងយ៉ាងហោចណាស់ ចន្លោះពី ៣ ទៅ ៥ថ្ងៃ ឬយូរជាងនេះ អាស្រ័យលើលក្ខខណ្ឌសុខភាព។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បើ​សិន​ជា​សុខភាពស្រីៗ​យើង​មិនសូវល្អនោះទេ អាការៈទាំងនោះអាចនឹងកាន់តែអាក្រក់ជាងនេះមួយកម្រិតទៀត ដូច្នេះការរៀបចំរបបអាហារឲ្យបានត្រឹមត្រូវសម្រាប់សុខភាព អាចធ្វើឲ្យសុខភាពរឹងមាំ ថែមទាំងអាចកាត់បន្ថយអាការៈទាំងនេះបានថែមទៀតផង។ ១.របបអាហារមុនពេលមករដូវ ការរៀបចំរបបអាហារត្រៀមមុនពេលមករដូវយ៉ាងហោចរយៈពេល៥ថ្ងៃជាមុនដែរ ឬរាប់ចាប់ពីពេលបង្ហាញសញ្ញាលើរាងកាយ ដូចជា ឈឺទ្រូងតិចៗ អស់កម្លាំង គេងមិនលក់ ដែលពេលនោះរាងកាយត្រូវការរបបអាហារជាចាំបាច់ ដើម្បីទ្រទ្រង់សុខភាព។ រាងកាយត្រូវការអាហារដូចជា ពពួកស្ពៃបៃតង ពពួកអាស៊ីតខ្លាញ់ និង របបអាហារសរសៃ មានផ្លែប៉ោម ចេក ក្រូច ល្ពៅ ល្ហុង ការ៉ុត គ្រាប់ធញ្ញជាតិ និងពួកផ្លែឈើសម្បូរជាតិទឹក។ មួយ​វិញ​ទៀត ស្រីៗ​យើង​គួរ​កាត់បន្ថយពពួកអាហារហឹរ អាហារប្រៃពេក ផ្អែមពេក និងអាហារមានក្លិនឆួល មានខ្ទឹមស និង​ខ្ញីជាដើម។ ២.កំលុងមករដូវ រាប់ចាប់ពីថ្ងៃទី១ពេលមករដូវ គឺឈាមរដូវអាចធ្លាក់មកច្រើន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ