សុខភាពប្រព័ន្ធទឹកនោម

សុខភាព​ប្រព័ន្ធ​ទឹកនោម - បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​ទឹកនោម​​គ្រប់​គ្នា​មាន ​ជំងឺតម្រងនោម ​បញ្ហា​ប្លោកនោម ​​ក្រួសក្នុងផ្លូវទឹកនោម ​លេចទឹកនោម ​ជំងឺប្រព័ន្ធផ្លូវទឹក​នោម ​និង​​បញ្ហា​ប្រព័ន្ធទឹកនោមផ្សេងទៀត ​ បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធទឹកនោម

ទម្លាប់ទូទៅទាំង៧នេះ អាចបំផ្លាញតម្រងនោមយើងដោយមិនដឹងខ្លួន

តម្រង​នោម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ច្រោះ​កាកសំណល់ គ្រប់គ្រង​តុល្យភាព​ជាតិ​ទឹក​ និង​ថែទាំ​សុខភាព​រាងកាយ​ទាំង​មូល។ យ៉ាង​ណា​មិញ នៅ​ពេល​ថ្មី​ៗ​នេះ បញ្ហា​តម្រង​នោម​​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​ចំពោះ​មនុស្ស​វ័យ​ក្មេង​​ដោយ​សារ​តែ​បែបបទ​​រស់នៅ​មិន​ល្អ។ ជាក់ស្តែង ទម្លាប់​មួយ​ចំនួន​ ដែល​យើង​តែងតែ​មើល​រំលង អាច​បំផ្លាញ​សរីរាង្គ​សំខាន់​ៗ ​ដូចជា​តម្រង​នោម​បន្តិច​ម្តង​ៗ។ ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​យល់​ដឹង និង​ផ្លាស់ប្ដូរ​ទំលាប់​មិន​ល្អ​ទាំង​នេះ​ភ្លាម​ៗ​ ដើម្បី​ការពារ​ការ​ខូច​តម្រង​នោម​។ ទម្លាប់​ទាំង​៧​ដែល​បំផ្លាញ​តម្រង​នោម ១. កង្វះ​ជាតិ​ទឹក នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ នោះ​​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​មិន​អាច​បណ្តេញ​ជាតិ​ពុល​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​ការ​កើត​ក្រួស​តម្រង​នោម​ និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដើម្បី​ទ្រទ្រង់​សុខភាព​តម្រង​នោម​ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជា​ពិសេស​នៅ​រដូវ​ក្តៅ និង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.​ញ៉ាំ​ប្រៃ​ជ្រុល របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ជ្រុល អាច​បង្កើន​សម្ពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្រោះ​របស់​តម្រង​នោម​ចុះ​ខ្សោយ។ កត្តា​នេះ​ អាច​រួម​ចំណែក​ធ្វើ​ឲ្យ​យើង​ខូច​តម្រង​នោម​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​តម្រង​នោម។ ដូច្នេះ​ហើយ យើង​គួរ​តែ​កាត់បន្ថយ​របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ដូចជា​អាហារ​កែច្នៃ និង​អាហារ​សម្រន់​ជាដើម។ ៣. សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​លើស​ឈាម​​ ជា​មូលហេតុ​ចម្បង​នៃ​ការ​ខូច​តម្រង​នោម ពីព្រោះ​ថា​សម្ពាធ​ឈាម​ខ្ពស់​ ​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​ក្នុង​តម្រង​នោម​ និង​ធ្វើ​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ។ អ៊ីចឹង​ហើយ យើង​គប្បី​តាមដាន​សម្ពាធ​ឈាម​ជា​ប្រចាំ និង​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា ដើម្បី​ការពារ​ផលវិបាក​នៃ​ជំងឺ​​តម្រង​នោម។ ៤. ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល អាច​រំខាន​ដល់​ដំណើរការ​របស់​តម្រង​នោម ​និង​បង្ក​ជា​ជំងឺ​តម្រង​នោម។ ជាតិ​អាល់កុល ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ និង​តម្រង​នោម​ចុះ​ខ្សោយ។ […]

ស្វែងរក សុខភាពប្រព័ន្ធទឹកនោម

ជំងឺតម្រងនោម

លាងឈាមពេលតម្រងនោមលែងដំណើរការ ធ្វើឡើង​ដោយរបៀបណា?

ជាទូទៅ យើង​មាន​តម្រង​នោម​ចំនួន ២ ខាង​ឆ្វេង និង​ខាង​ស្ដាំ ដែល​មាន​មុខងារ​ចម្រោះ​ទឹក និង​កាក​សំណល់​ពុល​មួយ​ចំនួន​ចេញ​ពី​ក្នុង​ឈាម​ដូច​ជា ជាតិ​អ៊ុយរ៉េ និង​សម្រប​សម្រួល​សារជាតិ​អ៊ីយ៉ុង​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ក្នុង​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​តម្រង​នោម​ឈប់​ដំណើរការ ទឹក​និង​សារជាតិ​ពុល​ទាំង​នោះ​នឹង​កើន​ឡើង ជាហេតុ​បណ្ដាល​ឲ្យ​យើង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ដូច​ជា ហើម​សួត ជាដើម។ នៅ​ពេល​ដែល​សារជាតិ​ពុល​កើន​ឡើង​ដោយ​សារ​តម្រង​នោម​មិន​ដំណើរ​ការ​នេះ​ហើយ​ទើប​ត្រូវ​ការ​ព្យាបាល​ដោយ​ការ​លាង​ឈាម។ កម្មវិធី​ពិនិត្យ​ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ​អនឡាញ កម្មវិធីពិនិត្យជំងឺហឺតអនឡាញ គណនា BMI គណនា BMR ការ​លាង​ឈាម គឺ​ជា​បច្ចេកទេស​ក្នុង​ការ​សម្អាត កាក​សំណល់​ពុល​ចេញ​ពី​ក្នុង​ឈាម​អ្នក​ជំងឺ​ពេល​ដែល​តម្រង​នោម​លែង​ដំណើរ​ការ​ទាំង​ស្រុង។ ការ​លាង​ឈាម​នេះ​ដែរ ធ្វើ​ឡើង​ដោយ​ការ​បូម​ឈាម​អ្នក​ជំងឺ​តាម​សរសៃ​ឈាម​ដែល​បាន​ជួស​ជុល​ទុក ឬ​តាម Catheter Central រួច​បញ្ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ដើម្បី​ច្រោះ​សារជាតិ​ពុល និង​ទឹក​ដែល​លើស​ចេញ​ពី​ក្នុង​ឈាម។ ការ​សម្អាត​ឈាម​នេះ​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល ៤ ម៉ោង និង​ចំនួន ៣ដង/សប្ដាហ៍ ហើយ​ការ​លាង​ឈាម​នេះ​គឺ​ជា​ការ​ព្យាបាល​បណ្ដោះ​អាសន្ន​សម្រាប់​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​ស្រួច​ស្រាល់ និង​ជា​ការ​ព្យាបាល​ជា​និរន្តរ​សម្រាប់​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ ក្នុង​ដំណាក់​កាល​ចុង​ក្រោយ។ មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​បន្ថែម​ថា ប្រតិបត្តិ​ការ​លាង​ឈាម អាច​បង្ក​ឲ្យ​មាន​ការ​បាត់​បង់​ឈាម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ព្រោះ​វា​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​ឈាម​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​សម្អាត​ជាតិ​ពុល​នៅ​ក្នុង​ឈាម ហើយ​បញ្ជូន​ឈាម​ដែល​ស្អាត​គ្មាន​ជាតិ​ពុល​ចូល​ក្នុង​ខ្លួន​អ្នក​ជំងឺ​វិញ។ អាន៖ ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ក្បួនសាមញ្ញៗ ៧ យ៉ាង អនុវត្តរាល់ថ្ងៃ រក្សាសុខភាពតម្រងនោមបានល្អ វិធីសាស្រ្តមួយចំនួន ជួយការពារ​បញ្ហាខ្សោយក្រពេញលើតម្រងនោម […]


ជំងឺប្រព័ន្ធផ្លូវទឹកនោម

ប្រុសៗពិបាកនោម ឬនោមដាច់ៗ ប្រយ័ត្នកើតជំងឺរន្ធនោមត្បៀតតូច

មិន​ថា​ប្រុស​មិន​ថា​ស្រី បើ​និយាយ​ពី​បញ្ហា​កើត​ឡើង​លើ​ប្រដាប់​បន្ត​ពូជ​ដូច​ជា​មាន​អារម្មណ៍​អៀនៗ មិន​សូវ​ហ៊ាន​ឲ្យ​អ្នក​ណា​ដឹង​ទេ សូម្បី​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ក៏​មិន​ចង់​ដែរ។ សុខភាព​ប្រដាប់​បន្ត​ពូជ ដូច​នឹង​សុខភាព​ទូទៅ​ដែរ បើ​មិន​ថែ​ទាំ​បាន​ល្អ​ទេ ក៏​អាច​កើត​ជំងឺ​បាន​ដែរ ឧទាហរណ៍​ដូច​ជា​ជំងឺ​រន្ធ​នោម​ត្បៀត​តូច​លើ​មនុស្ស​ប្រុស​ជា​ដើម។ [embed-health-tool-bmr] ​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ជា​ធម្មតា បំពង់​បង្ហួរនោម​របស់​បុរស ជា​បំពង់​មូល ទន់ និង​អាច​រីក​រួម​បាន​ក្នុង​អំឡុង​ពេល​ដែល​យើង​បត់​ជើង​តូច។ ការ​រួម​ត្បៀត​តូច​របស់​បំពង់​ទឹក​នោម ជា​ការ​រួម​តូច​ទំហំ​នៃ​បំពង់​បង្ហួរនោម។ ជំងឺ​រន្ធ​នោម​ត្បៀត​តូច​របស់​បុរស​ៗ​អាច​កើត​ឡើង​បាន​ដោយ​សារ​មូលហេតុ​ដូច​ជា៖ រន្ធ​នោម​ត្បៀត​តូច​ពី​កំណើត ដែលជា​ករណី​កម្រ ព្រោះ​តែការ​បើក​មិន​ពេញលេញ​នូវ​សន្ទះ​ភ្នាស រន្ធ​នោម​ត្បៀត​តូច​មក​ពី​កំហុស​បច្ចេកទេស ជា​ករណី​ដែល​ច្រើន​កើត​ឡើង​ជា​ញឹកញាប់ កើត​ឡើង​នៅ​ក្រោយ​ពេល ដាក់​សុង​ទឹក​នោម ឬ​ការ​លូក​ចូល​នូវ​ឧបករណ៍​ថត​ឆ្លុះ ដែល​បណ្ដាល​ឲ្យ​រហែក​ភ្នាស​ខាង​ក្នុង​របស់​បំពង់​បង្ហូរ​ទឹក​នោម រន្ធ​នោម​ត្បៀត​តូច​ក្រោយ​ការ​ប៉ះ​ទង្គិច​ខ្លាំង​ដែល​បណ្ដាល​ឲ្យ​រហែក​បំពង់​បង្ហូរ​ទឹក​នោម រន្ធ​នោម​ត្បៀត​តូច​ក្រោយ​មាន​ការ​ឆ្លង​ជំងឺ រលាក​បំពង់​បង្ហូរ​ទឹក​នោម គ្នា​យើង​ប្រុស​ៗ​អាច​ចំណាំ​មើល​រោគ​សញ្ញា​នៃ​ជំងឺ​រន្ធ​នោម​ត្បៀត​តូច​នេះ​បាន​ដោយ​សញ្ញា​ពាក់ព័ន្ធ​នឹង​ការ​ស្ទះ​ទឹក​នោម​ដូច​ជា ពិបាកនោម​ ទឹក​នោម​ហូរ​យឺត ហូរ​ដាច់ៗ ឬ​ស្រក់​តក់ៗ និង​ការ​ពិបាក​នោម​អាច​កើត​ឡើង​ភ្លាមៗ ឬ ដោយ​យឺតៗ រហូត​ដល់​នោម​លែង​ចេញ។ អត្ថបទគួរអាន៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ […]


ជំងឺតម្រងនោម

ក្បួនសាមញ្ញៗ ៧ យ៉ាង អនុវត្តរាល់ថ្ងៃ រក្សាសុខភាពតម្រងនោមបានល្អ

គ្រប់​សរីរាង្គ​លើ​រាងកាយ​យើង មិន​ថា​ធំ ឬ​តូច សុទ្ធ​តែ​មាន​ភាព​ចាំ​បាច់​ជួយ​ឲ្យ​រាងកាយ​ដំណើរ​ការ​បាន​ប្រក្រតី ហើយ​ក្នុង​នោះ​ក៏​មាន​តម្រង​នោម​ដែរ។ ត្បិត​តែ​តម្រង​នោម​ជា​សរីរាង្គ​តូច​មួយ តែ​មាន​មុខ​ងារ​សំខាន់​ៗ​ដូច ចម្រោះ​ជាតិ​ពុល រក្សា​លំនឹង​ជាតិ​ទឹក និង​អេឡិចត្រូលីត​ក្នុង​សារពាង្គកាយ ក៏​ដូច​ជា​ផលិត​អ័រម៉ូន​មួយ​ចំនួន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ដោយសារ​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​តម្រងនោម ហេតុ​នេះ​ហើយ​យើង​គួរ​ចេះ​ថែ​រក្សា​សុខភាព​តម្រងនោម ដោយ​គ្រាន់​តែ​អនុវត្ត​តិចនិក​សាមញ្ញៗ​ខាង​ក្រោម​ដូច​ជា៖ ១- ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ពី ២,៥ - ៣លីត្រ/ថ្ងៃ ដើម្បី​ទប់ទល់​នឹង​ការ​បាត់បង់​ជាតិ​ទឹក កាត់​បន្ថយ និង​ការពារ​រលាក​ផ្លូវ​ទឹកនោម និង​ក្រួសតម្រងនោម។ ២- ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព​ដូចជា បន្លែ និង​ផ្លែឈើ​ស្រស់។ កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្អែម​ពេក ឬ​ក៏​ប្រៃពេក ដើម្បី​ការពារ និង​គ្រប់គ្រង​ការ​លើស​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​ឡើង​សម្ពាធ​ឈាម។ [embed-health-tool-bmi] ៣- ធ្វើ​លំហាត់​ប្រាណ​ជាប់​ជា​ប្រចាំ ដើម្បី​ធានា​បាន​នូវ​ទម្រង់​រាងកាយ​មួយ​សម​ស្រប។ ៤- ចៀសវាង​ការ​ជក់​បារី និង​ត្រូវ​កម្រិត​ការញ៉ាំគ្រឿង​ស្រវឹង​ ព្រោះ​បារី និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ខូចខាត​សរសៃ​ឈាម និង​ប៉ះពាល់​សុខភាព​តម្រងនោម។ ៥- ចៀសវាង​ការ​ប្រើប្រាស់​ថ្នាំ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ ៦- កាត់​បន្ថយ​ស្រ្តេស និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។ ៧- ពិនិត្យ និងតាមដានសុខភាពឲ្យបានទៀងទាត់ និងមុខងារតម្រងនោមជាមួយគ្រូពេទ្យឯកទេស ពិសេសចំពោះអ្នកមាន​ជំងឺលើសឈាម ឬទឹកនោមផ្អែម។ អត្ថបទគួរអាន៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? […]


បញ្ហាប្លោកនោម

វិធីសាស្រ្តការពារការ​រលាកប្លោកនោម ស្រីៗគួរដឹង

រលាកប្លោកនោមអាចផ្តល់ការរំខាន ធ្វើឱ្យយើងឈឺចាប់ និងធ្វើឱ្យប៉ះពាល់ដល់សុខភាព ប្រសិន​បើ​មេរោគឆ្លងរាលដាលដល់តម្រងនោម។ តើយើងគួរធ្វើបែបណា​ដើម្បី​ការពារខ្លួន​ពីការរលាក​ប្លោក​នោម? រលាកប្លោកនោមកើតឡើងដោយសារការឆ្លងបាក់តេរីតាមទ្វារមាស លិង្គ ឬរន្ធគូទ ចូលទៅក្នុង​បង្ហួរ​នោម និងចូលទៅក្នុងប្លោកនោម ហើយច្រើនកើតលើស្រ្តី។ យើងអាចសាកល្បងវិធីសាស្រ្តមួយចំនួនដូចខាងក្រោមដើម្បីការពារខ្លួនពីការរលាកប្លោកនោម៖ ១. ញុំាទឹកឱ្យបានច្រើន ការញុំាទឹក ២ លីត្រក្នុង ១ ថ្ងៃអាចជួយយើងកម្ចាត់បាក់តេរីចេញពីប្លោក​នោម​តាមរយៈទឹកនោម។ ២. កុំទប់នោម យើងត្រូវទៅបន្ទប់ទឹករាល់ពេលមានអារម្មណ៍ចង់បត់ជើងតូច ព្រោះបើមិន​ដូចនោះទេ ​បាក់តេរី​នឹង​ក​កើត​ក្នុង​ប្លោកនោម និងបណ្តាលឱ្យរលាក។ ៣. ជូតគូទពីមុខទៅខាងក្រោយ ការជូតគូទពីមុខទៅខាងក្រោយអាចរារាំងការឆ្លងបាក់តេរីពីតំបន់រន្ធគូទចូលតាមទ្វារមាស និង​ចូល​ទៅ​ក្នុងបង្ហួរនោម។ ៤. ចៀងវាងងូតទឹកក្នុងអាង ការងូតទឹកក្នុងអាងងូតទឹកងាយធ្វើឱ្យយើងឆ្លងមេរោគ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៥. រក្សាអនាម័យ យើងត្រូវសម្អាតស្បែកជុំវិញទ្វារមាស លិង្គ និងរន្ធគូទថ្នមៗជារៀងរាល់ថ្ងៃដោយប្រើ​សាប៊ូ​ដែល​មាន​កម្រិតខ្សោយៗ ព្រោះស្បែកជុំវិញតំបន់ទាំងនេះមានសភាពខ្សោយ និងងាយរលាក។ ៦. នោមភ្លាមបន្ទាប់ពីរួមភេទរួច ការធ្វើបែបនេះ​​អាច​ជួយ​បណ្តេញ​បាក់តេរី​ចេញ​ពី​បង្ហួរ​នោម និងបង្ការ​ការ​ឆ្លង​មេរោគ​​ផ្លូវ​ទឹកនោម។ ៧. ចៀសវាងការប្រើស្ព្រាយបាញ់បំបាត់ក្លិន ឬទឹកអនាម័យនៅតំបន់ប្រដាប់ភេទ ការប្រើផលិតផលទាំងនេះអាចធ្វើឱ្យរលាកបង្ហួរនោម និងប្លោកនោម។ [embed-health-tool-heart-rate] ៨. ជ្រើសរើសខោក្នុងធ្វើពីកប្បាស ខោក្នុងសាច់កប្បាសអាចស្រូបសំណើម និងអនុញ្ញាតឱ្យខ្យល់​ចេញចូល​បានល្អ​ដែលអាច​ការពារការឆ្លងមេរោគផ្សិត។ ខាងក្រោមនេះជារោគសញ្ញានៃការរលាកប្លោកនោម៖ នោមញឹក មានការឈឺចាប់ពេលនោម ទឹកនោមមានក្លិន ឬមានពណ៌ស្រអាប់ ឬក្រមៅ មានឈាមក្នុងទឹកនោម ឈឺផ្នែកខាងក្រោមពោះ ក្តៅខ្លួនតិចតួច រលាកប្លោកនោមអាចប៉ះពាល់ដល់ស្រ្តីប្រហែល ៦០% ។ ម្យ៉ាងទៀតស្រ្តីអាច​រលាកប្លោកនោម​ម្តង​ហើយ​ម្តងទៀត ប្រសិនមិនបានការពារខ្លួនត្រឹមត្រូវ។ អត្ថបទគួរអាន៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? […]


សុខភាពក្រពេញប្រូស្តាត

ចេញអាការៈ ៧នេះ អាចមានបញ្ហាក្រពេញប្រូស្តាតរីកធំ

ក្រពេញប្រូស្តាតរីកធំជាមូលហេតុទូទៅបំផុតដែលបង្កឱ្យបុរសមានបញ្ហា​ប្រព័ន្ធទឹកនោម។ បុរសម្នាក់ក្នុងចំណោម ៣ នាក់ដែលមានអាយុលើសពី ៥០ឆ្នាំអាចមានបញ្ហា​ប្រព័ន្ធទឹកនោម។ តើអាការៈរបស់ក្រពេញ​ប្រូស្តាត​រីកធំមានអ្វីខ្លះ? ក្រពេញប្រូស្តាតគឺជាក្រពេញដែលមានទំហំប៉ុនគ្រាប់វ៉ុលណាត់ (Walnut) និងស្ថិតនៅពីក្រោម​ប្លោក​នោម ហើយព័ទ្ធជុំវិញបង្ហួរនោមដែលជាបំពង់បញ្ចេញទឹកនោមពីប្លោកនោម។ ក្រពេញ​ប្រូស្តាត​មាន​តួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធបន្តពូជរបស់បុរស ដោយជួយចិញ្ចឹម និងដឹកនាំមេជីវិតឈ្មោល​ចេញ​ពី​ពងស្វាសនៅពេលមានការបញ្ចេញទឹកកាម។ អ្នកដែលមានក្រពេញប្រូស្តាតរីកធំមិនសូវមានរោគសញ្ញា ឬអាការៈទេ។ ប៉ុន្តែនៅពេលដែល​ក្រពេញ​​ប្រូស្តាត​រីកកាន់តែធំ នោះអាចសង្កត់លើផ្នែកខាងក្រៅនៃបង្ហួរនោម ដែលបណ្តាលឱ្យបង្ហួរនោម​រួមតូច និងបង្កឱ្យមានអាការៈដូចជា៖ ពិបាកនោម ឬចេញទឹកនោមខ្សោយ មានអារម្មណ៍ថានោមមិនអស់ (ប្លោកនោមនៅមានទឹកនោម) ពិបាកនោម មានទឹកនោមតក់ៗ​បន្ទាប់ពីនោមរួច នោមញឹក ជាពិសេសនៅពេលយប់ ត្រូវការនោមជាបន្ទាន់ (ពេលខ្លះយើងអាចលេចនោមមុនពេលចូលដល់បន្ទប់ទឹក) លំហូរនោម​បែកជាពីរ ចង់ស្វែងយល់បន្ថែមពីបញ្ហាលិង្គមិនឡើងរឹង ចុចទីនេះ! កត្តាមួយចំនួនអាចបណ្តាលឱ្យក្រពេញប្រូស្តាតរីកធំ ១. អាយុ នៅពេលបុរសមានអាយុកាន់តែច្រើន ហានិភ័យនៃការមានក្រពេញ​ប្រូស្តាត​​​រីកធំមានកាន់តែខ្ពស់។ ២. កម្រិតអ័រម៉ូន នៅពេលបុរសមានអាយុច្រើន តុល្យភាពរបស់អ័រម៉ូនអ៊ឹស្ត្រូសែន និងតេស្តូស្តេរ៉ូន​មាន​ការផ្លាស់ប្តូរ​ដែល​អាចបណ្តាលឱ្យក្រពេញប្រូស្តាតរីកធំ។ ៣. ប្រវត្តិគ្រួសារ ប្រសិនបើយើងមានសមាជិកគ្រួសារដែលមានបញ្ហាប្រពេញប្រូស្តាតរីកធំ យើង​ទំនងជាអាចមាន​ប្រពេញ​ប្រូស្តាតរីកធំដែរ។ ៤.  ជំងឺមេតាប៉ូលីស តាមការស្រាវជ្រាវបានឱ្យដឹងថា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងការធាត់ បង្កើន​ហានិភ័យ​ក្នុងការធ្វើឱ្យក្រពេញប្រូស្តាតរីកធំ។ ក្រពេញប្រូស្តាតរីកធំមិនអាចព្យាបាលឱ្យជាសះស្បើយទេ ប៉ុន្តែការព្យាបាល​អាចកាត់​បន្ថយ​រោគសញ្ញា ​និងអាការៈ ព្រមទាំងអាចជួយកែលម្អគុណភាពជីវិតរបស់យើងបាន។ យើងអាច​ព្យាបាល​​ក្រពេញប្រូស្តាតរីកធំដោយកែប្រែរបៀបរស់នៅ ប្រើថ្នាំ ឬធ្វើការវះកាត់ អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរនៃជំងឺ។


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

វិធីសាស្រ្តមួយចំនួន ជួយការពារ​បញ្ហាខ្សោយក្រពេញលើតម្រងនោម

ការខ្សោយក្រពេញលើតម្រងនោមធ្វើឱ្យយើងអស់កម្លាំងខ្លាំង និងមានបញ្ហា​សុខភាពជាច្រើន។ ក្រពេញ​លើតម្រងនោមមានតួនាទីផលិតអ័រម៉ូនជួយគ្រប់គ្រងកម្រិតថាមពលក្នុងរាងកាយ កម្រិត​ជាតិស្ករក្នុងឈាម  សម្ពាធឈាម និងភាពតានតឹងផ្លូវកាយ ឬផ្លូវចិត្ត។ តើ​យើងត្រូវធ្វើដូចម្តេច​​ដើម្បីចៀសវាងខ្សោយក្រពេញលើតម្រងនោម? កាលណាក្រពេញលើតម្រងនោមផលិតអ័រម៉ូនណាមួយច្រើនពេក នោះ​វា​អាច​នឹងចុះខ្សោយ។ ដើម្បី​ចៀស​វាង​ខ្សោយក្រពេញលើតម្រងនោមយើងត្រូវ៖ ១. កាត់បន្ថយជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងជះឥទ្ធិពល​ដល់​ការ​គេង​ដែលធ្វើឱ្យរាងកាយ​យើងបញ្ចេញអ័រម៉ូនស្រ្តេសច្រើន។ បន្ទាប់មកក្រពេញ​លើតម្រង​នោម​នឹងប​ញ្ចេញអ័រម៉ូនទប់ទល់នឹងស្ត្រេសដូចជា epinephrine (adrenaline), norepinephrine និង cortisol។ យូរៗទៅក្រពេញលើតម្រងនោមនឹងខ្សោយ។ ២. កាត់បន្ថយជាតិស្ករ ក្រៅពីគ្រប់គ្រងភាពតានតឹង អ័រម៉ូន cortisol ក៏ជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមយើងដែរ។ ការញុំាជាតិស្ករច្រើនបង្កើនកម្រិតជាតិស្ករក្នុង​ឈាម បន្ទាប់មកក្រពេញ​លើ​តម្រងនោមនឹងផលិតអ័រម៉ូន cortisol ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ ៣. កាត់បន្ថយភាពតានតឹង ឬស្រ្តេស ពេលយើងមានភាពតានតឹង ក្រពេញលើតម្រងនោម​នឹង​ផលិត​អ័រម៉ូន cortisol ដើម្បីទប់ទល់នឹងភាពតានតឹង។ ៤. គេងឱ្យបានគ្រប់គ្រាន់ មនុស្សពេញវ័យត្រូវការគេង ៨ ម៉ោងក្នុង ១ ថ្ងៃដើម្បីមានសុខភាពល្អ។ ៥. ញុំាអាស៊ីតខ្លាញ់អូមេហ្កា ៣ អាស៊ីតខ្លាញ់អូមេហ្កា-៣ ជួយក្រពេញលើតម្រងនោមប្រស្រ័យទាក់ទងនឹង​ខួរ​ក្បាល និងជួយកាត់បន្ថយភាពតានតឹង។ ៦. ញុំាម៉ាញ៉េស្យូម ម៉ាញ៉េស្យូមជួយរំងាប់ប្រព័ន្ធសរសៃប្រសាទ ជួយឱ្យគេងលក់ស្រួល កាត់​បន្ថយ​​ភាពតានតឹង និងបង្កើនការផលិតថាមពលក្នុងរាងកាយ។ អាហារ​ទាំង​នោះមាន​ដូច​ជា​គ្រាប់​ធញ្ញជាតិ សណ្ដែង និង​ស្រូវសាឡី ជាដើម។​ ៧. ញុំាវីតាមីន B វីតាមីន B ជួយរាងកាយទប់ទល់នឹងស្ត្រេស និងផ្តល់ថាមពលដល់រាងកាយ។ […]


ជំងឺតម្រងនោម

របបអាហារល្អៗ ជួយអ្នកខ្សោយតម្រងនោម បង្ការហានិភ័យសុខភាពផ្សេងៗ

ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ​ដែល​មិន​ព្យាបាល​ត្រឹម​ត្រូវ អាច​បង្ក​ជា​ជំងឺ​ខ្សោយ​តម្រង​នោម​មួយ​មុខ​ថែម​ទៀត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ អាច​ផ្ដល់​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​សរីរាង្គ​យើង ដែល​មូលហេតុ​ចម្បង​គឺ​ដោយសារ​តែ​ការ​កើន​ឡើង​ជាតិ​ពុល​ច្រើន​ក្នុង​ឈាម កង្វះ​គ្រាប់​ឈាម​ក្រហម​ជា​ដើម។ ក្នុង​ករណី​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ខ្ពស់​ទៅ​លើ​របប​អាហារ​បន្ថែម​ពី​លើ​ការ​ប្រើ​ប្រាស់​ថ្នាំ​ទៀង​ទាត់ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ផ្សេងៗ​ដូច​ជា ឡើង​សម្ពាធ​ឈាម ហើម​សួត វិបត្តិ​ចលនា​បេះដូង។ គណនា BMI នៅទីនេះ អាហារ​អ្នក​ខ្សោយ​តម្រង​នោម​ត្រូវ​ប្រុងប្រយ័ត្ន -អំបិល៖ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ មិន​ត្រូវ​ញ៉ាំ​អំបិល​លើស​ពី ៥ក្រាម/ថ្ងៃ និង​ជៀស​វាង​អាហារ​ប្រៃ​ខ្លាំង​ដូចជា​ប្រហុក ផ្អក ឆៃប៉ូវ​ជា​ដើម។ -សារធាតុ​ប៉ូតាស្យូម៖ អាហារ​មាន​សារធាតុ​ប៉ូតាស្យូម​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ ដល់​បេះដូង​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​កម្រិត​ធ្ងន់។ -កាត់បន្ថយ​សារធាតុ​ខ្លាញ់៖ ដើម្បី​សុខភាព​ល្អ យក​ល្អ​គួរ​ចៀស​ឆ្ងាយ​ពី​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ពិសេស​ខ្លាញ់​សត្វ។ -សារធាតុ​ផូស្វ័រ (phosphorus): ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ផូស្វ័រ​ច្រើន​ដូច​ជា គ្រឿង​សមុទ្រ។ បន្ថែម​ពី​លើ​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម ញ៉ាំ​ទឹក​ស្អាត អាហារ​ចម្អិន​បាន​ឆ្អិន​ល្អ និង​មាន​តុល្យភាព ដូច​ជា​បន្លែ ផ្លែឈើ សាច់ ត្រី ស៊ុត ទៅ​តាម​កម្រិត​សម​ល្មម។ អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​ក៏​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ កាត់​បន្ថយ​គ្រឿង​ស្រវឹង ឈប់ជក់​បារី និង​កាត់​បន្ថយ​ភាព​តាន​តឹង​ដែល​ខ្លួន​មាន​ផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


សុខភាពប្រព័ន្ធទឹកនោម

ក្រួស​ប្លោក​នោម​កើត​ឡើង​ដោយ​សារ​អ្វី​? មាន​រោគ​សញ្ញា​អ្វី​ខ្លះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រួស​ប្លោក​នោម​ ជា​គ្រីស្តាល់​តូច​ៗ​ដែល​​កកើត​ឡើង​នៅ​ក្នុង​ទឹក​នោម​ ហើយ​វា​មាន​សភាព​រឹង និង​ជាប់​នៅ​ក្នុង​ប្លោក​នោម​។ ជា​ទូ​ទៅ ក្រួស​ប្លោក​នោម​មាន​​ទម្រង់​ និង​ទំហំ​ផ្សេង​ៗ​ និង​ច្រើន​តែ​កើត​ឡើង​លើ​បុរស​។ រោគសញ្ញា​នៃ​ក្រួស​ប្លោក​នោម​ ឈឺ​ពោះ ឬ​តឹងពោះ​ ទឹក​នោម​ល្អក់ ឬ​មាន​ពណ៌​ស្រអាប់ នោម​ឈាម​ នោម​ញឹកញាប់​ ឬ​នោម​ឈឺ ពិបាក​នោម​ ហៀរ​ទឹក​នោម​ ឈឺ​ប្រដាប់​ភេទ​ សញ្ញា​នៃ​ការ​​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​  ដែល​រួម​មាន​គ្រុន​ក្ដៅ នោម​ឈឺ និង​នោម​ញឹកញាប់​។ ក្រួស​ប្លោក​នោម​បណ្ដាល​មក​ពី​អ្វី​? ​ក្រួស​ប្លោក​នោម​កកើត​ឡើង​ដោយ​សារ​ជាតិ​រ៉ែ​នៅ​​ក្នុង​ទឹក​នោម​។ បញ្ហា​ទូទៅ​​​ដែល​នាំ​ឲ្យ​កើត​ក្រួស​ប្លោក​នោម​ រួម​មាន​៖ ក្រពេញ​ប្រូស្តាត​រីក​ធំ​ ស្ទះ​នៅ​បាត​ប្លោក​នោម​ ការ​​បង្ក​រោគ​​លើ​ផ្លូវ​ទឹក​នោម​ ការ​ខូច​សរសៃ​ប្រសាទ ថ្នក់​នៅ​ប្លោក​នោម ​ការ​វះ​កាត់​ប្លោក​នោម​ ជំងឺ​Cystocele ទប់​នោម​ ក្រួស​តម្រង​នោម​មិន​ដូច​ក្រួស​ក្នុង​ប្លោក​នោម​ទេ ដោយ​​សារមាន​ការវិវត្តន៍​ខុស​ៗ​គ្នា។ យ៉ាង​ណា​មិញ ក្រួស​តូច​ៗ​នៅ​ក្នុង​តម្រង​នោម​អាច​ផ្លាស់ទី​តាម​បង្ហួរ​នោម​ទៅ​ក្នុង​ប្លោក​នោម ហើយ​អាច​ក្លាយ​ជា​ក្រួស​ក្នុង​ប្លោក​នោម​​ជំនួស​វិញ​។ គន្លឹះ​​បង្ការ​ក្រួស​ប្លោក​នោម ដើម្បី​បញ្ចៀស​ ក៏​ដូចជា​បង្ការ​ក្រួស​ប្លោក​នោម​ គ្នា​យើង​គប្បី​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​៖ ព្យាបាល​ការ​​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ឲ្យ​បាន​ទាន់​ពេលវេលា​ ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​​ច្រើន​ ប្រៃ​ និង​ផ្អែម​ពេក​ ជៀសវាង​ការ​ជក់បារី និង​ប្រើប្រាស់​​គ្រឿង​ញៀន​។


បញ្ហាប្លោកនោម

មូលហេតុ​ទូទៅ​ទាំង​នេះ អាច​នាំ​ឲ្យ​ស្រី​ៗ​មាន​បញ្ហា​ប្លោក​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្លោក​នោម​ផ្ទុក​ទឹក​នោម​ ដោយ​មាន​ជំនួយ​ពី​​សាច់ដុំ​ផ្សេង​ៗ រហូត​ដល់​ខួរ​ក្បាល​បញ្ជូន​សញ្ញា​ប្រាប់​ថា​ ដល់​ពេល​​ត្រូវ​បញ្ចេញ​ចោល​។ យ៉ាង​ណា​មិញ ដូច​ទៅ​នឹង​ប្រព័ន្ធ​ដទៃ​ទៀត​នៃ​រាងកាយ​ ប្លោក​នោម​ក៏​អាច​ប្រឈម​នឹង​បញ្ហា​ដូច​គ្នា​ ហើយ​បញ្ហា​ប្លោក​នោម​​ទូទៅ​ទាំង​៣​ ​ដែល​ប៉ះពាល់​ចំពោះ​ស្រី​ៗ​យើង​​មាន​ដូច​ខាង​ក្រោម​។ ១. នោម​ទាស់ ​មាន​ស្ត្រី​រាប់​លាន​នាក់​ដែល​កើត​មាន​បញ្ហា​​នោម​ទាស់​។ ប្រភេទ​ផ្សេង​ៗ​នៃ​ការ​នោម​ទាស់​មាន​ លេច​នោម​ជាប់​រហូត  នោម​ញឹកញាប់​ជាង​ធម្មតា និង​ហូរ​ទឹក​នោម​ជាប់​រហូត​  ហើយ​ប្រភេទ​នោម​ទាស់​​ដែល​កើត​ឡើង​ញឹកញាប់​បំផុត​គឺ លេច​នោម​ជាប់​រហូត​ ដូចជា​នៅ​ពេល​ដែល​យើង​ក្អក​ សើច​ ហាត់​ប្រាណ ឬ​លើក​វត្ថុ​ធ្ងន់​ៗ​។ មូលហេតុ​នៃ​ការ​នោម​ទាស់​រួម​មាន​៖ ការ​មាន​ផ្ទៃពោះ និង​សម្រាល​កូន​៖ ​ពេល​ពពោះ សម្រាល​កូនអាច​ពង្រីក​សាច់ដុំ​អាង​ត្រគាក​។ នៅ​ពេល​ដែល​សាច់ដុំ​ទាំង​នោះ​លាត​សន្ធឹង ប្លោក​នោម​អាច​យារ​ធ្លាក់​ ជា​ហេតុ​នាំ​ឲ្យ​​មាត់​​បង្ហួរ​នោម​​មាន​សភាព​យឺត​ដូច​គ្នា​។ អស់​រដូវ៖ អ័រម៉ូន​Estrogen ជួយ​រក្សា​ជាលិកា​ជុំវិញ​ប្លោក​នោម​ និង​បង្ហួរ​នោម​ឲ្យ​មាន​សុខភាព​ល្អ។ នៅ​ពេល​ដែល​យើង​ចូល​ដល់​វ័យ​អស់​រដូវ ស្រី​ៗ​យើង​នឹង​ផលិត​អ័រម៉ូន​មួយ​នេះ​កាន់​តែ​តិច​ទៅ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​ប្លោក​នោម​ចុះ​ខ្សោយ​។ ខូច​សរសៃ​ប្រសាទ៖ ខួរ​ក្បាល​បញ្ជូន​សញ្ញា​ទៅ​សរសៃ​ប្រសាទ​នៅ​ក្នុង​ប្លោក​នោម​នៅ​ពេល​ដែល​ប្លោក​នោម​ពេញ​។ ការ​ខូច​សរសៃ​ប្រសាទ​អាច​រំខាន​ដល់​សញ្ញា​នេះ ដែល​នាំ​ឲ្យ​ខួរ​ក្បាល​មិន​អាច​ឲ្យ​ដំណឹង​ដល់​យើង​ថា​ត្រូវ​បញ្ចេញ​ទឹក​នោម​ចោល​ពី​ប្លោក​នោម​។ ជំងឺ​ផ្សេង​ៗ​អាច​បណ្ដាល​ឲ្យ​ខូច​សរសៃ​ប្រសាទ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​ក្រិន​សរសៃ​ប្រសាទ  ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ជាមួយ​គ្នា​នេះ​ដែរ ការ​វះ​កាត់​ ឬ​របួស​លើ​ខ្នង​ ឬ​ឆ្អឹង​ត្រគាក​ក៏​អាច​បំផ្លាញ​សរសៃ​ប្រសាទ​ដែល​គ្រប់គ្រង​ប្លោក​នោម​ផង​ដែរ​។ ការ​ប្រើប្រាស់​ថ្នាំ​៖ ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​សាច់ដុំ​ប្លោក​នោម​សម្រាក​ និង​រារាំង​វា​ពី​ការ​បញ្ជូន​សញ្ញា​របស់​ខួរ​ក្បាល​ថា​ប្លោក​នោម​ពេញ​។ ថ្នាំ​ទាំង​នេះ​រួម​មាន​ថ្នាំ​ងងុយ​គេង ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ ឬ​ថ្នាំ​បញ្ចុះ​ទឹក​នោម​។ គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេ​អ៊ីន​៖ ភេសជ្ជៈ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​ឆាប់​ពេញ​ និង​ធ្វើ​ឲ្យ​យើង​​មិន​អាច​គ្រប់គ្រង​បាន​។ លើស​ទម្ងន់​៖ នៅ​ពេល​ដែល​យើង​លើស​ទម្ងន់​ វា​អាច​ដាក់​សម្ពាធ​ដល់​ប្លោក​នោម​ ដែល​អាច​បង្ក​ជា​បញ្ហា​នោម​ទាស់​។ ហាត់ប្រាណ៖ ស្រី​ៗ​​អាច​ប្រឈម​នឹង​ការ​លេច​នោម​ […]


ជំងឺតម្រងនោម

អ្វីទៅជាការលាងឈាម? ហេតុ​អ្វី​ចាំបាច់​ត្រូវ​លាងឈាម?

ពាក្យ លាងឈាម យើង​ប្រហែល​ជា​បាន​ឮ​ញឹក​ញាប់ តែ​ប្រហែល​ជា​មិន​បាន​ដឹង​ថា អ្វី​ទៅ​ជា​ការ​លាង​ឈាម​នោះ​ទេ? ហេតុ​អ្វី​ចាំបាច់​ត្រូវ​លាង​ឈាម? ថ្ងៃនេះ​យើង​មក​ដឹង​ទាំងអស់​គ្នា អំពី​ដំណើរ​នៃ​ការ​លាង​ឈាម និង​មូល​ហេតុ​ចាំបាច់​ដែល​យើង​ត្រូវ​លាង​ឈាម? តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កា​ល់ម៉ែត ការ​លាង​ឈាម ជា​ការ​ព្យាបាល​បណ្តោះ​អាសន្ន​សម្រាប់​អ្នក​ជំងឺ​ខ្សោយ​តម្រងនោម​ស្រួច​ស្រាល់ និង​ការ​ព្យាបាល​ជា​និរន្តរ៍ សម្រាប់​អ្នក​ជំងឺ​ដែល​ខ្សោយ​តម្រង​នោមរ៉ាំរ៉ៃ ក្នុង​ដំណាក់​កាល​ចុងក្រោយ។ ការ​លាង​ឈាម មាន​ច្រើ​នវិធី​ដូចជា៖ – លាង​ប្រព័ន្ធឈាម ​(Hemodialysis)៖ ឈាម​ច្រោះ​តាម​ប្រព័ន្ធច្រោះ​ និង​ម៉ាស៊ីន​ច្រោះឈាម។ – លាង​ក្នុង​ស្រោមពោះ ​(Peritoneal dialysis)៖ ឈាមត្រូវគេ​​ច្រោះ​នៅ​ក្នុង​រាងកាយ បន្ទាប់​ពី​បញ្ចូល​ទឹកសម្អាត​ពិសេស​ក្នុងពោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ហេតុអីគ្រាន់តែខ្សោយតម្រងនោម ចាំបាច់លាងឈាម? មនុស្ស​យើង​មាន​តម្រងនោម ចំនួន២ ខាងឆ្វេង១ និងខាងស្តាំ១។ តម្រងនោម​ទាំង២​មាន​មុខងារ​ច្រោះ​ទឹក និង​កាក​សំណល់​ពុល​មួយ​ចំនួន​ចេញ​ពី​ក្នុងឈាម ដូច​ជា​ជាតិ​អ៊ុយរ៉េ និង​សម្រប​សម្រួលសារជាតិអ៊ីយ៉ុង​មួយ​ចំនួន។ នៅ​ពេល​ដែល​​តម្រង​នោម​ឈប់​ដំណើរការ ទឹក និង​សារជាតិ​ពុល​ទាំង​នោះ​នឹង​កើន​ឡើង ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដូច​ជា​ហើម​សួត ជាដើម។ លាង​ឈាម គឺ​ជា​បច្ចេកទេស​សម្អាត កាក​សំណល់​ពុល​ចេញ​ពី​ក្នុង​ឈាម​អ្នក​ជំងឺ​នៅ​ពេល​ដែល​តម្រងនោម​ឈប់​ដំណើរ​ការ​ស្ទើរ​ទាំងស្រុង។ [embed-health-tool-bmi] យើង​​អាច​កត់​សម្គាល់​រោគ​សញ្ញា​​ខូច​តម្រងនោម​ (កើន​ជាតិពុលក្នុងឈាម)​ ដូចជា ចង់ក្អួត ក្អួត ហើម និងអស់កម្លាំង។ គ្រូពេទ្យ​នឹង​ប្រើ​អត្រា​កម្រិត​ច្រោះ​ឈាម (eGFR) […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស