សុខភាពប្រព័ន្ធទឹកនោម

សុខភាព​ប្រព័ន្ធ​ទឹកនោម - បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​ទឹកនោម​​គ្រប់​គ្នា​មាន ​ជំងឺតម្រងនោម ​បញ្ហា​ប្លោកនោម ​​ក្រួសក្នុងផ្លូវទឹកនោម ​លេចទឹកនោម ​ជំងឺប្រព័ន្ធផ្លូវទឹក​នោម ​និង​​បញ្ហា​ប្រព័ន្ធទឹកនោមផ្សេងទៀត ​ បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធទឹកនោម

ទម្លាប់ទូទៅទាំង៧នេះ អាចបំផ្លាញតម្រងនោមយើងដោយមិនដឹងខ្លួន

តម្រង​នោម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ច្រោះ​កាកសំណល់ គ្រប់គ្រង​តុល្យភាព​ជាតិ​ទឹក​ និង​ថែទាំ​សុខភាព​រាងកាយ​ទាំង​មូល។ យ៉ាង​ណា​មិញ នៅ​ពេល​ថ្មី​ៗ​នេះ បញ្ហា​តម្រង​នោម​​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​ចំពោះ​មនុស្ស​វ័យ​ក្មេង​​ដោយ​សារ​តែ​បែបបទ​​រស់នៅ​មិន​ល្អ។ ជាក់ស្តែង ទម្លាប់​មួយ​ចំនួន​ ដែល​យើង​តែងតែ​មើល​រំលង អាច​បំផ្លាញ​សរីរាង្គ​សំខាន់​ៗ ​ដូចជា​តម្រង​នោម​បន្តិច​ម្តង​ៗ។ ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​យល់​ដឹង និង​ផ្លាស់ប្ដូរ​ទំលាប់​មិន​ល្អ​ទាំង​នេះ​ភ្លាម​ៗ​ ដើម្បី​ការពារ​ការ​ខូច​តម្រង​នោម​។ ទម្លាប់​ទាំង​៧​ដែល​បំផ្លាញ​តម្រង​នោម ១. កង្វះ​ជាតិ​ទឹក នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ នោះ​​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​មិន​អាច​បណ្តេញ​ជាតិ​ពុល​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​ការ​កើត​ក្រួស​តម្រង​នោម​ និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដើម្បី​ទ្រទ្រង់​សុខភាព​តម្រង​នោម​ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជា​ពិសេស​នៅ​រដូវ​ក្តៅ និង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.​ញ៉ាំ​ប្រៃ​ជ្រុល របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ជ្រុល អាច​បង្កើន​សម្ពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្រោះ​របស់​តម្រង​នោម​ចុះ​ខ្សោយ។ កត្តា​នេះ​ អាច​រួម​ចំណែក​ធ្វើ​ឲ្យ​យើង​ខូច​តម្រង​នោម​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​តម្រង​នោម។ ដូច្នេះ​ហើយ យើង​គួរ​តែ​កាត់បន្ថយ​របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ដូចជា​អាហារ​កែច្នៃ និង​អាហារ​សម្រន់​ជាដើម។ ៣. សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​លើស​ឈាម​​ ជា​មូលហេតុ​ចម្បង​នៃ​ការ​ខូច​តម្រង​នោម ពីព្រោះ​ថា​សម្ពាធ​ឈាម​ខ្ពស់​ ​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​ក្នុង​តម្រង​នោម​ និង​ធ្វើ​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ។ អ៊ីចឹង​ហើយ យើង​គប្បី​តាមដាន​សម្ពាធ​ឈាម​ជា​ប្រចាំ និង​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា ដើម្បី​ការពារ​ផលវិបាក​នៃ​ជំងឺ​​តម្រង​នោម។ ៤. ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល អាច​រំខាន​ដល់​ដំណើរការ​របស់​តម្រង​នោម ​និង​បង្ក​ជា​ជំងឺ​តម្រង​នោម។ ជាតិ​អាល់កុល ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ និង​តម្រង​នោម​ចុះ​ខ្សោយ។ […]

ស្វែងរក សុខភាពប្រព័ន្ធទឹកនោម

សុខភាពក្រពេញប្រូស្តាត

ចេញរោគសញ្ញាបែបនេះ អាចមានជំងឺរលាកក្រពេញប្រូស្តាតហើយ

ជំងឺ​រលាក​ក្រពេញ​ប្រូស្តាត គឺ​ជា​ការ​ហើម​រលាក​នៅ​ត្រង់​ក្រពេញ​ប្រូស្តាត ដែល​អាច​នាំ​ឲ្យ​មាន​ការ​ឈឺចាប់​​ខ្លាំង​ និង​អាច​ពិបាក​ទ្រាំ​ ប៉ុន្តែ​អាការៈ​នេះ​អាច​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​​នៅ​មួយ​រយៈ​ក្រោយ​​។ ក្រពេញ​ប្រូស្ដាត​ជា​ក្រពេញ​តូច​មួយ​​ស្ថិត​នៅ​ចន្លោះ​លិង្គ​ និង​ប្លោក​នោម​។ ក្រ​ពេញ​មួយ​នេះ​ផលិត​សារធាតុ​រាវ​លាយឡំ​នឹង​មេជីវិត ដើម្បី​បង្កើត​ចេញ​បាន​ជា​ទឹក​កាម​។​ បញ្ហា​រលាក​ក្រ​ពេញ​ប្រូស្ដាត​អាច​កើត​ឡើង​លើ​មនុស្ស​ប្រុស​គ្រប់​វ័យ​ ប៉ុន្តែ​ភាគ​ច្រើន​គេ​ឃើញ​ច្រើន​កើន​លើ​បុរស​មាន​អាយុ​ចន្លោះពី​៣០​ទៅ​៥០​ឆ្នាំ​។ ១. ប្រភេទ​នៃ​ជំងឺ​រលាក​ក្រពេញ​ប្រូស្ដាត ​ជំងឺ​រលាក​ក្រពេញ​ប្រូស្ដាត​ ត្រូវ​គេ​បែង​ចែក​ជា​ពីរ​គឺ​៖ រលាក​ក្រពេញ​ប្រូ​ស្ដាតរ៉ាំរ៉ៃ៖ ការ​រលាក​បែប​នេះ រោគ​សញ្ញា​អាច​លេច​ឡើង និង​បាត់​ទៅ​វិញ​ វិល​ទៅ​វិល​មក​អស់​ជា​ច្រើន​ខែ ហើយ​វា​ឧស្សាហ៍​កើត​ឡើង​ណាស់​ដែរ​។ រលាក​ក្រ​ពេញ​ប្រូស្ដាត​ស្រួច​ស្រាល់៖ ការ​រលាក​បែប​នេះ អាច​មាន​ចេញ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ និង​លេច​ឡើង​ភ្លាម​ៗ ប៉ុន្តែ​ជា​ករណី​កម្រ ហើយ​ក៏​គំរាម​​កំហែង​អាយុជីវិត​ខ្លាំង​ណាស់​ដែរ ដែល​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​។ ២. មូល​ហេតុ​បង្ក​ មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ក្រពេញ​ប្រូស្ដាត​ស្រួច​ស្រាល់ ជា​ទូ​ទៅ​បង្ក​ឡើង​ពេល​បាក់​តេរី​ក្នុង​ប្រព័ន្ធ​ទឹក​នោម​ចូល​ដល់​ក្នុង​ក្រពេញ​ប្រូស្តាត​។ ប្រព័ន្ធ​ទឹក​នោម​រួម​មាន​ប្លោកនោម តម្រង​នោម និង​បំពង់​ដែល​ភ្ជាប់​ពី​តម្រង​នោម​ទៅ​កាន់​ប្លោក​នោម និង​បង្ហួរ​នោម​។ ​រលាក​ប្រូសា្តត​រ៉ាំរ៉ៃ ជា​សញ្ញា​នៃ​ការ​ឆ្លង​រោគ​នៅ​ក្នុង​ក្រពេញ​ប្រូស្តាត ដែល​ជានិច្ច​កាល​មិន​អាច​​រក​ឃើញ​នោះ​ទេ​។ ក្នុង​ករណី​នេះ មូល​ហេតុ​បង្ក​រោគ​សញ្ញា​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នោះ​ដែរ​។​ ២. រោគ​សញ្ញា​ រោគ​សញ្ញា​រលាក​ក្រពេញ​ប្រូស្ដាត​ស្រួច​ស្រាល់៖ មាន​ការ​ឈឺ​ចាប់ អាច​ដល់​ធ្ងន់​ធ្ងរ​នៅ​បរិវេណ​ជុំ​វិញ​លិង្គ ពងស្វាស រន្ធ​គូទ ពោះ​ផ្នែក​ខាង​ក្រោម ឬ​ខ្នង​ផ្នែក​ខាងក្រោម និង​អាច​ឈឺ​ចាប់​ពេល​បត់ជើង​ធំ​​ ឈឺ​ចាប់​ពេល​នោម នោម​ញឹក​ពិសេស​ពេល​យប់ និង​អាច​មាន​ឈាម​ក្នុង​ទឹក​នោម​ ពិបាក​នោម​ ឬ​នោម​មិន​ចេញ នាំ​ឲ្យ​ចាល់​ទឹក​នោម​ក្នុង​ប្លោក​នោម​ស្រួច​ស្រាល់ ដែល​ត្រូវ​ការ​ការ​សង្គ្រោះ​បន្ទាន់​ ​​​​មិន​ស្រួល​ខ្លួន រមាស់ ឈឺចាប់ ឬ​អាច​ក្ដៅ​ខ្លួន​ ឈឺចាប់​ពេល​បញ្ចេញ​ទឹក​កាម បើ​មាន​ចេញ​រោគ​សញ្ញា​ទាំង​នេះ ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​បាន​ធ្វើ​រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល​ត្រឹម​ត្រូវ​។  ​ រោគ​សញ្ញា​រលាក​ក្រ​ពេញ​ប្រូស្ដាត​រ៉ាំរ៉ៃ គ្នា​យើង​អាច​នឹង​មាន​ជំងឺ​រលាក​ក្រពេញ​ប្រូស្ដាត​រ៉ាំរ៉ៃ បើ​សិន​ជា​មាន​ចេញ​រោគ​សញ្ញា​ទាំង​នេះ​យ៉ាង​តិច​បី​ខែ​៖ ឈឺចាប់​នៅ​ជុំ​វិញ​លិង្គ ពងស្វាស រន្ធ​គូទ ពោះ​ […]


ជំងឺតម្រងនោម

ឃើញ​សញ្ញា​ទាំង​៦​នេះ បញ្ជាក់​ថា​តម្រង​នោម​មាន​បញ្ហា​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​មាន​តួនាទី​ច្រោះ​យក​កាក​សំណល់​ចេញ​ពី​ឈាម​ តម្រង​នោម​ក៏​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ តុល្យភាព​អេឡិចត្រូលីត​ និង​ផលិត​គ្រាប់​ឈាម​ក្រហម​នៅ​ក្នុង​រាងកាយ​។ ជាក់​ស្ដែង មាន​កត្តា​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​មុខងារ​តម្រង​នោម​​ចុះ​ខ្សោយ​ និង​នាំ​ឲ្យ​កើត​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​ជា​ច្រើន​។ កត្តា​ហានិភ័យ​នៃ​ជំងឺ​​តម្រង​នោម​រ៉ាំរ៉ៃ​មាន​ដូចជា​ ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​សរសៃ​ឈាម​បេះដូង ជក់​បារី ធាត់​ជ្រុល​ តំណ​ពូជ​ និង​អាយុ​ច្រើន​។​ ជា​ទូទៅ​ ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​​មិន​បង្ហាញ​រោគ​សញ្ញា​ឡើយ​ ទាល់​តែ​តម្រង​នោម​របស់​យើង​ត្រូវ​បាន​ខូចខាត​ធ្ងន់ធ្ងរ។ ប៉ុន្តែ​ នៅ​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​នេះ គ្នា​យើង​អាច​មាន​រោគសញ្ញា​មួយ​ចំនួន​ដូច​ខាង​ក្រោម​។ ១. ប្រែប្រួល​​មុខងារ​​ទឹក​នោម​ ការ​ប្រែប្រួល​បរិមាណ​ និង​​ការ​នោម​ញឹកញាប់​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា​ តម្រង​នោម​របស់​យើង​កំពុង​តែ​មាន​បញ្ហា​។ ការ​ប្រែប្រួល​ដទៃ​ទៀ​នៅ​ក្នុង​មុខងារ​ទឹក​នោម​ ​រួម​​មាន​៖ ពណ៌​ទឹក​នោម​ស្រអាប់​ជាង​មុន​ មាន​អារម្មណ៍​ឈឺ​នោម​ ប៉ុន្តែ​នោម​មិន​ចេញ​ ភ្ញាក់​ពី​គេង​ញឹកញាប់​​នៅ​ពេល​យប់​ ដើម្បី​នោម​ ទឹក​នោម​មាន​ពពុះ​ច្រើន​ ដែល​អាច​បណ្ដាល​មក​ពី​ការ​លេច​ធ្លាយ​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម​ ហើយ​វា​ក៏​ជា​សញ្ញា​បញ្ហា​ពី​ការ​ខូច​តម្រង​នៃ​តម្រង​នោម​ផង​ដែរ​។ ប្រែប្រួល​ក្លិន​ទឹក​នោម​ ២. ពិបាក​នោម​ ឬ​ឈឺចាប់​នៅ​ពេល​នោម​ បញ្ហា​ពិបាក​នោម​ ឬ​ឈឺចាប់​នៅ​ពេល​នោម​ អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​។ ប៉ុន្តែ​ ប្រសិនបើ​ យើង​មាន​អាការៈ​ក្ដៅ​ខ្លាំង​ និង​ឈឺ​ខ្នង​ទៀត​នោះ វា​អាច​បង្ហាញ​ថា ​ការ​ឆ្លង​មេរោគ​នេះ បាន​រាលដាល​ដល់​តម្រង​នោម​របស់​យើង​​ហើយ​។ ៣. នោម​ឈាម​ ប្រសិនបើ​យើង​នោម​មាន​ឈាម​ ចូរ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ ពីព្រោះ​វា​អាច​ជា​​សញ្ញា​​នៃ​ជំងឺ​​តម្រង​នោម​។ ជា​ទូទៅ នោម​ឈាម​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ឬ​ក្រួស​ ដែល​សុទ្ធ​តែ​អាច​បំផ្លាញ​ដល់​តម្រង​នោម​របស់​យើង​បាន​។ ចំណែក​ឯ​របួស​នៅ​ត្រង់​តម្រង​នៃ​តម្រង​នោម​ ក៏​អាច​​បណ្ដាល​ឲ្យ​យើង​នោម​ឈាម​ដែរ​។ ៤. ឈឺចាប់​នៅ​បរិវេណ​ចង្កេះ​ តម្រង​នោម​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​​ពោះ​​ក្រោម​ឆ្អឹងជំនីរ​ទាំង​សង​ខាង ហើយ​ការ​ឈឺចាប់​នៅ​បរិវេណ​នេះ អាច​បណ្ដាល​មក​ពី​ក្រួស ឬ​ជំងឺ​តម្រង​នោម​។ ប្រសិនបើ​​គ្នា​យើង​​មាន​អាការៈ​ឈឺចាប់​ខ្លាំង និង​ភ្លាម​ៗ​នៅ​បរិវេណ​ចង្កេះ ព្រម​ទាំង​មាន​ក្អួត […]


សុខភាពប្រព័ន្ធទឹកនោម

អាហារគួរញ៉ាំ និង​មិនគួរញ៉ាំ សម្រាប់អ្នក​​ជំងឺ​ទឹក​នោម​ប្រៃ

ដូច​ដែល​យើង​ធ្លាប់​បាន​ដឹង​ហើយ​ថា​ជំងឺ​ទឹកនោមប្រៃ​ គឺ​ជា​ជំងឺ​តម្រង​នោម​មួយ​ប្រភេទ​ដែល​បណ្ដាល​មក​ពី​ការ​ខូច​ខាត​សរសៃ​ឈាម​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ច្រោះ​កាក​សំណល់​ និង​ទឹក​លើស​ពី​រាង​កាយ។ ការណ៍​នេះ​ កើត​ឡើង​ដោយសារ​​រាង​កាយ​បញ្ជូន​ប្រូតេអ៊ីន​ច្រើន​​លើស​នៅ​ក្នុង​ទឹក​នោម។ ជំងឺ​ទឹក​នោម​ប្រៃ ជា​ជំងឺ​តម្រង​នោម​ដែល​អាច​ប៉ះ​ពាល់​ទាំង​មនុស្ស​ធំ​និង​កុមារ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ការ​ខូច​ខាត​តម្រង​នោម​ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹកនោមប្រៃ​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​របប​អាហារ​ត្រឹម​ត្រូវ​និង​ការ​ព្យាបាល​ទាន់​ពេល​វេលា។ ​របប​អាហារ​សម្រាប់អ្នក​​ជំងឺ​ទឹកនោមប្រៃ អាហារ​ដែល​ត្រូវ​ញ៉ាំ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមប្រៃគួរ​តែ​មាន​កម្រិត​សូដ្យូម​ និង​ប្រូតេអ៊ីន​ទាប។ ចំពោះ​របប​អាហារ​ប្រូតេអ៊ីន​ខ្ពស់​អាច​បណ្ដាល​ឱ្យ​ខ្សោយ​តម្រង​នោម។ អាហារ​ខាង​ក្រោម​នេះ​ត្រូវ​បាន​ណែ​នាំ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមប្រៃ៖ បន្លែ​និង​ផ្លែ​ឈើ សាច់​កាត់​ស្រស់​ និង​គ្មាន​ខ្លាញ់ កុំ​បរិភោគ​សាច់​កែ​ច្នៃ​ព្រោះ​ដែល​មាន​សូដ្យូម​ខ្ពស់។ ទឹក​ដោះ​គោ​ និង​ទឹក​ដោះ​គោ​ជូរ។ នំប៉័ង​ម្សៅ​ធម្មតា​ អង្ករ​ និង​ធញ្ញជាតិ។ អាហារ​សម្រន់​ដែល​គ្មាន​អំបិល។ ធញ្ញ​ជាតិ​ តៅហ៊ូ ផ្លែបឺរ សណ្ដែក​ស្ងួត អាហារ​​ត្រូវ​ចៀស​វាងសម្រាប់​អ្នក​​ជំងឺ​ទឹកនោមប្រៃ សាច់​ដែល​មាន​ជាតិ​សូដ្យូម​ខ្ពស់​ដូច​ជា សាច់គ្រូកបីជាន់​ប្រឡាក់ សាច់​ក្រក​និង Hot Dog សាច់​កំប៉ុង​ និង​អាហារ​ផ្សេង​ទៀត​ដែល​មាន​សូដ្យូម​ខ្ពស់ នំប៉័ង​ដែល​មាន​ជាតិ​ប្រៃ ឈីស​កែច្នៃ ដំឡូង​បារាំង​បំពងប្រៃ ​និង​អាហារ​សម្រន់​ផ្សេង​ទៀត ជ្រក់​ ឬ​គ្រឿង​ផ្អាប់ គ្រឿង​ទេស​ដែល​មាន​សូដ្យូម​ខ្ពស់​ដូច​ជា​ទឹក​ស៊ីអ៊ីវ​ ប៉ា​ស្តា​ស្ងួត​ ​ជា​ដើម​។​ ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ជំងឺ​ទឹកនោមប្រៃ​អាច​កាន់​តែ​អាក្រក់​ទៅៗ​ជា​មួយ​នឹង​របប​អាហារ​ដែល​សម្បូរ​ជាតិ​សូដ្យូម​ និង​ប្រូតេអ៊ីន។ អ្នក​ជំងឺ​​ត្រូវ​តែ​រក្សា​របប​អាហារ​ត្រឹម​ត្រូវ​ដែល​អាច​ការពារ​ពី​ការ​ហើម។ ដើម្បី​គ្រប់​គ្រង​ការ​ឡើង​ហើម​ អ្នក​ជំងឺ​ក៏​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំជាតិ​ទឹក​ប្រចាំ​​ថ្ងៃផង​ដែរ​។ កូលេស្តេរ៉ូល​ទាប​ និង​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ អាច​ជួយ​អ្នក​ជំងឺ​ក្នុង​ការ​គ្រប់​គ្រង​កូលេស្តេរ៉ូល​មិនឲ្យ​ឡើងខ្ពស់​ និង​ឡើង​ខ្លាញ់ទ្រីគ្លីសេរីដ។ ម្យ៉ាង​ទៀត ថ្វី​ត្បិត​តែ​ជំងឺ​ទឹកនោមប្រៃ​នាំ​អ្នក​ជំងឺ​​បាត់បង់​ប្រូតេអ៊ីន​ក៏​ដោយ ​តែ​អ្នកជំងឺ​ក៏​ពុំ​គួរ​ញ៉ាំអាហារ​មាន​​ប្រូតេអ៊ីន​ច្រើន​ពេក​ដែរ។


ជំងឺតម្រងនោម

ចេញ​សញ្ញាមួយ​ចំនួននេះ​ អាច​ថាមានជំងឺ​ទឹកនោមប្រៃ​

ជំងឺ​ទឹកនោមប្រៃ ​គឺ​ជា​ជំងឺ​តម្រង​នោម​ដែល​បណ្ដាល​ឱ្យ​រាង​កាយ​របស់យើង​បញ្ជេញប្រូតេអ៊ីន​ច្រើន​ពេក​នៅ​ក្នុង​ទឹក​នោម​។ ជំងឺ​ទឹកនោមប្រៃ​ជា​ធម្មតា​បណ្ដាល​មក​ពី​ការ​ខូច​ខាត​សរសៃ​ឈាម​តូចៗ​នៅ​ក្នុង​តម្រង​នោម​របស់​យើង ​​ដែលតម្រង​នោម​មាន​នាទី​​ច្រោះ​កាក​សំណល់​និង​ទឹក​​លើស​ពី​ក្នុង​ឈាម។ ស្ថាន​ភាព​នេះ​​វា​អាច​​បណ្ដាល​ឱ្យ​ហើម​ ជា​ពិសេស​នៅ​ជើង ​និង​ក​ជើង របស់​យើង ហើយ​​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ទៀត។ ចំពោះ​ការ​ព្យាបាល​ជំងឺ​ទឹកនោមប្រៃ​រួម​មាន​ការ​ព្យាបាល​ទៅ​តាម​ស្ថាន​ភាព​បណ្ដាល​ឱ្យ​កើត​មាន​ និង​ការ​ប្រើ​ថ្នាំ។ ជំងឺ​ទឹកនោមប្រៃ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​ និង​កំណក​ឈាម។ គ្រូ​ពេទ្យ​អាច​ណែនាំ​ថ្នាំ ​និង​ការ​ផ្លាស់​ប្ដូរ​របប​អាហារ​ដើម្បី​ការពារ​ផល​វិបាក។ រោគសញ្ញា សញ្ញា​និង​រោគ​សញ្ញា​នៃ​ជំងឺ​ទឹកនោមប្រៃ​រួម​មាន៖ ​ហើម​ធ្ងន់ធ្ងរ ជា​ពិសេស​នៅ​ជុំ​វិញ​ភ្នែក ​នៅ​ក​ជើង ​និង​ជើង​ ទឹក​នោម​មាន​ពណ៌​ស្រអាប់​ដែល​ជា​លទ្ធ​ផល​ នៃ​ប្រូតេអ៊ីន​លើស​នៅ​ក្នុង​ទឹក​នោម ការ​ឡើង​ទម្ងន់​ដោយ​សារ​តែ​ការ​រក្សា​សារ​ធាតុ​រាវ អស់​កម្លាំង បាត់​បង់​ចំណង់​អាហារ បើ​មាន​ចេញ​រោគ​សញ្ញា គួរ​ឲ្យ​សង្ស័យ​ណា​មួយ គ្នា​យើង​គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ ដើម្បី​បាន​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់ពេល​។​ កត្តា​ហានិភ័យ កត្តា​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមប្រៃ​រួម​មាន៖ បញ្ហា​សុខភាព​អាច​បំផ្លាញ​តម្រង​នោម៖​ ជំងឺ​ជាក់​លាក់​មួយ​ចំនួន​អាច​បង្ក​ហានិភ័យ​ជា​ជំងឺ​ទឹក​នោម​ប្រៃ​បាន ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ឡូយពុស​(Lupus) និង​ជំងឺ​តម្រង​នោម​ផ្សេង​ទៀត​។ ថ្នាំ​មួយ​ចំនួន៖ ថ្នាំ​ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ទឹកនោមប្រៃ​រួម​មាន​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីដ​និង​ថ្នាំ​ដែល​ប្រើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។ ការ​ឆ្លង​មេរោគ​ជាក់​លាក់៖ ការ​បង្ក​រោគ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមប្រៃ​រួម​មាន​អេដស៍ ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C ​និង​ជំងឺ​គ្រុនចាញ់។


លេចទឹកនោម

លេចនោមពេលក្អក ឬកណ្ដាស់ ជាបញ្ហាសុខភាពធ្ងន់ធ្ងរ?

គ្នា​យើង​មួយ​ចំនួន​ពិសេស​ស្រី​ៗ ច្រើន​ជួប​បញ្ហា​លេច​នោម​ពេលក្អក ឬ​កណ្ដាស់។ បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ខ្មាស​អៀន ឬ​អាច​ធ្វើ​ឲ្យ​យើង​ផ្ដាច់​ខ្លួន​ពី​សកម្មភាព​សង្គម​មួយ​ចំនួន​ក៏​ថា​បាន​។ តើ​បញ្ហា​នេះ ជា​សញ្ញា​នៃ​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​? ១. មូលហេតុ​ បញ្ហា​លេច​នោម​ពេល​ក្អក ឬ​កណ្ដាស់​នេះ កើតឡើង​នៅ​ពេល​សាច់ដុំ និង​ជាលិកា​ផ្សេងៗ​ទៀត​ដែល​ទ្រទ្រង់​បំពង់​បង្ហួរនោម​(សាច់​ដុំ​បាត​អាង​ត្រគាក) និង​សាច់ដុំ​ខ្ជឹប​នោម​ចុះ​ខ្សោយ​។ ប្លោកនោម​នឹង​រីក​ពេល​ពេញ​ដោយ​ទឹក​នោម។ ជា​ធម្មតា​សាច់​ដុំ​វ៉ាល់​​នៅ​ក្នុង​បំពង់​បង្ហួរ​នោម បិទ​ជានិច្ច​ពេល​​ប្លោក​នោម​រីក​ ការពារ​កុំ​ឲ្យ​លេច​នោម​ដោយ​ចៃដន្យ រហូត​យើង​ទៅ​ដល់​បន្ទប់​ទឹក​។ ប៉ុន្តែ​នៅ​ពេល​សាច់​ដុំ​ទាំង​នោះ​ចុះ​ខ្សោយ ពេល​មាន​សម្ពាធ ឬ​កម្លាំង​សង្កត់​លើ​ពោះ ឬ​លើសាច់ដុំ​ត្រគាក ដូច​ជា​កណ្ដាស់ ឱន​ចុះ​ក្រោម លើក​របស់​ធ្ងន់​ៗ ក្អក ឬ​សើច​ខ្លាំង​ៗ សុទ្ធ​តែ​អាច​ដាក់​សម្ពាធ​ដល់​ប្លោក​នោម និង​ធ្វើ​ឲ្យ​លេច​នោម​បាន​។​ សាច់​ដុំ​បាត​អាង​ត្រគាក និង​សាច់​ដុំ​ខ្ជឹប​នោម​អាច​ចុះ​ខ្សោយ​ដោយ​សារ​៖ សម្រាល​កូន​៖ សម្រាប់​ស្រ្តី ជាលិកា និង​ប្រព័ន្ធ​ប្រសាទ​មួយ​ចំនួន​អាច​ខូច​ខាត​នៅ​ពេល​ឆ្លង​ទន្លេ ដែល​អាច​ធ្វើ​ឲ្យ​សាច់ដុំ​បាត​អាង​ត្រគាក ឬ​​សាច់ដុំ​ខ្ជឹប​ចុះ​ខ្សោយ​។ បញ្ហា​លេច​នោម​ដោយចៃដន្យ​នេះ​ ក៏​អាច​កើត​ឡើង​បាន​ដែរ​ក្រោយ​សម្រាល​កូន​ភ្លាម​ៗ ឬ​ច្រើន​ឆ្នាំ​បន្ទាប់​។ វះ​កាត់​ក្រពេញ​ប្រូស្ដាត៖ សម្រាប់​បុរស ការវះកាត់​ក្រពេញ​ប្រូស្តាត ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត ជា​មូល​ហេតុ​ទូ​ទៅ​មួយ​ធ្វើ​ឲ្យ​មានការ​លេច​នោម​បែប​នេះ។ នីតិវិធី​វះកាត់​ព្យាបាល​នេះ​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្ជឹប​ចុះ​ខ្សោយ ដែល​សាច់​ដុំនេះ​​ស្ថិត​នៅ​ពី​ក្រោម​ផ្ទាល់​នៃ​ក្រពេញ​ប្រូស្ដាត និង​ជុំវិញ​បំពង់​បង្ហួរ​នោម​។ ​​​ កត្តា​ប្រឈម​ផ្សេង​ទៀត​​ធ្វើ​ឲ្យ​លេច​នោម​ពេល​ក្អក ឬ​កណ្ដាស់ មាន​ដូច​ជា​ធាត់​ខ្លាំង ជក់​បារី ឬ​អ្នក​ធ្វើ​ការ​ប្រើ​កម្លាំង​ខ្លាំង​ៗ​ ជា​ដើម​។ ក្នុង​ករណី បញ្ហា​លេច​នោម​នេះ​រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ ឬ​សកម្មភាព​សង្គម គ្នា​យើង​គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ ដើម្បី​បាន​ការ​ព្យាបាល ធ្វើ​ឲ្យ​ជីវិត​យើង​ប្រសើរ​ឡើង​វិញ​។ ២. […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

នោម​ញឹកញាប់​នៅ​ពេល​យប់​ ជា​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​?​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើ​យើង​នោម​ញឹកញាប់​នៅ​ពេល​យប់​ វា​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន ពីព្រោះ​ថា​មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​ ​មិន​នោម​​ច្រើន​ជាង​​ម្ដង​ឡើយ​ នៅ​អំឡុង​ពេល​គេង​រយៈ​ពេល​ប្រហែល​​៦​ម៉ោង​ទៅ​៨​ម៉ោង​​​។ ​ក្នុង​ករណី​នេះ វា​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ​។ ហេតុ​អ្វី​នោម​ញឹក​នៅ​ពេល​យប់​ អាច​ជា​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​? ពិត​ណាស់​ រោគសញ្ញា​ទូទៅ​ដំបូង​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ គឺ​ការ​នោម​ច្រើន​ដង​អំឡុង​ពេល​ថ្ងៃ​ ហើយ​វា​ក៏​អាច​កើត​ឡើង​នៅ​ពេល​យប់​ដូច​គ្នា។​ នៅ​ពេល​ដែល​​ជាតិ​ស្ករ​ក្នុង​ឈាម​​ខ្ពស់​ តម្រង​នោម​របស់​យើង​នឹង​ធ្វើការ​ខ្លាំង​ជាង​ធម្មតា​ ដើម្បី​កម្ចាត់​ជាតិ​ស្ករ​​ទាំង​នោះ​ ដែល​​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​ ទោះ​បី​ជា​យើង​កំពុង​តែ​គេង​ក៏​ដោយ​។ ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​អាច​បំផ្លាញ​តម្រង​នោម​ ឬ​ប្លោក​នោម​របស់​យើង​ ដោយ​សារ​តែ​ការ​នោម​ញឹកញាប់​​នេះ​​ដែរ​។ មូលហេតុ​ដទៃ​ទៀត​​ធ្វើ​ឲ្យ​​យើង​នោម​ញឹកញាប់​​នៅ​ពេល​យប់​ ក្រៅ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ មូលហេតុ​ផ្សេង​​ទៀត​នៃ​ការ​នោម​ញឹកញាប់​នៅ​ពេល​យប់​ រួម​មាន​៖ ​​​កត្តា​អាយុ​៖ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ រាងកាយ​របស់​យើង​ក៏​ផលិត​​​អ័រម៉ូន​​កំណត់​បរិមាណ​ទឹក​នោម​​នៅ​ពេល​យប់​​កាន់​តែ​តិច​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្លោក​នោម​របស់​យើង​​ផ្ទុក​ទឹក​នោម​កាន់​តែ​ច្រើន​។ មួយ​វិញ​ទៀត កត្តា​អាយុ​ក៏​ប៉ះពាល់​ដល់​បរិមាណ​​ដែល​ប្លោក​នោម​ផ្ទុក​ទឹក​នោម​ដូច​គ្នា​។ ញ៉ាំ​ទឹក​ច្រើន​ពេក​៖ មិន​ថា​យើង​ញ៉ាំ​ទឹក​ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ឬ​អាល់កុល​ច្រើន​ពេក​ នៅ​មុន​ពេល​ចូល​គេង​នោះ​ទេ វា​​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​ពេញ​ ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ភ្ញាក់​​​នៅ​ពេល​យប់​ ដើម្បី​ទៅ​នោម​។ បញ្ហា​សុខភាព​ដទៃ​ទៀត ​រួម​មាន​៖ ការ​ឆ្លង​​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ជំងឺ​ខ្សោយ​បេះដូង ក្រពេញ​ប្រូស្តាត​រីក​ធំ មាន​ផ្ទៃពោះ​ ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ​ ដុំ​សាច់​នៅ​ក្នុង​ប្លោក​នោម​ ឬ​ក្រពេញ​ប្រូស្តាត​ ជំងឺ​ខូច​ថ្លើម​ ជំងឺ​គេង​​​បាត់ដង្ហើម​ រោគសញ្ញា​ដទៃ​ទៀត​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ក្នុង​ករណី​ដែល​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ យើង​អាច​មាន​រោគ​សញ្ញា​​ដទៃ​ទៀត ដូចជា៖ ស្រេក​ទឹក​ខ្លាំង​ ឃ្លាន​ខ្លាំង​ ស្រក​ទម្ងន់​ ព្រិល​ភ្នែក​ អស់កម្លាំង ​ស្ពឹក​​ដៃ​ ឬ​ជើង​ ការ​បង្ក​រោគ​កាន់​តែ​ច្រើន​ និង​​របួស​មិន​ងាយ​ជា​សះស្បើយ​។


បញ្ហាប្លោកនោម

តិចនិក​ទាំង​៥​ ជួយ​ថែទាំ​​​ប្លោក​នោម​ឲ្យ​មាន​សុខភាព​ល្អ​​​​​​​​​​​​​​​​​​​​​​​​​​

ប្លោក​នោម​​មាន​តួនាទី​​​ផ្ទុក​ទឹក​នោម​ និង​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ទឹក​នោម​ ហើយ​វា​ក៏​រួម​ចំណែក​​ជួយ​​ឲ្យ​រាងកាយ​បញ្ចេញ​ទឹក​សំណល់​ បន្ទាប់​ពី​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ដែល​ចាំបាច់​រួច​មក​​។ ជាក់​ស្ដែង​ ប្លោក​នោម​មាន​ការ​ប្រែប្រួល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​​ច្រើន​។ ហេតុ​នេះ​ហើយ​ ដើម្បី​ថែទាំ​សុខភាព​ប្លោក​​នោម​ឲ្យ​បាន​ល្អ​ ក៏​ដូចជា​ជៀស​ផុត​ពី​ជំងឺ​ប្លោក​នោម​ផ្សេង​ៗ​ គ្នា​យើង​គប្បី​អនុវត្ត​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។ ១. ជៀសវាង​ទប់​នោម​ គ្នា​យើង​មួយ​ចំនួន​ព្យាយាម​ទប់​នោម​ នៅ​ពេល​ដែល​ប្លោក​នោម​របស់​ខ្លួន​ជិត​ពេញ​។ ទម្លាប់​នេះ​​អាច​ប៉ះពាល់​ដល់​រាងកាយ​ធ្ងន់ធ្ងរ​ ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​​ក្បាល​ពោះ​របស់​យើង​ឡើង​ប៉ោង​ផង​ដែរ​។ ពិត​ណាស់​ ការ​ទប់​នោម​អាច​​នាំ​ឲ្យ​សាច់ដុំ​ប្លោក​នោម​ចុះ​ខ្សោយ​ក្នុង​រយៈពេល​វែង​ ហើយ​ក៏​អាច​​បង្ក​ជា​ការ​ឆ្លង​មេរោគ​ប្លោក​នោម​ដូច​គ្នា​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ជៀសវាង​ ឬ​បញ្ឈប់​ទម្លាប់​មិន​ល្អ​ដល់​សុខភាព​ប្លោក​នោម​មួយ​នេះ​ជា​បន្ទាន់​។ ២. ញ៉ាំ​ទឹក​គ្រប់គ្រាន់​​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​មាន​សារសំខាន់​​ណាស់​ ក្នុង​ការ​​កម្ចាត់​ចោល​បាក់តេរី​ពី​​​ផ្លូវ​ទឹក​នោម ​ព្រម​ទាំង​ការពារ​ការ​ឆ្លង​មេរោគ​ប្លោក​នោម​។ មួយ​វិញ​ទៀត ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ និង​​ជាតិ​ហ្គាស​​ ដើម្បី​ជួយ​ឲ្យ​ប្លោក​នោម​មាន​ដំណើរការ​បាន​ល្អ​។ ៣. ធ្វើ​លំហាត់​ប្រាណ​ ការ​ធ្វើ​លំហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​ដល់​ការ​​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ការពារ​បញ្ហា​ប្លោក​នោម​ និង​បញ្ចៀស​ការ​ទល់​លាមក​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មាន​បញ្ហា​សាច់ដុំ​ប្លោក​នោម​ខ្សោយ​ ​គ្នា​យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​អាង​ត្រគាក​ ពីព្រោះ​លំហាត់​ប្រាណ​ទាំង​នេះ​ជួយ​ទប់​​​​ទឹក​នោម​ឲ្យ​បាន​យូរ​។ ​ចំណែក​ឯ​លំហាត់​ប្រាណ​Kegal ​ក៏​មាន​គុណប្រយោជន៍​ជួយ​ពង្រឹង​សាច់ដុំ​ ដើម្បី​បញ្ចៀស​ការ​លេច​នោម​​ភ្លាមៗ​ នៅ​ពេល​ដែល​យើង​ក្អក​ កណ្ដាស់​ ឬ​ឈឺ​នោម​។ ៤. រក្សា​អនាម័យ​ឲ្យ​បាន​ល្អ​ ការ​សម្អាត​បរិវេណ​ប្រដាប់​ភេទ​​ឲ្យ​បាន​ត្រឹមត្រូវ មាន​សារសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។ ការ​លាង​សម្អាត​នេះ​ដែរ​ គប្បី​ធ្វើ​ឡើង​នៅ​មុន និង​ក្រោយ​ពេល​រួម​ភេទ​ ពីព្រោះ​វា​អាច​​ជួយ​កម្ចាត់​ចោល​បាក់តេរី​​ដែល​បង្ក​រោគ​ ពី​ដៃគូ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ មួយ​វិញ​ទៀត ការ​នោម​នៅ​​មុន​ និង​ក្រោយ​ពេល​រួម​ភេទ​រួច​ ក៏​មាន​អត្ថប្រយោជន៍​​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​ផង​ដែរ​។ ​ចូរ​អនុវត្ត​ទម្លាប់​លាង​​សម្អាត​បរិវេណ​ប្រដាប់​ភេទ​​​ពី​​ខាង​មុខ​ទៅ​ខាង​ក្រោយ​ជា​និច្ច​។


ជំងឺតម្រងនោម

សញ្ញា​ព្រមាន​​នៃ​ជំងឺ​តម្រង​នោម គ្នា​យើង​គួរ​ដឹង​

ពិត​ណាស់​ មាន​រោគ​សញ្ញា​មួយ​ចំនួន ដែល​អាច​បញ្ជាក់​ថា​យើង​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​តម្រង​នោម​ ប៉ុន្តែ​នៅ​ពេល​ខ្លះ វា​ក៏​មិន​បង្ហាញ​រោគ​សញ្ញា​ផង​ដែរ​។ នេះ​ជា​មូលហេតុ​ដែល​បញ្ហា​តម្រង​នោម​ អាច​បង្ក​ជា​ជំងឺ​តម្រង​នោម​ធ្ងន់ធ្ងរ​។ ​ជា​ទូទៅ​ បែបបថ​នៃ​ការ​រស់នៅ និង​របប​អាហារ​ ជា​កត្តា​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​តម្រង​នោម​ ហើយ​វិធីសាស្ត្រ​តែ​មួយ​គត់​ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ​ គឺ​ជា​ការ​តាមដាន​អំពី​រោគ​សញ្ញា​ឲ្យ​បាន​ដិតដល់​។ ខាង​ក្រោម​នេះ ជា​រោគ​សញ្ញា​ព្រមាន​ដំបូង​ៗ​នៃ​ជំងឺ​តម្រង​នោម​ដែល​គ្នា​យើង​គួរ​ដឹង​។ ១. ហើម​​ជើង​ និង​កែង​ជើង​ រោគសញ្ញា​មួយ​ ក្នុង​ចំណោម​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ជំងឺ​តម្រង​នោម​ គឺ​ការ​ហើម​នៅ​ជិត​ក​ជើង​ ប្រអប់​ជើង​ ​និង​កែង​ជើង​។ ២. អស់កម្លាំង​ខ្លាំង​ អារម្មណ៍​ហត់នឿយ​ និង​មិន​មាន​ថាមពល​នៅ​គ្រប់​ពេលវេលា​​ទាំង​អស់​ គឺ​ជា​សញ្ញា​ព្រមាន​មួយ​ទៀត​នៃ​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​តម្រង​នោម​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ពិបាក​ផ្ដោត​អារម្មណ៍​​ចំពោះ​អ្វី​មួយ​។ ការ​អស់​កម្លាំង​អាច​ជា​​រោគសញ្ញា​មួយ​​នៃ​ជំងឺ​ជាច្រើន​ ប៉ុន្តែ​ការបាត់បង់​ថាមពល​ខ្លាំង អាច​ជា​រឿង​គួរ​ឲ្យ​បារម្ភ​។ យ៉ាង​ណា​មិញ គ្នា​យើង​គប្បី​ពិនិត្យ​សុខភាព​ភ្លាម​ៗ​ ប្រសិនបើ​យើង​​​ប្រឈម​នឹង​ការ​បាត់បង់​ថាមពល​។ ៣. បាត់បង់​ចំណង់​អាហារ​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​បាត់បង់​ចំណង់​អាហារ​ក៏​ជា​សញ្ញា​មួយ​នៃ​ជំងឺ​តម្រង​នោម​ដូច​គ្នា។​ ជា​ធម្មតា ចំណង់​អាហារ​មាន​ការ​ថយ​ចុះ​ខ្លាំង ប្រសិនបើ​យើង​មាន​បញ្ហា​តម្រង​នោម​។ ជាតិ​ពុល​មួយ​ចំនួន​ដូចជា​អ៊ុយរ៉េ​(Urea), Creatinine និង​អាស៊ីដ​ចាប់ផ្ដើម​ប្រមូលផ្ដុំ​នៅ​ក្នុង​រាងកាយ​ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​តម្រង​នោម​។ កត្តា​នេះ​អាច​កាត់បន្ថយ​ចំណង់​អាហារ​ និង​ផ្លាស់ប្ដូរ​​ចំណូល​ចិត្ត​ក្នុង​ការ​ញ៉ាំ​អាហារ​របស់​យើង​ផង​ដែរ​។ ៤. ចង្អោរ និង​ក្អួត​នៅ​ពេល​ព្រឹក​ រោគសញ្ញា​​ដំបូង​មួយ​ទៀត​នៃ​ជំងឺ​តម្រង​នោម​ ​គឺ​ចង្អោរ​ និង​ក្អួត។​ យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​​មាន​បញ្ហា​តម្រង​នោម​ អាច​​មាន​អារម្មណ៍​ចង្អោរ​ និង​ក្អួត​នៅ​ពេល​ព្រឹក​ព្រលឹម​។ នេះ​ក៏​ជា​ហេតុផល​មួយ​ទៀត​ ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ចំណង់​អាហារ​ និង​បាត់បង់​ថាមពល​។


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

នោមមានឈាម អាចមកពីមូលហេតុនៃជំងឺទាំងនេះ

ពេល​នោម​មាន​ឈាម គ្នា​យើង​ពិត​ជា​មាន​កង្វល់​មិន​ខាន ដោយ​គិត​ថា​អាច​ជា​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ណា​មួយ​កើត​ឡើង​។ ករណី​​ជា​ច្រើន​ការ​នោម​មាន​ឈាម​នេះ មិន​បង្ក​ជា​គ្រោះ​ថ្នាក់​អ្វី​ធ្ងន់​ធ្ងរ​នោះ​ទេ ប៉ុន្តែ​ក៏​មាន​ករណី​មួយ​ចំនួន​អាច​បង្ហាញ​សញ្ញា​នៃ​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​។ ឈាម​ក្នុង​ទឹក​នោម​អាច​កំណត់​បាន​ដោយ​ការ​មើល​ឃើញ​នឹង​ភ្នែក និង​ឈាម​ក្នុង​ទឹក​នោម​មួយ​ប្រភេទ​ទៀត​ទាល់តែ​មើល​ក្នុង​មីក្រូទស្សន៍​។ មិន​ថា​ឈាម​ក្នុង​ទឹក​នោម​មើល​ឃើញ ឬ​មើល​មិន​ឃើញ​នោះ​ទេ ការ​កំណត់​ពី​មូល​ហេតុ​ច្បាស់​លាស់​ជា​រឿង​ចាំបាច់​ ហើយ​ការ​ព្យាបាល​ផ្អែក​លើ​មូល​ហេតុ​បង្ក។​​ ១. រោគសញ្ញា ក្នុង​ករណី​​ឈាម​ក្នុង​ទឹក​នោម​ដោយ​មិន​អាច​មើល​នឹង​ភ្នែក​ឃើញ​ វា​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​ដឹង​ពី​រោគ​សញ្ញា​ណាស់ ហើយ​មាន​តែ​ការពិនិត្យ​ដោយ​មីក្រូទស្សន៍។ ចំណែក​នោម​ឈាម​អាច​មើល​នឹង​ភ្នែក​ឃើញ យើង​នឹង​អាច​មើល​ដឹង​ថា​ទឹក​នោម​អាច​មាន​ពណ៌​ផ្កា​ឈូក ក្រហម ឬ​ត្នោត។ ពណ៌​ប្លែកៗ​របស់​ទឹក​នោម​នេះ អាច​បង្ក​ឡើង​ដោយ​ឈាម​ក្នុង​ទឹក​នោម។ បើ​សិន​ជា​យើង​អាច​មើល​ឃើញ​ឈាម​ក្នុង​ទឹក​នោម​ យើង​ក៏​អាច​មាន​បញ្ហា​កំណក​ឈាម​ក្នុង​ទឹក​នោម ដែល​អាច​ធ្វើ​ឲ្យ​មានការ​ឈឺ​ចាប់​ពេល​នោម​។ បើ​សិន​ជា​យើង​សម្គាល់​ឃើញ​ពណ៌​ទឹក​នោ​ម​ខុស​ប្លែក​ពី​ធម្មតា ឬក៏​មាន​ការ​ឈឺ​ចាប់​ពេល​នោម នោះ​គួរ​តែ​ពិគ្រោះ​ជា​គ្រូពេទ្យ​។ គ្រូពេទ្យ​អាច​ធ្វើ​តេស្ត ដើម្បី​អាច​កំណត់​បាន​ពី​មូល​ហេតុ​បង្ក​ឲ្យ​មាន​ឈាម​ក្នុង​ទឹក​នោម ឬ​ឈឺ​ចាប់​ពេល​នោម​ និង​អាច​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។ ២. មូល​ហេតុ​ នោម​មាន​ឈាម​កើត​ឡើង​នៅ​ពេល​តម្រង​នោម ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រព័ន្ធ​ទឹក​នោម បង្ក​ឱកាស​ឲ្យ​កោសិកា​ឈាម​ជ្រាប​ចូល​ក្នុង​ទឹក​នោម។ បញ្ហា​សុខ​ភាព​មួយ​ចំនួន​អាច​បង្ក​ឲ្យ​មាន​រឿង​ទាំងនេះ​កើត​ឡើង៖​ ឆ្លង​រោគ​ផ្លូវ​ទឹក​នោម​៖ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​បាក់​តេរី​ចូល​ទៅ​ក្នុង​រាង​កាយ​តាម​រយៈ​ផ្លូវទឹក​នោម និង​បាន​បំបែក​ខ្លួន​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្លោក​នោម​។ រោគ​សញ្ញា​មាន​ដូច​ជា​ នោម​ញឹក ឈឺ ក្ដៅ​ផ្សារ​ពេល​នោម និង​មាន​ក្លិន​ឈួល​ខ្លាំង​ផង​ដែរ​។ ​ សម្រាប់​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត ពិសេស​មនុស្ស​វ័យ​ចំណាស់ រោគ​សញ្ញា​នៃ​ជំងឺ​អាច​មាន​តែ​គ្រាប់​ឈាម​ល្អិត​ៗ​នៅ​ក្នុង​ទឹក​នោម​តែ​ប៉ុណ្ណោះ​។ ​ឆ្លង​រោគ​តម្រង​នោម​៖ បញ្ហា​នេះ​អាច​កើត​ឡើង​បាន​នៅ​ពេល​បាក់តេរី​ចូល​ទៅ​ក្នុង​តម្រង​នោម​តាម​រយៈ​​ចរន្ត​ឈាម ឬ​ចេញពី​ផ្លូវទឹក​នោម​ទៅ​កាន់​តម្រង​នោម​ម្ខាង​ ឬ​ទាំងពីរ​។ រោគ​សញ្ញា​អាច​មាន​ប្រហាក់​ប្រ​ហែល​នឹង​ការ​ឆ្លង​រោគ​ផ្លូវទឹក​នោម​ដែរ តែ​ការ​ឆ្លង​រោគ​នៅ​តម្រង​នោម​អាច​មាន​អាការៈ​ក្ដៅ​ខ្លួន និង​មិន​ស្រួល​នៅ​ពោះ​ផ្នែក​ខាង​លើ​។​ ក្រួស​ក្នុង​តម្រង​នោម​៖ សារធាតុ​រ៉ែ​ជា​ច្រើន​នៅ​ក្នុង​ទឹក​នោម​ ហើយ​ពេល​ខ្លះ​ក៏​​ជា​គ្រីស្តាល់​នៅ​លើ​ជញ្ជាំង​តម្រង​នោម ឬ​ប្លោក​នោម​។ នៅ​ពេល​កាន់​យូរ គ្រីស្តាល់​ទាំងនេះ​អាច​ក្លាយ​ជា​ក្រួស​តូច​ៗ និង​រឹង​។ ក្រួស​នៅ​តម្រង​នោម​​ជា​ធម្មតា​មិន​បង្ក​ការ​ឈឺ​ចាប់​ទេ ដរាប​ណា​វា​មិន​ទាន់​បង្ក​ការ​រាំងស្ទះ​ដល់​ការ​បញ្ចេញ​ទឹក​នោម […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ឈឺ​ខ្នង​ក្រោយ​ញ៉ាំ​អាហារ​រួច​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួន​កាល​ អាការៈ​ឈឺ​ខ្នង​​ក្រោយ​​ញ៉ាំ​អាហារ​រួច​ អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​យើង​គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​​បាន​ដិតដល់​។ ​ការ​​ឈឺ​ខ្នង​ជា​ទូទៅ​ កើត​ឡើង​ពី​ការ​ឈឺចាប់​សាច់ដុំ ភាព​តានតឹង ឬ​របួស​សាច់ដុំ​ និង​ឌីស (discs)​ដែល​ទ្រទ្រង់​ឆ្អឹង​ខ្នង​របស់​យើង​។ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ដែល​យើង​​កើត​មាន​អាការៈ​នេះ​នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ ពីព្រោះ​​​ឆ្អឹង​​​កកិត​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​ និង​ចុក​រួយ​។ យ៉ាង​ណា​មិញ លក្ខខណ្ឌ​សុខភាព​ទាំង​នេះ ក៏​​អាច​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ខ្នង។ ១. ក្រហាយ​ទ្រូង ជាក់​ស្ដែង​ ការ​ឈឺ​ខ្នង​ក្រោយ​ញ៉ាំ​អាហារ​រួច​​ អាច​បណ្ដាល​មក​ពី​ការ​ក្រហាយ​ទ្រូង​ ជា​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​បង្ក​ជា​​ការ​ឈឺ​ចាប់​នៅ​ក្នុង​ទ្រូង​ដោយ​សារ​តែ​ការ​ចាល់​អាស៊ីដ​។ រោគ​សញ្ញា​ដទៃ​ទៀត​ រួម​មាន​​​ជូរ​មាត់​ ឈឺ​បំពង់​ក និង​ក្អក​។ អាហារ​ជាក់លាក់​មួយ​ចំនួន​ដែល​បង្ក​ជា​​អាការៈ​​នេះ​ រួម​មាន​គ្រឿង​ស្រវឹង​ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ សូកូឡា​ អាហារ​ហឹរ​ និង​ប៉េងប៉ោះ​។ ២. ដំបៅ​ក្រពះ​ ការ​ឈឺ​ខ្នង​នេះ​ក៏​អាច​បណ្ដាល​មក​ពី​ដំបៅ​ក្រពះ​ដូច​គ្នា​។ ចំណែក​ឯ​រោគ​សញ្ញា​​ទូទៅ​ដទៃ​ទៀត​នៃ​ជំងឺ​ដំបៅ​ក្រពះ​មាន​ដូចជា​ក្រហាយ​ទ្រូង​ ឈឺ​ពោះ​ ហើម​ពោះ​ និង​មាន​ហ្គាស​ជាដើម​។​ ​​ជា​ទូទៅ​ ជំងឺ​ដំបៅ​ក្រពះ​កើត​ឡើង​​ដោយ​សារ​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ និង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​​​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីដ រយៈពេល​វែង​។ ការ​ញ៉ាំ​អាហារ​ហឹរ​ ឬ​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​​​អាច​ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។ ​​៣. ឥរិយាបថ​មិន​សមរម្យ​ ចំកោង​ខ្លួន អំឡុង​ពេល​​ញ៉ាំ​អាហារ​ក៏​អាច​បង្ក​ជា​ការ​ឈឺ​ខ្នង​ដូច​គ្នា​។ មួយ​វិញ​ទៀត​ នៅ​ពេល​ដែល​យើង​បញ្ចេញ​ឥរិយាបថ​កោង​ខ្លួន​ក្រោយ​​ញ៉ាំ​អាហារ​រួច​ ក៏​អាច​​នាំ​ឲ្យ​ក្រហាយ​ទ្រូង​ ដោយសារ​តែ​ចាល់​អាស៊ីដ​ និង​បង្ក​ជា​អាការៈ​ឈឺ​ខ្នង​នេះ​ដែរ​។ ៤. ការ​ឆ្លង​មេរោគ​តម្រង​នោម​ ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺ​ខ្នង​ជា​រោគ​សញ្ញា​មួយ​នៃ​ការ​ឆ្លង​មេរោគ​តម្រង​នោម​។ ការ​ឈឺ​ចាប់​នៅ​​​ចំហៀង​ខ្នង​ ឬ​​ផ្នែក​កណ្ដាល​ទៅ​ខាង​លើ​ អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​តម្រង​នោម​។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស