ក្រោយរកឃើញស្ត្រីម្នាក់ឆ្លងវីរុស COVID-19 ដែលបានដើរផ្សារអ៊ីអន ១ អ្នកឡើងចុះភ្នំពេញ-សៀមរាបរួចនោះ សម្ដេចបានបញ្ជាក់ថា នោះជាករណីឆ្លងចូលសហគមន៍ហើយ។
ក្រោយរកឃើញស្ត្រីម្នាក់ឆ្លងវីរុស COVID-19 ដែលបានដើរផ្សារអ៊ីអន ១ អ្នកឡើងចុះភ្នំពេញ-សៀមរាបរួចនោះ សម្ដេចបានបញ្ជាក់ថា នោះជាករណីឆ្លងចូលសហគមន៍ហើយ។
នាយករដ្ឋមន្ត្រីកម្ពុជាក៏បានឲ្យអ្នកពាក់ព័ន្ធទាំងអស់ ក៏ដូចជាអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវការពារខ្លួន និងទៅធ្វើតេស្ដឲ្យបានគ្រប់គ្នា ដើម្បីស្វែងរកមេរោគ COVID-19 ហើយអ្នកត្រូវធ្វើចត្តាឡីស័ក ត្រូវតែធ្វើឲ្យបានម៉ដ្ឋចត់ផងដែរ។ សម្ដេចតេជោ ក៏បន្ថែមទៀតដែរថានេះ ជាករណីដំបូងហើយដែលឆ្លងចូលសហគមន៍នៅកម្ពុជា។
ទោះជាយ៉ាងណាសម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ប្រកាសនេះទៀតសោតមិនបានមានន័យថាឲ្យបិទសាលារៀននៅរាជធានីភ្នំពេញ ឬខេត្តសៀមរាបនោះទេ តែគ្រប់គ្នាត្រូវតែចូលរួមដើម្បីការពារទាំងអស់គ្នា។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕