សុខភាពប្រព័ន្ធទឹកនោម

សុខភាព​ប្រព័ន្ធ​ទឹកនោម - បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​ទឹកនោម​​គ្រប់​គ្នា​មាន ​ជំងឺតម្រងនោម ​បញ្ហា​ប្លោកនោម ​​ក្រួសក្នុងផ្លូវទឹកនោម ​លេចទឹកនោម ​ជំងឺប្រព័ន្ធផ្លូវទឹក​នោម ​និង​​បញ្ហា​ប្រព័ន្ធទឹកនោមផ្សេងទៀត ​ បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធទឹកនោម

ទម្លាប់ទូទៅទាំង៧នេះ អាចបំផ្លាញតម្រងនោមយើងដោយមិនដឹងខ្លួន

តម្រង​នោម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ច្រោះ​កាកសំណល់ គ្រប់គ្រង​តុល្យភាព​ជាតិ​ទឹក​ និង​ថែទាំ​សុខភាព​រាងកាយ​ទាំង​មូល។ យ៉ាង​ណា​មិញ នៅ​ពេល​ថ្មី​ៗ​នេះ បញ្ហា​តម្រង​នោម​​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​ចំពោះ​មនុស្ស​វ័យ​ក្មេង​​ដោយ​សារ​តែ​បែបបទ​​រស់នៅ​មិន​ល្អ។ ជាក់ស្តែង ទម្លាប់​មួយ​ចំនួន​ ដែល​យើង​តែងតែ​មើល​រំលង អាច​បំផ្លាញ​សរីរាង្គ​សំខាន់​ៗ ​ដូចជា​តម្រង​នោម​បន្តិច​ម្តង​ៗ។ ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​យល់​ដឹង និង​ផ្លាស់ប្ដូរ​ទំលាប់​មិន​ល្អ​ទាំង​នេះ​ភ្លាម​ៗ​ ដើម្បី​ការពារ​ការ​ខូច​តម្រង​នោម​។ ទម្លាប់​ទាំង​៧​ដែល​បំផ្លាញ​តម្រង​នោម ១. កង្វះ​ជាតិ​ទឹក នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ នោះ​​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​មិន​អាច​បណ្តេញ​ជាតិ​ពុល​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​ការ​កើត​ក្រួស​តម្រង​នោម​ និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដើម្បី​ទ្រទ្រង់​សុខភាព​តម្រង​នោម​ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជា​ពិសេស​នៅ​រដូវ​ក្តៅ និង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.​ញ៉ាំ​ប្រៃ​ជ្រុល របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ជ្រុល អាច​បង្កើន​សម្ពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្រោះ​របស់​តម្រង​នោម​ចុះ​ខ្សោយ។ កត្តា​នេះ​ អាច​រួម​ចំណែក​ធ្វើ​ឲ្យ​យើង​ខូច​តម្រង​នោម​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​តម្រង​នោម។ ដូច្នេះ​ហើយ យើង​គួរ​តែ​កាត់បន្ថយ​របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ដូចជា​អាហារ​កែច្នៃ និង​អាហារ​សម្រន់​ជាដើម។ ៣. សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​លើស​ឈាម​​ ជា​មូលហេតុ​ចម្បង​នៃ​ការ​ខូច​តម្រង​នោម ពីព្រោះ​ថា​សម្ពាធ​ឈាម​ខ្ពស់​ ​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​ក្នុង​តម្រង​នោម​ និង​ធ្វើ​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ។ អ៊ីចឹង​ហើយ យើង​គប្បី​តាមដាន​សម្ពាធ​ឈាម​ជា​ប្រចាំ និង​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា ដើម្បី​ការពារ​ផលវិបាក​នៃ​ជំងឺ​​តម្រង​នោម។ ៤. ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល អាច​រំខាន​ដល់​ដំណើរការ​របស់​តម្រង​នោម ​និង​បង្ក​ជា​ជំងឺ​តម្រង​នោម។ ជាតិ​អាល់កុល ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ និង​តម្រង​នោម​ចុះ​ខ្សោយ។ […]

ស្វែងរក សុខភាពប្រព័ន្ធទឹកនោម

ជំងឺតម្រងនោម

Ureteral Obstruction (ជំងឺស្ទះតម្រងនោម)

និយមន័យ១- អ្វីជា​ជំងឺ​ស្ទះ​តម្រង​នោម?  ជំងឺ​ស្ទះ​តម្រង​នោម កើត​ឡើង​នៅ​​ពេល​ប្រព័ន្ធ​ទឹក​នោម ដែល​បង្កើត​ឡើង​ដោយ​តម្រង​នោម សម្រាប់ដឹក​នាំ​ទឹក​នោម​ពី​តម្រង​នោម​ទៅ​ប្លោក​នោម បំពង់​បង្ហូរទឹក​នោម និង​ប្លោក​នោម ត្រូវ​បាន​ស្ទះ។ ករណី​​បំពង់​បង្ហូរ​ទឹក​នោម​​ស្ទះ​ អាច​កើត​មាន​តាំង​ពី​កំណើត ឬ​បណ្តាល​មក​ពី​ស្នាម​នៅ​តម្រង​នោម​ដោយ​សារ​​ពី​គ្រួស ឬ​មាន​ការ​ធ្វើ​ការ​វះ​កាត់​ពី​មុន។ ស្នាម​ទាំង​នោះ​អាច​បណ្តាល​មក​ពី​ជំងឺមហារីក (ដូច​ជា​ការ​ព្យា​បាល​វិទ្យុ​សកម្ម) ក្រួស​ក្នុង​តម្រង​នោម ធ្លាប់​​វះ​កាត់​ពី​មុន ឬ​ស្ថាន​ភាព​សុខភាព​មួយ​ចំនួន​​កើត​ពី​កំណើត។ នៅ​ពេល​បំពង់​បង្ហូរ​ទឹក​នោម​​ស្ទះ ទឹក​នោម​នឹង​មិន​អាច​ហូរ​ពី​តម្រង​នោម​ ទៅ​ប្លោក​នោម​បានទេ ហើយ​នឹង​ហូរ​បញ្ច្រាសត្រឡប់​ទៅ​រកតម្រង​​នោមវិញ ​បណ្តាល​ឲ្យ​មាន​ការ​ឆ្លងរោគ ឬ​​ខូច​ខាត​រយៈ​ពេលយូរ។ ២- ជំងឺ​ស្ទះ​តម្រង​នោម​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? ជំងឺ​ស្ទះ​តម្រង​នោម អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​យើង​អាច​កាត់​បន្ថយ​អត្រាប្រឈមកើត​ជំងឺ​បាន។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា​៣- រោគសញ្ញាជំងឺ​ស្ទះ​តម្រង​នោម​មាន​អ្វី​ខ្លះ? ពេលខ្លះ ជំងឺស្ទះ​តម្រង​នោម អាច​គ្មាន​រោគ​សញ្ញាអ្វី​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ ហើយ​រោគ​សញ្ញា​ អាស្រ័យ​ទៅ​លើ​កន្លែង​ដែល​ស្ទះ លក្ខខណ្ឌនៃការ​ស្ទះ ​មិនជិត ​ឬ​ស្ទះ​ជិត​ទាំង​ស្រុង បើការស្ទះកាន់តែឆាប់នោះ​ ការ​ប៉ះ​ពាល់​លើ​តម្រង​នោម​មួយ​ ឬ​ទាំង​ពីរ ក៏កាន់តែឆាប់ដូច​គ្នា ខណៈ​រោគ​សញ្ញា​ជំងឺ​អាច​​មានដូច​ជា៖ – ឈឺតម្រង​នោម – បរិមាណ​​​ទឹក​នោម​ប្រែប្រួល – ពិបាក​នោម – មាន​ឈាម​ក្នុង​ទឹក​នោម – មាន​ការ​ឆ្លង​រោគ​លើ​ផ្លូវ​​ទឹក​នោម​ច្រើន​ដង – សម្ពាធ​ឈាម​ឡើង​ខ្ពស់ នៅ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ​បើមាន​ចម្ងល់​ទាក់​ទង​រោគ​សញ្ញា​ខាងណា​មួយ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ។ ៤- ពេលណាត្រូវទៅជួបពេទ្យ? បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។ ត្រូវ​ស្វែង​រក​ជំនួយ​វេជ្ជ​សាស្រ្ត​ជា​បន្ទាន់​បើ​មានបញ្ហា​ដូច​ជា៖ – ​ឈឺ​ចាប់​ខ្លាំង​មិន​អាច​អង្គុយ ឬ​រក​ចលនា​ណា​ធ្វើ​ឲ្យ​បាន​ធូរ​ស្រាលបាន – ឈឺ​ចាប់​ […]


ជំងឺតម្រងនោម

Urine color (បញ្ហាប្តូរពណ៌ទឹកនោម)

និយមន័យ១‑ អ្វីទៅជាបញ្ហា​ប្តូរពណ៌ទឹកនោម? បញ្ហា​ប្តូរ​ពណ៌​ទឹក​នោម​ សំដៅ​លើ​ការ​ប្រែប្រួល​ពណ៌ធម្មតា​របស់​ទឹក​នោម ដែល​មាន​ពណ៌​លឿង​ស្រាល ទៅ​ពណ៌​ទឹក​តែ​ចាស់។ ពណ៌​នេះ​ ប្រែប្រួល​ដោយ​សារ​កំហាប់​​សារ​ធាតុ​ពណ៌ Urochrome ក្នុង​ទឹក​នោម ខណៈ​សារ​ធាតុ​ពណ៌​ក្នុង​អាហារ ​និង​ថ្នាំ​មួយ​ចំនួន ក៏អាច​ធ្វើឲ្យ​ទឹក​នោម​ប្រែ​ពណ៌​តាម​បាន​ផង​ដែរ។ ឆៃថាវ​ក្រហម ​និង​ពពួក​ថ្លែ​ប៊ើរី​ អាច​ធ្វើ​ឲ្យ​ទឹក​នោម​កាន់​តែមាន​ពណ៌​ចាស់ ឬ​ឯ​ថ្នាំមួយ​ចំនួន​ ថែម​ទាំង​អាច​ធ្វើឲ្យ​​ទឹក​នោម​ប្រែ​ជា​ពណ៌ ក្រហម លឿង ឬ​បៃតង​ផង​ដែរ។ តែ​បើ​សិន​ជា​សុខៗ ទឹក​នោម​ស្រាប់​តែ​ប្រែ​ពណ៌​នោះ អាច​ជា​សញ្ញា​​ជំងឺ​មួយ​ចំនួន។ ដូច​ជា​ពណ៌​ក្រហម​ ឬ​ពណ៌​ត្នោម អាច​បញ្ជាក់​ពី​ជំងឺ​ Porphyria ដែល​ជា​ជំងឺ​តំណ​ពូជ​ដ៏​កម្រ​មួយ ពាក់ព័ន្ធ​​នឹង​គ្រាប់​ឈាម​ក្រហម។ ២‑ បញ្ហា​ប្តូរ​ពណ៌​ទឹក​នោម​កើត​ឡើង​ញឹកញាប់ដែរទេ? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ពត៌មាន​បន្ថែម។ រោគសញ្ញា៣‑ រោគសញ្ញាប្តូរ​ពណ៌​ទឹកនោម​មាន​អ្វី​ខ្លះ? ជា​ធម្មតា ពណ៌​ទឹក​នោម​នឹង​ប្រែ​ប្រួល​ទៅ​បរិមាណ​ទឹក​យើង​ផឹក ពេល​ផឹក​ទឹក​កាន់​តែ​ច្រើន​ ពណ៌​ទឹក​នោម​កាន់​តែ​ស្រាល តែ​បើ​ផឹកទឹក​តិច​វិញ នោះ​ទឹក​នោម​នឹង​មាន​ពណ៌​កាន់​តែ​ចាស់​ឡើង។ ពេល​ខ្លះ​ ទឹក​នោម​ក៏​អាច​មាន​ពណ៌​ខុស​ពី​ធម្មតា​ខ្លាំង​ដែរ ដូច​ជា​ពណ៌ក្រហម ខៀវ បៃតង ត្នោត​ក្រមៅ និង​ស​ល្អក់​ក៏​មាន។ បញ្ហានេះ​អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​ជាក្តីបារម្ភ​ពី​រោគសញ្ញា​ណា​មួយ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ៤‑ ពេលណាត្រូវទៅជួបគ្រូពេទ្យ? បើ​សិន​ជា​អ្នក​មាន​សញ្ញា​ ឬ​អាការៈ​ណាមួយ​ដូច​បាន​រៀប​រាប់​ខាង​ក្រោម សូម​ទៅ​ពិគ្រោះ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ​ដូច​ជា៖ – ​មាន​ឈាម​ក្នុង​ទឹក​នោម៖ នេះ​ជា​បញ្ហា​កើត​មាន​​ញឹក​ញាប់ ដោយ​សារ​​ជំងឺ​​ផ្លូវ​តម្រង​នោម​ និង​ក្រួស​​ក្នុង​តម្រង​នោម។ ជំងឺ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​មាន​ការឈឺ​ចាប់។ តែ​បើ​ហូរ​ឈាម​ដោយ​មិន​មាន​ការ​ឈឺ​ចាប់​វិញ ​អាច​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ជាង​នេះ ដូច​ជា ​មហារីក​ជាដើម។ – ទឹក​នោម​ពណ៌​ខ្មៅ​ ឬ​ពណ៌​ទឹក​ក្រូច៖ បើ​សិន​ទឹក​នោម​ពណ៌​នេះ ​រួម​ជាមួយ​លាមក​ស្លេក ស្បែក​លឿង ​និង​ភ្នែក​លឿង​នោះ អាច​មក​ពី​បញ្ហា​ថ្លើម​ដំណើរ​ការ​មិន​ប្រក្រតី។ មូលហេតុបង្ក៥‑ មូលហេតុនាំ​ឲ្យ​ប្តូរ​ពណ៌​ទឹកនោម ទឹក​នោម ​អាច​ប្រែ​ពណ៌​​ច្រើន ហើយ​ពណ៌​ខ្លះ​ ចង្អុលបង្ហាញពី​ជំងឺ​​ណា​មួយ។ ខាង​ក្រោម​នេះ ​ជាជំងឺ​​មួយ​ចំនួន​តាម​ពណ៌​ទឹក​នោម​នីមួយៗ៖ – ពណ៌ទឹក​ក្រូច៖ អាច​មក​ពី​ថ្នាំ​មួយ​ចំនួន ដូច​ជា ​ពួក​ថ្នាំ​ផ្សះ Rifampicin និង​ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់ Phenazopyridine ​ថ្នាំ​បន្ទន់​លាមក​ ព្រម​ទាំង​ថ្នាំ​គីមី​ព្យាបាល​មហារីក​មួយ​ចំនន​ផង​ដែរ។ ចំណែក​ឯ​អាហារ​វិញ រួម​មាន​ការ​ញ៉ាំ​ការ៉ុត​ច្រើន ដោយ​សារ​វា​សម្បូរ​សារធាតុ​ Carotene។ នៅ​​មាន​អាហារ​មួយ​ចំនួន​ទៀត ​ដូច​ជា វីតាមីន​ […]


ជំងឺតម្រងនោម

Kidney Stones (ជំងឺ​ក្រួសក្នុង​តម្រង​នោម)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​ក្រួសក្នុង​តម្រងនោម​? ក្រួសក្នុង​តម្រង​នោម សំដៅ​លើ​​កំណក​ក្នុង​តម្រង​នោម ​ដែល​ជា​សារធាតុ​ផ្សំ​របស់​ទឹក​នោម​។ ក្រួស​ក្នុង​តម្រង​នោម ​អាច​មាន​ពី​តូច​ទៅ​ធំ ​តាម​ទំហំ​របស់​វា ក្រួសធំ​ៗ ​អាចនឹង​​បិទ​ជិត​រន្ធ​បង្ហូរ​ទឹក​នោម​ដែល​ចេញ​ពី​តម្រងនោម​ទៅ​ប្លោក​នោម ​ឬ​អាច​ ហៅ​ថា ​ក្រួស​មាន​រូបរាង​ដូច​ផ្កាយ​។ ២- ជំងឺ​ក្រួសក្នុង​តម្រង​នោម​កើតឡើង​ញឹកញាប់ដែរទេ? ជំងឺ​នេះ កើត​មាន​ជា​ញឹកញាប់​ ហើយ​ភាគ​ច្រើន​លើ​អ្នក​ជំងឺ​ដែល​មាន​វ័យ​ចាប់​ពី​ ៤០ ​ឆ្នាំ​ឡើង​ទៅ។ ប៉ុន្តែ​យើង​អាច​កាត់​បន្ថយ​អត្រាប្រឈមកើត​ជំងឺ​បាន។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- ​រោគ​សញ្ញា​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​មាន​អ្វី​ខ្លះ? មួយ​ភាគ​បី​ ក្នុង​ចំណោម​មនុស្ស​ទូទៅ​ គឺ​អាច​មាន​ក្រួសក្នុង​តម្រងនោម នា​ប៉ុន្តែ​តែ​ពាក់​កណ្ដាល ​ក្នុង​ចំណោមគ្នា​យើង​មាន​ក្រួស មិន​អាច​លេច​ចេញ​នូវ​រោគ​សញ្ញា។ ទោះ​ជា​មិន​មាន​រោគ​សញ្ញា​ក៏​ដោយ​ ក៏​ក្រួសនោះ​ អាច​បង្ក​បញ្ហា​បាន​ដែរ​ដូចជា​ ការ​ក​រោគ​ និង​ធ្វើ​ឲ្យ​ស្ទះ​លំហូរ​​ទឹកនោម និង​ចេញ​សញ្ញា​នៅ​ពេល​ក្រួស​គាំង​ស្ទះ​នៅ​បំពង់​បង្ហូរ​ទឹកនោម។ រោគ​សញ្ញា​ជួប​ញឹកញាប់​ជាង​គេ​ គឺ​ឈឺ​ចង្កេះ​ខ្លាំង​ ​រាល​ដាល​ទៅ​ផ្នែក​ខាង​ក្រោម​ខ្នង​ និង​ផ្នែក​​ខាង​ក្រោម​ពោះ។ សញ្ញា​ដទៃ​ទៀត​មាន​ដូចជា​៖ – ឈឺ​ខ្នង​ ភ្លៅ​ ក្រលៀន ​និង​ប្រដាប់​ភេទ – ទឹកនោម​មាន​លាយ​ឈាម – ក្អួត​ ឬ​ចង្អោរ បើ​គ្រាប់​ក្រួស​បង្ក​ឲ្យ​មាន​ការ​ក​រោគ អាច​នឹង​មាន​​សញ្ញា​ផ្សេង​ទៀត​ ដូចជា ​ព្រឺ​រងា ក្ដៅ​ខ្លួន ឈឺ​ចាប់​ នោម​ញឹក​ និង​បែក​ញើស​ជាដើម។ ​បើ​​មាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ ​សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។ ៤- ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា? ឆាប់​ទៅ​ជួប​ពេទ្យ​ នៅ​ពេល​​មាន​សញ្ញា​ដូច​ខាង​ក្រោម៖ – ក្អួត​ខ្លាំង ឈឺ​ចាប់​ទ្រាំ​មិន​បាន – […]


ជំងឺតម្រងនោម

ថ្នាំ​មិនអាចចេះតែប្រើបាន​តាម​​ចិត្ត​​ទេ អាច​បំផ្លាញ​តម្រងនោម

មិន​ថា​ថ្នាំ​ប្រភេទ​ណា​នោះ​ទេ ពេល​ញ៉ាំ​ចូល​ពោះ​ ​​នឹង​ត្រូវ​ឆ្លង​កាត់​តម្រង​នោម​ទាំង​អស់។ ម៉្លោះ​ហើយ ​បើ​សិន​ជា​ប្រើ​ថ្នាំ​មិន​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ឬ​ប្រើ​ថ្នាំ​ខុស​ច្បាប់​ (ដូច​ជា​​ថ្នាំ​​ញៀន) តម្រង​នោម​​យើងអាច​​​ខូច​ខាត​ ឬ​ធ្ងន់​តែ​ម្ដង។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ខាង​ក្រោម។ ១- ថ្នាំបំបាត់ការឈឺចាប់ ការ​ប្រើ​ថ្នាំ​ទិញ​ដោយ​ខ្លួន​ឯង​ ឬ​តាម​ឱសថ​ស្ថាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា ជា​រឿង​ងាយ​បំផ្លាញ​តម្រង​នោម​ខ្លួន​ឯង​បំផុត ពិសេស​គឺ​ពពួក​ថ្នាំបំបាត់​ការឈឺ​ចាប់​។ ដូច្នេះ​ មិន​ថា​ក្នុង​ស្ថាន​ការណ៍​បែប​ណា​ក៏​ដោយ ​​មិន​គួរ​ប្រើ​​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ទាំង​នោះដោយ​ខ្លួនឯង​​ជា​ប្រចាំ​ឡើយ បើ​សិន​ជា​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ។ ប្រជាជន​អាមេរិក​ជា​ច្រើន​ខូច​តម្រង​នោម​ ដោយ​សារ​តែ​ប្រើ​ថ្នាំ​ទាំង​នេះ​រយៈ​ពេល​យូរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- ថ្នាំផ្សះ ការ​ប្រើ​​ថ្នាំ​ផ្សះ​មិន​ត្រឹម​ត្រូវ ​គឺ​គ្រោះ​ថ្នាក់​ណាស់​ចំពោះ​តម្រង​នោម។ ចំពោះ​អ្នក​​មាន​ជំងឺតម្រង​នោម​ មិន​គួរ​ប្រើ​ថ្នាំ​ផ្សះក្នុង​កម្រិត​ដូច​​អ្នក​មាន​សុខភាព​ធម្មតា​ទេ។ អ្វីដែល​ត្រូវ​ធ្វើ​គឺ ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​​ថ្នាំ​ផ្សះ ​ដើម្បី​គ្រប់​គ្រង​ផល​ប៉ះពាល់​​លើ​តម្រង​នោម។ ៣- ថ្នាំបញ្ចុះលាមក ជាទូទៅ សម្រាប់មនុស្សភាគច្រើនប្រើថ្នាំបញ្ចុះលាមកដែលគ្មានវេជ្ជបញ្ជា គិតថាមានសុវត្ថិភាព។ តែថ្នាំបញ្ចុះលាមកប្រើ​សម្រាប់​លាងសម្អាតពោះវៀន (ជាធម្មតា មុនឆ្លុះពោះវៀនធំ) ក៏​អាច​​ធ្វើឱ្យប៉ះពាល់ដល់តម្រងនោមដែរ។ [embed-health-tool-heart-rate] ៤- សារធាតុចាប់ពណ៌ ​(ចាក់តាមសរសៃឈាមដើម្បីធ្វើរោគវិនិច្ឆ័យ) “ការ​ថត​រូបភាព​វេជ្ជសាស្ត្រ” មួយ​ចំនួន​ត្រូវ​ការ​ប្រើ “សារធាតុ​ចាប់​ពណ៌​” ដើម្បី​ឲ្យ​​​មើល​ឃើញ​ច្បាស់​នូវ​បញ្ហា​ខាង​ក្នុង។ មធ្យោបាយបែប​នេះ​ (មួយ​ចំនួន តែ​មិន​មែន​ទាំង​អស់) ​​អាច​បង្ក​បញ្ហា​ដល់​តម្រង​នោម​ ដោយ​មិន​ដឹង​ខ្លួន។ ការ​ថត​នោះ​រួម​មាន ​MRIs ​និង​ CT-scans។​ ​ចំពោះ​​អ្នក​ដែល​មាន​ជំងឺតម្រង​នោម ​ត្រូវ​ដឹងថា​ការ​ថត​ដោយ​ប្រើ​សារធាតុ​ចាប់​ពណ៌​នេះ​ មាន​ករណី​ខ្លះ អាច​ធ្វើ​ទុក្ខ​ដល់​តម្រង​នោម។ អត្ថបទគួរអាន៖ ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ […]


ជំងឺតម្រងនោម

អ្វីជាគីសលើតម្រងនោម មានប៉ុន្មានប្រភេទ ប៉ះពាល់ម៉េចខ្លះ?

គីសលើ​តម្រង​នោម​ ជា​ពង​ទឹក​នៅ​ជុំវិញ​តម្រង​នោម។ ​គីស​លើ​តម្រង​នោម​អាច​មាន​ទំនាក់ទំនង​ជាមួយ​វិបត្តិ​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឲ្យ​មុខងារ​តម្រងនោម​ថយ​ចុះ។ វា​អាច​មាន​គីស​តែ​មួយ​ ឬ​ច្រើន​លើ​តម្រងនោម​តែ​មួយ​ ឬ​ទាំង​សងខាង។ ១- គីស​លើ​តម្រង​នោម​មាន​ ២ ​ប្រភេទ គីស​ធម្មតា​ ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​ ជំងឺ​គីស​ជា​កញ្ចុំ​លើ​តម្រង​នោម​ដែល​អាច​បង្ក​ទៅ​ជា​ខ្សោយ​តម្រងនោម គីស​ធម្មតា ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ​គីស​ស្លូត​មិន​បង្ក​ជា​មហារីក​ទេ ហើយ​ជាទូទៅ​មិន​បង្ក​ជា​ផល​វិបាក​ ឬ​បំផ្លាញ​តម្រងនោម​នោះ​ទេ។ ឯគីស​ជា​កញ្ចុំ​លើ​តម្រងនោម​ ជា​ជំងឺ​ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ទៀត​ និង​បង្ក​​ការ​ប៉ះពាល់​ទៅ​លើ​តម្រងនោម​ និង​មុខងារ​របស់​វា។ គីស​ធម្មតា​ដែល​មិន​ធ្ងន់ធ្ងរ ​មិន​មាន​រោគ​សញ្ញា​សម្គាល់​នោះ​ទេ ដោយ​យើង​អាច​កំណត់​រោគ​នេះ​បាន​ដោយ​យថា​ហេតុ​ ពេល​ថត​រូបភាព​វេជ្ជសាស្ត្រ​ណាមួយ។ អត្ថបទពាក់ព័ន្ធ៖  ​លើស​ឈាម ​និង​ជំងឺតម្រង​នោម មាន​អី​ពាក់​ព័ន្ធ​គ្នា? ​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ ២- មូលហេតុ​​កើត​គីស​ធម្មតា​លើ​តម្រងនោម មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ពី​មូលហេតុ​នោះ​ទេ​ តែ​គេ​ជឿ​ថា​វា​ជា​ជំងឺ​តំណ​ពូជ។ កត្តា​អាយុ​ និង​ភេទ​ប្រុស​ ជា​កត្តា​ប្រឈម​នឹង​ការ​កើត​គីស​លើ​តម្រង​នោម។ គីស​ទាំង​នេះ​អាច​រីក​មាឌ​ ពេល​យើង​កាន់​តែ​ចាស់​ទៅ​ និង​អាច​កើន​ទំហំ ​២​ ដង​ក្នុង​រយៈពេល ​១០ ​ឆ្នាំ។ វា​អាច​វិវត្ត​ជា​ពង​ទឹក​ជា​ច្រើន​​លាន​គ្រាប់​នៅ​លើ​បំពង់​តូច​ៗ​ក្នុង​តម្រងនោម​តែ​មួយ​ដែល​មាន​មុខងារ​ប្រមូល​ផ្ដុំ​ទឹក​នោម។ គ្រូពេទ្យ​ជឿ​ថា​ ពង​ទឹក​តូច​ៗ​ទាំង​នេះ​នឹង​វិវត្ត ​ពេល​បំពង់​មួយ​​ស្ទះ​ ហើម​ និង​ចាល់​ទឹក។ គេ​ជឿ​ថា​ គីស​ទាំង​នោះ​អាច​វិវត្ត​ទៅ​ជា​ថង់​ផ្ទុក​ទឹក​មួយ​ហៅ​ថា Diverticula ក៏​មាន​នៅ​ម្ដុំ​តំបន់​ប៉ះពាល់​នោះ។ ៣- រោគ​សញ្ញា​គីសលើ​​តម្រង​នោម ជាទូទៅ ​គីសធម្មតាមិន​លេច​ឡើងរោគ​សញ្ញា​នោះ​ទេ លើក​លែង​តែ​វា​កើន​ទំហំ​ និង​មាន​រោគ​សញ្ញា​ដូចជា៖ – ទឹក​នោម​មាន​លាយ​ឈាម – ទឹក​នោម​ពណ៌​ក្រមៅ – ក្ដៅ ​ឬ​រងា​ញាក់ – […]


បញ្ហាប្លោកនោម

Urinary Retention (ទល់នោម)

និយមន័យ១- អ្វីជាជំងឺទល់នោម? ការ​ទល់​នោម​ ជា​ជំងឺ​ម្យ៉ាង​កើត​ដោយ​សារ​អសមត្ថភាព​បញ្ចេញ​ទឹក​នោមឲ្យអស់​ពី​ប្លោក​នោម ដោយ​ជំងឺ​នេះ​បែង​ចែក​ជា​ ២​ប្រភេទ​ គឺ​ស្រួច​ស្រាវ​ និង​រ៉ាំរ៉ៃ។ ២- កើតឡើងញឺកញាប់ដែរទេ? ការ​សិក្សា​បាន​បញ្ជាក់​ថា ប្រុសៗ​គឺ​មាន​អត្រា​ប្រឈម​ករណី​ទល់​នោម​ច្រើន​ជាង​ស្រីៗ ពិសេស​ពេល​អាយុ​កាន់​តែ​ចាស់​តែ​ម្ដង​ ចន្លោះ​វ័យ ៤០-៨០ ​ឆ្នាំ។ រោគសញ្ញា៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ទល់នោម​ស្រួច​ស្រាវ​ អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត ​បើ​មិន​ស្វែងរក​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ។ យើង​អាច​មាន​អារម្មណ៍​ថា​រាន់​នោម​ខ្លាំង ​ប៉ុន្តែ​មិន​អាច​នោម​ចេញ​សូម្បី​តែ​មួយ​តំណក់។ ករណី​ទល់​នោម​រ៉ាំរ៉ៃ​ អាច​បង្ក​ផល​វិបាក​ជា​ច្រើន​ដោយសារ​តែ​ប្រុសៗ​មាន​ជំងឺ​ភាគ​ច្រើន មិន​ដឹង​ថា​ខ្លួន​ឯង​កំពុង​ជួប​វិបត្តិ​នេះ​ឡើយ ព្រោះ​ទល់​នោម​រ៉ាំរ៉ៃ​នៅ​តែ​អាច​នោម​បាន​ធម្មតា គ្រាន់​តែ​បញ្ចេញ​បរិមាណ​ទឹក​នោម​មិន​អស់​ពី​ក្នុង​ប្លោក​នោម​ប៉ុណ្ណោះ។ រោគ​សញ្ញា និង​អាការៈ​គួរ​តែ​ប្រញាប់​ទៅ​ជួយគ្រូ​​ពេទ្យ ដូចជា៖ – នោម​ញឹក​លើស​ពី ៨ ដង​ក្នុង​មួយ​ថ្ងៃ – ពិបាក​នោម​ – នោម​បាញ់​មិន​បាន​ឆ្ងាយ ​អាក់​ៗ​ – នៅ​តែ​រាន់​នោម​ ទោះ​ទើប​តែ​នោម​ហើយ​ក៏​ដោយ – នោម​យប់​ញឹក​ញាប់ – លេច​នោម​ភ្លាមៗទាំងមិនដឹងខ្លួន – អសមត្ថភាព​ក្នុង​ការ​ទប់​នោម​ – មិន​អាច​កំណត់​បាន​ថា​ពេល​ណា​ឈឺ​នោម – ឈឺ​ចាប់​ពិបាក​ទ្រាំ​នៅ​ម្ដុំ​ពោះ​ និង​លើ​ថ្ងាស ៤- ពេលណាគួរទៅជួបពេទ្យ? បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។     មូលហេតុបង្ក៥- មូលហេតុបង្កមានអ្វីខ្លះ? ចលនា​បន្ទោបង់ ប្រព្រឹត្ត​ទៅ​បានអាស្រ័យ​លើ​ការ​បញ្ជា​នៃ​ខួរក្បាល​មក​លើ​សាច់​ដុំ​ខ្ជឹប​របស់​ប្លោក​នោម ​ឲ្យ​រលា​ដើម្បី​អាច​បញ្ចេញ​ទឹកនោម​ចេញ​មក​ក្រៅ​តាម​រន្ធ​បង្ហួរ​នោម។​ ​បាតុភូត​នេះ​ ​បើ​មាន​ការ​រំខាន​ក្នុង​ដំណាក់​កាល​ណាមួយ​ ​ទឹក​នោម​នឹង​មិន​អាច​បញ្ចេញ​មក​ខាង​ក្រៅ​បាន​ឡើយ។ ​ មូលហេតុ​​មិន​មែន​មាន​តែ​មួយ​មុខ​ទេ​ ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​លើ​ដំណើរ​ការ​សាច់​ដុំ​ប្លោក​នោម ​ដូចជា​ ថ្នាំ​អាលែកហ្ស៊ី  ថ្នាំ​រលា​សាច់ដុំ​ និង​ថ្នាំ​បាក់​ទឹកចិត្ត​ប្រភេទ​ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

Home Test For Urinary Tract Infection (តេស្តបង្ករោគលើផ្លូវទឹកនោមនៅផ្ទះ)

និយមន័យ១- អ្វី​ជា​តេស្ត​បង្ករោគ​លើ​ផ្លូវ​ទឹក​នោម​នៅផ្ទះ? ប្រព័ន្ធ​ទឹក​នោម​ផ្សំ​ឡើង​ដោយ​តម្រង​នោម ​ប្លោក​នោម​ បំពង់​ទឹក​នោម ​និង​បង្ហួរ​នោម។ ជា​ធម្មតា​ទឹក​នោម​មាន​ក្នុង​ប្លោក​នោម​ គ្មាន​មេរោគ​ ដូចជា​ បាក់តេរី​ ឬ​ផ្សិត​នោះ​ទេ​ ប៉ុន្តែ​បាក់តេរី​អាច​ជ្រាប​ចូលក្នុង​ប្រព័ន្ធ​ទឹក​នោម​បាន​តាម​រយៈ​បង្ហួរ​នោម។ ករណី​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម ​ច្រើន​កើត​ឡើង​លើ​ស្ត្រី​ និង​ក្មេង​ស្រី​ជាង​បុរស​ ដោយសារ​បង្ហួរ​នោម​ស្ត្រីខ្លី និង​នៅ​ជិត​រន្ធ​គូទ អាច​ឲ្យ​បាក់តេរីក្នុង​ពោះវៀន​ឆ្លង​កាត់​បាន​យ៉ាង​ងាយ​ទៅ​តាម​ផ្លូវ​ទឹក​នោម។ ចំណែក​ប្រុសៗ​វិញ មាន​សារធាតុ​​ប្រឆាំង​បាក់តេរី​ក្នុង​ក្រពេញ​ប្រូស្តាត​ ជួយ​កាត់​បន្ថយ​ហានិភ័យ​ចម្លង​រោគ។ ភាគ​ច្រើន​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម ​អាច​ព្យាបាល​បាន​​ជាមួយ​ពពួក​ថ្នាំ​ផ្សះ​ ប៉ុន្តែ​ករណី​ឆ្លង​មេរោគ ទុក​ចោល​មិន​ព្យាបាល​ អាច​សាយភាយ​មេរោគ​ទៅ​ដល់​តម្រង​នោម ​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ។ បើ​​ធ្វើ​តេស្ត​រក​មេរោគ​ដោយ​ខ្លួន​ឯង​ ត្រូវ​ប្រាកដ​ថា​គ្រូពេទ្យ​ដឹង​លទ្ធផលខុស​ប្រក្រតី​ ដើម្បី​បង្ការ​បញ្ហា​ធ្ងន់ធ្ងរ​កុំ​ឲ្យ​កើត​មាន។ ២- ហេតុ​អ្វី​ត្រូវ​ធ្វើ​តេស្ត​នេះ? ធ្វើ​តេស្ត​រក​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹកនោម​ដោយ​ខ្លួន​ឯង ​ត្រូវ​ធ្វើ​ឡើង​ក្រោម​ការ​តាម​ដាន​របស់​គ្រូពេទ្យ​ក្នុង​ករណី​មួយ​ចំនួន​ដូចជា៖ – ឧស្សាហ៍​មាន​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​មូត្រ​ញឹកញាប់។ ករណី​ខ្លះ ​អាច​បង្កើន​ហានិភ័យ​ឆ្លងរោគលើ​ផ្លូវ​ទឹកនោម​បាន​ដែរ ជាក់ស្តែង​ពេល​កំពុង​មាន​គភ៌​ មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​លក្ខខណ្ឌ​ណា​មួយ​ប៉ះពាល់​ចរន្ត​​ទឹក​នោម ​ដូចជា​ក្រួស​ក្នុង​តម្រង​នោម​​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ឬ​របួស​ឆ្អឹង​កង​ខ្នង​ជា​ដើម។ សម្រាប់​មនុស្ស​ពេញវ័យ ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​រ​ច្រើន​ បង្ក​រោគ​សញ្ញា​ដូចជា​ឈឺ​ ឬ​ក្រហាយ​ពេល​នោម​ ឧស្សាហ៍​នោម​ ឬ​សុខៗ​ស្រាប់​តែ​មាន​អារម្មណ៍​ចង់​នោម។ ករណី​នេះ​មនុស្ស​ចាស់​ និង​ក្មេង​តូចៗ​ គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ – ពិនិត្យ​តាមដាន​ស្ថាន​ភាព​ជំងឺ​ក្រោយ​ទទួល​ព្យាបាល ​ក្នុង​ករណី​​កំពុង​ព្យាបាល​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ក៏​អាច​​ធ្វើ​តេស្ត​ទឹក​នោម​ដោយ​ខ្លួន​ឯង ​ដើម្បី​ដឹងថា​ថ្នាំ​ផ្សះ​យើង​លេប​ជួយ​ព្យាបាល​ការ​បង្ក​រោគ​បាន ឬ​អត់។ បើ​ឧស្សាហ៍​មាន​ការ​បង្ក​រោគ​​ញឹកញាប់ ​អាច​ធ្វើ​តេស្ត​ដោយ​ ខ្លួន​ឯង។ – […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស